Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ភ្នំពេញ

ទីប្រឹក្សា ឆាវឆាវ ២៣ កញ្ញា ២០២៥

ករណីយោធាថៃបិទព្រំដែនជាឯកតោភាគី៖ សម្ដេចតេជោហ៊ុន សែន អះអាងថា ថៃអាចបន្តបិទសូម្បី១០០ឆ្នាំទៀតក៏កម្ពុជាមិនស្លាប់ដែរ

សម្ដេចតេជោហ៊ុន សែន នៅព្រលប់ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានបង្ហោះសារដូចខាងក្រោម៖

តាមពិតខ្ញុំមិនចង់និយាយអ្វីទេនៅចំពោះមុខជម្លោះកម្ពុជា-ថៃ ដែលកំពុងត្រូវបានសម្របសម្រួលក្រោមបទឈប់បាញ់ ដើម្បីធានាថាជីវិតកងទ័ព និងប្រជាជនមិនត្រូវស្លាប់ និងរបួសទ្រព្យសម្បត្តិទាំងរដ្ឋ ទាំងឯកជនក៏ដូចជា ហេដ្ឋារចនាសម្ព័ន្ធមិនត្រូវបានបំផ្លាញដោយសារសង្គ្រាមផ្ទុះឡើងវិញនោះឡើយ។

ប៉ុន្តែអ្វីដែលខ្ញុំចង់និយាយគឺការបើកច្រកព្រំដែនកម្ពុជា-ថៃ ដែលកន្លងមកនេះមានការនិយាយច្រើន ដែលខាងកម្ពុជាភាគច្រើនចេញពីបងប្អូនអ្នកលេងបណ្តាញសង្គម ឯសម្រាប់អ្នកនយោបាយ ឬអ្នកដឹកនាំកងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៉ីវិល មិនមានអ្នកណាចេញមកនិយាយទេ។ ក្រឡេកមើលទៅប្រទេសថៃ មានគ្រប់មជ្ឈដ្ឋានចេញមកនិយាយយ៉ាងច្រើនដែលតាំងពីលើដល់ក្រោមនិយាយតែពីបន្តបិទ។

ចាប់តាំងពីយោធាថៃបិទព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលបានសុំភាគីថៃបើកច្រកវិញទេ គ្រាន់តែប្រាប់ទៅភាគីថៃថា (ថៃជាអ្នកបិទ ថៃគឺជាអ្នកបើកមិនបាច់ចរចាជាមួយកម្ពុជាទេ ហើយកម្ពុជានឹងបើកតាមក្រោយយ៉ាងយូរ៥ម៉ោង)។

ជំហរកម្ពុជានេះ នឹងមិនផ្លាស់ប្តូរទេ ហើយកម្ពុជាក៏មិនធ្វើថោកទៅសុំថៃបើកច្រកព្រំដែននោះដែរ។ ថៃអាចបន្តបិទសូម្បី១០០ឆ្នាំទៀតក៏កម្ពុជាមិនស្លាប់ដែរ។

ខ្ញុំគួរតែអរគុណថៃ ដែលតាមរយៈការបិទព្រំដែនជាឯកតោភាគីនេះទំនិញថៃនាំចូលមិនបាន ធ្វើឲ្យទំនិញកម្ពុជាដែលផលិតក្នុងស្រុកមានការរីកចម្រើនយ៉ាងខ្លាំង។ ប្រជាជនកម្ពុជាដែលស្រឡាញ់ជាតិនាំគ្នាគាំទ្រប្រើប្រាស់ទំនិញក្នុងស្រុក ដែលនេះនឹងគាំទ្រដល់ការរីកចម្រើនខាងសេដ្ឋកិច្ចសម្រាប់រយៈពេលវែង។

ជាង៣ខែអត់ទំនិញថៃទីផ្សារកម្ពុជាមានស្ថិរភាព មានទំនិញប្រើប្រាស់គ្រប់គ្រាន់ និងអតិផរណាទាបនិយាយដោយឡែក និងនិយាយជារួមម៉ាក្រូសេដ្ឋកិច្ចគ្រប់គ្រងបានល្អ។

សម្រាប់សំណូមពរជប៉ុនដែលវិនិយោគនៅថៃផងនៅកម្ពុជាផង ដែលត្រូវការដឹកទំនិញឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ សូមជប៉ុនធ្វើទំនាក់ទំនងជាមួយភាគីថៃ ព្រោះភាគីកម្ពុជាបានផ្តល់ការយល់ព្រមរួចហើយ។ ខ្ញុំសូមបងប្អូនជនរួមជាតិ មេត្តាអត់ធ្មត់ និងទុកលទ្ធភាពឲ្យរាជរដ្ឋាភិបាលបន្តដោះស្រាយដោយសន្តិវិធី។ យើងមិនអាចយកសង្រ្គាមដើម្បីបញ្ចប់សង្គ្រាមបានទេ៕

In truth, I do not wish to make any statements regarding the Cambodia-Thailand conflict, which is currently being addressed under a ceasefire agreement intended to prevent the loss of life among military personnel and civilians, and to ensure that both public and private property, as well as infrastructure, are not destroyed in the event of renewed warfare.

However, what I do wish to speak about is the reopening of the Cambodia-Thailand border checkpoint. In recent times, there has been considerable public discussion, mostly from Cambodian social media users. Meanwhile, political figures, military leaders, and civil administrators have remained silent on the matter.

Looking at Thailand, we see voices from all levels of society, from top to bottom, speaking out repeatedly about maintaining the closure. Since the Thai military unilaterally shut the border, Cambodia has never requested its reopening. We simply informed the Thai side that, (as Thailand closed it, they should be the ones to reopen it. There is no need for negotiation with Cambodia, and once Thailand reopens its side, Cambodia will follow five hours later.)

This is Cambodia’s firm position and it will not change. Cambodia will not lower itself to beg Thailand to reopen the border. Even if Thailand decides to keep it closed for another 100 years, Cambodia will not perish.

I should express gratitude to Thailand. Their unilateral border closure has prevented the import of Thai goods, which in turn has led to significant growth in Cambodian domestic products. Cambodian citizens who love their country have come together to support and consume locally made goods, which will contribute to long-term economic development.

For over three months without Thai imports, Cambodia’s markets have remained stable, with an adequate supply of goods and low inflation. In macroeconomic terms, economic management has been effective.

Regarding Japan’s request as it has investments in both Thailand and Cambodia to transport goods across the Cambodia-Thailand border, Japan should contact the Thai side, as Cambodia has already granted its approval.

I respectfully urge my fellow citizens to remain patient and allow the Royal Government to continue resolving this matter through peaceful means. We cannot end war with war.

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ ២០ កញ្ញា ២០២៥

សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគ «ហេតុអ្វីក្នុងសង្គ្រាម៥ថ្ងៃកម្ពុជាមិនប្រើប្រាស់អាវុធធុនធ្ងន់ដើម្បីឆ្លើយតបការឈ្លានពានរបស់សៀម?»

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានចែករំលែកអត្ថបទវិភាគដែលត្រូវបានសម្តេចទម្លាយឱ្យដឹងថា ជាអត្ថបទរបស់ ឯកឧត្តម ខៀវ កាញារិទ្ធ អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖

ហេតុអ្វីក្នុងសង្គ្រាម៥ថ្ងៃកម្ពុជាមិនប្រើប្រាស់អាវុធធុនធ្ងន់ដើម្បីឆ្លើយតបការឈ្លានពានរបស់សៀម?
ចម្លើយ៖ កម្ពុជាមានយុទ្ធសាស្ត្រសង្គ្រាមបីយ៉ាង
ទី១- ជាទូទៅនៅក្នុងយុទ្ធសាស្ត្រសង្គ្រាមមុនការបើកប្រយុទ្ធទ្រង់ទ្រាយធំ យើងត្រូវស្គាល់សត្រូវ យើងត្រូវសិក្សាអំពីយុទ្ធសាស្ត្រប្រយុទ្ធរបស់សត្រូវ កម្លាំងកងទ័ព និងសមត្ថភាពសព្វាវុធរបស់សត្រូវ។
ទី២- សិក្សាពីសមត្ថភាពក្នុងការទប់ទល់និងការឆ្លើយតប គឺដូចជាត្រូវស្គាល់ខ្លួនឯង ដើម្បីបែងចែកកម្លាំងគ្រប់គ្រាន់តាមតំបន់ការពារ ដើម្បីធានាបានការឆ្លើយតបនិងការពារខ្លួនឱ្យសមស្រប100%។
ទី៣- សិក្សាពីទំនាក់ទំនងយុទ្ធសាស្ត្រសង្គ្រាមរវាងសម្ព័ន្ធមិត្តរបស់សត្រូវ ដូចជា អាវុធជាច្រើនដែលសត្រូវប្រើប្រាស់គឺជារបស់អាមេរិកនិងលោកខាងលិច បើយើងប្រើប្រាស់ការឆ្លើយតបហួសដែនកំណត់ ប្រាកដជាមានការប្រតិកម្មនិងការផ្គត់ផ្គង់អាវុធបន្ថែមដល់សត្រូវ។ ឧទាហរណ៍ បើយើងប្រើប្រាស់សព្វាវុធកម្រិតខ្ពស់របស់ចិនបាញ់ទម្លាក់យន្តហោះF-16របស់អាមេរិក ច្បាស់ណាស់ប្រាកដជាអាមេរិក មិនសុខចិត្តទេ អាមេរិកប្រាកដជាជួយផ្គត់ផ្គង់សព្វាវុធបន្ថែមឱ្យសៀម ពេលនោះសង្គ្រាមនឹងកាន់តែធំ ហើយលោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏មិនប្រកាសឱ្យមានបទឈប់បាញ់ដែរ បែរជាគាំទ្រសៀមឱ្យឈ្លានពានខ្មែរទៅវិញ។ ដូច្នេះការប្រើប្រាស់យុទ្ធសាស្ត្រប្រយុទ្ធ គឺត្រូវមានការប្រុងប្រយ័ត្ន ត្រូវប្រើប្រាស់ការថ្កោលទោសជាមុន ទើបមានការឆ្លើយតបតាមក្រោយ។

តើសៀមអាចធ្វើសង្គ្រាមឈ្នះខ្មែរដែរឬទេ?
ចម្លើយ៖ សៀមមិនអាចធ្វើសង្គ្រាមឈ្នះខ្មែរទេ ប៉ុន្តែអាចធ្វើឱ្យខ្មែររងផលប៉ះពាល់ខូចខាតធ្ងន់ធ្ងរ ព្រោះហេតុផល៤យ៉ាង៖
ទី១- សព្វាវុធ៖ បច្ចុប្បន្នទំនើបកម្មសព្វាវុធខ្មែរ ឱ្យតែមានហេតុផលសមស្របសម្រាប់ការឆ្លើយតប។ សព្វាវុធខ្មែរមានដូចជា ប្រព័ន្ធការពារដែនអាកាសKS-1C និង QW-3 អាចមានសមត្ថភាពបាញ់ទម្លាក់យន្តយោះចម្បាំនិងដ្រូនរបស់សៀមនិងប្រព័ន្ធបាញ់រ៉ូកែត PHL-03 . PHL-81 . PHL-90B . BM-21 . RM-70 . និងកាំភ្លើងធំSH1.155mm ជាដើម។ល។ សុទ្ធតែមានសមត្ថភាពកំណត់ទីតាំងមូលដ្ឋានទ័ព ការចល័តទ័ពផ្សេងៗរបស់សត្រូវនិងអាចកំទេចបានគ្រប់យ៉ាង។
ទី២- កម្លាំងកងទ័ព៖ បច្ចុប្បន្នកងទ័ពរបស់សៀមមានចំនួនច្រើនជាងខ្មែរ ប៉ុន្តែបើគិតពីសមត្ថភាពកងទ័ពប្រយុទ្ធខ្សែត្រៀម និងកងទ័ពកម្មង់ដូរពិសេសរបស់ខ្មែរនៅតែខ្លាំងជាងសៀម ហើយបច្ចុប្បន្ន រាជរដ្ឋាភិបាលខ្មែរក៏កំពុងតែជ្រើសរើសកងទ័ពបន្ថែមផងដែរ ដូច្នេះអាចបញ្ជាក់បានថា ការទប់ទល់តាមរយៈកងកម្លាំងកងទ័ពប្រយុទ្ធ សៀមមិនមានប្រៀបលើខ្មែរទេ។ (ខ្ញុំសុំពន្យល់ត្រង់នេះបន្តិច ការប្រយុទ្ធនៅក្នុងសមរភូមិមិនមែនយកកងទ័ពរាប់ម៉ឺនៗទៅវាយគ្នាទល់មុខទេគឺយុទ្ធសាស្ត្រប្រយុទ្ធ បែងចែកកម្លាំង ការទប់ទល់ខ្សែត្រៀម ប្រុងប្រៀបប្រយុទ្ធ មានរបៀបយុទ្ធសាស្ត្រច្រើនណាស់ ខុសពីបងប្អូនគិតថាឲ្យតែច្រើនគឺឈ្នះមិនមែនអញ្ចឹងទេ)។
ទី៣- បទពិសោធន៍និងភូមិសាស្ត្រ៖ បងប្អូនខ្មែរក៏ប្រហែលជាបានដឹងច្បាស់ដែរអំពីបទពិសោធន៍របស់កងទ័ពខ្មែរនិងភូមិសាស្ត្រដែលខ្មែរឈរជើងស្គាល់ច្បាស់ ព្រោះខ្មែរឆ្លងកាត់បទពិសោធន៍សង្គ្រាមជាងជិត40ឆ្នាំ។ត្រង់ចំណុចនេះគឺមានប្រៀបលើស50%លើសៀមរួចស្រេច ដូចជា ប្រើប្រាស់អាវុធមិនស្គាល់ភូមិសាស្ត្រ ចល័តទ័ពមិនស្គាល់យុទ្ធសាស្ត្រនិងភូមិសាស្ត្រ ការដឹកជញ្ជូនកាត់ផ្ដាច់ផ្លូវស្បៀងជាដើម។ល។ ត្រង់ចំណុចនេះខ្ញុំសុំមិនបកស្រាយច្រើនទេ បងប្អូនអាចសិក្សាបន្ថែមដោយខ្លួនឯងបាន។
ទី៤- រងផលខូចខាតនៅក្នុងសង្គ្រាមជាទូទៅ នៅពេលសត្រូវឈ្លានពានតែងតែរងផលខូចខាតធ្ងន់ធ្ងរច្រើនជាងយើងដែលការពារខ្លួន ដូចជាស្លាប់កងទ័ព ខូចខាតខ្វះអាវុធ ខ្វះស្បៀង បាត់បង់ទីតាំង។ បើមានការឆ្លើយតបឬវាយបកកម្រិតខ្ពស់ ប្រាកដជារងគ្រោះធ្ងន់ធ្ងរបំផុត ទើបខ្ញុំសន្និដ្ឋានថា ទោះសៀមខ្លាំងប៉ុណ្ណាបើមានសង្គ្រាមទ្រង់ទ្រាយធំ ប្រយុទ្ធមិនអាចលើសពីរបីខែឡើយ ដែលខុសពីខ្មែរនៅតែអាចកំដរបានរាប់ឆ្នាំ។

នៅក្នុងកាលៈទេសៈនេះ យើងទទួលយកបទឈប់បាញ់ដើម្បីការពារសន្តិភាព យើងមិនអាចផ្ទុះអាវុធទេ បើផ្ទុះអាវុធប្រាកដជាសហរដ្ឋអាមេរិក អន្តរជាតិ ថ្កោលទោសលើខ្មែរយើង និងគាំទ្រសៀមលើសង្គ្រាមឈ្លានពានខ្មែរ ហើយខ្មែរយើងក៏ទទួលទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរពីអន្តរជាតិផងដែរ។

ខ្ញុំនៅតែស្នើសុំបងប្អូន សូមព្យាយាមអត់ធ្មត់ ជឿជាក់លើរាជរដ្ឋាភិបាលយើង ពីព្រោះរាជរដ្ឋាភិបាលយើង កំពុងតែខិតខំធ្វើរឿងសំខាន់ៗជាច្រើនដែលបងប្អូនមិនអាចដឹងបានដើម្បីការពារជាតិមាតុភូមិនិងសន្តិភាព ការរស់នៅរបស់ប្រជាពលរដ្ឋ ការអត់ធ្មត់របស់បងប្អូនគឺប្ដូរបាននូវសន្តិភាពជាងមានសង្គ្រាម និងខិតខំជួយគាំទ្រផលិតផលខ្មែរ ដើម្បីកសិករខ្មែរ ប្រជាជនខ្មែរនិងសេដ្ឋកិច្ចខ្មែររីកចម្រើន៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១៨ កញ្ញា ២០២៥

សម្ដេចធិបតី ស្នើនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានធ្វើអន្តរាគមន៍ជាបន្ទាន់ ដើម្បីបន្ធូរភាពតានតឹងរវាងកងកម្លាំងប្រដាប់អាវុធថៃ និងប្រជាពលរដ្ឋស៊ីវិលកម្ពុជា

សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅមុននេះបន្តិច បានបង្ហោះសារថា នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ខ្ញុំបានជួបពិភាក្សាតាមទូរសព្ទជាមួយ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ពាក់ព័ន្ធនឹងការវិវត្តន៍នៃស្ថានការណ៍គួរឱ្យព្រួយបារម្ភ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ រហូតដល់មានការប៉ះទង្គិចគ្នារវាងកងកម្លាំងប្រដាប់អាវុធថៃ និងប្រជាពលរដ្ឋស៊ីវិលរបស់កម្ពុជា ដែលបានបណ្តាលឱ្យមានការរងរបួសជាច្រើននាក់។

សម្ដេចធិបតីហ៊ុន ម៉ាណែត បានបន្តថា ដោយស្ថានការណ៍នៅថ្ងៃនេះបន្តវិវត្តគួរឱ្យព្រួយបារម្ភទៀត ខ្ញុំបានស្នើឯកឧត្ដម Anwar Ibrahim ធ្វើអន្តរាគមន៍ជាបន្ទាន់ ដើម្បីបន្ធូរភាពតានតឹងរវាងកងកម្លាំងប្រដាប់អាវុធថៃ និងប្រជាពលរដ្ឋស៊ីវិលកម្ពុជា ដោយឱ្យរក្សាស្ថានភាពដដែល កុំអោយមានការរាយបន្លាលួសបន្ថែម ឬធ្វើសកម្មភាពណាមួយដែលពង្រីកវិសាលភាពនៃជម្លោះ និងរង់ចាំដំណោះស្រាយបញ្ហាព្រំដែនពីគណៈកម្មការចម្រុះព្រំដែន (JBC) នៅពេលខាងមុខ ស្របតាមការឯកភាពគ្នារវាងភាគីកម្ពុជានិងថៃក្នុងកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ ១៦ កញ្ញា ២០២៥

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន បង្ហាញការភ្ញាក់ផ្អើលក្រោយឃើញសារព័ត៌មានចុះផ្សាយអំពី ថាក់ ស៊ីន និង យ៉ីង ឡាក់ មានទ្រព្យសម្បត្តិនៅកម្ពុជា ហើយអាជ្ញាធរកម្ពុជាត្រៀមបង្កទ្រព្យសម្បត្តិ ត្រង់ចំណុចនេះសម្តេចតេជោ ហ៊ុន សែន បានចេញមកអះអាងថា លោក ថាក់ ស៉ីន ឬលោកស្រី យ៉ីង ឡាក់ ពុំមានទ្រព្យសម្បត្តិ ឬការរកស៉ីណាមួយនៅកម្ពុជានោះទេ ពេលអ្នកទាំងពីរមកកម្ពុជា គឺប្រើប្រាស់រថយន្តរបស់សម្តេចទាំងអស់បង្ហាញថា ថាក់ ស៉ីន គ្មានទ្រព្យសម្បត្តិណាមួយនៅកម្ពុជានោះឡើយ។

តាមរយៈបណ្តាញសង្គមនៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន រៀបរាប់ និងអះអាងជាមួយខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

ខ្ញុំទើបឃើញសារព័ត៌មានចុះផ្សាយថា ឯកឧត្តម ថាក់ ស៉ីន មានទ្រព្យសម្បត្តិនៅកម្ពុជា និងដែលអាជ្ញាធរកម្ពុជាត្រៀមបង្កកទ្រព្យសម្បត្តិទាំងនោះ។ ទោះខ្ញុំនិងឯកឧត្តម ថាក់ ស៉ីន មានបញ្ហាជាមួយគ្នាក៏ដោយ ក៏ខ្ញុំត្រូវមានការទទួលខុសត្រូវរក្សានូវភាពស្អាតស្អំរបស់ ឯកឧត្តម ថាក់ ស៉ីន ផងដែរ។

មិនថា ឯកឧត្តម ថាក់ ស៉ីន ឬលោកជំទាវ យ៉ីង ឡាក់ ពុំមានទ្រព្យសម្បត្តិ ឬការរកស៉ីណាមួយនៅកម្ពុជានោះទេ។ ពេលឯកឧត្តម ថាក់ ស៉ីន ឬ យ៉ីង ឡាក់ មកកម្ពុជា គឺប្រើប្រាស់រថយន្តរបស់ខ្ញុំទាំងអស់បង្ហាញថា ថាក់ ស៉ីន គ្មានទ្រព្យសម្បត្តិណាមួយនៅកម្ពុជានោះឡើយ។

ខ្ញុំគួរបញ្ជាក់បន្ថែមថា ឯកឧត្តម ថាក់ ស៉ីន និងខ្ញុំមិនដែលបានពិភាក្សាគ្នារឿងធ្វើអាជីវកម្មរកផលចំណេញខាងសេដ្ឋកិច្ចសម្រាប់បុគ្គល ឬគ្រួសារនោះទេ។

ប្រសិនព័ត៌មានបែបនេះចេញពីកម្ពុជា ខ្ញុំស្នើសុំឲ្យបញ្ឈប់ជាបន្ទាន់ដែលជាតិសាសន៍របស់យើងត្រូវរក្សានូវភាពថ្លៃថ្នូរមិនកុហក ភូតភរមួលបង្កាច់ប្រឌិតរឿងខុសការពិត។ ប្រសិនបើរឿងនេះចេញពីប្រទេសថៃ ត្រូវទុកឲ្យអាជ្ញាធរថៃដោះស្រាយ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១៣ កញ្ញា ២០២៥

ចិនចាប់វៀតណាមបង្ខាំងនិងជំរិតទារប្រាក់ ត្រូវបានចាប់ខ្លួន

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីបង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់, ឧក្រិដ្ឋជនចិន២នាក់ ត្រូវបានចាប់ខ្លួន

នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង០៤និង១៧នាទី មានករណីបង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់ ដោយក្រុមជនសង្ស័យចំនួន០១ក្រុមបានធ្វើសកម្មភាព ចាប់ជនរងគ្រោះចំនួន០២នាក់ រួមមាន៖ ១.ឈ្មោះ TRAN HONG TRANG ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម និងទី២.ឈ្មោះ NGAN THI KE ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិវៀតណាម ដាក់ចូលក្នុងវ៉ាលីរួចលើកចូលក្នុងរថយន្ត ចេញពីទីតាំង ជី យៀន រីស៊ត ស្ថិតក្នុងភូមិព្រះផ្តៅ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋានខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង ដោយបានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ។

លុះនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង០១និង២០នាទី កម្លាំងជំនាញបានបន្តដឹកនាំសហការដោយជួយសង្រោះជនរងគ្រោះចំនួន០២នាក់ខាងលើ នៅចំណុចភូមិអន្លង់ជ្រៃ ឃុំអន្លង់ជ្រៃ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលត្រូវបានក្រុមជនសង្ស័យកំពុងធ្វើការបង្ខាំង។

រហូតនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៤និង១០នាទី កម្លាំងជំនាញបានបន្តដឹកនាំសហការដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់រួមមាន ៖
១-ឈ្មោះ XIE CHENGPING ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិចិន ។
២-ឈ្មោះ LUO DEYUAN ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិចិន ឃាត់ខ្លួនត្រង់ចំណុចសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
Older posts
Newer posts
← Previous Page1 … Page7 Page8 Page9 … Page347 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!