មន្រ្តីជាន់ខ្ពស់មកពីគណបក្សភ្លើងទៀនចំនួន៩នាក់ បានស្ម័គ្រចិត្តវិលមករួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជន។
នេះបើតាមលោក ដួង តារា ជំនួយការផ្ទាល់សម្តេចហ៊ុន សែន។ ការចូលរួមនេះធ្វើឡើងនៅខេត្តស្វាយរៀង នៅថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០២៣។
លោក ដួង តារា បានបន្តថា ខ្ញុំផ្ទាល់រីករាយជាមួយក្តីស្រឡាញ់អស់ពីបេះដូង ដែលបានទទួលបងប្អូនទាំង៩នាក់ជាមន្រ្តីជាន់ខ្ពស់ នៃគណបក្សភ្លើងទៀនសម្រេចចិត្តវិលមករួមរស់ជាមួយមហាគ្រួសារគណបក្សប្រជាជន ក្រោមម្លប់ដឹកនាំសម្តេចតេជោ ហ៊ុន សែន:
១. លោក រ័ត្ន ចំរើន (ជាអនុប្រធានគណបក្សភ្លើងទៀនខេត្តស្វាយរៀង និងជាអតីតប្រធានគណបក្ស សម រង្សី ប្រចាំប្រទេសដាណឺម៉ាក (Denmark) តាំងពីឆ្នាំ ២០០៦-២០២៣
២. លោក វ៉ាន់ សឿន (ជាអនុប្រធានបក្សភ្លើងទៀន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង)
៣.លោក ប៊ិន សាវឿន (ជាសមាជិកប្រតិបត្តិស្រុករមាសហែក ភ្លើងទៀន ធ្លាប់ជាអតីតជំទប់ទី២បក្សសិទ្ធិមនុស្សឃុំជ្រៃធំ និងជាអតីតជំទប់ទី១បក្សសង្គ្រោះជាតិឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង)
៤.អ្នកស្រី សេក សោភ័ណ្ឌ (ជាបេក្ខភាពលេខរៀងទី៤ ភ្លើងទៀន ឃុំកំពង់ចំឡង ខេត្តស្វាយរៀង)
៥.លោក ខាត់ វណ្ណី (អនុប្រធានភ្លើងទៀនស្រុកស្វាយជ្រុំ ស្វាយរៀង)
៦.លោក ម៉ៅ វី (ប្រតិបត្តិបេក្ខភាពលេខ១ភ្លើងទៀន ឃុំសំយោង ស្វាយរៀង ក៏ជាសមាជិកអចិន្រ្តៃស្រុកកំពង់រោទិ៍)
៧.លោក យុង យឿន (ប្រតិបត្តិបេក្ខភាពលេខ១ភ្លើងទៀន ឃុំព្រៃធំ ក៏ជាសមាជិកអចិន្រ្តៃស្រុកកំពង់រោទិ៍ស្វាយរៀង)
៨.លោក កើត សារឿន (ប្រតិបត្តិបេក្ខភាពលេខ១ ភ្លើងទៀន ឃុំថ្មី ក៏ជាសមាជិកអចិន្រ្តៃស្រុកកំពង់រោទិ៍ស្វាយរៀង)៕SRP