Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ភ្នំពេញ

Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កក្កដា ២០២១

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្ដេចស ខេង បានបង្ហាញលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដែលគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ សម្រេចបានក្នុងរយៈពេល៦ខែឆ្នាំ២០២១។

នៅលើគណនីហ្វេសប៊ុក សម្ដេច ស ខេង បានបញ្ជាក់ថា៖ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២១នេះ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានប្រមូលទិន្នន័យជាប្រចាំរបស់រដ្ឋបាលរាជធានី ខេត្ត នូវចំនួនពលករ វិលត្រឡប់ជារៀងរាល់ថ្ងៃ ក្នុងអំឡុងពេលនៃការរីករាលដាលជម្ងឺកូវីដ ១៩  សរុបប្រមាណ ៦៣.២៦៩នាក់ មានស្រ្តីប្រមាណ ២៧.១៦២នាក់។ ជាមួយគ្នានេះដែរ អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើបច្ចុប្បន្នភាពទិន្នន័យប្រចាំខែ ចំពោះពលករចំណាកស្រុក ត្រឡប់មកពីក្រៅប្រទេសវិញ ទាំងស្របច្បាប់ និងមិនស្របច្បាប់ សរុបចំនួន ១៥០.៨៨៥នាក់ ដែលក្នុងនោះមានស្ត្រី៥៤.៥៥៦នាក់ និង អនីតិជន៥៦៤នាក់ មានស្រី១៥៧នាក់។

កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តចំនួន៦ បានធ្វើការងារបង្ការទប់ស្កាត់ពលរដ្ឋខ្មែរ ដែលធ្វើចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេសដោយខុសច្បាប់បានចំនួន៨២លើក មនុស្សចំនួន៥៩៣នាក់មានស្ត្រី១៩៧នាក់ ជាអនីតិជន ៣៤នាក់ ស្រី ០៧នាក់   ក្នុងនោះមាន ខេត្តបាត់ដំបងចំនួន៣០លើក ខេត្តកោះកុងចំនួន២៧លើក បន្ទាយមានជ័យចំនួន៨លើក តាកែវចំនួន៩លើក និងស្វាយរៀងចំនួន៥លើក។ ក្រោយពីបានទទួល និងឃាត់ខ្លួនពលរដ្ឋទាំងនោះ ក៍បានធ្វើកិច្ចសន្យាអប់រំ ណែនាំកុំឲ្យចំណាកស្រុកខុសច្បាប់ទៅក្រៅប្រទេសទៀត។

នៅក្នុងរយៈពេលមួយឆមាសនេះ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត បានល្បាតឃ្លាំមើលគោលដៅ សង្ស័យមានសកម្មភាពអាជីវកម្មផ្លូវភេទបានចំនួន១.០៧៤លើក លើគោលដៅ៣១៨គោលដៅ មានចំនួនមនុស្សសរុបចំនួន១.២៤៩នាក់ក្នុងនោះមានស្រ្តី ១.០៣៦នាក់ និងបានធ្វើសកម្មភាពបង្ការ ទប់ស្កាត់អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ តាមគោលដៅបម្រើសេវាកំសាន្ត ដែលអាចបង្កប់សេវាផ្លូវភេទ ដោយចុះធ្វើបច្ចុប្បន្នភាពទិន្នន័យស្ថិតិ និងធ្វើកិច្ចសន្យាហាមឃាត់ ការប្រព្រឹត្តបទល្មើសសញ្ចារកម្ម និងផ្សព្វផ្សាយច្បាប់ស្ដីពី ការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដល់ម្ចាស់អាជីវកម្ម និងបុគ្គលិកធ្វើការក្នុងហាងម៉ាស្សា និងខារ៉ាអូខេ។

ដោយឡែកនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ គឺក្រុមការងារអនុវត្តច្បាប់ នៃច្រកចេញចូលតែមួយ ទទួលបន្ទុកការងារអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេស បានទទួលពាក្យ និងសម្ភាសពលរដ្ឋខ្មែរ និងជនបរទេស សរុបចំនួន ២១១គូ ដែលបានដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ ព្រមទាំងបានទំនាក់ទំនងទៅ នារីខ្មែរ ដែលទៅរស់នៅជាមួយស្វាមីនៅក្រៅប្រទេស ក្នុងនោះសាធារណរដ្ឋកូរ៉េ ១៣នាក់ ដើម្បីតាមដានស្ថានភាព ដែលសង្ស័យថាអាចកើតមានការជួញដូរមនុស្ស តាមរយៈការរៀបអាពាហ៍ពិពាហ៍។

នៅក្នុងឆមាសទី១នេះដែរ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបបាន ១៩៨ករណីលើ៦៣ករណី កើនឡើងចំនួន ១៣៥ករណី ធៀបនឹងឆ្នាំ២០២០ ឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូងចំនួន ២៩១នាក់ និងបានសង្រ្គោះជនរងគ្រោះចំនួន ៧២១នាក់ ក្នុងនោះមានៈ អាយុក្រោម១៥ឆ្នាំ ៨៨នាក់ អាយុ១៥-១៧ឆ្នាំ ៦៣នាក់ និងអាយុពី១៨ឆ្នាំឡើង ៥៧០នាក់ ដោយប្រគល់ឱ្យមន្ទីរសង្គមកិច្ច ២៥នាក់ និងប្រគល់ឱ្យគ្រួសារ ៦៩៦នាក់។

ចំណែកសាលាដំបូងរាជធានី-ខេត្តវិញ ក្នុងរយៈពេលដូចគ្នានេះ បានធ្វើចំណាត់ការលើសំណុំរឿងបទល្មើសក្រោមច្បាប់ ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ទទួលបានលទ្ធផលដូចខាងក្រោមនេះ៖

១.ចំណាត់ការរបស់អយ្យការអមសាលាដំបូងរាជធានី-ខេត្ត មានសរុបចំនួន ៤៤១ករណី ជនរងគ្រោះចំនួន ៤៨៦នាក់(ស្រី ២៣៧នាក់) ក្នុងនោះមានអនីតិជន ១៤២នាក់(ស្រី៧៥នាក់) ជនត្រូវចោទមានចំនួន ៤៣៨នាក់(ស្រី ១៦២នាក់) ក្នុងនោះមានអនីតិជន ១៥នាក់(ស្រី ០២នាក់) ហើយបានចំណាត់ការដោយបានបញ្ជូនទៅស៊ើបសួរចំនួន ៣៤៤ករណី តម្កល់ទុកឥតចាត់ការ ១០ករណី បញ្ជូនរឿងទៅជម្រះផ្ទាល់ ០៧ករណី និងកំពុងចាត់ការចំនួន ៨០ករណី។

២. ចំណាត់ការរបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានី-ខេត្ត សរុបមានចំនួន ៣៣២ករណី ជនរងគ្រោះចំនួន ៥៣៤នាក់ (ស្រី ៣០៤នាក់) ក្នុងនោះមានអនីតិជន ១៣៨នាក់(ស្រី ១២៣នាក់) ជនត្រូវចោទមានចំនួន ៥២៩នាក់ (ស្រី ១០២នាក់) ក្នុងនោះមានអនីតិជន ៧៥នាក់  (ស្រី ១០នាក់) ក្នុងនោះបានចំណាត់ការ(បញ្ជូនទៅជម្រះចំនួន ១១៧ករណី លើកលែងចោទ ០៥ករណី និងកំពុងចាត់ការចំនួន ២១០ករណី)។

៣. ដំណាក់កាលចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានី-ខេត្ត សរុបមានចំនួន ២០៤ករណី ជនរងគ្រោះចំនួន ២៧០នាក់(ស្រី ១៥៦នាក់) ក្នុងនោះមានអនីតិជន ៨៣នាក់(ស្រី ៧៥នាក់) ជនជាប់ចោទសរុប ១៩៩នាក់(ស្រី ៨១នាក់) និងប្រភេទចំណាត់ការ(ទោសព្យួរ ០២នាក់ ពិន័យជាប្រាក់ ០១នាក់  រួចផុតពីបទចោទ ០៤នាក់  រំលត់បណ្ដឹងអាជ្ញាគ្មាន  ចាត់ការរួច ៦៥ករណី ផ្តន្ទាទោសដាក់ពន្ធនាគារក្នុងឃុំ ៣៧នាក់ និងកំពុងចាត់ការ ១៣៩ករណី)។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្នងនាមក្រសួងមហាផ្ទៃ និងក្នងនាមគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ ខ្ញុំសូមវាយតម្លៃ និងកោតសរសើរខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ គ្រប់ក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចំណុះឱ្យ គ.ជ.ប.ជ ទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចដោយមិនខ្លាចនឿយហត់ ពិសេសនៅក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ដ៏គ្រោះថ្នាក់ទាំងនៅក្នុងប្រទេសកម្ពូជា និងនៅក្រៅប្រទេស ធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជាអាចសម្រេចបាននូវភារកិច្ចបំរើជាតិ និងប្រជាជន លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

ឆ្លៀតនៅក្នុងឱកាសនេះដែរ ខ្ញុំក៏សូមអំពាវនាវបងប្អនជនរួមជាតិបន្តចូលរួមសហការជាមួយអាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធទាំងអស់នៅក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះនៅតាមមូលដ្ឋានរបស់បងប្អូន តាមរយៈការមិនប្រព្រឹត្តអំពើល្មើស ការរាយការណ៍អំពីអំពើល្មើស និងការចូលរួមផ្សព្វផ្សាយ ពន្យល់ អប់រំណែនាំដល់សាច់ញាតិ បងប្អូន អ្នកភូមិផងឱ្យមានការយល់ដឹងពីគ្រោះថ្នាក់នៃអំពើជួញដូរមនុស្ស ដែលស្ដែងឡើងតាមរយៈអាពាហ៍ពិពាហ៍មិនស្របច្បាប់ទៅក្រៅប្រទេស ការធ្វើចំណាកស្រុកខុសច្បាប់ និងការប្រើឧបាយកលទុច្ចរិតអូសទាញ ឃោសនា ក្រោមរូបភាពផ្សេងទៀតរបស់ជនល្មើស៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កក្កដា ២០២១

ភ្នំពេញ៖លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងនៅក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ ជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាន បានបញ្ជាក់ថា សម្រាប់អ្នកដែលបានចាក់វ៉ាក់ សាំងបង្ការជំងឺកូវីដ-១៩ ហេីយនៅតែឆ្លង គឺដោយសារមិនបានអនុវត្តន៏តាមការណែនាំរបស់ ក្រសួងសុខាភិបាល និង ប្រមុខរាជរដ្ឋាភិបាល ៣ កុំ ៣ ការពារ តែទោះជាយ៉ាងណាក៏ដោយ អ្នកដែលបានចាក់វ៉ាក់សាំង ២ ដូសរួចហេីយ តែបានឆ្លងកូវីដ គឺងាយស្រួលក្នុងការព្យាបាលឆាប់ជា តែងាយចម្លងទៅអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង ។

លោកខៀវ កាញារីទ្ធ ក៏បានធ្វេីការកោតសរសើរដល់ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអគ្គនាយកដ្ឋានទូរទស្សន៏ជាតិកម្ពុជា ដែលបានធ្វើតេសរហ័ស ជាបន្តបន្ទាប់ បានស្ទេីរគ្រប់គ្នារួចមកហេីយ ដេីម្បីរកមេរោគកូវីដ-១៩ និងសម្រាប់ សុវត្ថិ ភាព ក្នុងកន្លែងបំពេញការងារផ្សព្វផ្សាយ កុំអោយមានការឆ្លង បន្តគ្នា។

សម្រាប់ឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ទី ៤ ត្រូវនឹងព្រឹកថ្ងៃទី២៦ នៃកក្កដា ឆ្នាំ២០២១ សម្រាប់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន តាមប្រពន្ធ័ជាលក្ខណៈ Hybrid ប្រជុំចូលរួម ដោយផ្ទាល់និង តាមប្រព័ន្ធ Zoom នេះដែរ លោក មាស សុភ័ណ អនុរដ្ឋលេខាធិការ និងជា អ្នកនាំពាក្យ ក្រសួងព័ត៌មាន បានជម្រាបជូនពីលទ្ធផលសំខាន់ៗមួយចំនួន ដែលរួមមាន ប្រសាសន៏ណែនាំរបស់ លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ សម្រាប់គណ:កម្មការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងព័ត៌មាន ត្រូវរៀបចំជាសិក្ខាសាលា ស្តីអំពីរបៀបផ្ទៀងផ្ទាត់ប្រភពព័ត៌មាន ជូនដល់មន្រ្តីនៃមន្ទីរព័ត៌មាន ខេត្ត រាជធានី ទាំង ២៥ តាមរយ:បទពិសោធន៍ដែលទទួលបាន កាលពីសិក្ខាសាលាកន្លងមកនេះ ជាមួយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Sputnik សហការជាមួយ ក្រសួងព័ត៌មានកម្ពុជា ក្រោមប្រធានបទ “ស្តីពីរបៀប ផ្ទៀងផ្ទាត់ ព័ត៌មានលើបណ្តាញផ្សព្វផ្សាយប្រភេទថ្មី ដើម្បីបញ្ចៀសនូវដំណឹងក្លែងក្លាយ” ។ ជាមួយនេះ ក៏ត្រូវពិភាក្សាការងារសមភាគីចិន ដេីម្បីពិនិត្យមើលពីវឌ្ឍនភាពការងារ ក្នុងការត្រៀមរៀបចំ វេទិកាស្តីពី ធុរ:កិច្ចកម្ពុជា ចិន ដែលគ្រោងធ្វើចុងឆ្នាំ២០២១នេះ តែដោយសារបញ្ហានៃការឆ្លង រីករាលដាលនៃជំងឺកូវីដ គឺគម្រោងការងារនេះនៅមិនទាន់ច្បាស់លាស់ ក៏ត្រូវពិនិត្យលទ្ធភាព ជាមួយភាគីចិន ថាតេីអាចរៀបចំវេទិកានេះបានដោយរបៀបណា? ។

លោករដ្ឋមន្រ្តី បានណែនាំដល់ ដល់មន្ទីរសម្របសម្រួល រាជធានី ខេត្ត នៃក្រសួងព័ត៌មាន ធ្វេីការណែនាំដល់មន្ទីរព័ត៌មានខេត្ត រាជធានីផ្តល់មកនូវរាល់រូបភាពល្អៗ ប្រចាំសប្តាហ៍និងអត្ថបទមកអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា ដេីម្បីចុះផ្សាយពិសេស រូបភាព សត្វកម្រដែលមាននៅក្នុងប្រទេសកម្ពុជា មកផ្សព្វផ្សាយអោយបានទូលំទូលាយ ជូនដល់សាធារណជន និងបរទេស បានដឹងបានដឹងថា សត្វកម្រទាំងនេះ មាននៅក្នុងប្រទេស កម្ពុជា។

រដ្ឋមន្រ្តី ក៏បានជម្រុញដល់មន្រ្តីជំនាញ និងថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន បន្តយកចិត្តទុកដាក់ក្នុងការពិនិត្យ វាយតំលៃ ក្រមសីលធម៌វិជ្ជាជីវ: អង្គភាពផ្សព្វផ្សាយព័ត៌មាន ដែលបានចុះបញ្ជីនៅ ក្រសួងព័ត៌មាន ដោយក្នុងនោះត្រូវបង្កេីតគណ:កម្មការមួយ ដែលមានការចូលរួមពីតំណាងក្រសួងព័ត៌មាន និងតំណាង សមាគមសារព័ត៌មាន ដែលកំពុងបំពេញវិជ្ជាជីវ: នៅកម្ពុជា ដេីម្បីធ្វើការពិនិត្យវាយតម្លៃអំពីក្រមសីលធម៏ ចំពោះប្រពន្ធ័ផ្សព្វផ្សាយទាំងនោះហើយធ្វើការតម្រង់ទិសដល់ អ្នកសារព័ត៌មាន និងអ្នកប្រកបអាជីពសារព័ត៌មាន បានយល់កាន់តែច្បាស់ពីក្រមសីលធម៌និង វិជ្ជាជីវ:ច្បាប់ លិខិតបទដ្ឋានគតិយុត្តិ ទាំងជាតិ និង អន្តរជាតិ ដែលមានជាធរមាន ក្នុងការផ្សព្វផ្សាយព័ត៌មាន ជូនដល់សាធារណជនទូទៅ ប្រកបទៅដោយវិជ្ជាជីវ:ត្រឹមត្រូវ។

ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំនោះផងដែរ លោក ខៀវ កាញារីទ្ធ បានវាយតម្លៃខ្ពស់ចំពោះ លទ្ធផលការងារទាំងឡាយ ដែលថ្នាក់ដឹកនាំ មន្រ្តីរាជការ គ្រប់ផ្នែក គ្រប់ជំនាញ សម្រេចអនុវត្តន៏ បានក្នុងរយៈពេលកន្លងមកនេះ ប្រកបដោយ ប្រសិទ្ធភាព ទៅលើផែនការដែលត្រូវអនុត្តន៏នៅក្នុង សប្តាហ៍បន្តទៅមុខទៀត ដេីម្បីឆ្លេីយតបទៅនិងយុទ្ធសាស្ត្រ និងកិច្ចការងារសំខាន់ៗ ដែលរាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន បានដាក់ចេញ ទោះបីប្រទេសជាតិកំពុងស្ថិតក្នុងបរិបទកូវីដ-១៩ ក៏ដោយ។ តែទោះជាយ៉ាងណា លោក ក៏បានក្រើនរំលឹកជាប្រចាំគឺការថែរក្សាសុខភាពអោយបានល្អ កុំអោយឆ្លងជំងឺកូវីដ ហេីយអ្វីដែលសំខាន់សម្រាប់ បណ្តាអគ្គនាយកដ្ឋាន នានា ដែលទទួលបានឧបករណ៍ធ្វេីតេស្តរហ័សរកមេរោគកូវីដ ត្រូវធ្វេីយ៉ាងណាប្រេីប្រាស់អោយបានចំគោលដៅ និងមានការសន្សុំសំចៃ ស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន សំដៅធ្វេីយ៉ាងណារួមគ្នាបង្ការ និងទប់ស្កាត់ ការឆ្លងរីក រាលដាល នៃជំងឺកូវីដ-១៩។ តាមរយៈឧបករណ៏ ធ្វេីតេសរហ័សនេះទុកប្រើប្រាស់សម្រាប់ មន្ត្រីរាជការ និងអ្នកយកព័ត៌មាន ដែលត្រូវចុះទៅយកព័ត៌មាន ឬ ផលិតកម្មវិធីផ្សាយផ្សេងៗ ហើជាមួយនេះក៏ទុកសម្រាប់ប្រេីប្រាស់ក្នុងការពិនិត្យចំពោះ វាគ្មិន និងភ្ញៀវកិតិយស ដែលត្រូវបានគោរពអញ្ជេីញមកចូលរួមក្នុងកម្មវិធីសម្ភាសន៍នានា នៅក្នុង ស្ទីតយោផ្សាយ វិទ្យុ និង ទូរទស្សន៏ដើម្បីធ្វើការពិនិត្យរកមើលមេរោគកូវីដ ដែលជា វិធានការ ចាំបាច់ក្នុងការរួមចំណែក ទប់ស្កាត់ការ ឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ហើយ ធានាបាននូវនិរន្តភាពក្នុងដំណេីរការ ផ្សព្វផ្សាយ បានរហូត ដេីម្បីបំរេីដល់ ប្រជាពលរដ្ឋ ជាទស្សនិក ជន និងអ្នកស្តាប់ទាំងអស់ ទទួលព័ត៌មាន ក៏ដូចដំណឹងផ្សេងៗទាក់ទង ទៅនិង វិធានការរបស់ក្រសួងសុខាភិបាល ក៏ដូច ជាប្រមុខរាជរដ្ឋាភិបាល ក្នុងការរួមគ្នាប្រយុទ្ធ ប្រឆាំងការឆ្លង ជំងឺកូវីដ-១៩ កុំអោយមានការកេីនឡេីងបន្តទៅទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កក្កដា ២០២១

ភ្នំពេញ៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី ២៦​ ខែកក្កដា ឆ្នាំ២០២១នេះ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូន លោកស្រី Laurette STEENSSENS (MD)​ ប្រធាន សមាគមជាតិកាកបាទក្រហមបែលហ្សិក ចំពោះគ្រោះទឹកជំនន់យ៉ាងគំហុកនៅភាគអាគ្នេយ៍នៃប្រទេសបែលហ្សិក។

ក្នុងសារលិខិតរំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបញ្ជាក់ថា៖ «​ខ្ញុំពិតជាមានក្តីក្រៀមក្រំជាខ្លាំងនៅពេលបានទទួលដំណឹងថា ប្រជាជនចំនួន២០នាក់ បានបាត់បង់ជីវិត ជាច្រើននាក់ទៀតកំពុងបាត់ខ្លួន និងរាប់ម៉ឺននាក់ទៀត ត្រូវបានជម្លៀសទៅកាន់ទីជំរក ​ដោយសារតែទឹកជំនន់យ៉ាងគំហុកនៅភាគអាគ្នេយ៍នៃប្រទេសបែលហ្សិក កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២១ កន្លងមក​។»

សម្តេចប្រធានកាកបាទក្រហមកម្ពុជា បានបន្ថែមថា​ ៖ «ក្នុងព្រះបរមនាម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ​​ក្នុងនាមកាកបាទក្រហមកម្ពុជា និងសហការី និង ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខ និងផ្ញើជូននូវសមានចិត្តអាណិតអាសូរយ៉ាងក្រៃលែង​​ចំពោះ​ លោកស្រី ឡូរ៉េត ស្ទីនសេន ​ ចំពោះសមាគមជាតិកាកបាទក្រហមបែលហ្សិក​​ ​​ និងប្រជាជនបែលហ្សិក ជាពិសេសចំពោះក្រុមគ្រួសារអ្នករងគ្រោះ និងអ្នកដែលបានបាត់បង់មនុស្សជាទីស្រឡាញ់របស់ខ្លួន។ ខ្ញុំសូមបួងសួងឲ្យអ្នករងរបួស​ឆាប់ជាសះស្បើយ សូមឲ្យការរុករកអ្នកបាត់ខ្លួនឆាប់រកឃើញ និងសូមជូនពរជោគជ័យក្នុងការស្តារឡើងវិញតំបន់ទាំងឡាយដែលខ្ទេចខ្ទាំដោយទឹកជំនន់ខាងលើនេះ​​។»

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតរំលែកទុក្ខរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើជូន​ លោកស្រី Laurette STEENSSENS (MD)​៖

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កក្កដា ២០២១

«សម្ដេច តេជោហ៊ុន សែន ចុះជួបប្រជាពលរដ្ឋនាពេលកន្លង»

ភ្នំពេញ៖លោកតា លោកយាយ មានអាយុជាង ១០០ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ៣នាក់ បានទទួលអំណោយរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងម្នាក់ទទួលបានថវិកាចំនួន ៣លានរៀល និងសម្ភារជាគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត។

ការទទួលបានអំណោយ នៅថ្ងៃចន្ទ ទី២៦ ខែកក្កដា  ឆ្នាំ២០២១នេះ តាមរយៈ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩។

សូមជម្រាបថាការផ្ដល់អំណោយពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ជូនលោកយាយ លោកតា មានវ័យជាង១០០ឆ្នាំនេះ មិនមែនទើបតែជាលើកទី១នោះទេ ពោលគឺកន្លងមក សម្ដេចតេជោ ក៏ធ្លាប់ផ្ដល់អំណោយជាថវិកា និងសម្ភារដល់លោកយាយ លោកតា ដែលបានស្ម័គ្រចិត្ត ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩រួចផងដែរ។

ក្នុងនោះពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ១៩ នៅលេខរៀង ទី១លានដូស រហូតដល់ទី៦លានដូស ក៏បានទទួលអំណោយថវិកានិងសម្ភារពីសម្ដេចហ៊ុន សែន ប្រមុខដឹកនាំកម្ពុជាផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ កក្កដា ២០២១

ភ្នំពេញ៖សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់លើកកម្ពស់ ការអប់រំនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព និងលទ្ធផលខ្ពស់ ហើយជាមួយគ្នានេះ ក៏បានដាក់ចេញគោលនយោបាយជាតិ ស្ដីពីការអប់រំមួយជីវិត ដែលក្លាយជាប្រធានបទដ៏សំខាន់នៅកម្ពុជា ជាមួយនឹងការលើកទឹកចិត្ត ឱ្យមានការសិក្សាភាសាបរទេសគ្រប់កម្រិត និងអនុញ្ញាតឱ្យវិស័យឯកជនបើកការបណ្ដុះបណ្ដាល ទាំងភាសាបរទេស ចំណេះដឹងទូទៅ និងការបណ្ដុះបណ្ដាលលើជំនាញវិជ្ជាជីវៈ។

សម្ដេច ស ខេង ក៏បានគូសបញ្ជាក់អំពីគុណតម្លៃស្មើគ្នារវាងអ្នករៀនចំណេះដឹងទូទៅថ្នាក់បរិញ្ញបត្រ ឬក្រោយបរិញ្ញាបត្រ និងអ្នករៀនជំនាញវិជ្ជាជីវៈ និងបានបន្ថែមក្នុងន័យដើមថា« អ៊ីចឹងហើយបានជាខ្ញុំនិយាយថារវាងអ្នកដែលមានទ្រឹស្ដី មានទស្សនទាន ការយល់ដឹង គឺជាការចាំបាច់ ប៉ុន្តែអ្នកមានជំនាញ មានបទពិសោធន៍គឺជាបញ្ហាដ៏សំខាន់មិនអាចខ្វះបាន ហើយបើបូកចំណុចទាំងនេះជាមួយគ្នាវានឹងធ្វើមនុស្សហ្នឹងកាន់តែខ្លាំង បើបូកទាំងលក្ខណសម្បត្តិរបស់មនុស្សទៀតនោះ»។

សម្ដេច ស ខេង ថ្លែងយ៉ាងដូច្នេះនៅថ្ងៃអាទិត្យទី២៥ ខែកក្កដា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទកម្មវិធី«វោហារឆ្នើម»ខេត្តបាត់ដំបង ការប្រកួតប្រជែងនិយាយភាសាអង់គ្លេសជាសាធារណៈ វគ្គផ្ដាច់ព្រ័ត្រ តាមប្រព័ន្ធវីដេអូសន្និសីទZoom។

សម្ដេច ស ខេង បានបន្តថា ការរៀនភាសាអង់គ្លេស ឬភាសាបរទេស និងការបង្កើតកម្មវិធីប្រកួតប្រជែង ដូចកម្មវិធី វោហាឆ្នើម នេះ មិនមែនជាការផ្ដល់តម្លៃដល់ភាសាបរទេស ហើយមើលរំលងភាសាជាតិនោះទេ។ សម្ដេចបានបន្តថា«ភាសាខ្មែរយើង កើតមកគឺចេះហើយ បញ្ហាគឺចេះតែនិយាយ តែមិនចេះអាន និងចេះសរសេរដែលយើងមានការអប់រំបណ្ដុះបណ្ដាលហើយ មានន័យថា បន្ទាប់ពីភាសាកំណើត ការចេះភាសាបរទេសកាន់តែច្រើនកាន់តែល្អ ទោះជាភាសាបរទេសនោះជាភាសាប្រទេសសត្រូវរបស់យើងក៏ដោយ សំខាន់គឺភាសាបរទេសដែលប្រើជាអន្តរជាតិ និងចេះប្រើភាសាប្រទេសជិតខាង»។

សម្ដេច ក៏បានផ្ដល់អនុសាសន៍ឱ្យពិនិត្យលទ្ធភាព រៀបចំបើកការប្រកួតកម្មវិធី វោហារឆ្នើម លើភាសាចិនមួយទៀត ដោយសម្ដេចបានសង្កត់ធ្ងន់ថាបច្ចុប្បន្ន ភាសាបរទេសដែលមានមនុស្សជាតិប្រើប្រាស់ច្រើនជាងគេ និងកំពុងមានឥទ្ធពលដូចភាសាអង់គ្លេសដែរនោះ គឺភាសាចិន ហើយថាភាសាចិននេះក៏កំពុងមានតម្រូវការខ្ពស់ទាំងទីផ្សារការងារក្រៅប្រទេស និងក្នុងប្រទេសកម្ពុជាតែម្ដង។ សម្ដេចក៏បានឱ្យណែនាំឱ្យយកបទពិសោធន៍នៃរៀបចំកម្មវិធី វោហារឆ្នើម នៅព្រៃវែង និងបាត់ដំបង រៀបចំកម្មវិធីវោហារឆ្នើម នៅខេត្តបន្ទាយមានជ័យឱ្យបានកាន់តែល្អបន្ថែមទៀត។

សម្ដេច ក៏បានផ្ដល់ការលើកទឹកចិត្តដល់បេក្ខជនដែលមិនជាប់ជ័យលាភី ដោយសម្ដេចបានសង្កត់ធ្ងន់ថា«នេះមិនមែនជាការបរាជ័យទេ ព្រោះការបរាជ័យលើកដំបូង គឺជាការចាប់ផ្ដើមឈានទៅរកជោគជ័យ សូមកុំទំលាក់ចោលក្ដីសង្ឃឹម ដ្បិតយ៉ាងហោចណាស់យើងមានមេរៀន និងបទពិសោធន៍ថ្មីមួយសម្រាប់ការដណ្ដើមយកជោគជ័យនៅថ្ងៃខាងមុខ។ ចំណែកអ្នកជោគជ័យក៏ត្រូវបន្តការខិតខំដើម្បីសម្រេចគោលដៅដែលខ្លួនចង់បាននាពេលអនាគត។ គឺគោលដៅដែលអាចជាការទទួលបានការងារសមស្របនឹងសមត្ថភាព ហើយទទួលបានកម្រៃសមនឹងការងារ ទាំងវិស័យឯកជន និងសាធារណៈ»។

សូមបញ្ជាក់ថាសម្រាប់កម្មវិធី«វោហារឆ្នើម»ខេត្តបាត់ដំបង ការប្រកួតប្រជែងនិយាយភាសាអង់គ្លេសជាសាធារណៈ វគ្គផ្ដាច់ព្រ័ត្រនាថ្ងៃនេះ ជ័យលាភីលេខ១ វិញ្ញាសារឯកបុគ្គលបានទៅលើបេក្ខនារី San Nika Marie លេខ២ បានទៅលើបេក្ខនារី Heang Kemhouy។ ចំណែកម្ចាស់ជ័យលាភីលេខ១ វិញ្ញាសារជជែកជាក្រុមបានទៅលើក្រុមបេក្ខជន Seng Maomeng បេក្ខនារី Mony Marida បេក្ខនារី Pov Viriya និងលេខ២ បានទៅលើក្រុមបេក្ខនារី Chhor Youkheng បេក្ខនារី Pa Sopheavoleak និងបេក្ខនារី Lim Kunthea៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ កក្កដា ២០២១

ភ្នំពេញ៖លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហោះសារ សូមអរគុណជប៉ុន ដែលបានផ្តល់វ៉ាក់សាំង អាស្ត្រាហ្សេនីកា ១លានដូស ដល់កម្ពុជា។

នៅលើគណនីហ្វេសប៊ុក លោកហ៊ុន ម៉ានី បានសរសេរថា៖សូមអរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុនដែលបានផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា (AstraZeneca) ចំនួនសរុប ១លានដូស ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។

ថ្មីៗនេះ វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា (AstraZeneca) ចំនួន៣៣ម៉ឺនដូស បានមកដល់ប្រទេសកម្ពុជា ដែលជាជំនួយរបស់មិត្តជប៉ុន បន្ទាប់ពីរដ្ឋាភិបាលជប៉ុន កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅនេះ បានប្រកាសជូនជាជំនួយចំនួនសរុប ១លានដូស ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។

លោកហ៊ុន ម៉ានី បានសរសេរបន្តថា៖ អ្វីដែលយើងទទួលបានបន្ថែមនៅពេលនេះ គឺស្តែងចេញពីទំនាក់ទំនង ដ៏ស្អិតរមួតរវាងប្រទេសទាំងពីរ ក៏ដូចជាចេញពីការខិតខំប្រឹងប្រែងស្វែងរក និងបញ្ជាទិញវ៉ាក់សាំងចាក់ជូនប្រជាជន រួមជាមួយនយោបាយនានា របស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់អាទិភាពចំពោះសុខុមាលភាពប្រជាពលរដ្ឋ។

ជាក់ស្តែង ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ០៦ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រួមមាន៖
(១)បន្តទប់ស្កាត់ការនាំចូលនូវមេរោគកូវីដ-១៩ បំប្លែងថ្មី
(២)កាត់បន្ថយទំហំតំបន់ឆ្លង និងចំនួនឆ្លងឱ្យមានកម្រិតទាប
(៣)បន្តខិតខំព្យាបាលអ្នកឆ្លងឱ្យបានជាសះស្បើយ និងកាត់បន្ថយអត្រាអ្នកស្លាប់ (៤)រុករក និងគ្រប់គ្រងករណីពាក់ព័ន្ធនឹងជំងឺកូវីដ-១៩
(៥)ការរៀបចំបូជាសពនិងបញ្ចុះសពអ្នកស្លាប់ឱ្យបានល្អប្រសើរ
(៦)ជំរុញយុទ្ធនាការចាក់វ៉ាក់សាំង។ ជាងនេះទៅទៀត រដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និង យុវវ័យ អាយុ១២ឆ្នាំ ដល់ ១៧ឆ្នាំផងដែរ។

សូមជម្រាបថាកាលពីយប់ថ្ងៃសុក្រ ទី២៣ ខែកក្កដា នេះ រដ្ឋាភិបាលជប៉ុន បានផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា (AstraZeneca) ចំនួន ១លានដូស ដល់រាជរដ្ឋាភិបាលកម្ពុជា ដោយបានដឹកមកដល់កម្ពុជា មាន៣៣ម៉ឺនដូស ហើយចំនួននៅសល់ នឹងដឹកមកជាបន្តបន្ទាប់ទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កក្កដា ២០២១

ភ្នំពេញ៖សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និង យុវវ័យ អាយុ១២ឆ្នាំ ដល់ ១៧ឆ្នាំ ហើយសម្តេចនឹងអញ្ជើញជាអធិបតីភាព បើកយុទ្ធនាការនេះ នៅមន្ទីរពេទ្យកាល់ម៉ែត ព្រមទាំងនឹងនាំចៅៗរបស់សម្តេចដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅ​ ទៅទទួលវ៉ាក់សាំង។

សម្តេចហ៊ុន សែន បានប្រកាសថា ទោះបីតម្លៃណាក៏ដោយ កម្ពុជាត្រូវតែចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនប្រជាពលរដ្ឋឲ្យបានជោគជ័យ។

សម្តេចតេជោ ក៏បានជំរុញឱ្យក្រសួងពាក់ព័ន្ធ បន្តអនុវត្តវិធានការសុខាភិបាល និងរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បន្តទៀត និងអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យបន្តអនុវត្តវិធានការសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីដ១៩ និងស្រោចស្រង់ សង្គមកម្ពុជាឡើងវិញ នាពេលខាងមុខ។

ការប្រកាសនេះនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅទី២៣ ខែកក្កដា យប់មិញនេះ ក្នុងឱកាសអញ្ជើញទៅទទួលដោយផ្ទាល់នូវការមកដល់ វ៉ាក់សាំងជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កក្កដា ២០២១

ភ្នំពេញ៖ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក មិកាមិ ម៉ាសាហ៉ីរ៉ូ (MIKAMI Masahiro) បានថ្លែងថាការផ្ដល់ជំនួយវ៉ាក់សាំងចំនួន ១លានដូស នេះ ធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុន និងកម្ពុជា និងដោយផ្អែកលើស្ថានភាពកូវីដ១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។
លោកបានបង្ហាញក្តីសង្ឃឹមថា ជំនួយវ៉ាក់សាំងនេះ នឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ក៏ដូចជាកាត់បន្ថយការព្រួយបារម្ភមួយចំនួន របស់ប្រជាជនកម្ពុជា។

លោកឯកអគ្គរាជទូត បានបញ្ជាក់ថា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ដែលជាបញ្ហាពិភពលោកនេះ ជប៉ុននឹងបន្តសហការ និងធ្វើការរួមគ្នា ជាមួយកម្ពុជា ដែលជាមិត្តដ៏សំខាន់។

លោកថ្លែងយ៉ាងដូច្នេះនៅថ្ងៃសុក្រទី២៣ ខែកក្កដា យប់មិញ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងឱកាសផ្ដល់ជំនួយ
វ៉ាក់សាំងជំងឺកូវីដ១៩ ដល់រដ្ឋាភិបាលកម្ពុជា ក្រោមការកិច្ចទទួលដោយ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី។

សូមជម្រាបថារដ្ឋាភិបាលជប៉ុន កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅនេះ បានប្រកាសផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា (AstraZeneca) ចំនួន ១លានដូស ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ហើយនៅយប់មិញនេះ វ៉ាក់សាំងជំនួយរបស់ជប៉ុន ដែលដឹកមកកម្ពុជានាពេលនេះ មានចំនួន ៣៣ម៉ឺនដូស ហើយចំនួននៅសល់នឹងដឹកមកជាបន្តបន្ទាប់ទៀត។

ក្នុងឱកាសទទួលវ៉ាល់សាំង សម្ដេច ហ៊ុន សែន បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនជប៉ុន ដែលតែងតែជួយដល់ប្រទេសកម្ពុជា ជាពិសេសអរគុណចំពោះការផ្ដល់អំណោយជាវ៉ាក់សាំង១លានដូសនាពេលនេះសម្រាប់រដ្ឋាភិបាល ក៏ដូចជាប្រជាជនកម្ពុជាដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

សម្តេចហ៊ុន សែន បានមានប្រសាសន៍ថា ថ្មីៗនេះ, រាជដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ០៦ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ផងដែរ ដែលក្នុងនោះរួមមាន៖ ១)បន្តទប់ស្កាត់ការនាំចូលនូវមេរោគកូវីដ-១៩ បំប្លែងថ្មី ២)កាត់បន្ថយទំហំតំបន់ឆ្លង និងចំនួនឆ្លងឱ្យមានកម្រិតទាប
៣)បន្តខិតខំព្យាបាលអ្នកឆ្លងឱ្យបានជាសះស្បើយ និងកាត់បន្ថយអត្រាអ្នកស្លាប់ ៤)រុករក និងគ្រប់គ្រងករណីពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ទី៥)ការរៀបចំបូជាសពនិងបញ្ចុះសពអ្នកស្លាប់ឱ្យបានល្អប្រសើរ និងទី៦)ជំរុញយុទ្ធនាការចាក់វ៉ាក់សាំង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ កក្កដា ២០២១

ភ្មំពេញ៖បន្ទាប់ពីក្រសួងព្រៃសណីយ៍និងទូរគមនាគមន៍ រកឃើញភាពមិនប្រក្រតី របស់ក្រុមហ៊ុនទូរស័ព្ទប្រព័ន្ធស្មាត រួចមក ក្រុមហ៊ុនស្មាតបានរកឃើញកំហុសរបស់បុគ្គលិកមួយរូប ដែលរហូតមកដល់ពេលបច្ចុប្បន្ននេះ គាត់ត្រូវបានព្យួរ ពីការងារ និង ទទួលទណ្ឌកម្មវិន័យនានា យោងទៅតាមបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុនស្មាត។

សូមជម្រាបថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានប្រកាសចាត់វិធានការចំពោះ ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី បន្ទាប់ពីក្រសួងបានរកឃើញក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី បានអនុវត្តខុសនឹងនិតិវិធី ក្នុងការបើកលេខទូរស័ព្ទជូនអតិថិជន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 3.3K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ កក្កដា ២០២១

ភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា លោកប្រាក់ សុខុន និង លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងចុះហត្ថលេខា លើ លិខិត ប្ដូរ សារ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ ជប៉ុន ដែល មានទឹកប្រាក់សរុបចំនួន៣៦២លានយ៉េន (ប្រមាណ ៣,៣១លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោង «អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស» ក្នុងឆ្នាំ២០២១ នៅថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០២១នៅទីស្ដីការក្រសួង។

ហិរញ្ញប្បទានឥតសំណង ដែលផ្ដល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹង ចូលរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស នៃព្រះរាជាណាចក្រកម្ពុជាក៏ដូចជាជួយពង្រឹង បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងចំណង មិត្តភាពជាប្រពៃណីរវាង ប្រទេសទាំងពីរ៕ SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ កក្កដា ២០២១

ភ្នំពេញ៖ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រកាសចាត់វិធានការចំពោះ ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី បន្ទាប់ពីក្រសួងបានរកឃើញក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី បានអនុវត្តខុសនឹងនិតិវិធី ក្នុងការបើកលេខទូរស័ព្ទជូនអតិថិជន។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងប្រៃសណីយ៍ ដែលបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្តិ៍ទទួលបាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ កក្កដា ២០២១

ភ្នំពេញ៖វ៉ាក់សាំង ដែលរាជរដ្ឋាភិបាលកម្ពុជា ទទួលបាន គឺជាការសម្រេចផែនការ របស់កម្ពុជា ដែលរកវ៉ាក់សាំងឱ្យបាន ២០លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ១០លាននាក់។ គិតត្រឹមថ្ងៃទី២០ ខែកក្កដា កម្ពុជាសម្រេចបាននូវការ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋជាង ៦លាននាក់រួចហើយ ដែលស្មើនឹងប្រមាណជា ៦៣.៣៤% ធៀបនឹងគោលដៅចំនួន ១០លាននាក់។

សូមជម្រាបថានៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១នេះ វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm Vaccine) របស់ចិន ចំនួន ១លានដូសបន្ថែមទៀត ដែល ជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាល បានដឹកមកដល់កម្ពុជាយើងទៀតហើយ។

វ៉ាក់សាំង ពិតជាមានសារសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩។

រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានកំណត់ការចាក់វ៉ាក់សាំង ជាផែនការយុទ្ធសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

តាមរយៈផែនការយុទ្ធសាស្ត្រនេះ កម្ពុជាបានប្រឹងប្រែងគ្រប់វិធីក្នុងការរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ហើយមកដល់ពេលនេះកម្ពុជាទទួលបានវ៉ាក់សាំងសរុបជាង១៦លានដូសហើយ។ នៅក្នុងខែសីហា ខាងមុខនេះ វ៉ាក់សាំង ៤លានដូសទៀត ក៏នឹងដឹកពីចិន មកដល់កម្ពុជាផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page81 Page82 Page83 … Page145 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អុជធូកចោលចេញទៅក្រៅបណ្ដាលឱ្យឆេះផ្ទះ អុជធូកចោលចេញទៅក្រៅបណ្ដាលឱ្យឆេះផ្ទះ ចុះផ្សាយថ្ងៃទី ១៤ មិថុនា ២០២៦
សម្ដេចតេជោហ៊ុន សែន៖ រម្លឹកការឈឺចាប់ «ជីវិតរបស់ខ្ញុំនិងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់និងលំបាកវេទនាខ្លាំងណាស់» សម្ដេចតេជោហ៊ុន សែន៖ រម្លឹកការឈឺចាប់ «ជីវិតរបស់ខ្ញុំនិងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់និងលំបាកវេទនាខ្លាំងណាស់» ចុះផ្សាយថ្ងៃទី ១៤ មិថុនា ២០២៦
ដំណឹងល្អសម្រាប់អ្នកនិយមគាំទ្រ «ទុរេនបែកអន្លូង» ស្រុកស្ទឹងត្រង់! លែងព្រួយបារម្ភចំពោះទុរេនក្លែងបន្លំ ដំណឹងល្អសម្រាប់អ្នកនិយមគាំទ្រ «ទុរេនបែកអន្លូង» ស្រុកស្ទឹងត្រង់! លែងព្រួយបារម្ភចំពោះទុរេនក្លែងបន្លំ ចុះផ្សាយថ្ងៃទី ១៤ មិថុនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×