ខេត្តកំពង់ចាម៖ថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សា ការស្នើសុំបង្កើត បំបែកភូមិ លុបភូមិ ការកាត់ភូមិ និនិងការកំណត់ឈ្មោះភូមិនៅថ្ងៃទី១៩ ខែមេសា ព្រឹកមិញនេះ លោកអ៊ុន ចាន់ដា អភិបាលខេត្ត បានព្រមានធ្ងន់ៗថា មន្ត្រីដែលបានទៅរាជធានីភ្នំពេញក្នុងអំឡុងពេលចូលឆ្នាំថ្មីនេះ នៅពេលត្រឡប់មកវិញ នឹងតម្រូវឲ្យអនុវត្តធ្វើចត្តាឡីស័ក ចំពោះការធ្ធេីដំណើរវិញ គឺត្រូវទទួលខុសត្រូវដោយខ្លួនឯង ហើយបេីបានមកដល់ខេត្តវិញដោយជោគជ័យ ចាត់ទុកថាជាសំណាងទៅចុះ ប៉ុន្តែប្រសិនជាអត់បានមកធ្វើការងារ ក្នុងរយៈពេល៣ថ្ងៃជាប់ៗគ្នានោះ គឺចាត់ទុកថាមន្ត្រីរូបនោះបានបោះបង់ចោលការងារ នឹងត្រូវស្នើសុំឲ្យលុបឈ្មោះចោលពីក្របខ័ណ្ឌការងារតែតែម្ដង។
លោកបានថ្លែងបន្តថា ការគ្រប់គ្រងមន្ត្រីរាជការក្នុងពេលអនុវត្តវិធានការសុខាភិបាលនេះ នាយករដ្ឋបាល និងអភិបាលក្រុង-ស្រុកទាំងអស់ ត្រូវបន្តពិនិត្យមេីលមន្ត្រី ធ្វើយ៉ាងណាត្រូវធានាថា គាត់មកធ្វើការឲ្យបានទៀងទាត់ពេលវេលា ដោយមិនត្រូវប្រេីប្រាស់ហេតុផលថាកូវីដ ហេីយមិនបានមកធ្វើការនោះទេ ព្រោះការជូនដំណឹងកាត់បន្ថយមន្ត្រីធ្វើការងារ ចំពោះមន្ត្រីក្របខណ្ឌក្រសួងតែប៉ណ្ណោះ ដោយឡែករដ្ឋបាលនៅថ្នាក់ក្រោមជាតិ មិនទាន់មានការណែនាំឲ្យកាត់បន្ថយមន្ត្រីនៅឡើយទេ៕SRP




ភ្នំពេញ៖ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោកហ៊ុយ វណ្ណ: បានលើកឡើងថា៖
ភ្នំពេញ៖លោកជំទាវ ពេជ ចន្ទមុន្នី ភរិយាលោកហ៊ុន ម៉ាណែត បានបញ្ចេញសារមួយនៅលើទំព័រអាខោនហ្វេសប៊ុករបស់លោកជំទាវ ដោយរៀបរាប់ពីអារម្មណ៍ពិត។ ខាងក្រោមនេះជាសំណេររបស់«លោកជំទាវ ពេជ ចន្ទមុន្នី»សុំបញ្ចេញអារម្មណ៍ពិតរបស់ខ្ញុំ: សួរថាតើពេលដែលរៀបចំមន្ទីរពេទ្យព្យាបាលអ្នកជំងឺCovid ម្តងៗតើខ្ញុំមានអារម្មណ៍បែបណា?