បែកធ្លាយរត់ការ ស្នើសុំបើកគណនីធនាគារ ABA របស់ជនជាតិម៉ាឡេស៊ី ដែលតុលាការខេត្តសៀមរាបបានបង្កកពាក់ព័ន្ធការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា

បែកធ្លាយរត់ការ ស្នើសុំបើកគណនីធនាគារ ABA របស់ជនជាតិម៉ាឡេស៊ី ដែលតុលាការខេត្តសៀមរាបបានបង្កកពាក់ព័ន្ធការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា
0

បែកធ្លាយរត់ការ ស្នើសុំបើកគណនីធនាគារ ABA របស់ជនជាតិម៉ាឡេស៊ី ដែលតុលាការខេត្តសៀមរាបបានបង្កកពាក់ព័ន្ធការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា

ខេត្តសៀមរាប៖មានការបែកធ្លាយរត់ការស្នើសុំស្ថាប័នសាលាដំបូងខេត្តសៀមរាបដើម្បីសុំបើកគណនីធនាគារ ABA របស់ជនជាតិម៉ាឡេស៊ី ដែលតុលាការខេត្តសៀមរាបបានបង្កកពាក់ព័ន្ធ
ការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ដែលសមត្ថកិច្ចបានបង្ក្រាបកាលពីកន្លងទៅ។

យោងតាមលិខិតជាផ្លូវការបានដាក់ចូលទៅដំបូងខេត្តសៀមរាប កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ដែលពីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍
ទើបទទួលបាននៅល្ងាចថ្ងៃពុធនេះបានបញ្ជាក់ថា៖ 
ខ្ញុំបាទឈ្មោះ SHOONG KUETLIP កើតឆ្នាំ១៩៧១ អត្តលេខ ១៤០៣ ជនជាតិម៉ាឡេស៊ី មានទីលំនៅបច្ចុប្បន្ន ភូមិគោកដួង សង្កាត់ទឹកវិល | ក្រុងសៀមរាប ខេត្តសៀមរាប។

សូមគោរពជូន
ឯកឧត្តមប្រធានសាលាដំបូងខេត្តសៀមរាប
សូមទានជ្រាប!

កម្មវត្ថុត្ថុ÷ស្នើសុំបើកគណនីធនាគារ ABA លេខ 000 990 611 ដែលមានឈ្មោះ SHOONG KUETLIP

ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ៖ ៩៩៥ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ របស់អយ្យការអមសាលាដំបូង ខេត្តសៀមរាប។

យោង – សំណុំរឿងព្រហ្មទណ្ឌលេខ ៩៩៥ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ របស់អយ្យការអមសាលាដំបូង ខេត្តសៀមរាប។

តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំបាទមានកិត្តិយស សូមគោរពជម្រាបជូន ឯកឧត្តមប្រធាន មេត្តា ជ្រាប÷ កាព កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប បានចេញដីកា សម្រេចបង្ក ចបង្កកទ្រព្យសម្បត្តិ ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ហើយបានសម្រេច បង្កកគណនីធនាគារ ABA លេខ 000 990 611 ដែលមានឈ្មោះខ្ញុំបាទ ឈ្មោះ SHOONG KUETLIP ជាម្ចាស់គណនី ដោយការសម្រេចខាងលើ នេះបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍របស់ខ្ញុំបាទយ៉ាងធ្ងន់ធ្ងរបំផុត ព្រោះថា គណនីខាងលើនេះ ជាគណនីដែលខ្ញុំបាទបើកសម្រាប់បាញ់ចេញចូល និងសម្រាប់រកស៊ីប្រកបមុខរបរប្រចាំថ្ងៃ ហើយធ្វើឱ្យខ្ញុំបាទមិន អាចប្រើប្រាស់ និងមិនអាចដកប្រាក់របស់ខ្ញុំបាទដែលមាននៅក្នុងគណនីខាងលើនេះបាន ។ មួយវិញទៀត ខ្ញុំបាទសូមបញ្ជាក់ថា ខ្ញុំបាទពុំបានជាប់ពាក់ព័ន្ធនឹងបទល្មើស ឬផលនៃបទល្មើស ណាមួយនោះឡើង ព្រោះថា គណនីធនាគារខាងលើនេះ ខ្ញុំបាទបើកមកគឺដើម្បីសម្រាប់ប្រើប្រាស់ក្នុងការរកស៊ីតែប៉ុណ្ណោះ ហើយកន្លងមក គណនីធនាគារខាងលើនេះ ខ្ញុំបាទក៏ធ្លាប់បានប្រើប្រាស់នៅក្នុងការរកស៊ីប្តូរប្រាក់នៅតាម កាស៊ីណូ ផងដែរ តែមិនជាប់ពាក់ព័ន្ធនឹងបទល្មើសនោះទេ ។

សូមជម្រាបថាសាលាដំបូងខេត្តសៀមរាប កាលពីទីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៦បានចេញ ដីកាសម្រេចបង្កកទ្រព្យសម្បត្តិ គណនីធនាគារ ABA លេខ 000 990 611 ដែលមានឈ្មោះ SHOONG KUET LIP។ សំអាងហេតុ

១.ផ្អែកតាមដីកាសន្និដ្ឋានស្នើសុំបង្កកទ្រព្យសម្បត្តិលេខ ២៩៥ អយឆ ចុះថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៦ របស់អយ្យការអមសាលាដំបូងខេត្តសៀមរាប គឺមានគណនីដូចខាងក្រោម៖

គ-គណនីធនាគារ ABA លេខ 000 990 611 ដែលមានឈ្មោះ SHOONG KUET LIP។

ដែលគណនីធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) ទាំងនេះមានតម្រុយសង្ស័យថា ជាទ្រព្យសម្បត្តិ ដែលទាក់ទងនឹងបទល្មើស ឬ ផលនៃបទល្មើស ដែលមានកំណត់នៅក្នុងច្បាប់ស្តីពីការប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា។

៣. មានមូលដ្ឋានសមស្រប សង្ស័យថាប្រាក់នៅក្នុងគណនីធនាគារដែលបានរៀបរាប់ខាងលើ ជាប់ពាក់ព័ន្ធនឹងបទល្មើស ឬ ផលនៃបទល្មើស គប្បីតុលាការសម្រេចបង្កកទ្រព្យសម្បត្តិ តាមមាត្រា ១៩ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ហេតុដូច្នេះសម្រេច

1.ឱ្យបង្កកគណនីរបស់ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ (ABA) ដែលមានដូចខាងក្រោម៖

៣-គណនីធនាគារ ABA លេខ 000 990 611 ដែលមានឈ្មោះ SHOONG KUET LIP 1

1. បង្គាប់មកមន្ត្រីដែលមានសមត្ថកិច្ច អនុវត្តដីកាសម្រេចនេះឱ្យមានប្រសិទ្ធិភាព។

មន្ត្រីមានសមត្ថកិច្ចដែលទទួលភារកិច្ចអនុវត្តដីកាសម្រេចនេះ ត្រូវធ្វើរបាយការណ៍អំពីប្រតិបត្តិ ការសាច់ប្រាក់ដែលនៅសល់ និងការអនុវត្តភារកិច្ចនេះ មកចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀម រាបវិញ ដើម្បីជាមូលដ្ឋានក្នុងការបន្តនីតិវិធី អោយបានឆាប់បំផុតតាមដែលអាចធ្វើបាន៕SRP