Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព
អាជ្ញាធរខេត្តសៀមរាបពិភាក្សារជាមួយក្រុមហ៊ុន DUBAIAMIRAKLETOUR ដើម្បីការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ
អ្នកសារព័ត៌មានជើងចាស់ លោកពុយ គា៖ សូមអាជ្ញាធរមេត្តាពិនិត្យលើរូបភាពប្រទេសទាំងមូលពីពេលនេះរហូតទៅមុខទៀត
ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កុម្ភៈ ២០២២

ភ្នំពេញ៖រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ត្រូវបន្តសហការបំពាក់កាមេរ៉ាតាមដងផ្លូវ តាមគម្រោងរបស់រាជរដ្ឋាភិបាល និងត្រូវចាត់តាំងគ្រប់គ្រង ប្រើប្រាស់ និងថែទាំឱ្យស្របតាមនិយាមបច្ចេកទេស។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បន្ដថា ពិសេសត្រូវជំរុញការបំពាក់បរិក្ខារសុវត្ថិភាព លើផ្លូវថ្នល់រួមមាន ភ្លើងស្តុប ផ្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍នៅតាមផ្លូវថ្នល់ ដែលរដ្ឋបាលរាជធានី-ខេត្ត ទទួលខុសត្រូវ។ 

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោក (គ.ស.ច.គ) មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ គណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក នៅថ្ងៃអង្គារ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

សម្ដេចស ខេង បានមានប្រសាសន៍បន្តថាស្ថិតក្នុងបរិបទ នៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅតែបន្តកើតមាន ហើយបានបន្សល់ទុក នូវសោកនាដកម្ម ជាច្រើន ដល់ប្រជាពលរដ្ឋ ដូចជា ការបាត់បង់ជីវិត ការរងរបួស ពិការភាព និងការខាតបង់ទ្រព្យសម្បត្តិ ដែលបង្កដោយអ្នកប្រើប្រាស់ផ្លូវមួយចំនួន ដែលមិនគោរពប្រតិបត្តិច្បាប់ និងខ្វះសីលធម៌យោគយល់អាធ្យាស្រ័យ ហាក់បីដូចជា មិនស្រឡាញ់ជីវិតខ្លួនឯង ឬជីវិត អ្នកដទៃ។

សម្ដេចមានប្រសាសន៍ទៀបថា ទោះជាយ៉ាងនេះក្តី ដោយសារកិច្ចខិតខំប្រឹងប្រែងចាត់វិធានការរឹតបន្តឹងច្បាប់ និងការផ្សព្វផ្សាយអប់រំច្បាប់យ៉ាងសកម្ម របស់យន្តការ និងសមត្ថកិច្ចគ្រប់ថ្នាក់ចំណុះគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានធ្វើឱ្យស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឆ្នាំ២០២១ មានការថយចុះគួរជាទីមោទន:។ 

សម្តេចបន្តថា តាមការកត់សម្គាល់យើងពិនិត្យឃើញថាឆ្នាំ២០២១ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពិតជាមានការថយចុះ ប៉ុន្តែគោលដៅមួយចំនួនដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តព្រះសីហនុ នៅតែមានតួលេខគ្រោះថ្នាក់ខ្ពស់។ គ្រោះថ្នាក់ចរាចរណ៍មានកំណើនខ្ពស់នេះ គឺនៅថ្ងៃបុណ្យ និងថ្ងៃឈប់សម្រាក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កុម្ភៈ ២០២២

ខេត្តសៀមរាប៖ផ្នូរខ្មោច របស់សាសនាគ្រឺស្ទ ខេត្តសៀមរាប ដែលមានទីតាំងនៅជាយក្រុងសៀមរាប ស្ថិតនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ត្រូវបានឈ្មួញទិញសម្រាប់ធ្វើអាជីវកម្ម ដោយបានយកគ្រឿងចក្រឈូលឆាយខ្ទេច ដើម្បីយកពុះជាដីឡូតិ៍។

មានការលើកឡើងថា ផ្នូរខ្មោច របស់សាសនាគ្រឺស្ទ មានទំហំ ៥០ម៉ែត្រគុណ១០០ម៉ែត្រ ស្ថិតក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប  កាលពីអំឡុងឆ្នាំ២០០៤ និកាយមេថូឌីសប្រគល់អោយ សមាគមសពគ្រីស្ទាន ទុកសម្រាប់កប់សព។ ដោយមានផ្នូរសពបញ្ចុះ នៅទីនោះច្រើនផ្នូរ តែបច្ចប្បន្ន ត្រូវគេយកគ្រឿងចក្រឈូសឆាយខ្ទេចខ្ទីដូចខ្ទឹម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.3K
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កុម្ភៈ ២០២២

ខេត្តក្រចេះ៖មានការលើកឡើងថាក្រុមហ៊ុនស៊ីងបាយអូថេក នៅតែបន្តសកម្មភាពប្រមូលទិញឈើនិងដឹកជញ្ជូនឈើយ៉ាងគគ្រឹកគគ្រេង បើទោះបីជាមានការរិះគន់យ៉ាងខ្លាំងក៏ដោយ។

ប្រភពបានឲ្យដឹងថាក្រុមឈ្មួញបានប្រើប្រាស់គោយន្តកន្ត្រៃ រាប់រយគ្រឿង ដើម្បីដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ ចូលមកតាមផ្លូវត្រង់ក្រវ៉ាត់ ក្នុងដីក្រុមហ៊ុន ត្រង់និយាមកា 48P 0595836 UTM 1431190 ដើម្បីជ្រកក្រោមស្លាកក្រុមហ៊ុនស៊ីងបាយអូថេក ឲ្យឈើក្លាយជាឈើស្របច្បាប់។

ប្រជាពលរដ្ឋបានបង្ហាញផ្លូវនិងទីតាំងដែលក្រុមគោយន្តរាប់សិបគ្រឿងកំពុងធ្វើសកម្មភាពកាប់ឈើឈ្លីក និងដឹកចេញពីតំបន់ព្រៃឡង់។ ជាកស្ដែងអ្នកសារព័ត៌មានបានជួបប្រទះគោយន្តកន្ត្រៃដឹកឈើឈ្លីក(ឃ្លុម)ជាបន្តបន្ទាប់រាប់សិបគ្រឿង នៅចំណុចនិយាមកា 48P 592218 UTM1430366 និងចំណុច48P 594143 UTM1429657 ស្ថិតក្នុងឃុំកំពង់ចាមស្រុកសំបូរខេត្តក្រចេះ។

បើតាមម្ចាស់គោយន្តកន្ត្រៃដឹកឈើនោះបានអះអាងថា ដឹកលក់ឲ្យក្រុមហ៊ុនស៊ីងបាយអូថេក តម្លៃក្នុងមួយម៉ែត្រគូប១០០ដុល្លារ (ស្មើ៤០ម៉ឺនរៀល) គោយន្តកន្ត្រៃដឹកឈើថ្ងៃនេះមានជាង៣០គ្រឿង។ក្នុងនោះមានគោយន្តដឹកឈើទាំងអស់សរុបប្រមាណជាង៣៥០គ្រឿង។

 សេចក្ដីរាយការណ៍បង្ហើបថា ក្រោយមានបណ្ដាញសារព័ត៌មានក្នុងស្រុកជាច្រើនបានធ្វើការចុះផ្សាយពាក់ព័ន្ធ ថាមានមនុស្សរបស់ក្រុមហ៊ុនស៊ីងបាយអូថេក បានកៀងគរប្រជាពលរដ្ឋកាន់រណាយន្តនិងគោយន្តកន្ត្រៃ បន្តលូចចូលទៅកាប់ឈើ និងអារឈើក្នុងតំបន់ព្រៃឡង់ ដឹកចូលលក់ឲ្យក្រុមហ៊ុនស៊ីងបាយអូថេក។

យោងតាមបណ្ដាញព័ត៌មានក្នុងស្រុកថាមានមេឈ្មួញបាននៅពីក្រោយខ្នងឲ្យមនុស្សរបស់ខ្លួនឈរចាំទិញឈើ និងកៀងគរ ប្រជាពលរដ្ឋឲ្យចូលទៅក្នុងព្រៃកាប់ឈើ និងអារឈើ ដើម្បីឲ្យក្រុមហ៊ុនស៊ីងបាយអូថេក។ ជុំវិញការលើកឡើងបែបនេះ សៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីក្រុមហ៊ុនស៊ីងបាយអូថេក នៅឡើយទេដោយមិនមានលេខទំនាក់ទំនង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កុម្ភៈ ២០២២

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កុម្ភៈ ២០២២

ខេត្តបាត់ដំបង៖អភិបាលខេត្តបាត់ដំបង លោកសុខ លូ បានថ្លៃប្រាប់សិស្សថា ប្រសិនបើសិស្សានុសិស្ស ឃើញអ្វីមិនប្រក្រតីក្នុងសាលារៀន ឬខាងក្រៅសាលារៀន ដូចជាអំពើហិង្សា ឬការប្រើប្រាស់គ្រឿងញៀនផ្សេងៗ សូមប្រញាប់មករាយការណ៍មកលោកគ្រូ អ្នកគ្រូ នាយកសាលា ឬអាជ្ញាធរមានសមត្ថកិច្ច ជាបន្ទាន់ដើម្បីធ្វើការដោះស្រាយ និងអប់រំពួកគេឲ្យបានទាន់ពេលវេលា ព្រោះពួកគេគឺជាជនរងគ្រោះ ដោយយើងមិនត្រូវទុកចោលឡើយ យើងត្រូវធ្វើការណែនាំ និងអប់រំជាបន្ទាន់ដើម្បីកុំឲ្យហួសពេលវេលា។

លោកក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ កុំបោះបង់ចោលឲ្យសោះនូវភាសាបរទេស និងកំព្យូទ័រ ដែលជាជំនាញទន់មួយ ព្រោះយើងមិនអាចខ្វះភាសាបរទេស និងកំព្យូទ័របានឡើយ ដោយសារពិភពលោកបច្ចុប្បន្នកំពុងស្ថិតក្នុងសម័យបច្ចេកវិទ្យា និងការទំនាក់ទំនងគ្នាជាអន្តរជាតិ ។ 

លោក សុខ លូ ក៏បានមានប្រសាសន៍កោតសរសើរដល់សិស្សានុសិស្ស ទាំងអស់ដែលបានខិតខំរៀនសូត្រ ទទួលបាននិទ្ទេសល្អៗ ដែលបាននាំយកកិត្តិយស ជូនដល់សាលា គ្រួសារ និងសង្គម ឲ្យកាន់តែមានការរីកចម្រើនលើផ្នែកប្រព័័ន្ធអប់រំ។ 

លោកបានបន្តទៀតថា ចំពោះសិស្សានុសិស្សដែលមិនទទួលបាននិទ្ទេស ល្អប្រសើរ ឬមិនអាចប្រឡងជាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សូមកុំបាក់ទឹកចិត្តឲ្យសោះ ត្រូវតែបន្តខិតខំប្រឹងប្រែងបន្តទៅមុខទៀត ជាពិសេសខិតខំក្រេបយកចំណេះដឹងផ្នែកឧត្តមសិក្សា ដែលជាស្ពានឆ្លងទៅរកភាពមានការងារធ្វើ ទទួលបានប្រាក់កំរៃគ្រប់គ្រងជីវភាព ព្រោះថា មិនថាក្នុងការធ្វើអាជីវកម្ម ឬធ្វើការអ្វីឡើយ ទាមទារឲ្យមាននជំនាញ និងចំណេះដឹងច្បាស់លាស់ ហើយជំនាញ និងចំណេះដឹងទាំងនេះ គឺកើតឡើងដោយសារការខិតខំប្រឹងប្រែង ពិសេសថ្នាក់ឧត្តមសិក្សា ជួនកាលសិស្សានុសិស្សមួយចំនួនមិនសូវពូកែពេលសិក្សាចំណេះដឹងទូទៅ ក៏ប៉ុន្តែពូកែពេលជាឧត្តមសិក្សានៅពេលដែលសិស្សានុសិស្សទាំងនោះបានជ្រើសរើសជំនាញដែលខ្លួនស្រឡាញ់ពេញចិត្ត ។ 

លោកសុខ លូ មានប្រសាសន៍បែបនេះក្នុងឱកាស អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់រង្វាន់លើកទឹកចិត្ត ដល់សិស្សឆ្នើមនិទ្ទេសA និងនិទ្ទេសB នៃសាលាអន្តរជាតិ USA និងពិធីចែកអំណោយជូនដល់គ្រួសារក្រីក្រចំនួន១១០នាក់នៅថ្ងៃអង្គារ ទី៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កុម្ភៈ ២០២២

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញសំណេះសំណាល ជាមួយក្រុមការងារផលិតភាពយន្តភាគរឿង ” កូនប្រុសក្រោមពន្លឺព្រះចន្ទ័ពេញបរមី “។

រឿង ” កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី ” ដែលពីដំបូងឡើយគ្រោងថតផលិត ភាពយន្តភាគចំនួន ៤៤ភាគ ឥឡូវក្រុមគណៈកម្មការដឹកនាំរឿង បានពង្រីកនូវសេណារីយូដោយបញ្ជូលនូវតួអង្គប្រវត្តិសាស្រ្តមួយចំនួន និងឈុតឆាកថ្មីៗបន្ថែមទៀត ធ្វើឲ្យអត្ថបទភាពយន្តកើនឡើងរហូតដល់៥២ភាគ ក្រោយទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត ពីសម្តេចតេជោ ហ៊ុន សែន និងដោយមានការផ្ចិតផ្ចង់និងប្រុងប្រយ័ត្នខ្ពស់បំផុត ក្រោមការជួយជ្រោមជ្រែង និងគាំទ្រយ៉ាងពេញទំហឹងពី ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង។

នៅក្នុងរបាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពការងារ របស់គណៈកម្មការផលិតខ្សែភាគយន្តភាគរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី លោក ហ៊ុយ វាសនា អ្នកដឹកនាំរឿង បានឲ្យដឹងថា ក្រោយពីបានទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចតេជោនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ក្នុងពិធីក្រុងពាលី គណៈកម្មការបានរៀបចំបំពេញបន្ថែមនូវសេណារីយូ ដោយបញ្ចូលតួអង្គប្រវត្តិសាស្រ្តមួយចំនួន និងឈុតឆាកថ្មីៗបន្ថែមមួយចំនួនទៀត ធ្វើឲ្យអត្ថបទភាពយន្តកើនពី៤៤ភាគ ដល់៥២ភាគ ដោយមានការផ្ចិតផ្ចង់ និងប្រុងប្រយ័ត្នខ្ពស់បំផុត ក្រោមការជួយជ្រោមជ្រែង និងគាំទ្រយ៉ាងពេញទំហឹងពី ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានអនុញ្ញាតឲ្យគណៈកម្មការ បានសាងសង់ទីតាំងសម្រាប់ថតសំខាន់ៗ មួយចំនួន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំស្រង់ នៃបញ្ជាការដ្ឋានអង្គរក្ស។

លោក ហ៊ុយ វាសនា បន្តថា ភាពយឺតយ៉ាវនៃការថត ដែលគ្រោងអនុវត្តក្នុងខែមករា ដោយសាទី១) បណ្តាមកពីបញ្ហាជំងឺកូវីដ១៩ និងទី២) គឺពាក់ព័ន្ធទៅនឹងតួអង្គប្រវត្តិសាស្រ្តខ្លះ ដែលត្រូវបំពេញបន្ថែម និងសម្ភារៈមួយចំនួន ត្រូវ ស្វែងរក។ ជារួមការងារផលិតថតភាពយន្តភាគ នឹងចាប់ផ្តើមដំណើរការរបស់ខ្លួន នៅថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២២តទៅ ដោយក្រុមការងារ និងសិល្បៈករ សិល្បៈការិនីទាំងអស់ បានរួមគំនិតគ្នាជាធ្លុងមួយ ដើម្បីផលិតខ្សែភាពយន្តភាគប្រវត្តិសាស្រ្តមួយនេះ គោរពជូនសម្តេចទាំងទ្វេ ឲ្យបាន សម្រេចជោគជ័យ ១០០ភាគរយ។

ថ្លែងទៅកាន់គំណៈកម្មការ អ្នកនិពន្ធ អ្នកដឹកនាំរឿង ក្រុមអ្នកបច្ចេកទេសថត និងតួសំដែងទាំងអស់ សម្តេច ហ៊ុន សែន បានធ្វើការក្រើនរំលឹកជាថ្មីម្តងទៀតដល់គណៈកម្មការ អ្នកដឹកនាំ អ្នកនិពន្ធរឿង និងអ្នកបច្ចេកទេសថតទាំងអស់ ត្រូវខិតខំបន្តសិក្សាស្រាវជ្រាវឲ្យកាន់តែស៊ីជំរៅ ថែមទៀត ទាក់ទិនទៅនឹងសាច់រឿង និងទីតាំងប្រវត្តិសាស្រ្ត នៃដំណើររឿង តួសំដែងគ្រប់តួអង្គ ទាំងអស់ ក្នុងភាពយន្តភាគរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី ដែលជារឿងភាគមួយ ទាក់ទិនទៅនឹងដំណើរជីវិតពិតរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងសម័យសង្រ្គាម លុន ណុល រដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ការរត់ចូលព្រៃម៉ាកគី សម័យកាលនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ការឆ្លងដែនចូលទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកកម្លាំងអ្នកស្នេហាជាតិ មករំដោះប្រទេសចេញ ពីរបបប៉ុលពត ការជួបជុំភរិយាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ពិសេសទាក់ទិនទៅនឹងជីវិតពិតរបស់សម្តេចផ្ទាល់ ការចាកចេញពី មាតា បិតា បងប្អូនបង្កើតរបស់សម្តេចពីភូមិកំណើត មកស្វែងរកការសិក្សារៀនសូត្រ នៅរាជធានីភ្នំពេញ ការស្នាក់នៅអាស្រ័យជាមួយព្រះសង្ឃក្នុងវត្តនាគវ័ន្ត ដើម្បីការសិក្សាកុំឲ្យល្ងង់ខ្លៅ។

សម្តេចតេជោក៏បានបន្តដាស់តឿនហើយ ដាស់តឿនទៀត ដល់គណៈកម្មការដឹកនាំ អ្នកនិពន្ធរឿង និងអ្នកបច្ចេកទេសថត ត្រូវយកចិត្តទុកដាក់ឲ្យបានហ្មត់ចត់បំផុត ពីតួសំដែងនៃតួអង្គប្រវត្តិសាស្រ្តនិមួយៗ ក្នុងសាច់រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី ពិសេសតួអង្គមេបញ្ជាការ សំរេច ដែលឆ្លងកាត់នូវធ្វើពលីកម្មសាច់ស្រស់ ឈាមស្រស់ ឆ្លងកាត់សមរភូមិរាប់មិនអស់ រហូតធ្លាក់ខ្លួនពិការភ្នែក និងតួអង្គអ្នកគ្រូពេទ្យ រ៉ានី ដែលសំដៅទៅលើសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

សម្តេចតេជោបន្តថា ដំណើរសាច់រឿងមួយចំនួនធំ យើងគួរតែចុះថតដោយផ្ទាល់នៅតាមទីតាំងប្រវត្តិសាស្រ្តមួយចំនួន ឯសាច់រឿងមួយចំនួនយើងត្រូវថតក្នុងស្ទីឌីយោ ហើយតួសម្លែងទៀតសោតត្រូវតែមានការហ្វឹកហាត់ បណ្តុះបណ្តាល ឲ្យមានយល់ដឹងច្បាស់លាស់ និងស៊ីជម្រៅទៅនឹងប្រវត្តិសាស្រ្តពិតដែលបានកើតឡើងទាក់ទិនទៅនឹងសាច់រឿងទាំងមូល។

សម្តេចតេជោ ក៏បានជូនពរដល់ក្រុមការងារទាំងអស់ ក៏ដូចជាតួសំដែងសិល្បៈករ សិល្បៈការិនីទាំងអស់ សូមមានជោគជ័យថែមទៀត ក្នុងការថតខ្សែភាពយន្តភាគរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី បានចប់សព្វគ្រប់ទៅតាមពេលវេលាដែលបានគ្រោងទុក ដើម្បីបានដាក់បញ្ចាំងឲ្យប្រជាជនកម្ពុជា ក៏ដូចអន្តរជាតិ បានសិក្សាស្វែងយល់ពី ដំណើររឿងប្រវត្តិសាស្រ្តដ៏ល្អឯង និងជាវណ្ណកម្មរបស់កូនខ្មែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កុម្ភៈ ២០២២

ខេត្តព្រះសីហនុ៖យោងតាមការស៊ើបអង្កេត លើករណីផ្ទុះគ្រាប់​ និងបណ្តាលឲ្យ​ឆេះត្រាក់ទ័រមួយគ្រឿងកំពុងធ្វើការភ្ជួរដី ព្រមទាំងបណ្ដាលឲ្យបុរសម្នាក់ដែលជាអ្នកបើកបររងរបួសធ្ងន់ កាលពីពេលកន្លងទៅ គឺជាការផ្ទុះគ្រាប់មីនតោន ប្រភេទTM-46 ។ 

អង្គភាពសកម្មភាពកំចាត់មីន កម្ពុជា(CMAC) លើកឡងថា៖ កន្លងមក មានមតិខ្លះលើកឡើងថា ជាតំបន់ភ្នំសោះ វាមិនសមមានគ្រាប់មីនតោនទេ? នេះជាការសន្និដ្ឋានមិនត្រឹមត្រូវ ព្រោះថា ករណីសំណល់យុទ្ធភណ្ឌសង្គ្រាមនេះ វាជាមរតកសង្គ្រាម ហេីយគ្រាប់មីនតោនអាចជាសំណល់ពីសង្គ្រាម។ 

អង្គភាពនេះមានបញ្ជាក់បន្ថែមទៀតថា៖ ហេតុដូច្នេះ គ្រាប់មីននេះ​អាចកប់តាំងពី​សម័យ​សង្គ្រាម​​ រវាង​កងទ័ព​ខែ្មរក្រហម និង​ទាហានសាធារណរដ្នខ្មែរ​។ អ្វីដែលជាភស្តុតាង គឺតំបន់នេះ​ជា​អតីត​បន្ទាយទាហានលន់ ណុល មាន​ចំនួន​ដល់ទី​បីទីតាំង។ ចំពោះស្ថានភាពដីនៃទីកន្លែងផ្ទុះ គឺជាដីស្រែ​ដែលបានភ្ជួរដោយនង្គ័លផាល ៧ ចំនួន ៦លេីករួចមកហើយ ហេីយលេីកនេះ កសិករបាន​ប្តូរទៅប្រើ​​នង្គ័លផាល៣ដើម ដើម្បីភ្ជួរ មានជំរៅជ្រៅ ទើបដល់ជម្រៅមីនដែលបក់ក្នុងដី បណ្តាលឲ្យផ្ទុះតែម្តង។

គួរបញ្ជាក់ផងដែរថា៖ ករណីផ្ទុះសំណល់យុទ្ធភណ្ឌពីសង្រ្គាម បណ្តាលឲ្យ បុរសម្នាក់ដែលបើកត្រាក់ទ័រភ្ជួរដីម្នាក់រងរបួសធ្ងន់ និងត្រាក់ទ័រមួយគ្រឿងឆេះខូចខាតស្ទើរទាំងស្រុង កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី ៣ ខែកុម្ភ: ឆ្នាំ ២០២២ កន្លងទៅ នៅភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ អ្នករងរបួសមានឈ្មោះគឹម ហុីម អាយុប្រមាណជាង៣០ឆ្នាំ មានស្រុកកំណើតនៅស្រុកកោះសូទិន ខេត្តកំពង់ចាម។ ជនរងគ្រោះត្រូវបានគេបញ្ជូនទៅសង្រ្គោះ​បន្ទាន់​នៅគ្លីនិចសេតេ ខេត្តព្រះសីហនុ។ 

ទោះជាយ៉ាងណាបន្ទាប់កើតមានហេតុការណ៍នេះឡើង អង្គភាពសកម្មភាពកំចាត់មីន កម្ពុជា(CMAC) បានដាក់ផែនការបញ្ជូនកម្លាំងទៅបោសសំអាត រំដោះផ្ទៃដី​ចម្ការ​មីន​នៅ ខេត្តព្រះសីហនុ ឲ្យអស់ នៅក្នុងឆ្នាំ២០២២ នេះ សំដៅ​ប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាខេត្តដែលគ្មានការភ័យខ្លាច ដោយសារគ្រាប់មីនបន្តទៅទៀតឡើយ ព្រោះថាខេត្តនេះជាខេត្តប៉ូលសេដ្ឋកិច្ចកម្ពុជាមួយផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កុម្ភៈ ២០២២

ភ្នំពេញ៖លោកសុខ ប្រសិទ្ធិ បានសង្កត់ធ្ងន់ថា ព្រះរាជាណាចក្រកម្ពុជា កំពុងគោរពយ៉ាងពេញលេញនូវ សិទ្ធិមនុស្ស សិទ្ធិបញ្ចេញមតិ និងសេរីភាពនៃការបញ្ចេញមតិ ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្តីប្រកាស ជាសកលស្តីពីសិទ្ធិមនុស្ស និងសន្ធិសញ្ញា និងអនុសញ្ញាទាំងអស់ដែលទាក់ទង នឹងសិទ្ធិមនុស្ស សិទ្ធិស្ត្រី និងសិទ្ធិកុមារ។ 

 

លោកសុខ ប្រសិទ្ធិ បានបញ្ជាក់ថា ក្រសួងព័ត៌មាន ក្រោមការដឹកនាំ របស់ឯកឧត្តម រដ្ឋមន្ត្រីខៀវ កាញារីទ្ធ តែងយកចិត្តទុកដាក់ និងជួយសម្របសម្រួលបណ្តុះបណ្តាលផ្សព្វផ្សាយដល់អ្នកសារព័ត៌មាន ដើម្បីអាចធានា បានការអនុវត្តសិទ្ធិសេរីភាព បញ្ចេញមតិនៅកម្ពុជា ប្រកបដោយប្រសិទ្ធិភាព និងស្របតាមច្បាប់ជាធរមាន។ ក្រសួងបានបានបង្កើតគណៈកម្មការនីតិកម្ម និងក្រុមមេធាវីប្រចាំ ក្រសួងព័ត៌មាន ដែលសុទ្ធតែជាអង្គភាពជំនាញក្នុងការ អនុវត្តភារកិច្ចដោះស្រាយ និងគាំទ្រផ្នែកច្បាប់ដល់ អ្នកសារព័ត៌មាន។ 

លោកបានគាំទ្រចំពោះរបាយការណ៍ របស់អង្គការ និងបានផ្តល់មតិណែនាំបន្ថែម សម្រាប់បន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការរៀបចំគម្រោង បណ្តុះបណ្តាល អំពីច្បាប់ស្តីពីរបបសារព័ត៌មាន និងច្បាប់ដទៃទៀត ឱ្យមាន សង្គតិភាព និងកិច្ចសហការជាមួយក្រសួងព័ត៌មាន ដើម្បីចូលរួមលើកស្ទួយ សមត្ថភាពរបស់ អ្នកសារព័ត៌មាន ក៏ដូចជាការពារសិទ្ធិសេរីភាព ដែលកំណត់ដោយច្បាប់ធរមាន។

លោក សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការនីតិកម្ម នៃក្រសួងព័ត៌មាន មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសបើកកិច្ចប្រជុំជាមួយអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា ដើម្បីពិភាក្សាលើគម្រោងបណ្តុះបណ្តាលច្បាប់ស្តីពីរបបសារព័ត៌មាន និងច្បាប់ដទៃទៀតដល់អ្នកសារព័ត៌មាន នៅថ្ងៃទី៨ ខែកុម្ភៈ ព្រឹកមិញនេះ នៅសាលប្រជុំព្រះវិហារ ទីស្តីការក្រសួង។     

បើតាមលោក ស៊ឹង ម៉ុនវិចិត្រ ប្រធានគម្រោងអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា បានលើកឡើងថាអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា គឺជាអង្គការក្រៅរដ្ឋាភិបាល ដែលផ្តោតយកចិត្តទុកដាក់ដល់ជនក្រីក្រនៅប្រទេសកម្ពុជា លើសេវាកម្មច្បាប់។ កន្លងមកអង្គការបានជួយសេវាកម្មច្បាប់ដល់ស្ត្រី កុមារ  និងអ្នកសារព័ត៌មាន នៅកម្ពុជា ដែលបានចាប់ផ្តើមគម្រោងនៅឆ្នាំ២០១៩ ហើយនឹងបញ្ចប់ដំណាក់ កាលទី១ នៅខែឧសភា ឆ្នាំ២០២២ខាងមុខនេះ។ សកម្មភាពគោលមួយចំនួន ដែលអង្គការបានអនុវត្តទាក់ទង នឹងសេវាកម្ម ផ្នែកច្បាប់រួមមាន ការរៀបចំសិក្ខាសាលាដល់អ្នកសារព័ត៌មាន ប្រជុំជាមួយ អង្គភាពពាក់ព័ន្ធនៅតាមបណ្តាខេត្ត និងការពារក្តី ពិគ្រោះយោបល់ដល់អ្នកសារ ព័ត៌មាន។ អង្គការបានចូលរួមលើកកម្ពស់ការផ្សព្វផ្សាយរបស់អ្នកសារព័ត៌មាន ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមច្បាប់ និងបទ ដ្ឋានគតិយុត្ត។ 

លោកប្រធានគម្រោង បានសំណូមពរដល់ ក្រសួងព័ត៌មាន ក្នុងការអនុញ្ញាតដល់អង្គការដើម្បីអាចចូលរួមក្នុងកម្មវិធីនានា ទាក់ទង នឹងអ្នកសារព័ត៌មាន និងស្នើសុំកិច្ចសម្របសម្រួល និងសហការអនុវត្តគម្រោង របស់អង្គការនៅតាមបណ្តាខេត្ត ជាមួយនឹងមន្ទីរព័ត៌មាន។

 អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា គឺជាអង្គភាពដែលបំពេញតួនាទីក្នុងការ ផ្តល់ប្រឹក្សា និងជំនួយផ្នែកច្បាប់ដល់ អ្នកសារព័ត៌មាន ហើយតាមរយៈលិខិត ស្នើសុំមកក្រសួងព័ត៌មាន ដើម្បីស្នើសុំកិច្ចសម្របសម្រួលលើការអនុវត្តគម្រោង បណ្តុះបណ្តាលច្បាប់ស្តីពីរបបសារព័ត៌មាន និងច្បាប់ដទៃទៀតដល់ អ្នកសារព័ត៌មាន និងអនុវត្តតាម គោលការណ៍ណែនាំរបស់ ឯកឧត្តម រដ្ឋមន្ត្រី និងគណៈកម្មាធិការនីតិកម្ម នៃក្រសួងព័ត៌មាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កុម្ភៈ ២០២២

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ​ ត្រូវបានលើកកម្ពស់ជាបណ្តើរៗ តាមរយៈការទទួលបាននូវសមិទ្ធផលនានា ពីរាជរដ្ឋាភិបាលកម្ពុជា និងដៃគូរអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន សប្បុរសជននានា ដែលមានដូចជាផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ អគ្គិសនី និង​ទឹកស្អាតជាដេីម​។ លោកបន្តថា ខេត្តកំពង់ចាម​ មានការរីកចម្រើន និងប្រែប្រួលមុខមាត់ជាបន្តបន្ទាប់​ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ សេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន និងសមិទ្ធផលរូបវ័ន្តជាច្រើនទៀត​។

លោកប្រសាសន៍យ៉ាងដូច្នេះ ក្នុង​អង្គសិក្ខាសាលា ផ្សព្វផ្សាយអំពីសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម នៅ​សាលា​ខេត្តកំពង់ចាម​ នៅថ្ងៃទី​៨​ ខែកុម្ភៈ​ ឆ្នាំ​២០២២​នេះ​។

អភិបាលខេត្ត​ បាន​លើក​ឡើងទៀត​ថា​ ការងារអនុវត្តគោលនយោបាយភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព ខេត្តកំពង់ចាម បានទទួលជ័យលាភី​ចំណាត់ថ្នាក់លេខ១ លើចលនាប្រឡងប្រណាំង អនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្តិភាព ទូទាំងប្រទេសចំនួន ៥ឆ្នាំជាប់គ្នា។ លោកថា លទ្ធផលនេះ គឺពិតជាសបញ្ជាក់ថាកងកម្លាំងទាំងអស់ ពិតជាបានប្រឹងប្រែងយកអស់កម្លាំងកាយកម្លាំងចិត្ត បញ្ចេញអស់ថាមពល ពុះពារគ្រប់ភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ អនុវត្ត និងប្រតិបត្តិ តាមបទបញ្ជាដោយភាពម៉ឺងម៉ាត់ តាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា​ ក្រសួងមហាផ្ទៃ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ដោយបានបង្ហាញ នូវការប្ដេជ្ញាចិត្តខ្ពស់ ប្ដូរផ្ដាច់ការពារ រាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋ មិនអនុញ្ញតឲ្យពួកក្រុមឧទ្ទាមក្រៅច្បាប់ ធ្វើសកម្មភាពបង្កអសន្តិសុខ ក្នុងខេត្តកំពង់ចាមជាដាច់ខាត។

ក្នុងអង្គសិក្ខាសាលានេះដែរ​ លោក​ ឈួន​ ចាន់​ថន​ អនុប្រធាន​លេខាធិការដ្ឋានគណៈកម្មាធិការជាតិ ប្រឆាំងភេរវកម្ម​ បាន​ធ្វើ​បទបង្ហាញ​ ដើម្បីបញ្ជ្រាបចំណេះដឹង ជូនដល់មន្ត្រី និងកងកម្លាំងប្រដាប់អាវុធ នៅថ្នាក់ក្រោមជាតិ ឲ្យបានយល់ដឹងអំពីចរិតលក្ខណៈ ទម្រង់​ សកម្មភាពនានាពាក់ព័ន្ធក្រុមភេរវកម្មអន្តរជាតិ រួមនឹងផែនការជាតិប្រឆាំងនឹងភេរវកម្ម សំដៅទប់ស្កាត់ការគំរាមកំហែង ឬការជ្រៀតចូលនៃសកម្មភាព ឬក្រុមភេរវកម្មនានាចំពោះប្រទេសកម្ពុជា។

លោក​ ឈួន​ ចាន់​ថន​ បាន​បញ្ជាក់​ថា​ គោលបំណងនៃសៀវភៅ ផែនការជាតិប្រឆាំងភេរវកម្ម​ សម្របសម្រួល និងនីតិវិធីនានាក្នុងការត្រៀមខ្លួនជាមុន ការបង្ការ និងការប្រឆាំងភេរវកម្ម រួមទាំងការលាងសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធ មហាប្រល័យ​ និង​ផែនការឆ្លើយតប របស់អន្តរជាតិក្រសួង/ស្ថាប័ន​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កុម្ភៈ ២០២២

ខេត្តព្រះវិហារ៖ប្រជាពលរដ្ឋក្នុងស្រុកគូលែន ខេត្តព្រះវិហារ ជាច្រើនគ្រួសារ បានចោទប្រកាន់ថា យោធាដឺបេ ពាក់ស័ក្ត៣ម្នាក់ឈ្មោះក្រូច ប៊ុនគីម ហៅហែម បូរិន ប្រើអំណាច ដោយអោយកូនប្រុសរបស់ខ្លួន យកគ្រឿងចក្រទៅឈូសឆាយលើដីពួកគាត់ និងដីព្រៃរបស់រដ្ឋច្រើនរយហិកតាទាំងកំរោល។

ដីរបស់អ្នកភូមិនិងដីព្រៃរបស់រដ្ឋ ដែលបុគ្គលពាក់ស័ក្ត៣ឈ្មោះក្រូច ប៊ុនគីម កំពុងឈូសឆាយ ស្ថិតនៅចំណុច ត្រពាំងផ្លុង និងអូរខ្សាច់ ក្នុងភូមិសាស្ត្រភូមិក្តាក់ ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ។

ការដាក់គ្រឿងចក្រចូលទៅឈូសឆាយដីព្រៃ ពីសំណាក់បុគ្គលក្រូច ប៊ុនគីម នេះ មិនមែនទើបតែម្សិលមិញនោះទេ បុគ្គលនេះបានចូលទៅឈូសឆាយតាំពីឆ្នាំ២០១៨ មកម្លេះ តែសកម្មភាពរបស់គេ ហាក់មិនរំខានដល់សមត្ថកិច្ចពាក់ព័ន្ធនោះឡើយ។

ពលរដ្ឋបានអោយដឹងទៀតថា លោកស័ក្ត៣ក្រូច ប៊ុនគីម ហៅហែម បូរិន ជាមន្ត្រីយោធាដឺបេពាក់ស័ក្ត៣ នៅការិយាល័យទី២ យោធភូមិភាគទី៤ កងទ័ពជើងគោក។

ស្ត្រីឈ្មោះគុណ សុឃន់ នៅថ្ងៃទី៧ខែកុម្ភ:ឆ្នាំ២០២២នេះ បានផ្តល់បទសម្ភាសន៍ថា ដីរបស់គាត់ និងអ្នកភូមិ២នាក់ទៀតដែលស្ថិតនៅក្នុងភូមិឃុំខាងលើមានលិខិតកាន់កាប់តាំងពីឆ្នាំ២០០៧មកម្លេះ។ នៅឆ្នាំ២០២០ ពួកគាត់បានទៅបោះបង្គោលរបង ហើយឈ្មោះក្រូច ប៊ុនគីម បានដកបង្គោលរបងពួកគាត់ជា បន្តបន្ទាប់។ លុះថ្ងៃទី១៤ ខែ១១ ឆ្នាំ២០២១ ពួកគាត់បានដាក់ពាក្យប្តឹងនៅសាលាឃុំ ដោយចោទ ឈ្មោះក្រូច ប៊ុនគីម ពីបទបំផ្លាញទ្រព្យសម្បត្តិ។ នៅពេលបន្ទាប់សាលាឃុំ បានហៅដោះស្រាយ តែឈ្មោះក្រូច ប៊ុនគីម មិនដែលចូលដោះស្រាយឡើយ ផ្ទុយទៅវិញបុគ្គលរូបនេះ បានយកគ្រឿងចក្រទៅឈូសឆាយដីពួកគាត់ ហើយដាំដំឡូងនិងចេកទាំងបំពានថែមទៀតផង។

ស្ត្រីដដែលបញ្ជាក់ថា ថ្មីៗនេះ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ពេលពួកគាត់ទៅដាក់បង្គោលនិងឈូសក្រវ៉ាត់ព្រំ ក៏ត្រូវបុគ្គលឈ្មោះក្រូច ប៊ុនគីម បញ្ជាអោយកូនប្រុសរបស់ខ្លួន២នាក់ មករារាំងជេរប្រមាថនិងអះអាងថា ដីទាំងនោះ ជារបស់ឪពុកគេ (ក្រូច ប៊ុនគីម)។

លោកគុណ សុឃន់ បញ្ជាក់ថា ករណីនេះពួកគាត់កំពុងរៀបចំឯកសារប្តឹង ទៅថ្នាក់ស្រុក និងខេត្ត ដើម្បីផ្តន្ទាទោសឈ្មោះក្រូច ប៊ុនគីម តាមផ្លូវច្បាប់។ ម៉្យាងវិញទៀត បើពួកគាត់ចូលទៅមើលដី ឬអាស្រ័យផល ហើយមានករណីបង្ករបួសស្នាម ទោះបង្ហាញមុខឬលាក់មុខក៏ដោយ គឺពួកគាត់ចោទប្រកាន់លើបុគ្គលក្រូច ប៊ុនគីម ទាំងស្រុង។

ចំណែកស្ត្រីឈ្មោះឈិន វៀន បានផ្តល់បទសម្ភាសន៍ថា រូបគាត់រួមទាំងអ្នកភូមិជាង១០គ្រួសារ ទៀត ក៏កំពុងរងការគំរាមកំហែងនិងរំលោភបំពានយកដី ពីសំណាក់ បុគ្គល ឈ្មោះក្រូច ប៊ុនគីម ដូចគ្នា។ បុគ្គលរូបនេះ ក្រៅពីរំលោភបំពានយកដីពួកគាត់ច្រើនហិកតា ក៏បានឈូសឆាយឃ្លុំព័ទ្ធដីព្រៃរបស់រដ្ឋជាង២០០ហិកតាទៀត លក់អោយឈ្មួញម្នាក់ឈ្មោះជំទាវ ចន្ទ្រា ដោយបានទទួលលុយកក់ជិត៣ម៉ឺនដុល្លាររួចហើយ។ ចំពោះ រឿងនេះបើសិនឈ្មោះក្រូច ប៊ុនគីម មិនព្រមប្រគល់ដីដល់ពួកគាត់វិញទេ ពួកគាត់នឹងប្តឹងទៅស្ថាប័នច្បាប់រួមទាំងអង្គភាពប្រឆាំងអំពើពុករលួយទៀត ព្រោះបុគ្គលនេះ បំផ្លាញដីព្រៃរបស់រដ្ឋ រាប់រយហិកតា គ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាប។

ជុំវិញការចោទប្រកាន់ថា ទៅលើឈ្មោះក្រូច ប៊ុនគីម ថាបានប្រើអំណាចរំលោភយកដីរបស់អ្នកភូមិ និងឈូសឆាយដីព្រៃ របស់រដ្ឋរាប់រយហិកតា លក់អោយឈ្មួញនឡ ក្រុមសារព័ត៌មានមិនអាចស្វែងរកជួបដើម្បីសុំការបំភ្លឺពីលោកបានទេនៅឡើយទេ។ ប៉ុន្តែកាលពីថ្ងៃទី ២២ខែមករាឆ្នាំ២០២២ កន្លងទៅនេះ លោកក្រូច ប៊ុនគីម ហៅហែម បូរិន មន្ត្រីយោធាដឺបេ ការិយាល័យទី២ យោធភូមិភាគទី៤ កង ទ័ពជើងគោក ធ្លាប់បានបកស្រាយថា ពុំមែនជាការពិតនោះទេ។ នេះជាព័ត៌មាន ដែលក្រុមពលរដ្ឋផ្តល់ដោយគ្មានមូលដ្ឋានពិតប្រាកដ។

ការបកស្រាយបែបនេះ បន្ទាប់ពីព័ត៌មានច្រើនបានចុះផ្សាយថា លោកក្រូច ប៊ុនគីម បានយកគ្រឿងចក្រឈូសដីព្រៃរបស់រដ្ឋ ត្រង់ចំណុចត្រពាំងផ្លុង និងអូរខ្សាច់ ក្នុងភូមិសាស្ត្រភូមិក្តាក់ ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារជិត ២០០ហិកតាលក់អោយឈ្មួញ។ ប្រជាពលរដ្ឋរំពឹងថា អាជ្ញាធរមានសមត្ថ កិច្ចក្នុងខេត្តព្រះវិហារ នឹងបើកការស្រាវជ្រាវ ដើម្បីរកការពិតជាក់ជាពុំខានឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កុម្ភៈ ២០២២

ខេត្តសៀមរាប៖ក្នុងឱកាសចុះពិនិត្យមើលស្ថានភាពដាំដុះដំណាំ និងការប្រមូលផលបន្លែ នៅភូមិកន្រ្ទាំង និងភូមិតាត្រាវ ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍ កន្លងមក ទី៥ ក្នុងខែកុម្ភ: ឆ្នាំ២០២២ ភរិយាអភិបាលខេត្តសៀមរាប  លោកជំទាវ ទាង អេង ទៀ សីហា មានសប្បាយរីករាយ ដោយឃើញ កសិករដាំដុះដំណាំ ទទួលបានផលល្អ និងមានទីផ្សារល្អ។

ការចុះត្រួតពិនិត្យ របស់លោកជំទាវ ទាង អេង ទៀ សីហា នៅសហគមន៍កសិកម្មបន្លែសុវត្ថិភាព នៅឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ដើម្បីមើលការដាំដុះ និងការប្រមូលផលបន្លែរបស់ប្រជាកសិករបានយ៉ាងល្អប្រសើរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កុម្ភៈ ២០២២

ខេត្តកំពត៖សម្តេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថាភូមិ​សាស្ត្រ​ក្រុង​បូក​គោ​ បច្ចុប្បន្ន​ មានធំទូលាយ ប៉ុន្តែនៅថ្ងៃអនាគត ក្រុង​ថ្មី​នេះ​អាច​ នឹ​ង​មាន​ប្រជាជន​ម​ក​រស់​នៅ​កាន់​តែ​ច្រើន​ ពិសេស​នៅ​លើ​ភ្នំ​បូក​គោ​ដែលកំ​ពុង​មាន​ការ​អភិវឌ្ឍ។

សម្តេចស ខេង មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាស អញ្ជើញចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋ​សាលាក្រុងបូកគោ ខេត្តកំពត នៅថ្ងៃទី៧ ខែកុម្ភៈ ម្សិលមិញ។

សម្ដេច ស ខេង បានថ្លែងថា ដើម្បីបង្កើនភាពងាយស្រួល និង​ឆាប់​រហ័ស​ ក្នុង​ការ​បម្រើ​សេ​វា​ផ្សេងៗ​ ជូន​ប្រជាពលរដ្ឋ រដ្ឋ​បាន​សម្រេច​រៀប​​ចំ​ ទី​តាំង​អគារ​រដ្ឋ​បាល​ ក្រុង​បូក​គោ​ ជា​២​កន្លែង​ គឺនៅសាលាក្រុងចាស់​ ក្បែរ​ច្រក​ចូល​ឧទ្យាន​ជាតិ​ព្រះ​មុ​នី​វ​ង្ស​បូក​គោ​ និងនៅក្បែរកាស៊ីណូចាស់លើភ្នំបូកគោ ។

សម្តេច ស ខេង ក៏បានណែនាំអាជ្ញាធរខេត្ត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ពិភាក្សាគ្នា ថាតើការិយាល័យជំនាញណាខ្លះ ត្រូវនៅរដ្ឋបាលក្រុងទីតាំងខាងក្រោម និងការិយាល័យណាខ្លះ ត្រូវនៅរដ្ឋបាលក្រុងទីតាំងខាងលើ ឬក៏ចាំបាច់ត្រូវមានទាំងពីរទីតាំង។

សម្តេច ស ខេង មានប្រសាសន៍ទៀតថាក្រុមការងារ ពាក់ព័ន្ធ នឹងពន្លឿការគូរប្លង់ទីតាំងសាលាក្រុងបូកគោ ផ្នែកខាងក្រោម ដើម្បីរៀបចំកសាងកន្លែងធ្វើការងារឲ្យបានត្រឹមត្រូវ និងសមរម្យដូចបណ្តាក្រុងផ្សេងៗផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page281 Page282 Page283 … Page644 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
អាជ្ញាធរខេត្តសៀមរាបពិភាក្សារជាមួយក្រុមហ៊ុន DUBAIAMIRAKLETOUR ដើម្បីការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ អាជ្ញាធរខេត្តសៀមរាបពិភាក្សារជាមួយក្រុមហ៊ុន DUBAIAMIRAKLETOUR ដើម្បីការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×