ភ្នំពេញ៖នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះសាររម្លឹក«ថ្ងៃទិវាជាតិ នៃការចងចាំ ២០ឧសភា»។
ក្នុងសារលើទំព័រហ្វេសប៊ុកនាយករដ្ឋមន្ត្រីបានបង្ហាញថា ថ្ងៃនេះ ជាថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត ។ ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត។
ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់ អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។ ដើម្បីកុំអោយរបបនេះ វិលត្រឡប់មកវិញ ចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើន ទៅមុខទៀត៕SRP



ខេត្តសៀមរាប៖លោកយាយចាស់ជរាម្នាក់ គ្មានទីពឹង រស់នៅនឹង សំយ៉ាបផ្ទះរបស់គេ បណ្តោះអាសន្ន ដែលស្ថិតក្នុងភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ទទួលបានអំណោយ ពីលោក ងួន មាន ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកប្រាសាទបាគង និងដឹកនាំសមាជិក។

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកខៀវ កាញារីទ្ធ បានណែនាំដល់ម្ចាស់ស្ថាប័ន អង្គភាពសារព័ត៌មាន និងក្រុមហ៊ុនផ្តល់សេវាកម្មវិស័យព័ត៌មាន និងសោតទស្សន៍ទាំងអស់ ដែលមិនទាន់ចុះបញ្ជីម៉ាក ពាណិជ្ជនាមស្របច្បាប់នៅឡើយនោះ សូមអនុវត្តកាតព្វកិច្ចនៃការចុះបញ្ជីពាណិជ្ជកម្មដើម្បីការពារម៉ាក ពាណិជ្ជនាម ស្ថាប័ន អង្គភាព និងក្រុមហ៊ុនរបស់ខ្លួនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។