Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តតាកែវ

ទីប្រឹក្សា ឆាវឆាវ
២៦ កញ្ញា ២០២០

ខេត្តតាកែវ៖ស្រ្តីម្នាក់ត្រូវបានរថយន្តបុកស្លាប់ ខណ:ពេលដែលកំពុងដើរ។ យោងតាមរបាយការណ៍ របស់សមត្ថកិច្ចបានឲ្យដឹងថា៖ កាលពីវេលាម៉ោង១៩នឹង៤០នាទី យប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងអ្នកថ្មើរជើង នឹងរថយន្ត នៅតាមបណ្តោយផ្លូវជាតិលេខ២ត្រង់ចន្លោះគីឡូមែត្រលេខ,៩៥,៩៦ ស្ថិតនៅក្នុងភូមិយល់ចេក ឃុំជីខ្មារ ស្រុកទ្រាំង ខេត្តតាកែវ ដែលបង្កឡើងដោយរថយន្ត០១គ្រឿង ម៉ាកសាំយ៉ុង មិនស្គាល់ស្លាខលេខ បានបើកមកពីទិសខាងត្បូងទៅជើង ស្រាប់តែមកដល់កន្លែងកើតហេតុ បានបុកស្រ្តីម្នាក់ ដែលកំកពុងតែដើរ តាមបណ្តោយផ្លូវ បណ្តាលឲ្យស្លាប់នៅកន្លែង។ បន្ទាប់ពីបានបង្ករហេតុរថយន្តបាន បន្ថែមល្បឿន បើកគេចខ្លួនបាត់ស្រមោល។ ចំណែកសាកសពស្រ្តីរងគ្រោះ ពុំស្គាល់អត្តសញ្ញាណ ពេលនេះសាកសព ត្រូវបានសមត្ថកិច្ចនគរបាលស្រុកទ្រាំង រក្សាទុកនៅកន្លែងកើតហេតុ ដើម្បីស្រាវជ្រាវ រកសាច់ញ្ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៨ កញ្ញា ២០២០

ខេត្តតាកែវ៖ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ទទួលបន្ទុក ទីស្ដីគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ លោកប៊ិន ឈិន នៅថ្ងៃសុក្រថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០នេះ បានអញ្ជើញចុះពិនិត្យស្ថានភាព និងចុះសួរសុខទុក្ខអាជីវករ ក្រោយអគ្គិភ័យឆេះយផ្សារសំរោងយ៉ោង ស្ថិតនៅឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

ក្នុងឱកាសចុះពិនិត្យនោះ លោកឧបនាយករដ្ឋមន្ដ្រី ប៊ិន ឈិន បានសម្រេចឧបត្ថម្ភថវិកាចំនួន៧ម៉ឺនដុល្លារ ដើម្បីសាងសង់ដំបូលតូបជូនអាជីវករលក់ដូរបណ្ដោះអាសន្ន។ ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ដ្រី ក៏បានណែនាំឲ្យបង្កើតគណៈកម្មការមួយ ដើម្បីសិក្សាក្នុងការសាងសង់តូបលក់ដូរឡើងវិញផងដែរ ប៉ុន្ដែអាជីវករជាអ្នកសាងសង់តូបឡេីងវិញដោយខ្លួនឯងទៅតាមទំហំដែលធ្លាប់កាន់កាប់ជាក់ស្តែង ហេីយអនុវត្តតាមស្តង់ដារួមដែលមានការឯកភាពពីគណៈកម្មការខេត្ត។

សូមញ្ជាក់ដែរថា អគ្គិភ័យបានឆេះផ្សារសំរោងយ៉ោង កាលពីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០នេះ បំផ្លាញតូបរបស់អាជីវករអស់ ២៣០តូប គិតជាទឹកប្រាក់ជាង ២លានដុល្លារ និងសមត្ថកិច្ចបានប្រើប្រាស់ទឹកជិត ១០០ឡាន ទើបគ្រប់គ្រងបាន៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៤ កញ្ញា ២០២០

ខេត្តតាកែវ៖យ៉ាងមនុស្ស៣នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនិងមានម្នាក់រងរបួសធ្ងន់ក្នុងគ្រោះថ្នាក់ចរាចររវាងម៉ូតូនិងម៉ូតូបុកគ្នាក្នុងទិសដៅផ្ទុយ។

ហេតុការណ៍កើតឡើងនៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៦និង១០នាទី នៅលើបណ្តោយផ្លូវខេត្តលេខ១២៩ ចន្លោះគីឡូម៉ែត្រលេខ២៥_២៦ ស្ថិតនៅភូមិព្រៃល្លាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ម៉ូតូជនរងគ្រោះទី១ម៉ាកវ៉េវ ពណ៌ទឹកប៊ិក ពាក់ស្លាកលេខ ព្រៃវែង 1A 8233 បើកបរដោយឈ្មោះ តែម នាង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិព្រៃព្រំ ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ ស្លាប់ភ្លាមៗ និងអ្នករួមដំណើរម្នាក់ឈ្មោះ ចឹម ជីវ័ន្ត ភេទប្រុស អាយុ៦ឆ្នាំ រងរបួសធ្ងន់និងស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។ ដោយឡែកភាគីម្ខាងទៀតបើកបរម៉ូតូម៉ាកភីស៊ីអិច ដែលបើកបរដោយឈ្មោះ អ៊ឹម ស្រីពៅ ភេទស្រី អាយុ២២ឆ្មាំ រស់នៅភូមិតាមួង ឃុំរំចង់ ស្រុកសំរោង ខេត្តតាកែវ ស្លាប់ភ្លាមៗ និងអ្នករួមដំណើរម្នាក់ឈ្មោះ ប៊ុន សូណាត ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ រងរបួសធ្ងន់។

ក្រោយកើតហេតុនគរបាលចរាចរណ៍ស្រុកព្រៃកប្បាសបានចុះដល់ធ្វើកំណត់ហេតុវាស់វែង នឹងចាត់បញ្ជូនអ្នករងរបួសទៅមន្ទីរពេទ្យ។ចំណែកសពជនរងគ្រោះដែលស្លាប់ត្រូវបានប្រគាល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ
២១ កក្កដា ២០២០

សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសទិញម៉ាស៊ីនព្រោះស្រូវប្រភេទធុនធំចំនួន១,០០០គ្រឿង និងប្រភេទធុនតូច១,០០០គ្រឿង ។ សម្តេចតេជោនឹងផ្តល់ជូនបងប្អូនប្រជាកសិករចំនួន១៣០គ្រួសារដែលក្នុងមួយគ្រួសារទទួលបានម៉ាស៊ីនមួយគ្រឿង។

សម្តេចហ៊ុន សែន ក៏បាន ផ្តល់អំណោយអនុស្សវរីយ៍មានជាសម្ភារប្រើប្រាស់មួយចំនួន ជាពិសេសសម្ភារប្រើប្រាស់ការពារកូវីដ១៩ ស្រូវពូជ និង ថវិកាមួយចំនួនផងដែរ។ ការប្រកាសនេះនៅព្រឹកមិញនាពេលអញ្ជើញ ពិនិត្យមើលការធ្វើស្រែបង្កបង្កើនផល និងសំណេះសំណាលជាមួយប្រជាកសិករក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។

សម្តេចបានមានប្រសាសន៍ថា ការអញ្ជើញមកទីនេះ មិនត្រឹមតែមកច្រូតស្រូវប៉ុណ្ណោះនោះទេ គឺសម្តេចមកនេះ ដើម្បីពិនិត្យមើលពីវឌ្ឍនភាពនៃវិស័យកសិកម្មរបស់ប្រទេសកម្ពុជា។ សម្តេចតេជោ បានមានប្រសាសន៍ថា គោលដៅនៃការនាំចេញស្រូវ១លានតោននៅតែស្ថិតក្នុងគោលដៅអាទិភាពរបស់កម្ពុជា ក្នុងការខិតខំប្រឹងប្រែងបន្តទៀត។

សម្តេចតេជោសង្កត់ធ្ងន់ថា បញ្ហាត្រង់ថា យើងមានមាសហើយ តែខ្វះក្រដាសខ្ចប់ មានន័យថាកន្លងមកនេះ យើងផលិតស្រូវបានហើយតែយើងនៅខ្វះទីផ្សារនាំចេញ, យើងនៅខ្វះខាម៉ាស៊ីនសម្ងួតស្រូវ, និងម៉ាស៊ីនកិនស្រូវ ជាដើម។ ដូច្ចេះហើយទើបកម្ពុជាត្រូវខិតខំស្វែករកទីផ្សារ ខិតខំបង្កើតអោយមាន ម៉ាស៊ីនសម្ងួតស្រូវ, ម៉ាស៊ីនកិនស្រូវ ដើម្បីងាយស្រួលក្នុងការនាំចេញ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា ប្រទេសកម្ពុជាយើងបានផ្ទេរពីការអភិវឌ្ឍកសិកម្មតាមបែបទូលំទូលាយ ទៅជាកាអភិវឌ្ឍបែបស៊ីជម្រៅដែលពេល។ នេះជាការធ្វើស្រែចម្ការនាពេលបច្ចុប្បន្នគឺបានប្រើប្រាស់នូវបច្ចេកវិទ្យាថ្មី គ្រឿងកសិកម្មទំនើបៗ ងាយស្រួលជាងកាលពីមុន។

សម្តេច ហ៊ុន សែន នៅតែបន្តអំពាវនាអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តប្រុងប្រយ័ត្នខ្ពស់ការពារកុំអោយឆ្លងជម្ងឺកូវីដ១៩ ដែលមកទល់ថ្ងៃនេះ កម្ពុជាយើងមានករណីឆ្លងថ្មី២៦នាក់ ដែលគួរអោយបារម្ភខ្លាំង។

យោងតាមរបាយការណ៍ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានអោយដឹងថាខេត្តតាកែវ ក៏ធ្លាប់ជារាជធានីនគរគោកធ្លោក គឺជាដែនដីមានសក្តានុពលមួយលើវិស័យកសិកម្ម ហើយខេត្តនេះ បានជាប់ចំណាត់ថ្នាក់លេខ៣លើវិស័យកសិកម្ម បន្ទាប់ពីព្រៃវែង និងបាត់ដំបង។ ខេត្តនេះ មានប្រជាជនសរុប ១,០១៤,៤៧៣នាក់ ក្នុងនោះ ស្ត្រី ៥១៨,៨៨០នាក់ ដោយមានប្រជាពលរដ្ឋប្រមាណ ៧៩% ពឹងផ្អែកទាំងស្រុងលើវិស័យកសិកម្ម ធ្វើស្រែចម្ការ នេសាទត្រី និងចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពរស់នៅរបស់ខ្លួន៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២១ កក្កដា ២០២០

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចចក្រកម្ពុជា អញ្ជើញចុះជួយភ្ជួររាស់ ដកស្ទូង ច្រូតកាត់ស្រូវ និងសំណេះសំណាល សួរសុខទុក្ខជាមួយប្រជាកសិករ នៅស្រុកកប្បាស ខេត្តតាកែវ នាព្រឹកថ្ងៃទី២១ខែកក្កដាឆ្នាំ២០២០។

សម្ដេចបានបញ្ជាក់ថានៅព្រឹកថ្ងៃអង្គារ ទី២១ កក្កដា នេះ ខ្ញុំនឹងចុះទៅពិនិត្យមើលសកម្មភាពធ្វើស្រែបង្កបង្កេីនផល និងសំណេះសំណាលជាមួយបងប្អូនប្រជាកសិករនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។

ពិតណាស់ វិស័យកសិកម្ម គឺសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋកម្ពុជាតាំងពីសម័យដូនតាយើងមកម៉្លេះ។ ប្រជាពលរដ្ឋខ្មែរស្ទើរទូទាំងប្រទេស សុទ្ធសឹងជាអ្នកប្រកបរបរកសិកម្ម។ ពេលនេះជាឱកាសល្អបំផុតក្នុងការជញរុញវិស័យកសិកម្មនៅទូទាំងប្រទេសអោយកាន់តែរីកចម្រេីន។

ខេត្តតាកែវគឺជាដែនដីដ៏មានសក្តានុពលមួយលើវិស័យកសិកម្ម។ កន្លងមកខេត្តតាកែវ បានជាប់ចំណាត់ថ្នាក់លេខ៣លើវិស័យកសិកម្ម បន្ទាប់ពីព្រៃវែង និងបាត់ដំបង។ ព្រឹកនេះ ខ្ញុំអាចនឹងចុះជួយស្ទូងនិងច្រូតស្រូវជាមួយបងប្អូនប្រជាពលរដ្ឋយើង​ ប៉ុន្តែមិនច្រូតដោយដៃទៀតទេ​ គឺដោយគ្រឿងម៉ាស៉ីន​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page6 Page7 Page8 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!