Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តកំពង់ធំ

ទីប្រឹក្សា ឆាវឆាវ
៣១ កក្កដា ២០២៤

មន្ត្រីមួយរូបនិងបក្សពួកត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួន ករណីឈូសឆាយ ដីតំបន់ហាមឃាត់។

យោងសេចក្ដីប្រកាសព័ត៌មាន របស់អយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានឲ្យដឹងថា កាលពីថ្ងៃទី២៨ កក្ដដា ឆ្នាំ២០២៤ តំណាងអយ្យការ បានទទួលចាត់ការសំណុំរឿង ព្រហ្មលេខ ៧៥១ ចុះថ្ងៃទី២៨ ខែកក្ដដា ២០២៤ ទាក់ទិននឹងករណី បំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត (ដីព្រៃលិចទឹក) ដែលអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនមក។ ក្រោយពីស្ដាប់ចម្លើយរបស់ជនសង្ស័យ និងពិនិត្យភស្តុតាង ព្រមទាំងឯកសារពាក់ព័ន្ធ ក្នុងសំណុំរឿងរួចមក តំណាងអយ្យការបានសម្រេចចោទប្រកាន់លើបុគ្គលពីររូប គឺទី១ ឈ្មោះ ហេ គឿន ភេទប្រុស អាយុ៥៨ឆ្នាំ តួនាទី ជាប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍ ក្រុងស្ទឹងសែន ពីបទ បំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត និងទី២ ឈ្មោះ សែ សុងហេង ភេទប្រុស អាយុ៥៨ឆ្នាំ ទីលំនៅភូមិម្នាវ សង្កាត់ស្រយ៉ូវ ពីបទ សមគំនិតក្នុងអំពើបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត ប្រព្រឹត្តទៅនៅចំណុចដីតំបន់ស្នងម៉ែន ជាតំបន់ហាមឃាត់ ក្នុងភូមិសាស្ត្រភូមិស្រយ៉ូវត្បូង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីថ្ងៃទី២០ ខែមិនា ២០២៣ តាមមាត្រា២៩ និងមាត្រា៦០១ នៃក្រមព្រហ្មទណ្ឌឆ្នាំ២០០៩ និងមាត្រា៣២ នៃច្បាប់ស្ដីពីការប្រឆាំងអំពើរពុករលួយឆ្នាំ២០១០។

ករណីឈានដល់ការចាប់ខ្លួនបុគ្គលពីររូបនេះ ព័ត៌មានគួរឲ្យទុកចិត្តបានបញ្ជាក់ថា ឈ្មោះសែ សុងហេង គឺជាជនដៃដល់ម្នាក់ ក្នុងចំណោមច្រើននាក់ដែលបានចូលកាន់កាប់ ឈួសឆាយដីព្រៃលិចទឹក ចាប់ពីចំណុចទួលគោកព្រះ ព្រំប្រទល់ខេត្តកំពង់ឆ្នាំង កំពង់ធំ តំបន់ស្នងមែន រហូតដល់តំបន់ក្រពើគោះ និងចំណុចខាងត្បូងអាងស្នែងក្របី។ ប្រភពព័ត៌មានបានបង្ហើបថា ឈ្មោះ សែ សុងហេង គឺជាអ្នករៀបដីឲ្យបុគ្គលអ្នកមានលុយ និងមានអំណាចមួយចំនួន។

ការឃាត់ខ្លួនមនុស្សពីរនាក់ នេះ មហាជនក្នុងខេត្តកំពង់ធំ កំពុងរងចាំមើល ជោគវាសនារបស់បុគ្គល ដៃដល់មួយចំនួនទៀតដែលកំពុងសំងំលាក់ខ្លួន។ ដោយហេតុថា បញ្ហាឈួសឆាយហែករានទន្ទ្រានដីតំបន់បីក្នុងខេត្តកំពង់ធំ គឺចំណុចក្ដៅគគុក ដែលអូសបន្លាយពេលច្រើនឆ្នាំមកហើយ ហើយពុំទាន់មានស្ថាបប័នណាបំបែកសំណុំបានឡើយ បើទោះប្រមុខរដ្ឋាភិបាល ប្រកាសច្រើនលើកច្រើនសារក៏ដោយ។

សូមរំលឹកផងដែរថា កន្លងមក សម្ដេចហ៊ុន ម៉ាណែត បានដាក់បទបញ្ជារឲ្យរដ្ឋបាលខេត្ត ទាំង6ជុំវិញបឹងទន្លេសាប ការពារដីតំបន់បីឲ្យបានជាដាច់ខាត ហើយជាក់ស្ដែងកាលពីពេលថ្មីៗ កន្លងទៅនេះ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ គឺបានប្រកាសហាមឃាត់ មិនឲ្យមានការរុករានទន្ទ្រានដីតំបន់ហាមឃាត់យកធ្វើកម្មសិទ្ធនោះទេ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១២ ឧសភា ២០២៤

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃអាទិត្យនេះ ទី១២ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំក្រុមគ្រូពេទ្យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ប្រមាណជាង ៣០០ នាក់ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋចំនួនប្រមាណ ២.៩៣៨ នាក់ ស្មើនឹង ៥.១៦៦ ករណី កំពុងរស់នៅភូមិគ្រើល ឃុំពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ។

ការពិនិត្យ និងព្យាបាលនេះ បានប្រព្រឹត្តទៅក្នុងបរិវេណ អនុវិទ្យាល័យ-បឋមសិក្សា ហ៊ុនសែនគ្រើលអណ្តូងពោធិ៍ ដោយមានការចូលរួមផងដែរពីសំណាក់អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់។

មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋនាឱកាសនោះ លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតីនាយករដ្ឋមន្រ្តី លោកតែងយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការបង្ខិតសេវាព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ។ ជាក់ស្ដែង ថ្ងៃនេះសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ បានចុះពិនិត្យ និងព្យាបាលជំងឺទាំងអស់ រួមមាន៖ ជំងឺទូទៅ, ជំងឺមាត់ធ្មេញ, ពិនិត្យអេកូ និងរោគស្រ្តី, ជំងឺបេះដូង, ពិនិត្យជំងឺភ្នែក, វះកាត់តូច, ជំងឺឫសដូងបាត, ជំងឺសន្លាក់, ជំងឺសើរស្បែក, ជំងឺត្រចៀក ច្រមុះ បំពងក, ថតកាំរស្មី, ពិនិត្យឈាម, ព្រមទាំងបានបញ្ជូនករណីជំងឺធ្ងន់ធ្ងរចំនួន ៧៧ នាក់ ទៅព្យាបាលបន្ត ប្រកបដោយទឹកចិត្ត និងស្នាមញញឹមចេញពីបេះដូងមនុស្សធម៌ ដែលសកម្មភាពនេះ បានបង្កើតឡើងអស់រយៈពេលជាង ១២ឆ្នាំ មកហើយ។

ក្នុងឱកាសនោះដែរ ក្រៅពីការពិនិត្យ និងព្យាបាលជំងឺ លោកជំទាវបណ្ឌិត ក៏បានចែកកាបូបស្ពាយ ដល់ក្មួយៗ សិស្សានុសិស្ស ដែលមានវត្តមាននៅក្នុងបរិវេណសាលារៀន ផងដែរ។

ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលសុខភាពទាំងអស់ បានសម្តែងនូវក្តីសប្បាយរីករាយ និងថ្លែងអំណរគុណជាអនេកចំពោះ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ដែលបានផ្តល់ឱកាសដ៏វិសេសវិសាលនេះដល់ពួកគាត់៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៧ មីនា ២០២៤

ខេត្តកំពង់ធំ៖ក្រុមហ៊ុន សានតាណា អាហ្គោ ប្រដាក់ ឯ.ក បានបោះជំហ៊ាន អភិវឌ្ឍន៍ដាំប្រភេទឈើស្រាលលូតលាស់លឿន “ដើមអាកាស្យា និងដើមស្វាយចន្ទី»ជាមួយនិងសហគមន៍តំបន់ការពារធម្មជាតិ “អូរជញ្ចៀន» ក្នុងទិសដៅបង្កើតការងារជូនប្រជាជនកម្ពុជា នឹងកាត់បន្ថយការធ្វើចំណាកស្រុកផងដែរ។

យោងតាមក្រុមហ៊ុនខាងលើវិនិយោគ នៅលើទំហំផ្ទៃដីរេចរឹលចំនួន ៨១៨ ហិកតា ក្នុងផ្ទៃដីសរុបចំនួន ២២៩៥ ហិកតា នៃដែនជម្រកសត្វព្រៃបឹងពែរ ភូមិសាស្ត្រ ភូមិត្រពាំងព្រីង ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។

ការវិនិយោគនេះគឺ គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ«អូរជញ្ចៀន» នៃដែនជម្រកសត្វព្រៃបឹងពែរ ស្ថិតក្នុង ភូមិត្រពាំងព្រីង ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។

ជុំវិញការអភិវឌ្ឍន៍នេះ យោងតាមនាយកក្រុមហ៊ុន ក្រុមហ៊ុន សានតាណាមានប្រសាសន៍ថា ការវិនិយោគនេះគឺ ក្នុងទិសដៅ សហការជាមួយសហគមន៍តំបន់ការពារធម្មជាតិអូរជញ្ចៀន ដើម្បីសហការអភិវឌ្ឍដាំប្រភេទ ឈើស្រាលលូតលាស់លឿន «ដើមអាកាស្យា និងដើមស្វាយចន្ទី» នៅលើដីព្រៃរេចរឹលរបស់សហគមន៍ ទំហំ ៨១៨ (ប្រាំបីរយដប់ប្រាំបី)ហិកតា (ដូចមានភ្ជាប់ផែនទីជាឧបសម្ព័ន្ធ) ដើម្បីចូលរួមលើកកម្ពស់ ជីវភាពសហគមន៍តំបន់ការពារធម្មជាតិអូរជញៀន។

ចំពោះ ការអភិវឌ្ឍដាំប្រភេទឈើ ស្រាលលូតលាស់លឿន «ដើមអាកាស្យា និងដើមស្វាយចន្ទី» នៅលើដីព្រៃរេចរឹល ទំហំ ៨១៨ហិកតា របស់សហគមន៍តំបន់ការពារធម្មជាតិអូរជញ្ចៀន ក្នុងគោលដៅចូលរួមដាំស្តារព្រៃឈើឡើងវិញ និងចូលរួមលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន បង្កើនសេដ្ឋកិច្ចក្នុងស្រុក នឹងបង្កើតការងារធ្វើនៅមូលដ្ឋាន។

យោងលើសេចក្តី ប្រកាសលេខ ១៨៧ ប្រក ប.ស្ថ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១០ របស់ក្រសួងបរិស្ថាន ស្តីពីការ ទទួលស្គាល់ការរៀបចំសហគមន៍តំបន់ការពារធម្មជាតិ«អូរជញ្ចៀន» នៃដែនជម្រកសត្វព្រៃបឹងពែរ ស្ថិតក្នុងភូមិត្រពាំងព្រីង ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។

កន្លងទៅ ក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀង ស្តីពីការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ«អូរជញ្ចៀន» នៃដែនជម្រកសត្វព្រៃ បឹងពែរ ស្ថិតក្នុងភូមិត្រពាំងព្រីង ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ រវាងសហគមន៍ តំបន់ការពារធម្មជាតិអូរជញ្ចៀន និងអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន ចុះថ្ងៃ ទី០៣ ខែឧសភា ឆ្នាំ២០២២។

យោងតាមក្រុមហ៊ុនគឺ រៀបចំផែនការមេឱ្យបានច្បាស់លាស់ និងត្រូវដាំប្រភេទឈើស្រាលលូតលាស់លឿន (ដើមអាកាស្យា និងដើមស្វាយចន្ទី) នៅលើដីព្រៃរេចរឹលរបស់សហគមន៍ទំហំ ៨១៨ ហិកតា តែប៉ុណ្ណោះ ក្នុងផ្ទៃដីសរុប ២២៩៥ ហិកតា និងសហការណ៍ដោះស្រាយផលប៉ះពាល់នានា ដែលអាចកើតមានឡើង ក្នុងពេលអនុវត្តគម្រោង។

យោងតាមកិច្ចព្រមព្រៀង សហការអនុវត្តក្នុងរយៈពេល ១៥ (ដប់ប្រាំ) ឆ្នាំ ដើម្បីឱ្យក្រុមហ៊ុនចាត់ចែងដាំប្រភេទឈើស្រាលលូតលាស់លឿន(ដើមអាកាស្យា និងដើមស្វាយចន្ទី) ក្នុងរយៈពេល ១៥ ឆ្នាំ ស្របតាមកិច្ចព្រមរវាងសហគមន៍តំបន់ការពារ ធម្មជាតិអូរជញ្ចៀន និងអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន។ បន្ថែមពីនេះ ក្រុមហ៊ុន សានតាណា បានរៀបចំផែនការប្រើប្រាស់ថវិកា ដែលទទួលបានពីកិច្ចសហការអភិវឌ្ឍន៍ដាំប្រភេទឈើស្រាល លូតលាស់លឿន (ដើមអាកាស្យា និងដើមស្វាយចន្ទី) សម្រាប់បម្រើផលប្រយោជន៍រួម នៅក្នុង សហគមន៍តំបន់ការពារធម្មជាតិអូរជញ្ចៀនត្រូវបែងចែកផលលាភ ដែលទទួលបានពីកិច្ចសហការអភិវឌ្ឍន៍ដាំប្រភេទឈើស្រាលលូតលាស់លឿន ដើមអាកាស្យា និងដើមស្វាយចន្ទី ផងដែរ។

ជាមួយគ្នានេះដែរ លោក អ៊ុក គឹមសាន ម្ចាស់ក្រុមហ៊ុន សានតាណា (SANTANA AGRO PRODUCTS CO., LTD) បានធ្វើការបកស្រាយចំពោះការចុះផ្សាយព័ត៌មាន ករណីឈូសឆាយដី។

ចំពោះការចុះផ្សាយព័ត៌មាន ដែលបានដាក់ឈ្មោះនិងរូបភាព លោក អ៊ុក គឹមសាន បានប្រាប់ សៀមរាប ប៉ុស្ដិ័ នៅរសៀលថ្ងៃព្រហស្បតិ៍ទី 7 ខែមីនា ឆ្នាំ 2024 នេះថា៖ ការផ្សាយជារឿងពិត។ អ្នកផ្សាយនេះមិនដឹងជាមនុស្សបែបណាទេ គេផ្សាយបែបបំផ្លាញការជួយប្រជាពលរដ្ឋ ក្នុងសហគមន៍កសិកម្ម និងការចូលរួមចំណែកការអភិវឌ្ឍន៍កសិកម្ម។ នេះជាគម្រោងដែលមានការអនុញ្ញាតិតាមផ្លូវច្បាប់ដ៏ត្រឹមត្រូវ។ ហើយក៏ជាគម្រោងមួយជួយដល់ ការដាំនូវប្រភេទឈើរយៈពេលវែង ដើម្បី៖
– ផ្តល់ការងារដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បង្កើនចំណូលដល់មូលដ្ឋាន
– សងគម្របព្រៃត្រលប់ទៅភពផែនដី ស្របគោលការណ៍របស់ក្រសួងបរិស្ថាន ក្នុងការជម្រុញការដាំឈើឡើងវិញ
– បង្កើនចំណូលដល់សេដ្ឋកិច្ចជាតិ តាមរយៈការលក់ផលិតផលកសិកម្មក្នុង និងក្រៅប្រទេស
– ចូលរួមចំណែកដល់ការកាន់បន្ថយនៅបម្រែបម្រួលអាកាសធាតុ
– កាត់បន្ថយការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋមូលដានក្នុងតំបន់
– ចូលរួមចំណែកដល់គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។ល។

ការបកស្រាយនេះធ្វើឡើងបន្ទាប់ពីមានបណ្ដាញសារព័ត៌មានក្នុងស្រុកមួយចំនួនបានធ្វើការរិះគន់ចំពោះក្រុមហ៊ុន៕

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១ កុម្ភៈ ២០២៤

 

ខេត្តកំពង់ធំ៖យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់ និងមនុស្សប្រុស ស្រី ក្មេង ចាស់ ៦៤នាក់ទៀត កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកសន្ទុក-បារាយណ៍ សង្ស័យជាករណីពុលនំបញ្ចុក។

ករណីនេះកើតឡើងនៅថ្ងៃទី២៩-៣១ ខែមករា ឆ្នាំ២០២៣ ស្ថិតក្នុងឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ប្រភពនៅទីនោះនៃគ្រួសារសពឱ្យដឹងថា៖ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ជនរងគ្រោះ ទាំងនោះ នាំគ្នាទិញនំបញ្ចុកហូបរៀងៗខ្លួន នៅតូបម្ចាស់អ្នកលក់តែមួយ។ លុះហូបរួច រហូតដល់ចន្លោះម៉ោង២១ ទៅម៉ោង១២យប់ ពួកគាត់មានអាការ:ក្អួតចង្អោរ វិលមុខ រាគរូស និងត្រូវបងប្អូនសាច់ញាតិដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក ជាបន្តបន្ទាប់។

ប៉ុន្តែក្នុងចំណោម នោះ ជាអកុសល មានលោកយាយម្នាក់ ឈ្មោះអ៊ុ ងៀម អាយុ៧១ឆ្នាំ រស់នៅភូមិផ្លូវទទឹង ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានស្លាប់តាមផ្លូវបន្ទាប់ដឹកយកមកសង្គ្រោះនៅមន្ទីពេទ្យ។

 មកដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នេះលោក អួង សារឿន អភិបាលស្រុកបារាយណ៍ និងក្រុមការងារ បានចុះសួរសុខទុក្ខទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលពុលចំណីអាហារកំពុងសម្រាកព្យាលបាល នៅមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុកផងដែរ។ អភិបាលស្រុកបញ្ជាក់ថា៖ ពេលនេះ ជនរងគ្រោះ ដែលពុលចំណីអាហារ បានរួចផុតពីអាយុជីវិត និងជាសះស្បើយអស់ហើយ៕

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៩ មករា ២០២៤

ខេត្តកំពង់ធំ៖លោកឧត្ដមសេនីយ៍ ទោសោម  ស៊ុន បានគូសបញ្ជាក់នូវចំណុចទី៤និងទី៥ដោយបានសង្កត់ធ្ងន់ថា ចំណុចទី៤៖ គ្រប់បណ្ដាអង្គភាពទាំងអស់ ត្រូវ យកចិត្តទុកដាក់ ត្រៀមកម្លាំង, មធ្យោបាយ, និងសម្ភារៈគ្រប់បែបយ៉ាង ដើម្បីចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋ នៅពេលមានគ្រោះភ័យ ជាយថាហេតុ ដោយត្រូវមានស្មារតីបុរេសកម្ម ព្រមទាំងសហការឲ្យបានល្អ ក្នុងស្មារតីបុរេសកម្ម ជាមួយនឹងអាជ្ញាធរដែនដី និងក្រសួង-ស្ថាប័នពាក់ព័ន្ធ  និងចំណុចទី៥៖ សូមលើកទឹកចិត្តដល់អង្គភាពទាំងអស់ ជំរុញការកសាងសេដ្ឋកិច្ចនៅនឹងកន្លែង ដូចជា ការបង្កបង្កើនផល និងការចិញ្ចឹមសត្វជាដើម ដើម្បីចូលរួមលើកកម្ពស់ជីវភាពកងទ័ព និងក្រុមគ្រួសារ ធានាផាសុកភាព, សុខុមាលភាព, និងផលិតភាព ក្នុងការបំពេញបេសកកម្មរបស់ខ្លួន។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បញ្ឋាក់បែបនេះក្នុងឱកាសផ្សព្វផ្សាយអនុសាសន៍៥ចំណុច របស់សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះនាយទាហាន   នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកងទ័ពជើងគោក ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានអាននិងគូសបញ្ជាក់នូវចំណុចសំខាន់នីមួយៗ នៃអនុសាសន៍ទាំង៥ចំណុច របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលមានជាអាទិ៍÷ ទី១៖ កងទ័ពកម្ពុជា ត្រូវតែជាកងទ័ពដែលមានវិជ្ជាជីវៈខ្ពស់ដាច់ខាត ត្រូវ តែស្មោះត្រង់ចំពោះជាតិ, មាតុភូមិ និងប្រជាជន និងយកអស់ស្មារតីគោរពឲ្យបានម៉ឺងម៉ាត់នូវរាល់បទប្បញ្ញត្តិ, សារាចរណែនាំ, លក្ខន្តិកៈកងយោធពលខេមរភូមិន្ទ, បទដ្ឋានគតិយុត្តនានា, ដោយប្រកាន់ភ្ជាប់នូវប្រពៃណីសេចក្តីថ្លៃថ្នូរ របស់កងយោធពលខេមរភូមិន្ទ,និងក្លាយជាកម្លាំងពិត ដើម្បីការពារជាតិ មាតុភូមិ និងប្រជាជន។ ទី២៖ គ្រប់អង្គភាពទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការប្រើប្រាស់កម្លាំង ធនធាន និងទ្រព្យសម្បត្តិរបស់អង្គភាព ឲ្យបានស្ថិតស្ថេរ និងមានប្រសិទ្ធភាព ពោលគឺសូមប្រើប្រាស់កម្លាំងឲ្យសមស្របនឹងតម្រូវការជំនាញ និងសូមគ្រប់គ្រងថែរក្សាគ្រឿងសព្វាវុធ, បរិក្ខារយោធាគ្រប់បែបយ៉ាង,ព្រមទាំងស្បៀងអាហារជាដើម ឲ្យបានត្រឹមត្រូវនិងបានគង់វង្ស។ ទី៣៖ គ្រប់អង្គភាពទាំងអស់ ត្រូវពង្រឹងការហ្វឹកហ្វឺន ការរៀនសូត្រ និងការ  កសាងប្រភពធនធានមនុស្ស ទាំងបរិមាណ និងគុណភាព ដើម្បីបម្រើការការពារជាតិ ឲ្យមានប្រសិទ្ធភាពខ្ពស់, ជាពិសេសពង្រឹងការបង្កើនជំនាញដល់យោធិនឲ្យស្របទៅតាមភារកិច្ចនិងតួនាទីរៀងៗខ្លួន៕

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page5 Page6 Page7 … Page37 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!