Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តឧត្ដរមានជ័យ

ទីប្រឹក្សា ឆាវឆាវ ១៤ កក្កដា ២០២១

ខេត្តឧត្តរមានជ័យ៖លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ បាននាំយកជំនួយឧបត្ថម្ភថវិកាចំនួន ១០លានរៀល និងសម្ភារឧបភោគបរិភោគ ដែលជាអំណោយបស់ នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅប្រគល់ជូនដល់ជ័យលាភីចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី ៥លាន តាមការណែនាំនាយករដ្ឋមន្ត្រី។

សូមបញ្ជាក់ថា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ គណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានរកឃេីញអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ទី ៥លាន គឺលោក ណុប មាន អាយុ ៧០ឆ្នាំ គាត់ជាកសិករ ដែលសព្វថ្ងៃរស់នៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ
ខេត្តឧត្តរមានជ័យ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២៦ មិថុនា ២០២១

ខេត្តឧត្តរមានជ័យ៖ឈើប្រណិតប្រភេទធ្នង់ក្នុងដែនការពារជម្រកសត្វសង្ឃរុក្ខវ័ន រងការកាប់បំផ្លាញយ៉ាងរង្គាល ដោយត្រឹមតែរយៈពេល៤ថ្ងៃ ត្រូវគេចូលទៅកាប់អស់៩ដើម។

ការចូលទៅកាប់ឈើក្នុងព្រៃសហគមន៍ខាងលើនេះ បានកើតឡើងក្នុងចន្លោះថ្ងៃទី៩ដល់ថ្ងៃទី១២ខែ មិថុនាឆ្នាំ២០២១។

ព្រះតេជគុណព្រះនាមថូ ធូរស់ ប្រធាបប្រតិបត្តិនិងជាប្រធានសង្ឃសហគមន៍រុក្ខវ័នស្តីទី បានមានសង្ឃ ដីកាថា ជាការពិតណាស់ដែលក្រុមជនមិនស្គាល់មុខបានចូលទៅកាប់ឈើប្រភេទធ្នង់ក្នុងព្រៃសហគមន៍អស់៩ដើមត្រឹមតែរយៈពេល៤ថ្ងៃ។ ឈើដែលរងការកាប់បំផ្លាញនេះស្ថិតនៅចំណុច ភូមិបាក់ដឹង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានចម្ងាយប្រហែល២០០ម៉ែត្រពីស្នាក់ការឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្ត។ ឈើប្រណិតប្រភេទធ្នង់ទាំង៩ដើមដែករងការកាប់បំផ្លាញនេះ មានមុខកាត់ពី២តឹកដល់ជាង៣តឹក។

ព្រះតេជគុណអោយដឹងទៀតថា ក្រុមជនមិនស្គាល់មុខ បានប្រើរូបភាព៣ផ្សេងគ្នាក្នុងការដឹងជញ្ជូនឈើចេញក្រោយពេលកាប់។ ១ ដឹកដោយរទេះច្នៃកង់ពីរឬ(រុក្ខិន)ទី២ ចងស្ពាយម្នាក់ៗ និងទី៣ សែង។ សកម្មភាពនេះកម្លាំងធ្លាប់ល្បាតប្រទះឃើញ ហើយរឹបអូសបានជាវត្ថុតាងទៀតផង ខណ:ជនសង្ស័យបានរត់គេចខ្លួននាពេលកន្លងមក។ តែថ្មីនេះ ក្រុមជនមិនស្គាល់មុខបន្តចូលទៅកាប់ ហើយដឹកចេញដោយសុវត្ថិភាព ហាក់មិនខ្លាចអំពីកម្លាំងរបស់មន្ត្រីឧទ្យាននុរក្សអីបន្តិចសោះ។

ព្រះតេជគុណ បន្ថែមថា ដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័នមានទំហំ៣០២៥៤ហិកតា ជាប់ព្រំប្រទល់ ៣ ក្រុងស្រុកគឺក្រុងសំរោង ស្រុកអន្លង់វែង និងស្រុកចុងកាល់ នៃខេត្តឧត្តរមានជ័យ។ គិតចាប់ពីខែ១២ឆ្នាំ ២០២០មកទល់ពេលនេះ មានឈើប្រភេទធ្នង់ជាង ១០០ដើមហើយ ដែលត្រូវក្រុមមិនស្គាល់មុខកាប់បំផ្លាញ ធ្វើអាជីវកម្ម ។ ចឹងទេ ករណីចូលកាប់ឈើ ខាងលើ ព្រះតេជគុណ អំពាវនាវសំុអោយជំនាញពាក់ព័ន្ធ ពិសេសកម្លាំងឧទ្យាននុរក្ស ដែលបានដាក់ពង្រាយរហូត៥ស្នាក់ការមេត្តា ជួយល្បាតទប់ស្កាត់ និងចាប់ឃាត់ខ្លួនក្រុមជនឧក្រិដ្ឋព្រៃឈើមកផ្តន្ទាទោស ចៀសជាងក្រុមជនខាងលើចូលកាប់បំផ្លាញឈើក្បែរស្នាក់ការខ្លួនហើយ បែជាមិនដឹងទៅវិញ។

ជុំវិញការបាត់បង់ឈើប្រណិត៩ដើមត្រឹមរយៈពេល៤ថ្ងៃនេះ លោកភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ បានអោយដឹងតាមទូរស័ព្ទថា ជាការពិតណាស់ចំពោះការបាត់បង់ដើមឈើនេះ។ ប៉ុន្មានថ្ងៃមុនកាប់អស់៨ដើម និងនៅថ្ងៃទី២១ខែមិថុនានេះកាប់១ដើមទៀតសរុបអស់៩ដើម។ តែខាងលោកក៏បានរាយការណ៍ទៅថ្នាក់ខេត្តរួចហើយដែរ។ ពេល នេះកម្លាំងកំពុងស្រាវជ្រាវរកចាប់ខ្លួន ត្បិតយើងស្គាល់អត្តសញ្ញាណខ្លះហើយ។
លោកបន្តថា ក្រុមជនមិនស្គាល់មុខធ្វើសកម្មភាពពេលយប់ ចឹងទេយើងពិបាកក្នុងការល្បាតខ្លះៗដែរ។ តែចំពោះថា កាប់ក្បែរស្នាក់ការមិនពិតទេ គឺមានចម្ងាយ២០០ ទៅ៣០០ម៉ែត្រ។ តែខាងលោកនិងព្យាយាមស្រាវជ្រាវវែកមុខជនល្មើសដើម្បីចាប់ខ្លួន។

ទោះជាបែបនេះ ព្រះតេជគុណ ថូ ធូរស់ នៅតែបញ្ជាក់ថា ចំពោះការសហការក្នុងការការពារព្រៃឈើសង្ឃរុក្ខវ័ននេះ ហាក់មិនសូវស៊ីសង្វាក់គ្នារវាងសហគមន៍និងឧទ្យាននុរក្សនោះឡើយ។ ហេតុនេះទើបជនឧក្រិដ្ឋព្រៃឈើ នៅតែមានឱកាសក្នុងការចូលកាប់បំផ្លាញ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២៩ ឧសភា ២០២១

ខេត្តឧត្តរមានជ័យ៖លោក ខៀវ សុផានុរស្ស ចាងហ្វាងការផ្សាយគេហទំព័រ ម្លប់សន្តិភាព ត្រូវបានសាលាដំបូងខេត្តឧត្តរមានជ័យ កោះអញ្ជើញចូលមកបំភ្លឺតាមបណ្តឹង ឈ្មោះ អ៉ឹង ជាវឆាយ អតីតអ្នករកស៊ីឈើ ដោយទារសំណងជំងឺចិត្តជាទឹកប្រាល់ចំនួន ១០,០០០,០០០ (ដប់លានរៀល)ពីបទបរិហាកេរ្តិ៍ជាសាធារណៈ។

នេះបើតាមលោក ខៀវ សុផានុរស្ស ចាងហ្វាងការផ្សាយគេហទំព័រ ម្លប់សន្តិភាព បាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយឲ្យដឹងនៅចុងខែ
ខែឧសភា នេះ។

យោងតាមប្រភពពីខេត្តឧត្តរមានជ័យបានឲ្យដឹងថា មូលហេតុដែលអតីតឈ្មួញឈើរូបនេះ ប្តឹងចាងហ្វាងសារព័ត៌មាន ពីព្រោះសារព័ត៌មាន បានចុះផ្សាយអំពីសកម្មភាពដឹកជញ្ជូនឈើ កាលពីកន្លងនៅពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ដោយដឹកចេញពីខេត្តមណ្ឌលគិរី ឆ្លងកាត់ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ឆ្ពោះទៅខេត្តបាត់ដំបង ដោយប្រើប្រាស់រថយន្តយីឌុបខ្នាតយក្សជាច្រើនគ្រឿង ក្នុងការដឹកជញ្ជូន។

សូមជម្រាបថាក្រុមឈ្មួញខាងលើតែងតែដឹកជញ្ជូនឈើជាបន្តរបន្ទាប់ហើយក៏ត្រូវបានធ្លាប់សមត្ថកិច្ចចុះបង្ក្រាបជាក់ស្តែងកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នាពេលកន្លងទៅដោយរឹបអូសយករថយន្តមួយគ្រឿងប្រភេទត្រេនតូ(ហៅវ៉េអង)ពាក់ស្លាកលេខកំពង់ចាម៣B7250ផងដែរ។

អ្នកតាមដានការដឹកជញ្ជូនឈើនៅខេត្តឧត្តរមានជ័យ បានឲ្យដឹងថាករណីឈ្មួញឈើប្តឹងអ្នកសារព័ត៌មាន ទៅប្រព័ន្ធតុលាការ បែបនេះអាចជាការបំបាក់ស្មារតីនិងគំរាមដល់អ្នកសារព័ត៌មាន ផ្សេងទៀត កុំអោយចេះតែហ៊ានចុះផ្សាយពាក់ព័ន្ធនិងជំនួញឈើ។ ជាមួយគ្នានេះដែរគេកំពុងរងចាំតាមដានមើលថា តើលោកខៀវ សុផានុរស្ស ចាងហ្វាងគេហទំព័រម្លប់សន្តិភាព មានវាសនាយ៉ាងណា ក្រោយពីជាប់បណ្តឹងរបស់អតីតអ្នករកស៊ីឈើនេះ។

បើទោះជាយ៉ាងនេះក្តី លោកខៀវ សុផានុរស្សបានថ្លែងថា លោកនៅតែមានជំនឿយ៉ាងមុតមាំចំពោះប្រព័ន្ធយុត្តិធម៌ និងមានក្តីសង្ឃឹមថាសាលាដំបូងខេត្តឧត្តរមានជ័យ និងលើកលែងការចោទ រូបលោក ដោយយករបបសារសារព័ត៌មាន ជាគោល។

ជុំវិញករណីនេះ បណ្ដាញសៀមរាបប៉ុស្ដិ៍ មិនអាចទាក់ទង លោក ឈ្មោះ អ៉ឹង ជាវឆាយ ដើម្បីបំភ្លឺបាននៅឡើយទេ។ ប៉ុន្តែប្រភពដែលស្និតនឹងលោកបានប្រាប់ថា រថយន្តដឹកឈើដែលសារព័ត៌មាន បានចុះផ្សាយនោះមិនមែនជាឈើរបស់លោកអ៉ឹង ជាវឆាយ នោះទេ ពោលគឺ លោក អ៉ឹង ជាវឆាយ គ្រាន់តែជាអ្នកម្ចាស់រថយន្តជួលឲ្យគេដឹកជញ្ជូនតែប៉ុណ្ណោះ ហើយឈើទាំងនោះក៏មានលិខិតPCអនុញ្ញាតពីជំនាញផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២៥ ឧសភា ២០២១

ខេត្តឧត្តរមានជ័យ៖សមត្ថកិច្ចខេត្តឧត្តរមានជ័យនៅយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ បានបង្រ្កាបការជួញដូរគ្រឿងញៀន០១ ករណី នៅភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ឈានដល់ការចាប់មនុស្សចំនួន០៣នាក់។

១-ឈ្មោះ អឹម រតនា ភេទប្រុសអាយុ ២៧ ឆ្នាំ រស់នៅភូមិគិរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង
២-ឈ្មោះង៉ែត រិទ្ធ ភេទប្រុស អាយុ២៩ឆ្នាំរស់នៅភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង។
៣-ឈ្មោះ ត្រាក់ ពិសី ភេទ ប្រុស អាយុ ៣៧ ឆ្នាំ រស់នៅបុស្ស សង្កាតកូនគ្រៀល ក្រុងសំរោង។
ដកហូតវត្ថុតាង: ម៉ាទឹកកកចំនួន០៣ កញ្ចប់ ស្មើនឹង ១២,៧២ ក្រាម រថយន្តចំនួន០១ គ្រឿង ឧបករណ៍ជក់គ្រឿងញៀនមួយចំនួន។
សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបានបន្តស្រាវជ្រាវ ឃាត់ខ្លួន បក្ខពួកម្នាក់ទៀត ឈ្មោះ កៀង វ័ន ហៅ ឃ្លី ភេទប្រុសអាយុ៣៣ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិអូរជញ្ជៀន ឃុំ-ស្រុកអន្លង់វែង (អនុវត្តន៍តាមដីកា) និងជាមុខសញ្ញាចាស់ចេញពីពន្ធនាគារ ពាក់ព័ន្ធប្រព្រឹត្តល្មើសជាច្រើនករណីដូចជានៅឆ្នាំ២០១៤ ធ្លាប់ជាប់ពន្ឋនាគារពីបទ កាច់សោរម៉ូតូយ៉ាងសកម្ម និង​ជួញដូរ​គ្រឿងញៀន និង ឆ្នាំ២០១៧ បានជាប់ពន្ឋនាគារម្ដងទៀត ករណី ជួញដូរគ្រឿងញៀន។ ហើយបន្ទាប់មក នៅយប់ ថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ២០២០ បានធ្វើសកម្មភាព បាញ់ប្រហារ មកលើសមត្ថកិច្ចយើងធ្វើអោយរបួសនគរបាល ០១ នាក់ ហើយមានដីកាអោយនាំខ្លួន ពីបទ.ប៉ុនប៉ងឃាតកម្ម ប្រើប្រាស់អាវុធខុសច្បាប់ និងជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅភូមិច្រោក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ។

បច្ចុប្បន្នមនុស្សទាំង០៤នាក់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១៨ ឧសភា ២០២១

ខេត្តឧត្ដរមានជ័យ៖សមត្ថកិច្ចខេត្តឧត្តរមានជ័យបានឲ្យដឹងថានៅរសៀលថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២១ ប្រជាពលរដ្ឋបានរាយការណ៍ថា ប្រទះឃើញសាកសពអណ្តែតទឹកនៅចំណុចត្រពាំងតាឌួង ចម្ងាយ ១៥០០ម៉ែត្រ ខាងលិចភូមិរលំវែង ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះ មានឈ្មោះ ងួយ សុណី ភេទស្រី អាយុ១៧ ឆ្នាំ មុខរបរកសិករ រស់នៅភូមិ-ឃុំខាងលើ។

តាមការបំភ្លឺពីឪពុក_ម្តាយ កាលពីថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២១ វេលាម៉ោង ១២,០០ នាទី ក្មេងស្រីរងគ្រោះ បានជិះកង់ទៅបេះទុំព្រីងនៅចំណុចខាងលើ លុះដល់ពេលល្ងាចពុំឃើញកូនត្រឡប់មកផ្ទះវិញ បានប្រាប់មេភូមិ និងអ្នជិតខាងឲជួយរក រហូតដល់ ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៧និង៤០ នាទី ទើបប្រទះឃើញសពដេកស្លាប់តែម្តង។

សមត្ថកិច្ចបានបញ្ជាក់ថាបន្ទាប់ពីជំនាញបានធ្វើកោសល្យវិច្ច័យ និងស្រាវជ្រាវស៊ើបអង្កេត កំណត់បានមុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ អឿម សារី (ហៅស្រុី) ភេទ ប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិជាមួយគ្នា។ ក្រោយធ្វើការសាកសួរជនសង្ស័យបានសារភាពថា៖ ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភ និងសម្លាប់ជនរងគ្រោះពិតប្រាកដមែន រួចហើយយកសាកសពទៅបោះចោលក្នុងត្រពាំងដែលមានព្រៃស្តុក រីឯកង់របស់ជនរងគ្រោះ យកទៅទំលាក់ចូលក្នុងអូរចម្ងាយពីកន្លែងកើតហេតុប្រហែល ២០០ ម៉ែត្រ។ បច្ចុប្នន្នជនសង្ស័យត្រូវបានកម្លាំងជំនាញសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page8 Page9 Page10 … Page16 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!