Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តត្បូងឃ្មុំ

ប៊ុន វិចត្រ 26 September 2025 · Image
···

គយចាប់ឃាត់រថយន្តរបស់ ក្រុមហ៊ុន វីរ:ប៊ុនថាំ ដែលបានលួចដឹកម៉ូតូគេចពន្ធ

ប្រភពពីមន្ត្រីបានឲ្យដឹងថា មុននឹងឈានទៅដល់ការព័ទ្ធចាប់នៅទីតាំងលក់ម៉ូតូខាងលើ អង្គភាពគយបានធ្វើការស្រាវជ្រាវតាមរយ:ចាប់ឃាត់រថយន្តរបស់ ក្រុមហ៊ុន វីរ:ប៊ុនថាំ ដែលបានលួចដឹកម៉ូតូគេចពន្ធចេញពីទីតាំងលក់ម៉ូតូខាងលើ យកទៅរាជធានីភ្នំពេញ ហើយកម្លាំងគយបង្ក្រាបបានកន្លងមក។

សូមជម្រាបថា៖កម្លាំងគយចល័ត ដែលដឹកនាំផ្ទាល់ដោយលោក ព្រាប គារ៉ាត អនុប្រធាននាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស នៅថ្ងៃនេះ ដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយសមត្ថកិច្ចចម្រុះ ដោយមានការសម្របសម្រួលពីលោក ងិន ពេជ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ និងចុះដឹកនាំផ្ទាល់ដោយព្រះរាជអាជ្ញារងពីររូប បានធ្វើការចុះបង្ក្រាបទីតាំង លក់ម៉ូតូគេចពន្ធ ចំនួន៩កន្លែង នៅក្នុងភូមិសាស្ត្រស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានរុករកឃើញម៉ូតូគ្មានពន្ធនាំចូល ចំនួន១៥១គ្រឿង និងបានចាប់ឃាត់យកមកអនុវត្ត ទៅតាមនីតិវិធីច្បាប់។

ក្នុងនោះក៏មានការលួចដឹកម៉ូតូគេចពន្ធ តាមរយ:រថយន្តដឹកអ្នកដំណើរ ហើយត្រូវបានមន្ត្រីគយចាប់ឃាត់ និងសួរទៅអ្នកបើកបរ បានឆ្លើយសារភាពថា ខ្លួនបានដឹកចេញពីទីតាំងលក់ម៉ូតូខាងលើផងដែរ។

ប្រតិបត្តិការនេះយោងតាមការណែនាំរបស់លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងមានការចង្អុលបង្ហាញពី លោក នូ ស៊ីថា ប្រធាននាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 14 February 2025 · Image
···

ខេត្តត្បូងឃ្មុំ៖កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក និងកម្លាំងផ្នែកសឹករងស្រុក បានបើកកិច្ចប្រតិបត្តិការបង្ក្រាប ករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅក្នុងចំណុចការដ្ឋានកំពុងសាងសង់មួយកន្លែង នៅតំបន់ព្រំដែន ស្ថិតក្នុងភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ប្រតិបត្តិការនេះ បានធ្វើឡេីងនៅថ្ងៃទី១៣ និង១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងដោយមានការសម្របសម្រួលដឹកនាំនីតិវិធីពីលោក សួន ទី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ។

ជាលទ្ធផល បានចាប់ឃាត់ខ្លួនមនុស្ស ៧នាក់ ក្នុងនោះស្រី ១នាក់ និងវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាថ្នាំញៀនចំនួន ៣០កញ្ចប់ ជញ្ជីងអេឡិចត្រូនិកសម្រាប់ថ្លឹងថ្នាំញៀន ១គ្រឿង ថង់ផ្លាស្ទិកសម្រាប់វេចខ្ចប់ថ្នាំញៀន ឧបករណ៍សម្រាប់ប្រេីប្រាស់ថ្នាំញៀនមួយចំនួន មានទាំងកន្រ្តៃចំនួន ៥ដើម ដាវកែច្នៃចំនួន ១៤ដើម និងទូរស័ព្ទដៃចំនួន២គ្រឿងផងដែរ។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកពញាក្រែក ដើម្បីកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធីច្បាប់ ៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 16 November 2024 · Image
···

ខេត្តត្បូងឃ្មុំ៖សមត្ថកិច្ចបានបង្ក្រាបរថយន្តដឹកឈើចំនួន 2 គ្រឿង ដែលគ្រោងហោះចូលប្រទេសវៀតណាម។

ការបង្ក្រាបធ្វើ នៅវេលាម៉ោង ៣ និង៥០នាទីរសៀល ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅលើបណ្តោយផ្លូវជាតិលេខ៧ នៅចន្លោះគីឡូម៉ែត្រលេខ២១១-២១២ ត្រង់ចំណុចនិយាមការ ៦២៩០៩៧ ១៣០៧៥៣២ ស្ថិតក្នុងភូមិឆ្កែអើត ឃុំទ្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

មន្ត្រីបាននិយាយថា នៅក្នុងប្រតិបត្តិការ សមត្ថកិច្ចបានចាប់បង្ក្រាបរថយន្តធុនធ្ងន់ ២គ្រឿង ដឹកឈើពេញប្រៀប គឺ ១-ម៉ាក HYUNDAI ក្បាលពណ៌ស ទ្រុងពណ៌ខៀវ ពាក់ស្លាកលេខ ក្រចេះ 3A-0689 ,២-ម៉ាក HYUNDAI (V1) ក្បាលពណ៌ស ពាក់ផ្លាក

លេខ កំពង់ចាម 3A-3416 កន្ទុយសណ្តោងរ៉ឺម៉ក ពណ៌ស្លាទុំ ពាក់ផ្លាកលេខ ត្បូងឃ្មុំ 4A-0130។ រថយន្តទាំង ២គ្រឿង មានផ្ទុកឈើអារកាត់ជាកង់ៗ ប្រភេទខ្នុរ ពេញទ្រុងរថយន្ត បានបើកសំដៅទៅព្រំដែនវៀតណាម គ្រោងនាំឈើខ្នុរទាំងនោះឆ្លងដែន តាមច្រកមេមត់។

មន្ត្រីបានប្រាប់ទៀតថា រថយន្តដឹកឈើទាំងពីរគ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ច នាំយកទៅកាន់ស្នាក់ការរដ្ឋបាលព្រៃឈើ ដើម្បីធ្វើការពិនិត្យជាក់ស្តែង ក្រោមការអនុញ្ញាតពី ស្ថាប័នអយ្យការ និងសាលាដំបូងខេត្តត្បូងឃ្មុំ និងចាត់ការតាមច្បាប់ ស្តិពីព្រៃឈើ៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 3 November 2024 · Image
···

ខេត្តត្បូងឃ្មុំ៖អគារកាស៊ីណូ ៧ជាន់ ឈ្មោះ ហ្គេនហ្គោលដិន ត្រូវបានអគ្គិភ័យឆាបឆេះបង្កឲ្យមានការភ្ញាក់ផ្អើល។

ហេតុការណ៍បានកើតឡើង ស្ថិតនៅភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក នៅវេលាម៉ោង ១០:២០នាទី ថ្ងៃអាទិត្យ ទី០៣ ខែវិច្ឆិកាឆ្នាំ២០២៤។

សេចក្ដីរាយការណ៍ពីខេត្តត្បូងឃ្មុំបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានថាមានអគ្គីភ័យឆាបឆេះក្នុងអគារកាស៊ីណូ ៧ជាន់ ឈ្មោះ ហ្គេនហ្គោលដិន លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានបញ្ជាឱ្យលោកវរសេនីយ៍ត្រី ឃុន ហួច ប្រធានមន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺនដឹកកម្លាំងកងអន្តរាគមន៍ និងមូលដ្ឋានស្រុកសហការជាមួយកម្លាំងនគរបាលជួយពន្លត់។

សេចក្ដីរាយការណ៍បានបន្តថាករណីនេះសមត្ថកិច្ចបានគ្រប់គ្រងអគ្គីភ័យបាន ១០០% នៅវេលាម៉ោង ១៣:១៥នាទីថ្ងៃដដែល។ ក្នុងហេតុការណ៍នេះបង្ករឱ្យមានមនុស្សរបួសចំនួន ០២នាក់ និងខូចខាតសម្ភារៈមួយចំនួនផងដែរ។ មូលហេតុអគ្គីភ័យបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 14 June 2024 · Image
···

រថយន្តធន់ធ្ងន់២គ្រឿងបុកគ្នាពេញទំហឹង បណ្ដាល​ឱ្យ​មនុស្ស​៧នាក់​ស្លាប់​បាត់បង់​ជីវិត​ និង​ម្នាក់​ទៀត​រងរបួសធ្ងន់។គ្

ហេតុការណ៍បាន​កេីត​មាន​ឡេីង​កាលពី​វេលាម៉ោង​៤​ និង​៣០នាទី​ទៀបភ្លឺ​ ឈានចូលថ្ងៃទី​១៤​ ខែមិថុនា​ ឆ្នាំ​២០២៤​ នៅលើ​កំណាត់ផ្លូវជាតិលេខ៧១C ត្រង់ចំណុចអណ្ដូងខួច ស្ថិតក្នុងភូមិព្រះអង្គ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ​។

សមត្ថកិច្ចបានឱ្យដឹងថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង​ដោយ​ រថយន្តម៉ាក ហ៊ីយុនដាយ ពណ៌ស ពាក់ផ្លាកលេខ កំពង់ធំ 3A-3053 បើកបរដោយឈ្មោះ ឈាង ហ៊ាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសំរោង ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ បុកជាមួយ រថយន្តម៉ាកហ៊ីយុនដាយ ពណ៌ទឹកប្រាក់ ពាក់ផ្លាក់លេខ ត្បូងឃ្មុំ 3A-4487 មិនស្គាល់ឈ្មោះ និងអាស័យដ្ឋាន​ អ្នកបើកបរ បណ្ដាល​ឱ្យ​ស្លាប់​ភ្លាមៗកន្លែងកើតហេតុ។

បើតាមការវាស់វែងពីសមត្ថកិច្ចស្រុកត្បូងឃ្មុំ បានឱ្យដឹងថា​ រថយន្តទាំង២ បើកបរមានទិសដៅ បញ្រ្ចាសទិសគ្នា រថយន្តពាក់ផ្លាកលេខ កំពង់ធំ 3A-3053 បើកបរមកពីជើងទៅត្បូងប្រើប្រាស់ល្បឿន ទៅបុករថយន្ត ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-4487 បើកបរមកពីត្បូងទៅជើង បណ្តាល​ឱ្យ​រថយន្តទាំង០២គ្រឿងខូចខាត​កម្រិតធ្ងន់ធ្ងរ និងមានមនុស្សស្លាប់ចំនួន០៥នាក់ភ្លាមៗនៅកន្លែងកើតហេតុ និងរងរបួសធ្ងន់ចំនួន០៣នាក់ លុះបញ្ជូនទៅ​ដល់​មន្ទីពេទ្យមិត្តភាពកម្ពុជា.ចិន បានស្លាប់នៅមន្ទីពេទ្យចំនួន២នាក់បន្ថែមទៀត សរុបស្លាប់៧នាក់ របួសធ្ងន់១នាក់។

សមត្ថកិច្ចមូលដ្ឋានជំនាញចរាចរណ៍ ចុះមកដល់វាស់វែង​ និងធ្វើកំណត់ហេតុយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុករង់ចាំ​ឱ្យ​ភាគីសងខាងដោះស្រាយគ្នានៅពេលក្រោយ៕

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 7 March 2024 · Image
···

ខេត្តត្បូងឃ្មុំ៖ករណីរឿងផ្លូវធ្វើឆាប់ខូចត្រូវបាន មន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ បំភ្លឺថា បណ្ដាលមកពីរថយន្តកែឆ្នៃដឹកលើសទំងន់បើកបរឆ្លងកាត់ច្រើន និងពលរដ្ឋមួយចំនួនចាក់ដីបំពេញមុខផ្ទះ។

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ បានបំភ្លឺថា
យោងតាមរយៈបណ្តាញសង្គម ឈ្មោះ ហង្ស សំណាង ដែលបានចុះផ្សាយពីខ្សែផ្លូវ ០១ខ្សែ ដែល មានចំណុចចាប់ផ្តើមពី ផ្លូវជាតិលេខ៧ (ក្លោងទ្វាវត្តដំណាក់ចារ) ស្ថិតក្នុងឃុំអញ្ចើម ស្រុកត្បូងឃ្មុំ រហូត ដល់ភូមិឈូកស ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានប្រវែងសរុប ១៤ ៨៤០ម៉ែត្រ ដែលរងនូវ ការខូចខាតដោយកន្លែង។

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ សុំធ្វើការស្រាយបំភ្លឺថា ផ្លូវនេះបានសាងសង់ជាផ្លូវកៅស៊ូនៅ ឆ្នាំ២០១៩ ហើយបានបញ្ចប់ ញ្ចប់សុពលភាពនៅឆ្នាំ ២០២២ ដោយគម្រោងធនាគារអភិវឌ្ឍន៍អាស៊ី ADB នៅ ឆ្នាំ២០២៣។ ខ្សែផ្លូវនេះក្រសួងអភិវ ក្រសួងអភិវឌ្ឍន៍ជនបទ ពុំបានដាក់បញ្ចូលក្នុងការថែទាំទេ ហើយបច្ចុប្បន្នខ្សែ ផ្លូវនេះទទួលរងនូវការខូចខាត នៅចំនុចខ្លះ ខូចខាតមានសណ្ឋានជ្រៅដូចចង្ហូរទឹក ធុនធំ ពិសេសរថយន្តកែឆ្នៃដឹកលើសទំងន់បើកបរឆ្លងកាត់ច្រើន កត្តាទាំងនេះបណ្តាលមកពីរថយន្តធុនធំ ម្យ៉ាងទៀតនៅពេលផ្លូវសាងសង់រួច ប្រជាពលរដ្ឋមួយចំនួនចាក់ដីបំពេញមុខផ្ទះរបស់គាត់ ជាហេតុធ្វើ អោយផ្លូវទាបជាង និងមានទឹកដក់នៅរដូវ ដក់នៅរដូវវស្សា។

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ សូមជម្រា ខេត្តត្បូងឃ្មុំ សូមជម្រាបជូនថា ខ្សែផ្លូវនេះត្រូវបាន ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមការងារជំនាញចុះមកពិនិត្យ និងវាយតម្លៃទំហំខូចខាត ហើយ បានដាក់សំណើទៅដល់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាគម្រោងអាទិភាពធ្វើការជួសជុលក្នុង ឆ្នាំ២០២៤នេះ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបជាព័ត៌មាន និងសុំការ យោគយល់៕

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 2 September 2023 · Image
···

មានការលើកឡើងថាក្រុមគយបានដាក់ប៉ុស្ដិ៍ តាមផ្លូវជាតិ លេខ៧ នៅឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កំពុងតែត្រូវប៉ាន់យ៉ាងខ្លាំង ពីក្រុមឈ្មួញដឹកទំនិញ ចេញចូលកម្ពុជា វៀតណាម។

ប្រភពបានរាយការណ៍ថាក្រុមនៅទីតាំងខាងលើ បានប្រឹងប្រមូលលុយពីក្រុមអាជីវករ ម្ចាស់រថយន្តដឹកទំនិញ ឆ្លងដែនពីប្រទេសវៀតណាម។

ប្រភពបន្តថាកម្លាំងគយមួយក្រុមដាក់នៅលើផ្លូវជាតិលេខ៧ ខាងឆ្វេងដៃ គេមិនដឹងថាតើគយចំណុចនេះជាអង្គភាពខាងណានោះទេ? គយខេត្ត? ឬមួយក៏គយចល័តចេញពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាំបង្ក្រាបបទល្មើស? គយនៅចំណុចនេះគឺកាប់ថ្លៃខ្ពស់ៗណាស់។

អាជីវករដឹកទំនិញបានប្រាប់ថា ក្នុងទំនិញ១រថយន្តសាំយ៉ុង បង់ឱ្យគយនៅទីតាំងខាងលើ ចំនួន៨០ម៉ឺនរៀល ឬ ១លានរៀល ដែលនាំទំនិញចូលពីវៀតណាម មកកម្ពុជា។ បណ្ដាទំនិញទាំងឡាយដែលឆ្លងពីប្រទេសវៀតណាម មកនោះសុទ្ធតែត្រូវបង់ពន្ធនៅព្រំដែនរួចហើយ។ ហេតុដូចម្ដេចបានជាមានពួកគយនៅមិនឆ្ងាយពីគយព្រំដែន១កន្លែងទៀត ដែលចាំយកលុយស្រួលៗយ៉ាងដូច្នេះ។ ករណីនេះ តើវាជាបទបញ្ជារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬអគ្គនាយកដ្ឋានគយ និងរដ្ឋាករមែនដែរឬទេ? បើវាជាគយស្របច្បាប់ គួរតែលើកផ្លាកទីស្នាក់ការឲ្យបានច្បាស់លាស់និងសមរម្យផងទៅ។

គួរបញ្ជាក់ថែមទៀតថា គយមួយកន្លែងនេះ គឺឃើញតែរថយន្ត១គ្រឿង ដែលបិទផ្លាកគយ តែមិនឃើញលើកផ្លាកទីស្នាក់ការឱ្យបានត្រឹមនៅទេ។ តែយ៉ាងណាក៏ ដោយគេឃើញតែរថយន្តដឹកទំនិញឆ្លងកាត់ ចូលបង់ ដោយមិនឃើញការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនោះទេ។ រថយន្តដឹកទំនិញមិនថាតិច តួចឬច្រើននោះទេ សុទ្ធតែត្រូវចូលទៅជួបពួកមន្ត្រីគយតែប្រចាំការនៅទីនោះ។

ប្រជាពលរដ្ឋនៅក្បែរខាងទីតាំងនោះនិយាយថា គយនៅទីនេះមិនបានត្រួតពិនិត្យទំនិញ អ្វីឲ្យច្បាស់លាស់នោះទេ គឺយកតែលុយប៉ុណ្ណោះ។ ទំនិញដែលនាំចូលពីប្រទេស វៀតណាម ដូចជាគ្រឿងឧបភោគ បរិភោគបន្លែបង្ការ គ្រឿងសំណង់ ជារួមឲ្យតែទំនិញគ្រប់ប្រទគឺគយដឹងតែពីយកលុយ មិនបានត្រួតពិនិត្យអ្វីឡើយ។ ដូច្នេះវាបង្កហានិភ័យ និងគ្រោះថ្នាក់យ៉ាងខ្លាំងសម្រាប់សុខភាព ប្រជាពលរដ្ឋ។

ការលើកឡើងបែបនេះ អង្គភាពសៀមរាប ប៉ុស្តិ៍ នៅពុំទាន់ទទួលបានការបំភ្លឺ ពីមន្ត្រីគយនៅចំណុចខាងលើនៅឡើយទេ ដោយពុំមានលេខទំនាក់ទំនង៕ដោយនាគខៀវ

Like 0
Comment 0
Share Share
Views 0
Older posts
Page1 Page2 … Page22 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ប៊ុន វិចត្រ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ប៊ុន វិចត្រ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ប៊ុន វិចត្រ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ប៊ុន វិចត្រ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ប៊ុន វិចត្រ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!