Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ឃាត់ខ្លួនបុរសម្នាក់ដែលលក់ចែកចាយឧបករ​ណ៍អេឡិចត្រូចនិក និងសារធាតុគីមីសម្រាប់ជក់
ចាប់ខ្លួនជនជាតិបង់ក្លាដេស ១៥នាក់ បន្លំខ្លួនជាបុគ្គលិក World Bank ករណីបង្ក្រាបទីតាំងឆបោក Online scam
ជួលរថយន្តយកទៅលក់! កម្លាំងអាវុធហត្ថសៀមរាប តាមចាប់មនុស្សពីរនាក់ ក្រោយឃាត់បានម្នាក់
អភិបាលខេត្តបាត់ដំបង ណែនាំដល់គ្រប់ភាគីពាក់ព័ន្ធត្រូវពន្លឿនការរៀបចំតុបតែងលម្អនៅតាមទីតាំងសំខាន់ៗឱ្យបានរួចរាល់មុនព្រឹត្តិការណ៍សង្រ្កាន្តចូលមកដល់
អភិបាលខេត្តសៀមរាប មានគម្រោង តម្លើងបង្គោលភ្លើងសូឡា បំភ្លឺបំភឺជាតិលេខ ៦ ពីព្រំប្រទល់ខេត្តកំពង់ធំ រហូតទៅដល់ព្រំប្រទល់ខេត្តបន្ទាយមានជ័យ
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ តុលា ២០២៣

ខេត្តសៀមរាប៖អាជ្ញាធរបានប្រាប់ដល់ប្រជាពលរដ្ឋ ដែលបានធ្វើប្រទីបលក់ ក្នុងឱកាសបុណ្យអុំទូកនេះ មិនអនុញ្ញាត ឱ្យយកឧបករណ៍ស្នោ ធ្វើជាប្រទីបឡើយ ដែលធ្វើឱ្យប៉ះពាល់ ដល់បរិស្ថាន ហេីយសូមបងប្អូនត្រូវធ្វើប្រទីប ពីដើមចេកវិញ ដែលវាមិនបង្កហានីភ័យដល់សោភណ្ឌភាពដងស្ទឹងនោះឡើយ ព្រមទាំងបង្កើតនូវជីវៈចម្រុះ នៃដងស្ទឹងផងដែរ។ ម៉្យាងទៀត ចំពោះរាល់ស្តង់លក់ដូរទាំងអស់ ត្រូវគោរពតាមការណែនាំ របស់គណៈកម្មការរៀបចំពិធីបុណ្យ ចំពោះអនាម័យ បរិស្ថាន តែបើមានស្តង់មួយណា បានបំពុលបរិស្ថានដងស្ទឹងនោះ គណៈកម្មការនឹងធ្វើការបញ្ឈប់ មិនអនុញ្ញាត ឱ្យលក់ដូរបន្តទៀតនោះឡើយ។

ក្នុងកិច្ចប្រជុំកិច្ចពិភាក្សា លើបច្ចេកទេស និងទិដ្ឋភាពទូទៅក្នុងក្រុងសៀមរាប សម្រាប់ត្រៀមរៀបចំព្រឹត្តិការណ៍ព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានបញ្ជាក់ថា ព្រឹត្តិការណ៍ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ​ អកអំបុកឆ្នាំ២០២៣ នេះ នឹងរៀបចំធ្វើឡើងតាមបណ្តោយដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ចាប់ពីស្ពានថ្ម អតីតមន្ទីរទេសចរណ៍ រហូតដល់ស្ពានអាងក្រពេី ដោយមានរៀបចំនូវកម្មវិធីកម្សាន្ត ដូចជាការប្រកួតទូកបុរស​ នារី​ អុំទូកខ្នាតតូច​​ ជិះទូកលេងកម្សាន្ត​ ផ្សារទឹក​ ការប្រគុំតន្ត្រី​ ប្រដាល់គុនខ្មែរ លក្ខណៈអន្តរជាតិ​ អកអំបុក បណ្តែតប្រទីប​​ ការតាំងពិរពណ៌​ និងកម្មវិធីជាច្រេីនទៀត សម្រាប់ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុង និង ក្រៅខេត្ត ព្រមទាំងភ្ញៀវទេសចរ បានទស្សនាកម្សាន្ត សប្បាយនិងបានស្វែងយល់បន្ថែម អំពីវប្បធម៌ ប្រពៃណីទំនៀមទំលាប់ របស់ប្រជាពលរដ្ឋខែ្មរយើង ដែលបានបន្សល់ទុក តាំងពីយូរលង់ណាស់មកហើយ ដែលនឹងប្រព្រឹត្ត ទៅរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២៣។

ឯកឧត្តម ប្រាក់ សោភ័ណ ក៏បានណែនាំមួយចំនួនដល់អនុគណៈកម្មការ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក ដែលមានទូកចូលរួមប្រកួត ក្នុងពិធីបុណ្យអុំទូក ត្រូវពិនិត្យ ផ្គូផ្គងវាយតម្លៃឱ្យច្បាស់លាស់ និង យុត្តិធម៌ ទៅលើកម្លាំងចំណុះទូក ក៏ដូចជាកម្លាំងត្រៀមចៀសវាង កើតមានបាតុភាពមិនល្អ ព្រោះថា រដ្ឋបាលខេត្តសៀមរាប ក៏បានត្រៀមកញ្ចប់ថវិកាសម្រាប់ជ័យលាភី តាមលំដាប់លំដោយផងដែរ។ បន្ថែមពីនេះ ត្រូវយកចិត្តទុកដាក់ ទៅលើរៀបចំក្លោងទ្វារ ដើម្បីធ្វើយ៉ាងណា ត្រូវរំលេចនូវអត្តសញ្ញាណ របស់ខេត្តសៀមរាប ក្នុងការទាក់ទាញអារម្មណ៍ ដល់មហាជន ភ្ញៀវទេសចរណ៍ ចូលមកបានយល់ដឹងអំពីប្រវត្តិសាស្ត្រនៃខេត្តសៀមរាប ព្រមទាំងយកចិត្តទុកដាក់ខ្ពស់ លើការការពារសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ ជូនដល់ប្រជាពលរដ្ឋ ដែលមកកម្សាន្តសប្បាយ ត្រូវសហការ សម្អាតអនាម័យ បរិស្ថាន ប្រមូលសម្រាមទុកដាក់ ឱ្យស្អាតជាប្រចាំ និង ត្រូវពិនិត្យមើលប្រព័ន្ឋភ្លើងបំភ្លឺ សាធារណៈ និង បញ្ហាពាក់ព័ន្ធជាច្រើនទៀត សម្រាប់ឲ្យដំណោះការពិធីឱ្យដំណើរទៅដោយរលូន និងសប្បាយរីករាយ៕

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ តុលា ២០២៣

ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម KOMURA Masahiko អតីតរដ្ឋមន្ត្រីការបរទេសជប៉ុន និងជាអតីតអនុប្រធានគណបក្សប្រជាធិបតេយ្យសេរី ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែល ឯកឧត្តម បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។

ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម KOMURA Masahiko បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងបានចូលរួមអបអរសាទរចំពោះ សម្តេចធិបតី ក្នុងឱកាសនៃការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា។ ដោយធៀបនឹងកម្ពុជា ដែលធ្លាប់បានស្គាល់កាលពីពេលមុន, ឯកឧត្តម KOMURA Mashiko បានសម្តែងនូវកោតសរសើរប្រកបដោយក្តីរំភើបរីករាយ ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស និងខ្លាំងក្លារបស់កម្ពុជា ដោយសារការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាពេលកន្លងមក។

នៅវិមានសន្តិភាពនៅរសៀលថ្ងៃអង្គារនេះ
សម្តេច ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ ឯកឧត្តម KOMURA Mashiko មកកាន់ប្រទេសកម្ពុជា ព្រមជាមួយនឹងក្តីរីករាយចំពោះជំនួបសាជាថ្មីនាឱកាសនេះ បន្ទាប់ពីជំនួបកាលពីរយៈពេល ០៥ ឆ្នាំកន្លងទៅ នៅទីក្រុងតូក្យូ ក្នុងឱកាសដែល សម្តេចធិបតី ដឹកនាំគណៈប្រតិភូយុវជន ទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសជប៉ុន។ ទន្ទឹមនឹងការប្រារព្ធខួបលើកទី៧០ នៃចំណងការទូតកម្ពុជា-ជប៉ុន នៅក្នុងឆ្នាំ២០២៣ នេះ ដោយនឹងមានការរៀបចំសកម្មភាពអបអរសាទរជាច្រើន, សម្តេចធិបតី ក៏បានយកឱកាសថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងបានចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រកម្ពុជាជាប់រហូតមកនៅក្នុងគ្រប់កាលៈទេសៈ រាប់តាំងពីសម័យកាលក្រោយបញ្ចប់សង្គ្រាម រហូតមានការអភិវឌ្ឍរីកចម្រើន ដូចសព្វថ្ងៃនេះ។ ចំពោះអនាគតទៅមុខ, សម្តេចធិបតី បានបញ្ជាក់អំពីភាពមិនប្រែប្រួលនៃគោលនយោបាយការបរទេសរបស់កម្ពុជា ជាពិសេសក្នុងទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ដោយសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងមានការកើនឡើងលើគ្រប់វិស័យ ជាពិសេស នៅក្នុងវិស័យទេសចរណ៍, វិនិយោគ និងការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ តុលា ២០២៣

ភ្នំពេញ៖ក្លិបអ្នកកាសែតកម្ពុជា» ថ្ងៃអង្គារទី ២៤ ខែតុលាឆ្នាំ ២០២៣ នេះ បានចេញសេចក្តីថ្លែងការណ៍ របស់ខ្លួនជុំវិញការឃាត់ខ្លួនអ្នកសារព័ត៌មាន ចំនួន៤នាក់នៅខេត្តមណ្ឌលគិរី។

ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) កត់សម្គាល់ឃើញថា មួយរយៈចុងក្រោយនេះនៅតែមានអ្នកសារព័ត៌​មាន​ជាបន្តបន្ទាប់បានប្រឈមនឹងការឃាត់ខ្លួនពីសមត្ថកិច្ច ពាក់ព័ន្ធនឹងការបំពានលើក្រមសីលធម៌និងវិជ្ជាជីវៈដែលនាំឱ្យប៉ះពាល់ដល់ការលើកកម្ពស់វិស័យសារព័ត៌មាននៅកម្ពុជា។

ជាក់ស្តែងថ្មីៗនេះ អ្នកសារព័ត៌មាន៤រូបត្រូវ​បាន​សមត្ថកិច្ចខេត្ត​មណ្ឌល​គិរីឃាត់ខ្លួន ដែល ក.អ.ក យល់ថាអាចមកពីកង្វះខាតក្នុងការអនុវត្តក្រមសីលធម៌ និងវិជ្ជាជីវៈផ្នែកសារព័ត៌មាន ។

ក.អ.ក មិនបានចាត់ទុកករណីនេះជាបញ្ហាថ្មីសម្រាប់ស្ថានភាពសារព័ត៌មាននៅកម្ពុជានោះទេ ប៉ុន្តែអ្វីដែល ក.អ.ក ចង់រំលេចឱ្យឃើញនោះគឺ ទាំងស្ថាប័នជំនាញ ទាំងសមាគមសារព័ត៌មាន ជាពិសេសក្លិបអ្នកកាសែតកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ក្នុងការបើកវគ្គបណ្តុះបណ្តាល ផ្សព្វផ្សាយ អប់រំដល់អ្នកសារព័ត៌មានអំពីក្រមសីលធម៌និងវិជ្ជាជីវៈ រួម​ទាំងការលើកទឹកចិត្តអ្នកសារព័ត៌មានក្នុង​ការអនុវត្តនូវក្រមសីលធម៌និងវិជ្ជាជីវៈ ហើយជាទូទៅអ្នកសារព័ត៌មានជាច្រើនបានយល់ដឹង និងបានចូលរួមអនុវត្តដោយស្មារតីទទួលខុសត្រូវ។ ប៉ុន្តែអ្នកសារព័ត៌មានមួយចំនួនហាក់ដូចជាមិនទាន់អនុវត្តបាន ដែលជាហេតុនាំឱ្យមានការឃាត់ខ្លួន​ដោយសារតែការធ្វេសប្រហែស ឬមើលរំលងនូវក្រមសីលធម៌និងវិជ្ជាជីវៈ។

ក.អ.ក ចាត់ទុក ក្រមសីលធម៌និងវិជ្ជាជីវៈ មិនគ្រាន់តែជួយអ្នកសារព័ត៌មានពីការចោទប្រកាន់ពីបទល្មើស ឬឃាត់ខ្លួននោះទេ តែក្រមសីលធម៌និងវិជ្ជាជីវៈនេះហើយដែលជួយត្រួសត្រាយផ្លូវអ្នកសារព័ត៌មានក្នុងការលើកកម្ពស់ជីវភាព​រស់នៅប្រកបដោយភាពថ្លៃថ្នូរ និងរួមចំណែកក្នុងការអភិវឌ្ឍវិស័យសារព័ត៌មាននៅកម្ពុជា។

ក.អ.ក ជាថ្មីម្តងទៀត អំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌និងវិជ្ជាជីវៈ ដែលជាអាវក្រោះការពារខ្លួនឯងផង និងលើកតម្កើងសេរីភាព​សារព័ត៌មានផងដែរ។

ក.អ.ក សង្ឃឹមយ៉ាងមុតមាំថា ​អ្នកសារព័ត៌មានទាំងអស់នឹងបន្តដំណើរជាមួយ ក.អ.ក ក៏ដូចជាសមាគម​​សារព័ត៌មាន​​ផ្សេងទៀតដើម្បីលើកកម្ពស់ការអនុវត្តនូវក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មាន សំដៅធ្វើយ៉ាងណាឱ្យស្ថាប័នសារព័ត៌មាន​ និង​អ្នក​សារព័ត៌មាន​រក្សាបាននូវកិត្តិយស សេចក្តីថ្លៃថ្នូរ​ ចៀសវាងភាពអសកម្មដែលនាំឱ្យ​ប៉ះពាល់ដល់ការអភិវឌ្ឍវិស័យសារព័ត៌មាន​នៅ​កម្ពុជា។

ក.អ.ក សូមជម្រាបជូនថា នៅចុងឆ្នាំនេះ ក.អ.ក នឹងរៀបចំវេទិកានិពន្ធនាយកលើកទី២០ ដែលជាវេទិកាដ៏មានសារសំខាន់ និងធំជាងគេរបស់ ក.អ.ក ដោយផ្តោតលើប្រធានបទស្តីពីក្រមសីលធម៌និងវិជ្ជាជីវៈមកពិភាក្សា និងបំពេញបន្ថែមលើចំណុចខ្វះខាតហើយនឹងចេញនូវសេចក្តីថ្លែងការណ៍រួមមួយដែលរំពឹងថា នឹងជួយរម្លឹកដល់អ្នកសារព័ត៌មាន​​ឱ្យចូលរួមកាន់តែសកម្មថែមទៀតក្នុងការអនុវត្តនិងលើកកម្ពស់ក្រមសីលធម៌និងវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាននៅកម្ពុជា៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ តុលា ២០២៣

សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៅថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣ នេះ  បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ “មន្ទីរពេទ្យជាតិ តេជោសន្តិភាព” និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ​ “ការពង្រីកវិសាលភាពមូលនិធិសមធម៌សុខាភិបាល ដល់គ្រួសារជនងាយរងហានិភ័យ” ដោយ សម្តេច បានមានប្រសាសន៍លើកទ្បើងថា មន្ទីរពេទ្យជាតិ តេជោសន្តិភាព គឺជាពេទ្យដែលធំជាងគេនៅកម្ពុជា ហើយអាចអនុញ្ញាតឱ្យអ្នកជំងឺប្រមាណជាងមួយម៉ឺននាក់សម្រាក និងព្យាបាលប្រកបដោយគុណភាព និងភាពជឿជាក់ ដើម្បីទទួលបានការជួយសង្គ្រោះអាយុជីវិត។ អ្វីដែលរាជរដ្ឋាភិបាលកំពុងអនុវត្ត គឺសបញ្ជាក់អំពីបទពិសោធន៍ដែលធ្លាប់ឆ្លងកាត់ក្នុងកាលៈទេសៈជំងឺកូវីដ-១៩ ដោយក្នុងដំណាក់កាលនោះ មិនមានប្រទេសណាមួយបានត្រៀមលក្ខណៈទុកជាមុនសម្រាប់ជំងឺឆ្លងរីករាលដាលទ្រង់ទ្រាយធំកម្រិតសាកលបែបនោះទ្បើយ ជាពិសេស ការបង្កនូវហានិភ័យដល់អាយុជីវិតប្រជាជន និងសេដ្ឋកិច្ច តាមរយៈការវាយប្រហារព្រមៗគ្នាលើគ្រប់បណ្តាប្រទេសទូទាំងសាកលលោក។ ឈរលើមូលដ្ឋានខាងលើ ទើបរាជរដ្ឋាភិបាលរៀបចំមន្ទីរពេទ្យដ៏ធំនេះឡើង ដើម្បីត្រៀមបង្ការការរាតត្បាតឡើងវិញ នៃជំងឺកូវីដ-១៩​ ឬជំងឺឆ្លងប្រភេទផ្សេងៗទៀត នាពេលខាងមុខ ហើយក៏អាចជាទីកន្លែងសម្រាប់ពិនិត្យ និងព្យាបាល ជូនដល់ប្រជាជន ស្របតាមចក្ខុវិស័យវែងឆ្ងាយ និងជាយុទ្ធសាស្ត្រក្នុងការត្រៀមការពារស្ថានការណ៍យថាហេតុរបស់ សម្តេចតេជោ ហ៊ុន សែន ផងដែរ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីគុណតម្លៃនៃអាជីពជាពេទ្យ ដោយបានប្រៀបប្រដូចអាជីពនេះទៅនឹងទេវតា ហេតុនេះហើយ ការវិនិយោគទៅលើវិស័យសុខាភិបាល និងវិស័យអប់រំ នៅតែជាអាទិភាពចម្បងសម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧ នេះ។ បំណងរបស់រាជរដ្ឋាភិបាល គឺផ្តល់អាទិភាពជូនដល់ប្រជាពលរដ្ឋ (ការផ្តល់សន្ទូច) ដើម្បីអាចទៅរកត្រីដោយខ្លួនឯង ដែលនឹងក្លាយជានិរន្តភាពនៃការរស់នៅ ប៉ុន្តែរាជរដ្ឋាភិបាលក៏មិនព្រងើយកន្កើយក្នុងការជួយជ្រោមជ្រែងដល់ប្រជាពលរដ្ឋដែលមិនមានលទ្ធភាពស្ទូចត្រីនោះទើ្បយ ព្រោះកត្តាប្រឈមទាំងផ្នែកសុខភាព ឬផ្នែកណាមួយ យើងបានផ្តល់សេវាជួយថែទាំយ៉ាងយកចិត្តទុកដាក់ និងមានការគិតគូរខ្ពស់ទាំងលើសេវាសុខាភិបាល ឬសេវាសង្គមផ្សេងៗ។ ក្នុងន័យនេះ ការផ្តល់សេវាសុខភាព ឆ្ពោះទៅការពង្រីកវិសាលភាពមូលនិធិសមធម៌សុខាភិបាល ដល់គ្រួសារងាយរងហានិភ័យ ដោយកំណត់ការបែងចែកផ្លែផ្កា និងផលលាភ នៃការអភិវឌ្ឍប្រកបដោយសមធម៌របស់រាជរដ្ឋាភិបាល គឺជួយដល់ប្រជាពលរដ្ឋចំគោលដៅនៃតម្រូវការ, ការលំបាក និងភាពចាំបាច់ ដើម្បីទទួលបាននូវសេវាកាន់តែល្អប្រសើរ ប្រយោជន៍លើកកម្ពស់កម្រិតជីវភាពឱ្យកាន់តែសម្បូរសប្បាយ។

សម្តេចធិបតី ក៏មានប្រសាសន៍ផងដែរថា ពេលនេះរាជរដ្ឋាភិបាលប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ការពង្រីកវិសាលភាពមូលនិធិសមធម៌សុខាភិបាលដល់គ្រួសារជនងាយរងហានិភ័យ” មានចំនួនសរុប ៤៩៣.៤៧៧ គ្រួសារ ឬស្មើនឹង ១.៨៣៤.៨០១ នាក់ ដែលនឹងទទួលបានការគាំពារសុខភាពពីរាជរដ្ឋាភិបាលដោយឥតគិតថ្លៃ ក្នុងនោះរួមមាន៖ សេវាពិគ្រោះជំងឺក្រៅ, សេវាពន្យាកំណើត, សេវាសម្រាកព្យាបាលទូទៅ, សេវាសង្គ្រោះបន្ទាន់, សេវាព្យាបាលវះកាត់តូច, សេវាព្យាបាលវះកាត់ធំ និងសេវាសម្រាលកូន។ មន្ទីរពេទ្យជាតិតេជោសន្តិភាព គឺនឹងធានាឱ្យបានជាមន្ទីរពេទ្យរដ្ឋ ជាទីកន្លែងសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ប្រកបដោយគុណធម៌ និងជាទីពឹងពាក់ដ៏គួរឱ្យទុកចិត្តរបស់ប្រជាជនកម្ពុជា។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានដាក់ចេញផងដែរនូវអនុសាសន៍គន្លឹះចំនួន​ ៥ ជូនដល់ថ្នាក់​ដឹក​នាំ និងមន្រ្តីគ្រ​ប់​លំដាប់​​ថ្នាក់​​នៃ​ក្រសួង​សុខាភិបាល ព្រមទាំងក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បី​យកទៅអនុវត្ត មានដូចជា៖ ទី១. ក្រសួងសុខាភិបាល ត្រូវគិតគូរ និងយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់គុណភាព​សេវាសុខាភិបាល នៅ​ថ្នាក់​ក្រោម​ជាតិ, ទី២. បន្តលើកកម្ពស់ និងពង្រឹងកិច្ចសហការរវាងក្រសួង-ស្ថាប័ន ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីមូលនិធិសមធម៌, ទី៣. ក្រសួងសុខាភិបាលត្រូវពង្រឹងឱ្យបានជាអតិបរមានូវយន្តការផ្តល់សេវាសុខាភិបាល ទាំងរដ្ឋ និងឯកជន ក៏ដូចជាការពង្រឹងការបណ្តុះបណ្តាលជំនាញ ទាំងផ្នែកសុខាភិបាល និង ជំនាញទន់, ទី៤. រួមគ្នាកំណត់សកម្មភាពជាក់លាក់ដើម្បីទប់ស្កាត់ ឬរឹតបន្តឹងការផលិត, ការកែច្នៃ, ឬការនាំចូលម្ហូបអាហារ និងគ្រឿងបរិភោគ ដែលមានផលប៉ះពាល់អវិជ្ជមានដល់សុខភាពប្រជាជន និងទី៥. ពន្លឿន​​​ការប្រើប្រាស់ប្រព័ន្ធឌីជីថល និង​ការដាក់ចេញ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា»៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ តុលា ២០២៣

ខេត្តសៀមរាប៖ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប លោកអាំង សុភា បានសម្រេចចេញដីកាឃុំខ្លួនឈ្មោះ ឈឿ ប្រើច ភេទប្រុស អាយុ ៤១ ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិខ្នារជើង ឃុំក្រូចគរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពីបទ “ប៉ុនប៉ងឃាតកម្ម (កាប់នឹងពូថៅ)”។

ការចេញដីកាធ្វើឡើងនៅល្ងាចថ្ងៃចន្ទទី២៣ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញ បន្ទាប់ពីសមត្ថកិច្ចនគរបាលខេត្តសៀមរាប បញ្ជូនទៅកាន់សាលាដំបូង។

សូមរំលឹកថានៅថ្ងៃ ២២ ខែ តុលា ឆ្នាំ២០២៣ វេលាម៉ោង ១១និង៤០ នាទី ករណីហឹង្សានៅត្រង់ចំណុច ភូមិខ្នារជើង ឃុំក្រូចគរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលកូនបង្កើត ជនរងគ្រោះ បានយកពូថៅ កាប់ទៅលើជនរងគ្រោះ ដែលកំពុងអង្គុយបោកខោអាវ ដោយមិនបានដឹងខ្លួន បណ្ដាលឲ្យរបួសក្បាលផ្នែកខាងលើ រហូតដល់ចេញខួរក្បាលមកខាងក្រៅ។ ជនរងគ្រោះ ឈ្មោះ សេក អង ភេទ ស្រី អាយុ ៧០ឆ្នាំ ត្រូវជាម្ដាយបង្កើតជនល្មើស រស់នៅផ្ទះជាមួយគ្នា។

របាយការណ៍បន្តថា ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យ បានគេចខ្លួនបាត់។ ដោយឡែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅកាន់មន្ទីពេទ្យខេត្តសៀមរាប ដើម្បីព្យាបាល។

ជនដៃដល់ត្រូវបាននគរបាលចាប់ខ្លួននៅល្ងាចថ្ងៃដដែលបន្ទាប់ពីបានធ្វើសកម្មភាពហើយបញ្ជូនទៅកាន់អធិការនគរបាលស្រុកក្រឡាញ់ដើម្បីអនុវត្តតាមផ្លូវច្បាប់។

នៅក្នុងរបាយការណ៍ប៉ូលិសបានបង្ហាញងា ជនដៃដល់បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកពូថៅកាប់ទៅលើម្ដាយបង្កើត របស់ខ្លួន ចំនួន១ពូថៅ ចំត្រង់ក្បាលពិតប្រាកដមែន ដោយមូលហេតុ ម្ដាយបានយកកណ្ដៀវលាក់ទុក មិនឲ្យខ្លួនទៅច្រូតស្មៅ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ តុលា ២០២៣

ភ្នំពេញ៖ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញសេចក្តីសម្រេចបង្កើតនិងចាត់តាំងក្រុមអ្នកនាំពាក្យរបស់ខ្លួន។

នេះបើយោងតាមសេចក្តីសម្រេច ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ចុះហត្ថលេខាដោយ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី ដែលអង្គភាពសៀមរាប ប៉ុស្ដិ៍ ទើបទទួលបាននៅព្រលប់ថ្ងៃចន្ទនេះដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 1.3K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ តុលា ២០២៣

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបាននគរបាល ឃាត់ខ្លួនមានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (កាប់ជនរងគ្រោះនិងពូថៅ)។

យោងតាមរបាយការណ៍ លោកវរសេនីយ៍ទោ ហ៊ន បូវុធ អធិការនគរបាលស្រុកក្រឡាញ់ បានបង្ហាញថាជនសង្ស័យ ឈ្មោះ ឈឿ ប្រើច ភេទប្រុស អាយុ ៤១ ឆ្នាំ ( ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ រយ:ពេល6ឆ្នាំពីឆ្នាំ2013-2019) មុខរបរ ធ្វើស្រែ មានទីលំនៅភូមិខ្នារជើង ឃុំក្រូចគរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

របាយការណ៍បន្តថា នៅថ្ងៃ ២២ ខែ តុលា ឆ្នាំ២០២៣ វេលាម៉ោង ១១និង៤០ នាទី ករណីហឹង្សានៅត្រង់ចំណុច ភូមិខ្នារជើង ឃុំក្រូចគរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

ជនសង្ស័យត្រូវជាកូនបង្កើត ជនរងគ្រោះ បានយកពូថៅ កាប់ទៅលើជនរងគ្រោះ ដែលកំពុងអង្គុយបោកខោអាវ ដោយមិនបានដឹងខ្លួន បណ្ដាលឲ្យរបួសក្បាលផ្នែកខាងលើ រហូតដល់ចេញខួរក្បាលមកខាងក្រៅ។

ជនរងគ្រោះ ឈ្មោះ សេក អង ភេទ ស្រី អាយុ ៧០ឆ្នាំ ត្រូវជាម្ដាយបង្កើតជនល្មើស រស់នៅផ្ទះជាមួយគ្នា។

របាយការណ៍បន្តថា ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យ បានគេចខ្លួនបាត់។ ដោយឡែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅកាន់មន្ទីពេទ្យខេត្តសៀមរាប ដើម្បីព្យាបាល។

ករណីនេះលុះដល់ម៉ោង១៧និង៣០ នាទី នៅថ្ងៃខែឆ្នាំដដែល មានប្រជាពលរដ្ឋ បានប្រទះឃើញជនសង្ស័យ អង្គុយនៅដំបូកវាលស្រែខាងលិច ភូមិខ្នារជើង ឃុំក្រូចគរ ហើយបានរាយការណ៍ ជូនកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រូចគរ បាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកក្រឡាញ់តែម្ដង។

បើតាមចម្លើយសារភាព របស់ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកពូថៅកាប់ទៅលើម្ដាយបង្កើត របស់ខ្លួន ចំនួន១ពូថៅ ចំត្រង់ក្បាលពិតប្រាកដមែន ដោយមូលហេតុ ម្ដាយបានយកកណ្ដៀវលាក់ទុក មិនឲ្យខ្លួនទៅច្រូតស្មៅ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមជាមួយវត្ថុតាងដកហូតបាន ពូថៅចំនួន ១ អនុវត្តទៅតាមផ្លូវច្បាប់៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ តុលា ២០២៣

ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកក្រឡាញ់បានឃាត់ខ្លួនបុរសម្នាក់ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(កាប់ជនរងគ្រោះនិងពូថៅ)។

ហេតុការណ៍អំពើហិង្សានៅវេលាម៉ោង១១និង៤០នាទីថ្ងៃ ២២ ខែ តុលា ឆ្នាំ២០២៣  នៅត្រង់ចំណុច ភូមិខ្នារជើង ឃុំក្រូចគរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកក្រឡាញ់បានប្រាប់អង្គភាពសៀមរាប ប៉ុស្ដិ៍ នៅព្រឹកថ្ងៃចន្ទនេះថា ជនសង្ស័យឈ្មោះ ឈឿ ប្រើច ភេទ ប្រុស អាយុ៤១ ឆ្នាំ (ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគាររយ:ពេល៦ឆ្នាំ ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៩) ត្រូវជាកូនបង្កើតជនរងគ្រោះ។

សមត្ថកិច្ចស្រុកក្រឡាញ់បានថ្លែងបន្តថា ករណីនេះនេះជនសង្ស័យជាកូនបានយកពូថៅកាប់ទៅលើជនរងគ្រោះ ដែលកំពុងអង្គុយបោកខោអាវ ដោយមិនបានដឹងខ្លួន បណ្ដាលឲ្យរបួសក្បាលផ្នែកខាងលើរហូតដល់ចេញខួរក្បាលមកខាងក្រៅយ៉ាងធ្ងន់ធ្ងរ ត្រូវបានគេជួយយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ជនរងគ្រោះ ឈ្មោះ សេក អង ភេទ ស្រី អាយុ៧០ឆ្នាំ ត្រូវជាម្ដាយបង្កើត រស់នៅផ្ទះជាមួយគ្នា ស្ថិតនៅភូមិខ្នារជើង ឃុំក្រូចគរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

បើតាមសមត្ថកិច្ច ក្រោយពីមានអំពើហិង្សានេះកើតឡើង កម្លាំងសមត្ថកិច្ចបានប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

ទោះជាយ៉ាងណាសមត្ថកិច្ចមិនទាន់បានបញ្ជាក់អំពីមូលហេតុចំពោះករណីនេះនៅឡើយទេ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ តុលា ២០២៣

ខេត្តពោធិ៍សាត់៖មនុស្សចំនួន 7 នាក់ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធករណី បង្ក្រាបទីតាំងរុករករ៉ែដោយខុសច្បាប់នៅខេត្តពោធិ៍សាត់ រួមជាមួយ នាក់ម៉ៃខូ មួយគ្រឿងនិងសម្ភារៈផ្សេងៗមួយចំនួនទៀតបញ្ជូនមកមន្ទីរបរិស្ថានការទៅតាមផ្លូវច្បាប់។

ការបង្ក្រាបធ្វើឡើង នៅថ្ងៃទី ២១ ខែកញ្ញាឆ្នាំតាម ២០២៣នៅចំណុចភ្នំយាយម៉ៅ ក្នុងភូមិបឹងត្នោត ឃុំតាលោស្រុកតាលោ សែនជ័យខេត្តពោធិ៍សាត់ ដឹកនាំដោយ រដ្នមន្ត្រីក្រសួងបរិស្ថាននិងកញ្ញាធរកងកម្លាំងចម្រុះខេត្តពោធិ៍សាត់។

គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃទី ២៣ខែកញ្ញា ឆ្នាំ ២០២៣ មានក្រុមហ៊ុនមួយ បានយកគ្រឿងចក្រ ចូលទៅជិកកាយរុករ៉ែ នៅចំណុចភូមិឃុំខាងលើ ដោយបានបំផ្លិចបំផ្លាញធនធានធម្មជាតិព្រៃភ្នំ យ៉ាងធ្ងន់ធ្ងរសំអាងទៅលើចំណារបស់អភិបាលខេត្តពោធិ៍សាត់ដែលបានចុះហត្ថលេខា ដោយលោក ខូយរីដា តម្រូវឲ្យឱ្យក្រុមហ៊ុនធ្វើសំណើរទៅសុំច្បាប់អនុញ្ញាតពីក្រសួងបរិស្ថាន។

ក្រោយពីក្រុមហ៊ុនបានចំណារពីអភិខេត្ត រួចមកក្រុមហ៊ុន ពុំបានធ្វើលិខិតទៅសុំច្បាប់អនុញ្ញាតមកពីក្រសួងបរិស្ថាននោះទេ គេបាននាំយកគ្រឿងចក្រចូលទៅជិកកាយរករករ៉ែ ដោយបំផ្លិចបំផ្លាញធនធានធម្មជាតិព្រៃភ្នំ រហូតឈានដល់ការបង្ក្រាបពីសមត្ថកិច្ច។

សូមជម្រាបថាក្រោយពីបានចំណាររបស់អភិបាលខេត្តពោធិ៍សាត់ ក្រុមហ៊ុនមួយនេះ បាននិយាយថា មុនពួកគេយកគ្រឿងចក្រចូលមកឈូសឆាយរុករករ៉ែនៅតំបន់ខាងលើ បើក្រុមគេមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវពីថ្នាក់លើនោះទេ ក្រុមហ៊ុនគេមិនហ៊ានចូលមកធ្វើសកម្មភាពឈូសឆាយរុករករ៉ែនៅតំបន់នោះឡើយ ប៉ុន្តែតាមពិត ក្រោយពីមានការបង្ក្រាបទីតាំងរុករករ៉ែនៅទីតាំងខាងលើរួចមក ទើបដឹងថា ក្រុមហ៊ុនមួយនេះ គ្នានច្បាប់ហើយថែមទាំងយកឈ្មោះថ្នាក់ដឹកនាំ មកបិតបាំងការធ្វើអាជីវកម្មរុករករ៉ែអត់ច្បាប់នៅតំបន់ថែមទៀត។

ជាមួយគ្នានេះ គឺរំពឹងថាសមត្ថកិច្ច និងបន្តចាប់ខ្លួនមេខ្លោងជាខ្នងបង្អែកនៅក្រុងភ្នំពេញជាក់ជាពុំខានឡើយ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ តុលា ២០២៣

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា នានចេញអនុក្រឹត្យស្តីពី «ពន្ធលើផ្ទាំងផ្សព្វផ្សាយ គ្រប់ប្រភេទ»។

នេះបើតាមអនុក្រឹត្យ ចុះហត្ថលេខាដោយសម្ដេចហ៊ុន ម៉ាណែត នៅថ្ងៃទី 20 ខែ កញ្ញា ឆ្នាំ 2023 នេះ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ តុលា ២០២៣

ខេត្តសៀមរាប៖មនុស្សចំនួន២នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ចាប់ខ្លួនករណី(លួចម៉ូតូ)។

របាយការណ៍កម្លាំងអាវុធបានឲ្យដឹងថានៅវេលាម៉ោង ១២ និង ៣០នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២៣ បន្ទាប់ពីមានការទទួលការរាយការណ៍ពីប្រជាពលរដ្ឋ មានករណីលួច និងយកម៉ូតូមកលក់នៅចំណុចភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ការិយាល័យជំនាញព្រហ្មទណ្ឌសហការណ៍ ជាមួយអង្គភាពនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តសៀមរាប ចំនួន ០៥នាក់ ដឹកនាំដោយ លោក អនុសេនីយ៍ឯក សៀក សោភា នាយការិយាល័យព្រហ្មទណ្ឌ បានចុះឃាត់ខ្លួនសង្ស័យចំនួន ០២នាក់ ដែលជាប់ពាក់ព័ន្ធករណី អំពើលួច (លួចម៉ូតូ) ឃាត់ខ្លួនយកមកសាកសួរ។

១. ឈ្មោះ ថៃ សុខថុន ហៅ គ្រុឌ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរមុខរបរគ្មានរស់នៅភូមិព្រៃធំសង្កាត់ស្រង៉ែ ក្រុងសៀមរាបខេត្តសៀមរាប។

២. ឈ្មោះ លឹម វណ្ណៈភក្ដី ហៅ រ័ត្ន ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរមុខរបរគ្មានរស់នៅភូមិគោកឫស្សីឃុំកែវពណ៏ ស្រុកពួកខេត្តសៀមរាប។

ក្រោយពីសាកសួរ ឈ្មោះ ថៃ សុខថុន ហៅ គ្រុឌ បានឆ្លើយសារភាពថា នៅវេលាម៉ោង ០២ និង ១៥នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២៣ រូបខ្លួន និង ឈ្មោះ លី ឧសុភា ភេទប្រុស (គេចខ្លួន) និង ឈ្មោះ⁹ ហ៊ូន សុផា ភេទប្រុស (គេចខ្លួន) បាននាំគ្នាលួចយកម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេរី២០១៣ ពណ៌ខ្មៅ មានផ្លាកលេខ (មិនចាំ) ដែលទុកនៅលើខ្នងប្រឡាយទឹក ស្ថិតនៅក្នុងភូមិគោកឫស្សី ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប ក្រោយពីលួចបាន ក៏បាននាំគ្នាយកមកទុកនៅផ្ទះឈ្មោះផា ស្ថិតនៅភូមិព្រៃធំសង្កាត់ស្រង៉ែ ខេត្តសៀមរាប។ លុះនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ រូបខ្លួនបានជិះម៉ូតូជាមួយឈ្មោះ លឹម វណ្ណៈភក្តី យកម៉ូតូដែលលួចគេបានយកមកលក់ ក៏ស្រាប់តែសមត្តកិច្ចឃាត់ខ្លួនតែម្ដង។

ចំណែកឈ្មោះ លឹម វណ្ណៈភក្ដី ហៅ រ័ត្ន បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកម៉ូតូដែលឈ្មោះ លី ឧសភា,ឈ្មោះ ថៃ សុខថុន និងឈ្មោះ ហ៊ូន សុផា លួចបាន ឲ្យយកទៅលក់ពិតប្រាកដមែន។
វត្ថុតាងចាប់យក៖
-ម៉ូតូហុងដាឌ្រីម សេរីឆ្នាំ២០១៣ ចំនួន ០១គ្រឿង លេខតួរលេខម៉ាស៊ីន ១២៥ME៨២៩១៩៣៧
បច្ចុប្បន្នការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប។

សូមបញ្ជាក់ថាការចាប់ខ្លួននេះ តាមបញ្ជាពីឯឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃសាលាដំបូងខេត្តសៀមរាប៕

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ តុលា ២០២៣

ខេត្តពោធិ៍សាត់៖សង្កាត់ជលផលស្រុកកណ្ដៀងដឹកនាំកម្លាំងចម្រុះ បានចុះត្រួតពិនិត្យ បង្ការ ទប់ស្កាត់ និងបង្ក្រាបវទល្មើសនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ នៅលើផ្ទៃបឹងទន្លេសាប។

 

ការចុះបង្ក្រាបនេះធ្វើឡើង នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣ ដោយមានកម្លាំងសមត្ថកិច្ចសង្កាត់រដ្ឋបាលជលផល កណ្ដៀង ដឹកនាំដោយ លោក ហុក ម៉េងអាន នាយរងផ្នែកក្រគរ សហការណ៍ជាមួយ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត មន្រ្តីបរិស្ថាន និងកងរាជអាវុធហត្ថស្រុក ដែលមានកម្លាំងសរុបចំនួន ១៣ នាក់ ប្រើប្រាស់មធ្យោបាយ កាណូត០៤គ្រឿង បានចេញប្រតិបត្តិការ ត្រួត ពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល នៅចំណុចចុងព្រែករាំងទិល ភូមិព្រែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

 

លោក ហុក ម៉េងអាន នាយរងជលផលផ្នែកក្រគរ បានបញ្ជាក់ឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការ ចុះបង្ក្រាបនេះដែរ សមត្ថកិច្ចយើងបានរុះរើ និងបំផ្លាញចោល នូវ របាំងស្បៃមុងចំនួន ៧ខ្សែ ប្រវែង១៥០០ម៉ែត្រ លូកងស្បៃមុងចំនួន ១៦មាត់ បង្គោលចំនួន៤៩០ដើម នឹងចាក់លែងកូនត្រីចំរុះទម្ងន់ ៣០ គីឡូក្រាម ចូលក្នុងទន្លេវិញ៕

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page129 Page130 Page131 … Page650 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឃាត់ខ្លួនបុរសម្នាក់ដែលលក់ចែកចាយឧបករ​ណ៍អេឡិចត្រូចនិក និងសារធាតុគីមីសម្រាប់ជក់ ឃាត់ខ្លួនបុរសម្នាក់ដែលលក់ចែកចាយឧបករ​ណ៍អេឡិចត្រូចនិក និងសារធាតុគីមីសម្រាប់ជក់ ចុះផ្សាយថ្ងៃទី ១៥ មីនា ២០២៦
ចាប់ខ្លួនជនជាតិបង់ក្លាដេស ១៥នាក់ បន្លំខ្លួនជាបុគ្គលិក World Bank ករណីបង្ក្រាបទីតាំងឆបោក Online scam ចាប់ខ្លួនជនជាតិបង់ក្លាដេស ១៥នាក់ បន្លំខ្លួនជាបុគ្គលិក World Bank ករណីបង្ក្រាបទីតាំងឆបោក Online scam ចុះផ្សាយថ្ងៃទី ១៥ មីនា ២០២៦
ជួលរថយន្តយកទៅលក់! កម្លាំងអាវុធហត្ថសៀមរាប តាមចាប់មនុស្សពីរនាក់ ក្រោយឃាត់បានម្នាក់ ជួលរថយន្តយកទៅលក់! កម្លាំងអាវុធហត្ថសៀមរាប តាមចាប់មនុស្សពីរនាក់ ក្រោយឃាត់បានម្នាក់ ចុះផ្សាយថ្ងៃទី ១៤ មីនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
អគ្គិភ័យលេបត្របាក់ផ្ទះមួយខ្នងនៅស្រុកពួក គិតជាទឹកប្រាក់ប្រមាណ5 ម៉ឺនដុល្លារ អគ្គិភ័យលេបត្របាក់ផ្ទះមួយខ្នងនៅស្រុកពួក គិតជាទឹកប្រាក់ប្រមាណ5 ម៉ឺនដុល្លារ ចុះផ្សាយថ្ងៃទី ៣ មីនា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×