Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ
អ្នកសារព័ត៌មាន សូមស្នើមេត្តាដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ
នាយករដ្ឋមន្ត្រី ដូរប្រធានមន្ទីរធនធានទឹក ខេត្តបាត់ដំបង នឹងតែងតាំងប្រធានថ្មីចំនួន៤រូប នៃរាជធានីខេត្ត
ហ្វីលីពីនត្រៀមខ្លួនរួចរាល់ក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ
អភិបាលខេត្តកំពង់ចាម ស្នើឱ្យអ្នកប្រើប្រាស់អុីនធឺណិត ពិនិត្យមើលតំណរភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការឆបោក
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ ឧសភា ២០២១

ខេត្តកំពង់ចាម៖ប៉ូលិសខេត្តកំពង់ចាម បានសហការគ្នា ចាប់ខ្លួនមនុស្សចំនួន៥នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (បាញ់ដោយអាវុធខ្លី) ដោយធ្លាប់ធ្វើសកម្មភាពចំនួន១៥លើក «ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម»។

ការចាប់ខ្លួនធ្វើឡើងកាលនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ នៅក្នុងខេត្តកំពង់ចាម តាមបញ្ជារបស់បញ្ជាលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

នគរបាលខេត្ដកំពង់ចាមបានបញ្ជាក់ថាករណីនេះជំហ៊ានដំបូងបានចាប់ខ្លួនជនសង្ស័យបានចំនួន០៣នាក់៖ ១.ឈ្មោះ ឡាំ ឆុន ហៅ ឈុន វីរះ ហៅ ឡុងសម្បត្តិ ហៅឡុងធា ភេទប្រុសអាយុ៤៥ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្រាំងដូង ឃុំសំរោង ស្រុកបន្ទាយមាស ខេត្តកំពត។

   ២.ឈ្មោះ ដេត សុផល ភេទប្រុស  អាយុ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអំពិលតាពក ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

   ៣.ឈ្មោះ ហោ ស្រីអូន ភេទស្រី  អាយុ៤៨ឆ្នាំមានទីលំនៅភូមិវាលស្បូវ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ដោយដកហូតវត្ថុតាងរួមមាន៖ ម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព ចំនួន០៣គ្រឿង (ធុនសេ១២៥ ចំនួន០២គ្រឿង និងម៉ូតូម៉ាក វីហ្សិន ចំនួន០១ គ្រឿង) , ស្លាកលេខម៉ូតូចំនួន១៤ ស , អាវុធខ្លីចំនួន០១ដើម (ម៉ាក k59 ) , គ្រាប់ចំនួន១០គ្រាប់ , សោកាច់ចំនួន២៣គ្រាប់ និងសម្ភារវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។

ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យបានឆ្លើយថា កន្លងមកពួកវាធ្លាប់ធ្វើសកម្មភាព ចំនួន១៥លើក (ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម) ហើយម៉ូតូដែលធ្វើសកម្មភាពយកបានពីអំពើលួច គឺបានយកទៅលក់ឲ្យ មុខសញ្ញាទទួលផលចោរកម្ម នៅរាជធានីភ្នំពេញ។

នគរបាលបានបន្តថានៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ បានបន្តចុះស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនបានមុខសញ្ញាទទួលផលចោរកម្មបានចំនួន០២នាក់ទៀត នៅចំណុចតាមផ្លូវវិមានឈ្នះ ឈ្នះ ស្ថិតនៅសង្កាត់ព្រែកព្នៅ ខ័ណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

១-ឈ្មោះ សួន រស្មី ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិប្រាំបីមុំ ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។

   ២-ឈ្មោះ អ៊ួង សុខគា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ដកហូតសម្ភារវត្ថុតាងរួមមាន៖១-រថយន្តចំនួន០១គ្រឿង ម៉ាក កាម៉ារី ពណ៌ស ពាក់ផ្លាក់លេខ ២AQ-៩០៦៨ (ប្រើប្រាស់ស្លាកលេខក្លែងក្លាយ)  ។

    ២-ទូរស័ព្ទដៃចំនួន០២គ្រឿង។ ៣-អត្តសញ្ញាណប័ណ្ណនគរបាលជាតិ (ក្លែងក្លាយ) មានឈ្មោះ បូ សំបេត ឋានន្តរស័ក្កិ អនុសេនីយ៍ឯក ឋានៈ មន្ត្រី អត្ថលេខ ៥៧៤៤៧ ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានចងក្រងសំណុំរឿងតាមនីតិវិធី និងបានបញ្ជូនទៅ សាលាដំបូងខេត្តកំពង់ចាម អនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ ឧសភា ២០២១

ខេត្តសៀមរាប៖កម្លាំងនគរបាលស្រុកប្រាសាទបាគង បានធ្វើការស្រាវជ្រាវចាប់ខ្លួន មនុស្ស០២នាក់ភ្លាមៗពាក់ពន្ធ័ករណីឈូសឆាយ និងកាប់ទន្រ្ទានព្រៃលិចទឹក ដែលជាជម្រកត្រីពងកូននារដូវវស្សា នៅចំណុចទំនប់កញ្ចូន និងទំនប់កូនស្មន់ ស្ថិតក្នុងភូមិឃុនមោឃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ ការចាប់ខ្លួនធ្វើឡើងនៅថ្ងៃទី៨ខែឧសភា ឆ្នាំ២០២១។

ប៉ូលិសស្រុកបានបញ្ជាក់ថាមនុស្សទាំងពីរនាក់ ទី១ឈ្មោះដឹងដន ភេទប្រុសអាយុ៣៨ឆ្នាំ នៅភូមិឃុនមោឃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ទី២/ឈ្មោះសេង សឿយភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិគោកក្រសាំង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

ប៉ូលិសបានបញ្ជាក់ថាជនសង្ស័យទី១បានសារភាព ថានៅថ្ងៃកើតហេតុខាងលើ ខ្លួនពិតជាបាន ធ្វើការកាប់ឆ្ការទន្រ្ទានព្រៃសហគមន៍ ដែលជាតំបន់ហាមឃាត់ពិតមែន និងធ្លាប់បានដុតព្រៃបរិវេណនេះពីមុនផងដែរ។ ចំណែកជនសង្ស័យទី២ បានឆ្លើយសារភាពថា ខ្លួនពិតជាបានទៅលើកភ្លឺនិងកាប់ទន្ទា្រនដីសហគមន៍ហាមឃាត់ពិតមែន។ជាមួយគ្នានេះកាលពីជាងកន្លះខែមុននេះខ្លួនក៏ធ្លាប់បានអោយប្អូនថ្លៃឈ្មោះឌឹម សុខា ភេទប្រុស រស់នៅភូមិច្រេស ឃុំកណ្ដែក ស្រុកប្រាសាទបាគង ជួលត្រាក់ទ័រចំនួន០២គ្រឿងអោយរុញព្រៃនិងភ្ជួរលើដីនេះផងដែរ។

បើតាមប៉ូលិសបានថាយោងតាមចម្លើយសារភាព និងវត្ថុតាងដែលដកហូតបាន បច្ចុប្បន្នបុរសទាំង០២នាក់ ត្រូវបានបញ្ជូនទៅកម្លាំងនគរបាលការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តសៀមរាប ដើម្បីអនុវត្តតាមច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ ឧសភា ២០២១

ខេត្តកែប៖រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ចម ប្រសិទ្ធ ស្នើសុំអាជ្ញាធរ និងអភិបាលខេត្ត មេត្តាចាត់វិធានការជាបន្ទាន់ឲ្យមាន ប្រសិទ្ធ ភាព ដើម្បីទប់ស្កាត់ការចាក់ដីរំលោភចូលដីស្រែអំបិល។

យោងតាមលិខិតបានបង្ហាញថា រដ្ឋមន្ត្រីចម ប្រសិទ្ធ ជូន លោកសោម ពិសិដ្ឋ អភិបាលខេត្តកែប ដែលមានកម្មវត្ថុ ករណីចាក់ដីរំលោភលើដីស្រែអំបិល នៅចំណុចភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។

យោងលិខិតលេខ ៧០៧ MISTI /២០២១ ចុះថ្ងៃទី០៥ ខែ ឧសភា ឆ្នាំ២០២១ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលចុះហត្ថលេខាដោយ លោក ចម ប្រសិទ្ធ មានខ្លឹមសារថា ករណីចាក់ដីរំលោភ ដោយលប់ចូលដីស្រែអំបិល ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប និងយោងរបាយការណ៍លេខ ២០៧ ឧវបន.ខក/២០២១ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ របស់ មន្ទីរឧស្សាហកម្ម វិទ្យា សាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ខេត្តកែប ខ្ញុំសូមជម្រាបជូន ឯកឧត្តម អភិបាល ខេត្តជ្រាបថា ដើម្បីពង្រឹងការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាល ក្នុងការរក្សាផលិតកម្មអំបិល ដែលជាទំនិញយុទ្ធសាស្ត្រ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ បានពិនិត្យឃើញថា មានបុគ្គលមួយចំនួនបាននិងកំពុងចាក់ដីលប់ស្រែអំបិល ធ្វើឲ្យមានការភ្ញាក់ផ្អើល ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ត្រង់ចំណុចនិយាមកាមស្រែបណ្តុះលេខ៨ (X:431526 , Y:1158080) នៃគំនូសប្លង់បង្ហាញទីតាំងព្រំដីស្រែអំបិល (ឆ្នាំ២០១៧) ដែលជាដីស្រែអំបិលរបស់លោក ប៊ុន បារាំង។

លិខិតដដែលមានខ្លឹមសារថា ទង្វើនេះមានភាពគឃ្លើនរំលោភ និងផ្ទុយពីខ្លឹមសារលិខិតលេខ ១៧៤ សជណ.ហធ ចុះថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២១ របស់ទីស្តីការ គណៈរដ្ឋមន្ត្រី ស្តីពីលទ្ធភាព និង ប្រសិទ្ធភាព សេដ្ឋកិច្ចនៃការផលិតអំបិលនៅកម្ពុជា និង វិធានការគោលន យោបាយលើកទឹកចិត្ត និងជំរុញផលិតកម្មអំបិល ព្រមទាំងការកំណត់ ផលិតផល អំបិ លជាទំនិញយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល។

ផ្អែកតាមខ្លឹមសារខាងលើ ក្រសួងឧស្សាហកម្ម វិទ្យាស្ថាន បច្ចេកវិទ្យា និងនវានុវត្តន៍ ស្នើសុំអាជ្ញាធរ និងឯកឧត្ដមអភិបាលខេត្ត មេត្តាចាត់វិធានការជាបន្ទាន់ឲ្យមាន ប្រសិទ្ធ ភាព ដើម្បីទប់ស្កាត់ការចាក់ដីរំលោភចូលដីស្រែអំបិល ទាំងក្នុងការគ្រប់គ្រងនៃការផលិតអំបិលនេះ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ឯកឧត្ដម អភិបាលខេត្តជ្រាប និងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលដែលបានប្រព្រឹត្តខាងលើតាមការគួរ។

សូមបញ្ជាក់ផងដែរថា ក្រោយពីបែក ធ្លាយព័ត៌មាន ពាក់ព័ន្ធការចាក់ដីលប់ រំលោភចូលក្នុងព្រែកទឹកប្រៃ និង ប្រឡាយទឹកសាប នៅចំណុចភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ ចង្អើរ ខេត្តកែប ពីសំណាក់លោក សយ ចាន់រ៉ាវុធ ប្រធានការិយាល័យ សុរិយោដី ស្រុកដំណាក់ចង្អើរ ខេត្តកែប។

កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ មន្ត្រីជំនាញ នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ខេត្តកែប រួមនិងអាជ្ញាធរ ស្រុកដំណាក់ចង្អើរ បានចុះពិនិត្យជាក់ស្តែង ដល់ទីតាំង និង បានចេញលិខិត ជម្រាបជូនលោក សឹង ជុំ ជាម្ចាស់គ្រឿងចក្រនិងឡានដឹកដី  ជាអ្នកទទួល ម៉ៅការដឹកដីចាក់ឲ្យលោក សយ ចាន់រ៉ាវុធ ស្តារដីស្រែអំបិល។

អភិបាល ស្រុកដំណាក់ចង្អើរ លោកស្រី គីម ចន្នី ក៏បានឲ្យលោក សឹង ជុំ ធ្វើកិច្ចសន្យាចំពោះមុខអាជ្ញាធរស្រុក និងឲ្យកាយអាចម៍ដីដែលចូលទៅក្នុងដីចង្អូរទឹកសាបរបស់ស្រែអំបិលចេញវិញ ដោយគ្មានលក្ខខណ្ឌអ្វីឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ ឧសភា ២០២១

ខេត្តសៀមរាប៖លោកផាន ទូច និងសមាជិក សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាប នៅថ្ងៃសៅរ៍ ទី០៨ខែ ឧសភា ម្សិលមិញ បាននាំយកអំណោយ និង ថវិកា មួយចំនួនទៅប្រគេនព្រះសង្ឃ គង់នៅវត្ត ឥន្ទ:បារមីសិរីរដ្ឋ ដែលស្ថិតក្នុង ភូមិផ្ចឹកជ្រុំ ឃុំកន្ទូក ស្រុកស្វាយលើ ខេត្តសៀមរាប។ ជាមួយគ្នានេះដែរក៏បានផ្ដល់អំណោយដល់គ្រួសារក្រីក្រចំនួន ៥គ្រួសារ ដែលកំពុងមានការខ្វះខាតខ្លាំង និង ប្រជាការពារភូមិចំនួន ១៣នាក់ផងដែរ។
អំណោយដែលប្រគេនព្រះសង្ឃរួមមាន៖
អង្ករ ៥០គីឡូក្រាម
មីខ្លាឃ្មុំ ១កេស
ត្រីខ ១យួរ
ទឹកត្រី ១យួរ
ទឹកស៊ីអ៉ីវ ១យួរ
ស្ករស ២គីឡូក្រាម
អំបិល ២គីឡូក្រាម
ប៊ីចេង កន្លះគីឡូក្រាម
ប្រេងឆា ១ដប
កាហ្វេ ៣កញ្ចប់ (១គីឡូកន្លះ)
ត្រីងៀត ៥គីឡូក្រាម
ផ្អកត្រី ៥គីឡូក្រាម
ម៉ាស ចំនួន ១០០ ម៉ាស
ជែលលាងដៃចំណុះ៥០០មល ចំនួន២ដប
ធូប ចំនួន២០ដុំតូច
ថវិកា ២០ម៉ឺនរៀល។ ចំណែកអំណោយជូនគ្រួសារក្រីក្រ៥គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន៖
អង្ករ ២០គីឡូក្រាម
មីខ្លាឃ្មុំ ១កេស
ត្រីខ ១យួរ
ទឹកត្រី ១យួរ
ទឹកស៊ីអ៉ីវ ១យួរ
ស្ករស ១គីឡូក្រាម
អំបិល ១គីឡូក្រាម
ប៊ីចេង កន្លះគីឡូក្រាម
ប្រេងឆា ១ដប
ម៉ាស ៥0ម៉ាស
ជែលលាងដៃចំណុះ៥០០មល ចំនួន១ដប
ថវិកា ២ម៉ឺនរៀល។ ដោយឡែក
មួយគ្រួសារទៀត គាត់មានជំងឺត្រូវវះកាត់ ក៏បានថែម ថវិកា ១០មុឺនរៀលផងដែរ។ប្រជាការពារ ភូមិចំនួន ១៣នាក់ ក្នុងមួយនាក់ទទួលបាន ថវិកា ១មុឺនរៀលទឹកសុត ១យួរម៉ាស ១ប្រអប់។

ក្នុងឱកាសអញ្ជើញប្រគេននិងផ្ដល់អំណោយខាងលើ លោក ផាន ទូច បានមានមតិផ្តាំផ្ញេីដល់ប្រជាពលរដ្ឋ និង ប្រជាការពារភូមិ ក៏ដូចជា ព្រះសង្ឃ និង យាយជីតាជី សូមអោយយកចិត្តទុកដាក់ អោយបានខ្ពស់នូវអនាម័យ។ ជាពិសេសសូមចូលរួមអនុវត្ត (៣កុំ ៣ការពារ) ឲ្យបានខ្ជាប់ខ្ជួនដើម្បីចៀសផុតពីជំងឺកូវីដ-១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ ឧសភា ២០២១

ខេត្តសៀមរាប៖លោក ស៊ុំ សំអន នាយកសាខា សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ សប្បុរសជនទាំងអស់ដែលបានឧបត្ថម្ភថវិកា ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្នុងឱកាសអបអរខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ»។

ការថ្លែងអរគុណនេះនៅថ្ងៃទី៦-៧ ខែឧសភា ឆ្នាំ២០២១ ក្នុងឱកាសតំណាង លោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទកម្ពុជា ខេត្តសៀមរាប ទទួលឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគពីមន្ទីរ អង្គភាព និងសប្បុរសជន។

សូមជម្រាបថាសប្បុរសជន ដែលបានចូលរួមឧបត្ថម្ភ រួមមាន៖
១- សាខាគយ និងរដ្ឋាករ ខេត្តសៀមរាប ថវិកាចំនួន ៥,០០០,០០០រៀល
២- ព្រះវិហារ ធានលីមីឡឹ អង្ករ ៣០០គីឡូក្រាម និងទឹកសស៊ីអ៊ីវ ១០យួរ
៣- ធនាគារ វឌ្ឍនៈ សាខាសៀមរាប ថវិកាចំនួន ៤០០,០០០រៀល
៤- មន្ទីរពាណិជ្ជកម្ម ខេត្តសៀមរាប ថវិកាចំនួន ១,០៨៥,០០០រៀល
៥- មន្ទីររ៉ែ និងថាមពល ខេត្តសៀមរាប ថវិកាចំនួន ៧,៤០០,០០០រៀល និង១,៨០០ដុល្លារ
៦- ធនាគារ ពាណិជ្ជទី១ សាខារងសៀមរាប ថវិកាចំនួន ១០០ដុល្លារ
៧- ធនាគារ កម្ពុជាសាធារណៈ សាខាសៀមរាប (ផ្សារកណ្ដាល) ថវិកាចំនួន ១០០ដុល្លារ
៨-គ្រឹះស្ថានអង្គរ បាននាំយកថវិកា ចំនួន ១០,០០០,០០០(ដប់លាន)រៀល
៩-មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តថវិកាចំនួន ៨,០០០,០០០(ប្រាំបីលាន)រៀល
១០-ធនាគារអេស៉ីលីដាសាខាក្រុងសៀមរាបថវិកាចំនួន ៣០០,០០០(បីរយពាន់រៀល)
១១-តំបន់ប្រតិបត្តិការសឹករងសៀមរាបថវិកាចំនួន ៨,០០០,០០០(ប្រាំបិលាន)រៀល
១២-មន្ទីរអប់រំ យុវជននិងកីឡាខេត្តថវិកាចំនួន ៥,០០០,០០០(ប្រាំលាន)រៀល
១២-ស្នងការនរគបាលខេត្តថវិកាចំនួន ៨,០០០,០០០(ប្រាំបីលាន)រៀល
១៣-ក្រុមហ៊ុនហនុមាន ហ្វីម ប្រដាក់សិនថវិកាចំនួន ៥០០(ប្រាំរយដុល្លារ)៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ឧសភា ២០២១

ខេត្តកំពង់ចាម៖អភិបាលខេតកំពង់ចាម​ លោកអ៊ុន ចាន់ដា បានជំរុញឲ្យពលរដ្ឋប្រកបមុខរបរផ្សេងៗ​ ដេីម្បីបង្កើនជីវភាព និងការ​កាត់បន្ថយ​ភាព​ក្រីក្រ​។

លោកបន្តថាអាជ្ញាធរបាន​គិតគូរ​ដល់ការលេីក​កម្ពស់​កម្រិត​ជីវភាព​ពលរដ្ឋ​ តាម​រយៈ​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ពន្ធ័​ ដោយ​ថ្មីៗ​នេះ​ បាន​ធ្វេី​ការ​ស្ថាបនា​ផ្លូវកៅស៊ូ​​​១ខ្សែ​ ចេញ​ពី​វត្ត​បឹងស្នាយ​រហូត​ដល់​ភូមិ​តាមាង​ ​ស្រុកកំពង់សៀម​ ឲ្យបាន​រួចរាល់​ក្នុង​អំឡុង​ខែ​១១​ ឆ្នាំ​២០២១ខាងមុខ​នេះ​ ដែល​អាចធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ប្រកប​មុខរបរ​ផ្សេងៗ​ កាន់តែ​​ប្រសើរ​ឡើង​។

ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​ឱកាស​នាំយកអំណោយ​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា​ ចែក​ជូន​ប្រជាពលរដ្ឋ​ រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ ៧០គ្រួសារ​ ក្នុង​សង្កាត់​សំបួរមាស​ ក្រុងកំពង់ចាម​ កាលពី​រសៀល​ថ្ងៃនេះ។

លោកបាន​សំដែង​នូវ​ការ​សោកស្ដាយ​ចំពោះ​ គ្រោះធម្មជាតិ ដែល​បានបង្ក​ការ​រំខាន​ ដល់​ការ​រស់នៅ​ ក៏ដូចជា​ការ​ប្រកប​មុខរបរ​ប្រចាំថ្ងៃ​ របស់​ពលរដ្ឋ​ ​ស្របពេលកំពុង​ជួបប្រទះនូវ​ផលលំបាក​នៃ​ជំងឺ​កូវីដ​-១៩​។ លោកថាទោះជា​យ៉ាងណា​អាជ្ញាធរ​បាន​ខិតខំ​រិះរក​វិធី​ដោះស្រាយ​ តាម​រយៈ​អំណោយ​មនុស្សធម៌​ របស់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ដេីម្បី​ឲ្យ​ប្រជាពលរដ្ឋ​ មាន​លទ្ធភាព​កសាង​លំនៅឋាន​ឡើង​វិញ​។

គួរ​បញ្ជាក់​ថា​ អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន គ្រួសាររងគ្រោះ ទាំង ៧០គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ២៥គីឡូក្រាម , មី ១កេស, ទឹកត្រី ១យួរ ,ទឹកសុីអុីវ ១យួរ ត្រីខ ១០កំប៉ុង , ឃីត ១ និង ថវិកា ១០០,០០០ រៀល ផងដែរ​៕​SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ឧសភា ២០២១

ភ្នំពេញ៖សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានផ្តល់អំណោយជាស្បៀងអាហារ មានអង្ករ គ្រឿងឧបភោគ បរិភោគ រួមនិងថវិកាដល់រដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ចែកជូនប្រជាពលរដ្ឋដែលជួបការខ្វះខាតនៅក្នុងអំឡុងពេលកំពុងអនុវត្តវិធានការការពារទប់ស្កាត់ជំងឺកូវីដ-១៩ នៅភូមិគ្រឹះសម្តេច នៅថ្ងៃទី៨ ខែឧភាឆ្នាំ២០២១ ព្រឹកមិញនេះ។ អំណោយដែលសម្តេចបានផ្តល់ជូនថ្នាក់ដឹកនាំរាជធានីភ្នំពេញនាពេលនេះ មានថវិកា២០លានរៀល អង្ករចំនួន១១ ២៤០គីឡូក្រាម គ្រឿងបរិភោគឧបភោគបរិភោគជាច្រើនទៀតដូចជា ត្រីខកំប៉ុង មី និងសម្ភារៈអនាម័យ មានអាកុល សាប៊ូ ថ្នាំដុសធ្នេញជាដើម។

នៅក្នុងឱសកាសនេះ សម្តេចប្រធានរដ្ឋសភា បានសម្តែងការសោកស្តាយនិងចូលរួមរមណទុក្ខចំពោះក្រុមគ្រួសារដែលមានសមាជិកបានស្លាប់បាត់បង់អាយុជីវិតដោយសារជំងឺកូវីដ-១៩ និងបានជូនពរដល់ប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យ និងមណ្ឌលព្យាបាលទាំងអស់បានឆាប់ជាសះស្បើយក្នុងពេលឆាប់ៗនេះ ហើយបានវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមអនុវត្តវិធានការរដ្ឋបាលនិងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួន និងមិនត្រូវធ្វេសប្រហែសឡើយព្រោះថាជំងឺកូវីដ-១៩ នៅតែបង្កហានិភ័យខ្ពស់ដដែលនៅកម្ពុជាក៏ដូចជាពិភពលោកទាំងមូល បើទោះបីពេលនេះរាជរដ្ឋាភិបាលបានបញ្ចប់វិធានការបិទខ្ទប់នៅរាជធានីភ្នំពេញនិងក្រុងតាខ្មៅ ខេត្តកណ្តាលយ៉ាងណាក្តី។

សម្តេចក៏បានលើកទឹកចិត្តដល់ពលរដ្ឋ ទៅទទួលវ៉ាក់សំាងការពារជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាលផ្តល់ជូនដោយឥតគិតថ្លៃដើម្បីការពារខ្លួនឯង ក្រុមគ្រួសារ ក៏ដូចជាសហគមន៍ និងបង្កើតភាពស៊ាំក្នុងសហគមន៍ សំដៅការពារទប់ស្កាត់កុំឲ្យជំងឺដ៏កាចសាហាវនេះ យាយីសង្គមជាតិកាន់តែធ្ងន់ធ្ងរឡើង។

សម្តេចបានលើកឡើងថា ប្រទេសជាច្រើននៅលើពិភពលោកបានកំពុងជំរុញការចាក់វ៉ាក់សំាងដល់ប្រជាពលរដ្ឋរៀងៗខ្លួន ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ និងដើម្បីឆាប់បានស្តារឡើងវិញនូវសង្គមនិងសេដ្ឋកិច្ចជាតិ ពីវិបត្តិជំងឺរាតត្បាតនេះ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល អាជ្ញាធររាជធានីខេត្តទូទាំងប្រទេស កងកម្លាំងប្រដាប់អាវុធ ជាពិសេសក្រុមក្រុមគ្រូពេទ្យជួរមុខទំាងអស់ ដែលបានដាក់ចេញវិធានការបន្តបន្ទាប់ ហើយបានខិតខំទប់ស្តាក់ការពារ គ្រប់មធ្យោបាយបានទាន់ពេលវេលាប្រកបដោយស្មារតីទទួលខុសត្រូវចំពោះសុខុមាលភាពប្រជាពលរដ្ឋ ដោយមិនគិតពីពេលវេលានិងការនឿយហត់នោះឡើយ។

សម្តេចក៏បានកោតសរសើរផងដែលដល់សកម្មភាពមនុស្សធម៌នានា ដែលកើតឡើងយ៉ាងផលផុសនៅគ្រប់កន្លែង គ្រប់តំបន់ ដើម្បីជួយគ្នាទៅវិញទៅមកនៅគ្រាលំបាកនេះ ដែលជាវប្បធម៌និងប្រពៃណីដ៏ថ្លៃថ្នា ក្នុងសង្គមខ្មែរតំាងពីដើមមក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ឧសភា ២០២១

ខេត្តកំពង់ចាម៖សាខា​កាកបាទក្រហម​ខេត្ត​កំពង់ចាម​ នៅព្រឹកមិញនេះ បានប្រារព្ធខួបលេីកទី១៥៨ ទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម៨ឧសភាឆ្នាំ២០២១​ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា​ ប្រយុទ្ធនឹងជំងឺកូវីដ-១៩​ និងកសាងភាពធន់ របស់សង្គមជាតិ» ដោយទទួលបានថវិកាពីសប្បុរសជនសរុបជាង១២ម៉ឺនដុល្លារ។

ពិធីនេះបានប្រារព្ធឡើងក្រោមវត្តមានលោក ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ និង​លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខាកាកបាទក្រហមខេត្ត ដោយមានការចូលរួមពីសមាជិករដ្ឋសភា ព្រឹទ្ធសភាព មន្ទីរអង្គភាពជុំវិញខេត្ត​ និង​សប្បុរសជន​ជាច្រើន​ផងដែរ​។

គួរ​បញ្ជាក់​ថា​ ក្នុងការប្រារព្ធទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម៨ឧសភាឆ្នាំ២០២១​នេះ​ ក្នុង​គោលបំណង​គឺ​ដេីម្បី​គៀងគរ​ថវិការ​ពី​សប្បុរសជន​ ហើយ​ថវិកា​ដែលប្រមូលបាន សាខាកាកបាទក្រហមខេត្តកំពង់ចាមនឹងតម្កល់ទុក​ សម្រាប់ជួយទៅដល់ប្រជាពលរដ្ឋទូទៅដែលរងគ្រោះដោយបញ្ហាផ្សេងៗ​ ដោយមិនប្រកាន់និន្នាការនយោបាយ ប្រកាន់វណ្ណៈ ពូជសាសន៍ និងជំនឿសាសនាអ្វីឡេីយ។

តាមរយៈមូលនិធិនេះ​ លោក អ៊ុន​ ចាន់ដា​ បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះ សប្បុរសជន​ទាំងអស់​​ដែលបានបរិច្ចាគថវិកា​ សម្រាប់​ទ្រទ្រង់​ដល់សាខាកាកបាទក្រហមខេត្តកំពង់ចាម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ឧសភា ២០២១

ភ្នំពេញ៖មេដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន សូមឲ្យ អាជ្ញាធរអគ្គិសនី ក្រុមហ៊ុនអគ្គិសនីកម្ពុជា ក៏ដូចជារដ្ឋាករទឹកក្រុងភ្នំពេញ ផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហាផ្ទះឈ្នួល របស់កម្មករ កម្មការនី ជាមុន។

សម្តេច ហ៊ុន សែន សង្ឃឹមថា ម្ចាស់ផ្ទះជួលទាំងអស់ នឹងមានការយោគយល់ បញ្ចុះថ្លៃឈ្នួលផ្ទះជូនបងប្អូន កម្មករ កម្មការនី ហើយស្ថានភាពនេះ មិនមែននៅទីក្រុងភ្នំពេញទេ បើអាចធ្វើបានសូមធ្វើគ្រប់ទីកន្លែងទាំងអស់ក្នុងប្រទេសរបស់យើង ពិសេសតំបន់ដែលមានការបិទខ្ទប់ ដែលកម្មករ កម្មការនី មិនទាន់បើកប្រាក់ខែ។

សម្តេច ហ៊ុន សែន បានបន្តថា សម្រាប់ថ្លៃទឹក ថ្លៃភ្លើង ក៏សូមឲ្យ អាជ្ញាធរអគ្គិសនី ក្រុមហ៊ុនអគ្គិសនីកម្ពុជា ក៏ដូចជារដ្ឋាករទឹក ទីក្រុងភ្នំពេញ ផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហាផ្ទះឈ្នួល របស់កម្មករ កម្មការនី ជាមុន ដោយត្រូវរកវិធីដោះស្រាយណាមួយដើម្បីឲ្យកម្មករ កម្មការនី ដែលរស់នៅតាមផ្ទះជួល បានទទួលនូវការអនុគ្រោះ ក្នុងការយកថ្លៃទឹក ភ្លើង ដែលជារួមចំណែកជាមួយម្ចាស់ផ្ទះជួល ដើម្បីដោះស្រាយបញ្ហា រួមរបស់កម្មករ កម្មការនី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ឧសភា ២០២១

ភ្នំពេញ៖សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ បានថ្លែងអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន បន្ដឧបត្ថម្ភគាំទ្រ ដោយសទ្ធាជ្រះថ្លា និងក្នុងសារត្មីនៃវប្បធម៌ចែករំលែក ដល់កាកបាទក្រហមកម្ពុជា ដើម្បីសមាគមជាតិ បន្តផ្តល់សេវាកម្មមនុស្សធម៌ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់ របស់សង្គមជាតិ ដើម្បីរួមចំណែកក្នុងការធ្វើឱ្យប្រក្រតីភាពជីវិតរស់នៅតាមគន្លងថ្មី។

ការអំពាវនាវរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើឡើងក្នុងឱកាសផ្ញើសារ ជូនបងប្អូនជនរួមជាតិ ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ឧសភា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន បានអបអរសាទរ ខួបលើកទី១៥៨ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា។

សាររបស់នាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុកនៅព្រឹកនេះបានសរសេរថា៖ ថ្ងៃនេះ គឺជាខួបលើកទី១៥៨ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ ” ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ ” ។ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា តែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក៏ប៉ុន្តែរយៈពេល២ ឆ្នាំចុងក្រោយនេះ គឺឆ្នាំ២០២០ និង២០២១នេះ មិនបានប្រារព្ធពិធីនោះទេ ដោយសារតែការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩។

នាយករដ្ឋមន្ត្រីបានបន្តថា៖ តែទោះជាយ៉ាងណាក៏ដោយ សកម្មភាពមនុស្សធម៌របស់កាកបាទក្រហម នៅតែបន្តគោលដៅរួមចំណែកយ៉ាងសកម្ម លើកទឹកចិត្តខ្ពស់ដល់កិច្ចប្រតិបត្តិការនានា​ ​​ នៅក្នុងបុព្វហេតុ​មនុស្សធម៌​ ​ ជា​ពិ​សេសការ​ជួយ​សំរាលទុក្ខលំបាក​​របស់បងប្អូនប្រជាជ​ន ដែលទទួលរងនូវគ្រោះ​ថ្នាក់ដោយសារគ្រោះ​​មហន្ត​រាយ​ផ្សេងៗ ចាស់ឥតទីពឹង កុមារកំព្រា ស្រ្តីមេម៉ាយមានកូនច្រើន អ្នកផ្ទុកមេរោគអេដស៍ អ្នកមានជំងឺរាំរ៉ៃ ​ហើយកំពុងត្រូវការនូវជំនួយសង្រ្គោះបន្ទាន់ ជាពិសេសគឺយើងកំពុងរួមគ្នាប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ១៩។

សូមថ្លែងអំណរគុណរព្រះគុណដល់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ជាមួយកាកបាទក្រហមកម្ពុជា និងតែងតែបានយាងចុះជួយប្រជាពលរដ្ឋខ្មែរនៅគ្រប់ទីកន្លែង និងសូមថ្លែងអំណរគុណដល់សប្បុរសជនជាតិ និងអន្តរជាតិទាំងអស់ ដែលបានចូលរួមចំណែកជួយដល់កាកបាទក្រហមកម្ពុជា នាពេលកន្លងមកដើម្បីបម្រើដល់ស្ថាប័នមនុស្សធម៌ដ៏មានសារៈសំខាន់មួយនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ ឧសភា ២០២១

ខេត្តសៀមរាប៖​លោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខា ខេត្តសៀមរាប នៅថ្ងៃសុក្រ ទី៧ ខែឧសភា ឆ្នាំ២០២១នេះ និងសមាជិក បាននាំយកអំណោយ និងថវិកាមួយចំនួនប្រគល់ជូន លោក កាន់ គា នាយកសាលាបឋមសិក្សា ទៀ បាញ់ សែនជ័យគូលេន ដែលស្ថិតនៅភូមិស្នាតេជោ៣១៧ ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

អំណោយដែលប្រគល់ជូនរួមមាន៖
អាល់កុល ១០លីត្រ ម៉ាសចំនួន ២៥០០ ម៉ាស
ថវិកាចំនួន ៤០មុឺនរៀល សម្រាប់ទិញ អង្គចងចាំ (Hard Disk) សម្រាប់ផ្ទុកទិន្ន័យរបស់សាលា។

លោកហ៊ុន ប៉ូគា ក៏បានជួបសំណេះសំណាល ជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ដោយមានមតិផ្ដាំផ្ញើឲ្យយកចិត្តទុកដាក់បានខ្ពស់ នូវអនាម័យក្នុងសាលា។ ជាពិសេសសូមចូលរួមអនុវត្ត(៣កុំ ៣ការពារ) ឲ្យបានដើម្បីចៀសផុតពីជំងឺកូវីដ-១៩។

សូមជម្រាបថា នៅព្រឹកមិញនេះដែរ លោក ផយ ម៉ក់ ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកវ៉ារិន បានទទួលការឧបត្ថម្ភ ឪទ្បឹក ចំនួន១តោន ពីលោក គីម សាក់ ម្ចាស់ចំការ តាមរយៈ លោក រ៉េន រក្សា ក្រុមការងារ យុវជនស្រលាញ់សន្តិភាព និងក្រោមការសម្របសម្រួលដោយ លោក ចែម ចន្ថា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ស្រុកជីក្រែង បានដឹកនាំ សមាជិកនាំយកអំណោយនេះ​ ទៅប្រគល់ជូន រដ្ឋបាលស្រុកវ៉ារិន ក្នុងនោះទឹកសុទ្ធ ៤០យួរផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page403 Page404 Page405 … Page643 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ ចុះផ្សាយថ្ងៃទី ១៣ កុម្ភៈ ២០២៦
អ្នកសារព័ត៌មាន សូមស្នើមេត្តាដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ អ្នកសារព័ត៌មាន សូមស្នើមេត្តាដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ចុះផ្សាយថ្ងៃទី ១៣ កុម្ភៈ ២០២៦
នាយករដ្ឋមន្ត្រី ដូរប្រធានមន្ទីរធនធានទឹក ខេត្តបាត់ដំបង នឹងតែងតាំងប្រធានថ្មីចំនួន៤រូប នៃរាជធានីខេត្ត នាយករដ្ឋមន្ត្រី ដូរប្រធានមន្ទីរធនធានទឹក ខេត្តបាត់ដំបង នឹងតែងតាំងប្រធានថ្មីចំនួន៤រូប នៃរាជធានីខេត្ត ចុះផ្សាយថ្ងៃទី ១៣ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×