Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ភ្នំពេញ

Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ កក្កដា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងថា៖ វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ ប្រទេសចិនចំនួន ១លានដូសបន្ថែមទៀត និងឧបករណ៍តេស្តរហ័សចំនួន ៣០ម៉ឺន ដែលជាជំនួយរបស់មិត្តចិន ត្រូវដឹកមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ។

នាយករដ្ឋមន្ត្រីបានបន្តថាវ៉ាក់សាំងស៊ីណូវ៉ាក់ ដែលដឹកមកដល់កម្ពុជានេះ គឺជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា។ ចំណែកឯឧបករណ៍តេស្តរហ័សចំនួន ៣០ម៉ឺន ដែលដឹកមកជាមួយវ៉ាក់សាំងនេះ គឺជាជំនួយរបស់មិត្តចិន។ វ៉ាក់សាំង គឺជាឧបករណ៍ដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលលើពិភពលោក។

សូមជម្រាបថារាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចហ៊ុន សែន ជាប្រមុខនោះ ក៏បានដាក់ចេញផែនការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ជាផែនការយុទ្ធសាស្ត្រមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះផងដែរ។

រាជរដ្ឋាភិបាលកម្ពុជា បានស្វះស្វែងយ៉ាងខ្លាំងក្នុងការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។ មកដល់ពេលពេលបច្ចុប្បន្ននេះ រកបានវ៉ាក់សាំងប្រមាណជា ១៨លានដូសហើយ ដែលក្នុងនោះមានទាំងការផ្តល់ជំនួយ និងការបញ្ជាទិញ។ វ៉ាក់សាំងប្រមាណជា ១៧លានដូសនេះ ភាគច្រើនជាវ៉ាក់សាំងរបស់ចិន គឺស៊ីណូហ្វាម និងស៊ីណូវ៉ាក់។

តាមផែនការនៅត្រឹមខែសីហា ខាងមុខនេះ កម្ពុជា នឹងទទួលបានវ៉ាក់សាំងគ្រប់ ២០លានដូសសម្រាប់ចាក់ជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ដែលមានចំនួនប្រមាណ ១០លាននាក់។ កម្ពុជា ក៏បានបញ្ជាទិញវ៉ាក់សាំងប្រមាណ ៥លានដូសបន្ថែមទៀត សម្រាប់ចាក់ជូនក្មេង និងយុវវ័យអាយុចាប់ពី ១២ឆ្នាំ ទៅ១៧ឆ្នាំផងដែរ។ រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋជាង ៧លាននាក់ហើយ បានចាក់វ៉ាក់សាំងរួចរាល់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ កក្កដា ២០២១

ភ្នំពេញ៖លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបង្ហាញអំពីលទ្ធផល នៃការនាំចេញ កសិផល ក្នុងរយៈពេល៧ខែឆ្នាំ២០២១។

លោក វេង សាខុន បានបង្ហាញថា៖ ដោយផ្អែកលើប្រព័ន្ធទិន្នន័យ គ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) របស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងរយៈពេល៧ខែឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញកសិផលទៅក្រៅប្រទេសមាន៖
– បរិមាណសរុប ៥ ០៣២ ៩៦៨,៦០តោន ទៅកាន់ទិសដៅ ៦៤ប្រទេស គឺមានការកើនឡើងចំនួន ២ ៣៤២ ៩៨១,៣៩តោន ស្មើនឹង ៨៧,១០%
– បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ គឺទទួលបានត្រឹមតែ ២ ៦៨៩ ៩៨៧,២២តោន ។

កសិផលសំខាន់ៗដែលបាននាំចេញមានដូចខាងក្រោម៖
១- ការនាំចេញអង្ករ
– បរិមាណអង្ករនាំចេញមានចំនួន ៣០៩ ៨៦៥តោន មានការថយចុះចំនួន ១១៦ ២០៨តោន (-២៧,២៧%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល៧ខែឆ្នាំ២០២០ ដែលមានចំនួន ៤២៦ ០៧៣តោន។ ក្នុងនោះការនាំចេញអង្ករក្នុងខែកក្កដា ឆ្នាំ២០២១ មានចំនួន ២៩ ៤១៥តោន កើនឡើងចំនួន ១ ០០២តោន (៣,៥៣%) បើធៀបនឹងខែកក្កដា ឆ្នាំ២០២០ ដែលមានចំនួន ២៨ ៤១៣តោន
– អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ២១៤ ៩៦៨តោន ស្មើនឹង ៦៩,៣៧% អង្ករសគ្រប់ប្រភេទមានចំនួន ៨៨ ៧០២តោន ស្មើនឹង ២៨,៦៣% និងអង្ករចំហុយមានចំនួន ៦ ១៩៥តោន ស្មើនឹង ២%
– អង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន ២១ប្រទេស មានបរិមាណសរុបចំនួន ៧៧ ៧៨៦តោន (ថយចុះចំនួន ៦៦ ៤៦១តោន ស្មើនឹង -៤៦,០៧%) ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ១៥៣ ៩២១តោន (ថយចុះចំនួន ១ ៤០៦តោន ស្មើនឹង -០,៩១%) ទិសដៅអាស៊ានចំនួន ៥ប្រទេស មានបរិមាណសរុបចំនួន ២៩ ៤៥៣តោន(ថយចុះចំនួន ២៧ ៦១១តោន ស្មើនឹង -៤៨,៣៩%) និងទិសដៅដទៃទៀតចំនួន២២ប្រទេស មានបរិមាណសរុប ៤៨ ៧០៥តោន (ថយចុះចំនួន ២០ ៧៣០តោន ស្មើនឹង -២៩,៨៦%)
– ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន ៥៨ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ២២៤ ៩៥២តោន (៧២,៦០%) និងក្រុមហ៊ុន ៤៨ដទៃទៀតបាននាំចេញត្រឹមតែ ៨៤ ៩១៣តោន (២៧,៤០%)។

២- ការនាំចេញស្រូវ
ក្នុងរយៈពេល៧ខែឆ្នាំ២០២១ ការនាំចេញស្រូវមានចំនួន ២ ០០៨ ២៤១តោន ទៅកាន់ប្រទេសវៀតណាម (មានវិញ្ញាបនបត្រភូតគាមអនាម័យចំនួន ១ ២៩០ ៥០២,៥២តោន) ដែលមានការកើនឡើងចំនួន ៩០០ ៧៦៦តោន (៨១,៣៤%) បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានចំនួន ១ ១០៧ ៤៧៥តោន។

៣- ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ
ក្នុងរយៈពេល៧ខែឆ្នាំ២០២១ ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួន ៣ ៤៣២ ៦០១,០៨ តោនកើនឡើងចំនួន ១ ១៦៨ ៦៨៦,៨៧តោន ស្មើនឹង ៥១,៦២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានចំនួន ២ ២៦៣ ៩១៤,២២តោន ដែលក្នុងនោះរួមមាន៖
1) ចំណិតដំឡូងមីក្រៀមមានចំនួន ១ ២៥៤ ០០៣,១២តោន (កើនឡើងចំនួន ១៤,២២%) ក្នុងនោះនាំចេញទៅប្រទេសថៃចំនួន ៨៤០ ៦០០តោន ប្រទេសវៀតណាមចំនួន ៣៩៣ ៧៥១,៥៦តោន និងប្រទេសចិនចំនួន ១៩ ៦៥១,៥៦តោន
2) ដំឡូងមីស្រស់មានចំនួន ៣៩៦ ៣០០តោន (ថយចុះចំនួន -៨,៦៤%) ក្នុងនោះនាំចេញទៅប្រទេសថៃចំនួន ៩១ ២៥០តោន និងប្រទេសវៀតណាមចំនួន ៣០៥ ០៥០តោន
3) ម៉្សៅដំឡូងមីមានចំនួន ១៨ ៤៦៥,០៤តោន (កើនឡើងចំនួន ២២,៤៣%) ក្នុងនោះនាំចេញទៅប្រទេសចិនចំនួន ១៦ ៣៥៨,៦តោន ប្រទេសអ៊ីតាលីចំនួន ៣៤០,៦៤តោន ប្រទេសណេដឺឡែនចំនួន ១៥២តោន ប្រទេសថៃចំនួន ១ ៣៧៥,៨តោន សហរដ្ឋអាមេរិកចំនួន ១៧០តោន និងប្រទេសប៊ែលហ្ស៉ិកចំនួន ៦៨តោន
4) កាកសំណល់ដំឡូងមីមានចំនួន ៤ ៩០៨តោន (ថយចុះចំនួន -៣៦,១១%) នាំចេញទៅប្រទេសចិន
5) គ្រាប់ស្វាយចន្ទីមានចំនួន ៨៦៦ ២០៧,៧៧តោន (កើនឡើងចំនួន ៣៤៥,២៩%) នាំចេញទៅប្រទេសចិនចំនួន ៣ ៦៣៩,៥តោន ប្រទេសឥណ្ឌាចំនួន ១៧តោន ប្រទេសជប៉ុនចំនួន ៣៤,៤៣តោន ប្រទេសកូរ៉េចំនួន ៣,៩១តោន ប្រទេសឡាវចំនួន ២តោន ប្រទេសអារ៉ាប់ចំនួន ១៤,៥១តោន ប្រទេសតូហ្គោចំនួន ០,០១តោន ប្រទេសថៃចំនួន ៣ ១៩៩,៤០តោន ប្រទេសអារ៉ាប់រួមចំនួន ០,០១តោន ប្រទេសវៀតណាមចំនួន ៨៥៩ ២៩០តោន និងប្រទេសបង់ក្លាដែសចំនួន ៧តោន
6) គ្រាប់ពោតមានចំនួន ១៤៦ ៣០៤,១៩តោន (កើនឡើងចំនួន ១,០៩%) នាំចេញទៅប្រទេសបង់ក្លាដេស ចំនួន ៤២តោន ប្រទេសកូរ៉េចំនួន ២១តោន កោះតៃវ៉ាន់ចំនួន ៧៥១,១៩តោន ប្រទេសថៃចំនួន ៤២ ៣៥០តោន និងប្រទេសវៀតណាមចំនួន ១០៣ ១៤០តោន
7) គ្រាប់សណ្តែកបាយមានចំនួន ២១ ២៣០តោន (កើនឡើងចំនួន ៥៤៧,៣៣%) នាំចេញទៅប្រទេសវៀតណាម
8) គ្រាប់សណ្តែកសៀងមានចំនួន ១៩ ៨៨០,០៤តោន (កើនឡើងចំនួន ១០០%) នាំចេញទៅប្រទេសថៃចំនួន ៧ ៩៥០តោន ប្រទេសអារ៉ាប់រួមចំនួន ០,០៤តោន និងប្រទេសវៀតណាមចំនួន ១១ ៩៣០តោន
9) ផ្លែចេកស្រស់មានចំនួន ២៧០ ២២១,៦៨តោន (កើនឡើងចំនួន ៦១,០៨%) នាំចេញទៅប្រទេសចិនចំនួន ២៤០ ១០៨,៥៧តោន ប្រទេសជប៉ុនចំនួន ៤៩៥,៣០តោន ប្រទេសសិង្ហបុរីចំនួន៤៨០,៤៨តោននិងប្រទេសវៀតណាមចំនួន ២៩ ១៣៧,៣៣តោន
10) ផ្លែក្រូចថ្លុងមានចំនួន ២៧ ៤១៨,៤៤តោន (កើនឡើងចំនួន ៩០,៤១%) នាំចេញទៅប្រទេសថៃចំនួន ២៧ ៣៥៤តោន និងប្រទេសវៀតណាមចំនួន ៦៤,៤៤តោន
11) ផ្លែស្វាយស្រស់មានចំនួន ១៦១ ២២៨,៥៥តោន (កើនឡើងចំនួន ២៤៧,៩២%) នាំចេញទៅទីក្រុងហុងកុងចំនួន ៥០,៧៨តោន ប្រទេសកូរ៉េចំនួន ១២៤,៣៨តោន ប្រទេសគុយវ៉ែតចំនួន ០,០១តោន ប្រទេសសិង្ហបុរីចំនួន ១៦,២០តោន ប្រទេសថៃចំនួន ២១ ២១៩,២៨តោន ប្រទេសវៀតណាមចំនួន ១៣៩ ៦០៦,៦៨តោន និងប្រទេសចិនចំនួន ២១១,២២តោន
12) ដំណាប់ស្វាយមានចំនួន ១៣ ៥២៤,៥តោន (កើនឡើងចំនួន ១៩៤,១៨%) នាំចេញទៅប្រទេសចិនចំនួន ១១ ០៩៥,៥៩តោន ប្រទេសជប៉ុនចំនួន ៥១២,៥០តោន ប្រទេសកូរ៉េចំនួន ១៤,៥៦តោន ប្រទេសហ្វីលីពីន ចំនួន ៧៣៥,៦៩តោន ប្រទេសថៃចំនួន ១ ០៦៤,៦១តោន សហរដ្ឋអាមេរិកចំនួន ៨,៥៦តោន ប្រទេសវៀតណាម ចំនួន ៧៦,៨០តោន ចក្រភពអង់គ្លេស ១៦,១៤តោន និងប្រទេសកាហ្សាក់ស្ថានចំនួន ០,០៥តោន
13) ទឹកស៊ីរ៉ូស្វាយមានចំនួន ៤ ០៦៩,៦២តោន (កើនឡើងចំនួន ៧៩,១៦%) នាំចេញទៅប្រទេសចិនមានចំនួន ១៤៨តោន និងប្រទេសហ្វីលីពីនចំនួន ៣ ៩២១,៦២តោន
14) ដូងប្រេងមានចំនួន ២៩ ៦១៦,៦៩តោន (ថយចុះចំនួន -៩,៧៣%) នាំចេញទៅប្រទេសឥណ្ឌាចំនួន ២៤ ២១៦,៦៩តោន និងប្រទេសម៉ាឡេស៊ីចំនួន ៥ ៤០០តោន
15) ម្រេចមានចំនួន ២២ ៥៨០,៦៨តោន (កើនឡើងចំនួន ៥៥៨,១៩%) នាំចេញទៅប្រទេសប៊ែលហ្ស៊ិក ចំនួន ១៥,៩៨តោន ប្រទេសកាណាដាចំនួន ០,៥២តោន សាធារណរដ្ឋឆេកចំនួន ៦,១០តោន ប្រទេសបារាំងចំនួន ២០,១៤តោន ប្រទេសអាល្លឺម៉ង់ចំនួន ២៤៤,៥៧តោន ប្រទេសឥណ្ឌាចំនួន ៤២តោន ប្រទេសជប៉ុនចំនួន ២,៥៨តោន ប្រទេសកូរ៉េចំនួន ១,៥៥តោន ប្រទេសប៉ូឡូញចំនួន ៧,០៩តោន ប្រទេសរុស្ស៊ីចំនួន ០,៨០តោន ប្រទេសស៊ុយអ៊ែត ចំនួន ១,២៩តោន ប្រទេសស្វីសចំនួន ០,៤៨តោន កោះតៃវ៉ាន់ចំនួន ១៥តោន ប្រទេសអង់គ្លេសចំនួន ១,២៤តោន ប្រទេសអារ៉ាប់រួមចំនួន ០,០១តោន សហរដ្ឋអាមេរិកចំនួន ១,៧៥តោន ប្រទេសវៀតណាមចំនួន ២២ ២១៧,៤២តោន ប្រទេសសិង្ហបុរីចំនួន ១,៩៧តោន និងប្រទេសកាហ្សាក់ស្ថានចំនួន ០,១៩តោន
16) ថ្នាំជក់មានចំនួន ១ ៦៩៩,៧៥តោន (ថយចុះចំនួន -៦០,៣២%) នាំចេញទៅប្រទេសប៊ែលហ្ស៊ិកចំនួន១៩,៨២តោន ប្រទេសអាល្លឺម៉ង់ចំនួន ០,០០១តោន ប្រទេសហុងគ្រីចំនួន ១៩,៨០តោន ប្រទេសឥណ្ឌូនេស៊ីចំនួន ០,០២តោន ប្រទេសសិង្ហបុរីចំនួន ០,០១តោន ប្រទេសវៀតណាម ១ ៦៦០តោន និងប្រទេសចិនចំនួន ០,១០តោន
17) បន្លែចម្រុះមានចំនួន ៥៦,៧៨តោន (ថយចុះចំនួន -២៣,១១%) នាំចេញទៅប្រទេសបារាំង
18) ម្ទេសស្រស់មានចំនួន ៦៦ ២២៧,១២តោន (កើនឡើងចំនួន ៤៦%) នាំចេញទៅប្រទេសថៃចំនួន ៦៦ ២២៧,១២តោន និងប្រទេសអារ៉ាប់រួមចំនួន ០,០០២តោន
19) ម្ទេសក្រៀម មានចំនួន ១ ៣២០,២២តោន (កើនឡើងចំនួន ១០,០២%) នាំចេញទៅប្រទេសថៃចំនួន ១ ៣២០តោន ប្រទេសប៊ែលហ្ស៊ិកចំនួន ០,២១តោន និងប្រទេសកាណាដាចំនួន ០,០១តោន
20) ផលិតផលចំនួន ៦៦មុខ ផ្សេងទៀត មានចំនួន ១ ៣៩៧ ៨៤១,៤២តោន។

៤-តម្លៃនៃការនាំចេញកសិផល
ការប៉ាន់ស្មានតម្លៃក្នុងរយៈពេល៧ខែឆ្នាំ២០២១ ដែលទទួលបានពីការនាំចេញកសិផល (ឯកតាតម្លៃផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញ) មានចំនួន ២ ៩៦៤ ៩៧៤ ៧១៤,៤៣ដុល្លារអាមេរិក ដែលក្នុងនោះ៖
– ការនាំចេញអង្ករមានចំនួន ២៦១ ៨៣៥ ៩២៥ដុល្លារអាមេរិក
– ការនាំចេញស្រូវមានចំនួន ៣២៩ ៣៥១ ៥២៤ដុល្លារអាមេរិក
– ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ២ ៣៧៣ ៧៨៧ ២៦៥,៤៣ដុល្លារអាមេរិក។

៥-សន្និដ្ឋាន ការនាំចេញកសិផលសរុបក្នុងរយៈពេល៧ខែឆ្នាំ២០២១ មានកំណើនចំនួន ៨៧,១០% ក្នុងនោះកសិផល ក្រៅពីអង្ករមានការកើនឡើងចំនួន ១០៨,៦៣% រីឯការនាំចេញអង្ករមានការថយចុះចំនួន -២៧,២៧% ដោយសារកង្វះទូរកុងតេន័រសម្រាប់ផ្ទុក និងតម្លៃដឹកជញ្ជូនកើនឡើង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ កក្កដា ២០២១

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតក្រុមការងារសិក្សា និង ស្រាវជ្រាវ រកឱសថ និងបរិក្ខារសម្រាប់ប្រយុទ្ធ នឹងជំងឺកូវីដ-១៩។ នេះបើយោងតាមលិខិតចុះហត្ថលេខា ដោយសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ កក្កដា ២០២១

ភ្នំពេញ៖សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានផ្ញើសារលិខិតអបអរសាទរជូនចំពោះសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសដែលសម្តេចទទួលគ្រឿងឥស្សរិយយសថ្នាក់មិត្តភាព “Order of Friendship” ពីឯកឧត្ត្តម Vladimir Putin ប្រធានាធិបតីនៃសហព័ន្ធរុស្សី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ កក្កដា ២០២១

ភ្នំពេញ៖ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោកហ៊ុន ម៉ានី បានលើកឡើងថា៖ខ្ញុំសូមចូលរួមអបអរសាទរជាមួយប្រជាជនកម្ពុជា ទាំងអស់ ដែលទទួលបាននូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ជាបន្តបន្ទាប់ ពីបណ្តាប្រទេសជាមិត្ត។

លោកហ៊ុន ម៉ានី បានបន្តថា៖នៅថ្ងៃនេះ វ៉ាក់សាំង ចនសាន់​ និងចនសាន់ ដែលជាជំនួយរបស់សហរដ្ឋអាមេរិក តាមរយៈយន្តការកូវ៉ាក់ ត្រូវបានដឹកមកដល់ព្រះរាជាណាចក្រកម្ពុជា ដែលនេះគឺជាកាយវិការដ៏មានអត្ថន័យ ក្នុងការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ទន្ទឹមនឹងការដាក់ចេញនូវចំណាត់ការនានា ប្រកបដោយប្រសិទ្ធភាព សំដៅធានាបាននូវការគ្រប់គ្រងស្ថានការណ៍ ដោយរក្សាបានទាំងប្រក្រតីភាពនៃជីវភាពសង្គម​ និងការកាត់បន្ថយផលប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជា ក៏សម្រេចបាននូវការចាក់វ៉ាកសាំង ជូនដល់ប្រជាពលរដ្ឋ ស្របតាមផែនការ និងទិសដៅដែលបានកំណត់។ តាមរយៈការមកដល់ជាបន្តបន្ទាប់នៃវ៉ាក់សាំងតាមរយៈជំនួយ និងការបញ្ជាទិញផ្ទាល់ រាជរដ្ឋាភិបាលនឹងអាចសម្រេចគោលដៅបានកាន់តែឆាប់រហ័សក្នុងការទប់ស្កាត់នូវជំងឺដ៏កាចសាហាវនេះ។

លោកហ៊ុន ម៉ានី បន្តទៀតថា៖ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជាម្នាក់ ខ្ញុំសូមសម្ដែងនូវអំណរគុណចំពោះកាយវិការសប្បុរសធម៌ដ៏ប្រពៃមួយនេះ​ ដែលការណ៍នេះ បានបង្ហាញពីចំណងមិត្តភាពល្អរវាងប្រទេសយើងទាំង២នៅក្នុងកាលៈទេសៈលំបាកនេះ។ ខ្ញុំក៏សង្ឃឹមដែរថា ប្រទេសជាមិត្តដទៃទៀតនឹងបន្តចូលរួមជាមួយព្រះរាជាណាចក្រកម្ពុជា​​​ដើម្បីសម្រេចបានជ័យជំនះលើការទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាសកលលោកទាំងមូល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ កក្កដា ២០២១

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអះអាងថា វ៉ាក់សាំងកូវីដ-១៩ Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអាមេរិក តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ បានដឹកមកដល់ប្រទេសកម្ពុជាយើងហើយ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថាតាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ សហរដ្ឋអាមេរិក បានប្រកាសផ្តល់វ៉ាក់សាំងចំនួន ១លានដូសដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ វ៉ាក់សាំងដែលមកដល់ថ្ងៃនេះ មានចំនួន ៥០ម៉ឺនដូស ដោយឡែកចំនួន ៥០ម៉ឺនដូស នឹងដឹកមកដល់នៅថ្ងៃទី០២ ខែសីហាខាងមុខ។ អំណោយនេះ គឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ចំពោះប្រជាជនកម្ពុជា និងនៅក្នុងតំបន់ ក្នុងពេលកំពុងតែប្រឹងងើបចេញពីជំងឺរាតត្បាតយ៉ាងធ្ងន់ធ្ងរនេះ។

សម្ដេចបានបញ្ជាក់ថាវ៉ាក់សាំង គឺជាឧបករណ៍ដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលលើពិភពលោក។

សូមជម្របថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខនោះ ក៏បានដាក់ចេញផែនការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ជាផែនការយុទ្ធសាស្ត្រមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ កម្ពុជា ក៏បានស្វះស្វែងយ៉ាងខ្លាំងក្នុងការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។ មកដល់ពេលពេលបច្ចុប្បន្ននេះ រកបានវ៉ាក់សាំងជាង ១៧លានដូសហើយ ដែលក្នុងនោះមានទាំងការផ្តល់ជំនួយ និងការបញ្ជាទិញ។

ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩នៅកម្ពុជា មានប្រទេសជាមិត្តចំនួន៤ហើយ បានផ្តល់ និងប្រកាសផ្តល់ជំនួយវ៉ាក់សាំងមកកម្ពុជា។ ប្រទេសដែលបានផ្តល់ និងបានប្រកាសផ្តល់រួមមាន៖ ចិន ផ្តល់វ៉ាក់សាំងជាង ២លានដូស ជប៉ុន ១លានដូស អាមេរិក ១លានដូស និងអង់គ្លេស ៤១ម៉ឺន ៥ពាន់ដូស៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ កក្កដា ២០២១

ភ្នំពេញ៖ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ប៉ែន បូណា បានឲ្យដឹងថា បច្ចុប្បន្ន មានអ្នកលេងសង្គមហ្វេសប៊ុកមួយចំនួន បានតាំងខ្លួនជាអ្នកសារព័ត៌មាន ដែលធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនអាចយល់ច្រឡំនិងទទួលបានព័ត៌មានដែលមិនពិត ដោយសារតែពួកគេពុំឆ្លងកាត់ការបណ្តុះ បណ្តាលឬការយល់ដឹងពីក្រមសីលធម៌វិជ្ជាជីវៈ។ លោកបានបញ្ជាក់ថា អ្នកសារព័ត៌មានទាំងមានវិជ្ជាជីវៈ និងគ្មានវិជ្ជាជីវៈត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តន៍តួនាទីភារកិច្ចរបស់អ្នកសារព័ត៌មាន នៅកម្ពុជាធ្វើយ៉ាងណាឲ្យការអនុវត្តន៍នោះ អនុលោមតាម ក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់ របស់សង្គម។

លោកថ្លែងយ៉ាងដ្នេះ ក្នុងកម្មវីធីកិច្ចពិភាក្សាសារព័ត៌មាន «ក្រមសីលធម៌នៃការផ្សាយព័ត៌មានផ្ទាល់តាមហ្វេសប៊ុក» នៅថ្ងៃថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ព្រឹកមិញនេះ ក្រោមវត្តមានលោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ កក្កដា ២០២១

ភ្នំពេញ៖លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ដណែនាំឲ្យអ្នកសារព័ត៌មានទាំងអស់ ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ នៃការផ្សព្វផ្សាយព័ត៌មាន របស់ខ្លួន ដើម្បីឲ្យសារធារណជន អាចទទួលព័ត៌មានបានពិត និងចៀសផុតពីបញ្ហាប្រឈមផ្លូវច្បាប់។

លោកខៀវកាញារីទ្ធ បានថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងកម្មវីធីកិច្ចពិភាក្សាសារព័ត៌មាន «ក្រមសីលធម៌នៃការផ្សាយព័ត៌មានផ្ទាល់តាមហ្វេសប៊ុក» នៅថ្ងៃថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ព្រឹកមិញនេះថា អ្នកសារព័ត៌មាន មានវិជ្ជាជីវៈមានសារសំខាន់ណាស់ ដែលធ្វើឲ្យប្រទេសជាតិទាំងមូលប្រែប្រួលនិងរីកចម្រើន។

លោករដ្ឋមន្ត្រីថានៅសតវត្សរ៍ទី២១នេះ អ្នកសារព័ត៌មានមានសារសំខាន់ដោយសារកត្ដាបីគឺកត្ដាអ៊ីនធឺណិត ប្រព័ន្ធផ្សព្វផ្សាយសង្គម និងបច្ចេកវិទ្យាសារព័ត៌មាន ដូចនេះ ក្រមសីលធម៌នៃការផ្សាយព័ត៌មានគឺអាចធ្វើឲ្យពិភពលោករីកចម្រើនបានលឿន។

លោកថា៖«សារសំខាន់នៃព័ត៌មានវាសំខាន់ធ្វើឲ្យសង្គមមួយប្រែប្រួលរីកចម្រើនឬធ្លាក់ចុះគឺព័ត៌មានហ្នឹងឯង អ៊ីចឹងហើយបានសតវត្សរ៍ទី ២១នេះយើងឃើញថា មានការរីកចម្រើនខ្លាំងក្លា ហើយយើងត្រូវយល់ឃើញថាសតវត្សរ៍ទី២១ដែលមានការរីកចម្រើន នេះ ហើយបាត់វិញយ៉ាងលឿន អាស្រ័យដោយសារកត្តាបីគឺបញ្ហាដែលយើងរកឃើញអ៊ីនធឺណិតនេះគឺជាកត្តាធំណាស់ដែលធ្វើឲ្យការផ្លាស់ប្ដូរព័ត៌មានបានលឿនឆាប់រហ័ស ទីពីរគឺទម្រង់ប្រព័ន្ធផ្សព្វផ្សាយសង្គមគឺវារុញឲ្យទំនាក់ទំនងផ្សព្វផ្សាយព័ត៌មានរត់កាន់តែលឿន។ មួយទៀតយើងដឹងហើយថាបណ្ណាល័យសកលមួយដែលធ្វើឲ្យយើងយកពីប្រភពដែល យើងតែនិយាយថាពិភពលោកនៅនឹងចង្អុលដៃរបស់យើង។ កត្តានេះវាជាកត្តាមួយដែលធ្វើឲ្យមានការប្រែប្រួលនៅក្នុងសតវត្សរ៍ទី២១ ក្នុងសង្គមបច្ចុប្បន្នឆ្នាំ២០២១នេះ មានការប្រែប្រួលនៅក្នុងសកលលោក ការក្រឡាប់ចាក់មួយចំនួនក្ដីក៏អាស្រ័យទៅដោយការអភិវឌ្ឍន៍នូវបច្ចេកវិទ្យាសារព័ត៌មាន។ ជាការពិតគេតែងនិយាយថាព័ត៌មានអត់មានផលិតអ្វីចេញទេ វាមិនដូចសេវាឧស្សាហកម្មផលិតរបស់នេះរបស់នោះ. ប៉ុន្តែសារព័ត៌មានគឺជាស្នូរដែលធ្វើឲ្យអ្វីៗបានប្រែប្រួល។ ដូច្នេះហើយយើងត្រូវមើលឃើញអំពីសារសំខាន់នៃសារព័ត៌មាន នៅសតវត្សរ៍ទី២១ ដោយការរីកចម្រើននេះដែលធ្វើឲ្យយើងបានឃើញមានការឈ្លោះគ្នារវាងអ្នកកាសែតដែល មានអាជ្ញាប័ណ្ណ អ្នកកាសែតបោះពុម្ពអ្នកកាសែតធ្វើការនៅវិទ្យុ ទូរទស្សន៍ ជាមួយអ្នកកាសែត ហ្វេសប៊ុក »។

រដ្ឋមន្ត្រីបានមានប្រសាសន៍បន្ដថា ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានគឺជាអាវក្រោះរបស់អ្នកសារព័ត៌មាន និងអាចរក្សាតម្លៃខ្លួនបាន។ លោកបានលើកឡើងថា សម្រាប់អ្នកសារព័ត៌មានគឺមានសិទ្ធ ហើយការប្រើប្រាស់សិទ្ធិសេរីភាពនោះ កុំហួសព្រំដែនដែលអាចធ្វើឲ្យប៉ះពាល់ ឬក្លាយជាការបរិហារ ទៅដល់ស្ថាប័ន ឬក៏បុគ្គលផ្សេងៗ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ កក្កដា ២០២១

«សម្ដេចហ៊ុន សែន ក្នុងពេលបើកពិធីបុណ្យសមុទ្រលើកទី៨ ក្នុងជុំទី២ នៅខេត្តកំពត ឆ្នាំ២០១៩»

ភ្នំពេញ៖នាយករដ្ឋមន្ត្រីខ្មែរ សម្តេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យតែងតាំងលោកស្រី ងិន ផលរ័ត្ន ជាអភិបាលក្រុងបូកគោ ខេត្តកំពត ដែលទើបបង្កើតថ្មី។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ក្នុងអនុក្រឹត្យនេះថា៖ «តែងតាំងលោកស្រី ងិន ផលរ័ត្ន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ នៃក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលទីស្តីការគណៈរដ្ឋមន្ត្រី ឲ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលក្រុងបូកគោ ខេត្តកំពត»។

គួរបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ បានចេញអនុក្រឹត្យ បង្កើតក្រុងបូកគោ នៃខេត្តកំពត ដោយកាត់យកឃុំចំនួន៣ ពីស្រុកទឹកឈូ គឺឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត។ ក្រុងបូកគោនេះ មានសង្កាត់ចំនួន០៣ គឺសង្កាត់បឹងទូក សង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត។ ទីតាំងរដ្ឋបាល ក្រុងបូកគោ ត្រូវស្ថិតនៅក្នុងសង្កាត់បឹងទូក ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កក្កដា ២០២១

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់អភិបាល រាជធានី ខេត្ត ស្តីពីការពន្យាពេលនៃការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ នេះបើយោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ ដែលចុះហត្ថលេខា ដោយសម្ដេច ស ខេង នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កក្កដា ២០២១

ភ្នំពេញ៖ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្ញើសារលិខិតអបអរសាទរ និងគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទទួលគ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព-Order of Friendship» ពីប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀរ ពូទីន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កក្កដា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រីខ្មែរ សម្ដេចហ៊ុន សែន បានថ្លែងអំណរ​​គុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត សកលកូវីដ-១៩ ដែលបន្ថែមពីលើការបរិច្ចាកវ៉ាក់សាំង បាន​ផ្ដល់ជំនួយជាហិរញ្ញប្បទានឥតសំណង ចំនួន៥៥លានដុល្លារអាម៉េរិក និងឥណទាន​សម្បទានប្រមាណ ២៣០ ដុល្លារអាម៉េរិកទៀតនោះ។

តាមរយៈសារលិខិតមួយផ្ញើទៅកាន់ លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ នាយករដ្ឋមន្ត្រី​ជប៉ុន ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «តាងនាមរាជរដ្ឋាភិ បាលនិងប្រជាជនកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រជូន ចំពោះរដ្ឋាភិបាលនិងប្រជាជនជប៉ុនសម្រាប់ការផ្ដល់វ៉ាក់សាំង Astra Zeneca ផលិតនៅក្នុង ប្រទេសជប៉ុនចំនួន ១ លានដូសជូនដល់កម្ពុជា។ ការបរិច្ចាគដ៏ថ្លៃថ្លានេះបានឆ្លុះបញ្ចាំង ដ៏ជ្រាលជ្រៅពីទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ប្រសើររវាង ប្រទេស យើងទាំងពីរ និងចូលរួមចំណែកយ៉ាងសំខាន់ដល់ការអនុវត្តកម្មវិធីជាតិផ្តល់វ៉ាក់សាំង ប្រឆាំងកូវីដ-១៩ របស់កម្ពុជា»។

សម្តេចហ៊ុន សែន បានថ្លែងថា បើទោះជាជំងឺរាតត្បាតសកល​កូវីដ-១៩នេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច-សង្គម ការរស់នៅប្រចាំថ្ងៃ និង​ជីវភាពរបស់យើង និងបានធ្វើឱ្យរាំងស្ទះដល់កិច្ចប្រជុំនានា និងការជួបជុំគ្នាជាលក្ខណៈ​រូបវន្ត​រវាងប្រទេសយើងទាំងពីរ យ៉ាងណាក្តី ប៉ុន្តែកូវីដ-១៩មិនអាចរាំងស្ទះដល់កិច្ច​សហ​ប្រតិបត្តិ ការទ្វេភាគីរបស់យើងឡើយ ដោយសារបច្ចេកវិទ្យាឌីជីថល។

នាយករដ្ឋមន្ត្រីបានបន្ថែមទៀតថា ដោយមានការលេចឡើងនូវប្រភេទវីរុសបំប្លែងថ្មី​សកម្ម​ភាព​របស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នេះមិន អាចបញ្ចប់ក្នុង​ពេលឆាប់ៗ​នោះទេ។ ដូច្នេះកម្ពុជាពិតជារីករាយណាស់ក្នុងការបន្តធ្វើការយ៉ាង​ជិតស្និទ្ធ ជាមួយរដ្ឋាភិ​បាលជប៉ុននៅក្នុងអំឡុងពេលនិងក្រោយពេលនៃ ជំងឺរាតត្បាតសកលនេះ ដើម្បីជំរុញផែន​ការស្តារសេដ្ឋកិច្ចឡើងវិញរបស់យើង។

ឆ្លៀតក្នុងឱកាសនេះដែរ សម្តេច ហ៊ុន សែន
សូមកោតសរសើរយ៉ាងខ្លាំងចំពោះកិច្ច​ខិត​ខំប្រឹងប្រែង របស់ជប៉ុន ក្នុងការរៀបចំកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកនៅក្នុងបរិបទនៃ​ជំងឺ​រាតត្បាតសកលនេះ ហើយសម្តេច ក៏បានជូនពរឱ្យប្រទេសជប៉ុន​រៀបចំកម្មវិធីកីឡា​នេះទទួលបានជោគជ័យប្រកបដោយផ្លែផ្កា។

ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា សម្ដេចហ៊ុន សែនក៏បាន​គូសបញ្ជាក់ផងដែរថា «សម្តេចបានទន្ទឹងរង់ចាំបំពេញការងារយ៉ាងជិតស្និទ្ធជាមួយ​លោក នាយករដ្ឋមន្ត្រីជប៉ុនទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងទាំងក្របខ័ណ្ឌពហុភាគី ជាពិសេសនៅក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ដែលនឹងត្រូវរៀបចំតាមរយៈ ប្រព័ន្ធ វីដេអូ នៅខែវិច្ឆិកាឆ្នាំនេះ និងនៅក្នុងឱកាសកម្ពុជាធ្វើជាប្រធានប្តូរវេនអាស៊ាន នៅឆ្នាំ​ក្រោយ ដើម្បីជាប្រយោជន៍ទៅវិញទៅមកនៃប្រជាជាតិ និងប្រជាជនយើង»។

គួរំឭកថា ក្នុងសារលិខិតរបស់ នាយករដ្ឋមន្ត្រីជប៉ុន​ ដែលត្រូវបាន​ប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន ដោយលោកឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា កាល​ពី​យប់​ថ្ងៃទី២៣ ខែកក្កដា ២០២១ ក្នុងឱកាសទទួលវ៉ាក់សាំង Astra Zeneca ផលិត​នៅ​ក្នុងប្រទេសជប៉ុនជូនដល់កម្ពុជានោះបានលើកឡើងថា ការឆ្លងរីករាលដាលនៃមេរោគ​កូវីដ-១៩នេះ ក៏បានជះឥទ្ធិពល ដល់ការផ្លាស់ប្ដូររវាងប្រទេសយើងទាំងពីរផងដែរ ប៉ុន្តែ​គម្រោងកិច្ចសហប្រតិបត្តិការរបស់ជប៉ុននៅកម្ពុជា បាននិងកំពុងបន្តដំណើរការយ៉ាង​រឹង​មាំ។
លោកនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ថា «ខ្ញុំក៏កំពុងផ្តោត ការយកចិត្ត​ទុក​ដាក់ទៅលើការបន្តរដំណើរការទៅមុខនូវគម្រោងដ៏សំខាន់ៗមិនអាចខ្វះបាន សម្រាប់ការ​អភិវឌ្ឍសេដ្ឋកិច្ច​របស់ប្រទេសកម្ពុជា ដូចជាគម្រោងកំពង់ផែ ក្រុងព្រះសីហនុ និងផ្លូវជាតិ​លេខ៥ជាដើម»៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page80 Page81 Page82 … Page145 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អុជធូកចោលចេញទៅក្រៅបណ្ដាលឱ្យឆេះផ្ទះ អុជធូកចោលចេញទៅក្រៅបណ្ដាលឱ្យឆេះផ្ទះ ចុះផ្សាយថ្ងៃទី ១៤ មិថុនា ២០២៦
សម្ដេចតេជោហ៊ុន សែន៖ រម្លឹកការឈឺចាប់ «ជីវិតរបស់ខ្ញុំនិងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់និងលំបាកវេទនាខ្លាំងណាស់» សម្ដេចតេជោហ៊ុន សែន៖ រម្លឹកការឈឺចាប់ «ជីវិតរបស់ខ្ញុំនិងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់និងលំបាកវេទនាខ្លាំងណាស់» ចុះផ្សាយថ្ងៃទី ១៤ មិថុនា ២០២៦
ដំណឹងល្អសម្រាប់អ្នកនិយមគាំទ្រ «ទុរេនបែកអន្លូង» ស្រុកស្ទឹងត្រង់! លែងព្រួយបារម្ភចំពោះទុរេនក្លែងបន្លំ ដំណឹងល្អសម្រាប់អ្នកនិយមគាំទ្រ «ទុរេនបែកអន្លូង» ស្រុកស្ទឹងត្រង់! លែងព្រួយបារម្ភចំពោះទុរេនក្លែងបន្លំ ចុះផ្សាយថ្ងៃទី ១៤ មិថុនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×