ខេត្តកំពង់ចាម៖ក្នុងអង្គសន្និបាតគណ:កម្មាធិការគណបក្ស ឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម នារសៀលថ្ងៃទី៨ ខែមករាម្សិលមិញនេះ លោក សុក ផេង រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំល្វាលើ បានថ្លែងអំណរគុណដល់លោក ហ៊ុន ម៉ានិត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចំការលើ ដែលតែងតែជួយឧបត្ថម្ភ និងដោះស្រាយនូវរាល់បញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ ក៏ដូចជាគណៈបក្សក្នុងឃុំល្វាលើ កន្លងទៅផងដែរ។
គួរបញ្ជាក់ថា គណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សឃុំល្វាលើ បានបេីកអង្គសន្និបាតបូកសរុបវាយតម្លៃអំពីសមិទ្ធផល បញ្ហាប្រឈម និងសតិអារម្មណ៍ប្រជាពលរដ្ឋក្នុងការអនុវត្តគោលនយោបាយរបស់គណបក្សសម្រាប់អភិវឌ្ឍឃុំពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ និងកំណត់គោលនយោបាយសម្រាប់បន្តអភិវឌ្ឍឃុំពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ សំដៅដណ្ដើមជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។ ជាមួយគ្នានេះ សន្និបាតក៏បានប្រកាសបង្ហាញមុខបេក្ខជន ដែលត្រូវឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ ក្នុងអាណត្តិទី៥នេះផងដែរ។
ពិធីនេះ ធ្វើឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំល្វាលើ ស្រុកចំការលើ ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ លោក ខ្លូត ចិន្តា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាអនុប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកចំការលើ លោក កែវ នាឫទ្ធិ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួមពី លោក លោកស្រី ដែលជាសមាជិកសមាជិកាអង្គសន្និបាត សរុប ២១៣នាក់៕SRP
ខេត្តសៀមរាប៖អភិបាលខេត្តសៀមរាបលោកទៀ សីហា បានលើកឡើងថា ភាពជោគជ័យនៃការអនុវត្តគម្រោងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខែ្ស សម្រាប់អភិវឌ្ឍន៍ក្រុងទេសចរណ៍សៀមរាប-អង្គរ ជាចំណងដៃដ៏ពិសិដ្ឋនៃសម្តេចតេជោ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ទាំងការតស៊ូប្តូរផ្តាច់ ឆ្លងកាត់វិបត្តិកូវីដ-១៩ ដើម្បីអនាគត ដែលត្រូវរង់ចាំ ដោយការប្រើប្រាស់ឱកាស ជាដំណោះស្រាយ បញ្ហាប្រឈម ប្រកបដោយប្រសិទ្ធភាព។

