Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ភ្នំពេញ

Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ សីហា ២០២១

ភ្នំពេញ៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទិញផ្លែមៀនចំនួន២១តោនដើម្បីចែកចាយ ជូនក្រុមគ្រូពេទ្យ និងអ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកព្យាបាលតាមមន្ទីរពេទ្យមួយចំនួន នៅរាជធានីភ្នំពេញ។

ផ្លែមៀនដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទិញចំនួន២១តោន នឹងចែកចាយជូនខាងក្រោម៖
ទី១៖ ក្រុមគ្រូពេទ្យស័្មគ្រចិត្តសម្តេចតេជោ (TYDA) និងអ្នកជំងឺកូវីដ ចំនួន ៦តោន
ទី២៖ មន្ទីរពេទ្យរុស្ស៉ី (គ្រូពេទ្យ និងអ្នកជំងឺកូវីដ១៩) ចំនួន៥តោន
ទី៣៖ មន្ទីរពេទ្យជ័យជំនះ (គ្រូពេទ្យ និងអ្នកជំងឺកូវីដ១៩) ចំនួន៥តោន
ទី៤៖ ស្តាតអូឡាំពិក ទីកន្លែងព្យាបាលជំងឺកូវីដ១៩ (គ្រូពេទ្យ និងអ្នកជំងឺកូវីដ១៩) ចំនួន៥តោន

សូមជម្រាបថា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ សម្ដេចហ៊ុន សែន នាយករដ្ឋមន្ដ្រី បានបញ្ជាឲ្យលោកហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស និងជានាយករងខុទ្ទកាល័យ សម្តេចហ៊ុន សែន ប្រមូលទិញផ្លែមៀនរបស់កសិករ នៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលជួបប្រទះនូវបញ្ហាក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ-១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ សីហា ២០២១

ភ្នំពេញ៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី​ ១៧​ ខែសីហា​ ឆ្នាំ២០២១នេះ​ បានសម្រេចផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមមីយ៉ាន់ម៉ា ដើម្បីបំពេញបេសកកម្មមនុស្សធម៌ ជួយដល់ប្រទេសមីយ៉ាន់ម៉ា ដែលកំពុងជួបការលំបាកដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា​ កាកបាទក្រហមកម្ពុជា ដែលមាន​ ហ្លួងម៉ែ​ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និង​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន កាលពីថ្ងៃទី​ ៩​ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ​ បានផ្តល់ថវិកា ៥ម៉ឺនដុល្លារ ជូនកាកបាទក្រហមនេប៉ាល់​ តាមរយៈសហព័ន្ធអន្តរជាតិ ដើម្បីទិញសម្ភារបរិក្ខារពេទ្យ និងស្បៀង ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅប្រទេសនេប៉ាល់។​

ដោយឡែក​ កាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ កាកបាទក្រហមកម្ពុជា ក៏បានផ្តល់ថវិកាចំនួន ១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមវៀតណាម​ តាមរយៈ ស្ថានទូតនៃសាធារណរដ្ឋសង្គម និយមវៀតណាមប្រចាំនៅកម្ពុជា ដេីម្បីចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតធ្ងន់ធ្ងរនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ផងដែរ។

តាមរយៈសកម្មភាពទាំងនេះ គឺបានស្តែងឱ្យឃើញនូវសមានចិត្ត និងទឹកចិត្តប្រកបដោយមេត្តាធម៌របស់សមាគមជាតិកាកបាទក្រហមកម្ពុជា ជាមួយមនុស្សជាតិទាំងអស់នៅលើពិភពលោក ដើម្បីរំលែកការលំបាកទាំងឡាយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ សីហា ២០២១

ភ្នំពេញ៖តាងនាមថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់និងភរិយា សូមគោរពជូនសារលិខិតជូនពរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងឱកាសខួបកំណើតគម្រប់ជន្មាយុ៧១ ឈានចូល ៧២ឆ្នាំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.8K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ សីហា ២០២១

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រ កម្ពុជា និង ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ យាងទៅទីក្រុងប៉េកាំងប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព។

សម្ដេចតេជោ ហ៊ុន សែន បានសូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជារាស្ត្រទូទាំងប្រទេស៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ សីហា ២០២១

ភ្នំពេញ៖ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនបក្សថ្នាក់កណ្ដាល បានផ្ញើសារជូនពរ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃពិធីចម្រើនជន្មាយុរបស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា គម្រប់៦៨ ឈានចូល ៦៩ឆ្នាំ ដែលនឹងចូលមកដល់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល សូមថ្លែងនូវមនោសញ្ចេតនាគោរព និង កត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតជូនចំពោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ដែលជានិច្ចកាលតែងយកអស់ កម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ក្នុងការបំពេញបេសកកម្មបម្រើជាឧត្តមប្រយោជន៍ជូនគណបក្ស និងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស កិច្ចខិតខំប្រឹងប្រែងលើកស្ទួយសិទ្ធិនារី ការចូលរួមគ្រប់សកម្មភាពសង្គមនិងមនុស្សធម៌ជាមួយរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពប្រជាជន ដែលជាគំរូដ៏ប្រពៃដល់យុវជន និងយុវនារីជំនាន់ក្រោយ។

ខ្ញុំសូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធក្នុងលោក ទេព្តាឆ្នាំថ្មី ឆ្នាំឆ្លូវ ព្រះនាម មណ្ឌាទេវី សូមតាមជួយអភិបាល ប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូន លោកជំទាវកិត្តិសង្គហបណ្ឌិតប្រធាន ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ សីហា ២០២១

ភ្នំពេញ៖លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញលិខិតអនុញ្ញាត ឱ្យលោក អ៊ុង សម្បត្តិសុភ័ក្ត្រ ប្រមូលចំណូលអនាម័យ ការលក់ដូរនៅតាមផ្សារនាៗក្នុងរាជធានីភ្នំពេញ រយៈពេល៥០ឆ្នាំ។ នេះបើយោងតាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះហត្ថលេខា ដោយលោក ឃួង ស្រេង នៅពីថ្ងៃ ១៦ ខែមីនា ឆ្នាំ២០២១។

ក្នុងលិខិតបានបញ្ជាក់ថាលោក អ៊ុង សម្បត្តិសុភ័ក្ត្រ ប្រមូលចំណូលអនាម័យ ការលក់ដូរនៅតាមផ្សារនាៗក្នុងរាជធានីភ្នំពេញ ដោយសកម្មភាពនេះធ្វើចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០៧១៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ សីហា ២០២១

ភ្នំពេញ៖រូបថតនិងឈ្មោះលោកវេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទត្រូវបានគេយកទៅបង្កើតជាហ្វេសប៊ុកក្លែងក្លាយ។

នេះបើតាមការជូនដំណឹងរបស់លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលផ្ញើជូនទៅក្រសួងមហាផ្ទៃនិងក្រសួងប្រៃសណីយ៍៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ សីហា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកឡើងថា៖ក្នុងមួយជិវិតនេះជិះដំរីបានម្តងព្រោះខ្ញុំខ្លាចដំរី។ នៅលើpage facebook របស់នាយករដ្ឋមន្ត្រីបានសរសេរថា៖រូបភាពជិះដំរីនេះគឺនៅថ្ងៃទី២៥ ខែមករា ឆ្នាំ ២០០០ ក្នុងពិធីសម្ពោធសួនចិញ្ចឹមសត្វភ្នំតាម៉ៅ។

ខាងពិធីការមិនដឹងថាខ្ញុំខ្លាចដំរីទេ ពួកគាត់រៀបចំដំរីអោយខ្ញុំជិះ រីឯខ្ញុំក៏តាំងខ្លួនជាអ្នកក្លាហានឡើងជិះដោយមិនមានអ្នកណាដឹងថាខ្ញុំខ្លាចដំរីទេ។

ក្នុងពេលជិះដំរីនេះខ្ញុំទើបមានអាយុ៤៨ឆ្នាំ ហើយ ទម្ងន់ទៀតសោតនៅក្រោម៦០គីឡូក្រាមនិងមិនទាន់ចេះវាយកូនគោលនៅឡើយ តែលេងបោះប៊ូលនិងលេងអុក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ សីហា ២០២១

ភ្នំពេញ៖មេដឹកនាំកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានទិញឧត្ធម្ភាគចក្រ Mi-17 ចំនួន៣គ្រឿង ដែលដើម្បីបំពាក់ជូនដល់កងយោធពលខេមរភូមិន្ទ។

សូមជម្រាបថានៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ លោកវង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ចុះទៅត្រួតពិនិត្យឧត្ធម្ភាគចក្រ Mi-17 ទាំង៣គ្រឿង។

លោកវង្ស ពិសេន ក្នុងឱកាសនោះដែរ បានណែនាំដល់លោកនាយទាហាន នៅទ័ពអាកាសឱ្យយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ និងថែទាំឱ្យបានល្អត្រឹមត្រូវតាមបច្ចេកទេស។

លោកក៏សូមគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោហ៊ុន សែន ដែលបានបំពាក់ឧត្ធម្ភាគចក្រ ជូនដល់កងយោធពលខេមរភូមិន្ទ ដើម្បីបម្រើក្នុងកិច្ចប្រតិបត្តិការបានលឿនទាន់ពេលវេលា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ សីហា ២០២១

ភ្នំពេញ៖លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបង្ហាញលទ្ធផលនៃគម្រោងស្រាវជ្រាវស្តីពី “ការពង្រីកវិសាលភាពដាំដុះពូជស្រូវ ផ្កាមាលតី ដែលធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ”។

រដ្ឋមន្ត្រីកសិកម្មបានបង្ហាញថា៖ពូជស្រូវផ្កាមាលតីជាពូជស្រូវកណ្តាលប្រកាន់រដូវ ត្រូវបានបញ្ចេញនិងផ្សព្វផ្សាយជូនកសិករប្រើប្រាស់ នៅដើមឆ្នាំ២០១៨ ដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ជាប្រភេទពូជនេះមានគុណភាពអង្ករល្អប្រសើរ ធន់ទ្រាំនឹងភាពរាំងស្ងួត ទឹកជំនន់ និងការដួលដើម ការដាំដុះមានការបន្សាំបានល្អទៅនឹងការប្រែប្រួលអាកាសធាតុ។ វាត្រូវបានអភិវឌ្ឍន៍ឡើងតាមរយៈការបង្កាត់រវាងពូជស្រូវក្រអូបផ្ការំដួល (មេ) និងពូជស្រូវកណ្តាលខា៣ (បា) ហើយត្រូវបានជ្រើសរើស និងពិសោធន៍ស្រាវជ្រាវ នៅលើក្សេត្របរិស្ថានផ្សេងៗអស់រយៈពេល១៤ឆ្នាំ។

សូមជម្រាបថាដើម្បីពង្រីកវិសាលភាពការដាំដុះពូជស្រូវផ្កាមាលតីដែលធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ និងតាមអនុសាសន៍ណែនាំរបស់របស់លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មនៅចុងឆ្នាំ២០១៨ ដោយមានការសហការណ៍ឧត្ថម្ភថវិកាពីរដ្ឋាភិបាលអូស្រ្តាលី តាមរយៈគម្រោងកាវ៉ាក់ (CAVAC) ដែលមានរយៈពេល ៤ឆ្នាំ (២០១៨-២០២១) ពូជស្រូវផ្កាមាលតីត្រូវបានពន្លឿនការផ្សព្វផ្សាយតាមរយៈការធ្វើស្រែបង្ហាញសរុប ២២០ កន្លែង ស្រែផលិតកម្មពូជក្នុងចំណាត់ថ្នាក់ចុះបញ្ជី ១២កន្លែង និងទិវាស្រែបង្ហាញផលិតកម្មពូជ ១១កន្លែង នៅតាមខេត្តគោលដៅចំនួន ៦ គឺ៖ ខេត្តស្វាយរៀង ព្រៃវែង កំពង់ធំ ឧត្តរមានជ័យ បាត់ដំបង និងពោធិសាត់។ ទន្ទឹមនឹងនេះកសិករចំនួន ២៣១ នាក់បានទទួលផលផ្ទាល់ពីគម្រោង ដោយទទួលបានគ្រាប់ពូជសុទ្ធ និងបច្ចេកទេសផលិតកម្មពូជស្រូវ និង២៨៤នាក់ ផ្សេងទៀតជាកសិករជិតខាង មន្រ្តីផ្សព្វផ្សាយកសិកម្ម ឈ្មួញ និងម្ចាស់ម៉ាស៊ីនកិនស្រូវ បានទទួលព័ត៌មានពីពូជស្រូវផ្កាមាលតី និងទទួលយកពូជនេះសម្រាប់បង្កបង្កើនផលនៅរដូវ ក្រោយ។

តាមរយៈគម្រោងនេះ ពូជស្រូវផ្កាមាលតីសរុបចំនួន ៤០ តោន ត្រូវបានផលិតនៅតាមខេត្តគោលដៅសម្រាប់ផ្សព្វផ្សាយបន្ត។ យោងលើលទ្ធផលនៃការធ្វើស្រែបង្ហាញចំនួន ២២០កន្លែង ពូជស្រូវផ្កាមាលតីដុះលូតលាស់ល្អ និងទទួលបានទិន្នផលខ្ពស់ជាងពូជកសិករជាមធ្យម ១៤% និង ២៧% ក្នុងលក្ខខណ្ឌកូនរដូវប្រាំងអូសបន្លាយរយៈពេលយូរ។

ក្នុងករណីសាធារណជន ចង់ទទួលបានព័ត៌មានបន្ថែម សូមធ្វើទំនាក់ទំនងជាមួយលោក ឡោ ប៊ុណ្ណា នាយកវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា ដែលមានលេខទូរស័ព្ទ ០៩៩៣៧៣៧៥៣៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ សីហា ២០២១

ភ្នំពេញ៖សម្តេចស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ បានបានផ្តាំផ្ញើឲ្យក្រសួងស្ថាប័ន បន្តជំរុញអនុវត្តសកម្មភាពទាំងឡាយ តាមការគ្រោងទុក និងត្រូវខិតខំពង្រឹង កិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថានទូតអាមេរិក និងគ្រប់ស្ថានទូតប្រទេសជាមិត្ត អង្គការជាតិ និងអន្តរជាតិ អង្គការសហប្រជាជាតិ ដែលបាន និងកំពុងរួមគ្នាជួយគាំទ្រ និងសហការរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បី ធ្វើឲ្យសម្រេចលទ្ធផល តាមការគ្រោងទុក ដោយពុះពារគ្រប់ឧបសគ្គ និងភាពប្រឈមទាំងឡាយ និងរួមគ្នារៀបចំទិន្នន័យ ដើម្បីចងក្រងជាប្រព័ន្ធ ដែលស៊ីសង្វាក់គ្នា សម្រាប់ប្រើប្រាស់ ជារបាយការណ៍ជាតិ និងសម្រាប់ការចែកផ្សាយទូលំទូលាយ។

សម្ដេច ស ខេង ក៏បានសម្តែងនូវអំណរសាទរ និងការកោតសរសើរ ចំពោះគ្រប់កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធនៃគ្រប់ក្រសួងស្ថាប័ន ក្នុងគណៈកម្មាធិការជាតិ គ្រប់ថ្នាក់ រួមទាំងកងកម្លាំងសមត្ថកិច្ចគ្រប់ផ្នែក ស្ថាប័នអយ្យការ ស្ថានបេសកកម្មការទូត នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបាននាំគ្នាជម្រុញអនុវត្តសកម្មភាព ទោះបីជាបាន និងកំពុងប្រឈមដោះស្រាយបញ្ហាផ្ទួនៗ រួមទាំងវិបត្តិកូវីដ-១៩ ក៏ដោយ និងបើកការពិភាក្សា ផ្តល់យោបល់បន្ថែម លើរបាយការណ៍ឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០២១។

សម្ដេច ថ្លែងយ៉ាងដូច្នេះនៅថ្ងៃព្រហ្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១នេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រឆាំងការជួញដូរមនុស្ស ឆមាសទី១ របស់គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) តាមប្រព័ន្ធអនឡាញ។

បើតាម លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានធ្វើរបាយការណ៍សង្ខេប ស្តីពីលទ្ធផលការងាររបស់គណៈកម្មាធិការជាតិ ដែលគ្រប់ក្រសួងស្ថាប័នទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានខិតខំប្រឹងប្រែងបំពេញភារកិច្ច ឲ្យសម្រេចបានលទ្ធផលគួរជាទីមោទនៈ ក្នុងដំណាក់កាលដ៏លំបាកដែលបាន និងកំពុងតែប្រឈមនឹងសភាពការណ៍វិវត្តន៍ថ្មី ដែលមិនអាចប៉ាន់ស្មានបាន។

លោកស្រី បន្តថា បញ្ហាប្រឈមទាំងនោះ ពាក់ព័ន្ធនឹងការជះឥទ្ធិពលពីការប្រែប្រួលនៃសភាពការណ៍ពិភពលោក ដែលមានទាំងវិបត្តិសេដ្ឋកិច្ច សង្គ្រាមរ៉ាំរ៉ៃនៅ បណ្តាប្រទេសមួយចំនួន គ្រោះធម្មជាតិទឹកជំនន់ ខ្យល់ព្យុះ ខ្យល់កន្រ្តាក់ បំណាក់ដី ភ្លើងឆេះព្រៃ និងគ្រោះមហន្តរាយដោយការរាតត្បាតដោយវីរុសកូវីដ-១៩ និងមេរោគបម្លែងថ្មី ដែលតា។

ចំណែកឯការងារអនុវត្តច្បាប់ កម្លាំងសមត្ថកិច្ចនគរបាលយុត្តិធម៌ បានបង្ក្រាបករណីជួញដូរមនុស្ស ច្រើនជាងឆ្នាំមុនបើគិតក្នុងរយៈពេលដូចគ្នា គឺ១៩៨ករណី ដែលក្នុងឆមាសទី១ ឆ្នាំ២០២០ បង្ក្រាបបាន ៦៣ករណី គឺកើន១៣៥ករណី ស្មើនឹង ២១៤.២៨% ក្នុងនោះ ពាក់ព័ន្ធនឹងបទល្មើសជួញដូរមនុស្ស បង្រ្កាបបាន ១៣៩ករណី កើនឡើង ១២៣ករណី និងបទល្មើសអាជីវកម្មផ្លូវភេទ បង្រ្កាបបាន៥៩ករណីកើន១២ករណី។

លោកស្រីបន្តថា ស្ថានទូតកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្របសម្រួលឲ្យពលរដ្ឋខ្មែរ ដែលមានបញ្ហាប្រឈមនៅក្រៅប្រទេស បានវិលត្រឡប់មកកម្ពុជាវិញ សរុបទាំងអស់២.៣១៧នាក់ ស្រី ៩៧២នាក់ ក្នុងនោះ មួយចំនួនតូច សង្ស័យថាជាជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងមានពលករខុសច្បាប់ដែលត្រូវវិលត្រឡប់មកពីប្រទេសថៃមានរហូតដល់ ១.៦០៨នាក់ ស្រី ៤៨០នាក់។

លោកស្រីបន្ថែមថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានទទួលពលរដ្ឋខ្មែរដែលបានធ្វើមាតុភូមិនិវត្តន៍ពីបរទេស និងទទួលពីអាជ្ញាធរប្រទេសនានា សរុបចំនួន ៤០.៨២២នាក់ ស្រ្តី ១៦.១៣៣នាក់ កុមារា ២.៣៩៥នាក់ កុមារី ២.១៧៥នាក់ ដែលក្រោយការសម្ភាសន៍ក្រុមការងារដាក់ការសង្ស័យថាពួកគេរងគ្រោះដោយករណីកេងប្រវ័ញ្ចកម្លាំងពលកម្ម ១៧នាក់ ជួញដូរកម្លាំងពលកម្ម ១១នាក់ អាពាហ៍ពិពាហ៍ផ្ទុយពីឆន្ទៈឬបង្ខំ ១៦២នាក់ និងករណីងាយរងគ្រោះ ៣២នាក់។

លោកស្រីក៏បានរាយការណ៍ដែរថា ក្នុងចំណោមពលករដែលត្រូវអាជ្ញាធរប្រទេសថៃបញ្ជូនមក ក្នុងនាមជាជន ត្រូវនិរទេស មានសរុបចំនួន ៤០ ៥៩៨នាក់ ដោយមណ្ឌលសំចតទទួលពលករនៅប៉ោយប៉ែត បានធ្វើការសម្ភាសន៍ដើម្បីកំណត់អត្តសញ្ញាណ រកឃើញមុខសញ្ញាសង្ស័យថាជាជនរងគ្រោះ ដោយការកេងប្រវ័ញ្ចកម្លាំងពលកម្ម ១៧នាក់ និងជាជនងាយរងគ្រោះ ៤៣នាក់ និងបានបញ្ជូន ទៅទទួលសេវាបន្តនៅអង្គការដៃគូដូចជា អង្គការតំណក់ទឹក អង្គការគ្រួសារថ្មី អង្គការភឿន អង្គការសាម៉ារីតាន់ភឺស និងអង្គការរតនៈអ៊ិនធើណេសិនណល ជាដើម។

ចំពោះទិសដៅ សម្រាប់ឆមាសទី២ ឆ្នាំ២០២១ លោកស្រី បានបញ្ជាក់ថាគណៈកម្មាធិការជាតិកំណត់យក តាមយុទ្ធសាស្រ្ត ដែលក្រសួង ស្ថាប័ន អង្គភាព ពាក់ព័ន្ធ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នឹងបន្តជំរុញអនុវត្ត គឺ ការងារច្បាប់ គោលនយោបាយ និងកិច្ចសហប្រតិបត្តិការ មាន៩ សកម្មភាព, ការងារបង្ការទប់ស្កាត់មាន ១៦សកម្មភាព, ការងារអនុវត្តច្បាប់ និងយុត្តិធម៌ព្រហ្មទណ្ឌ មាន ៥សកម្មភាព, ការងារការពារជនជនរងគ្រោះ មាន ១២សកម្មភាព និងបន្ថែម ការងារពង្រឹងសមត្ថភាព និងការតាមដាន ត្រួតពិនិត្យ មាន៧សកម្មភាព៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ សីហា ២០២១

ភ្នំពេញ៖ក្រសួងកសិកកម្មប្រកាសថា «ផ្លែមៀនប៉ៃលិន» មិនទាន់អាចនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសបាន ដោយសារបញ្ហារីករាលជំងឺកូវីដ១៩។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងកសិកកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។ សូមអានសេចក្ដីប្រកាសខាងក្រោម៖

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page77 Page78 Page79 … Page145 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អុជធូកចោលចេញទៅក្រៅបណ្ដាលឱ្យឆេះផ្ទះ អុជធូកចោលចេញទៅក្រៅបណ្ដាលឱ្យឆេះផ្ទះ ចុះផ្សាយថ្ងៃទី ១៤ មិថុនា ២០២៦
សម្ដេចតេជោហ៊ុន សែន៖ រម្លឹកការឈឺចាប់ «ជីវិតរបស់ខ្ញុំនិងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់និងលំបាកវេទនាខ្លាំងណាស់» សម្ដេចតេជោហ៊ុន សែន៖ រម្លឹកការឈឺចាប់ «ជីវិតរបស់ខ្ញុំនិងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់និងលំបាកវេទនាខ្លាំងណាស់» ចុះផ្សាយថ្ងៃទី ១៤ មិថុនា ២០២៦
ដំណឹងល្អសម្រាប់អ្នកនិយមគាំទ្រ «ទុរេនបែកអន្លូង» ស្រុកស្ទឹងត្រង់! លែងព្រួយបារម្ភចំពោះទុរេនក្លែងបន្លំ ដំណឹងល្អសម្រាប់អ្នកនិយមគាំទ្រ «ទុរេនបែកអន្លូង» ស្រុកស្ទឹងត្រង់! លែងព្រួយបារម្ភចំពោះទុរេនក្លែងបន្លំ ចុះផ្សាយថ្ងៃទី ១៤ មិថុនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×