Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តត្បូងឃ្មុំ

ទីប្រឹក្សា ឆាវឆាវ ១៣ កក្កដា ២០២២

ខេត្តត្បូងឃ្មុំ​៖សាលាខេត្តត្បូងឃ្មុំ​ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ​ បាន​បេីក​កិច្ចប្រជុំពិគ្រោះយោបល់ ស្ដីពីនីតិវិធីនៃការផ្តល់ទិដ្ឋាការសម្រាប់ការផ្លាស់ប្ដូរស្ថានភាព រដ្ឋបាល និងគ្រួសារ របស់មន្ត្រីរាជការស៊ីវិលនៅថ្នាក់ក្រោមជាតិ​ ក្រោម​វត្តមាន​ លោក ថោ សេដ្ឋាណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងលោក ពាង ណារិទ្ធ អភិបាលរងខេត្ត​ត្បូងឃ្មុំ​។

ថ្លែងក្នុង​កិច្ច​ប្រជុំ​នោះ​ ថោ សេដ្ឋាណា បានលើកឡើងថា បន្ទាប់ពីការធ្វើបទបង្ហាញ សេចក្ដីព្រាងសេចក្ដីណែនាំទាំងនេះ គឺបានផ្តល់នូវធាតុចូល ក្នុងការអនុវត្ត និង ដើម្បីរៀបចំបំពេញបន្ថែម ចំពោះនីតិវិធីទាំងនេះ នូវប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រីរាជការ ថ្មីជាប្រព័ន្ធមានលក្ខណៈអនឡាញ ដែលគាំទ្រដល់ការគ្រប់គ្រងមន្ត្រីរាជការនៅទូទាំងប្រទេស ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងស័ក្ថិសិទ្ធភាពនៃការបំពេញការងាររបស់មន្ត្រីរាជការ ពង្រឹងសមត្ថភាពស្ថាប័នក្នុងរដ្ឋបាលសាធារណៈ និងជួយគាំទ្រការរៀបចំកម្មវិធីជាតិនានាក្នុងវិស័យសាធារណៈ ដើម្បីប្រើប្រាស់បច្ចេកវិទ្យាថ្មី និងមជ្ឈមណ្ឌលទិន្នន័យថ្មីដែលលក្ខណៈស្តង់ដារ និងបានបញ្ចប់នូវម៉ូឌុលសំខាន់ៗចំនួនពីរ ការគ្រប់គ្រងទិន្នន័យសលាកប័ត្រព័ត៌មានមន្ត្រីរាជការ និងតារាងទូទាត់បៀវត្ស។

លោក រដ្ឋលេខាធិការ បន្តថា ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រីរាជការ ដើម្បីគ្រប់គ្រងមន្ត្រីរាជការ ចាប់តាំងពីការជ្រើសរើសមន្ត្រីរាជការ ការវិវត្តអាជីពរបស់មន្ត្រីរាជការ រួមមានការតែងតាំង ការវាយតម្លៃ ការអនុវត្តការងារ ការពង្រាយមន្ត្រី ការពិពណ៌នាមុខតំណែង ការបណ្តុះបណ្តាល ការវិភាគមុខងារ និងការរៀបចំបៀវត្សនិងប្រាក់ឧបត្ថម្ភផ្សេងៗ រហូតដល់ការចូលនិវត្តន៍។

លោក ថោ សេដ្ឋាណា បានបញ្ជាក់ទៀតថា ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យ នេះ បានផ្តល់ភាពច្បាស់លាស់ ភាពងាយស្រួលក្នុងការរៀបចំរបាយការណ៌ និងស្ថិតិមន្ត្រីរាជការ អាចទាញទិន្នន័យមន្ត្រីរាជការ ស្ថិតិ និងរបាយការណ៍ផ្សេងៗ របស់សាមីក្រសួង- ស្ថាប័ន មកប្រើប្រាស់បានគ្រប់ពេលវេលាជាពិសេសមន្រ្តីរាជការអាចពិនិត្យព័ត៌មានផ្ទាល់ខ្លួនតាមរយៈ Mobile App និងអាចធ្វើបច្ចុប្បន្នភាពព័ត៌មានមួយចំនួនរបស់ខ្លួនបាន ប្រកបដោយប្រសិទ្ធភាព​ផងដែរ​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១៣ កក្កដា ២០២២

ខេត្តត្បូងឃ្មុំ​៖លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បាន​អំពាវនាវ​ ដល់​ សិស្សានុសិស្ស ជាយុវជនគំរូនិងជាជនបង្គោល ឲ្យចូលរួមដំណើរការ អនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ តាមរយ:ការថែទាំខ្លួនឱ្យស្អាតស្អំ មិនប៉ះពាល់ជាមួយនឹងគ្រឿងញៀន និងជួយអប់រំណែនាំមិត្តភក្តិ និងគ្រួសារចៀសឱ្យឆ្ងាយពី គ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ​។

ការ​ស្នេីឡេីង​បែប​នេះ​ ក្នុង​ឱកាស​ប្រារព្ធ​​ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌»​ នៅថ្ងៃទី​១២​ ម្សិលមិញ។

លោក ជាម ច័ន្ទសោភ័ណ ក៏បាន​ស្នេីដល់​កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវតឹងរឹងបំផុតជៀសវាង ឲ្យបានជាដាច់ខាត់គឺ កុំពាក់ព័ន្ធ កុំនៅពីក្រោយ កុំបន្ធូរបន្ថយ និងកុំអន្តរាគមន៍ ក្នុងករណីបទល្មើស គ្រឿងញៀន ពិសេស​ គឺ​ត្រូវបង្ការបង្រ្កាបរាល់បទល្មើស គ្រប់ប្រភេទ ពិសេសបទល្មើសគ្រឿងញៀន អោយមានប្រសិទ្ធភាព​បំផុត​។

លោក ជាម ច័ន្ទសោភ័ណ ក៏បានជំរុញដល់អាជ្ញាធរសមត្ថកិច្ច ដែលពាក់ព័ន្ធ ត្រូវបន្តធ្វើសកម្មភាព ផ្សព្វផ្សាយ អប់រំឲ្យកាន់តែល្អប្រសើរ សកម្ម និងផុលផុសថែមទៀត ដោយបន្តពង្រឹង និងពង្រីកកិច្ចសហការ និងចលនាឲ្យ មានការចូលរួម និងគាំទ្រពីគ្រប់សមាសភាព នៃសង្គម សំដៅធ្វើយ៉ាងណា ឲ្យគ្រប់ក្រុមគោលដៅទាំងអស់ បានទទួលការ ផ្សព្វផ្សាយអប់រំ និងយល់ដឹងកាន់តែច្បាស់ អំពីច្បាប់ និងផលប៉ះពាល់ពាក់ព័ន្ធនឹងគ្រឿងញៀន។​

គួរ​បញ្ជាក់​ថា​ ក្នុង​ពិធី​នេះក៏មានការដុតបំផ្លាញ​ចោល​នូវគ្រឿងញៀន ដែលទទួលបានពីសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តចំនួន៣ ដែលបង្ក្រាបបានក្នុងដែនសមត្ថកិច្ចខេត្តត្បូងឃ្មុំ ក្រចេះ និងខេត្តកំពង់ចាម​ផងដែរ​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១១ កក្កដា ២០២២

ខេត្តត្បូងឃ្មុំ​​៖លោក​ ហ៊ុន ម៉ាណែត​ បានថ្លែងថា​ សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺជាមេដឹកនាំប្រកបដោយធម៌ ដែលតែងប្រកាន់យកគោលការណ៍ សច្ចធម៌ និយាយពិត ធ្វើពិត និងបម្រើពិត រួមជាមួយនឹងឆន្ទៈបង្រួបង្រួមជាតិ លើកតម្កើងសាមគ្គីភាពជាតិ និងស្រឡាញ់អាណិតប្រជាពលរដ្ឋ ដោយមិនមានការរើសអើងបែងចែក ដែលជាក់ស្តែងនោះ គឺការខិតខំប្រឹងប្រែង ប្រកបដោយការទទួលខុសត្រូវ របស់សម្តេច រហូតសង្គ្រោះបានអាយុជីវិតប្រជាពលរដ្ឋ រាប់សែននាក់ចេញពីវិបត្តិគ្រោះភ័យនៃជំងឺកូវីដ-១៩។​

លោកថ្លែង​បែប​នេះក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តព្រះពុទ្ធឃោសាចារ្យ ស្ថិតនៅភូមិទួលតាហោ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ​ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២​។ ​

លោក​ ហ៊ុន ម៉ាណែត​ បាន​លេីកឡេីងថា​ ទ្រព្យធំបំផុត របស់គណបក្សប្រជាជនកម្ពុជា គឺជាជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ។ ក្នុងន័យនេះ សូមអរគុណដល់ប្រជាពលរដ្ឋ ដែលបានគោរពស្រឡាញ់ សម្តេចតេជោ និងបានបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជាក្នុងគ្រប់អាណត្តិនយោបាយ កន្លងមក ទាំងនៅកម្រិតថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន។ ប្រទេសកម្ពុជា គឺជាប្រទេសប្រជាធិបតេយ្យសេរីពហុបក្ស ដូច្នេះប្រជាពលរដ្ឋជាម្ចាស់ប្រទេស មានសិទ្ធិក្នុងការជ្រើសរើសអ្នកដឹកនាំរបស់ខ្លួនតាមរយៈការបោះឆ្នោត។

លោក​ ហ៊ុន ម៉ាណែត​ ក៏បាន​លេីក​ឡើង​ថា​ យើងមានគណបក្សនយោបាយច្រើន ដែលបានចូលរួមនៅក្នុងការប្រកួតប្រជែង ប៉ុន្តែប្រជាពលរដ្ឋ នៅតែស្រឡាញ់ជឿទុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបានសង្គ្រោះ បម្រើ និងការពារប្រជាពលរដ្ឋ ដោយស្មោះត្រង់ក្នុងគ្រប់កាលៈទេសៈ ហើយជាគណបក្សដែលមានគោលនយោបាយ ច្បាស់លាស់ និងមានរចនាសម្ព័ន្ធចាត់តាំងយ៉ាងរឹងមាំពីថ្នាក់កណ្តាល រហូតដល់ថ្នាក់មូលដ្ឋាន ដែលអាចដឹងច្បាស់ និងដោះស្រាយ បានទាល់ពេលវេលានូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ។ ហើយជាសក្ខីភាពជាក់ស្តែង គណបក្សប្រជាជនកម្ពុជា បានទទួលការគាំទ្រយ៉ាងលើសលប់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កន្លងមកនេះ ដែលជាការផ្តល់ឱកាសឱ្យគណបក្សប្រជាជនកម្ពុជា នៅបន្តដឹកនាំការអភិវឌ្ឍ រីកចម្រើននៅតាមមូលដ្ឋាន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឱ្យបានល្អប្រសើរឡើងបន្ថែមទៀត​ផងដែរ​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ៩ កក្កដា ២០២២

ខេត្តត្បូងឃ្មុំ៖មានប្រសាសន៍សំណេះ សំណាល លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថា នេះមិនមែនជាលើកទី១ទេ ដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ចុះព្យាបាល ប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅក្នុងស្រុកមេមត់ ដែលជាការងារមនុស្សធម៌សង្គ្រោះជីវិត ជូនប្រជាពលរដ្ឋ។

អភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ នេះ​ ក៏បាន​ថ្លែង​អំណរគុណ​ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្ដេចតេជោជាង​ ៣០០នាក់ ដែលបានពិនិត្យព្យាបាលជំងឺជូន​ ប្រជាពលរដ្ឋ​ប្រមាណ​ជា​២៦០០នាក់ ដោយឥតគិតថ្លៃ នៅសាលាបឋមសិក្សាកោះថ្ម និងសារមន្ទីរតេជោកោះថ្ម ស្ថិតក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

អភិបាលខេត្តបានបញ្ជាក់ថា៖ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងក្រសួង-ស្ថាប័នពាក់ព័ន្ធ បានយកចិត្តទុកដាក់ ទប់ស្កាត់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ តាមរយៈការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស។ ម្យ៉ាងទៀត ប្រជាជនកម្ពុជា ពិតជា មានសំណាង ដោយមានប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់គ្រប់បែបយ៉ាងដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវី១៩ ដែលធ្វើឱ្យស្ថានភាពកម្ពុជានាពេលបច្ចុប្បន្ន មានសភាពធូរស្រាលជាងប្រទេសដទៃទៀត។

លោក​ ជាម ច័ន្ទសោភ័ណ បានសំណូមពរឱ្យ ប្រជាពលរដ្ឋ ទៅទទួលការចាក់វ៉ាក់សាំងដូសទី៤ ឱ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងបានថ្លែងអំណរគុណក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តសមាគម TYDA អាជ្ញាធរដែនដី ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា យុវជន ស.ស.យ.ក និងផ្នែកដែលពាក់ព័ន្ធជាច្រើនទៀត ដែលបានរៀបចំការពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃពេលនេះ។

សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តនៃសមាគម TYDA ដែលចុះព្យាបាលប្រជាពលរដ្ឋនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានគ្រូពេទ្យសរុបចំនូន៣០០នាក់ ព្យាបាលទៅលើប្រភេទជំងឺទូទៅមានដូចជា : (មាត់ធ្មេញ ជំងឺស្ត្រី ផ្ទៃពោះ ភ្នែក វះកាត់តូច គឺវះកាត់នៅនឹងកន្លែង) ក្នុងនោះក្នុងពេល១ថ្ងៃ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគម TYDA ព្យាបាលប្រជាពលរដ្ឋសរុបចំនួន២៦១១ ករណី ដែលការព្យាបាលនិងការចំណាយទាំងអស់ ក្រោមការឧបត្ថម្ភ របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ៨ កក្កដា ២០២២

ខេត្តត្បូងឃ្មុំ៖លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានប្រាប់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ធ្វើការបង្កើនការ បណ្តុះកូនឈើប្រណិត ឲ្យបានយ៉ាងហោចណាស់ ០៥ទៅ១០ម៉ឺនដើម ក្នុង១ឆ្នាំ ដើម្បីផ្តល់ជូនគ្រប់មជ្ឍដ្ឋាន នៅទូទាំងខេត្ត ធ្វើការដាំដុះជាគម្របបៃតង សម្រាប់បរិស្ថានធម្មជាតិដ៏ស្រស់បំព្រង​។

ការលើកឡើងបែបនេះនាឱកាសចូលរួមលើកកម្ពស់បរិស្ថានធម្មជាតិ នៅតំបន់មរណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត ហ្លួងព្រះស្ដេច តាមរយៈការដាំកូនឈើ២៥០០ដើម និងប្រលែងកូនត្រីចម្រុះជាង២០០គីឡូក្រាម ចូលក្នុងបឹងប្រាក់ ដេីម្បី​អបអរសាទរ​បុណ្យរុក្ខទិវា ៩កក្កដា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ ស្ថិតក្នុងឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

លោក ជាម ច័ន្ទសោភ័ណ បាន​ថ្លែងថា បុណ្យរុក្ខទិវា៩កក្កដា គឺជាការឆ្លុះបញ្ចាំងឲ្យឃើញជាក់ស្ដែងនូវការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងខិតខំអនុវត្តយ៉ាងសកម្ម នូវគោលនយោបាយជាតិ ដាំព្រៃឈើឡើងវិញក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដោយផ្សារភ្ជាប់ការងារដាំ និងការថែរក្សាការពារអភិរក្សធនធានធម្មជាតិ និងការប្រើប្រាស់ព្រៃឈើឱ្យបានត្រឹមត្រូវដោយរក្សាបាននូវការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។

អភិបាលខេត្ត បានចាត់ទុកការស្រឡាញ់ព្រៃឈើ ការចូលរួមដាំដុះនិងបង្កើតបានព្រៃឈើស្រស់បំព្រងគឺជាប្រយោជន៍យ៉ាងសំខាន់សម្រាប់ទ្រទ្រង់ សេដ្ឋកិច្ចជាតិ ធ្វើឱ្យមានលំនឹងផ្នែកបរិស្ថាន មិនតែប៉ុណ្ណោះព្រៃឈើជាប្រភពស្រូបទាញទឹកភ្លៀង ទប់ស្កាត់ទឹកជំនន់ ខ្យល់ព្យុះ ការហូរច្រោះដី ពិសេសវាក៏ជាលក្ខខណ្ឌចាំបាច់សម្រាប់បម្រើឲ្យវិស័យកសិកម្មទៀតផង។

លោក ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ថា បឹងប្រាក់នេះ ពិតជាមានសារសំខាន់ណាស់ ដែលត្រូវធ្វើការអភិរក្ស សម្រាប់បង្កើតជាតំបន់ទេសចរណ៍ធម្មជាតិ ក្នុងខេត្តត្បូងឃ្មុំ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់រួមគ្នា ថែរក្សាការពារតំបន់ដល់ស្រស់ត្រកាលមួយនេះ អោយក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីទាក់ទាញ់ទេសចរណ៍ជាតិនិងអន្តរជាតិ មកលេងកម្សាន្ត និងមកសិក្សាពីតំបន់ប្រវត្តិសាស្ត្រនាសម័យ ហ្លួងព្រះស្ដេចកន។

លោក ជាម ច័ន្ទសោភ័ណ ក៏បានណែនាំអោយអាជ្ញាធរមូលដ្ឋាន មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ត្រូវសហការគ្នា ក្នុងចុះកំណត់យកចំណីបឹងជុំវិញតំបន់ប្រវត្តិសាស្រ្ត និងកំណត់និងបោះបង្គោលព្រុំបឹងប្រាក់ ឲ្យបានច្បាស់លាស់ សម្រាប់ធ្វើការអភិរក្ស និងត្រូវទប់ស្កាត់ការទន្ទ្រាន់កាន់កាប់ដោយខុសច្បាប់​ផងដែរ​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page6 Page7 Page8 … Page31 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!