មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
មេគយខេត្តស្វាយរៀង មានអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត ខេត្តស្វាយរៀង៖មេសាខាគយនិងរដ្ឋាករ ខេត្តស្វាយរៀង លោក សំ សុវណ្ណារិទ្ធ បានរងការរិះគន់ថា កំពុងប្រើអំណាចក្ដោបសេដ្ឋកិច្ចក្រៅប្រព័ន្ធច្បាប់ ឬអាចនិយាយបានថាប្រព្រឹត្តអំពើពុករលួយយ៉ាងធ្ងន់ធ្ងរដោយដាក់ពង្រាយកម្លាំងស៊ីវិលគ្រប់ច្រកល្ហក តាមច្រកទ្វារព្រំដែននានា ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ឱ្យអង្គុយចាំរាប់ក្បាលឡាន កំណត់យកលុយពីអាជីវករ អ្នករកស៊ីដឹកទំនិញ កសិផល ចេញចូលឆ្លងដែន ពីកម្ពុជាទៅវៀតណាម និងពីវៀតណាម មកកម្ពុជា បានយ៉ាងច្រើនសន្ទឹកសន្ទាប់ក្នុងមួយថ្ងៃៗ។ សេចក្ដីរាយការណ៍ពីខេត្តស្វាយរៀងបានឱ្យដឹងថាជាក់ស្តែងសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង បានដាក់កម្លាំងស៊ីវិល ឱ្យឈរជើងក្បែរ ច្រករបៀងសំយ៉ោង នៅស្រុកកំពង់រោទិ៍ និងដាក់កម្លាំងស៊ីវិលចម្ងាយជាង២០០ម៉ែត្រ ពីច្រករបៀងក្រសាំងជ្រំ ស្រុកស្វាយជ្រំ និងប្រើជនស៊ីវិល ឱ្យឈរជើងចម្ងាយប្រហែល៥០០ម៉ែត្រ ពីច្រកទ្វារព្រំដែនទ្វេភាគីសំរោង ស្រុកចន្ទ្រា និងដាក់កញ្ចុះ ក្បែរចិញ្ចើមផ្លូវ ចម្ងាយប្រមាណជា៤០០ម៉ែត្រ ពីច្រកទ្វារព្រំដែនតំបន់ដូង ស្រុករមាសហែក.និងប្រើជនស៊ីវិលឱ្យឈរជើង ចម្ងាយប្រមាណជា២គីឡូម៉ែត្រ ពីច្រកទ្វារព្រំដែនទ្វេភាគីបុសមន ស្រុករំដួល និងតាមបណ្ដាច្រកទ្វារព្រំដែនមួយចំនួនទៀត ដើម្បីចាំរាប់ក្បាលឡាន កំណត់យកលុយតាមអំពើចិត្ត។ ជុំវិញរឿងរាវនេះ ក្រុមអាជីវករអ្នកដឹកស្រូវទៅលក់ឱ្យឈ្មួញវៀតណាម តាម” ច្រកទ្វារព្រំដែនទ្វេភាគីបុសមន” ដោយប្រើរថយន្តប្រភេទ”វ៉េអង” បានបង្ហើបប្រាប់អ្នកសារព័ត៌មានថា ក្រុមគេដឹកមួយជើងៗ ត្រូវបង់លុយឱ្យមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារព្រំដែនមួយនេះ … Read more