ខេត្តសៀមរាប៖មានការលើកឡើងថាប្រធានមន្ទីរផែនការខេត្តសៀមរាប បានសាងសង់សំណង់មួយកន្លែងយ៉ាង ស្គឹមស្គៃ ក្នុងដែនគ្រប់គ្រង របស់អាជ្ញាធរជាតិអប្សរា គ្រាដែលពលរដ្ឋនៅក្បែរនោះ មិនអាចសង់ផ្ទះបាន។
ករណីនេះមន្ត្រីអាជ្ញាធរអប្សរា បញ្ជាក់ថា ក្រុមការងារធ្លាប់ចុះទៅហាមឃាត់ច្រើនដងហើយ តែបុគ្គលខាងលើនៅតែលួចសាងសង់ទាំងបំពាន។ ពេលនេះអង្គភាពបានដាក់ពាក្យបណ្តឹងទៅតុលាការហើយ។
ប្រភពបានឲ្យដឹងថាការសាងសង់សំណង់របស់ប្រធានមន្ទីរផែនការខេត្តសៀមរាប គឺធ្វើ ប៊ូទិក ដែលកំពុងដំណើរការសាងសង់ក្នុងដែនគ្រប់គ្រង់ដោយអាជ្ញាធរអប្សរានេះ ស្ថិតក្នុងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ត្រង់ចំណុចខាងកើតវត្តប្រាសាទគោកចក ប្រហែលជាង២០០ម៉ែត្រ។ ជាកម្មសិទ្ធិរបស់លោកហាក់ សុធារ៉ា ប្រធានមន្ទីរផែនការខេត្តសៀមរាប និងប្រពន្ធ។
ការសាងសង់ប៊ូទិក ក្នុងដែនគ្រប់គ្រង របស់អាជ្ញា ធរអប្សរា ដោយគ្មានច្បាប់អនុញ្ញាតនេះ ក្រុមពលរដ្ឋក្នុងតំបន់នោះ បានលើកឡើងថា ពួកគាត់ត្រឹមតែសង់ផ្ទះតូចតាច សម្រាប់រស់នៅ ឬក៏ធ្វើទ្រុងមាន់ ទ្រុងទា ត្រូវបានហាមឃាត់យ៉ាងតឹងរឹងបំផុតពីអង្គភាពអាជ្ញាធរអប្សរា។ ចុះប៊ូទិក ដ៍ធំស្គឹមស្គៃរបស់លោកប្រធានមន្ទីរផែនការ ហេតុអ្វីមិនហាមឃាត់ ឬហាមឃាត់មិនបាន។ តើជាអំណាចបុគ្គល ឬ មានអ្វីនៅពីក្រោយសំណង់ប៊ូទិកនេះ..?។ ក្រុមពលរដ្ឋបានលើកជាសំណូមពរ សុំអោយអាជ្ញាធរពាក់ព័ន្ធ ពិសេសអង្គភាពអាជ្ញាធរអប្សរា មេត្តាពិនិត្យសំណង់ប៊ូទិកនេះ ហើយអនុវត្តវិធានការច្បាប់ ដោយមិនបែងចែករវាងពលរដ្ឋនិងអ្នករាជការ។ ប៉ុន្តែបើប៊ូទិក មួយនេះមិនត្រូវបានចាត់វិធានការច្បាប់ទេនោះ អាចនឹងមានការសាងសង់ប៊ូទិករាប់សិបកន្លែងទៀតបណ្តែតខ្លួនក្នុងដែនអប្សរាដូចគ្នា។
ជុំវិញករណីនេះ ប្រធានមន្ទីរផែនការខេត្តសៀមរាប លោក ហាក់ សុធារ៉ា បានប្រាប់តាមទូរស័ព្ទថា សំណង់នេះមិនមែនជារបស់លោកឡើយ ផ្ទះរបស់លោកនៅភូមិផ្សេងទេ។
ទោះជាបែបនេះ មន្ត្រីរបស់អង្គភាពអាជ្ញាធរអប្សរាបានបញ្ជាក់ថា ប៊ូទិកខាងលើនេះជារបស់លោកហាក់ សុធារ៉ា ប្រធានមន្ទីរផែនការខេត្ត សៀមរាប និងប្រពន្ធ យ៉ាងពិតប្រាកដ។ ប៉ុន្តែពេលអាជ្ញាធរអប្សរាចុះទៅទប់ស្កាត់ហាមឃាត់ការសាងសង់ ប្រធានមន្ទីរផែនការរូបនេះ តែងអោយប្រពន្ធ ឈ្មោះស ពិដោ ជាអ្នកចេញមុខតតាំង។
មន្ត្រីអាជ្ញាធរអប្សរា ដែលសុំមិនបង្ហាញឈ្មោះ បញ្ជាក់ទៀតថា សំណង់ប៊ូទិក របស់លោក ហាក់ សុ ធារ៉ា នេះខាងអាជ្ញាធរអប្សរា បានចុះទៅហាមឃាត់ច្រើនដងហើយ តែគេនៅតែលួចសាងសង់បំពាន។ ពេលនេះអង្គភាពអាជ្ញាធរអប្សរា បានកំពុងដាក់ពាក្យបណ្តឹងប្តឹងទៅតុលាការរួចហើយ។ អង្គភាពរងចាំតែដីកាសម្រេចពីតុលាការប៉ុណ្ណោះ ក្នុងការអនុវត្តរុះរើ៕SRP





ខេត្តកណ្តាល៖សមត្ថកិច្ចបានចាប់ខ្លួនឧត្តមសេនីយ៍ម្នាក់ ករណីឆបោកប្រាក់ រត់ការចូលបម្រើការងារជាមន្ត្រីនគរបាលជាតិ ជាង២ម៉ឺនដុល្លារ។
ខេត្តសៀមរាប៖លោកសឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា បាននិពន្ធនូវអត្ថបទមួយក្រោមចំណងជើងថា «ភាពស្មោះត្រង់»។
ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងរ៉ែនិងថាមពល ជាសេនាធិការនៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១នេះ នឹងប្រារព្ធពីធីបើកដំណើរការចម្រាញ់មាសលើកដំបូង របស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី។
ភ្នំពេញ៖គម្រោងផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ មានប្រវែង ១៩០គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីខែកក្កដា ឆ្នាំ២០១៩ គិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ដំណើរការសាងសង់សម្រេចបាន ៥៥,០៥% ហើយ និងគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ ផ្លូវនេះតភ្ជាប់ពីភូមិ ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ នេះបើតាមការបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។