Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ភ្នំពេញ

Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កញ្ញា ២០២១

ភ្នំពេញ៖អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសុំឱ្យផេកហ្វេសប៊ុក គណនីឈ្មោះ ហង្ស សំណាង ធ្វើការកែតម្រូវអំពីការផ្សព្វផ្សាយរបស់ខ្លួន ដូចមានចែងក្នុងមាត្រា១០ នៃច្បាប់ស្តីពីរបបសារព័ត៌មាន។ ក្នុងករណីមិនព្រមធ្វើការកែតម្រូវនោះទេ កងរាជអាវុធហត្ថ នឹងប្រគល់សិទ្ធិជូនមេធាវី ដើម្បីប្ដឹងទាម ទារសងជំងឺចិត្តទៅតាមផ្លូវតុលាការ។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះនៅថ្ងៃទី ៧ ខែកញ្ញាឆ្នាំ ២០២១ ម្សិលមិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ កញ្ញា ២០២១

ភ្នំពេញ៖នាយកដ្ឋានព័ត៌មានវិទ្យា បានឲ្យដឹងថា កន្លងមក នាយកដ្ឋានព័ត៌មានវិទ្យាធ្លាប់បានធ្វើការផ្សព្វផ្សាយនូវអត្តបទអប់រំ ស្តីអំពី “ហានិភ័យនៃកម្ចីអនឡាញខុសច្បាប់ (Loan Shark / Scam)” ដែលអត្ថបទនោះបានអធិប្បាយអំពីល្បិចកល ដែលជនខិលខូចបានអនុវត្តក្នុងការឆបោក ឬដាក់អន្ទាក់ទៅលើជនរងគ្រោះ ព្រមទាំងបរិយាយអំពីហានិភ័យពាក់ព័ន្ធមួយចំនួនផងដែរ។

នាយកដ្ឋានព័ត៌មានវិទ្យា បានបន្តថា ថ្មីៗនេះ ដោយទទួលបានសេចក្តីរាយការណ៍ជាបន្តបន្ទាប់ពីមហាជន ក្រុមការងារយើងខ្ញុំ សូមលើកយកនូវល្បិចកល និងបច្ចេកទេសថ្មី ដែលជនខិលខូចបានប្រើប្រាស់ក្នុងការអូសទាញជនរងគ្រោះឲ្យយល់ព្រមខ្ចីប្រាក់អនឡាញ ជាសង្ខេបដូចខាងក្រោម៖

១- ជនខិលខូចបានបង្កើតទំព័រហ្វេសប៊ុកផេក ឬគេហទំព័រ ដោយដាក់ឈ្មោះក្រុមហ៊ុនកម្ចីប្រាក់អនឡាញ។

២- ជនខិលខូចធ្វើការផ្សព្វផ្សាយទំព័រហ្វេសប៊ុកផេក ឬគេហទំព័រ (Ads) លើបណ្តាញទំនាក់ទំនងសង្គម ដើម្បីធ្វើការអូសទាញការចាប់អារម្មណ៍ពីជនរងគ្រោះ។

៣- ជនរងគ្រោះអាចធ្វើការស្នើសុំកម្ចីពីជនខិលខូច ជាមួយលក្ខខណ្ឌងាយៗ ដោយគ្រាន់តែផ្តល់នូវរូបថតអត្តសញ្ញាណប័ណ្ណ លេខទូរស័ព្ទ រូបភាព ឬវីដេអូអាក្រាតកាយរបស់ជនរងគ្រោះ។

៤- ជនខិលខូចនឹងប្រើប្រាស់ព័ត៌មានអត្តសញ្ញាណប័ណ្ណ រូបភាព ឬវីដេអូអាក្រាតកាយ ដើម្បីគំរាមកំហែងជនរងគ្រោះករណីពុំសងប្រាក់ ឬបង់ការប្រាក់ដ៏ច្រើនលើសលប់។

៥- ករណីមួយចំនួន ជនខិលខូចបានធ្វើការប្រើប្រាស់រូបភាព ឬវីដេអូអាក្រាតកាយជនរងគ្រោះគំរាមទារប្រាក់ ឬជួញដូរផងដែរ។

ជាថ្មីម្តងទៀតក្រុមការងារនាយកដ្ឋានព័ត៌មានវិទ្យា សូមធ្វើការក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ មេត្តាប្រុងប្រយ័ត្នខ្ពស់ពាក់ព័ន្ធនឹងប្រភេទបទល្មើសខាងលើ និងត្រូវប្រុងប្រយ័ត្នក្នុងការរក្សាការពារព័ត៌មានបុគ្គល តួរយ៉ាងដូចជាអត្តសញ្ញាណប័ណ្ណ ប័ណ្ណធនាគារ លេខទូរស័ព្ទ អាសយដ្ឋានស្នាក់នៅ រូបភាព ឬវីដេអូផ្ទាល់ខ្លួន ចៀសវាងការចែករំលែក ឬផ្ញើឲ្យអ្នកណាម្នាក់ដោយមិនស្គាល់អត្តសញ្ញាណឬប្រភពច្បាស់លាស់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 7.8K
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ កញ្ញា ២០២១

ភ្នំពេញ៖លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានណែនាំដល់ ក្រុមមន្ត្រីប្រឆាំងព័ត៌មានក្លែងក្លាយ ដោយត្រូវធ្វេីការពិនិត្យ បូកសរុបមេីល តេីមានគេហទំព័រប៉ុន្មាន និងឈ្មោះអ្វីខ្លះ? ដែលបាននិយាយ ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ អំពីអ្វី និងប៉ុន្មានដង? ដោយកិច្ចការងារនេះ ធ្វេីការបូកសរុបរយ:ពេល ៣ខែម្តង។

លោកណែនាំបែបនេះ ក្នុងឱកាសកិច្ចប្រជុំសាមញ្ញ ប្រចាំសប្តាហ៍ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ ដែលមានការចូលរួមជុំផ្ទាល់ និងតាមរយៈប្រពន្ធ័ Zoom ជាលក្ខណៈHybrid។

លោកខៀវ កាញារីទ្ធ បានថ្លែងថា ក្រុមប្រឆាំងព័ត៌មានក្លែងក្លាយ ជាក្រុម ដែលពិនិត្យមេីលតែពីដំណឹងដែលបំពុលព័ត៌មាន ដែលមិនពិត បំភ្លៃសង្គម គឺ ខុសពី គណ:កម្មការតាមដានវាយតម្កៃនិង លេីកសរសេីរក្រមសីលធម៌ វិជ្ជាជីវ: សារព័ត៌មាន ហេីយគោលបំណងនៃការបង្កេីតគណ:កម្មការនេះឡេីងគឺ ដេីម្បីជាការលេីកនូវតម្លៃ សីលធម៌ និងតម្លៃតូនាទីសង្គម របស់អ្នកសារព័ត៌មានឡេីងវិញ។ លោកថាសម្រាប់ទៅថ្ងៃខាងមុខ រាល់អត្ថបទរបស់អ្នកសារព័ត៌មាន គឺ មានភាពស៊ីជម្រៅ ហេីយត្រូវបានគេយកចិត្តទុកដាក់ ដោយសារមានន័យគ្រប់គ្រាន់ និងត្រូវចំណុចនីមួយៗ។ ជាមួយនេះ គណ:កម្មការ ក៏មិនមែនវាយតម្លៃគ្រប់អត្ថបទនោះទេ គឺពិនិត្យនៅពេលមានបញ្ហា ហេីយក៏មិនមានសិទ្ធិ ដាក់ទោសកំហុសដល់អ្នកសារព័ត៌មាននោះទេ មានតែជួយលេីកតម្កេីង វិជ្ជាជីវ: សារព័ត៌មាន លេីកតម្កេីងតួនាទីសារព័ត៌មាននៅក្នុងសង្គម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ កញ្ញា ២០២១

ភ្នំពេញ៖សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមកដល់កម្ពុជាប្រកបដោយសុវត្ថិភាព ក្រោយពីទទួលការវះកាត់ដោយជោគជ័យពីវេជ្ជបណ្ឌិតបារាំង។

នេះបើយោងតាមលិខិតជូនដំណឹងរបស់ខុទ្ទកាល័យរបស់សម្ដេចស ខេង ដែលបណ្ដាញព័ត៌មាន សៀមរាបប៉ុស្តិ៍ ទទួលបាននៅមុននេះបន្តិច៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ កញ្ញា ២០២១

ភ្នំពេញ៖កម្លាំងអាវុធហត្ថទូទាំងប្រទេស បាននិងកំពុងចូលរួមយ៉ាងពេញទំហឹង ជាមួយស្ថាប័នគយដើម្បីប្រមូលថវិកាជូនជាតិ លើការអនុវត្តច្បាប់ចំពោះរថយន្ដឯកជន ដែលប្រើប្រាស់ផ្លាកលេខ ខ.ម និង ន.ប តាមបទបញ្ជា នាយករដ្ឋមន្ដ្រី ហ៊ុន សែន។

នេះបើតាមការឲ្យដឹងរបស់អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សៅ សុខា
បានថ្លែងប្រាប់អ្នកសារព័ត៌មាន។

លោកសៅ សុខា បានលើកឡើងថា បទបញ្ជារបស់សម្ដេចហ៊ុន សែន គឺមានរួចជាស្រេចហើយ ក្នុងឱកាសពិធីអបអរសាទរខួបទី២០ នៃការបង្កើតកងទ័ពជើងគោក កាលពីពេលកន្លងទៅ ដែលសម្ដេចតេជោ បានណែនាំឲ្យមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ ត្រូវសហការជាមួយស្ថាប័នគយ ដែលជាស្ថាប័នមួយមានតួនាទីប្រមូលចំណូលជូនជាតិ។

លោកសៅ សុខា បានបញ្ជាក់ថា បន្ទាប់ពីទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់នេះ លោកក្នុងនាមជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានណែនាំ និងកំពុងតាមដានបន្ដទៀត លើការអនុវត្តរបស់មន្ដ្រីអាវុធហត្ថនៅទូទាំងប្រទេស ជាមួយស្ថាប័នគយ លើការងារអនុវត្តច្បាប់ចំពោះរថយន្ដឯកជន ដែលជ្រកក្រោមផ្លាកលេខ ខ.ម និង ន.ប ដែលមិនបានបង់ពន្ធត្រឹមត្រូវ។

លោកបានលើកឡើងទៀតថា អាវុធហត្ថទាំងអស់ត្រូវតែស្គាល់ឲ្យច្បាស់អំពីតួនាទី និងភារកិច្ចរបស់ខ្លួន លើការងារអប់រំ និងការពារមន្ដ្រីអនុវត្តច្បាប់ គឺមន្ដ្រីគយតែម្ដង។ អ្វីដែលជាចំណុចសំខាន់ ត្រូវបង្ក្រាបភ្លាមៗ ក្នុងករណីមន្ដ្រីណា ឬបុគ្គលណារារាំងការអនុវត្តច្បាប់របស់មន្ដ្រីគយ លើការងារប្រមូលចំណូលនេះ។

លោកសៅ សុខា ក៏បានក្រើនរំលឹកដល់មន្ដ្រីអាវុធហត្ថទាំងអស់ មិនត្រូវភ្លេចនូវតួនាទីចូលរួមការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ។ បន្ថែមពីនេះ កម្លាំងអាវុធហត្ថ ក៏បានចូលរួមបង្ក្រាបបទល្មើសធំៗ មានទាំងបទល្មើសធនធានធម្មជាតិ និងការជួយសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រោះធម្មជាតិ និងគ្រោះថ្នាក់ផ្សេងៗជាដើម។

ជាមួយគ្នានេះដែរលោកសៅ សុខា បានរំលឹកនូវពាក្យស្លោករបស់អាវុធហត្ថ គឺ «ប្រទេសត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប»។ ក្នុងករណីបុគ្គលអាវុធហត្ថណាប្រព្រឹត្តខុសត្រូវតែបង្ក្រាប និងចាត់វិធានការមុនគេ។

សូមជម្រាបថា ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញលិខិតមួយ ជម្រាបជូនក្រសួងមហាផ្ទៃក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយកម្មវត្ថុករណីសំណើសុំគោលការណ៍អនុវត្តវិធានការលើការប្រមូលពន្ធ លើមធ្យោបាយដឹកជញ្ជូននិងយានយន្តគ្រប់ប្រភេទប្រចាំឆ្នាំ ២០២១ ជាលើកចុងក្រោយ ចំពោះយានយន្តឯកជនដែលជ្រកក្រោមស្លាក ក្រសួងស្ថាប័នរដ្ឋជាពិសេស ស្លាកលេខ ខ.ម និង ន.ប ដើម្បីឲ្យម្ចាស់ចូលខ្លួនមកបំពេញកាតព្ធកិច្ចពន្ធ និងអាករនាំចូលស្របតាមច្បាប់និងបទប្បញ្ញត្តិ ស្ដីពីគយ។ លិខិតនេះចុះ ថ្ងៃទី ២ខែ កញ្ញាឆ្នាំ ២០២១ ហត្ថលេខាដោយ លោកហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.9K
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កញ្ញា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែង លើកទឹកចិត្តឱ្យមាន ការជួយគ្នាទៅវិញទៅមក ប្រកបដោយស្មារតីសាមគ្គីភាព ជាពិសេសតាមរយៈការផ្ទេរបច្ចេកវិទ្យា និងការផ្តល់ហិរញ្ញប្បទាន ជាពិសេសទៅដល់បណ្តាប្រទេសដែលមានធនធានទាប។ នេះបើយោងតាមសន្ទរកថារបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាប ថៃយាន ឆ្នាំ ២០២១ ក្រោមមូលបទ «ថាមពល អាកាសធាតុ បរិស្ថាន» រាជធានីភ្នំពេញ តាមរយៈការថតវីដេអូទុកជាមុន, ថ្ងៃទី ០៣ កញ្ញា ២០២១នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កញ្ញា ២០២១

ភ្នំពេញ៖ទីស្ដីការគណៈរដ្ឋមន្ត្រី បានសម្រេចបញ្ឈប់ សំណើរបស់ក្រុមហ៊ុនសំណង់ «ឈ្នះ ឈ្នះ» តាមរយៈក្រសួងកសិកម្ម និងរដ្ឋបាលខេត្តកណ្តាល ដែលចង់ទិញដីបឹងជាង ១ពាន់ហិកតា នៅក្នុងឃុំបារុង ស្រុកល្វាឯម ខេត្តកណ្តាលសម្រាប់រៀបចំអភិវឌ្ឍជាទីក្រុងរណបបែបទំនើប និង ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។

នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី ២៧ ខែសីហាឆ្នាំ ២០២១ ដែលបានចុះហត្ថលេខាដោយ លោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កញ្ញា ២០២១

ភ្នំពេញ៖ក្រសួងសុខាភិបាលបានប្រាប់អាជ្ញាធរ រាជធានីភ្នំពេញ និងខេត្តសៀមរាប ស្ដីពីការអនុញ្ញាតឲ្យសណ្ឋាគារទទួលថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល។

នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ដែលចុះហត្ថលេខាដោយលោកម៉ម ប៊ុនហេង នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១ កញ្ញា ២០២១

ភ្នំពេញ៖លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានថ្លែងនៅក្នុងឱកាសនៃកិច្ចប្រជុំពិភាក្សាការត្រៀមរៀបចំសិក្ខាសាលាស្តីពីវិជ្ជាជីវៈនិងសេរីភាពសារព័ត៌មាន នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ នេះថា៖ ការរៀនច្បាប់ ការយល់ដឹងពីវិជ្ជាជីវៈ និងសារព័ត៌មាន គឺមានសារៈសំខាន់សំខាន់ណាស់សម្រាប់អ្នកសារព័ត៌មាន ហើយការដែលក្រសួងព័ត៌មាន គ្រោងរៀបចំជាសិក្ខាសាលានេះឡើងគឺលក្ខណៈប្រវត្តិសាស្រ្ត។

រដ្ឋមន្រ្តី បានបញ្ជាក់ថា សិក្ខាសាលានេះ នឹងកំណត់ដោយនៅថ្ងៃក្រោយ ទាំងអាជ្ញាធរ និងអ្នកសារព័ត៌មាន ជួបពិភាក្សាគ្នាដោយផ្ទាល់ ជាជាងជួបគ្នាតាមរយ:ប្រជុំតាមប្រពន្ធ័ Zoom ព្រោះថាការជួបគ្នា អាចនិយាយគ្នាបានដឹង និងយល់ទាំងអស់គ្នា ពីរបៀបធ្វើការរបស់អ្នកកាសែត និង អាជ្ញាធរសមត្ថកិច្ច ។

ដូច្នេះ ក្រសួងព័ត៌មាន នឹងអញ្ជើញ វាគ្មិន មកពីក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ចូលរួមក្នុងសិក្ខាសាលា ដែលគ្រោងធ្វើនៅក្នុងខែតុលា ខាងមុខនេះ។

នៅក្នុងឱកាសនៃកិច្ចប្រជុំនេះដែរ រដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាល អគ្គនាយក បានចូលរួមជាមតិយោបល់ ក្នុងការធ្វើយ៉ាងណា អោយគម្រោងរៀបចំសិក្ខាសាលា ស្តីពីវិជ្ជាជីវៈ និងសេរីភាពសារព័ត៌មាន បានប្រព្រឹត្តទៅតាមការគ្រោងទុក និងទទួលបានលទ្ធផលល្អ។

សូមជម្រាបថា សិក្ខាសាលាគ្រោងអញ្ជើញមន្ត្រី មន្ទីរព័ត៌មាន គ្រប់ខេត្ត រាជធានី សមាគមអ្នកសារព័ត៌មាន ដែលសកម្មក្នុងកិច្ចការងារ អ្នកកាសែតជើងចាស់ដែលមានឥទ្ធិពល TV Online ដែលមានអ្នកមើលច្រើន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១ កញ្ញា ២០២១

ភ្នំពេញ៖កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនអ្នកកត់ឆ្នោត២នាក់ អ្នកចាក់ឆ្នោត៣នាក់ និងវត្ថុតាងជាឯកសារកត់ឆ្នោតវៀតណាម មួយចំនួនទៀត បញ្ជូនមនុស្សនិងវត្ថុតាង ទៅអធិការដ្ឋាននគបាលខណ្ឌ ដើម្បីចាត់ការបន្តតាមនិតិវិធី។

ការបង្ក្រាបធ្វើឡើងរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ ស្ថិតនៅផ្ទះលេខ១០២ ផ្លូវ១២២ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយលោក ទៀវ សំអឿន អភិបាលរងខណ្ឌទួលគោក បានសហការណ៍ ជាមួយ កម្លាំងនគបាលខណ្ឌ គណៈបញ្ជការឯកភាពសង្កាត់ផ្សារដេប៉ូទី៣ និង នគបាលប៉ុស្តិ៍ អនុវត្តតាមបញ្ជាដឹកនាំរបស់ ឯកឧត្តម ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក។

លោកជា ពិសី អភិបាលខណ្ឌទួលគោកបានឲ្យដឹងថា បានចុះបង្ក្រាបទីតាំងលួចកត់ឆ្នោតវៀតណាមនេះ ទីតាំងខាងលើនេះ ត្រូវបាន កម្លាំងគណៈបញ្ជាការ ធ្វើកំណត់ហេតុបិទជាបណ្ដោះអាសន្នផងដែរ។ សូមជម្រាបថាលោក ជា ពិសី ទើបតែផ្លាស់ប្ដូរពីអភិបាលខណ្ឌឬស្សីកែវ មកជាអភិបាលខណ្ឌទួលគោក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
១ កញ្ញា ២០២១

ភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានអះអាងថាក្នុងខែសីហា ឆ្នាំ២០២១នេះ  គ្រោះថ្នាក់ចរាចណ៍ ឲ្យបាត់បង់ជីវិតមនុស្ស មានការកើនឡើង។

សម្ដេច ស ខេង បានលើកឡើងថា៖ ថ្ងៃនេះខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិនូវរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ប្រចាំខែសីហា ឆ្នាំ២០២១ ដែលយើងបានមើលឃើញថាករណីគ្រោះថ្នាក់នេះបានបណ្តាលឲ្យ អត្រាជនរងគ្រោះបាត់បង់ជីវិតមានការកើនឡើង នៅពេលដែលអត្រាអ្នករងរបួសមានចំនួនថយចុះ  ធៀបនឹងខែកក្កដា កន្លងទៅនេះ។

សម្ដេច ស ខេង បន្តថាជាប្រការគួរឱ្យសោកស្ដាយបំផុតនោះ ដ្បិតតែនៅក្នុងខែសីហា ឆ្នាំ២០២១នេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស បានកើតឡើងចំនួន១៩៩លើក ថយចុះចំនួន៩លើក ហើយអ្នករងរបួសមានចំនួន២៤១នាក់ ថយចុះ៤១នាក់។ ប៉ុន្តែចំនួនអ្នកស្លាប់ មានដល់ទៅ១២៣នាក់ ដែលកើនរហូតដល់ទៅ១៦នាក់ធៀបនឹងខែកក្កដាមុននេះ ដែលមានអ្នកស្លាប់ចំនួន១០៧នាក់។  ជាការកត់សម្គាល់ កំណើនអ្នក ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងខែសីហានេះ គឺការធ្វើដំណើរ នៅក្នុងឱកាសនៃពិធីសែនក្បាលទឹក ដែលមានជនរងគ្រោះស្លាប់ចំនួន១៥នាក់ របួស ៣២នាក់ និងការធ្វើដំណើរនៅ រៀងរាល់ថ្ងៃចុងសប្ដាហ៍ផងដែរ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានថមថយ ហើយការធ្វើចរា ចរណ៍មានកំណើនឡើងវិញ។ ប៉ុន្តែអត្រាគ្រោះថ្នាក់ចរាចរណ៍ក្នុងខែសីហា ឆ្នាំ២០២១នេះ បើប្រៀបធៀបទៅនឹងខែសីហា ឆ្នាំ២០២០កន្លងទៅវិញ គឺបានថយចុះចំនួន៧៩លើក ស្មើនឹង ២០ភាគរយ និងរបួសបានថយចុះចំនួន១៩៩នាក់ ស្មើនឹង៤៥ភាគ រយ គឺកើនតែអ្នកស្លាប់ចំនួន២ នាក់ស្មើនឹង២ភាគរយ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ជាថ្មីម្ដងទៀតខ្ញុំសូមអំពាវនាវដោយទទូច ដល់បងប្អូនជនរួមជាតិទាំងអស់ សូមមានស្មារតីគោរព និងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ឱ្យបានគ្រប់ពេលវេលា នៃការធ្វើដំណើរលើដងផ្លូវ និងសូមមានស្មារតីប្រុងប្រយ័ត្ន បើកបរមានការយោគយល់អធ្យាស្រ័យឱ្យគ្នា ដើម្បីការពារសេចក្ដីសុខខ្លួនយើង អ្នកដំណើរផ្សេងទៀតលើដងផ្លូវ ដើម្បីចៀសផុតពីគ្រោះថ្នាក់។

សម្ដេចបន្ថែមថាក្នុងនាមប្រធាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខ្ញុំក៏សូមក្រើនរំលឹកដល់មន្ត្រីមានសមត្ថកិច្ចដឹកនាំ និងប្រតិបត្តិការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកទាំងអស់ សូមបន្តរឹតបន្តឹងការអនុវត្តឱ្យបានសកម្ម គ្មានការលើកលែង ឬយោគយល់អ្វីទាំងអស់ ពីព្រោះនេះជាភារកិច្ចការពារសេចក្ដីសុខ សុវត្ថិភាព និងអាយុជីវិតប្រជាពលរដ្ឋយើង។  យើងទាំងអស់គ្នាចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពរបស់យើងតាមពាក្យស្លោក៖ – ថ្ងៃនេះ ថ្ងៃស្អែតកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ – គោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាកាតព្វកិច្ចរបស់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប- បើកបរលើសល្បឿនដែលច្បាប់កំណត់ ងាយប្រឈមនឹងគ្រោះថ្នាក់ បើស្រវឹង សូមកុំបើកបរ- គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺគោរពជីវិតខ្លួនឯង និងអ្នកដទៃ – គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺលើកកម្ពស់កិត្យានុភាពជាតិ- ការពារជីវិតអ្នក ត្រូវពាក់មួកសុវត្ថិភាព៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១ កញ្ញា ២០២១

ភ្នំពេញ៖អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធពាក្យប្តឹងអនាមិក ករណីភាពមិនប្រកក្រតីដែលកើតមានក្នុងបរិវេណអាងទឹកតាកែវ ក្នុងក្រុងដូនកែវ ខេត្តតាកែវ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page74 Page75 Page76 … Page145 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អុជធូកចោលចេញទៅក្រៅបណ្ដាលឱ្យឆេះផ្ទះ អុជធូកចោលចេញទៅក្រៅបណ្ដាលឱ្យឆេះផ្ទះ ចុះផ្សាយថ្ងៃទី ១៤ មិថុនា ២០២៦
សម្ដេចតេជោហ៊ុន សែន៖ រម្លឹកការឈឺចាប់ «ជីវិតរបស់ខ្ញុំនិងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់និងលំបាកវេទនាខ្លាំងណាស់» សម្ដេចតេជោហ៊ុន សែន៖ រម្លឹកការឈឺចាប់ «ជីវិតរបស់ខ្ញុំនិងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់និងលំបាកវេទនាខ្លាំងណាស់» ចុះផ្សាយថ្ងៃទី ១៤ មិថុនា ២០២៦
ដំណឹងល្អសម្រាប់អ្នកនិយមគាំទ្រ «ទុរេនបែកអន្លូង» ស្រុកស្ទឹងត្រង់! លែងព្រួយបារម្ភចំពោះទុរេនក្លែងបន្លំ ដំណឹងល្អសម្រាប់អ្នកនិយមគាំទ្រ «ទុរេនបែកអន្លូង» ស្រុកស្ទឹងត្រង់! លែងព្រួយបារម្ភចំពោះទុរេនក្លែងបន្លំ ចុះផ្សាយថ្ងៃទី ១៤ មិថុនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×