លោក ផែង វណ្ណៈ បានបង្ហោះសារតាមបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនលាតត្រដាងអំពើពុករលួយ ប្រធានមន្ទីរសុរិយោដីខេត្តតាកែវ និងបក្សពួក។
ការលាតត្រដាងឲ្យនូវអំពើពុករលួយនៅថ្ងៃទី 15 ខែតុលា ឆ្នាំ 2025 នេះ តាម account facebook ផ្ទាល់ខ្លួន ហើយត្រូវបានចែកចាយជាសាធារណៈ។
នៅក្នុងសារលោកផែង វណ្ណៈ បានសរសេរថា៖ អ្នកសារព័ត៌មានចាប់បានចោរគប់គិតគ្នាលួចធ្វេីប្លង់គ្របលេីដីរដ្ឋ (ស្ទឹងស្លាគូរ) ស្ថិតនៅភូមិ ត្រពាំងពោធិ ឃុំ ជាងទង ស្រុក ត្រាំកក់ ខេត្ត តាកែវ ! ។
លោក ផែង វណ្ណៈបានបន្តថា រឿងលោកនួន សុធា ប្រធានមន្ទីរសូរិយោដី ខេត្តតាកែវ និង លោក លន់ ហួត ប្រធានសូរិយោដីស្រុក ត្រាំកក់ គប់គិតគ្នាលួចធ្វេីប្លង់គ្រប់លេីដីរដ្ឋអោយឈ្មួញឈ្មោះ លី សម្បត្តិ កំពុងបែកពាងប្រហុកហេីយ។ បន្ទាប់ពីសារព័ត៌មានផ្សាយគេសង្កេតឃេីញ អភិបាលខេត្ត និង ថ្នាក់ដឹកនាំក្រសួងធនធានទឹក ចុះទៅពិនិត្យទីតាំងជាក់ស្ដែង ឃេីញថា ពិតជារំលោភយកដីរដ្ឋមែន។ ហេតុនេះហេីយ ទេីបអភិបាលខេត្តបញ្ជាអោយវាយកំទេចរបងដែលសង់រំលោភយកដីស្ទឹងស្លាគូរប្រវែង ១៤៨ ម៉ែត្រ ចោលវិញ។
លោកបានសរសេរបន្តថា នៅខេត្តតាកែវ អ្នកណាក៏ដឹងថា នួន សុធា ប្រធានមន្ទីរសូរិយោដីខេត្តតាកែវ ជាមេក្លោងពុករលួយដែរ អោយតែមានលុយអោយគាត់ ដីរដ្ឋក៏នួនសុធាធ្វេីប្លង់បានដែរ។ ចំណែក លន់ ហួត ជំនាញកសាងប្លង់ពីក្រោមទៅលេីភូតកុហកថ្នាក់លេីយកដីរដ្ឋមកធ្វេីជាកម្មសិទ្ធិឯកជន។
តេីកំហុសមហាលបែបនេះ តេីមន្ត្រីទាំង២នាក់នេះគួរតម្លេីងតួនាទីបន្ថែម ឬ យ៉ាងណា ? ពេលវេលាងូតទឹកដុះក្អែលគ្រប់គ្រាន់ហេីយ ពេលនេះល្មមដល់ពេលវះកាត់ហេីយ មន្ត្រីលួចជាតិបែបនេះមិនគួរទុកទេ។
ជុំវិញការបង្ហោះសារលាតត្រដាងនូវអំពើពុករលួយរបស់ប្រធានមន្ទីរសុរិយោដីខេត្តតាកែវនិងបក្សពួកបែបនេះ ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍មិនទាន់ទទួលបានការបំភ្លឺពីប្រធានមន្ទីរសុរិយោដីខេត្តតាកែវនៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕SRP