Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តឧត្ដរមានជ័យ

ប៊ុន វិចត្រ 26 June 2025 · Image
···

សម្ដេចតេជោ នាយកឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បានប្រកាសទទួលយកតាមសំណើរបស់មេបញ្ជាការទាំងឡាយ នូវភារកិច្ចជាអគ្គភ័ស្ដុភារជាន់ខ្ពស់ សម្រាប់កងកម្លាំងប្រដាប់អាវុធ។

សម្ដេចអគ្គមហាសេនាបតីតេជោ នាយកឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា បានប្រកាសដូច្នេះក្នុងឱកាសអញ្ជើញជួបប្រជុំជាមួយ មេបញ្ជាការអង្គភាពចំណុះទិសទី២ និងទិសទី៣ នៅទីបញ្ជាការស្រាលទិសទី៣ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសទទួលយកតាមសំណើរបស់មេបញ្ជាការទាំងឡាយ នូវភារកិច្ចជាអគ្គភ័ស្ដុភារជាន់ខ្ពស់ សម្រាប់កងកម្លាំងប្រដាប់អាវុធរបស់យើង ដែលជាការបញ្ជាក់យ៉ាងច្បាស់ពីសម្ដេចនៅក្នុងការជួយដល់កងទ័ពរបស់យើង ជាពិសេស គឺជាការធានានូវការផ្គត់ផ្គង់ដល់កងកម្លាំងរបស់យើង ដែលកំពុងតែប្រឈមមុខជាមួយនឹងសត្រូវ។

នៅក្នុងឱកាសនេះ សម្ដេចតេជោ នាយកឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា សូមកងទ័ពទាំងឡាយកុំខ្លាច នៅក្នុងការវាយប្រហារជាមួយសត្រូវដែលឈ្លានពានយើង។

សូមជម្រាបថា សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអញ្ជើញដល់ក្រុមសំរោង ខេត្តឧត្តរមានជ័យនាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពកងទ័ពកម្ពុជា ដែលកំពុងឈរជើងដ៏អង់អាចក្លាហានបំផុតការពារទឹកដីជាប់ព្រំដែនថៃ។

សម្តេចតេជោ ហ៊ុន សែន ជាអគ្គមេបញ្ជាការកំពូល ដែលបានយកចិត្តទុក្ខដាក់ខ្ពស់បំផុតចំពោះយោធា ហើយក៏ជាអគ្គមេបញ្ជាការដែលពោរពេញដោយយុទ្ធសាស្ត្រសង្គ្រាមវាយយកឈ្នះលើសមរភូមិសង្គ្រាម។

គួរបញ្ជាក់ថា កងទ័ព និងសព្វាវុធដ៏ទំនើបៗរបស់កម្ពុជា ត្រូវបានចល័តចេញពីបន្ទាយឆ្ពោះមកកាន់ខេត្តជាប់ព្រំដែនថៃ ទិសខេត្តឧត្តរមានជ័យ និងព្រះវិហារ បន្ទាប់ពីទាហានថៃ លបលួចបាញ់ប្រហារទាហានខ្មែរលើដីខ្មែរ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥កន្លងទៅនេះ។ មកដល់ពេលនេះ ទាំងទាហាន និងសព្វាវុធរបស់កម្ពុជាត្រូវបានត្រៀមបម្រុងជាប់ប្រចាំ ដើម្បីការពារទឹកដីក្នុងករណីមានការឈ្លានពានណាមួយពីកងទ័ពថៃ៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 8 June 2025 · Image
···

សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូអញ្ជើញចុះសួរសុខទុក្ខកងទ័ពជួរមុខតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ នៅថ្ងៃទី០៨ ខែមិថុនា​ ឆ្នាំ២០២៥។

ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ នាយទាហាន​ ពលទាហាន​ និង​កងកម្លាំង​ប្រដាប់​អាវុធ​ ដែល​ឈរ​ជើង​តាម​បណ្ដោយ​ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពី នាយឧត្ដមសេនីយ៍​ កិត្តិសង្គហបណ្ឌិត​ ហ៉ីង​ ប៊ុនហៀង​ អគ្គមេបញ្ជា ការ​រង​នៃ​កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ​នៃបញ្ជាការ​ដ្ឋាន​កងអង្គរក្ស​​ វត្តមាន ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនរូបទៀត ។

សម្ដេចមានប្រសាសន៍ថា ក្នុងភាពជាម្ចាស់ស្របច្បាប់ បន្តលើកតម្កើងកិត្តិយស កិត្យានុភាពខ្មែរស្រឡាញ់សន្តិភាព ហើយជឿជាក់លើសមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមចំពោះមុខនេះតាមយន្តការច្បាប់ ការទូត និងយោធា ដើម្បីការពារឱ្យបានដាច់ខាតនូវបូរណភាពទឹកដី និងសម្បត្តិវប្បធម៌ជាតិរបស់យើង។

សម្តេចជាសាក្សីក្នុងកិច្ចការងារព្រំដែននេះ ហើយមិនមែនជាលើកទី១ទេដែលថៃតែងតែមកឈ្លានពានកម្ពុជា ហើយឥឡូវនេះទោះមិនមែនជាការបញ្ជាដោយផ្ទាល់ពីរាជរដ្ឋាភិបាលថៃ ប៉ុន្តែទាហានថៃបានមកឈ្លានពាននិងកេងប្រវ័ញ្ចលើទឹកដីកម្ពុជា ។

សភាពការណ៍បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ផ្តោតការយកចិត្តទុកដាក់ ជាពិសេស ការផុសឡើងកាន់តែខ្លាំងក្លា នូវទឹកចិត្តស្នេហាជាតិ ស្នេហាទឹកដី របស់ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទទាំងអស់៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 8 May 2025 · Image
···

ខេត្តឧត្តរមានជ័យ៖មានការលើកឡើងថា ជាយូរណាស់មកហើយ លោក ឆ ណាក់ មេគយ និងរដ្ឋាករ ច្រកទ្វារអន្តរជាតិជាំ-សាងុាំ បានបើកដៃឲ្យក្រុមឈ្មួញ ធ្វើសកម្មភាពដឹកជញ្ជូនទំនិញគ្រប់ប្រភេទគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់តាមរថយន្ត កែច្នៃ រាប់សិបគ្រឿងក្នុង១ថ្ងៃៗ យ៉ាងគគ្រឹកគគ្រេង ប្រទេសថៃចូលមកប្រទេសខ្មែរតាមអំពើចិត្ត។

សេចក្ដីរាយការណ៍ព័ត៌មានពីខេត្តឧត្តរមានជ័យ បានឲ្យដឹងថា នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារបានចុះទៅយកព័ត៌មានដោយផ្ទាល់ ដល់មាត់ច្រកទ្វារព្រំដែនអន្តរជាតិជាំ គឺបាន សង្កេតឃើញមានការដឹកជញ្ជូនទំនិញសព្វសារពើ តាមរយន្តធំ-តូច កែច្នៃ ខុសបច្ចេកទេស ដឹកដឹកសំពីងសំពោងដោយមិនខ្វល់ពីការគ្រោះថ្នាក់ចរាចរណ៍អ្វីទេ។

សេចក្ដីរាយការណ៍បានបន្តថា ការដឹកជញ្ជូនទំនិញពីប្រទេសថៃចូលមកប្រទេសខ្មែរនេះ ដឹកជញ្ជូនទំនិញ ក្នុង១រថយន្ត ត្រូវចំណាយលុយបង់ឲ្យសមត្ថកិច្ចគយ នៅច្រកជាំ អស់ ១៨០០០០ មួយលានប៉ែតសិបមុឺនរៀល។ ហើយនៅពេលរថយន្តចុះទៅដល់ក្រោមត្រូវចំណាយអស់៦០មុឺនរៀលថែមទៀតក្នុងនោះត្រូវបង់លុយឲ្យ គយចល័តពីរកន្លែង ( ១កន្លែង២០មុឺនរៀល ) និងស្នាក់ការប៉េអឹម១០មុឺនរៀល រួមទាំងនគរបាល១០មុឺនរៀលទៀត ដោយពុំមានចេញវិក័យបត្រអោយម្ចាស់ទំនិញនោះទេ។

ដូច្នេះបើផ្អែកតាមការអះអាងពីក្រុមឈ្មួញដឹកជញ្ជូនទំនិញតាមរថយន្តកែច្នៃ ពីប្រទេសថៃ ចូលមកទឹកដីកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិជាំ ក្រោមការគ្រប់គ្រងរបស់ លោក ឆ ណាក់ មេគយ និងរដ្ឋាករ ច្រកទ្វារអន្តរជាតិជាំ និងលោក រ៉ែម ផល្លាវី ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិជាំ បាននិងកំពុងត្រូវប៉ាន់ខ្លាំងណាស់ ក្នុងការប្រមូលលាភសក្ការ:ទុកជាប្រយោជន៍ផ្ទាល់ខ្លួនច្រើនជាងក្នុងតួនាទី ជាអ្នកអនុវត្តច្បាប់ប្រមូលពន្ធគយជូនរដ្ឋ។ ហើយករណីបែបនេះធ្វើឲ្យបាត់បង់ចំណូលចូលថវិការដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែមួយខែៗ។

សូមបញ្ជាក់ថា កន្លងទៅប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកធ្លាប់ផ្សព្វផ្សាយនូវភាពមិនប្រក្រតីរបស់មន្ត្រីមានសមកិច្ចពាក់ព័ន្ធគ្រប់ស្ថាប័នដែលឈរជើង នៅច្រកទ្វារអន្តរជាតិជាំនេះ។ ប៉ុន្តែរហូតមកដល់ពេលនេះ គឺពុំមានអ្វីប្រែប្រួលនោះទេ គឺនៅតែដដែល ក្រុមឈ្មួញដឹកជញ្ជូន ទំនិញតាមរថយន្តកែច្នៃ សំពីង សំពោងចេញពីប្រទេសថៃ ឆ្លងដែន ចូលមកប្រទេសកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិជាំ ក្នុង១ថ្ងៃៗរាប់សិបគ្រឿង ដោយពុំឃើញមានសមត្ថកិច្ចជំនាញណាចេញមុខហាមឃាត់ ឬចាប់បង្ក្រាបនោះឡើយ។

ជុំវិញករណីនេះ ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ នៅពុំទាន់ទទួលបានការបំភ្លឺ ពីមន្ត្រីពាក់ព័ន្ធខាងលើនៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 22 April 2025 · Image
···

ខេត្តឧត្តរមានជ័យ៖លោកស្នងការរងខេត្តឧត្តរមានជ័យមួយរូបបានទទួលមរណភាពក្រោយពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ៨ព្រឹក ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ ស្ថិត នៅភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង។

សេចក្ដីរាយការណ៍ព័ត៌មានពីខេត្តឧត្តរមានជ័យបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះរថយន្តម៉ាកអាល់ហ្វាត ពណ៌ខ្មៅ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 2D-6675 បានបុកពីក្រោយនឹងរថយន្តម៉ាកតាកូម៉ា ពណ៌ស ពាក់ផ្លាកលេខ សៀមរាប 2C-3354 ដែលកំពុងឈប់ចតនៅខាងស្តាំដៃនៃផ្លូវ។

សេចក្ដីរាយការណ៍បានបន្តថា ជនរងគ្រោះ ជាតៃកុងរថយន្តអាល់ហ្វាត មានឈ្មោះ ឯម សុវណ្ណរ៉ា (ហៅ សុខឆេះ) មានឋានៈជាស្នងការរង នៃស្នងការនគរបាលខេត្តឧត្តរមានជ័យ បានស្លាប់បន្ទាប់ពីត្រូវបានគេបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្ត។

សេចក្ដីរាយការណ៍ដដែលបានបន្តថា មុនពេលកើតហេតុរថយន្តអាល់ហ្វាតខាងលើ បានបើកបរក្នុងល្បឿនលឿន ថែមពុំបានពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពផងនោះនៅពេលមកដល់កន្លែងកើតហេតុ រថយន្តបានបុកទៅនឹងរថយន្តតាកូម៉ាដែលឈប់ចត សង្កត់ទៅផ្នែកខាងក្រោយយ៉ាងពេញទំហឹងតែម្ដង។

សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន កំពុងស៊ើបអង្កេតបន្ថែមលើករណីនេះ ដើម្បីធានាឲ្យមានសុវត្ថិភាពបន្ថែមលើផ្លូវជាតិ និងស្រាវជ្រាវពីមូលហេតុដ៏ជាក់លាក់នៃគ្រោះថ្នាក់នេះផងដែរ៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 7 March 2025 · Image
···

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ថា ការលះបង់របស់បងប្អូនយោធិនយើងគឺពិតជាធំធេងណាស់ ដើម្បីការពារបូរណភាពដែនដី និងសុខសន្តិភាពជូនប្រទេសជាតិ។

នៅទីបញ្ជាការ វរសេនាតូចលេខ៤២២ កងពលតូចថ្មេីរជេីងលេខ៤២ យោធភូមិភាគទី៤ ឯកឧត្តម បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដែលតែងតែគិតគូរជាប្រចាំ និងគ្រប់កាលៈទេសៈ ពីសុខទុក្ខ និងជីវភាពរបស់បងប្អូនកងទ័ព និងក្រុមគ្រួសារ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះសំណេះសំណាល និងសួរសុខទុក្ខដល់កងកម្លាំងប្រដាប់អាវុធ ដែលឈរជើងតាមបណ្តោយព្រំដែន ក្នុងទិសយោធភូមិភាគទី៤នារសៀលថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា ឆ្នាំ២០២៥៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 10 February 2025 · Image
···

ខេត្តឧត្ដរមានជ័យ៖អ្នកកាសែតដែលលួចដុះមីនលោក ទឺ ពិទូ អ្នកយកព័ត៌មាន របស់គេហទំព័រ”មាតុភូមិ” ប្រចាំខេត្តឧត្តរមានជ័យ និងឈ្មោះ ពែង ពុយ ភេទប្រុស អាយុ៤៤ឆ្នាំ ត្រូវបានតុលាការសម្រេចដោះលែងឲ្យមានសេរីភាពវិញ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

សូមរម្លឹកថា កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ តំណាងអយ្យការអមសាលាដំបូង ខេត្តឧត្ដរមានជ័យ បានចោទប្រកាន់ លោក ទឺ ពិទូ និងឈ្មោះ ពែង ពុយ ពីបទ៖ បោះបង់វត្ថុគ្រឿងផ្ទុះដែលអាចនាំឲ្យគ្រោះថ្នាក់ដល់បុគ្គល ប្រព្រឹត្តនៅចំណុចភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥។ បទល្មើសព្រហ្មទណ្ឌដែលបញ្ញត្តិ ផ្តន្ទាទោសតាមមាត្រា៤៩១ នៃក្រមព្រហ្មទណ្ឌ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ៖ ០២២ ដសបស ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ បញ្ជូនទៅចៅក្រមស៊ើបសួរនៃសាលាដំបូង ខេត្តឧត្តរមានជ័យ ដើម្បីចាត់ការ បន្តតាមនីតិវិធី។

-ជុំវិញការឃាត់ខ្លួន និងចោទប្រកាន់នេះដែរ បានធ្វើឱ្យមហាជន ពិសេសបងប្អូនអ្នកសារព័ត៌មានទូទាំងប្រទេស សម្ដែងការសោកស្ដាយ និងអាណិតអាសូរជាពន់ពេក ទៅលើលោក ទឺ ពិទូ និងឈ្មោះ ពែង ពុយ។

ករណីនេះអ្នកនាំពាក្យស្នងការខេត្តឧត្តរមានជ័យ ចាត់ទុកថា នេះជាទង្វើលួចគ្រាប់មីន ពីតំបន់ស.ព្រំដែនកម្ពុជា.ថៃ និងដឹកជញ្ជូនគ្រាប់មីន ដោយគ្មានការអនុញ្ញាត៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 8 January 2025 · Image
···

ខេត្តឧត្តរមានជ័យ៖អ្នកនាំពាក្យ និងក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ មាន កិត្តិយស សូមជម្រាបជូន អ្នកនិយមតាមដានព័ត៌មាន នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook និងសាធារណជន មេត្តាជ្រាបថា ៖ នៅថ្ងៃទី០៥ ខែ មករា ឆ្នាំ២០២៥ វេលាម៉ោង ១៤ និង ៤០ នាទី មានបុគ្គលិកជនជាតិបរទេស របស់ ក្រុមហ៊ុនក្នុងកាស៊ីណូអូរស្មាច់រីសត ចំនួន ៥៧ នាក់ ជនជាតិ ប៉ាគីស្ថាន ទាំង ៥៣ នាក់ (ស្រី ០២នាក់) និង ណេប៉ាល់ ០៤ នាក់ បានធ្វើការតវ៉ា និងនាំគ្នាដើរចេញពីក្រុមហ៊ុន ហើយត្រូវបាន កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ចុះទៅសម្របសម្រួល និងនាំពួកគាត់ទាំង ៥៧ នាក់ មកស្នងការដ្ឋានដើម្បីសាកសួរ ដោយទទួលបានលទ្ធផលដូចខាង ក្រោម ៖

– ជនជាតិបរទេសទាំងនោះ ពួកគាត់បានមកធ្វើការនៅប្រទេសកម្ពុជា ក្នុងក្រុមហ៊ុនមួយ នៅខេត្តព្រះសីហនុ រយៈពេលពី ០២-០៣ ខែ មកហើយ ដោយមិនទទួលបានប្រាក់ខែនោះទេ និងត្រូវបានក្រុមហ៊ុនបញ្ជូនពួកគាត់ ឲ្យមកធ្វើ ការនៅក្រុមហ៊ុនក្នុងកាស៊ីណូអូរស្មាច់វីសត ក្នុងខេត្តឧត្តរមានជ័យ វិញ ។

ក្រោយពួកគាត់បានមកធ្វើការនៅក្រុមហ៊ុនក្នុងកាស៊ីណូអូរស្មាច់រីសត បានរយៈពេល ១០ ថ្ងៃ ត្រូវអ្នក គ្រប់គ្រងជនជាតិចិន (មិនស្គាល់ឈ្មោះ) ឲ្យពួកគាត់ធ្វើការគ្មានថ្ងៃសម្រាក និងដោយភ័យខ្លាចថាខ្លួនមិនបានទទួលប្រាក់ខែ ដូចក្រុមហ៊ុននៅឯខេត្តព្រះសីហនុ ទើបពួកគាត់នាំគ្នាតវ៉ា ហើយដើរចេញពីក្រុមហ៊ុន ដោយក្នុងដៃមានកាន់ដំបងឈើ ក្នុង គោលបំណង តវ៉ាឲ្យមានពេលឈប់សម្រាកគ្រប់គ្រាន់ ខ្លះចង់បន្តការងារនៅកន្លែងដដែល ខ្លះចង់ទៅធ្វើការនៅក្រុមហ៊ុន ក្នុងខេត្តព្រះសីហនុ ខ្លះទៀតចង់ត្រឡប់ទៅប្រទេសកំណើតវិញ។

ក្រោយធ្វើការសាកសួរភទៅលើជនបរទេសទាំង ៥៧នាក់ នោះរួច ស្នងការនគរបាលខេត្ត បានបញ្ជូនជនជាតិ ប៉ាគីស្ថាន ទាំង ៥៣ នាក់ (ស្រី ០២នាក់) និង ណេប៉ាល់ ០៤ នាក់ ទៅស្នាក់ការ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រចាំ ខេត្តសៀមរាប ដើម្បីបន្តនីតិវិធី។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សាធារណជន អ្នកសារព័ត៌មាន ពិសេសអ្នកនិយមតាមដាន ព័ត៌មាននៅលើបណ្តាញទំនាក់ទំនងសង្គម Facebook មេត្តាជ្រាប និងសូមកុំមានការភ័ន្តច្រឡំ តាមអត្ថបទ សារព័ត៌មាន ក្នុង និងក្រៅប្រទេស ដែលបានចុះផ្សាយ ដោយមិនបានប្រមូលនូវព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយច្បាស់លាស់ ព្រមទាំង វាយប្រហារធ្វើឲ្យប៉ះពាល់នូវកិត្តិយស សេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ ក៏ដូចកងកម្លាំងនគរបាលជាតិ៕SRP

Like 0
Comment 0
Share Share
Views 0
Older posts
Page1 Page2 … Page12 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ប៊ុន វិចត្រ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ប៊ុន វិចត្រ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ប៊ុន វិចត្រ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ប៊ុន វិចត្រ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ប៊ុន វិចត្រ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!