Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង
តុលាការខេត្តកំពង់ចាមសម្រេចឃុំខ្លួនអ្នកបបររថយន្តម្នាក់ដែលបុកមនុស្សស្លាប់
កម្ពុជា-ប៉ាគីស្ថាន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ ឧសភា ២០២០

ភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្ដេចក្រឡាហោម ស ខេង បានលើកឡើងថាថ្ងៃម្សិលមិញនេះក្នុងនាមជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកខ្ញុំបានដឹកនាំកិច្ចប្រជុំដ៏សំខាន់មួយស្តីពីការត្រួតពិនិត្យការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដែលមានរយៈពេលមួយសប្តាហ៍កន្លងមក។

សម្ដេចស ខេង បានបញ្ជាក់ថាលទ្ធផលគួរកត់សម្គាល់ក្នុងរយៈពេលមួយសប្តាហ៍នេះ គឺគ្រោះថ្នាក់ចរាចរណ៍ និងការស្លាប់បាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍នេះ មានការថយចុះបើប្រៀបធៀបរយៈពេលមួយសប្តាហ៍ចុងក្រោយមុនមានការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះ។

រដ្ឋមន្ត្រី្មមហាផ្ទៃបានបន្តថាខ្ញុំសូមថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិទាំងអស់ដែលបានចូលរួមគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងកងកម្លាំងមានសមត្ថកិច្ច ក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានអនុវត្តភារកិច្ចរបស់ខ្លួនបានល្អប្រសើរ។ ជាពិសេសខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះបងប្អូនជនរួមជាតិដែលបានផ្ញើសារ និងការបញ្ចេញមតិនៅក្នុងផេកហ្វេសប៊ុករបស់ខ្ញុំផ្ទាល់តែម្តង ដែលសុទ្ធតែជាសារ និងមតិប្រកបដោយខ្លឹមសារចូលរួមស្ថាបនានិងកែលំអរ។

បើតាមការលើកឡើងរបស់សម្ដេចរដ្ឋមន្ត្រីមហាផ្ទៃ ខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនជនរួមជាតិបន្តចូលរួមផ្តល់ជាមតិយោបល់ក្នុងន័យស្ថាបនានិងកែលំអរថែមទៀតដើម្បីបន្តការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យកាន់តែល្អប្រសើរឡើងគឺមានន័យថាអត្រាគ្រោះថ្នាក់ចរាចរណ៍នឹងកាន់តែថយចុះ ចំនួនអ្នកស្លាប់កាន់តែតិច សណ្តាប់ធ្នាប់សាធារណៈកាន់តែមានរបៀបរៀបរយល្អប្រសើរ សមជាប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ជាប្រជាជាតិស៊ីវិល័យ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ ឧសភា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថារថយន្តមួយគ្រឿងត្រូវបានជនមិនស្គាល់មុខលួចដុត ហើយរត់គេចខ្លួនបាត់។ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង២២និង០០នាទីថ្ងៃទី០៨ខែឧសភាឆ្នាំ២០២០នៅចំណុចភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។

សមត្ថកិច្ចបានបញ្ជាក់ថារថយន្តដែលរងការលួចដុតពីជនសង្ស័យ ម៉ាកស្តារិចពណ៌សស្លាកលេខ ភ្នំពេញ 2J 2544 ម្ចាស់រថយន្ត ឈ្មោះ អ៊ីវ វិត្រាវុធ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅកន្លែងកើតហេតុខាងលើ។ ជុំវិញករណីនេះសមត្ថកិច្ចបានកំពុងតែស្រាវជ្រាវតាមចាប់ជនសង្ស័យមកផ្ដន្ទាទោសតាមផ្លូវច្បាប់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ឧសភា ២០២០

ខេត្តកំពង់ចាម​៖លោក​អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ រួមដំណើរជាមួយ លោក​ខ្លូត ផន ប្រធានក្រុមប្រឹក្សាព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការ ក្រោមឱវាទនៅព្រឹកមិញនេះបានអញ្ជើញនាំយក​ចង្ហាន់​ ទេយ្យទាន និងបច្ច័យ ចំនួន​១០លានរៀល​ ប្រគេនព្រះតេជគុណ​ ហ៊ុន​ ម៉ាណែត​ ដេីម្បីចូលរួមកសាងសមិទិ្ធផលនានា​ លេីកកម្ពស់វិស័យពុទ្ធសាសនា នៅក្នុង​វត្តអម្ពរវ័ន្ត ហៅវត្តស្វាយដំណាក់​ ស្ថិតនៅក្នុងឃុំជីនីក​ ស្រុកក្រូចឆ្មារ​ ខេត្ត​ត្បូងឃ្មុំ​។​

គួរ​រំលឹក​​ផង​ដែរថា​ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាបុត្រច្បងរបស់សម្តេចតេជោ ហ៊ុន សែន កាលពីរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០កន្លងទៅ​ថ្មីៗ​នេះ លោក​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​កោរសក់បួសមុខភ្លើង តំណាង​ឲ្យ​គ្រួសារ​នៃ​សព​ ដើម្បីសងគុណ និងឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធលោកយាយព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាមាតាក្មេកសម្តេច​តេជោ ហ៊ុន សែន និង​ជា​មាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ឧសភា ២០២០

ខេត្តសៀមរាប៖បុរស០២នាក់ត្រូវបានចាប់ខ្លួននៅស្រុកជីក្រែងដោយកម្លាំងអាវុធហត្ថ។
ហេតុការណ៍បានកើតឡើងវេលាម៉ោង ០៩និង៣០នាទី ថ្ងៃទី០៨ខែឧសភានេះនៅចំណុច ភូមិស្តៅ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។
ជនសង្ស័យ០១ឈ្មោះ លីញ ប៊ី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិព្រែកអង្គរថ្មី ឃុំអន្លង់សំណរ ស្រុកជីក្រែង០២- ឈ្មោះ ម៉ន សីហា ភេទប្រុសអាយុ ១៩ឆ្នាំ រស់នៅភូមិត្រពាំងត្រស់ ឃុំអន្លង់សំណរ ស្រុកជីក្រែង។
អាវុធហត្ថស្រុកជីក្រែងថាករណីនេះដកហូតវត្ថុតាងរួមមានម្ស៉ៅគ្រេីមថ្លាពណ៌សរ ចំនួន១៩កញ្ចប់(ធំ១កញ្ចប់តូច ១៨កញ្ចប់)ទូរស័ព្ទដៃ ម៉ាកHUAWEI ចំនួន ០១គ្រឿង។ជនសង្ស័យ និងវត្ថុតាងបានបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន អាវុធហត្ថខេត្តសៀមរាប បន្តតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ឧសភា ២០២០

ខេត្តសៀមរាប៖ទីតាំងអារឈើខុសច្បាប់មួយកន្លែងត្រូវបានសមត្ថកិច្ចខេត្តសៀមរាបចុះបង្ក្រាប។ហេតហេតុការណ៍បានធ្វើឡើងនៅវេលាម៉ោង០៣រសៀល ថ្ងៃ​ទី​០៨ខែឧសភាឆ្នាំ២០២០នេះ ដោយកម្លាំងអាវុធហត្ថខេត្តសៀមរាប និងដឹក​នាំ​ដោយ​លោក​ វរសេនីយ៍ឯក​ សេង​ វុទ្ធី​ មេ​បញ្ជាការ​រង​សហការ​ជាមួយ​ កម្លាំងអាវុធហត្ថផ្ទៃប្រទេសដឹក​នាំ​ដោយ​លោក​ វរសេនីយ៍ឯក​ ភឿក​ ភារម្យ​ និងលោក​ ម៉ុង​ ប៊ុន​លីម​ នាយ​ខណ្ឌ​រដ្ឋាភិបាល​ព្រៃឈើ​ខេត្ត​សៀមរាប​ សម្របសម្រួល​ដោយ​លោក​ ​ កេីត​ វណ្ណា​រ៉េត​ ព្រះព្រះរាជអាជ្ញាខេត្តសៀមរាប។
ទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាបនេះនៅ​ ភូមិ​ខ្នា​ សង្កាត់​ជ្រាវ​ ក្រុង​សៀមរាប​ ខេត្ត​សៀមរាប​។
សមត្ថកិច្ចដឹងថាប្រតិបត្តិការនេះរកឃើញវត្ថុ​តាង​ម៉ាសីុនរ៉ៃចំនួន០២គ្រឿង ឈើប្រភេទលេខ១ចំនួន៣៦ដំុស្មេីនិង ១,៥៧៧ម៉ែត្រគូប បានប្រគល់អោយខណ្ឌរដ្ឌបាលព្រៃឈេីខេត្តសៀមរាបដើម្បីបន្តនិតិវិធី។ទោះយ៉ាងណាសមត្ថកិច្ចមិនទាន់បញ្ជាក់អត្តសញ្ញាណម្ចាស់ទីតាំងអាឈើនៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ឧសភា ២០២០

ខេត្តសៀមរាប៖លោកទៀ សីហា អភិបាលខេត្ត នៅថ្ងៃទី០៧ខែឧសភាម្សិលមិញបានដឹកនាំក្រុមការងារចុះពិនិត្យមើលការសាងសង់ផ្លូវមួយខែ្សប្រវែង២ ៣៤៥ម៉ែត្រ ឆ្លងកាត់ភូមិចំនួន៣ គឺភូមិកន្ត្រក,គោកក្រសាំង និងភូមិភ្ញាជ័យ នៅក្នុងសង្កាត់ស្វាយដង្គំ។ ក្នុងនោះអភិបាលខេត្តក៏បានពិនិត្យសកម្មភាពក្នុងការរុះរើក្លោងទ្វារ របងសង្ក័សី ដោយស្ម័ត្រចិត្តរបស់ម្ចាស់ដីគម្រោងអភិវឌ្ឍន៍ នៅភូមិកន្ត្រក ផងដែរ។

លោកនួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានឲ្យដឹងថា ផ្លូវមួយខ្សែនេះជាគម្រោងរបស់សាលាក្រុង ដែលបានកំពុងដំណើរការអនុវត្តក្នុងការសាងសង់ផ្លូវ ដែលឆ្លងកាត់ភូមិកន្ត្រក គោកក្រសាំង និង ភូមិភ្ញាជ័យ តភ្ជាប់នឹងផ្លូវវាងក្រុង ក្នុងភូមិគ្រួស ត្រង់ចំណុចជាប់ផ្លូវចូលសាលាសង្កាត់ស្វាយដង្គំ ដែលមានប្រវែង២ពាន់៣៤៥ម៉ែត្រ។

លោកបានបញ្ជាក់ផងដែរថា ក្នុងប្រវែងផ្លូវ២ ៣៤៥ម៉ែត្រនេះ ក៏មានការបរិចាករបស់សប្បុរសជន(ម្ចាស់គម្រោងអភិវឌ្ឍន៍)មានប្រវែង ១ ៣៧០ម៉ែត្រ ដោយបានធ្វើការចាក់ក្រាកកៅស៊ូ DBSTប្រវែង៨៣០ម៉ែត្រទទឹង៧ម៉ែត្រនិងក្រាលគ្រួសក្រហម៥៤០ម៉ែត្រទទឹង១០ម៉ែត្រ និង ដោយមានការពង្រីកផ្លូវទៅតាមទំហំ បានកំណត់របស់គណៈកម្មរដ្ឋបាលក្រុង។

ជាមួយគ្នានេះលោក សូត្រ សុមុន្នី ម្ចាស់ដីគម្រោងអភិវឌ្ឍន៍ គាត់បានយល់ព្រមដោយស្ម័គ្រចិត្តរុះរើរបងស័ង្កសីបណ្ដាយប្រវែង ៦១២ម៉ែត្រ កម្ពស់ ២ម៉ែត្រមុនគេ បន្ទាប់ពីអាជ្ញាធរមូលដ្ឋានបានជូនដំណឹង។

សូមបញ្ជាក់ថាផ្លូវប្រវែង១ពាន់៣៧០ម៉ែត្រនេះ គឺត្រូវបានលោក សូត្រ សុមុន្នី ទិញពីប្រជាពលរដ្ឋ ដើមី្បបើកធ្វើផ្លូវចូលទៅក្នុងតំបន់គម្រោងអភិវឌ្ឍន៍របស់ខ្លួន។ដោយពេលនេះដើមី្បបំពេញតម្រូវការចាំបាច់របស់រដ្ឋ លោកបាន បរិច្ចាកដីផ្លូវនេះ ដាក់ជាសម្បត្តិសាធារណៈវិញ។ លោកទៀ សីហា ក៏បានសម្តែងនូវអំណរគុណចំពោះលោក សូត្រ សុមុន្នី ដែលបានចូលរួមនៅក្នុងសកម្មភាពអភិវឌ្ឍន៍របស់សាលាក្រុងសៀមរាប។ដោយនេះក៏ជាសកម្មភាពគំរូមួយដែលរដ្ឋបាលក្រុង និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមសំដែងការកោតសរសើរ នូវការវិការដ៏សប្បុរសនេះ ក្នុងការចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលសំខាន់ក្នុងកិច្ចអភិវឌ្ឍន៍ទីក្រុងប្រវត្តិសាស្ត្រមួយនេះ។

លោកអភិបាលខេត្តក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ប្រើប្រាស់ផ្លូវនិងរស់នៅអមសង្ខាងផ្លូវទាំងអស់ ត្រូវចូលរួមថែរក្សាក្នុងការប្រើប្រាស់ផ្លូវឲ្យបានយូរអង្វែងផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ឧសភា ២០២០

ខេត្តសៀមរាប៖ស្ត្រីម្នាក់បានចងកសម្លាប់ខ្លួនបង្កឱ្យមានការភ្ញាក់ផ្អើល។
ហេតុការណ៍បានកើតឡើងវេលាម៉ោង០៨ព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ នៅចំណុចភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
សមត្ថកិច្ចបានដឹងថាជនរងគ្រោះឈ្មោះឆម ម៉ា ភេទស្រី អាយុ៦៤ឆ្នាំ ទីលំនៅភូមិ ឃុំកើតហេតុខាងលើ។បើតាមសមត្ថកិច្ច មូលហេតុ ជនរងគ្រោះ
មានជម្ងឺប្រចាំកាយ។ តាមការពិនិត្យ ធ្វើកោសល្យវិច្ច័យ របស់មន្ត្រីជំនាញ មិនមានស្លាកស្នាមអ្វី ពាក់ព័ន្ធនិងបទល្មើសឡើយ៕SR

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ឧសភា ២០២០

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅព្រឹកមិញបានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្ដីពីការដោះស្រាយការកកស្ទះសំណុំរឿង និងភាពចង្អៀតណែនក្នុងពន្ធនាគារ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ព្រមទាំង ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក នៃក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌។

អញ្ជើញមានប្រសាសន៍បើកកិច្ចប្រជុំ សម្ដេចក្រឡាហោម មានប្រសាសន៍ថា កិច្ចប្រជុំអន្តរក្រសួងនាថ្ងៃនេះ គឺឆ្លើយតាមសំណើរពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពាក់ព័ន្ធនឹងភាពចង្អៀតណែនក្នុងពន្ធនាគារ និងការកកស្ទះសំណុំរឿង។

សម្ដេចក្រឡាហោមបានបន្តថាក្នុងស្ថានភាពនៃការប្រឈមមុខនឹងវិបត្តិកូវីដ-១៩ ថ្វីដ្បិតថាមានបណ្ដាប្រទេសមួយចំនួនបានសម្រេចដោះលែងអ្នកទោសខ្លះ ប៉ុន្តែនៅកម្ពុជា ស្ថានភាពមិនទាន់ឈានដល់ដំណាក់កាលនេះនៅឡើយទេ។

យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង និងភាពចង្អៀតណែនក្នុងពន្ធនាគារគឺជាកិច្ចសំខាន់បំផុតមួយរបស់ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ទន្ទឹមនឹងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។

ប៉ុន្មានឆ្នាំចុងក្រោយនេះ បទល្មើសគ្រឿងញៀនបានស្ថិតក្នុងភាគរយខ្ពស់ជាងគេ ធៀបនឹងបទល្មើសផ្សេងៗដែលបានបញ្ជូនមកតុលាការ ខណៈបទល្មើសនេះក៏មិនត្រូវបានអនុញ្ញាតឱ្យស្នើសុំលើកលែង និងបន្ធូរបន្ថយទោសដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ឧសភា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចបានរាយការណ៍ថាស្ត្រីម្នាក់បានដេកស្លាប់នៅផ្ទះរបស់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើល។ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៨និង៣០នាទីថ្ងៃទី០៨ខែឧសភាឆ្នាំ២០២០នៅចំណុចភូមិប្រាសាទឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប។

សមត្ថកិច្ចបានបញ្ជាក់ថាជនរងគ្រោះឈ្មោះរាំង.អឿនភេទស្រីអាយុ២៧ឆ្នាំ រស់នៅភូមិ ឃុំខាងលើ។ ករណីសមមត្ថកិច្ចបានបន្តថាស្ត្រីដែលបានដេកស្លាប់មូលហេតុ រោគគាពាធ។តាមការពិនិត្យ ធ្វើកោសល្យវច្ច័យ របស់មន្ត្រីជំនាញ ឃើញថាពុំមានស្លាកស្នាមអ្វី ពាក់ព័ន្ធនិងបទល្មើសឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ឧសភា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចបានរាយការណ៍ថាបុរសម្នាក់បានដេកស្លាប់នៅវេលាម៉ោង១១និង១០នាទីថ្ងៃទី០៨ខែឧសភាឆ្នាំ២០២០។ ហេតុការបានកើតឡើងនៅភូមិអូររូង ឃុំពង្រក្រោម ស្រុកជីក្រែង។ជនរងគ្រោះឈ្មោះ ឃន ឃត់ ភេទប្រុសអាយុ៤២ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។សមត្ថកិច្ចថាតាមការបំភ្លឺរបស់សាច់ញ្ញាតិ ជនរងគ្រោះស្រវឹងស្រាជាប្រចាំ អត់ហូបបាយបណ្តាលអោយខ្យល់គរស្លាប់តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ឧសភា ២០២០

ខេត្តកំពង់ចាម៖អភិបាលខេត្តកំពង់ចាមលោក  អ៊ុន ចាន់ដា បានប្រាប់ដល់ក្រុមហ៊ុនម៉ៅការ និងមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវចុះត្រួតពិនិត្យនិងសិក្សាបច្ចេកទេសឲ្យបានច្បាស់លាស់ក្នុងការសាងសង់ខឿនច្រាំងទន្លេ ដោយមានគុណភាពរឹងមាំល្អ សម្រាប់ជារបាំងការពារទឹកជំនន់ទន្លេមេង្គ។អភិបាលខេត្តក៏បានជំរុញដល់ក្រុមហ៊ុនម៉ៅការឲ្យធ្វើការសាងសង់តាមបទបដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពសំណង់ និងធ្វើយ៉ាងណា ឲ្យការសាងសង់ច្រាំងទន្លេនេះ រួចមុនរដូវទឹកឡើងនាពេលខាងមុខនេះ។

លោកអភិបាលខេត្តថ្លែងបែបនេះនៅសាលាខេត្តកំពង់ចាមនាព្រឹកមិញនាពេលដឹកនាំកិច្ចប្រជុំពិភាក្សាដំណើរនាំឲ្យរីកចម្រើននៃគម្រោងអភិវឌ្ឍន៍សាងសង់ច្រាំងទន្លេមេគង្គស្ថិតនៅចំណុចក្រោយសាលាសង្កាត់កំពង់ចាម ក្រុងកំពង់ចាម និងគម្រោងសាងសង់ច្រាំងទន្លេ  ចំនួន០២កន្លែងផ្សេងទៀត នៅចំណុចកំពង់ចម្លងជីហែ ឃុំពាមប្រធ្នោះ និងឃុំពង្រ ស្រុកកោះសូទិន ក្រោមវត្តមាន លោកខ្លូត ផនប្រធាន ក្រុមប្រឹក្សាខេត្ត។

គួរបញ្ជាក់ថាការសាងសង់ខឿនច្រាំងទន្លេនៅជាប់ខាងក្រោយសាលាសង្កាត់កំព់ងចាម ប្រវែង១៨៥ម៉ែត្រ ស្ថិតនៅក្នុងក្រុងកំពង់ចាម ដោយចំណាយថវិការបស់រដ្ឋបាលខេត្តកំពង់ចាម ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៣ខែមីនាឆ្នាំ២០២០ កន្លងទៅ ថ្មីៗ នេះ  ក្រោមអធិបតីភាព លោក អភិបាលខេត្ត និងលោក ប្រធានក្រុមប្រឹក្សាខេត្ត ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម បានកំពុងសិក្សាគម្រោង សាងសង់ខឿនច្រាំងទន្លេ  ចំនួន០២កន្លែងផ្សេងទៀត នៅចំណុចកំពង់ចម្លងជីហែ ឃុំពាមប្រធ្នោះ និងឃុំពង្រ ស្រុកកោះសូទិន ដែលទទួលរងផលប៉ះពាល់ដោយសារការបាកស្រុតច្រាំងទន្លេយ៉ាងធ្ងន់ធរ  នាពេលកន្លងមកនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ឧសភា ២០២០

ខេត្តកំពង់ធំ៖ក្មេងប្រុសម្នាក់ បានធ្លាក់ចូលទឹកស្រះ បណ្ដាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៧និង៣០នាទីថ្ងៃទី០៧ ខែឧសភាឆ្នាំ២០២០ នៅភូមិស្ពានគ្រង ឃុំចំណាក្រោម  ស្រុកស្ទោង ខេត្តពង់ធំ។

សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះឈ្មោះ រី យ៉ាង  អាយុ០៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រស់នៅក្នុងបន្ទុកឪពុកម្ដាយ ភូមិស្ពានគ្រង ឃុំចំណាក្រោម  ស្រុកស្ទោង ខេត្តពង់ធំ។

តាមការបំភ្លឺរបស់ឈ្មោះ បៀន ភា  អាយុ៤២ឆ្នាំ ត្រូវជាម្តាយកុមាររងគ្រោះបានរៀបរាប់ថា៖  មុនពេលកើតហេតុ ម៉ោងប្រហែល១៦និង០០នាទីកូនប្រុសគាត់បានដើរទៅក្រោយផ្ទះកើបដីនៅមាត់ស្រះយកមកលុញជាគ្រាប់សូន្យ តែគាត់ពុំបានឃើញត្រឡប់មកផ្ទះវិញទេ គាត់មានការសង្ស័យ ថាកូនលង់ទឹកស្រះ គាត់ក៏មកហៅអ្នកភូមិឲ្យជួយមុជទឹករាវរក ក៏ប្រទះឃើញកូនរបស់គាត់ស្លាប់ក្នុងស្រះទឹកតែម្តង។

សមត្ថកិច្ចបានបន្តថាក្រោយទទួលបានព័ត៌មានភ្លាម ចុះដល់ទីកន្លែងកើតហេតុ ធ្វើការពិនិត្យសពពុំឃើញមានស្លាកស្នាមអ្វីគួរអោយសង្ស័យឡើយ ទើបសន្និដ្ឋានថា  កុមាររងគ្រោះបានស្លាប់ដោយសារលង់ទឹកក្នុងស្រះ។

មូលហេតុដោយសារទៅឆ្កឹះដីឥដ្ឋមាត់ស្រះ យកមកលុញគ្រាប់សូន មិនបានប្រយ័ត្នបណ្ដាលឱ្យធ្លាក់ចូលទឹកស្រះលង់ស្លាប់តែម្ដង។បន្ទាប់ពីបានពិនិត្យចប់សព្វគ្រប់រួចហើយសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សព ជូនម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី៕SRPប៊ុនរិទ្ធី

Like 195
Comment 0
Share ចែកចាយ
Views 700
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page614 Page615 Page616 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×