Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តកំពង់ឆ្នាំង

ទីប្រឹក្សា ឆាវឆាវ ១១ កក្កដា ២០២១

ខេត្តកំពង់ឆ្នាំង៖អភិបាលខេត្តកំពង់ឆ្នាំង លោកស៊ុន សុវណ្ណារិទ្ធិ នឹងបើកកិច្ចប្រជុំមួយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ស្អែកនេះជាមួយអភិបាល ស្រុក ក្រុង និងសុរិយោដី ស្រុក ក្រុង ទាំងអស់។ ការប្រជុំនេះដើម្បីសាកសួរ ករណីអាជីវកម្មពុះដីឡូតិ៍លក់គ្មានច្បាប់អនុញ្ញាត។

នេះបើយោងតាមលិខិតរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ចុះថ្ងៃទី ០៨ ខែកក្កដាឆ្នាំ ២០២១។

មានការលើកឡើងថា នៅប៉ែកតំបន់ចុងកោះសង្កាត់ខ្សាម និងសង្កាត់កំពង់ឆ្នាំង តំបន់អភិវឌ្ឍន៍ថ្មី របស់អតីតអភិបាលខេត្តមុន ឃើញមានការអភិវឌ្ឍខ្លាំង វិស័យសំណង់ និងការពុះដីឡូតិ៍លក់ជាច្រើនកន្លែង ប៉ុន្តែគេក៏មិនបានដឹងថាតើមានច្បាប់ឬអត់ច្បាប់នោះឡើយ។ ក្នុងនោះដែរគេសង្កេតឃើញមានក្រុមហ៊ុនឯកជនមួយចំនួនបានកាយដីបឹង ដែលច្បាប់បានហាមឃាត់ យកចាក់ពុះឡូតិ៍ គេនៅមិនទាន់ដឹងថា មានលិខិតអនុញាត ឬយ៉ាងណានោះទេ។

ទោះជាយ៉ាង កិច្ចប្រជុំរវាងអភិបាលខេត្តទើបឡើងថ្មី និងអាជ្ញាធរមូលដ្ឋានជំនាញពាក់ព័ន្ធ នៅថ្ងៃស្អែកនេះ គេរំពឹងថាអភិបាលខេត្ត លោក ស៊ុន សុវណ្ណារិទ្ធិ នឹងបើកវាំងននខ្មៅឲ្យមហាជន បានឃើញថា នៅខេត្តកំពង់ឆ្នាំង មានអាជីវកម្មពុះដីឡូតិ៍លក់ខុសច្បាប់ប៉ុន្មានកន្លែង។ ព្រោះថាលោកអតីតក៏ជាអភិបាល រងខេត្តកំពង់ឆ្នាំងផងដែរ ដូច្នេះរឿងរ៉ាវ នៅខេត្តកំពង់ឆ្នាំង លោកប្រាកដជាដឹងច្រើន៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ៥ កក្កដា ២០២១

ខេត្តកំពង់ឆ្នាំង៖សម្ដេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានព្រឹទ្ធសភា បានអញ្ជើញប្រកាសចូលកាន់តំណែង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង។

ពិធីប្រកាសធ្វើឡើងនៅព្រឹកមិញនេះ នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងដោយមានការអញ្ជើញចូលរួមពីសម្តេចចៅហ្វាវាំង គង់ សំអុល សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង លោក អ៊ុក រ៉ាប៊ុន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងផងដែរ។

សម្ដេច សាយ ឈុំ បានផ្ដល់អនុសាសន៍ ដល់លោក ស៊ុន សុវណ្ណារិទ្ធិ ដែលត្រូវបានតែងតាំងជាប្រធានគណៈកម្មា​ធិការគណបក្សប្រជាជនខេត្តកំពង់ឆ្នាំង ថ្មីថាៈសូម លោក បន្តវេនដឹកនាំគណបក្សខេត្ត ឱ្យបានល្អ ដោយត្រូវទទួលយកនូវបទពិសោធន៍ និងស្នាដៃល្អៗ របស់លោក ឈួរ ច័ន្ទឌឿន ប្រធានគណបក្សចាស់ ដើម្បីយកទៅអនុវត្តបន្តឱ្យបានជោគជ័យ និងត្រូវប្រតិបត្តិឱ្​យបានត្រឹមត្រូវនូវលក្ខន្តិកៈ គោលនយោបាយរាជរដ្ឋាភិបាល ច្បាប់របស់រដ្ឋ និងគោរពឱ្យបានម៉ឺងម៉ាត់ការប្រជុំរបស់ គណៈអចិន្ត្រៃយ៍។

សម្តេច ក៏បានជម្រុញឱ្យប្រធានគណបក្សថ្មី ត្រូវកំណត់របបចុះមូលដ្ឋានឱ្យបានជាប់ជាប្រចាំ ដើម្បីដោះស្រាយទុក្ខកង្វល់ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក្នុងបរិបទកូវីដ-១៩ ក្នុងពេលបច្ចុប្បន្ននេះ ដើម្បីឱ្យប្រជាពលរដ្ឋ មានការជឿជាក់កាន់តែខ្លាំងៗលើគណបក្សប្រជាជនកម្ពុជា ដែលជាអ្នកដឹកនាំប្រទេសជាតិឱ្យមានសុខសន្តិភាពរហូតតទៅ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១ កក្កដា ២០២១

ខេត្តកំពង់ឆ្នាំង៖សម្ដេចស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញប្រកាសចូលកាន់មុខតំណែង លោក ស៊ុន សុវណ្ណារិទ្ធិ ជាអភិបាល ខេត្តកំពង់ឆ្នាំង ជំនួសលោក ឈួរ ច័ន្ទឌឿន។

ពិធីនេះធ្វើឡើងនៅសាលាខេត្តកំពង់ឆ្នាំងនៅ
ព្រឹកថ្ងៃទី១ ខែកក្កដានេះ។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែង នាពេលព្រឹកនេះមានការចូលរួមពី សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ប្រតិភូរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្រុមប្រឹក្សា អភិបាល អភិបាលរងខេត្ត និងមន្ទីរ-អង្គភាព អាជ្ញាធរជុំវិញខេត្តគ្រប់ជាន់ថ្នាក់ ជាច្រើនរូបទៀតផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២១ មេសា ២០២១

ខេត្តកំពង់ឆ្នាំង៖ជនជាតិបារាំងម្នាក់បានស្លាប់ នៅក្នុងផ្ទះសំណាក់មួយ រហូតធំក្លិនស្អុយទើបម្ចាស់ផ្ទះដឹង។
ហេតុការណ៍នេះបង្ករឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

នេះបើតាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង រាយការណ៍ជូន រដ្ឋមន្ត្រីក្រសួងព័ត៌មានលោកខៀវ កាញារីទ្ធ នៅព្រឹកនេះ។

តាមការបញ្ជាក់របស់អ្នកមើលការផ្ទះសំណាក់បានឲ្យដឹងថា ជនជាតិបារាំងដែលស្លាប់នេះ បានជួលបន្ទប់ស្នាក់ មានរយៈពេលជាង ២ឆ្នាំហើយ ។ ភ្លាមៗនោះសមត្ថកិច្ចបានចុះមកធ្វើកោសល្យវិច័យ។ ចំណែកក្រុមគ្រូពេទ្យបានចុះមកយកសំណាកបន្ទាន់ផងដែរ។

សមត្ថកិច្ចបញ្ជាក់ថា តាមបទបញ្ជារបស់អភិបាលខេត្ត គឺមិនអនុញ្ញាតឲ្យអ្នកដែលនៅក្នុងបរិវេណនៃផ្ទះសំណាក់នេះចាកចេញឡើយ ត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ សាកសពត្រូវបានក្រុមគ្រូពេទ្យយកសំណាកទៅពិនិត្យផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ៤ កុម្ភៈ ២០២១

ខេត្តកំពង់ឆ្នាំង៖សេចក្ដីរាយការណ៍បានឲ្យដឹងថា បទល្មើសនេសាទ រាប់រយ «សម្រាស់» ព័ទ្ធចាប់ត្រី កំពុងកើតមាន យ៉ាងពេញបន្ទុក នៅស្រុកកំពង់លែង ដោយមិនមានការទប់ស្កាត់ ពីមន្ត្រីជំនាញពាក់ព័ន្ធនោះទេ។

យោងតាមប្រភពបានឲ្យដឹងថា បទល្មើសនេសាទ សម្រាស់ រាប់រយ ចាប់យកត្រីនៅស្រុកកំពង់លែង ភូមិប្រទ្បាយមាស បានកើតមានយ៉ាងអនាធិបតេយ្យ។ ការដែរឈ្មួញនេសាទ ព័ទ្ធចាប់យកត្រីបាន ដោយសេរីបែបនេះ ត្រូវបានគេសង្ស័យថាមានការឃុបឃិតគ្នារវាងជំនាញពាក់ព័ន្ធជាមួយឈ្មួញ។

ពាក់ព័ន្ធករណីនេះ បណ្ដាញសារព័ត៌មានសៀមរាបប៉ុស្តិ៍ នៅពុំទាន់ ទទួលបាន ការបំភ្លឺពីជំនាញពាក់ព័ន្ធនៅឡើយ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page5 Page6 Page7 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!