Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
មន្ទីរសាធារណការខេត្តបន្ទាយមានជ័យ ចាត់ចែងថវិការដ្ឋក្នុងមួយឆ្នាំៗចំណាយរាប់សិបពាន់លានរៀល
ដាក់គ្រឿងចក្រកាយដីទន្ទ្រានព្រៃ​ យកអាចម៌ដី លក់នៅក្នុងភូមិស្វាយចេក​ ស្រុកអង្គរធំ​ មិនទាន់មានអ្នកទប់ស្កាត់
សម្ដេចធិបតីហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែឱ្យកាន់តែរីកចម្រើន គឺសម្រាប់ទ្រទ្រង់កំណើននៃសកម្មភាពពាណិជ្ជកម្មអន្តរជាតិ និងកំណើនសេដ្ឋកិច្ចជាតិ
កម្ពុជាបានលែងអណ្តើកហ្លួង ដែលជាប្រភេទសត្វ កំពុងរងគ្រោះជិតផុតពូជ បំផុត ចូលទៅក្នុងប្រព័ន្ធព្រែកស្រែអំបិល
អភិបាលខេត្តបាត់ដំបងស្នើដល់ភាគីកូរ៉េជួយកៀរគរអ្នកវិនិយោគ និងភ្ញៀវទេសចរកូរ៉េមកបណ្ដាក់ទុនរកស៊ី និងទស្សនាកម្សាន្តមកកាន់ខេត្តបាត់ដំបងឱ្យកាន់តែច្រើនឡើងបន្ថែមទៀត
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ ឧសភា ២០២៥

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជា មានសិទ្ធិសេរីភាពគ្រប់យ៉ាង ទាំងក្នុងការដើរហើរ ប្រកបមុខរបរ សិទ្ធិគោរពសាសនា សិទ្ធិទទួលបានការថែទាំសុខភាព និងការអប់រំជាដើម រួមទាំងសិទ្ធិកាន់មីក្រូជេររិះគន់ទៀតផង ដែលទាំងអស់នេះ គឺជាអ្វីដែលរាជរដ្ឋាភិបាលបានធ្វើកន្លងមក ហើយនឹងបន្តធ្វើតទៅទៀត។

នៅក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការរោងចក្រផលិតស៊ីម៉ងត៍របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល បាននិងកំពុងខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេសជាតិ កសាងបណ្តាញតភ្ជាប់ដែលជាសសៃឈាមសេដ្ឋកិច្ច និងដើម្បីឱ្យប្រជាជនងាយស្រួលធ្វើដំណើរទៅគ្រប់ទីកន្លែង ជាពិសេសគឺប្រែក្លាយតំបន់អតីតសមរភូមិ ទៅជាកន្លែងដែលផ្តល់ក្តីសង្ឃឹមនិងសុខសុវត្ថិភាព និងដែលជាការធានាដល់សិទ្ធិសេរីភាពរបស់ប្រជាជន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ប្រជាជនខ្មែរបច្ចុប្បន្ននេះ មានលទ្ធភាពនិងឱកាសគ្រប់បែបយ៉ាងក្នុងការធ្វើដំណើរគ្រប់ទីកន្លែងប្រកបដោយសុខសុវត្ថិភាព ដូចជា តំបន់សមុទ្រ តំបន់ភ្នំ និងតំបន់រមណីយដ្ឋាននានាទូទាំងប្រទេសដោយគ្មានការភ័យខ្លាចសង្រ្គាម និងគ្រោះថ្នាក់ផ្សេងៗដែលបង្កឡើងដោយសារគ្រាប់មីន ដែលនេះហើយគឺជាការធានាសិទ្ធិគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ ឧសភា ២០២៥

សម្ដេចធិបតីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានបង្ហាញថា ស្ពានដែកបេឡេអូរតាឆុង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានសម្រេចការសាងសង់រួចរាល់ ១០០ភាគរយ តាមរយៈសំណូមពររបស់ប្រជាសហគមន៍ទំនើបប្រាសាទសំបូររុងរឿង ជាមួយសម្តេចបវរធិបតីនាយករដ្ឋមន្ត្រី​ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ កន្លងទៅ។

សូមជម្រាបថា ស្ពានដែកបេឡេអូរតាឆុង មានប្រវែង ៣៦ម៉ែត្រ ទទឹង ៤,២ម៉ែត្រ និងការស្ថាបនាផ្លូវល្បាយក្រួសតភ្ជាប់ក្បាលស្ពាន ទាំងសងខាងស្ពានប្រវែង ៥០០ ម៉ែត្រ ត្រូវបាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនតាមសំណូមពររបស់ប្រជាសហគមន៍ទំនើបប្រាសាទសំបូររុងរឿង នាឱកាសចុះជួបសំណេះសំណាល ដោយផ្ទាល់នៅចម្ការចន្ទីរបស់សហគមន៍ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ កន្លងទៅ ក្នុងគោលដៅលើកកម្ពស់ការដឹកជញ្ជូនកសិផល និងផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយប្រគល់ភារកិច្ចជូន ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការដឹកនាំសាងសង់។

គូសរំលេចផងដែរថា ស្ពាននេះបានតភ្ជាប់ឃុំចំនួនពីរគឺឃុំតាំងក្រសៅ និងឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ដោយអ្នកទទួលផលដោយផ្ទាល់ សរុបចំនួន ១ ៩០៨ នាក់ ស្មើនឹង ៤៧៧គ្រួសារ ក្នុងភូមិទឹកអណ្ដូង ភូមិជាំបឹង ភូមិបេង ភូមិត្នោតជួរ ភូមិបឹងខ្វែក និងភូមិអន្លង់ស្លែង ព្រមទាំងអ្នកទទួលផលដោយប្រយោល សរុប ១ ២៩៥នាក់ ស្មើនឹង ៣៦៥គ្រួសារ ក្នុងបណ្តាភូមិក្នុង ឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ដែលជាមធ្យម មានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ចន្លោះ ១០០នាក់ ទៅ ២០០នាក់ ក្នុង១ថ្ងៃ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ ឧសភា ២០២៥

លោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើ សសេដ្ឋកិច្ច នៃស្នងការដ្ឋានដឹកនាំកម្លាំងក្នុងការិយាល័យស្ទាក់បង្ក្រាបករណីដឹកជញ្ជូនគ្រឿងក្នុងជ្រូកខុសលក្ខណៈបច្ចេកទេស និងគ្មានលិខិតអនុញ្ញាត នាំចូលពីប្រទេសថៃ។

ការបង្ក្រាបនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្លូវជាតិលេខ៥ រង្វង់មូលស្រុកថ្មគោល ស្ថិតនៅស្រុកថ្មគោល ខេត្តបាត់វដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង។

ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ រថយន្តមួយគ្រឿងម៉ាក Toyota Highlander ពណ៌ទឹកមាស ឆ្នាំ២០០៣ ពាក់ផ្លាកលេខ ភ្នំពេញ ២AU -៩៧៦៤ បើកបរដោយឈ្មោះ ញា ចិន្តាភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅខេត្តបន្ទាយមានជ័យ រកឃើញគ្រឿងក្នុងជ្រូក ចំនួន២០ កេស ក្នុង០១កេស ទម្ងន់ ៥០គីឡូក្រាមសរុបទម្ងន់ ស្មើនឹង១,០០០ គីឡូក្រាម និងបាននាំយកមកធ្វើការសាកសួរនៅស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង។

ក្រោយការសាកសួរ សមត្ថកិច្ចនគរបាលបានរាយ ការណ៍ជូនទៅឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តបាត់ដំបង អំពីបញ្ហានេះ ហើយនៅថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២៥ ដោយមានលោក ទូត វីនីត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងដឹកនាំមន្រ្តីជំនាញ រួមមានមន្រ្តី ការិយាល័យផលិតកម្ម មន្ត្រីបសុព្យាបាល មន្ត្រីសាខា (ក.ប.ប) ខេត្តបាត់ដំបងនិងមន្រ្តីនគរបាល យកទៅដុតបំផ្លាញចោលនៅទីលានចាក់សម្រាមស្ថិតនៅភូមិអូរមុនី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង រីឯអ្នក ដឹកជញ្ជូនសមត្ថកិច្ចនឹង បន្តនីតិវិធីទៅតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ ឧសភា ២០២៥

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល អំពាវនាវដល់ក្រុមងាយរងគ្រោះ​ នាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩​ ភីហ្វាយហ្សឺ​ Pfizer

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល៖ «ដោយសារស្ថានភាពកេីតមានការឆ្លងឡេីងវិញនូវវីរុសកូវីដ-១៩​ បំប្លែងថ្មី​ ពិសេសពួក​ ជេអ៉ិន.១​ (JN.1) ដែលកំពុងតែចរាចរនៅតាមបណ្តាប្រទេសជិតខាងកម្ពុជា​ និងនៅតាមតំបន់នៅលេីពិភពលោក​ ដូច្នេះ​ខ្ញុំសូមបងប្អូនប្រជាពលរដ្ឋទាំងអស់​ បង្កេីនការយកចិត្តទុកដាក់​ និងប្រុងប្រយ័ត្នខ្ពស់​ ការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩​ ដែលអាចមានផលប៉ះពាល់សុខភាពដោយសារជំងឺកូវីដ-១៩​ ជាពិសេសជនដែលងាយរងគ្រោះ​ មានដូចជាជនវ័យចាស់​ ចាស់ជរា​ អ្នកដែលមានជំងឺរ៊ាំរ៉ៃ និងអ្នកដែលមានកងការពារខ្សោយនៅក្នុងខ្លួនជាដេីម។

ដេីម្បីអាចការពារខ្លួនពីការវាយលុកក្នុងសរីរាង្គរាងកាយបុគ្គល​ ជាពិសេសក្រុមងាយទទួលរងគ្រោះពីជំងឺកូវីដ-១៩នេះ​ ដែលអាចឈានដល់ភាពធ្ងន់ធ្ងរ​ និងអាចស្លាប់បាត់បង់ជីវិតបានដែរនោះ​ ខ្ញុំសូមក្រេីនរំលឹកបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់​ ជាពិសេសគឺក្រុមងាយរងគ្រោះ​ ដូចបានរៀបរាប់ខាងលេី​ នាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩​ ភីហ្វាយហ្សឺ​ (Pfizer) ដែលមាននៅតាមបណ្តារាជធានី-ខេត្តទាំង២៥​ (នៅតាមមណ្ឌលសុខភាព​ ឫមន្ទីរពេទ្យរដ្ឋ)​ ចាប់ពីពេលនេះតទៅ​។

សូមកុំភ្លេចវិធានការ​ “៣​ ការពារ​ និង​ ៣​ កុំ” រួមជាមួយនឹងការចាក់វ៉ាក់សាំងកូវីដ-១៩​ ទេីបអាចជួយកាត់បន្ថយជាអតិប្បរិមា​ នូវភាពធ្ងន់ធ្ងរ​នៃជំងឺ​ ការចូលសម្រាកពេទ្យ​ និងការស្លាប់​ ដូចដែលយេីងទាំងអស់គ្នាឆ្លងកាត់បទពិសោធន៍ទទួលបានលទ្ធផលល្អទាំងនេះនៅឆ្នាំ២០២១​ ដល់ឆ្នាំ២០២២​ ស្រាប់ហេីយ។

សូមជម្រាបជូនសាធារណជនថា កម្ពុជាបច្ចុប្បន្នមិនទាន់មានស្ថានភាពឆ្លងឡេីងវិញ​ នូវវីរុសកូវីដ-១៩​ នៅឡេីយទេ ប៉ុន្តែការ​ “ការពារប្រសើរជាងព្យាបាល” ជាជម្រេីសដ៏ល្អប្រសេីរបំផុត​ សម្រាប់យេីងទាំងអស់គ្នា​ ហើយយើងក៏កំពុងផ្សព្វផ្សាយ​ និងជំរុញការអនុវត្តវិធានការការពារខ្លួនជាមុននាពេលនេះផងដែរ។

រួមគ្នា​ ដេីម្បីកម្ពុជា​ចៀសផុតពីការលេចចេញឡេីងវិញ​ នូវការឆ្លងបន្តគ្នានូវវីរុសកូវីដ-១៩​ ដោយយេីងទាំងអស់គ្នា​ ត្រូវតែត្រៀមខ្លួន​ និងការពារខ្លួនទុកជាមុន​ ឱ្យបានល្អប្រសេីរ​»៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ ឧសភា ២០២៥

សម្តេចធិបតី៖ តើការនិយាយតែលើបបូរមាត់ តាមរយៈបណ្តាញសង្គមពីក្រៅប្រទេស ពិតជាបង្ហាញថា “ស្នេហាជាតិ” មែនឬ?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ពាក្យ ស្នេហាជាតិ ស្នេហាទឹកដី មិនមែនចេះតែនិយាយតែលើបបូរមាត់ តាមរយៈបណ្តាញសង្គមពីក្រៅ ប្រទេសនោះទេ ប៉ុន្តែស្នេហាជាតិពិតប្រាកដស្តែងឱ្យឃើញពីសកម្មភាពជាក់ស្តែង និងការដាក់ចេញ គោលនយោបាយដើម្បីអភិវឌ្ឍប្រទេសជាតិនិងថែរក្សាសុខសន្តិភាពសម្រាប់ប្រជាជន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអភិវឌ្ឍរីកចម្រើនទាំងឡាយរបស់សង្គមជាតិ កើតឡើងដោយសារគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាពិតប្រាកដ ដែលបង្ហាញពីការស្នេហាជាតិស្នេហាទឹកដី មិនមែន គ្រាន់តែនិយាយដូចមជ្ឈដ្ឋានបុគ្គលមួយចំនួននោះឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ជាក់ស្តែងនៅបរិវេណសាលានេះ កាលពីមុនជាកន្លែងសង្គ្រាម ទីរហោស្ថាន ប៉ុន្តែបច្ចុប្បន្នប្រែក្លាយជាកន្លែងអប់រំ ជាកន្លែងកសាងធនធានមនុស្ស ជាទីតាំងធម្មជាតិសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍។

សម្ដេចធិបតីមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅក្នុងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅថ្ងៃសៅរ៍ទី១៧ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.5K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ ឧសភា ២០២៥

ភ្នំពេញ៖សាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនបណ្ដោះអាសន្ន ជនបង្កគ្រោះថ្នាក់ចរាចរណ៍ ហ៊ុន ហេង នៅពន្ធនាគារ ក្រោមបទចោទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យស្លាប់ របួស​អ្នកដទៃ និងបើកបរស្ថិតក្នុងស្ថានភាពស្រវឹង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ ឧសភា ២០២៥

គ្រួសាររងគ្រោះដោយរន្ទះបាញ់ ថ្ងៃម្សិលមិញទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

ខេត្តសៀមរាប៖លោក ស៊ុំ សំអន នាយកសាខា កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ចុះសួសុខទុក្ខ រំលែកទុក្ខ និងនំាយកអំណោយមនុស្សធម៌ជូនគ្រួសាររងគ្រោះដោយឧបទ្ទវហេតុ (រន្ទះបាញ់) កាលពីល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៧និង១០នាទី។

ជនរងគ្រោះឈ្មោះ ដុប ស្រប ភេទប្រុស អាយុ ៣៤ឆ្នាំ សមាជិកគ្រួសារ ៤នាក់ (ស្រី ២នាក់) រស់នៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

នាឱកាសនោះ លោកនាយកសាខា បានសម្ដែងនូវការសោកស្ដាយ និងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ និងសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា កក្រក ខេត្តសៀមរាប ដែលជានិច្ចកាលតែងគិតគូរ យកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ បង-ប្អូនប្រជាពលរដ្ឋគ្រប់រូបដោយមិនប្រកាន់ វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយ ស្របតាមទិសស្លោក «ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា» និង «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា-មិនទុក្ខនរណាម្នាក់ចោល»។

គ្រឿងឧបភោគបរិភោគបានផ្ដល់ជូនគ្រួសារសពរងគ្រោះ ទទួលបានអង្ករ៣០គីឡូក្រាម ឃីត១កញ្ចប់ (សារុង១ ក្រមា១ មុង១ ភួយ១) ត្រីខ១យួរ មី១កេស ទឹកស៊ីអ៊ីវ១យួរ អំបិល១គីឡូក្រាម និងថវិកា ៤០ម៉ឺនរៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.5K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ ឧសភា ២០២៥

ខេត្តសៀមរាប៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានៅថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពចំនួន ៥រូប ដែលបានទទួលមរណភាពក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង២៣និង២៥នាទី នៅស្រុកពួក ខេត្តសៀមរាប ពេលត្រឡប់មកពីធ្វើសំណង់នៅក្រុងប៉ោយប៉ែត ដែលពេលនេះសពបានយកមកធ្វើបុណ្យនៅស្រុកជីក្រែង និងស្រុកសូទ្រនិគម ខេត្តសៀមរាម។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោកជំទាវអគ្គលេខាធិការរងទី១ បានសម្តែងនូវក្តីសោកសង្រេងចំពោះឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងបណ្តាលឱ្យសាច់ញាតិក្រុមគ្រួសារជាទីស្រឡាញ់បានបាត់បង់ជីវិត និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ជនរងគ្រោះទាំង៥នាក់ រួមមាន៖
១. ឈ្មោះ រឿន រ៉ាន ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិរកា ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប (សពធ្វើបុណ្យ នៅភូមិគោកមន ឃុំដំដែក ស្រុកសូទ្រនិគម)។
២. ឈ្មោះ ហឿន ហ៊ាម ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិបឹង ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។
៣. ឈ្មោះ ផម ផា ភេទប្រុស អាយុ៤០ឆ្នាំ ភូមិថ្លុកស្មាច់ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប ។
៤. ឈ្មោះ ប៉ាត តឿម ភេទស្រី អាយុ៣៧ឆ្នាំ ភូមិស្លែងកោង ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។
៥. ឈ្មោះ ឆាន់ ម៉ាង ភេទប្រុស អាយុ៥៣ឆ្នាំ ភូមិម្កាក់ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។

ជាមួយនឹងការចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពខាងលើនេះ កាកបាទក្រហមកម្ពុជា បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន ៥លានរៀលជូនដល់ក្រុមគ្រួសារសពនីមួយៗសម្រាប់ជួយសម្រាលការលំបាក និងធ្វើបុណ្យតាមប្រពៃណីផងដែរ។ ដោយឡែក អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកជីក្រែង ក៏បានចូលរួមរំលែក និងផ្តល់អំណោយជូនដល់គ្រួសាររងគ្រោះនីមួយៗផងដែរ។

ទន្ទឹមនឹងនេះ នៅព្រឹកថ្ងៃខែឆ្នាំដដែលនេះដែរ ឯកឧត្តម គុជ លីណា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី ក៏បានអញ្ជើញចុះសួរសុខទុក្ខជនរងគ្រោះក្នុងគ្រោះថ្នាក់ចរាចរណ៍នោះ ដែលមានអ្នករងរបួសចំនួន ១១នាក់ទៀត ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបផងដែរ។ អំណោយមនុស្សធម៌បានផ្ដល់ជូនក្នុង១គ្រួសារទទួលបាន៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ អំបិល១គីឡូក្រាម និងថវិកា១០ម៉ឺនរៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ ឧសភា ២០២៥

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ថ្មីៗនេះ មានការចោទប្រកាន់ថា រាជរដ្ឋាភិបាល បានលក់ព្រលានយន្តហោះពោធិ៍ចិនតុងតាំងពី១៥ ឆ្នាំមុនមក ដែលការលើកឡើងបែបនេះ ជាការចោទប្រកាន់ហើយមិនពិតទាល់តែសោះ។

ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា នៅព្រឹកថ្ងៃសុក្រទី១៦ ខែឧសភា ឆ្នាំ២០២៥ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើសិនដូចការចោទប្រកាន់មែន សូមបង្ហាញឯកសារនោះមក។ សម្តេចបានបន្តថា សម្តេច បានសម្រេចផ្ទេរប្រតិបត្តិការ ព្រលានយន្តហោះកន្លែងចាស់ ទៅព្រលានយន្តហោះថ្មីតែប៉ុណ្ណោះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ ឧសភា ២០២៥

នាយករដ្ឋមន្រ្តី សម្ដេចធិបតីហ៊ុន ម៉ាណែត បនគូសបញ្ជាក់ថា កម្ពុជា បានប្រែក្លាយពីសង្គមមួយដែលមានបញ្ហាច្រើន ជាពិសេសឆ្លងកាត់សង្រ្គាម និងអសន្តិសុខសង្គមពីមុន និងជាប្រទេសឯកោបំផុត ប៉ុន្តែពេលនេះ កម្ពុជាបានក្លាយជាសង្គមមួយដែលកំពុងរីកចម្រើនគ្រប់វិស័យ និងបន្តឆ្ពោះទៅកាន់ភាពរុងរឿងកាន់តែល្អប្រសើរបន្ថែមទៀតនាពេលខាងមុខ។

ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា នៅព្រឹកថ្ងៃសុក្រទី១៦ ខែឧសភា ឆ្នាំ២០២៥ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្អែកលើវឌ្ឍនភាពសង្គម កម្ពុជាយើង ទាមទារឱ្យនគរបាលជាតិ ត្រូវពង្រឹងសមត្ថភាពជាប់ជាប្រចាំដើម្បីអភិវឌ្ឍខ្លួនឱ្យស្របទៅតាមបរិបទនៃការរីកចម្រើនរបស់សង្គមជាតិយើង។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការប្រែប្រួលនៃការអភិវឌ្ឍប្រទេសជាតិ និងពិភពលោក គឺទាមទារឱ្យកងកម្លាំងនគរបាលជាតិ ត្រូវត្រៀមខ្លួនជានិច្ច និងខិតខំរៀបចំលិខិតបទដ្ឋាន និងគោលនយោបាយនានា ដើម្បីទបស្កាត់បទល្មើសនានាទាំងបទល្មើសបច្ចេកវិទ្យា និងបទល្មើសនៅមូលដ្ឋាន ដូចជាករណីក្មេងទំនើងជាដើម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ ឧសភា ២០២៥

ភ្នំពេញ៖អ្នកបើករថយន្តដែលជាមន្ត្រីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។

ការសម្រេចបញ្ជូនខ្លួននេះតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៣និង៥៧នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីង ត្រង់ចំណុច មុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បង្កឡើងដោយរថយន្តម៉ាក LEXUS RX400H បុករះ ម៉ូតូកង់បីចំនួន ០៣គ្រឿង ម៉ូតូ០១គ្រឿង និងរថយន្ត០១គ្រឿង។

ជនបង្កមានឈ្មោះ ហ៊ុន ហេង ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើករថយន្ត
ម៉ាក LEXUS RX400H ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2AO.2188 ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះនរោត្តម បើកបរក្នុងទិសដៅ ពីត្បូងទៅជើង លុះបើកមកដល់ចំណុចកើតហេតុខាងលើ បានបុករះពីក្រោយយានយន្តជាច្រើនគ្រឿងដែលធ្វើដំណើរស្របទិសគ្នា។

ហេតុការណ៍នេះបង្កឲ្យមានមនុស្សស្លាប់ម្នាក់ រងរបួសធ្ងន់០២នាក់ និងរងរបួសស្រាល០៣ស្រាល។

តាមការបញ្ជាក់របស់សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញហេតុការណ៍នេះ មូលហេតុគ្រោះថ្នាក់បណ្ដាលមកពី អ្នកបើកបររថយន្ត LEXUS RX400H បើកបរលឿនខ្វះការប្រុងប្រយ័ត្ន និងបើកបរមានជាតិស្រវឹងមានអត្រាជាតិអាល់កុល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ ឧសភា ២០២៥

សមត្ថកិច្ចកម្លាំងអាវុធហត្ថខេត្តបាត់ដំបងបានចាប់ខ្លួនស្ត្រីម្នាក់ ករណី: ឆបោក (ប្រាក់)។ ការចាប់ខ្លួនធ្វើឡើងនៅម៉ោង ១០ និង ១០ នាទី ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៥ ចំណុចបុរីរំចេក ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សមត្ថកិច្ចអាវុធហត្ថខេត្តបាត់ដំបងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សុង សោភ័ណ្ឌ ភេទស្រី អាយុ ៤៧ ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅចំណុចខាងលើ ពីបទ:ឆបោក (ប្រាក់)។

ការចាប់ខ្លួននេះតាមបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ ឈឿន ឈុំ ភេទប្រុស អាយុ៥៧ ឆ្នាំមុខរបរ ធ្វើស្រែ ស្នាក់នៅភូមិអំពិល ឃុំអំពិលប្រាំដើម ស្រុកបរវេល ខេត្តបាត់ដំបង ប្រព្រឹត្តកាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ និង ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចខាងលើ។ ដោយជនសង្ស័យបានយកប្រាក់ពីជនរងគ្រោះចំនួន ២៦២០ដុល្លារ ដើម្បីរត់ការយកឈ្មោះកូនរបស់ជនរងគ្រោះ ចូលក្របខ័ណ្ឌមន្រ្តីនគរបាលជាតិក្នុងឆ្នាំ ២០២៥ បាន ដោយមិនចាំបាច់ប្រលងចូល ទាំងដែលក្រសួងមហាផ្ទៃមិនមានជ្រើសរើសមន្ត្រីនគរបាលជាតិថ្មីក្នុងឆ្នាំ ២០២៥ ឡើយ។

សមត្ថកិច្ចអាវុធហត្ថបានបន្តថា ហេតុការណ៍នេះ ដកហូតវត្ថុតាង
១.បញ្ជីរាយនាមបេក្ខជនប្រឡងជាប់ក្របខណ្ឌមន្រ្តីនគបាល ឆ្នាំ២០២៥ ចំនួន ០២ សន្លឹក
២.លិខិតស្នើសុំចូលក្របខណ្ឌមន្រ្តីនគបាលជាតិចំនួន ០១ សន្លឹក
៣.លិខិតធានាឪពុក ម្តាយ ឬ អាណាព្យាបាល ចំនួន ០៣ សន្លឹក
៤.ពាក្យស្នើសុំចំនួន ០៨ សន្លឹក
៥.ពាក្យសុំចូលបម្រើការងារក្នុងក្រសួងមហាផ្ទៃចំនួន ០១ សន្លឹក
៦.លិខិតធានា ចំនួន ០១ សន្លឹក
៧.លិខិតបញ្ជាក់ចំនួន ០១ សន្លឹក
៨.លិខិតបញ្ជាក់កិរិយាមាយាទចំនួន ០១ សន្លឹក
៩.វិញ្ញាប័ណ្ណបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ចំនួន ០១ សន្លឹក
១០. អត្តសញ្ញាណប័ណ្ណ កូពី ចំនួន ០១ សន្លឹក
១១.សៀវភៅគ្រួសារ កូពី ចំនួន ០១ សន្លឹក
១២.ទូរស័ព្ទដៃចំនួន ០១ គ្រឿង ម៉ាក SAMSUNG
១៣.ចិញ្ជៀន លោហៈធាតុពណ៌លឿង ដាំត្បូង ពណ៌ ស ចំនួន ០២ វង់
១៤.ផ្លាកដៃ លោហៈធាតុពណ៌លឿង ចំនួន ០១ ខ្សែ
១៥.ខ្សែដៃ លោហៈធាតុពណ៌លឿង ដាំត្បូងពណ៌ ស ចំនួន ០១ ខ្សែ
១៦.ខ្សែក លោហៈធាតុពណ៌លឿង ដាំត្បូងពណ៌ ស ចំនួន ០១ ខ្សែ
១៧.ក្រវិល ដាំត្បូងពណ៌ ស ចំនួន ០១ គូរ
១៨.ប្រាក់ដុល្លារ ២៥០០ ដុល្លារ
១៩.រថយន្ត ០១ គ្រឿង ម៉ាក LEXUS NX200T ពណ៌ ប្រផេះ ស៊េរីឆ្នាំ ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 2BS-9510 ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងការិយាល័យជំនាញ ដើម្បីចាត់ការតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page61 Page62 Page63 … Page663 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
មន្ទីរសាធារណការខេត្តបន្ទាយមានជ័យ ចាត់ចែងថវិការដ្ឋក្នុងមួយឆ្នាំៗចំណាយរាប់សិបពាន់លានរៀល មន្ទីរសាធារណការខេត្តបន្ទាយមានជ័យ ចាត់ចែងថវិការដ្ឋក្នុងមួយឆ្នាំៗចំណាយរាប់សិបពាន់លានរៀល ចុះផ្សាយថ្ងៃទី ១ ឧសភា ២០២៦
ដាក់គ្រឿងចក្រកាយដីទន្ទ្រានព្រៃ​ យកអាចម៌ដី លក់នៅក្នុងភូមិស្វាយចេក​ ស្រុកអង្គរធំ​ មិនទាន់មានអ្នកទប់ស្កាត់ ដាក់គ្រឿងចក្រកាយដីទន្ទ្រានព្រៃ​ យកអាចម៌ដី លក់នៅក្នុងភូមិស្វាយចេក​ ស្រុកអង្គរធំ​ មិនទាន់មានអ្នកទប់ស្កាត់ ចុះផ្សាយថ្ងៃទី ១ ឧសភា ២០២៦
សម្ដេចធិបតីហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែឱ្យកាន់តែរីកចម្រើន គឺសម្រាប់ទ្រទ្រង់កំណើននៃសកម្មភាពពាណិជ្ជកម្មអន្តរជាតិ និងកំណើនសេដ្ឋកិច្ចជាតិ សម្ដេចធិបតីហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែឱ្យកាន់តែរីកចម្រើន គឺសម្រាប់ទ្រទ្រង់កំណើននៃសកម្មភាពពាណិជ្ជកម្មអន្តរជាតិ និងកំណើនសេដ្ឋកិច្ចជាតិ ចុះផ្សាយថ្ងៃទី ១ ឧសភា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×