Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ភ្នំពេញ

Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កក្កដា ២០២១

ភ្នំពេញ៖ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញ សេចក្ដីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គ តាមប្រព័ន្ធ(Zoom)នៅ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ ២០២១ព្រឹកមិញ ក្រមុំវត្តមានរបស់នាយករដ្ឋមន្ត្រីហ៊ុន សែន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កក្កដា ២០២១

ភ្នំពេញ៖លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីណែនាំ ចំនួន ០៧ចំណុច ស្តីពីការបង្ការទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ នេះបើយោងតាមសេចក្ដីណែនាំ ដែលបានចុះហត្ថលេខាដោយលោក សៅ សុខា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កក្កដា ២០២១

ភ្នំពេញ៖វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ចំនួន ៤លានដូសបន្ថែមទៀត ក្នុងនោះ ប្រភេទសុីណូហ្វាមចំនួន ១លានដូស និងប្រភេទវ៉ាក់សាំងសុីណូវ៉ាក់ចំនួន ៣លានដូស ដែលកម្ពុជាបានបញ្ជាទិញ ពីរដ្ឋាភិបាលចិន នឹងដឹកមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ២០២១ ស្អែកនេះ។

សូមជម្រាបថា កន្លងមក ក៏ដូចជាបច្ចុប្បន្នប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបាន ជូនដល់ប្រជាពលរដ្ឋ របស់ខ្លួន។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។

មេដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ប្រមាណ១៣លាននាក់ ត្រូវនឹងវ៉ាក់សាំងប្រមាណ ២៦លានដូស។កម្ពុជានឹងសម្រេចផែនការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២។

ទន្ទឹមនឹងនេះរាជរដ្ឋាភិបាល បានស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ របស់ខ្លួន ដែលគិតត្រឹមថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២១នេះ បូកទាំងវ៉ាក់សាំងចំនួន ៤លានដូសដែលនឹងដឹកមកនៅព្រឹកស្អែក កម្ពុជានឹងមានវ៉ាក់សាំងចំនួន ១៦,០២៤,០០០ដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ក្នុងនោះ

១-ជំនួយរបស់រដ្ឋាភិបាលចិនផ្តល់ជូនកម្ពុជា (សុីណូហ្វាម) ចំនួន ២,២០០,០០០ ដូស

២-ជំនួយពីមជ្ឈមណ្ឌល COVAX(CoviShield) ចំនួន ៣២៤,០០០ ដូស

៣-ការបញ្ជាទិញរបស់រាជរដ្ឋាភិបាលរួមមាន សុីណូវ៉ាក់ ចំនួន ១០,៥០០,០០០ ដូស និង សុីណូហ្វាម ចំនួន ៣,០០០,០០០ ដូស។ ហើយវ៉ាក់សាំងកូវីដ-១៩ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើន បំផុតជារបស់ប្រទេសចិន។

សូមបញ្ជាក់ថា ក្នុងខែកក្កដា ឆ្នាំ ២០២១នេះ កម្ពុជានឹងទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ សរុបចំនួន ៦លានដូស ជាបន្តបន្ទាប់មានដូចខាងក្រោម៖

*នៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២១

– វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សុីណូហ្វាម មកដល់ចំនួន ១,០០០,០០០ដូស

*ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២១

– វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៤លានដូស(សុីណូហ្វាម)ចំនួន ១,០០០,០០០ដូស និង(សុីណូវ៉ាក់)ចំនួន ៣,០០០,០០០ដូស

*ពាក់កណ្ដាល ខែកក្កដា ឆ្នាំ ២០២១

– វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (សុីណូហ្វាម) មកដល់ចំនួន ១,០០០,០០០ដូស

សូមជម្រាបបន្ថែមថា យោងតាមចំណារយល់ព្រម របស់សម្តេចហ៊ុន សែន វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលនឹងមកដល់ចំនួន ៦,០០០,០០០ដូសនេះ គណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នឹងរៀបចំផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ កម្មករ កម្មការនី តាមបណ្តាខេត្តនានានៅទូទាំងប្រទេសតាមផែនការដែលបានគ្រោងទុក។

បើគិតត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញ ក្រសួងសុខាភិបាល បានចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋសរុបទូទាំងប្រទេសបានចំនួន ៤,៧៥០,២៦៥នាក់ ស្មើនឹង ៤៧.៥០%៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កក្កដា ២០២១

ភ្នំពេញ៖ប្រធានរដ្ឋសភាជាតិ នៃកម្ពុជា សម្ដេច ហេង សំរិន បានផ្ញើសារដល់រួមជាតិ ចូលរួមដាំកូនឈើ នៅគ្រប់ទីកន្លែង ដើម្បីជាប្រយោជន៍ ដល់ការរស់នៅ របស់មនុស្សនឹងសត្វ។

ក្នុងសារនៅលើទំព័រ page facebook របស់សម្ដេចហេង សំរិន បានសរសេរថា៖ សូមបងប្អូនជនរួមជាតិ ចូលរួមដាំកូនឈើ នៅគ្រប់ទីកន្លែង ដើម្បីជាប្រយោជន៍ ដល់ការរស់នៅរបស់មនុស្សសត្វ និងប្រព័ន្ធជីវៈចម្រុះ ការថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិ ឱ្យបានគង់វង្សជាសម្បត្តិរបស់មនុស្សជាតិ តរៀងទៅ។

ការអំពាវនាវ របស់សម្ដេចហេង សំរិន ដល់ជនរួមជាតិ ឱ្យចូលរួមដាំកូនឈើ ស្របពេលក្នុងឱកាសអបអរសាទរពិធីបុណ្យ ”រុក្ខទិវា” ៩ កក្កដា ឆ្នាំ២០២១នេះ។

នៅក្នុងសារដដែល សម្ដេចហេង សំរិន បានបន្ថែមថា ថ្ងៃទី០៩ ខែកក្កដានេះ ជាទិវាដ៏មហានក្ខត្តឬក្សដែលយើង តែងតែប្រារព្ធពិធីបុណ្យនេះឡើងតាំងពីឆ្នាំ១៩៩២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះបរមរតនកោដ្ឋ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ។

សម្ដេចប្រធានរដ្ឋសភា បានបញ្ជាក់ថា៖ ជារៀងរាល់ឆ្នាំ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់តែងតែសព្វព្រះរាជហឬទ័យ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីបុណ្យដ៍មានសារៈសំខាន់នេះ។ ប៉ុន្តែចាប់ពីឆ្នាំ២០១៩មក ដោយសារតែការរាតត្បាតជំងឺកូវីដ១៩ យើងមិនបានរៀបចំទិវានេះឡើយ។ បុណ្យ “រុក្ខទិវា” បានរៀបចំធ្វើឡើងគោលបំណងបំផុសចលនាដាំដើមឈើឡើងវិញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋចូលរួមថែរក្សាសម្បត្ដិព្រៃឈើ ជាពិសេស ដើម្បីបណ្តុះគំនិតថែរក្សា ការពារ និងគំនិតស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កក្កដា ២០២១

ភ្នំពេញ៖សម្ដេចក្រឡាហោមស.ខេង ឧនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកនេះបានបង្ហាញអំពីលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ២០២១។

សម្ដេច ស ខេង បានបង្ហាញថា៖ នៅក្នុងរយៈពេល៦ខែដើមឆ្នាំ២០២១នេះ សមត្ថកិច្ចបានត្រួតពិនិត្យយានយន្តសរុបចំនួន១០២,៩៩៥គ្រឿង រួមមានម៉ូតូល្មើសចំនួន៧៧,៧៩៤គ្រឿង ក្នុងចំណោមនោះការល្មើសដោយសារមិនពាក់មួកសុវត្ថិភាពមាន៩០ភាគរយ សញ្ញាចរាចរណ៍៦ភាគរយ ផ្លាកលេខ២ភាគរយ ទូរស័ព្ទ២ភាគ និងបើកបរទាំងស្រវឹង១ភាគរយ។ រកឃើញរថយន្តល្មើសចំនួន ២៨,២០១គ្រឿង (រថយន្តធំជាង៦០០គ្រឿង) ហើយក្នុងចំណោមនោះរថយន្តល្មើសខ្សែក្រវ៉ាត៥២ភាគរយ ល្បឿន១៦ភាគរយ ទូរស័ព្ទ១០ភាគរយ សញ្ញាចរាចរណ៍៧ភាគរយ ផ្លាកលេខ៥ភាគរយ ល្មើសចំណុះ ៤ភាគរយ បណ្ណបើកបរ៤ភាគរយ ស្រវឹង១ភាគរយ ឆៀក១ភាគរយ និងអាជីវកម្ម១ភាគរយ។

នៅក្នងរយៈពេល១ឆមាសនេះដែរ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១២៦១លើក (ជាង៥០ភាគរយកើតឡើងពេលយប់) បណ្ដាលឱ្យស្លាប់មនុស្ស២០៩នាក់ និងរបួស ១៧៩២នាក់ ក្នុងនោះរបួសធ្ងន់១០៤៦នាក់។ តួលេខនេះ បើប្រៀបធៀបទៅនឹងគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំមុនបានថយចុះ៣៥៨លើក ស្មើនឹង២២ភាគរយ ក្នុងនោះស្លាប់១៥២នាក់ ស្មើនឹង១៨ភាគរយ និងរបួសថយ៦៥៧នាក់ ស្មើនឹង២៧ភាគរយ។ មូលហេតុនៃគ្រោះថ្នាក់ គឺពាក់ព័ន្ធនឹងល្បឿន៣៤ភាគរយ មិនគោរពសិទ្ធិ២៣ភាគរយ បត់៩ភាគរយ មិនប្រកាន់ស្តាំ១៦ភាគរយ វ៉ាជែង៨ភាគរយ ស្រវឹង៣ភាគរយ យានយន្ត៣ភាគរយ និងងងុយ១ភាគរយ។

សម្រាប់រយៈពេល៦ខែដើមឆ្នាំនេះ ភូមិសាស្ត្រដែលមានអត្រាគ្រោះថ្នាក់ច្រើន គឺរាជធានីភ្នំពេញ ដែលមានគ្រោះថ្នាក់៣៤០លើក ខេត្តកណ្តាល៨៦លើក និងខេត្តស្វាយរៀង៧៧លើក។ ចំណែកគ្រោះថ្នាក់រថយន្តដឹកកម្មករវិញ បានកើតមានឡើងនៅខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ និងតាកែវ ដែលបណ្ដាលឱ្យកម្មកររបួសសរុបចំនួន២៧៦នាក់។ បញ្ហាប្រឈម គឺបទល្មើសមិនពាក់មួកសុវត្ថិភាព ខ្សែក្រវ៉ាត់ និងល្មើសល្បឿននៅតែមានអត្រាខ្ពស់ ខណៈក្នុងចំណោមជនរងគ្រោះដែលស្លាប់មាន៧៨ភាគរយជាអ្នកជិះម៉ូតូ និង៦៩ភាគរយមិនពាក់មួកសុវត្ថិភាព។

ជាថ្មីម្ដងទៀត ខ្ញុំសូមអំពាវនាវជនរួមជាតិទាំងអស់ សូមប្រកាន់យកការបើកបរដោយគោរពច្បាប់ចរាចរណ៍ឱ្យគ្រប់ៗគ្នា និងគ្រប់មធ្យោបាយធ្វើដំណើរ ព្រមទាំងមានស្មារតីប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងគ្រប់ពេលវេលា។ បើស្រលាញ់អាយុជីវិតអ្នក និងក្រុមគ្រួសារអ្នក ព្រមទាំងគោរពជីវិត និងសេចក្ដីសុខអ្នកដទៃ សូមរួមគ្នាគោរពច្បាប់ឱ្យបានល្អ។ នៅពេលយើងគ្រប់គ្នាគោរពច្បាប់បានល្អ នោះនឹងធ្វើឱ្យស្ថានភាពចរាចរណ៍នៅក្នុងប្រទេសយើងមានភាពល្អប្រសើរ កាត់បន្ថយបានអ្នកស្លាប់ របួស ពិការ ការខាតបង់ថវិកា និងទ្រព្យសម្បត្តិ ព្រមទាំងរួមចំណែកលើកតម្កើងកិត្តិយសជាតិផងដែរ។ ជាមួយគ្នានេះដែរ សម្តេចស ខេង ក៏បានសរសេរពាក្យស្លោក ថា ថ្ងៃនេះ ថ្ងៃស្អែតកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍! ការពារជីវិតអ្នក ត្រូវពាក់មួកសុវត្ថិភាព! បើកបរលើសល្បឿនដែលច្បាប់កំណត់ ងាយប្រឈមនឹងគ្រោះថ្នាក់! គោរពសញ្ញាចរាចរណ៍ បើកបរសុវត្ថិភាព!៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កក្កដា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃសុក្រ ទី៩ ខែកក្កដា ឆ្នាំ២០២១នេះ  នឹងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីតាមប្រព័ន្ធអនឡាញ (Zoom)។

សម្រាប់របៀបវារៈនៃកិច្ចប្រជុំមានដូចតទៅ៖
១-សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។
២-សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មមាត្រា ១២៣ មាត្រា១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ មាត្រា៣៥០ មាត្រា៣៦៣ និងមាត្រា៣៦៧ នៃច្បាប់ស្តីពីការងារ ដែលត្រូវប្រកាសឱ្យប្រើ ដោយព្រះរាជក្រមលេខ ជស/រកម០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧”។
៣-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានបូកបី ស្តីពីការត្រៀមបម្រុងអង្ករសង្រ្កោះបន្ទាន់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កក្កដា ២០២១

ភ្នំពេញ៖សម្ដេចហ៊ុន សែននាយករដ្ឋមន្ត្រី បានលើកឡើងថា សូម​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ ទូ​ទាំង​ប្រទេស ចូលរួម​ស្រឡាញ់​ថែរក្សា​ការពារ​ព្រៃឈើ នឹង​ចូលរួម​ដាំ​ដុះ កូន​ឈើ​ ថែរក្សា​ការពារ​បរិស្ថាន​ធម្មជាតិ​ ឲ្យ​បាន​គង់វង្ស​នៅ​គ្រប់​ទីកន្លែង ដើម្បី​ជា​ប្រយោជន៍ ដល់​ការ​រស់នៅ​របស់​ខ្លូ​ន​យើង​ផង សហគមន៍​យើង​ផង និង​ជីវិត​សត្វព្រៃ​គ្រប់​ប្រភេទ​ផង ព្រមទាំង​ប្រព័ន្ធ​ជីវៈចម្រុះ​ជា​ច្រើន​ផង​​ដែល​ជា​សម្បត្តិ​របស់​មនុស្សជាតិ​នៅ​គ្រប់​ជំនាន់​។

នេះបើយោងតាមសំណេរ របស់សម្ដេចតេជោហ៊ុន សែន ដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ។

សម្ដេចហ៊ុន សែន បានសរសេរថា អបអរសាទរបុណ្យ«រុក្ខទិវា» ០៩ កក្កដា ឆ្នាំ២០២១! បុណ្យ​«​រុក្ខទិវា​»​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ១៩៥២ ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់ ព្រះ​បរម​រតន​កោ​ដ ព្រះ​មហា​វីរក្សត្រ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហ​នុ ក្នុង​គោលបំណង​បំផុស​ចលនា​ដាំ​ដើមឈើ​ឡើង​វិញ និង​អោយ​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​សម្បត្ដិ​ព្រៃឈើ ជា​ពិសេស ដើម្បី​បណ្តុះ​គំនិត​ថែរក្សា ការពារ និង​គំនិត​ស្រលាញ់​ព្រៃឈើ និង​បរិស្ថាន​ធម្មជាតិ​របស់​ប្រទេស​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កក្កដា ២០២១

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែកក្កដា ឆ្នាំ២០២១ នេះ បានអញ្ចើញចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ជាមួយតំណាងអង្គការសហព័ន្ធសន្តិភាពសកល (UPF) ដឹកនាំដោយលោកបណ្ឌិត Yun Young ho តំណាងលោកជំទាវបណ្ឌិត Hak Ja Han Moon។

កិច្ចប្រជុំពិភាក្សានេះ គឺផ្ដោតសំខាន់ព័ន្ធទៅលើការងារបន្ត រួមមាន៖

ទី១) ពាក់ព័ន្ធនឹងការរៀបចំកិច្ចប្រជុំកំពូលនៅខែវិច្ឆិកាខាងមុខនៅប្រទេសកូរ៉េខាងត្បូង ដែលប្រធានបទសំខាន់ទាក់ទងទៅនឹងសន្តិភាពនៅក្នុងតំបន់អាស៊ី

ទី២) ពាក់ព័ន្ធនឹងការ គោរពអញ្ជើញសម្ដេចតេជោ ហ៊ុន សែន ធ្វើជាសហប្រធានកិត្តិយសនៃការរៀបចំកិច្ចប្រជុំដ៏ធំនោះ

ទី៣) ពាក់ព័ន្ធទៅនឹងពានរង្វាន់សន្តិភាពស៊ុនហាក់។

នៅក្នុងកិច្ចប្រជុំនេះផងដែរ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖

ចំណុចទី១) សម្តេចតេជោ គាំទ្រទៅលើផែនការនៃការរៀបចំសកម្មភាពនៃកិច្ចប្រជុំ ព្រមទាំងផ្ដល់យោបល់មួយចំនួន និងគំនិតផ្ដួចផ្ដើមនៃកិច្ចប្រជុំនេះផងដែរ ។ ហើយសម្ដេចតេជោក៏បានយល់ព្រមទទួលធ្វើជាសហប្រធានកិត្តិយសនៃកិច្ចប្រជុំនេះ ដោយសម្ដេចមានប្រសាសន៍ថា ប្រធានបទទាក់ទងទៅនឹងសន្តិភាពនេះ វាជារឿងសំខាន់បំផុតប្រទេសនៅក្នុងតំបន់អាស៊ាន ក៏ដូចជានៅលើពិភពលោកផងដែរ

ចំណុចទី២) សម្តេចតេជោ ក៏បានយល់ព្រមទទួលយកផងដែរទាក់ទងទៅនឹងសម្ដេចជាបេក្ខភាពសម្រាប់ពានរង្វាន់សន្តិភាពស៊ុនហាក់នេះ ដោយសម្ដេចសង្ឃឹមថា កន្លងមកសម្ដេចបានចូលរួមសកម្មភាពជាច្រើនក្នុងន័យកសាង និងរក្សាសន្តិភាព រួមជាមួយនឹងសកម្មភពជាមួយអង្គការ UPF ផងដែរ ។

ជាមួយគ្នានោះ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា សម្រាប់ភាគីកម្ពុជាសម្ដេចតេជោ បានចាត់ឲ្យលោកជំទាវ ឃួន សុដារី និងឯកឧត្តម សួស យ៉ារ៉ា ចូលរួមរៀបចំនៃកិច្ចប្រជុំនេះផងដែរ។ សម្ដេចតេជោបានមានប្រសាសន៍បន្តទៀតថា អ្វីដែលសំខាន់ទៀតនោះ យើងគួរសហការគ្នា ក្នុងការចូលរួមសកម្មភាព ពាក់ព័ន្ធនឹងទន្លេមេគង្គ ដែលផ្តោតទៅលើការរក្សាបាននូវសន្តិសុខស្បៀង ដែលកន្លងមកយើងក៏ធ្លាប់មានកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល ជាមួយនឹងក្របខណ្ឌមេគង្គកូរ៉េនេះផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ កក្កដា ២០២១

ភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង នៅល្ងាចថ្ងៃទី ៧ខែកក្កដានេះ បានបង្ហាញ នូវលទ្ធផលកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននៅទូទាំប្រទេសក្នុងខែមិថុនា ឆ្នាំ២០២១ ហើយក៏ជាការចាប់ផ្តើមដើម្បីជម្រាបជូនដល់បងប្អូនជនរួមជាតិអំពីកិច្ចខិតខំប្រឹងប្រែងក្នុងកិច្ចប្រតិបត្តិការរបស់កងកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក៏ដូចជាប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលបានចូលប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀននេះ។

សម្ដេចស ខេង បានបង្ហាញថា តាមរយៈលទ្ធផលនៃកិច្ចប្រតិបត្តិការរបស់កម្លាំងអនុវត្តច្បាប់ បានបង្ហាញឱ្យឃើញថា មានសកម្មភាព ចរាចរណ៍ ជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅតែបន្តកើតមានឡើងក្នុងភូមិសាស្ត្ររាជធានី ខេត្ត គឺក្នុងខែមិថុនានេះ យើងបង្ក្រាបបាន បទល្មើសគ្រឿងញៀនសរុប ៣៧៧ករណី (ធៀបនឹងខែឧសភា/២០២១, មាន ៤២៣ករណី) ថយចុះ ៤៦ករណី ស្មើនឹង ១០៨ភាគរយ ក្នុងនោះ ករណីជួញដូរ រក្សាទុក ២៨១ករណី, ករណីប្រើប្រាស់ ៨៧ករណី, ករណីសំយោគ កែច្នៃ ០២ករណី, ករណីដាំដុះ ០៧ករណី។

ករណីគ្រឿងញៀនបង្ក្រាបដោយ សមត្ថកិច្ចនគរបាលចំនួន ៣៥៤ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន ៧៦១នាក់ (ស្រី ៥៣នាក់) និង ករណីគ្រឿងញៀនបង្ក្រាបដោយ សមត្ថកិច្ចកងរាជអាវុធហត្ថចំនួន ២៣ករណី ឃាត់ខ្លួនជន សង្ស័យចំនួន ៤៦នាក់ (ស្រី ០៣នាក់)។

ឃាត់ខ្លួនជនសង្ស័យសរុប មាន ៨០៧នាក់ ស្រី ៥៦នាក់ (ធៀបខែឧសភា/២០២១, មាន ៩១៤នាក់) ថយចុះ ១០៧នាក់ ស្មើនឹង ១១៧ភាគរយ ក្នុងនោះ ជនសង្ស័យក្នុងករណីជួញដូរ រក្សាទុក ជនសង្ស័យក្នុងករណីប្រើប្រាស់គ្រឿងញៀន ៥៨៤នាក់ (ស្រី ៣៩នាក់) ២១៤នាក់ (ស្រី ១៧នាក់), ជនសង្ស័យក្នុងករណីសំយោគ កែច្នៃ ០៩នាក់។

ក្រៅពីលទ្ធផលកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនជាក់ស្តែងខាងលើនេះ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ផ្នែក និងគ្រប់ជាន់ថ្នាក់ក៏បានខិតខំធ្វើសកម្មភាពក្នុងផ្នែកផ្សេងៗទៀតដូចជាការងារអប់រំផ្សព្វផ្សាយ បង្ការ ទប់ស្កាត់ និងបដិសេធគ្រឿងញៀន តាមសហគមន៍ តាមបណ្តាញសារព័ត៌មាន និងបណ្តាញសង្គម ដែលមានអ្នកចូលរួមអាន និងស្តាប់រាប់លាននាក់ ។ ជាមួយគ្នានេះក៏មានសកម្មភាពកាត់បន្ថយគ្រោះថ្នាក់បណ្តាលមកពីការប្រើប្រាស់គ្រឿងញៀនដូចជាការព្យាបាល ការស្តារនីតិសម្បទា និងបណ្តុះបណ្តាលវិជ្ជាជីវៈជាដើម។ ក្រៅពីនោះយើងក៏បានបង្កើនការងារសហប្រតិបត្តិការជាមួយប្រទេសជិតខាង ប្រទេសនៅក្នុងតំបន់ និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។

ផ្អែកតាមលទ្ធផលនៃកិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀននាខែមិថុនានេះ ខ្ញុំសូមសម្តែងការកោតសរសើរចំពោះសកម្មភាពប្រតិបត្តិការរបស់កម្លាំងអនុវត្តច្បាប់ទាំងអស់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានយកចិត្តទុកដាក់អនុវត្តសកម្មភាពបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន និងបានរួមចំណែកដើម្បី ថែរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការពារសុខុមាលភាពសង្គម។

ក្នុងនាមជាប្រធានផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល ខ្ញុំសូមអំពាវនាវចំពោះកម្លាំងអនុវត្តច្បាប់ទាំងអស់ និងប្រជាពលរដ្ឋយើងទាំងអស់ បន្តចូលរួមអនុវត្តសកម្មភាពបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ដើម្បីឲ្យប្រទេសជាតិយើងអាចកាត់បន្ថយគ្រោះថ្នាក់ដោយគ្រឿងញៀន នឹងឈានទៅគ្មានគ្រឿងញៀន តាមទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយការណ៍គឺ៖
– កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។
– កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ។
– កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់។
– មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តល់ព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ កក្កដា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅក្នុងសន្និសីទកំពូល ដោយបានលើកឡើងអំពីសារៈ សំខាន់នៃស្ថេរភាពនយោបាយ សមភាពអធិបតេយ្យភាព ការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង សាមគ្គីភាពដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ-១៩ និងការស្ដារសង្គមសេដ្ឋកិច្ចក្រោយជម្ងឺ កូវីដ-១៩។

នាយករដ្ឋមន្ត្រីបានបញ្ជាក់ដែរថា «ជំនួយរបស់ចិនមិនត្រឹមតែជួយដល់ការអភិវឌ្ឍរបស់ កម្ពុជាប៉ុណ្ណោះទេ តែបានជួយពង្រឹងឯករាជ្យភាពរបស់កម្ពុជាផងដែរ»។

នេះបើយោងតាមសេចក្ដីប្រកាសលទ្ធផល នៃការចូលរួម របស់សម្តេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងសន្និសីទ កំពូលរវាង គណបក្សកុម្មុយនិស្តចិន និងគណបក្សនយោបាយ លើពិភពលោក តាមប្រព័ន្ធវីដេអូ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ ២០២១នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ កក្កដា ២០២១

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរាត្រីថ្ងៃអង្គារទី៦ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញថ្លែងសន្ទរកថា នៅក្នុងកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំនៃគណបក្សកុម្មុយនីស្តចិន និងគណបក្សនយោបាយលើពិភពលោកក្រោមប្រធានបទ «ការបំពេញការងារដើម្បីសុភមង្គលប្រជាជន៖ការទទួលខុសត្រូវរបស់គណបក្សនយោបាយ»។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម Xi Jinping អគ្គលេខាធិការបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងថ្នាក់ដឹកនាំតំណាងគណបក្សនយោបាយជាច្រើនទៀត។

ខាងក្រោមនេះគឺជាសុន្ទរកថាទាំងស្រុងរបស់សម្ដេចតេជោ ហ៊ុន សែន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 2.5K
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ កក្កដា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទស៊ីណូហ្វាមរបស់ចិនចំនួន ១លានដូសបន្ថែមទៀត ដែលរដ្ឋាភិបាលបញ្ជាទិញពីភាគីចិន ត្រូវបានដឹកតាមយន្តហោះមកដល់ប្រទេសកម្ពុជា នៅថ្ងៃអង្គារ ទី០៦ ខែកក្កដា ឆ្នាំ២០២១ ព្រឹកមិញនេះ។

នាយករដ្ឋមន្ត្រីបានបន្តថា ក្នុងខែកក្កដានេះ វ៉ាក់សាំងពីប្រទេសចិន នឹងមកដល់កម្ពុជាចំនួន ៥លានដូស។ ក្នុងនោះនៅថ្ងៃទី៦ ខែកក្កដា ចំនួន ១លានដូស។ នៅថ្ងៃទី១០ ខែកក្កដា មកដល់ចំនួន ៤លានដូស ក្នុងនោះ ១លានដូស ជាស៊ីណូហ្វាម ហើយ ៣លានដូសជាស៊ីណូវ៉ាក់។ ដោយឡែកនៅខែសីហា ខាងមុខនេះ កម្ពុជានឹងទទួលបានវ៉ាក់សាំងចំនួន ៤លានដូសបន្ថែមទៀត។ វ៉ាក់សាំង ដែលកម្ពុជាទទួលបានក្នុងខែកក្កដា និងខែសីហា នេះ គឺជាចំនួនវ៉ាក់សាំងគម្រប់ ២០លានដូស ដែលបានកំណត់ក្នុងផែនការរបស់រាជរដ្ឋាភិបាល ក្នុងការរកយកមកចាក់ជូនប្រជាពលរដ្ឋ។

នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា វ៉ាក់សាំង គឺយុទ្ធសាស្ត្រមួយសម្រាប់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក៏ដូចជាការពារសុខភាពរបស់ ប្រជាពលរដ្ឋពីជំងឺកូវីដ១៩។ តាមរយៈវ៉ាក់សាំង ដែលកម្ពុជាទទួលបានជាបន្តបន្ទាប់ ជួយឱ្យកម្ពុជាសម្រេចផែនការលើការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋផងដែរ។ គិតត្រឹមថ្ងៃទី០៤ ខែកក្កដា កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក៏ដូចជាជនបរទេសនៅកម្ពុជា បានចំនួនជាង ៤.៥លាននាក់ហើយ ស្មើនឹងជាង ៤៥ភាគរយ នៃចំនួនប្រជាពលរដ្ឋត្រូវចាក់ក្នុងផែនការ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page84 Page85 Page86 … Page145 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អភិបាលខេត្តបាត់ដំបង ប្រាប់មន្ត្រីទប់ស្កាត់ឱ្យបានជាដាច់ខាតស្គែមអនឡាញកើតឡើងនៅតាមមូលដ្ឋានរបស់ខ្លួន អភិបាលខេត្តបាត់ដំបង ប្រាប់មន្ត្រីទប់ស្កាត់ឱ្យបានជាដាច់ខាតស្គែមអនឡាញកើតឡើងនៅតាមមូលដ្ឋានរបស់ខ្លួន ចុះផ្សាយថ្ងៃទី ១៦ មិថុនា ២០២៦
នាំគ្នាដាំកូនឈើចំនួន២ពាន់ដើម ដាំកូនឈើព្រៃលិចទឹក នៅក្នុងភូមិសាស្ត្រឃុំមុខប៉ែន នាំគ្នាដាំកូនឈើចំនួន២ពាន់ដើម ដាំកូនឈើព្រៃលិចទឹក នៅក្នុងភូមិសាស្ត្រឃុំមុខប៉ែន ចុះផ្សាយថ្ងៃទី ១៦ មិថុនា ២០២៦
អុជធូកចោលចេញទៅក្រៅបណ្ដាលឱ្យឆេះផ្ទះ អុជធូកចោលចេញទៅក្រៅបណ្ដាលឱ្យឆេះផ្ទះ ចុះផ្សាយថ្ងៃទី ១៤ មិថុនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×