Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ភ្នំពេញ

Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ កក្កដា ២០២១

ភ្នំពេញ៖ព្រះមហាក្សត្រ បានត្រាស់បង្គាប់បញ្ចប់មុខតំណែង លោក ឌុច សុវណ្ណារី ពីរដ្ឋលេខាធិការពីរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។ នេះបើយោងតាមព្រះរាជក្រឹត្យ ចុះនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ។

ការបញ្ចប់មុខតំណែងនេះបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន បានប្រកាសតាមផេកហ្វេសប៊ុករបស់សម្ដេចនៅរសៀលថ្ងៃមិញថាដកតំណែង លោកឌុច សុវណ្ណារី ចេញពីរដ្ឋលេខាធិការក្រសួង។

នៅលើគណនីហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា៖«ខ្ញុំបានចូលរួមរំលែកទុក្ខតាមរយៈលោកជំទាវ  ម៉ែន សំអន  ចំពោះមរណៈភាព បង  ហុង ថែម  ដែលជាមន្ត្រីមួយរូបបានរួមចំណែកកសាងប្រទេសតាំងពីបាតដៃទទេនាឆ្នាំ១៩៧៩»។

សម្ដេចតេជោ បានបន្តថា៖ខ្ញុំមិននឹកស្មានដល់សោះថា ខ្ញុំមានមន្ត្រីមួយរូប ថ្នាក់រដ្ឋលេខាធិការបង្ហោះសារ ផ្ជាញ់ផ្ចាលចំពោះសព សូម្បីតែលោកជំទាវ ម៉ែន សំអន សុំអោយដកចេញក៏មិនព្រមដកដែរ។

លើគណនីហ្វេសប៊ុករបស់សម្ដេចបានបញ្ជាក់ថា« ខ្ញុំមិនអាចទុក លោក  ឌុច សុវណ្ណារី អោយនៅជារដ្ឋលេខាធិការក្រសួងបានតទៅទៀតទេ  គឺត្រូវដកចេញពីតំណែង ព្រោះលោកមិនសាកសម្យជាមន្ត្រីដឹកនាំទៀតដោយខ្វះគុណធម៌៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ កក្កដា ២០២១

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន បានប្រកាសដកតំណែង លោកឌុច សុវណ្ណារី ចេញពីរដ្ឋលេខាធិការក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។ នេះបើយោងតាមផេកហ្វេសប៊ុករបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានបង្ហោះនៅមុននេះបន្តិចនារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ។

នៅលើគណនីហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា៖«ខ្ញុំបានចូលរួមរំលែកទុក្ខតាមរយៈលោកជំទាវ  ម៉ែន សំអន  ចំពោះមរណៈភាព បង  ហុង ថែម  ដែលជាមន្ត្រីមួយរូបបានរួមចំណែកកសាងប្រទេសតាំងពីបាតដៃទទេនាឆ្នាំ១៩៧៩»។

សម្ដេចតេជោ បានបន្តថា៖ខ្ញុំមិននឹកស្មានដល់សោះថា ខ្ញុំមានមន្ត្រីមួយរូប ថ្នាក់រដ្ឋលេខាធិការបង្ហោះសារ ផ្ជាញ់ផ្ចាលចំពោះសព សូម្បីតែលោកជំទាវ ម៉ែន សំអន សុំអោយដកចេញក៏មិនព្រមដកដែរ។

លើគណនីហ្វេសប៊ុករបស់សម្ដេចបានបញ្ជាក់ថា« ខ្ញុំមិនអាចទុក លោក  ឌុច សុវណ្ណារី អោយនៅជារដ្ឋលេខាធិការក្រសួងបានតទៅទៀតទេ  គឺត្រូវដកចេញពីតំណែង ព្រោះលោកមិនសាកសម្យជាមន្ត្រីដឹកនាំទៀតដោយខ្វះគុណធម៌៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ កក្កដា ២០២១

ភ្នំពេញ៖មេដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២១នេះ បានផ្ញើសារពិសេស សម្រេចបើកដំណើរការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ និង យុវវ័យ ចាប់ពីអាយុ ១២ ដល់ ១៧ឆ្នាំ ដែលជំហានដំបូងដំណើរការចាក់ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល។

មេដឹកនាំដ៏កម្ពុជាដ៏មានប្រជាប្រិយ៍ភាព សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ មាតា បិតា និងអាណាព្យាបាល ឲ្យត្រៀមនាំកូនៗ ដែលមានអាយុចាប់ពី ១២ ដល់ ១៧ ឆ្នាំ មកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា តាមការជូនដំណឹងរបស់ក្រសួងសុខាភិបាលនាពេលខាងមុខ។ ខាងក្រោមនេះជាសារសំឡេងសម្តេច តេជោ ហ៊ុន សែន

https://www.srpostnews.com/wp-content/uploads/2021/07/.mp3-srpostnews.mp3
Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ កក្កដា ២០២១

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានផ្ញើសារថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋ ទាំងអស់ដែលមានមតិយោបល់ និងសំណូមពរ មកកាន់ សម្ដេចផ្ទាល់តាមរយៈទំព័រហ្វេសប៊ុក។

តាមរយ:គណនីហ្វេសប៊ុក សម្ដេច ស ខេង បានសរសេរថា ខ្ញុំក៏សូមថ្លែងអំណរគុណបងប្អូនជនរួមជាតិ ដែលបានលើកជាមតិយោបល់ និងសំណូមពរនានាមកកាន់រូបខ្ញុំតាមរយៈទំព័រហ្វេសប៊ុកដើម្បីយើងរួមគ្នាដោះស្រាយនូវបញ្ហានានា និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិយើងឱ្យកាន់តែរីកចំរើន។

ការផ្ញើសារថ្លែងអរគុណ នៅថ្ងៃទី១៥ ខែកក្កដានេះ ក្នុងពេលសម្ដេចបានជម្រាបជូននូវលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២១ របស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់សម្ដេច។

សម្ដេច ស ខេង បានលើកឡើងថាវឌ្ឍនភាពការងារនេះ អាចសម្រេចបានដោយសារកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការគ្នាល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីអង្គភាពចំណុះក្រសួងមហាផ្ទៃ ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាមួយក្រុមការងារគេហទំព័រហ្វេសប៊ុករបស់ខ្ញុំ ទោះជាក្នុងស្ថានភាពប្រឈមមុខនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ។

សម្ដេច បានបន្តថា ខ្ញុំក៏សូមយកឱកាសនេះ ស្នើសុំការយល់យោគអធ្យាស្រ័យពីបងប្អូនជនរួមជាតិ ចំពោះករណីមួយចំនួនទៀតដែលក្រុមការងារ និងភាគីពាក់ព័ន្ធនៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់ អាស្រ័យលើករណីខ្លះទាមទារពេលវេលា និងអនុវត្តទៅតាមនីតិវិធី៕SRP  សម្ដេច ស ខេង ចុះសួរសុខទុក្ខពលរដ្ឋ នៅខេត្តបាត់ដំបង 

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កក្កដា ២០២១

ភ្នំពេញ៖ក្រសួងបរិស្ថាន បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យទុកដាក់សំណល់ថ្មពិល បានត្រឹមត្រូវ និងអាចយក មកដាក់នៅក្នុងធុងតាមទីតាំងមួយចំនួនដែលបានរៀបចំនៅតាមទីសាធារណៈ ផ្សារទំនើប និងតាមស្ថានីយប្រេងឥន្ឌនៈនានាក្នុងរាជធានីភ្នំពេញ។

ការអំពាវនាវនេះធ្វើឡើងតាមរយៈរដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ បន្ទាប់ពីមន្ត្រីនៃនាយកដ្ឋានគ្រប់គ្រងសារធាតុគ្រោះថ្នាក់នៃក្រសួងបរិស្ថានបានដាក់ធុងប្រមូលសំណល់ថ្មពិលចំនួន ១២ធុងនៅតាមទីសាធារណៈ ផ្សារទំនើប និងស្ថានីយប្រេងឥន្ធនៈ នៅក្នុងរាជធានីភ្នំពេញ ដើម្បីប្រមូលសំណល់ថ្មពិលយកទៅគ្រប់គ្រងតាមលក្ខណៈបច្ចេកទេសនិងផ្សព្វផ្សាយពីផលប៉ះពាល់នៃថ្មពិលចាស់ៗដែលលែងប្រើ។

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោកនេត្រ ភក្ត្រា បានថ្លែងថា ការរៀបចំដាក់ធុងប្រមូលសំណល់ថ្មពិល គឺដើម្បីគ្រប់គ្រងសំណល់ដែលសម្បូរដោយសារធាតុគ្រោះថ្នាក់ និងកាត់បន្ថយការបោះចាលដោយពាសវាលពាសកាល ឬការចោលដោយលាយលំជាមួយសំណល់ធម្មតា ដែលបង្កគ្រោះថ្នាក់ដល់សុខភាព និងបរិស្ថានធ្ងន់ធ្ងរ។

លោកបានថ្លែងថា ក្រុមអ្នកជំនាញនៃក្រសួងបរិស្ថាននឹងយកសំណល់ថ្មពិលដែលប្រមូលបាន ទៅរក្សាទុកនៅទីលានទុកដាក់សំណល់ ដែលបានរៀបចំតាមលក្ខណះបច្ចេកទេសដើម្បីការគ្រប់គ្រងប្រកបដោយសុវត្តិភាពបរិស្ថានខ្ពស់ និងសិក្សាពីការទាញយកផលប្រយោជន៍ពីសំណល់ទាំងនោះមកប្រើប្រាស់វិញ»។

ដើម្បីទប់ស្កាត់ការសាយភាយសារធាតុគ្រោះថ្នាក់ចូលទៅក្នុងបរិស្ថាន និងការពារសុខភាពមនុស្សពីផលប៉ះពាល់អវិជ្ជមាន ក្រសួងបរិស្ថានបានកំពុងអនុវត្តគម្រោងប្រមូលសំណល់ថ្មពិល ដោយការដាក់ធុងសំណល់ថ្មពិលចំនួន ១២ នៅតាមទីតាំងបុរី ផ្សារទំនើប ស្ថានីយ៍ប្រេងឥន្ធនៈ រួមមាន ជីប ម៉ុង នរោម៉ល និងមណ្ឌល ជីប ម៉ុងបាក់ទូក បុរីប៉េង ហួត បឹងស្នោរ និងស្ថានីយប្រេងឥន្ធនៈភីធីធីវត្តនាគវ័ន បូកគោ ផ្សារតូច និងបឹងស្នោរ។ ក្រសួងបរិស្ថាននឹងបន្តដាក់ធុងសំណល់ថ្មពិលបន្ថែមនៅតាមទីតាំងផ្សេងទៀតដូចជានៅផ្សារម៉ាក្រូ អ៊ីអន និងនៅតាមស្ថានីយប្រេងឥន្ធនៈមួយចំនួនទៀតដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងយកសំណល់ថ្មពិលមកទុកដាក់បានត្រឹមត្រូវ និងលុបបំបាត់ការបោះសំណល់ថ្មពិលលាយលំជាមួយសំណល់ធម្មតា ដោយប្រមូលសំណល់ថ្មពិលយកមកទុកដាក់អោយបានត្រឹមត្រូវ។ មន្ត្រីជំនាញនឹងចុះប្រមូលសំណល់ថ្មពិលដែលពលរដ្ឋយកមកដាក់នេះមួយសបា្តហ៍ម្តង។

លោក សុផល អាឡាស្កា ប្រធាននាយកដ្ឋានគ្រប់គ្រងសារធាតុគ្រោះថ្នាក់នៃក្រសួងបរិស្ថានបានថ្លែងថា សំណល់ថ្មពិលត្រូវបានចាត់ទុកជាសំណល់គ្រោះថ្នាក់ដោយសំណល់នេះមានផ្ទុកទៅដោយសារធាតុគ្រោះថ្នាក់ ដែលមានកម្រិតពុលខ្លាំង ដូចជា បារត កាត់ម៉្ញូម នីកែល និងសំណ។ ដូចនេះ ការទុកដាក់ ឬ បោះចោលសំណល់ថ្មពិលមិនបានត្រឹមត្រូវនឹងបង្កឱ្យមានការសាយភាយសារគ្រោះថ្នាក់ចូលទៅក្នុងបរិស្ថាន និងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពមនុស្ស មានដូចជា៖ (១)បង្កឱ្យខូចតម្រងនោម ធ្វើឱ្យថយចុះសារធាតុចិញ្ចឹមក្នុងឆ្អឹង (២)បង្កឱ្យខូចប្រព័ន្ធប្រសាត ខូចចលនាសាច់ដុំ បាត់បង់ការចងចាំ (៣)បង្កឱ្យកើតជំងឺមហារីក ខូចប្រព័ន្ធភាពស៊ាំ បំផ្លាញកោសិកា (៤)បង្កការរលូតគភ៌ ធ្វើឱ្យទារកកើតមិនមានភាពប្រក្រតី (៥)បង្កវិរូបកាយទារកដែលទើបកកើតក្នុងផ្ទៃ ឬ ទារកក្នុងផ្ទៃ។

តាមការឱ្យដឹងរបស់លោក នេត្រ ភក្ត្រា រាជធានីភ្នំពេញជាចំណុចផ្ដើមនៃការផ្សព្វផ្សាយ និងប្រមូល និងគ្រប់គ្រងសំណល់ថ្មពិលរបស់ក្រសួងបរិស្ថាន។

លោករដ្ឋលេខាធិការបានថ្លែងថា បន្ទាប់ពីរាជធានីភ្នំពេញ ក្រសួងបរិស្ថាននឹងពង្រីកការប្រមូលសំណល់ថ្មពិលនេះទៅតាមខេត្តបីទៀតផ្សេងទៀតជាអាទិភាពដែលរួមមានខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ និងពង្រីកទៅកាន់ខេត្តផ្សេងទៀត។ ជាមួយគ្នានេះ រដ្ឋលេខាធិការក្រសួងបរិស្ថានបានស្នើសុំឱ្យម្ចាស់ទីតាំងអាជីវកម្មនានាក្នុងនោះមានផ្សារទំនើប ស្ថានីយប្រឹងឥន្ធនៈ និងបុរីលំនៅដ្ឋាននៅតាមបណ្តាខេត្តនានាចូលរួមជាមួយក្រសួងបរិស្ថានដើម្បីគ្រប់គ្រងនិងប្រមូលសំណល់ថ្មពិលនេះ។ ជាមួយគ្នានេះ សូមបងប្អូនប្រជាពលរដ្ឋចូលរួមញែកសំណល់ទៅតាមប្រភេទ ហើយសំណល់ថ្មពិលដែលជាសំណល់គ្រោះថ្នាក់សូមទុកដាក់ឱ្យបានត្រឹមត្រូវ និងយកមកដាក់នៅតាមធុងដែលក្រសួងបរិស្ថានបានរៀបចំ។

ជាមួយគ្នានេះដែរ ក្រសួងបរិស្ថាន សូមថ្លែងអំណរដល់ម្ចាស់ទីតាំង និងប្រជាពលរដ្ឋ ដែលបានផ្តល់កិច្ចសហការ និងការចូលរួមក្នុងការអនុវត្តគម្រោងប្រមូលសំណល់ថ្មពិល ដើម្បីបរិស្ថានយើងគ្មានសំណល់ថ្មពិល។ ក្រសួងបរិស្ថានសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តការចូលរួម និងជួយផ្សព្វផ្សាយអំពីគម្រោងប្រមូលសំណល់ថ្មពិលនេះឱ្យបានទូលំទូលាយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កក្កដា ២០២១

ភ្នំពេញ៖សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃពុធ ទី១៤ ខែកក្កដាព្រឹកមិញនេះ អញ្ជើញជាអធិបតីក្នុងពិធី «ផ្សព្វផ្សាយផែនការសកម្មភាព ដើមី្បបង្ការទប់ស្កាត់ និងឆ្លើយតប ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ឆ្នាំ២០២១-២០២៥» តាមប្រព័ន្ធអនឡាញ។

ពិធីផ្សព្វផ្សាយនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ, ឯកឧត្តម លោកជំទាវ រដ្ឋមន្រ្តី ក្រសួងស្ថាប័នពាក់ព័ន្ធ, ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូតប្រចាំនៅកម្ពុជា, អនុប្រធាន សមាជិក សមាជិកា ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ, ឯកឧត្តម អគ្គស្នងការដ្ឋាននគរបាលជាតិ, អភិបាលនៃគណៈអភិបាល រាជធានី ខេត្ត, តំណាងក្រសួងស្ថាប័ននិងអង្កការដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ។

សម្ដេច ស ខេង បានគូសបញ្ជាក់ថា ជាការពិត ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ជាបញ្ហាសកល ហើយពិភពលោកកំពុងតែយកចិត្តទុកដាក់ និងរួមគ្នា ដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការរំលោភបំពានក្នុងបរិបទប្រព័ន្ធបច្ចេក វិទ្យាព័ត៌មាន ដែលក្នុងនោះ កម្ពុជាជាប្រទេសដែលបោះជំហានទៅមុខក្នុងការចួលរួមចំណែកសំដៅធ្វើឲ្យកាន់តែប្រសើរឡើងនូវការលើកកម្ពស់កិច្ចការពារកុមារ និងឧត្តមប្រយោជន៍របស់កុមារ ទាំងកម្ពុជា ក៏ដូចជាពិភពលោកផងដែរ។

សម្ដេច មានប្រសាសន៍បន្តថាបន្ទាប់ពី កម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិកុមារ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩២ និងលើពិធីសារបន្ថែមនៃអនុសញ្ញាសិទ្ធិកុមារ ស្តីពីការជួញដូរកុមារ ការធ្វើពេស្យាកម្មកុមារ និងរូបភាពអាសអាភាសកុមារ ព្រមទាំងលើពិធីសារបន្ថែម ស្តីពីការចូលរួមរបស់កុមារនៅក្នុងជម្លោះ ប្រដាប់អាវុធ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០០២រួចមក រាជរដ្ឋាភិបាលកម្ពុជា បានបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទដ្ឋានទាំងនោះ ដោយខិតខំដាក់បញ្ចូលខ្លឹមសារពាក់ព័ន្ធទៅក្នុងច្បាប់ គោលនយោបាយ ផែនការនានា សំដៅពង្រឹងកិច្ចការពារកុមារពីភាពរងគ្រោះទាំងឡាយឲ្យកាន់តែល្អប្រសើរ។

សម្ដេចបានបង្ហាញការកត់សម្គាល់ថា ស្របពេលនឹងវិបត្តិកូវីដ-១៩ កំពុងរាតត្បាតទូទាំងពិភពលោក ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន រឹតតែមានសារសំខាន់ ក្នុងការប្រាស្រ័យទាក់ទង និងដោះស្រាយគ្រប់បញ្ហា រួមទាំងការសិក្សាអប់រំរបស់កុមារ និងយុវជន យុវនារី ទាំងនៅទីក្រុង ទាំងជនបទ ប៉ុន្តែក៏កើតមានជ្រុងអវិជ្ជមានតាមរយៈការប្រើប្រាស់ខុសគោលដៅ និងដោយមានការជ្រៀតចូលពីក្រុមឧក្រឹដ្ឋជន ឆ្លៀតឱកាសទាញយកផលប្រយោជន៍ដោយខុសច្បាប់ និងប្រាសចាកពីគន្លងសីលធម៌ និងការអភិវឌ្ឍន៍ ដោយបង្កើតឱ្យមានការកេងប្រវ័ញ្ច និងឧក្រឹដ្ឋកម្មគ្រប់រូបភាព រួមទាំងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ដែលជាទម្រង់ថ្មីមួយកំពុងរាលដាល និងបង្កហានិភ័យខ្ពស់ដល់កុមារនៅលើពិភពលោក រួមទាំងកម្ពុជា។

ដោយមើលឃើញនូវបញ្ហាប្រឈម និងផលប៉ះពាល់ជាអវិជ្ជមានធ្ងន់ធ្ងរបែបនេះ សម្ដេចបានមានប្រសាសន៍ថា កម្ពុជា បានសម្រេចចូលជារដ្ឋភាគីហត្ថលេខីនៃសេចក្តីថ្លែងការណ៍សកម្មភាពសកល កាលពីឆ្នាំ២០១៥, ចូលជាសមាជិកនៃប្រទេសភាពជាដៃគូសកល ដើម្បីលុបបំបាត់អំពើហិង្សាលើកុមារនៅឆ្នាំ២០១៩, អនុម័តលើសេចក្តីថ្លែងការណ៍អាស៊ានជំរុញការប្រើប្រាស់បទដ្ឋានកម្រិតខ្ពស់ ដើម្បីការពារកុមារពីការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអនឡាញ និងបានរៀបចំផែនការសកម្មភាពទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០១៧-២០២១ ដើម្បីជាមូលដ្ឋានបង្អែក និងជំរុញការចូលរួមពីក្រសួង ស្ថាប័ន អាជ្ញាធរ និងអង្គភាពពាក់ព័ន្ធក្នុងរាជរដ្ឋាភិបាលរួមគ្នាទប់ស្កាត់អំពើហិង្សា និងអំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ឲ្យកាន់តែខ្លាំងក្លា និងប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត។

ដោយផ្អែកលើវឌ្ឍនភាពការងារដូចបានបានបញ្ជាក់មកនេះ សម្ដេចបានសម្តែងនូវការកោតសរសើរ ចំពោះការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក៏ដូចជាអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ដែលបានបំពេញតួនាទីយ៉ាងល្អប្រសើរ ក្នុងការសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីរួមគ្នាប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ ព្រមទាំងបទដ្ឋានគតិ្តយុតិជាតិ និងអន្តរជាតិជាច្រើនដែលមានជាធរមាន និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្រុមការងារដើម្បីកុមារក្រសួង ស្ថាប័ន អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន គ្រួសារ និងសហគមន៍ រួមទាំងកុមារទាំងឡាយ ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងធនធានប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរួមចំណែកលើកកម្ពស់សិទ្ធិកុមារ ដើម្បីកុមារទទួលបាននូវសិទ្ធិពេញលេញដូចមានចែងក្នុងច្បាប់ជាតិ និងអន្តរជាតិ។

ដើម្បីរួមគ្នាជំរុញ និងលើកកម្ពស់កិច្ចខិតខំប្រឹងប្រែង ក្នុងកិច្ចការពារកុមារ តាមប្រព័ន្ធអនឡាញនេះ សម្ដេចស ខេង បានក្រើនរំលឹក គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សូមយកចិត្តទុកដាក់បញ្ចូល ផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ឆ្នាំ២០២១-២០២៥ ទៅក្នុងផែនការប្រតិបត្តិប្រចាំឆ្នាំរបស់អង្គភាពសាម៉ី។ នាយកដ្ឋាន និងការិយាល័យ ជំនាញដែលមានសមត្ថកិច្ចក្នុងការធ្វើអន្តរាគមន៍ និងដោះស្រាយករណីបទល្មើសបច្ចេកវិទ្យា ត្រូវបន្តការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ អនុលោមតាមច្បាប់ជាតិ និងអន្តរជាតិដែលមានជាធរមាន ជាពិសេស ផ្តោតការយកចិត្តទុកដាក់ជាអាទិភាពលើការដោះស្រាយករណីកុមារ ឲ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ទោះបីកុមារស្ថិតក្នុងស្ថានភាពណាក៏ដោយដើម្បីជាឧត្តមប្រយោជន៍របស់កុមារដែលជាអនាគតប្រទេសជាតិ។

សម្ដេចមានប្រសាសន៍ណែនាំឱ្យសិក្សាឡើងវិញនូវភាពខ្វះចន្លាះនៃបទបញ្ញត្តិដែលមានជាធរមានលើបទល្មើសឧក្រិដ្ឋកម្មបច្ចេក វិទ្យាលើកុមារ ដោយស្មារតី និងឆន្ទៈទទួលខុសត្រូវខ្ពស់ ជាពិសេសក្នុងករណីមិនមានចែងនៅក្នុងច្បាប់ សូមអនុវត្តដោយឈរលើគោលការណ៍នៃការសម្រេច ដោយផ្អែកលើមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស និងសិទ្ធិកុមារ ដែលកម្ពុជាបានផ្តល់សច្ចាប័ន និងមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ហើយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ គប្បីបន្តសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដោយប្រើប្រាស់យន្តការដែលមានស្រាប់ លើកកម្ពស់ការអនុវត្ត សំដៅធ្វើឲ្យសម្រេចនូវយុទ្ធសាស្រ្តទាំង៦ដែលមាននៅក្នុងផែនការនេះ។ លើសពីនេះទៀត ត្រូវពង្រឹងប្រព័ន្ធតាមដាន និងវាយតម្លៃ ជាពិសេស បង្កើតប្រព័ន្ធទិន្នន័យកុមារទូទាំងប្រទេស ហើយត្រូវបំពេញតួនាទីជាសេនាធិការជូនរាជរដ្ឋាភិបាល។

សម្ដេចក៏បានអំពាវនាវឱ្យក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ គប្បីបន្តការគ្រប់គ្រងឱ្យបានហ្មត់ចត់ នូវក្រុមហ៊ុនផ្តល់សេវាអ៊ីនធើណិត ក្នុងការកំណត់នូវស្តង់ដាដែលអាច បង្កើត ចែកផ្សាយ និងរក្សាកំណត់ត្រាទិន្នន័យ ជាពិសេស បង្កើតគោលនយោបាយការពារកុមារ ដែលអាចឆ្លើយតបឆាប់រហ័ស និងការទទួលខុសត្រូវចំពោះមាតិតារូបភាពនិងសម្ភារអាសអាភាសដែលរក្សាទុកនៅក្រុមហ៊ុន ហើយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គប្បីបន្តការលើកកម្ពស់សេវាសង្គម ជាពិសេស ការផ្តល់ប្រឹក្សាយោបល់ ការស្តារនីតិសម្បទា និងសមាហរណកម្មចំពោះកុមាររងគ្រោះ និងងាយរងគ្រោះនៅក្នុងបទល្មើសបច្ចេកវិទ្យាពត៌មាន ដោយផ្តល់អាទិភាពជាចម្បងដល់កុមារី កុមារជាជនជាតិដើមភាគតិច និងកុមារមានពិការភាព។

ជាមួយគ្នានេះ សម្ដេចបានទទូចឱ្យគ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ផ្នែក ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនិងអង្គការដៃគូ គប្បីជំរុញ លើកកម្ពស់ការយល់ដឹងអំពីព័ត៌មានសង្គមដល់មាតាបិតា និងអ្នកដែលមានទំនាក់ទំនងជាមួយកុមារអំពីការប្រើប្រាស់ប្រព័ន្ធអ៊ីនធើណិត បញ្ហាគ្រោះថ្នាក់ដែលកើតមានចំពោះកុមារតាមប្រព័ន្ធអ៊ីនធើណិត និងផ្សព្វផ្សាយដល់អ្នកប្រើប្រាស់ពីរបៀបបង្ការ ជៀសវាងពីទំនាក់ទំនងជាមួយជនខិលខូចនៅក្នុងប្រព័ន្ធអ៊ីនធើណិត និងពង្រឹងការអនុវត្តប្រព័ន្ធរាយការណ៍ទាន់ហេតុការណ៍ (Internet Hotline) និងយន្តការឆ្លើយតប ឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ចំពោះករណីរំលោភបំពានកុមារតាមប្រព័ន្ធអ៊ីនធើណិត ព្រមទាំងពង្រឹងបណ្តាញប្រឆាំងបទល្មើសបច្ចេកវិទ្យា និងសមត្ថភាពអនុវត្តនៅថ្នាក់ក្រោមជាតិ ដោយរួមសហការជាមួយដៃគូពាក់ព័ន្ធ ជាតិ និង អន្តរជាតិ ក្នុងការបង្ការ ទប់សា្កត់ និងឆ្លើយតបករណីរូបភាព និងសម្ភាសអាសអាភាសកុមារឱ្យទាន់ពេលវេលា។

សម្ដេចក៏បានផ្ដល់អនុសាសន៍ឱ្យពិនិត្យលទ្ធភាពក្នុងការវិនិយោគ លើធនធានមន្រ្តីទទួលបន្ទុកការងារសង្គមកិច្ច តាមបណ្តាឃុំ-សង្កាត់ ដើម្បីបង្ខិតសេវាសង្គមកិច្ច គាំពារកុមារឲ្យដល់សហគមន៍ ជាពិសេសយកចិត្តទុកដាក់ចំពោះកុមាររងគ្រោះ និងងាយរងគ្រោះ កុមារត្រូវបានគេបោះបង់ កុមារដែលទទួលរងអំពើហិង្សា និងការកេងប្រវ័ញ្ចគ្រប់រូបភាពនិងពង្រឹងការបញ្ជ្រាបចូលបញ្ហានៃការរំលោគបំពានកុមារគ្រប់រូបភាព ជាពិសេស តាមប្រព័ន្ធអនឡាញ ទៅក្នុងវេទិកាសាធារណៈ នៃគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ដើម្បីឲ្យមាតា បិតា អាណាព្យាបាល អាជ្ញាធរ សមត្ថកិច្ច បានយល់ជ្រួតជ្រាប និងបង្កើនកិច្ចការពារកុមារក្នុងគ្រួសារ និងសហគមន៍ ជំរុញ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនឯកជនដែលផ្តល់សេវាអ៊ីនធើណិត ណែនាំអ្នកប្រើប្រាស់ឧបករណ៍ចែកចាយអ៊ីនធើណិត ដែលមានសុវត្ថិភាពចំពោះកុមារ និងតាមដានភាពប្រែប្រួលប្រសើរឡើងនៃការយល់ដឹងរបស់សហគមន៍ ក្នុងកិច្ចការពារកុមារពីភាពរងគ្រោះ ដោយការរំលោភបំពានតាមប្រព័ន្ធអនឡាញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កក្កដា ២០២១

ភ្នំពេញ៖លោក ដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា៖Facebook សម្តេចតេជោផ្តល់ឱកាសអោយពលរដ្ឋ មានមតិយោបល់។

នេះបើយោងតាមទំព័រ page facebook ផ្លូវការ របស់លោកដួង តារា ដែលបានបង្ហោះនៅមុនបន្តិច។

នៅលើទំព័រ page របស់លោកដួង តារា បានសរសេរថា៖មន្រ្តីរាជការនិងប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសពេញចិត្តខ្លាំង ដែល សម្តេចតេជោនាយករដ្ឋមន្រ្តីមានផេកផ្លូវការ (page) ដែលមិនត្រឹមតែផ្តល់ព័ត៌មានសកម្មភាពនាយករដ្ឋមន្រ្តីទេ ប៉ុន្តែជាទីបណ្តុំព័ត៌មានចម្រុះដ៏សំខាន់ ហើយក៏ជាកន្លែងផ្តល់ឱកាសអោយប្រជាពលរដ្ឋ និងមន្រ្តីរាជការបញ្ចេញមតិយោបល់ និងសំណូមពរផ្សេងៗ។

ប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ទៅក្រសួង មន្ទីរ ស្ថាប័ន អាជ្ញាធរ និងសមត្ថកិច្ចនានា គឺត្រូវយកចិត្តទុកដាក់ពិនិត្យតាមដាននូវមតិយោបល់ និងសំណូមពរប្រជាពលរដ្ឋក្នុងផេក ហើយត្រូវឆ្លើយតបជាមួយដំណោះស្រាយសមស្របទៅកាន់ប្រជាពលរដ្ឋវិញ។

មួយរយៈមានមន្រ្តីរាជការ និងប្រជាពលរដ្ឋជាច្រើនបានបញ្ចេញមតិ យោបល់ លើកជាសំណួរ សំណូមពរ និងបញ្ហាវិវាទដីធ្លីបង្ហោះចូលផេកសម្តេចដើម្បីសុំជំនួយអន្តរាគមន៍យុត្តិធម៍។ មតិយោបល់ (comment) របស់ប្រជាពលរដ្ឋមួយចំនួនត្រូវបានគេស្តីបន្ទោស គម្រាមបណ្តេញចេញពីការងារ ឬប្តឹងថាជា “បទបរិហាកេរ្តិ៍ និងញុះញុង …ជាដើម។ល។” ហើយមួយចំនួនក៏ត្រូវបានកោះហៅឡើងតុលាការជាបន្តបន្ទាប់ដែលបានធ្វើអោយពួកគាត់ភិតភ័យ អស់ភាពកក់ក្តៅ បាត់បង់ជំនឿទុកចិត្ត និងអស់សង្ឃឹមកាន់តែខ្លាំង។

ដើម្បីអោយដឹងថាមតិយោបល់ឬសំណូមពរមន្រ្តីរាជការ និងពលរដ្ឋសមរម្យ ខុសឬត្រូវ… គួរតែផ្តល់ឱកាសអោយពួកគាត់និយាយ និងបង្ហាញឯកសារភស្តុតាងពិតដោយគ្មានការភ័យខ្លាច។ បើគាត់មិនចេះមិនយល់ដឹងផ្លូវច្បាប់ ត្រូវជួយពន្យល់ណែនាំគាត់អោយបានយល់ និងជួយតម្រង់ផ្លូវអោយគាត់ដើរអោយបានត្រឹមត្រូវ ដោយមិនឆ្លៀតឱកាសធ្វើបាបឬកិបកេងលើគាត់ថែមទៀតឡើយ។

បើពិតជាអាណិតស្រឡាញ់សម្តេចតេជោពិតប្រាកដ គឺត្រូវចេះអាណិតស្រឡាញ់ប្រជាពលរដ្ឋ និង ជួយពលរដ្ឋអោយផុតទុក្ខភ័យពិតប្រាកដ។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កក្កដា ២០២១

ភ្នំពេញ៖លោកតា ដែលមានវ័យ៧០ឆ្នាំ បានចាក់វ៉ាក់សាំងទី៥លាន នឹងទទួលបានថវិកាពីនាយករដ្ឋមន្ត្រី ហ៊ុន សែន។

នេះបើតាមទំព័រ page facebook របស់នាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបានបង្ហោះនៅមុននេះបន្តិច។

នៅលើគណនី page facebook នាយករដ្ឋមន្ត្រីហ៊ុន សែន បានសរសេរថា៖សូមអបអរសាទរចំពោះបងប្រុសឈ្មោះ ណុប មាន អាយុ៧០ឆ្នាំជាកសិករ រស់នៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលទទួលបាននូវការ
ចាក់វ៉ាក់សាំងទី៥លាននៅព្រឹកថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២១នេះ។

នាយករដ្ឋមន្ត្រីបានបន្តថា៖លោកជំទាវ ឱ វណ្ណឌីន​ នឹងនាំយកថវិកាចំនួន​ ១០លានរៀលព្រមទាំងសម្ភារផ្សេងទៀត ដែលជាជំនួយឧបត្ថម្ភទៅប្រគល់ជូនដោយផ្ទាល់។

នាយករដ្ឋមន្ត្រីបានបន្តទៀតថា សូមអរគុណបងប្អូនជនរួមជាតិដែលបានចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩ តាមរយៈការទទួលយកការចាក់វ៉ាក់សាំងដើម្បីការពារខ្លួននិងក្រុមគ្រួសារ។

នាយករដ្ឋមន្ត្រី ក៏បានសូមកោតសរសើរក្រុមគ្រូពេទ្យនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមចាក់វ៉ាក់សាំងជូនប្រជាជនយើង ដែលមកដល់ពេលនេះ យើងចាក់បាន៥០ភាគរយនៃចំនួនប្រជាជន ដែលនឹងត្រូវចាក់១០លាននាក់៕SRO

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កក្កដា ២០២១

ភ្នំពេញ៖រដ្ឋាភិបាលជប៉ុនបាន នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២១នេះ បានប្រកាសផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ចំនួនប្រមាណ១លានដូសដល់កម្ពុជា។ ជំនួយនេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុន និងកម្ពុជា និង ដោយផ្អែកលើស្ថានភាពកូវីដ១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។

វ៉ាក់សាំងដែលត្រូវបានផ្ដល់អាជ្ញាប័ណ្ណផលិតក្នុងប្រទេសជប៉ុន នឹងត្រូវបានដឹកជញ្ជូនមកដល់ រាជធានីភ្នំពេញក្នុងពេលដ៏ឆាប់ខាងមុខនេះនៅពេលដែលការរៀបចំភ័ស្តុភារដោយ COVAX Facility បានបញ្ចប់។

លោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាសង្ឃឹមថាជំនួយនេះនឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ក៏ដូចជាកាត់បន្ថយការព្រួយបារម្មណ៍មួយចំនួនរបស់ប្រជាជនកម្ពុជា។

ប្រឈមមុខនឹងការរីករាលដាលនៃមេរោគឆ្លងថ្មីដែលពិភពលោកកំពុងជួបប្រទះនេះ ការចាក់វ៉ាក់សាំង និងការពង្រឹងប្រព័ន្ធសុខាភិបាលគឺជាកត្តាសំខាន់សម្រាប់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា។ មកទល់ពេលនេះ រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយស្មើនឹងសរុបប្រមាណ ច្រើនជាង៥០លានដុល្លារអាមេរិកដល់កម្ពុជាដែលរួមមានការផ្ដល់បរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រដល់គម្រោងរបស់អង្គការអន្តរជាតិនានា សម្រាប់វិធានការទប់ស្កាត់ការចម្លងជម្ងឺតាមព្រំដែន ក៏ដូចជាការផ្ដល់បរិក្ខារសម្រាប់ដឹកជញ្ជូន និងរក្សាទុកវ៉ាក់សាំងឲ្យបានត្រឹមត្រូវផងដែរ។ យើងក៏បានផ្ដល់ជាកម្ចីប្រមាណ ២២៧លានដុល្លារអាមេរិក ដែលត្រូវបានប្រើប្រាស់ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ និងសម្រាប់ការពង្រឹងប្រព័ន្ធសុខាភិបាល។

លោក ឯកអគ្គរាជទូត បានសម្ដែងនូវការគោរពដ៏ខ្ពង់ខ្ពស់ចំពោះអ្នកជំនាញសុខាភិបាល និងមន្ត្រីរដ្ឋាភិបាលដែលពាក់ព័ន្ធទាំងអស់ដែលកំពុងតែចាត់វិធានការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ដែលត្រូវខិតខំប្រឈមនឹងស្ថានភាពដ៏លំបាកនេះ។ ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ដែលជាបញហាពិភពលោកនេះ ជប៉ុននឹងបន្តសហការ និងធ្វើការរួមគ្នាជាមួយកម្ពុជាដែលជាមិត្តដ៏សំខាន់របស់យើង ហើយសង្ឃឹមថាស្ថានភាពនឹងអាចល្អប្រសើរឡើងក្នុងពេលដ៏ឆាប់ខាងមុខនេះ ហើយការផ្លាស់ប្ដូររវាងប្រទេសយើងទាំងពីរ ក៏ដូចជាក្នុងពិភពលោក នឹងអាចចាប់ផ្តើមឡើងវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ កក្កដា ២០២១

ភ្នំពេញ៖ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានរកឃើញ ក្រុមហ៊ុនបរទេស ប្រើឈ្មោះ Angkor Wat Thai Hom Mali Jasmine Rice ចរាចរណ៍លក់អង្ករតាមប្រព័ន្ធអនឡាញ។

នេះបើយោងតាម សេចក្តីជូនព័ត៌មាន នៅល្ងាចថ្ងៃទី ១២ ខែកក្កដានេះ។ សូមអានលិខិតខាងក្រោម៖

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ កក្កដា ២០២១

ភ្នំពេញ៖លោក ហ៊ុន ម៉ានី បានអះអាងថាវ៉ាក់សាំង គឺជាអាទិភាពមួយក្នុងបណ្តាយុទ្ធសាស្រ្តប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ ១៩។ លោកថា មកទល់ពេលនេះ កម្ពុជាសម្រេចផែនបានការចាក់វ៉ាក់សាំងជាង ៤០% នៃគោលដៅសរុប ដែលក្នុងនោះ យើងបានសម្រេចការចាក់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងស្រុកមួយចំនួននៃខេត្តកណ្តាល និងបន្តចាក់តាមខេត្តជុំវិញជាបន្តបន្ទាប់ ស្របតាមយុទ្ធសាស្រ្ត «ផ្ការីក»។

នេះបើយោងតាម គណនីហ្វេសប៊ុក របស់លោកហ៊ុន ម៉ានីប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ដែលបានបង្ហោះនៅមុននេះបន្តិច។

នៅលើគណនីហ្វេសប៊ុក លោក ហ៊ុន ម៉ានី បានបន្តថា សហភាពសហព័ន្ធយុវជនកម្ពុជា មានកិត្តិយសដោយទទួលបានឱកាសក្នុងការរួមចំណែកក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ជាមួយរាជរដ្ឋាភិបាល ជាពិសេសដោយបានការចាត់តាំងជាបន្តបន្ទាប់ពីគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ ១៩ ចាប់តាំងពីផ្តើមយុទ្ធនាការដំបូង។ ពេលនេះ ក្រុមគ្រូពេទ្យរបស់យើងទាំង២អង្គភាព បាន និងកំពុងចេញដំណើរទៅកាន់ខេត្តគោលដៅមួយចំនួនថែមទៀតដើម្បីបន្តបេសកកម្មផ្តល់ខែលការពារជូនប្រជាពលរដ្ឋឱ្យបានតាមផែនការ។

លោក ហ៊ុន ម៉ានី បន្ថែមថាឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសម្តែងនូវសេចក្តីថ្លែងអំណរគុណ និង វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់ខ្ពស់របស់លោកគ្រូ អ្នកគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានចំណាយពេលវេលា ចូលរួមជាកំលាំងកាយ ចិត្ត ដើម្បីបុព្វហេតុដ៏ឧត្តុង្គឧត្តមនេះ។ «យើងនឹងឆ្លងផុតគ្តាលំបាលនេះជាមួយគ្នា»៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កក្កដា ២០២១

ភ្នំពេញ៖វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ចំនួន ៤លានដូសបន្ថែមទៀត ក្នុងនោះ ប្រភេទសុីណូហ្វាមចំនួន ១លានដូស និងប្រភេទវ៉ាក់សាំងសុីណូវ៉ាក់ចំនួន ៣លានដូស ដែលកម្ពុជាបានបញ្ជាទិញសាធារណរដ្ឋប្រជាមានិតចិន បានដឹកមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែ កក្កដា ឆ្នាំ២០២១នេះ។

កន្លងមក ក៏ដូចជាបច្ចុប្បន្ន សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។

ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ប្រមាណ១៣លាននាក់ ត្រូវនឹងវ៉ាក់សាំងប្រមាណ ២៦លានដូស។ កម្ពុជានឹងសម្រេចផែនការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២។

ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន ដែលគិតត្រឹមថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២១នេះ បូកទាំងវ៉ាក់សាំងចំនួន ៤លានដូសដែលនឹងមកនៅព្រឹកស្អែក កម្ពុជានឹងមានវ៉ាក់សាំងចំនួន ១៦,០២៤,០០០ដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ក្នុងនោះ

១-ជំនួយរបស់រដ្ឋាភិបាលចិនផ្តល់ជូនកម្ពុជា (សុីណូហ្វាម) ចំនួន ២,២០០,០០០ ដូស

២-ជំនួយពីមជ្ឈមណ្ឌល COVAX(CoviShield) ចំនួន ៣២៤,០០០ ដូស

៣-ការបញ្ជាទិញរបស់រាជរដ្ឋាភិបាលរួមមាន សុីណូវ៉ាក់ ចំនួន ១០,៥០០,០០០ ដូស និង សុីណូហ្វាម ចំនួន ៣,០០០,០០០ ដូស។

ហើយវ៉ាក់សាំងកូវីដ-១៩ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។

សូមបញ្ជាក់ថា ក្នុងខែកក្កដា ឆ្នាំ ២០២១នេះ កម្ពុជានឹងទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ សរុបចំនួន ៦លានដូស ជាបន្តបន្ទាប់មានដូចខាងក្រោម

*នៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២១

– វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សុីណូហ្វាម មកដល់ចំនួន ១,០០០,០០០ដូស

*ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២១

– វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៤លានដូស(សុីណូហ្វាម)ចំនួន ១,០០០,០០០ដូស និង(សុីណូវ៉ាក់)

ចំនួន ៣,០០០,០០០ដូស

*ចុងខែ ខែកក្កដា ឆ្នាំ ២០២១

– វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (សុីណូហ្វាម) មកដល់ចំនួន ១,០០០,០០០ដូស

សូមជម្រាបថា យោងតាមចំណារយល់ព្រមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលនឹងមកដល់ចំនួន ៦,០០០,០០០ដូសនេះ គណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នឹងរៀបចំផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ កម្មករ កម្មការនី តាមបណ្តាខេត្តនានានៅទូទាំងប្រទេសតាមផែនការដែលបានគ្រោងទុក។

គិតត្រឹមថ្ងៃទី៩ ខែកក្កដាឆ្នាំ២០២១ក្រសួងសុខាភិបាល បានចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋសរុបទូទាំងប្រទេសបានចំនួន ៤,៧៩៣,១៩៧នាក់ ស្មើនឹង ៤៧.៩៣%៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page83 Page84 Page85 … Page145 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អុជធូកចោលចេញទៅក្រៅបណ្ដាលឱ្យឆេះផ្ទះ អុជធូកចោលចេញទៅក្រៅបណ្ដាលឱ្យឆេះផ្ទះ ចុះផ្សាយថ្ងៃទី ១៤ មិថុនា ២០២៦
សម្ដេចតេជោហ៊ុន សែន៖ រម្លឹកការឈឺចាប់ «ជីវិតរបស់ខ្ញុំនិងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់និងលំបាកវេទនាខ្លាំងណាស់» សម្ដេចតេជោហ៊ុន សែន៖ រម្លឹកការឈឺចាប់ «ជីវិតរបស់ខ្ញុំនិងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់និងលំបាកវេទនាខ្លាំងណាស់» ចុះផ្សាយថ្ងៃទី ១៤ មិថុនា ២០២៦
ដំណឹងល្អសម្រាប់អ្នកនិយមគាំទ្រ «ទុរេនបែកអន្លូង» ស្រុកស្ទឹងត្រង់! លែងព្រួយបារម្ភចំពោះទុរេនក្លែងបន្លំ ដំណឹងល្អសម្រាប់អ្នកនិយមគាំទ្រ «ទុរេនបែកអន្លូង» ស្រុកស្ទឹងត្រង់! លែងព្រួយបារម្ភចំពោះទុរេនក្លែងបន្លំ ចុះផ្សាយថ្ងៃទី ១៤ មិថុនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×