ភ្នំពេញ៖សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចេញសារលិខិតចូលរួមរំលែកទុក្ខ ជូនលោកស្រី ជយ ពៅ។
ក្នុងលិខិតបានបញ្ជាក់ថា សារលិខិតចូលរួមរំលែកទុក្ខ ជូន លោកស្រី ជយ ពៅ
ខ្ញុំ និងថ្នាក់ដឹកនាំ ទីប្រឹក្សា ព្រមទាំងសមាជិក-សមាជិកា មានសេចក្ដីក្ដុកក្ដួលនិងស្ដាយស្រណោះ ជាពន់ពេក ចំពោះមរណភាពរបស់ លោក អៀត ដារ៉ាវុធ ជានាយកប្រតិបត្តិសារព័ត៌មាន Swift News និង Best TV និងជាប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ នៃសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នៅវេលាម៉ោង ៤:០០រសៀល ថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១ ក្នុងជន្មាយុ ៤៧ឆ្នាំ។
មរណភាពរបស់ លោក អៀត ដារ៉ាវុធ គឺជាការបាត់បង់ធនធានមនុស្សដ៏កម្រមួយរូបនៅក្នុង វិស័យសារព័ត៌មាននៅប្រទេសកម្ពុជា។ លោកគឺជាសហការី មានសណ្តានចិត្តល្អ ស្មោះត្រង់ ចេះជួយយកអាសារមិត្តភក្តិ។ ជាមួយគ្នានេះ លោកបានលះបង់ពេលវេលា និងប្រាជ្ញាស្មារតីដ៏មានតម្លៃចូលរួមយ៉ាងសកម្មក្នុងសកម្មភាពការងារ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា។ លើសពីនេះ យើងខ្ញុំកាន់តែនឹកស្តាយស្រណោះជាពន់ពេក ដែលលោកតែងតែបង្ហាញក្តីស្រឡាញ់និងមោទនភាព ចំពោះការងារស្ម័គ្រចិត្តនៅ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហើយនៅថ្ងៃចុងក្រោយបំផុត លោកទទួលមរណភាពទៅជាមួយនឹងសម្លៀកបំពាក់មានស្លាកសញ្ញា ស.ស.ស.ក និងទង់ជាតិកម្ពុជា។
ការចងចាំរបស់យើងខ្ញុំចំពោះ លោក អៀត ដារ៉ាវុធ គឺមានច្រើនរាប់មិនអស់ ហើយលោកប្រៀបបានជាសមាជិកនៃគ្រួសាររបស់យើងខ្ញុំ៖ «លោក អៀត ដារ៉ាវុធ គឺជានិមិត្តរូបនៃសហការី ដែលបានយក ភក្តីភាព ភាពស្មោះត្រង់ និង គុណធម៌ ជាតម្លៃនៃជីវិត»។ នេះគឺជាគុណតម្លៃដ៏ធំធេងមិនអាចកាត់ថ្លៃបាន ដែលយើងខ្ញុំគោរពនិងចងចាំជានិច្ច។
នៅក្នុងឱកាសនៃការជូនដំណើរនាគ្រាចុងក្រោយនេះ ខ្ញុំ និងគ្រួសារ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមចូលរួមជាមួយ លោកស្រី ក្មួយៗ ជាទីស្រឡាញ់ ព្រមទាំងក្រុមគ្រួសារ សូមបួងសួង ដល់បុណ្យបារមីវត្ថុស័ក្តសិទ្ធជួយជ្រោងនាំដួងវិញ្ញាណក្ខន្ធ លោក អៀត ដារ៉ាវុធ បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕SRP
ភ្នំពេញ៖លោកវេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្ម បានអះអាងនៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២១នេះថា ការនាំស្វាយស្រស់របស់កម្ពុជាចេញទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានស្វាគមន៍ ពីសំណាក់មន្រ្តីអគ្គរដ្ឋបាលគយ មន្រ្តីពាក់ព័ន្ធ និងពិណិជ្ជករចិន ជាច្រើន នៅខេត្តហ្គ័ងស៊ី នៅ កំពុងផែឈីងចូវ ខេត្តហ្គ័ងស៊ី ( Qinzhou Port, Guangxi Province ) នៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ។
ភ្នំពេញ៖ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចេញសារាចរណែនាំ ស្តីពីវិធានការបន្ទាន់ដើម្បីត្រួតពិនិត្យ និងទប់ស្កាត់ការឆ្លងរាលដាលជម្ងឺដុំពកស្បែកគោ និងក្របី។ នេះបើយោងតាមសេចក្ដីប្រកាស របស់ក្រសួងកសិកម្ម ចុះហត្ថលេខាដោយ រដ្ឋមន្ត្រី វេង សាខុន ដែលបណ្ដាញ សៀមរាបប៉ុស្តិ៍ ទទួលបាននៅមុននេះបន្តិច៕SRP


