Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តកំពង់ធំ

ទីប្រឹក្សា ឆាវឆាវ
២០ មករា ២០២៤

ខេត្តកំពង់ធំ៖លោកអឹង ឡុងលី និងប្រពន្ធ ឈ្មោះថេង អូន ម្ចាស់ការដ្ឋានសំណង់ស្ថិត នៅភូមិរាំងខាងត្បូង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ពិតជាមិនធម្នតាឡើយ ដោយបានសាងសង់សំណង់អត់ច្បាប់ ទោះបីជាមានលិខិតហាមឃាត់ពីអាជ្ញាធរស្រុកសន្ទុកចំនួន 2 លើកក៏ដោយ ក៏ម្ចាស់សំណង់ទាំងពីរនាក់ប្ដីប្រពន្ធនេះមិនខ្លាចញញើតអាជ្ញាធរស្រុកនោះទេ។

អាជ្ញាធរស្រុកសន្ទុក កាលពីថ្ងៃទី០៣ ខែកក្កដា ២០២៣ បានចេញលិខិត ប្រាប់លោក អឹង ឡុងលី ម្ចាស់សំណង់ ស្ថិតនៅភូមិរាំងខាងត្បូង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីឲ្យផ្អាកការដ្ឋានសាងសង់សំណង់ លំនៅដ្ឋាន ស្ថិតនៅភូមិរាំងខាងត្បូង ស្រុក សន្ទុក ខេត្តកំពង់ធំ ជាបណ្តោះអាសន្ន។

អាជ្ញាធរស្រុកបានបញ្ជាក់ប្រាប់ថា លោកអឹង ឡុងលី និងប្រពន្ធ ឈ្មោះ ថេង អូន ម្ចាស់ការដ្ឋានសំណង់ស្ថិតនៅភូមិរាំងខាងត្បូង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំជ្រាបថា៖ ដោយពិនិត្យឃើញថា ការដ្ឋានសំណង់របស់លោក ពុំទាន់មានច្បាប់អនុញ្ញាតសាងសង់នៅឡើយ ម្យ៉ាងទៀតទីតាំង សំណង់ កំពុងស្ថិតក្នុងបណ្ដឹង ពីសំណាក់ម្ចាស់ព្រំដីឈ្មោះ សៀង ជីមកន តំណាងដោយលោក កន ស៊ីថា ដែនបានធ្វើពាក្យបណ្ដឹងមក រដ្ឋបាលស្រុកកាលពីថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០២៣ កន្លងមក ហេតុនេះខ្ញុំស្នើសុំ លោកធ្វើការផ្អាក ការសាងសង់ជាបណ្តោះអាសន្ន រហូតដល់មានការសម្របសម្រួលពីម្ចាស់ព្រំដីសិន។

អាជ្ញាធរស្រុកសន្ទុក នៅថ្ងៃទី.៧ខែ កញ្ញា ឆ្នាំ ២០២៣
បានចេញលិខិតលើកទី២ប្រាប់ទៅ លោក អ៊ឹង ឡុងលី ម្ចាស់សំណង់ ស្ថិតនៅភូមិរាំងខាងត្បូង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ឲ្យផ្អាកការដ្ឋានសាងសង់សំណង់ លំនៅដ្ឋាន ស្ថិតនៅភូមិរាំងខាងត្បូង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ជាបណ្តោះអាសន្ន។

ក្នុងលិខិតអាជ្ញាធរស្រុកសន្ទុកបានរៀបរាប់ថា លោកអ៊ឹង ឡុងលី និងប្រពន្ធ ឈ្មោះជើង អូន ម្ចាស់ការដ្ឋានសំណង់ស្ថិតនៅភូមិរាំងខាងត្បូង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំជ្រាបថា៖ ដោយពិនិត្យឃើញថា ការដ្ឋានសំណង់ របស់លោកពុំទាន់មានច្បាប់អនុញ្ញាតសាងសង់នៅឡើយ ម្យ៉ាងទៀតទីតាំង សំណង់កំពុងស្ថិតក្នុងបណ្ដឹង ពីសំណាក់ម្ចាស់ព្រំដីឈ្មោះសៀង ជីមកន ដែនបានធ្វើលិខិតមក រដ្ឋបាលស្រុក ជួយ មានវិធានការកាលពីថ្ងៃទី២៨ ខែ សីហា ឆ្នាំ២០២៣ កន្លងមក ហេតុនេះខ្ញុំស្នើសុំលោក ធ្វើការផ្អាកការសាងសង់ ជាបណ្តោះអាសន្ន រហូតដល់មានការសម្របសម្រួល និងមានការចេញនូវ ការសម្រេចរបស់តុលាការសិន។

បើទោះបីជាអាជ្ញាធរស្រុកសន្ទុកបានចេញលិខិតចំនួនពីលើក ប្រាប់លោកអឹង ឡុងលី និងប្រពន្ធឈ្មោះថេង អូន ម្ចាស់ការដ្ឋានសំណង់ស្ថិតនៅ ភូមិរាំងខាង ត្បូង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ សូមផ្អាកការដ្ឋានសំណង់ជាបន្ទាន់ យ៉ាងណាក៏ដោយ ក៏ម្ចាស់សំណង់ទាំងពីរនាក់ដីប្រពន្ធនេះមិនព្រមស្ដាប់តាមការណែនាំរបស់អាជ្ញាធរឡើយ។

ករណីសំណង់គ្មានលិខិតអនុញ្ញាតនិងរងបណ្ដឹង នេះនៅ០៨ ខែមករា ឆ្នាំ២០២៤ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ បានចេញលិខិតមួយ សូមគោរពជូន ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ដោយ

គោរពស្នើសុំគោលការណ៍ កិច្ចសហការណ៍ហាមឃាត់សំណង់ ០១ កន្លែង ស្ថិតនៅភូមិវាំងខាងត្បូង ឃុំ តាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។

តាមកម្មវត្ត និងយោងខាងលើ ខ្ញុំបាទសូមគោរពជម្រាបជូន ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា៖ ម្ចាស់សំណង់ឈ្មោះ អេង ឡុងលី ស្ថិតនៅ ភូមិវាំងខាងត្បូង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ បានសាងសង់សំណង់គ្មានលិខិតអនុញ្ញាត ហើយការសាងសង់នេះ ឈ្មោះ អឹង ឡុងលី នេះមិនស្លាប់ តាមការហាមឃាត់ របស់អាជ្ញាធរ មូលដ្ឋានឃុំ ការិយាល័យជំនាញ និងអាជ្ញាធរស្រុក ហើយម្ចាស់សំណង់នេះនៅតែលួច បន្តសាងសង់រហូតបាន ៦០%។

អាស្រ័យដូចបានគោរពជម្រាបជូនខាងលើសូម ឯកឧត្តមអភិបាលខេត្ត មេត្តាមានគោលការណ៍ដឹកនាំ ដោយសេចក្ដីអនុគ្រោះ។

ជុំវិញករណីនេះ អង្គភាពសារព័ត៌មានសៀមរាប ប៉ុស្តិ៍ មិនអាចទាក់ទងសុំការបំភ្លឺ ពីលោកអឹង ឡុងលី និងប្រពន្ធ ឈ្មោះថេង អូន ម្ចាស់ការដ្ឋានសំណង់ស្ថិតនៅ ភូមិរាំងខាង ត្បូង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ បាននៅឡើយទេដោយមិនមានលេខទំនាក់ទំនងរហូតដល់ម៉ោងផ្សាយនេះ។

អភិបាលស្រុកសន្ទុក លោក ឡង គីសឹង បានប្រាប់សៀមរាប ប៉ុស្តិ៍ ថា «ខេត្តកំពុងចំណាត់ការ រឿងហ្នឹងហើយ។ រាល់បញ្ហា ត្រូវបានរដ្ឋបាលស្រុក និងមន្ទីរ ដ ន ស ខេត្ត សុំកិច្ចអន្តរាគមន៍ទៅខេត្ត ហើយ។

គេកំពុងរងចាំមើលចំណាត់ការរបស់អភិបាលខេត្តកំពង់ធំ តើមានវិធានការយ៉ាងណា ចំពោះសំណង់ដែលគ្មានលិខិតអនុញ្ញាត ហើយមិនស្ដាប់ការណែនាំរបស់អាជ្ញាធរស្រុកបែបនេះ៕

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៩ មករា ២០២៤

ខេត្តកំពង់ធំ៖សាខាពន្ធដារខេត្តកំពង់ធំ បានប្រកាសច្រានចោលថាសាខារបស់ខ្លួននិងមន្ត្រីមួយរូបមិនបានជម្រិតទាេប្រាក់ នៅទីសាធារណៈ កន្លែងលក់សាច់គោអាំង នោះទេ។

ការប្រកាសបដិសេធនេះធ្វើឡើង បន្ទាប់ពីមានករណីហ្វេសប៊ុក ឈ្មោះ ហូរលីន គ្រុប ទិញលក់ អចលនទ្រព្យ បានបង្ហោះជាសាធារណៈ នូវរូបភាពមន្ត្រីសាខាពន្ធដារខេត្តកំពង់ធំ មួយរូប កាលពីថ្ងៃទី 16 ខែមករា ឆ្នាំ 2024 វេលាម៉ោង5និង 30 នាទីល្ងាច ដោតសរសេរថា« លោក ជា មករា មន្ត្រីពន្ធដារជំរិតទាប្រាក់ នៅទីសាធារណៈ កន្លែងលក់សាច់គោអាំង»។

សុំអានសេចក្ដីប្រកាសខាងក្រោម៖

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ
២២ កញ្ញា ២០២៣

ខេត្តកំពង់ធំ៖បុរសម្នាក់ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន ពាក់ព័ន្ធករណីឃាតកម្ម។

ករណីឃាតកម្មនេះ នៅក្នុងអង្រឹងលើផ្ទះកាលពីវេលាម៉ោង ៥និង៣០នាទីព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅភូមិនាងសល្ងាច ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។

លោកវរសេនីយ៍ទោ ជឹម រីណា អការនគរបាលស្តីទីស្រុកស្ទោង បានអោយដឹងថា អំពើឃាតកម្មខាងលើបង្កឡើងដោយជនសង្ស័យ ឈ្មោះប៊ុន សយ ភេទប្រុស អាយុ៤៥ឆ្នាំ ត្រូវជាប្តី បានកាប់ទៅលើជនរងគ្រោះ ជាប្រពន្ធឈ្មោះ សោម សុជា អាយុ៤៤ឆ្នាំ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។

សមត្ថកិច្ចបានបន្តថា មូលហេតុដោយសារតែប្រចណ្ឌប្រពន្ធ ផងតណ្ហាឡើងផង សុំប្រពន្ធមួយមិនបានកាប់ស្លាប់នៅក្នុងអង្រឹងតែម្ដង៕

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៧ សីហា ២០២៣

ខេត្តកំពង់ធំ៖ទីតាំងស្តុកឈើមួយកន្លែងត្រូវបានសមត្ថកិច្ច ចុះបង្ក្រាប ដោយដកហូតបានជាច្រើនម៉ែត្រគូប។

ការបង្ក្រាបធ្វើឡើង នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅចំណុច UTM( ៥៤៥៧៦១ –១៤២៤២៩៧ ) តំបន់ច្រកតោល ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

ប្រតិបត្តិការនេះ ដោយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំដោយ លោកវរសេនីយ៍ទោ ថៃ ដានិត ប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ សហការជាមួយកម្លាំងមន្ត្រីឧទ្យានុរក្សប្រចាំការនៅច្រកតោល ច្បោះរាក ព្រះអាទិត្យ  និងមានការសម្របសម្រួលដោយលោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ។

ប្រភពពីសមត្ថកិច្ចបញ្ជាក់ឲ្យដឹងថា វត្ថុតាងសន្និធីឈើ ដែលរងការបង្ក្រាប ជាកម្មសិទ្ធិរបស់ឈ្មោះ អ៊ឹម ហុង ភេទប្រុស អាយុ៥៥ឆ្នាំ (ត្រូវជាប្តី) មានមុខរបរជាគ្រូបង្រៀន និងប្រពន្ធឈ្មោះ យឹម ហ៊ីម អាយុ៥០ឆ្នាំ ទាំងពីរនាក់រស់នៅតំបន់ច្រកតោល ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

បើតាមសមត្ថកិច្ច ករណីនេះ ដកហូតឈើឃ្នៀបប្រភេទឈើទាល ៥x១៥ចំនួន១៧១សន្លឹក និងសសរ ១៥x១៥ ចំនួន១១ដើម សរុបចំនួន ៩.៩៩៧ម៉ែត្រគូប។ បច្ចុប្បន្នវត្ថុតាងត្រូវបានយកមករក្សាទុកនៅស្នាក់ការបរិស្ថានច្រកតោល ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕ដោយនាគខៀវ

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៣ សីហា ២០២៣

មនុស្សម្នាក់បានស្លាប់ភ្លាមៗនិង២នាក់ទៀតបានរងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍។ ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង២០ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ ៧១ នៅចំណុចគីឡូម៉ែត្រលេខ ៤៤-៤៥ ភូមិតាប្រុក ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

យោងតាមរបាយការណ៍ពីសមត្ថកិច្ចខេត្តកំពង់ធំបានប្រាប់ថា ករណីនេះកើតឡើង រវាងម៉ូតូនិងម៉ូតូ ក្នុងទិសដៅច្រាសទិសគ្នា ពីត្បូងទៅជើង ខ្ទាតអ្នករួមដំណើរ ចូលរថយន្តធំកិនបណ្ដាល ឱ្យស្លាប់ ម្នាក់ខូចខាតម៉ូតូ២គ្រឿង។

សមត្ថកិច្ចបានបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះម៉ូតូម៉ាក C១២៥ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ធំ ១Q ០៧៧៨ បើកបរដោយ ឈ្មោះ ពិនសុខចាន់ ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិសំពៅលូន ឃុំចើងដើង ស្រុកបារាយណ៍ គ្មានពាក់មួកសុវត្ថិភាព(របួសស្រាល)។ អ្នករួមដំណើរឈ្មោះ វឿនថង អាយុ២៥ឆ្នាំ ស្នាក់នៅភូមិតាប្រុក ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ គ្មានពាក់មួកសុវត្ថិភាព(ស្លាប់នៅកន្លែងកើតហេតុ)។

ចំណែកម៉ូតូម្ខាងទៀតបើកបរដោយឈ្មោះ អៀង វិន ភេទប្រុសអាយុ ៣០ឆ្នាំ ស្នាក់នៅភូមិស្រឡៅតូង ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ គ្មានពាក់មួកសុវត្ថិភាព(របួសស្រាល)។ ឯរថយន្តមិនស្គាល់អត្តសញ្ញាណ បានបើកបរគេចខ្លួនចេញបាតើកន្លែងកើតហេតុ។

បើតាមសមត្ថកិច្ច មូលហេតុបង្កឡើងដោយអ្នកបើកបរម៉ូតូ ម៉ាក C១២៥ ឡើងវ៉ាជែង រថយន្តទៅបុកនិងម៉ូតូ ច្រាសទិសគ្នាខ្ទាត ហើយចូលរថយន្តកិនស្លាប់តែម្ដង។ វត្ថុតាង ម៉ូតូដឹកយកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកបារាយណ៍ដើម្បីរង់ចាំការដោះស្រាយ៕

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page6 Page7 Page8 … Page37 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!