Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តត្បូងឃ្មុំ

ទីប្រឹក្សា ឆាវឆាវ ២០ មិថុនា ២០២២

ខេត្តត្បូងឃ្មុំ៖សម្តេចហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ បានសម្រក់ទឹកភ្នែក និងអួលដើម.ក ខណៈ ដែលសម្តេចបានរំលឹកអំពីប្រវត្តិសាស្រ្ត ទៅកាន់ប្រទេសវៀណាម កាលពី៤៥ ឆ្នាំមុន ដើម្បីស្នើសុំកងកម្លាំងវៀតណាមមកជួយ រំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត។

សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ថា, ថ្ងៃនេះ កាលពី៤៥ ឆ្នាំមុន សម្តេចបានចាកចេញពីទឹកដីកំណើត ឃ្លាតឆ្ងាយ ពី ក្រុមគ្រួសារ ជាពិសេសពីកូនប្រុស ដែលមិនទាន់បានកើតនៅឡើយ ដើម្បីគោលដៅដ៏សំខាន់មួយ គឺការស្វែងរកការរំដោះជាតិមាតុភូមិ។

សម្តេចតេជោ ហ៊ុនសែន ថ្លែងបន្តថា, ទោះជាស្ថិតនៅក្នុងស្បៃអន្ធការ នៃសោកនាដកម្ម និងអំពើឃោឃៅ ជាច្រើនដែល សម្តេចតេជោ បានឆ្លងកាត់ក្នុងពេលនោះ តែសម្តេច បានជម្នះឧបសគ្គទាំងអស់បាន ហើយងើបឡើងតស៊ូដើម្បីបុព្វហេតុតែមួយគត់គឺជាតិ មាតុភូមិ និងប្រជាជន។

កិច្ចខិតខំប្រឹងប្រែងរបស់សម្តេចត្រូវបានតបស្នងមកវិញ តាមរយៈការប្រកៀកស្មារប្រយុទ្ធជាមួយបណ្តាយុទ្ធមិត្តជាច្រើនរូបទៀត ហើយប្រែក្លាយសមរភូមិទៅជាជ័យជម្នះដ៏ត្រចះត្រចង់លើរបបយង់ឃ្នង់ នាថ្ងៃ ០៧ មករា ១៩៧៩។

សូមបញ្ជាក់ថា, សម្តេចមានប្រសាសន៍បែបនេះ ខណៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញជាអធិបតី ខួបលើកទី៤៥នៃទិវាការចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២២) និង សម្ពោធសមិទ្ធផលនានានៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16  ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២ មិថុនា ២០២២

ខេត្តត្បូងឃ្មុំ៖ថ្លែងទៅកាន់កងកម្លាំងនគរបាលខេត្ត ប្រមាណជាង៣០០នាក់ នៅទីបញ្ជាការស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៍ា បានជំរុញ និងក្រើនរំលឹកឲ្យគ្រប់ផ្នែកជំនាញទាំងអស់ គ្រប់ជាន់ថ្នាក់ត្រូវក្តាប់ ឲ្យបាននូវរាល់បញ្ហាសំខាន់ៗ ទាក់ទងទៅនឹង ការថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ។ ក្នុងនោះការជួយសម្រួលចរាចរណ៍ តាមដងផ្លូវ ពង្រឹងការការពារឲ្យបានម៉ត់ចត់នៅមុនថ្ងៃបោះ ថ្ងៃបោះ និងក្រោយថ្ងៃបោះឆ្នោត ពិសេសនៅតាមការិយាល័យ បោះឆ្នោតនៅថ្ងៃបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ តែម្តង។

លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ថ្លែងបែបនេះ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២នេះ ក្នុងឱកាសត្រួតពិនិត្យកម្លាំង ដាក់បទបញ្ជា ផែនការ ធ្វើយ៉ាងណាបន្តរឹតបន្តឹង វិន័យកងកម្លាំងក្នុងគោលដៅធានា បាននូវសេចក្តីសុខជូន ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។

លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៍ា បន្ថែមថា បើទោះបីយើងជាប់បេសកកម្ម លើការងារការពារការិយាល័យ បោះឆ្នោត ក៏ដោយ ប៉ុន្តែភារកិច្ចស្នូល គឺត្រូវបន្តអនុវត្តន៍ឲ្យបានល្អប្រសើរ រក្សាការងារតាមជំនាញ ក្នុងនោះថ្នាក់ដឹកនាំ នាយ-នាយករងការិយាល័យ ត្រូវបន្តពន្លឿនការងារមកកាន់សេនាធិការ រាល់បទល្មើសនានា ត្រូវបន្តនីរិវិធីបញ្ជូនសំណុំរឿងទៅកាន់តុលាការ ក្នុងការដោះស្រាយរឿងក្តី និងបញ្ហាជូនពលរដ្ឋ។

លោកឧត្តមសេនីយ៍ត្រី ស្នងការ ក៏បានកោតសរសើរ ចំពោះកងកម្លាំងនគរបាល ទាំងអស់ដែលខិតខំបំពេញភារកិច្ច ការងារយ៉ាងសស្រាក់សស្រាំ ទាំងយប់ថ្ងៃ ដើម្បីសុខសុវត្ថិភាព សង្គម ពិសេស សូមឲ្យបេសកកម្ម ការពារក្នុងពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទៅ០៥ ក្នុងខេត្តត្បូងឃ្មុំខាងមុខនេះ ប្រព្រឹត្តទៅដោយរលូន និងមាន សសន្តិសុខសណ្តាប់ធ្នាប់ល្អផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២ មិថុនា ២០២២

ខេត្តត្បូងឃ្នុំ៖លោក​ហ៊ុន ម៉ាណែត សមាជិក គណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនថ្នាក់កណ្តាល បានថ្លែងថា៖ សេចក្តីសុខរបស់ប្រជាពលរដ្ឋ គឺជាសេចក្តីសុខរបស់គណបក្សប្រជាជនកម្ពុជា។
ក្នុងន័យនេះ មន្ត្រីបក្ស និងអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា តែងបានខិតខំប្រែងបម្រើប្រជាពលរដ្ឋ ទូទៅដោយស្មោះត្រង់ និងដោយគ្មានការរើសអើងបែងចែក ព្រមទាំងបានបើកទូលាយឱ្យមានការចូលរួមពីអង្គការ-សមាគមគ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការ ក្នុងនាមជាកម្លាំងសរុបរបស់ជាតិ សំដៅធ្វើយ៉ាងឱ្យប្រជាពលរដ្ឋ បានរស់នៅដោយសុខសាន្ត និងមានជីវភាពសម្បូរសប្បាយរុងរឿង។

លោក ហ៊ុន ម៉ាណែត បន្តថា៖ សមាសភាព ជា សមាជិកបក្ស ជាអ្នកគាំទ្រ ឬជា ប្រជាលពលរដ្ឋទូទៅ មិនមានអ្វីសំខាន់ឡើយ ពីព្រោះអ្វីសំខាន់ គឺការគាំទ្រ និងចូលរួមក្នុងបុព្វហេតុដឹកនាំដ៏ត្រឹមត្រូវ គឺការបម្រើ និងតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ក្រោមធ្លុងមហាសាមគ្គីភាពជាតិ និងដំបូលនៃសុខសន្តិភាព។ ការចូលរួមរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងារយុវជន និងសកម្មជនយុវជន យ៉ាងច្រើនកុះករជាង ២,០០០ នាក់ ដែលសុទ្ធសឹងជាក្បាលម៉ាស៊ីននៃយន្តការយុវជន របស់គណបក្សខេត្ត នាឱកាសនេះ គឺជាការបង្ហាញនូវកិត្យានុភាព ជំនឿជឿជាក់ និងកម្លាំងដ៏ស្វាហាប់របស់មហាគ្រួសាតគណបក្សប្រជាជនកម្ពុជា នៅក្នុងខេត្តត្បូងឃ្មុំ ស្របពេលដែលថ្ងៃនេះ គឺជាថ្ងៃទី១២ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលត្រូវបិទបញ្ចប់នៅថ្ងៃទី៣ ខែមិថុនា ខាងមុខនេះ។

លោក​ហ៊ុន​ ម៉ាណែត​ បាន​បន្ត​ទៀត​ថា​ លទ្ធផលនៃការបោះឆ្នោតនីមួយៗ គឺជាការបញ្ជាក់អំពីឥទ្ធិពលរបស់គណបក្ស និងការគោរពស្រឡាញ់ពិតប្រាកដ របស់ប្រជារាស្ត្រ មកលើគណបក្សនយោបាយ ដោយហេតុថា ការបោះឆ្នោតដាច់ខាតត្រូវធ្វើឡើងដោយសម្ងាត់ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលពិតជាការឆ្លុះបញ្ចាំងនូវឆន្ទៈ ពិតប្រាកដរបស់ប្រជាពលរដ្ឋ។ ដូច្នេះ ការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំ គឺជាការផ្តល់រង្វាន់ និងការគាំទ្រលើកទឹកចិត្តដល់អ្នកដែលបានខិតខំធ្វើ និងលះបង់ជាក់ស្តែង ដើម្បីឱ្យថ្នាក់ដឹកនាំ និងមន្ត្រីបក្សគ្រប់ជាន់ថ្នាក់ មានកម្លាំងចិត្ត និងលទ្ធភាពបំពេញភារកិច្ចឱ្យកាន់តែប្រសើរឡើងថែមទៀត។ ឆ្លងតាមមូលដ្ឋានស្នាដៃ និងសមិទ្ធផលជាច្រើន ដែលបានកសាងក្នុងរយៈពេលជាង ៤០ ឆ្នាំ កន្លងមកនេះ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតំណាងឱ្យអនាគត, ភាពត្រជាក់ជុំរួបរួមផ្សះផ្សារជាតិ និងការអភិវឌ្ឍរីកចម្រើន ដោយខុសផ្ទុយស្រឡះពីការធ្វើនយោបាយបែបប្រជាភិថុតិ ដែលនាំមកនូវសង្គ្រាមបែកបាក់, ការរើសអើង, ការបំផ្លិចបំផ្លាញ និងភាពអន់ថយ ដូចអ្វីដែលកម្ពុជាធ្លាប់បានឆ្លងកាត់រួចមកហើយក្នុងប្រវត្តិអតីតកាលដ៏ជូរចត់។

លោក​ ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាល ជាមួយក្រុមការងារ យុវជនគណបក្ស​នៅទូទាំងខេត្តត្បូងឃ្មុំ នៅថ្ងៃពុធម្សិលមិញ។

លោក​ហ៊ុន ម៉ាណែត បានថ្លែងថា ប្រជាពលរដ្ឋខ្មែរ បានផ្តល់ទំនុកចិត្តទទួលយកការចាក់វ៉ាក់សាំងក្នុងក្របខ័ណ្ឌនៃយុទ្ធនាការជាតិ រហូតដល់ជាង ៩០% នៃចំនួនប្រជាជនសរុប ១៦ លាននាក់។ ដូច្នេះ យើងសង្ឃឹមថា នៅក្នុងការបោះឆ្នោតឃុំ-សង្កាត់សម្រាប់ឆ្នាំ២០២២នេះ ក៏ដូចជាការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ ខាងមុខ គណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេស និងជួយសង្គ្រោះអាយុជីវិតប្រជាជន ឆ្លងផុតពីគ្រោះភ័យវិបត្តិនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវ ក៏នឹងបន្តទទួលបាននូវការគាំទ្រ និងការជឿជាក់ពីសំណាក់ ប្រជាពលរដ្ឋយ៉ាងច្រើនលើសពី ៩០% ដូចជោគជ័យនៃយុទ្ធនាការជាតិចាក់វ៉ាក់សាំងផងដែរ ដើម្បីផ្តល់ឱកាសឱ្យគណបក្សប្រជាជន បន្តទទួលរែកពន់អម្រែកភារកិច្ចបម្រើ ការពារជាតិ និងប្រជាជនឱ្យបានរស់នៅក្នុងសេចក្តីសុខ សុភមង្គល និងសុវត្ថិភាព ក្រោមម្លប់នៃសន្តិភាព លំនឹងស្ថិរភាពផ្នែកសង្គម សេដ្ឋកិច្ច និងនយោបាយ ព្រមទាំងឱកាសនៃការអភិវឌ្ឍរីកចម្រើន ជានិច្ចនិរន្តន៍៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១ មិថុនា ២០២២

ខេត្តត្បូងឃ្មុំ​៖ក្នុង​ពិធី​ជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីនៃមន្ទីរព័ត៌មាន និងអ្នកអ្នកសារព័ត៌មាន ប្រចាំខេត្តត្បូងឃ្មុំ​ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ​ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ​ បាន​ស្នេីដល់អ្នកសារព័ត៌មាន ទាំង​វិស័យ​រដ្ឋ​ និង​ឯកជន​ ឲ្យបន្តផ្សព្វផ្សាយពាក្យ «អរគុណសន្តិភាព» នេះឲ្យបានទូលំទូលាយ ជ្រាបដល់ក្រអៅបេះដូងប្រជាពលរដ្ឋ គ្រប់រូប ជាពិសេសផ្សព្វផ្សាយ នូវកិច្ចខិតខំប្រឹងប្រែង ក្នុងការអភិវឌ្ឍ រីកចម្រើនគ្រប់វិស័យ គ្រប់ទិសទី គ្រប់តំបន់ គ្រប់មូលដ្ឋាន បង្ហាញនូវគោលនយោបាយ ដ៏ល្អយ៉ាងមានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល ជូនពលរដ្ឋ ដើម្បីឲ្យពួកគាត់ មានការសម្រេចឲ្យបានត្រឹមត្រូវ បោះឆ្នោតជូនអ្នកដែលនៅកៀក គិតគូរសុខទុក្ខគ្រប់ពេល គ្រប់កាលៈទេសៈ នោះគឺគាំទ្រសម្តេចតេជោ ហ៊ុន សែន បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ចៀសវាង នូវក្រុមអគតិ មួយចំនួន ធ្វើប្រជាភិថុត បោកប្រាស់ បន្លំ កុហក ក្លែងព័ត៌មាន បង្កាច់បង្ខូច រាជរដ្ឋាភិបាល ស្របច្បាប់។

លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថា កម្ពុជាអស់រយៈកាលប្រមាណ៦០០ឆ្នាំកន្លងមក មិនមានសុខសន្តិភាពពេញលេញនៅទូទាំងប្រទេសនោះឡើយ ប៉ុន្តែរហូតមកដល់ពេលនេះ ក្រោមការដឹកនាំរបស់សម្តេចហ៊ុន សែន ចាប់តាំងពីឆ្នាំ១៩៩៨មក រយៈកាល២៤ឆ្នាំ កម្ពុជា គឺមានសុខសន្តិភាពពេញលេញ ទូទាំងប្រទេស មានការឯកភាពជាតិខ្មែរ តែមួយ មានព្រះមហាក្សត្រ តែ១ រាជរដ្ឋាភិបាល តែ១ មានរដ្ឋធម្មនុញ្ញ ជាច្បាប់គោលសម្រាប់ជាតិ មានការកសាងហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍលើគ្រប់វិស័យ និងកំពុងបន្តល្បឿន ដើម្បីសម្រេច នូវគោលដៅក្លាយជាប្រទេស អ្នកមាន នាឆ្នាំ២០៥០ខាងមុខផងដែរ។

លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា យើងត្រូវចង់ចាំ ពាក្យគុណសន្តិភាព នៅក្នុងដួងចិត្តគ្រប់ៗគ្នា មានសន្តិភាពទើបមានការអភិវឌ្ឍ រីកចម្រើន មានស្ថិរភាពក្នុងប្រទេស ពលរដ្ឋរស់នៅដោយសុខសាន្ដត្រាណ ក្នុងនោះវិស័យ សារព័ត៌មាន ក៏មានភាពពេញលេញ អ្នកសារព័ត៌ មានមានសិទ្ធសេរីភាពពេញលេញ និងលទ្ធភាពគ្រប់គ្រាន់ ក្នុងការចុះយកព័ត៌មានដើម្បីផ្សព្វផ្សាយបានយ៉ាងទូលំទូលាយជូនទស្សនិកជន។

ថ្នាក់ដឹកនាំមន្ទីរ ព្រមទាំងមន្ត្រីមន្ទីរព័ត៌មានខេត្ត និងក្រុមអ្នកសារព័ត៌មាន ប្រចាំខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ដែលតែងតែជួបសំណេះ សំណាល លើកទឹកចិត្ត ផ្តល់តម្លៃដល់អ្នកសារព័ត៌មាន ជាពិសេសយកចិត្តទុកដាក់និងផ្ដល់អនុសាសន៍ល្អៗ ព្រមទាំងចំណាយថវិកាផ្ទាល់ខ្លួន និងសម្ភារៈមួយចំនួនបម្រើឱ្យវិស័យព័ត៌មានផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២៣ ឧសភា ២០២២

ខេត្តត្បូងឃ្មុំ​៖លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងថា៖ ការតែងតាំង ផ្លាស់ប្តូរ និងផ្ទេរភារកិច្ចរបស់ចៅក្រម -ព្រះរាជអាជ្ញា គឺជារឿងធម្មតាក្នុងអាជីពជាចៅក្រម- ព្រះរាជអាជ្ញា ក្នុងគោលបំណងដើម្បីធានា ឱ្យមានកិច្ចដំណើរការការងារកាន់តែមានភាពល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់ ការបម្រើសេវាយុត្តិធម៌ជូន ប្រជាពលរដ្ឋ ប្រកបដោយភាពមិនលម្អៀង ភាពត្រឹមត្រូវ និងភាពយុត្តិធម៌។

លោក កើត រិទ្ធ មានប្រសាសន៍យ៉ាងដូច្នេះ នៅចន្ទនេះ ក្នុងពិធីប្រកាសផ្ទេរ​ភារកិច្ច​ លោក ជា វណ្ណៈ ចូលកាន់មុខតំណែងជាប្រធានសាលាដំបូងខេត្តត្បូងឃ្មុំ ជំនួស លោក ជុំ ស ដែលត្រូវបានផ្ទេរមុខតំណែងទៅជាប្រធានសាលាដំបូងខេត្តបាត់ដំបងវិញ។

ថ្លែង​ក្នុង​ពិធី​នេះដែរ​ លោករដ្ឋមន្រ្តី កើត រិទ្ធ បានសម្ដែងនូវការអបអរសាទរយ៉ាងកក់ក្តៅដល់ លោក ជា វណ្ណៈ អតីតប្រធានសាលាដំបូងខេត្តបាត់ដំបង ដែលត្រូវបានផ្ទេរមកជាប្រធានសាលាដំបូងខេត្តត្បូងឃ្មុំនាពេលនេះ។ ទន្ទឹមនេះលោកក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោក​ ជុំ ស ដែលបានខិតខំយកចិត្តទុកដាក់ដឹកនាំសាលាដំបូងខេត្តត្បូងឃ្មុំ ក្នុងការបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ មានសាមគ្គីភាពផ្ទៃក្នុង និងមានកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរអនុវត្តច្បាប់ នាពេលកន្លងមក។

លោក កើត រិទ្ធ ក៏បានថ្លែងអំណរគុណជូនចំពោះ អភិបាលខេត្តត្បូងឃ្មុំ ថ្នាក់ដឹកនាំខេត្ត អង្គភាពពាក់ព័ន្ធ ព្រមទាំងមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការល្អជាមួយសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ នាពេលកន្លងមក។

រដ្ឋមន្ត្រី កើត រិទ្ធ ក៏បានស្នើឱ្យបន្តផ្តល់កិច្ចសហប្រតិបត្តិការល្អនេះ ជាមួយសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំបន្តទៀត ជាពិសេសជាមួយ លោក ជា វណ្ណៈ ដែលជាប្រធានសាលាដំបូងខេត្តត្បូងឃ្មុំ ទើបនឹងចូលកាន់មុខតំណែងថ្មី ឱ្យអនុវត្តតូនាទីរបស់ខ្លួនដោយរលូន និងមានប្រសិទ្ធភាព ហើយឈានទៅសម្រេចបាននូវស្នាដៃ និងជោគជ័យថ្មីៗបន្ថែមទៀត៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page8 Page9 Page10 … Page31 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!