Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អ្នកសារព័ត៌មានជើងចាស់ លោកពុយ គា៖ សូមអាជ្ញាធរមេត្តាពិនិត្យលើរូបភាពប្រទេសទាំងមូលពីពេលនេះរហូតទៅមុខទៀត
ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ
អ្នកសារព័ត៌មាន សូមស្នើមេត្តាដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ
នាយករដ្ឋមន្ត្រី ដូរប្រធានមន្ទីរធនធានទឹក ខេត្តបាត់ដំបង នឹងតែងតាំងប្រធានថ្មីចំនួន៤រូប នៃរាជធានីខេត្ត
ហ្វីលីពីនត្រៀមខ្លួនរួចរាល់ក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ឧសភា ២០២១

ភ្នំពេញ៖លោកហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារពត៌មានកម្ពុជា និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបង្ហោះសារ តាមfacebook សរសើរដល់កូនស្រីច្បង ដែលរៀនបាននិទ្ទេស A ច្រើនមុខវិជ្ជា។

នៅលើទំព័រខោនហ្វេសប៊ុកផ្លូវការ របស់ លោកហ៊ុយ វណ្ណៈ បានបង្ហាញថា៖ ថ្ងៃនេះ សុំសរសើរបន្តិចទៅចុះ ដែលកូនស្រីច្បងរៀនបាននិទ្ទេស A ច្រើនមុខវិជ្ជា។

លោកហ៊ុយ វណ្ណៈ បានសរសេរថា៖
• ការរស់នៅក្នុងភាពងាយស្រួល គឺជាដំណើរធម្មតា ប៉ុន្តែមនុស្សគ្រប់រូប មិនអាចគេចផុតពីការជួបឧបសគ្គខ្លះៗនោះទេ។ តម្លៃនៃការអប់រំ នឹងលេចឡើង នៅពេលជីវិតជួបការលំបាកតូចធំនេះឯង។ អ្នកនឹងយល់ថា «ប្រាជ្ញា ពីការអប់រំ គឺភ្លឺជាងព្រះអាទិត្យ» ធ្វើឲ្យជីវិតអាចបន្តដើរទៅមុខបាន ទាំងពេលយប់ និងពេលថ្ងៃ។ បើប្រាជ្ញាទន់ខ្សោយ នោះមិនថាជា ប្រុសឬស្រី គេនឹងអាចដេកដួលទាំងកណ្តាលថ្ងៃត្រង់។
• «ការអប់រំ» គឺពិតជាទ្រព្យ ដែលឪពុកម្តាយគ្រប់រូប ត្រូវបន្តពុះពារផ្តល់ទៅកូនៗ ដើម្បីគេអាចឈរដោយខ្លួនឯង និងជាម្ចាស់វាសនាអនាគតខ្លួន។ រៀនសូត្របានច្រើន អាចមើលសង្គមមនុស្សបានច្បាស់ និងអាចមើលពិភពលោកបានទូលំទូលាយ។
• លើសពីនេះ អ្វីដែល ឪពុករីករាយបំផុត គឺកូនៗ មិនចេះឆ្មើងឆ្មៃ មិនរើសអើងមនុស្ស មានការរស់នៅល្អ និងមានការទទួលខុសត្រូវ។ សូមជម្រាបថា កូនស្រីច្បងដែល លោកហ៊ុយ វណ្ណៈ បានបង្ហោះសារសរសើរ មានឈ្មោះ ហ៊ុយ វណ្ណវីនីដា អាយុ១៧ឆ្នាំ រៀនបរិញ្ញាប័ត្រឆ្នាំទី១ ផ្នែកគ្រប់គ្រងពាណិជកម្ម នៅសាកលវិទ្យាល័យ AUPP៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ឧសភា ២០២១

ខេត្តសៀមរាប៖លោក ផយ​ ម៉ក់ ប្រធាន សមាគម ចលនា យុវជនកម្ពុជា (ក១៥៧) ស្រុកវ៉ារិន នៅថ្ងៃទី២២ ខែឧសភាឆ្នាំ២០២១នេះ ដោយមានការណែនាំពីលោកហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក១៥៧) ខេត្តសៀមរាប បានដឹកនាំលោកអនុប្រធាន និង សមាជិក សមាជិកា នាំយកថវិកាចំនួន​៣៥៨ដុល្លារ (បីរយហាសិបប្រាំបីដុល្លារ​) ដែលបានទទួលពីសប្បុរសធម៌ សមាជិក​ នឹងថ្នាក់ដឹកនាំខេត្ត ទៅប្រគល់ជូនម្ដាយរបស់លោក​ លី​ លឹមវាសនា​ អនុប្រធានសមាគមចលនាយុវជនកម្ពុជា (ក១៥៧) ស្រុកវ៉ារិន ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍​ ក្រឡាប់រថយន្ដកាលពីថ្ងៃទី១៩​ ខែឧសភា​ ឆ្នាំ២០២១​ បណ្ដាលអោយរងរបួសធ្ងន់ធ្ងរ(ឈាមកកក្នុងខួរក្បាល) កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យរុស្សី​ រាជធានីភ្នំពេញ។

ការប្រគល់ថវិកានេះ ស្ថិតនៅផ្ទះម្ដាយរបស់លោក​ លី​ លឹមវាសនា​ ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ​ ក្រុងសៀមរាប​។

ក្នុងឱកាសប្រគល់ថវិកាជូន ម្ដាយរបស់លោក​ លី​ លឹមវាសនា​ នេះ លោក​ ផយ​ ម៉ក់​ បានមានមតិសំណេះសំណាល និងសាកសួរសុខទុក្ខដោយចូលរួមសំដែងនូវការសោកស្ដាយចំពោះ លោកលី​ លឹមវាសនា​ ដែលបានជួបគ្រោះថ្នាក់បែបនេះ​ ដោយសារបញ្ហា រីករាលដាល នៃជំងឺកូវីដ-១៩​ ក្រុមការងារមិនអាចទៅសួរសុខទុក្ខ ដោយផ្ទាល់ឡេីយ។

ជាមួយគ្នានេះដែរលោក​ ផយ​ ម៉ក់​ ក្នុងនាមសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាស្រុកវ៉ារិន សូមជូនពរដល់ លោក លី​ លឹមវាសនា​ អោយឆាប់ជាសះស្បេីយ ដើម្បីបានវិលត្រឡប់ មកជួបជុំក្រុមគ្រួសារ​ នឹងបានបន្ដការងារមនុស្សធម៌ចលនាយុវជនកម្ពុជា​(ក១៥៧)ស្រុកវ៉ារិនបន្តទៀត។

លោកផយ​ ម៉ក់​ ក៏បានមានមតិផ្ដាំផ្ញើដល់គ្រួសារ
លោក លី​ លឹមវាសនា សូមមេត្តាចូលរួមអនុវត្តន៍តាមប្រសាសន៍ណែនាំរបស់ សម្តេចតេជោ (៣កុំ ៣ការពារ) ឲ្យបានខ្ជាប់ខ្ជួន​ ដេីម្បីចៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា។

ក្នុងនាម លោក​ លី​ លឹមវាសនា​ ម្ដាយរបស់គាត់បានថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅដល់​ លោក​ ហ៊ុន​ ប៉ូគា​ នឹងលោក​ ផយ​ ម៉ក់​ ព្រមទាំងសមាជិក សមាជិកា​ របស់ចលនាយុវជន (ក១៥៧) ទាំងអស់ដែលបានយកចិត្តទុកដាក់សួរសុខទុក្ខ និងនាំយកនូវថវិកាមួយចំនួនមកប្រគល់អោយ​រូបគាត់ ដើម្បីសម្រាប់ដោះស្រាយនូវការលំបាកមួយចំណែក ព្រមទាំងបានជូនពរ ដល់ក្រុមការងារមនុស្សធម៌១៥៧ ជួបតែសេចក្ដីសុខ គ្រប់ក្រុមគ្រួសារ​ ប្រាថ្នាអ្វីបានសម្រេចដូចបំណង​ មានសុខភាពល្អ​ ប្រាជ្ញាឈ្លាសវៃ​ អាយុយឺនយូ​ផងដែរ។

នៅថ្ងៃនេះដែរ លោក ថាញ់ រ៉ូ អនុប្រធាន សមាគមចលនាយុវជនកម្ពុជា (ក១៥៧)ស្រុកក្រឡាញ់ តំណាងលោក ឆាត ឆីហ៊ុយ ប្រធានសមាគមចលនាយុវជនកម្ពុជា​ (ក្រុម១៥៧)​ ស្រុកក្រឡាញ់​ ព្រមជាមួយសមាជិក សមាជិកា រួមជាមួយលោក ចំរើន ចំរ៉ុង ជំទប់ទី១ ឃុំក្រឡាញ់ និងលោក លីវ សុម៉េង មេភូមិ សំពៅលូន បាននាំយកអំណោយប្រគល់ជូន លោកយាយ ពៅ សារ៉ាន់ អាយុ ៧៧ឆ្នាំ
រស់នៅភូមិ សំពៅលូន ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលសព្វថ្ងៃលោកយាយ រស់នៅក្នុងវត្តសំពៅលូន នៅជាមួយចៅស្រី មានសតិមិនល្អ អាស្រ័យដោយបាយវត្ត។

+អំណោយដែលប្រគល់ជូនរួមមាន៖
⁃ អង្ករ ២៥ គីឡូ
⁃ ទឹកសុទ្ធ ១០យួរ
⁃ មី១ កេស
⁃ ត្រីខ ១យួរ
⁃ ទឹកស៉ីអ៉ីវ ១យួរ
⁃ ទឹកត្រី ១យួរ
⁃ ប្រេងឆា ១លីត្រ
⁃ ស្ករស ១គីឡូ
⁃ ប៊ីចេង ១គីឡូ
⁃ អំបិល ១គីឡូ
⁃ ថវិកា ៥មុឺនរៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ឧសភា ២០២១

ខេត្តកំពង់ធំ៖អតីតយុទ្ធជននៅក្នុងខេត្តកំពង់ធំចំនួន ១៤០គ្រួសារ បានទទួលផ្ទះថ្មី ដីលំនៅដ្ឋាននិងដីកសិកម្ម ពីនាយករដ្ឋមន្ត្រីហ៊ុន សែន។

ពិធីប្រគល់ផ្ទះថ្មី ដីលំនៅដ្ឋាននិងដីកសិកម្ម ដែលជាអំណោយរបស់ នាយករដ្ឋមន្ត្រីហ៊ុន សែន នេះចាប់ឆ្នោត​យកក្បាល​ដី និងផ្ទះ ស្ថិតនៅក្នុងដីសម្បទានសង្គមកិច្ច ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅព្រឹកមិញនេះ

ក្រោមវត្តមាន លោកគន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជា​អគ្គលេខាធិការ​សមាគមអតីតយុទ្ធជនកម្ពុជា (ស អ.ក) ដោយមានការចូលរួមពី លោកសុខ លូ អភិបាល​ខេត្តកំពង់ធំ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ រួមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តផងដែរ។

យោងតាមរបាយការណ៍របស់ លោក សោម ស៊ុន ប្រធាន​សមាគម​អតីតយុទ្ធជន កម្ពុជាខេត្តកំពង់ធំ បានបញ្ជាក់ថា

អតីតយុទ្ធជនកម្ពុជា ដែល​មានជីវភាពលំបាកខ្វះខាត គ្មានដី គ្មានផ្ទះ និងពុំមានលទ្ធភាព​សាងសង់​លំដីដ្ឋានបានសមរម្យ ពេលនេះទទួលបានសិទ្ធិក្នុងការចាប់ឆ្នោតយកដីសម្បទានសង្គមកិច្ច ចំនួន​១៤០គ្រួសារ ក្នុងមួយគ្រួសារទទួលបានផ្ទះមួយខ្នង ដែលមានទំហំ ៥ម គុណ ៧ម រួមទាំងដីសម្រាប់​បង្ករបង្កើន​ផល ១ហិកតាកន្លះ។

លោក សុខ លូ ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ បានថ្លែងថាដីតំបន់នេះជាប្រភេទដីព្រៃរេចរិល និងពុំមានការកាន់កាប់ពីសំណាក់ប្រជាពលរដ្ឋ ក៏សម្រេចយកទីតាំងនេះដែលមានផ្ទៃដីសរុប ១៩៧៨ហិកតា ដាក់ស្នើសុំជាដីសម្បទានសង្គមកិច្ច សម្រាប់ការពារទុកចែកជូនអតីតយុទ្ធ ជនកម្ពុជា ក្នុងខេត្តកំពង់ធំ ដែល​មាន​ជា​ភាពខ្វះខាត។ ហើយរហូតមកដល់ពេលនេះគឺយើងបានសាងសង់ផ្ទះជូនអតីតយុទ្ធជនមានរយៈពេល ៦០ ថ្ងៃ មានផ្ទះចំនួន ៧៣ខ្នងផ្ទះរួចជាស្ថាពរ ក្នុងចំណោម ១៤០ខ្នងផ្ទះ ក្នុងនោះបានបោះបង្គោលដីលំនៅដ្ឋាន និងដីកសិកម្មបានចំនួន ១៤០ឡូ និងបានសាងសង់ផ្លូវសរុប ១២គីឡូម៉ែត្រ។

លោក គន់ គីម បានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំ​ខេត្តកំពង់ធំ​​ ដែលមានសាមគ្គីភាពឯកភាពផ្ទៃក្នុងបានល្អប្រសើរ ក្នុងការសម្របសម្រួលការងារ រហូតទទួល​បានលទ្ធផលដ៏ត្រចះត្រចង់ក្នុងរយៈពេលខ្លី។

លោកបន្តថាសម្តេចហ៊ុន សែន បានគិតគូរគ្រប់សព្វបែបយ៉ាងមកលើអតីតយុទ្ធជន និងប្រជាជនជាធំ ដោយផ្តល់វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ ចាក់ជូនអតីតយុទ្ធជន ដើម្បីចៀសផុតពីការឆ្លងជំងឺកូវីដ១៩ ដែលជាអ្នកបូរជាឈាមស្រស់ សាច់​ស្រស់ ការពារបូរណភាពទឹកដី ដែលយើងមិនអាចបំភ្លេចនូវគុណបំណាច់នេះបានទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ឧសភា ២០២១

ខេត្តសៀមរាប៖លោក​ ង៉ាន់​ ភិរុណ​ អភិបាលរង ខេត្ត តំណាងលោក ទៀ សីហា អភិបាលខេត្តសៀមរាប បាននាំយកទេយ្យវត្ថុ​ ជាគ្រឿងឧបភោគ​បរិភោគ បច្ច័យ​ និងសម្ភារប្រើប្រាស់ ដែលជាអំណោយ របស់រដ្ឋបាល ខេត្តសៀមរាប

វេរប្រគេនព្រះសង្ឃ ចំនួន០៣វត្ត​ ដែលជួបនូវការខ្វះខាត ក្នុងបរិបទជម្ងឺកូវីដ១៩។

ការប្រគេននេះ នៅថ្ងៃសុក្រ​ ទី២១​ ខែឧសភា ឆ្នាំ២០២១ម្សិលមិញ នៅក្នុងបរិវេណវត្តព្រលិត​ ស្ថិតនៅក្នុងភូមិព្រលិត​ ឃុំរេីល​ ស្រុកពួក​ ខេត្តសៀមរាប​។

លោក ស៊ិន​ ចាន់ថុល អភិបាលស្រុកពួក បានឲ្យដឹងថា វត្តដែលជួប រងនូវការខ្វះខាតក្នុងស្រុកមាន ០៣វត្ត​ ក្នុងនោះមាន វត្តព្រលិត​ ស្ថិតនៅក្នុងភូមិព្រលិត​ ឃុំរេីល​ , វត្តរកា​ ភូមិរកា​ ឃុំល្វា​ និងវត្តទួលខ្ពស់​ ឃុំដូនកែវ​ មានព្រះសង្ឃសរុប​ចំនួន​ ៤៥អង្គ។

ទេយ្យវត្ថុ​រួមមាន៖​ អង្ករចាប់ពី ២០០គីឡូក្រាម ដល់ ៣០០គីឡូក្រាម អាស្រ័យលើចំនួនព្រះសង្ឃ និងតាជី-យាយជី ក្រៅពីនេះមាន មី ១០កេស​ ,ទឹទឹកសុទ្ធ ៥កេស​ ,ទឹកត្រី ៥កេស​,ទឹកស៊ីអ៊ីវ ៥កេស​ , ត្រីខ​ ២កេស​ , ស្ករស ,ទឹកដោះគោ ភេសជ្ជៈ​ អាកុល​ និង​ បច្ច័យ​ ២លានរៀល​ សម្រាប់វត្ត​នីមួយៗ។

សូមជម្រាបថា កម្មវិធីប្រគេនទេយ្យវត្ថុ​ មានចង្ហាន បិណ្ឌបាតជាដើមនេះ ត្រូវបានរដ្ឋបាលខេត្តបានរៀបចំ ឡើង សម្រាប់បណ្តាវត្តចំនួន៣៦​(វត្ត​ ៣០​ និងអាស្រមចំនួន៦)​ ដែលជួបការលំបាកខ្លាំង ស្ថិតនៅតាមបណ្តាមូលដ្ឋានស្រុកទាំង១១ទូទាំងខេត្ត លើកលែងតែក្រុងសៀមរាប ។ ពិធីវេរប្រគេនចំពោះព្រះសង្ឃនូវទេយ្យវត្ថុ​ គ្រឿងឧប ភោគបរិភោគ បច្ច័យ​ និងសម្ភារៈ​នៅវ​ត្តព្រលិត​ថ្ងៃ​នេះ​ មានវត្តចំនួន​ ០៣ ហើយនេះគឺជាជំហានទី៣​ហើយ បន្ទាប់ពីធីវេរប្រគេននេះ បានធ្វើនៅស្រុកក្រឡាញ់​ និងស្រុកអង្គរធំកន្លងមក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ឧសភា ២០២១

ខេត្តបាត់ដំបង៖សម្តេចស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបាត់ដំបង និងលោកជំទាវ បានផ្ដល់អំណោយ ជូនប្រជាពលរដ្ឋ មានការខ្វះខ្វះខាត.ក្នុងជីវភាពចំនួន១៧០គ្រួសារ រស់នៅស្រុករុក្ខគីរី ខេត្តបាត់ដំបង។

ការផ្ដល់អំណោយជូនពលរដ្ឋនេះ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ តាមរយៈតំណាងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

អំណោយ របស់សម្ដេចស ខេង និងលោំទាវ ញ៉ែម សាខន ស ខេង ប្រគល់ពលរដ្ឋ ទាំង១៧០គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករ១ការ៉ុង, មី១កេស, ត្រីខ១យួរ, ទឹកសុទ្ធ៥យួរ, ម៉ាស់ និងអាល់កុលមួយចំនួនទៀត។

សម្ដេចនិងលោកជំទាវ ក៏បានផ្តល់ជំនួយជាសង្កសីចំនួន៤០០សន្លឹក ជូនដល់រដ្ឋបាលស្រុករុក្ខគិរី ដើម្បីត្រៀមទុកសម្រាប់ ចែកជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា នៅក្នុងករណីជួបគ្រោះមហន្តរាយធម្មជាតិ ដែលជារឿយៗបង្កឡើងដោយខ្យល់កន្រ្តាក់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ឧសភា ២០២១

ខេត្តសៀមរាប៖នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តសៀមរាប បានថ្លែងប្រាប់បណ្ដាញសៀមរាបប៉ុស្ដិ៍ នៅមុននេះបន្តិចថា បុរសម្នាក់បានស្លាប់នៅលើម៉ូតូ ម៉ាកសូមាអ៊ិច ពណ៌ខៀវ ពាក់ស្លាកលេខសៀមរាប ១V.០៥៨៥ បង្កឲ្យមានការភ្ញាក់ផ្អើល។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង០៥ព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២១ ចំណុចខាងត្បូងសណ្ឋាគារសុខា៦០ម៉ែត្រ ស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។

នគរបាលបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ សម្បត្តិ មុន្នី អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ក្នុងភូមិអញ្ចាញសង្កាត់នគរធំ ក្រុងសៀមរាប។

បើតាមនគរបាលបានបញ្ជាក់ថា ការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះ ផឹកស្រាស្រវឹងបណ្ដាលឱ្យខ្យល់គស្លាប់តែម្ដង។ ក្រោយពីបានពិនិត្យសាកសពរួច ប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ឧសភា ២០២១

ខេត្ត​ត្បូងឃ្មុំ៖កសិករ២នាក់​ ត្រូវបានរន្ទះបាញ់សម្លាប់ខណៈ​ទៅ​ភ្ជួរ​ដី​ស្រែ​ គ្រាដែល​​មេឃ​ធ្លាក់​ភ្លៀង​។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង​៣​និង​២០នាទីល្ងាច​ ថ្ងៃទី​២១​ ខែឧសភា​ ឆ្នាំ​២០២១ នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិគគីជើង ឃុំគគី ស្រុកមេមត់​ ខេត្តត្បូងឃ្មុំ​។

សមត្ថកិច្ច​បាន​ឲ្យដឹងថា​ ជន​រងគ្រោះ​
ទី១-ឈ្មោះ ឯល ធារ៉ា ភេទប្រុស​ អាយុ៣១ឆ្នាំ ២-ឈ្មោះ វេង ស៊ាងហេង ភេទប្រុស​ អាយុ២០ឆ្នាំ ដែលអ្នកទាំង២ រស់នៅភូមិឃុំកើតហេតុខាងលើ។បច្ចុប្បន្ន​ សព​ជនរងគ្រោះ​ទាំង​២នាក់​ត្រូវ​បាន​រៀបចំ​ធ្វើ​បុណ្យ​តាមប្រពៃណី​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ឧសភា ២០២១

ភ្នំពេញ៖រដ្ឋាភិបាលកម្ពុជានឹង ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សុីណូវ៉ាក់ ដែលបញ្ជារទិញ ពីរដ្ឋាភិបាលចិន ចំនួន ១លានដូសបន្ថែមទៀត នៅថ្ងៃទី២៣ខែឧសភាឆ្នាំ២០២១ស្អែកនេះ។

សូមជម្រាបថា វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន១លានដូស ដែលនឹងដឹកមកដល់កម្ពុជានៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២១ ស្អែកនេះ គឺជាវ៉ាក់សាំងលើកទី៥ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ខណៈលើកទី១ មានចំនួន ១.៥លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា, លើកទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា លើកទី៣ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃទី១១ ខែឧសភា និងលើកទី៤ ដឹកមកកាលពីថ្ងៃទី ១៦ ខែឧសភា កន្លងមកនេះ។
សម្រាប់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ១លានដូស ដែលនឹងដឹកមកកម្ពុជានៅថ្ងៃទី ២៣ ខែឧសភានេះ កម្ពុជានឹងមានវ៉ាក់សាំងនៅក្នុងដៃសរុប ២លានដូស ដែលនឹងអាចចាក់ឲ្យប្រជាជននៅរាជធានីភ្នំពេញចាក់បានគ្រប់ ឬជិតគ្រប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ឧសភា ២០២១

ខេត្តមណ្ឌលគិរី៖លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងសំដែងនូវការអបអរសាទរយ៉ាងកក់ក្តៅ ដល់ប្រធានសាលាដំបូង និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ដែលទើបត្រូវបានតែងតាំងថ្មី ដោយលោក បានកត់សម្គាល់ថា ការតែងតាំងជាប្រធានសាលាដំបូង និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងនេះ ត្រូវបានធ្វើឡើងផ្អែកលើចំណេះដឹង សមត្ថភាព និងកេរ្តិ៍ឈ្មោះ ព្រមទាំងមានស្នាដៃល្អក្នុងការដឹកនាំនិងបំពេញការងារ ប្រកបដោយប្រសិទ្ធភាព គុណភាព ក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ និងការទទួលខុសត្រូវខ្ពស់។

លោករដ្ឋមន្រ្តីក៏បានផ្តល់ការណែនាំដល់មន្ត្រីដែលទើបតែងតាំង ឱ្យបន្តខិតខំយកចិត្តទុកដាក់ក្នុងការដឹកនាំស្ថាប័នតុលាការ និងស្ថាប័នអយ្យការឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត និងធានាឱ្យបាននូវសាមគ្គីភាពផ្ទៃក្នុង ព្រមទាំងកិច្ចសហការកាន់តែល្អប្រសើរជាមួយអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ សំដៅពង្រឹងការអនុវត្តច្បាប់ និងប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ប្រធានសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តី ត្រូវពង្រឹងនូវវិន័យការងារប្រចាំថ្ងៃរបស់ចៅក្រម ព្រះរាជអាជ្ញាដែលបម្រើការនៅក្នុងស្ថាប័នក្រោមសមត្ថកិច្ចរបស់ខ្លួន ជាពិសេស ការគ្រប់គ្រងវត្តមានប្រចាំថ្ងៃ និងផលិតភាពការងារឱ្យបានត្រឹមត្រូវ ហើយត្រូវចាត់វិធាននានាស្របតាមច្បាប់ចំពោះអ្នកដែលមិនគោរពវិន័យការងារ ជាពិសេសវិធានការដែលមានចែងក្នុងមាត្រា ៥២ នៃច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រមនិងព្រះរាជអាជ្ញា។
លោករដ្ឋមន្រ្តី ក៏បានក្រើនរំលឹកជាថ្មីដល់ចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្រ្តីរាជការទាំងអស់នៃសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ត្រូវប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ និងគោរពឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជានិច្ចស្របតាមបរិបទនៃកំណែទម្រង់ថ្មី ដើម្បីធានាឱ្យការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋធ្វើឡើងបាន «លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ» និងដើម្បីលើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អង្គចៅក្រមបន្ថែមទៀត។

លោកថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ តែងតាំង និងចូលកាន់មុខតំណែងជាផ្លូវការរបស់ប្រធានសាលាដំបូងខេត្តព្រះវិហារ, ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តក្រចេះ និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី នៅថ្ងៃទី២១ ខែឧសភា ម្សិលមិញ នៅខេត្តមណ្ឌលគិរី។

សូមជម្រាបថា សមាសភាពដែលត្រូវបានប្រកាសផ្ទេរ តែងតាំង និងចូលកាន់មុខតំណែងនៅក្នុងពិធីនេះ រួមមាន៖
១- លោក យុត ពន្លឺ ត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តព្រះវិហារ ជំនួស លោក អៀង គឹមថុល ដែលត្រូវបានចូលនិវត្តន៍,
២- លោក គឺ ប៊ុណ្ណារ៉ា ត្រូវបានផ្ទេរមកជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តក្រចេះ ជំនួស លោក កែវ សុជាតិ ដែលត្រូវផ្ទេរមកទៅជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង,

៣- លោក ម៉ម វ៉ាន់ដា ត្រូវបានតែងតាំងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ជំនួស លោក ហៀង សុភក្រ្ត ដែលត្រូវបានតែងតាំងជាអគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ឧសភា ២០២១

ខេត្តសៀមរាប៖លោក ឆាត ឆីហ៊ុយ ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកក្រឡាញ់ រួមជាមួយ លោកអនុប្រធាន និង សមាជិក​ សមាជិកា នៅថ្ងៃទី២១ខែឧសភា ឆ្នាំ២០២១នេះ ” បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយលោកស្រី ម៉ននី រង្សី អភិបាលស្រុកក្រឡាញ់ លោក ប៉ាន់ សារេត សមាជិកក្រុមប្រឹក្សាស្រុក តំណាង លោក ឃុត សំអាត ប្រធានក្រុមប្រឹក្សាស្រុក។

គោលបំណង របស់ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាស្រុកក្រឡាញ់ គឺដើម្បីកិច្ចពិភាក្សា អំពីសកម្មភាព ការងារមនុស្សធម៌ របស់ សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកក្រឡាញ់ និង កិច្ចសហការណ៍ ជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងស្រុកក្រឡាញ់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ឧសភា ២០២១

ភ្នំពេញ៖អ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃ បានចេញលិខិតមួយ បដិសេធ ពាក្យចោទប្រកាន់បែបញុះញង់របស់ឈ្មោះ គឹម សុខ មកលើថ្នាក់ដឹកនាំក្រសួង ថាបានលក់ទីស្តីការក្រសួងមហាផ្ទៃ។ នេះបើយោងតាមលិខិត ដែលបណ្ដាញសៀមរាបប៉ុស្តិ៍ ទទួលបាននៅមុននេះបន្តិច នាព្រលប់ថ្ងៃទី ២១ ខែឧសភាឆ្នាំ២០២១៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ឧសភា ២០២១

ខេត្តកំពង់ចាម​៖ក្នុងកិច្ចប្រជុំបូកសរុបអំពីវឌ្ឍភាព​នៃការអនុវត្តការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅសាលាខេត្តកំពង់ចាម​ ននៅននៅព្រឹកមិញនេះ​ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​៖ ដេីម្បី​គ្រប់គ្រង​ស្ថានការណ៍​ទប់ស្កាត់​ ការឆ្លងរីករាលដាលជំងឺ​កូវីដ​-១៩​ កុំឲ្យមានការរីក​បន្ត​ យើង​ត្រូវ​អនុវត្ត​យុទ្ធសាស្ត្រ២យ៉ាង​ ​គឺទី១-​ត្រូវ​បិទខ្ទប់​ក្តោប​ឲ្យ​ជាប់​ ទី២-ត្រូវការពារ​កុំ​ឲ្យ​រីកចេញទៅខាងក្រៅ​ ហេីយ​យេីងត្រូវធ្វើការ​បោសសំអាត​ ដេីម្បី​កាត់ផ្ដាច់​ខ្សែ​ចម្លង​ព្រឹត្តិការណ៍​២០កុម្ភៈ​ ដែល​កំពុង​បង្ក​ការ​ព្រួយបារម្ភ​
ពី​គ្រប់​មជ្ឈដ្ឋាននេះ។

ក្នុង​កិច្ចប្រជុំ​នេះដែរ លោក អ៊ុន​ ចាន់ដា​ ក៏បានណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ ​ត្រូវ​អនុវត្ត​វិធានការ​សុខាភិបាល​ ​បន្តការគ្រប់គ្រង​ច្បាម​​ឲ្យ​ជាប់​ចំពោះ​អ្នក​ដែល​សង្ស័យ​ ដែល​ត្រូវ​ផ្តោត​សំខាន់​​ទៅ​លើ​កម្មករ​កម្មការិនី​ ពិសេស​​ត្រូវ​ស្រាវជ្រាវ​ស្វែងរក​អ្នក​ដែល​ប៉ះពាល់​ ដោយ​ផ្ទាល់​ជាមួយនឹង​អ្នក​វិជ្ជមាន​កូវីដ​-១៩​ ពោលគឺ​​ត្រូវ​នាំ​គាត់​មក​យក​សំណាក​ ហេីយ​ត្រូវ​ពិនិត្យ​ដោយ​ឧបករណ៍​ពិសេស​​ជាបន្ទាន់។​ ជាមួយគ្នា​នោះ​មន្ត្រី​សុខាភិបាល​ស្រុក​នីមួយៗ​ ​ត្រូវ​អនុវត្ត​វិធានការ​នេះ​ឲ្យ​បាន​ម៉ឺងម៉ាត់​ ពេល​ពិនិត្យ​រកឃើញ​អ្នក​វិជ្ជមាន​ហើយ​នោះ ទោះជា​នៅ​ទីកន្លែង​ណា​ក៏ដោយ​ គឺត្រូវ​នាំ​គាត់​ទៅ​ព្យាបាល​ជាបន្ទាន់​ ក្នុងនោះ​មន្ទីរ​ពេទ្យ​ស្រុក​នីមួយៗ​ ​ត្រូវ​រៀបចំ​គ្រែ​ទទួល​អ្នក​ជំងឺ​ យ៉ាង​តិច​ឲ្យ​បាន​១០គ្រែ​ ឬ​លេីសពី​នោះ​ផងដែរ​។ ​​
​
បេីតាម​របាយការណ៍​របស់​លោក គឹម​ សួរ​ភីរុណ​ ប្រធាន​មន្ទីរ​សុខាភិបាលខេត្តកំពង់ចាម​ បាន​ឲ្យដឹងថា​ សម្រាប់​ថ្ងៃទី​២០​ ខែឧសភា​ ឆ្នាំ​២០២១​នេះ​ រកឃើញ​អ្នក​វិជ្ជមាន​កូវីដ-១៩ ករណីឆ្លងថ្មី ចំនួន​៩៣នាក់(ស្រី៨៥នាក់)​ កំពុងសំរាកព្យាបាល ២៧០នាក់​ (បូកយោង​៤០០នាក់​ ក្នុងនោះ​ជាសះស្បើយ ១២៨នាក់​ ​និងស្លាប់២នាក់) ។​ កំពុងធ្វេីចត្តាឡឺសក័កំរិត២ ចំនួន២០៧៩នាក់​ ក្នុងនោះនៅសាលាគរុកោសល្យ ៦០៦នាក់​ ស្រុក​ស្រីសន្ធរ​ ១៦នាក់​ បាធាយ​ ៤៨៤នាក់​ កងមាស ៥៦នាក់​ ចំការលើ​ ៦២នាក់​ កំពង់សៀម​ ៤០១នាក់​ និង​មន្ទីរពេទ្យខេត្ត​ ១២នាក់​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page396 Page397 Page398 … Page643 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អ្នកសារព័ត៌មានជើងចាស់ លោកពុយ គា៖ សូមអាជ្ញាធរមេត្តាពិនិត្យលើរូបភាពប្រទេសទាំងមូលពីពេលនេះរហូតទៅមុខទៀត អ្នកសារព័ត៌មានជើងចាស់ លោកពុយ គា៖ សូមអាជ្ញាធរមេត្តាពិនិត្យលើរូបភាពប្រទេសទាំងមូលពីពេលនេះរហូតទៅមុខទៀត ចុះផ្សាយថ្ងៃទី ១៤ កុម្ភៈ ២០២៦
ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ ចុះផ្សាយថ្ងៃទី ១៣ កុម្ភៈ ២០២៦
អ្នកសារព័ត៌មាន សូមស្នើមេត្តាដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ អ្នកសារព័ត៌មាន សូមស្នើមេត្តាដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ចុះផ្សាយថ្ងៃទី ១៣ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×