ខេត្តសៀមរាប៖អ្នករាយការណ៍បានឲ្យដឹងថាគិតមកដល់ល្ងាចថ្ងៃទី ១៨ខែឧសភាឆ្នាំ២០២១នេះ ភ្លើងបានបន្តឆេះព្រៃលិច ទឹកនៅតំបន់បឹងពារាំង មានរយ:ពេល៤យប់និង៦ថ្ងៃ ហើយ ដែលកំពុងបំផ្លាញព្រៃជម្រកត្រីពងកូន អស់រាប់សិបហិកតា។
ជាមួយគ្នានោះថ្នាក់ដឹកនាំខេត្ត.ក្រុង.ព្រមទាំងតំណាងរាស្ត្រមណ្ឌលសៀមរាប លោកឧកញ៉ាសៀង ណាំ ក៏បានចុះទៅជួយពន្លត់ផ្ទាល់ ហើយបានបន្ថែមរថយន្តពន្លត់អគ្គិសភ័យជាច្រើនគ្រឿងទៀត ក្នុងការទប់ស្កាត់ការឆេះរាលដាលនេះ។
លោកគង់ មង្គល ប្រធានសហគមន៍បឹងពារាំង បានអោយដឹងថា ព្រៃលិចទឹកដែលរងការឆាបឆេះនេះ ស្ថិតនៅផ្នែកខាងលិច ប្រមាណជាង១គីឡូពីបឹងពារាំង។ ដោយឆេះអស់ប្រហែលជិត៥០ហិកតាហើយ ខណ:នេះទាំងមន្ត្រីពាក់ពន្ធ័ និងថ្នាក់ដឹកនាំបានកំពុងបន្តអន្តរាគមន៍ក្នុងការពន្លត់។
ចំណែកលោក ពត វ៉ាន់ដេត នាយរងទទួលរួមផ្នែករដ្ឋបាលជលផលចុងឃ្នៀស បានអោយដឹងថា ចំណុចដែលឆេះមានឈ្មោះថា ដៃតានន ស្ថិតនៅខាងលិចបឹងពារាំងប្រហែល១គីឡូម៉ែត្រ នៅក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប។ ភ្លើងបានចាប់ផ្តើមឆេះតាំងពីថ្ងៃទី១៣ខែឧសភាមក។តាមការសន្និដ្ឋានជំហ៊ានដំបូងនេះ ឆេះអស់ប្រហែលជាង១០ ហិកតា។ ចំពោះមូលហេតុ លោកនៅមិនទាន់បញ្ជាក់បានទេ។
លោកនួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប ក៏បានអោយដឹងដែរថា តាមពិតភ្លើងឆេះព្រៃនេះកើតមាន២ ដំណាក់កាល។លើកទី១ថ្ងៃដំបូងអាជ្ញាធរនិងសមត្ថកិច្ច បានពន្លត់រួចម្តងមកហើយ។ ទើបពីរថ្ងៃមុននេះ ក៏ចាប់ផ្តើមឆេះម្តងទៀតហើយក៏រាលដាលខ្លាំងដោយសារកម្លាំងខ្យល់។
លោកបន្តថា ក្នុងការអន្តរាគមន៍ពន្លត់យើងមានរថយន្តអគ្គិសភ័យពីខាងប៉ូលិស ប៉េអឹម និងអាជ្ញាធរអប្សរា រួមទាំងគ្រឿងចក្រឈូសផ្លូវជាក្រវ៉ាត់ទៀតដើម្បីទប់ស្កាត់ការរាលដាល។
លោកអភិបាលបញ្ជាក់ថា សម្រាប់ល្ងាចថ្ងៃទី ១៨ ខែឧសភានេះ ប្រសិនបើមិនមានខ្យល់បោកបក់ខ្លាំងទេយើងអាចគ្រប់គ្រងបាន។ តែបើមានខ្យល់បក់បោកខ្លាំង យើងក៏នៅតែពិបាកគ្រប់គ្រងដែរ។ បើអីចឹងមែននោះ ភ្លើងអាចរាលដាលដល់បឹងពារាំង នោះវាអាចបំផ្លាញត្រីមេពូជ ក៏ដូចជាសត្វគ្រប់ប្រភេទផងដែរ។ តែលោករំពឹងថា ស្ថានការអាចគ្រប់គ្រងបាន ពីព្រោះថា បានឈូសផ្លូវជាច្រើនក្រវ៉ាត់រួចហើយ។ ចំពោះមូលហេតុ លោកអភិបាលបញ្ជាក់ថា ដឹងពីតម្រុយហើយ តែទុកលទ្ធភាពអោយសមត្ថកិច្ចធ្វើការសិន។
ទោះបីយ៉ាងនេះក្តី ទាំងសមត្ថកិច្ចនិងអាជ្ញាធរ នៅតែបង្ហាញក្តីបារម្ភ ចំពោះការឆេះរាលដាល់ទៅដល់ចំណុចបឹងពារាំង៕SRP




ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាល ចេញសារាចរស្តីពីការរៀបចំទិវាជាតិបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៤ ឆ្នាំ ២០២១ ក្រោមប្រធានបទ “TVET ធ្វើឲ្យជំនាញកាន់តែប្រសើរ និងប្រាក់ចំណូលខ្ពស់”។ នេះយោងតាមសារាចរដែលចុះហត្ថលេខា ដោយសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី៕SRP
ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានបង្ហាញលទ្ធផល ការដោះស្រាយមតិ របស់ពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុក។នេះបើយោងតាមទំព័រហ្វេសប៊ុក របស់សម្ដេច ស ខេង ដែលបានបង្ហោះជាផ្លូវការនាយប់ថ្ងៃទី១៧ខែឧសភា ឆ្នាំ២០២១។
ភ្នំពេញ៖នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសិក្សា រៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា។ នេះបើយោងតាមសេចក្តីសម្រេច ដែលប្រព័ន្ធផ្សព្វផ្សាយ បានបង្ហោះចែកចាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ម្សិលមិញ៕SRP
ខេត្តសៀមរាប៖មន្ត្រីបានអះអាងថាខ្លួននឹងធ្វើការដោះលែង សត្វស្លាប៣ប្រភេទផ្សេងទៀត ឲ្យមានសេរីភាព នៅក្នុងព្រៃធម្មជាតិឧទ្យានអង្គរ។
