ខេត្តកំពង់ចាម៖ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាលើផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ បន្ថែមចំនួន៥ស្រុក ក្នុងខេត្តកំពង់ចាម នៅថ្ងៃទី១៣ ខែកក្កដា ព្រឹកមិញ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ប្រជាពលរដ្ឋ ប្រមាណជា ២៨ម៉ឺននាក់ នៅក្នុងក្រុង ស្រុកចំនួន៥ នៃខេត្តកំពង់ចាម ទទួលបានវ៉ាក់សាំងបង្ការ ក្នុងដូសទី១ រួចហើយ។ លោកថាក្រុង/ស្រុក ចំនួន ៥ នៃខេត្តកំពង់ចាម មានក្រុងកំពង់ចាម កំពង់សៀម ព្រៃឈរ ជើងព្រៃ និងស្រុកបាធាយ គឺបានដំណើរការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ក្នុងដូសទី១ រួចហើយ ដែលជាលទ្ធផល សម្រេចបានប្រមាណជាង ២៨ម៉ឺននាក់ លើផែនការ ប្រមាណ ៣៥ម៉ឺននាក់។
លោកអ៊ុន ចាន់ដា បានថ្លែងថាមកដល់ពេលនេះ ស្រុកចំនួន៥ទៀត មិនទាន់ដំណើរការចាក់វ៉ាក់សាំងបង្ការ ជូនប្រជាពលរដ្ឋ នៅឡើយទេ។ ដោយគ្រោងនឹងដំណើរការបើកយុទ្ធនាការចាក់ដូសទី១ នៅថ្ងៃទី១៥ កក្កដា ខាងមុខនេះ។ ដូច្នេះ ស្រុកដែលពាក់ព័ន្ធទាំងអស់ សូមណែនាំដល់អាជ្ញាធរភូមិ ឃុំ ដើម្បី ដឹកនាំប្រជាពលរដ្ឋ ដោយផ្ទាល់ មកទទួលវ៉ាក់សាំង នៅតាមមណ្ឌលនីមួយៗ។ ជាមួយគ្នានោះ ស្រុកទាំង ៥ ក៏ត្រូវរៀបចំកម្លាំងការពារ ដើម្បី ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ក៏ដូចជា សុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ ផងដែរ។
បើតាមលោក គីមសួរ ភិរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា បច្ចុប្បន្ន វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ ស៊ីណូវ៉ាក់ ទាំងដូសទី១ និងដូសទី ២ មានចំនួន ៥៤៣.២០៦ដូស នឹងបានមកដល់ខេត្តកំពង់ចាម រួចហើយ។ ដោយឡែក ប្រជាពលរដ្ឋទាំង ៥ស្រុក ត្រូវទទួលវ៉ាក់សាំងបង្ការនេះ មានចំនួន ២៧១.៦០៣នាក់។ ដូច្នេះ តាមការប៉ាន់ប្រមាណ វ៉ាក់សាំងទាំងអស់នេះ គឺអាចចាក់ជូនប្រជាពលរដ្ឋទាំង ៥ស្រុកបានហើយ។
សូមបញ្ជាក់ថា ផ្អែកតាមផែនការ នៃកិច្ចដំណើរការយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ក្នុងជំហ៊ានបន្តនោះ ត្រូវអនុវត្តលើស្រុកសេសសល់ ចំនួន ៥ គឺ ៖ ស្រុកស្ទឹងត្រង់ ចំការលើ ស្រីសន្ធរ កោះសូទិន និងស្រុកកងមាស។ ក្នុងនោះ ផែនការ នៃយុទ្ធនាការនេះ ត្រូវប្រើប្រាស់បុគ្គលិកពេទ្យ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចំនួន ៦៤០នាក់ ចែកចេញជា ៦៤ក្រុម ដើម្បី បម្រើសេវាចាក់ជូនប្រជាពលរដ្ឋ ក្នុងតំបន់នីមួយៗ ដោយត្រូវអនុវត្ត ចំនួន៤៣ទីតាំង៕SRP
ភ្នំពេញ៖លោកតា ដែលមានវ័យ៧០ឆ្នាំ បានចាក់វ៉ាក់សាំងទី៥លាន នឹងទទួលបានថវិកាពីនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ខេត្តព្រះវិហារ៖ព្រះរាជអាជ្ញារងខេត្តព្រះវិហារពីររួប លោក សេង ម៉េងស្រ៊ុន និង លោក វុធ សាវី ព្រមទាំងសហការីជាច្រើនរូបទៀត បាននាំយកនអំណោយទៅផ្តល់ជូនពន្ធនាគារខេត្តព្រះវិហារ។

ភ្នំពេញ៖រដ្ឋាភិបាលជប៉ុនបាន នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២១នេះ បានប្រកាសផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ចំនួនប្រមាណ១លានដូសដល់កម្ពុជា។ ជំនួយនេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុន និងកម្ពុជា និង ដោយផ្អែកលើស្ថានភាពកូវីដ១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។
ខេត្តសៀមរាប៖លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុនផា ផា យ៉ា បាននិពន្ធនូវអត្ថបទមួយក្រោមចំណងជើងថា«ឥទ្ធិពលនៃជំនឿលើខ្លួនឯង»។
ខេត្តសៀមរាប៖មន្ត្រីជំនាញមជ្ឍមណ្ឌលកងឯកភាពកំចាត់មីនទី៤ ហៅកាត់ថាស៊ីម៉ាក់ នៅថ្ងៃទី១២ខែកក្កដានេះ បានបន្តជីកកកាយ និងប្រមូលគ្រាប់បែកដៃមិនទានផ្ទុះបានចំនួន៨០គ្រាប់ទៀត បន្ទាប់ពីរកឃើញចំនួន៣២៥គ្រាប់ កាលពីថ្ងៃទី១០ខែកក្កដាឆ្នាំ២០២១។
ខេត្តសៀមរាប៖គណៈគ្រប់គ្រងសាកលវិទ្យាល័យអង្គរនៅព្រឹកមិញនេះ បាននាំយកទឹកបរិសុទ្ធចំនួន២៥០កេស ទៅប្រគល់ជូនដល់ក្រុមគ្រូពេទ្យដែលបានចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅក្នុងក្រុងសៀមរាបនិងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាចំនួន៤ទីតាំង។