Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តកំពង់ឆ្នាំង

ប៊ុន វិចត្រ 7 December 2025 · Image
···

ក្រសួងបរិស្ថានបានរកឃើញក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. បញ្ចេញសំណល់រាវមិនត្រឹមត្រូវប៉ះពាល់ទឹកនៅក្នុងប្រព័ន្ធទឹកអូឬស្សីក្នុងភូមិសាស្ត្រស្រុកទឹកផុសខេត្តកំពង់ឆ្នាំង

ក្រសួងបរិស្ថាននៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ បានឲ្យដឹងថាករណីដែលមានត្រីងាប់នៅតំបន់ទឹកអូរឫស្សីដែលស្ថិតនៅក្នុងភូមិសាស្រ្តស្រុកទឹកផុស គឺបណ្តាលមកពីការគ្រប់គ្រងសំណល់រាវមិនបានត្រឹមត្រូវ របស់ក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. ដែលមានទីតាំងស្ថិតនៅឃុំខ្លុងពពក ឃុំជាប ឃុំអភិវឌ្ឍ និងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

យោងតាមលទ្ធផលសំណាកទឹកទាំង៦ទីតាំងខាងលើ គឺមានស្ថានភាពគុណភាពទឹកមិនអនុលោម តាមស្តង់ដារទឹកសាធារណៈ។ ដើម្បីការពារ ទប់ស្កាត់ផលប៉ះពាល់ជាយថាហេតុពីការបំពុលទឹកនៅក្នុងប្រព័ន្ធទឹកអូរឬស្សី នៅក្នងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងនេះ ក្រសួងបរិស្ថាន បានចាត់វិធានការដូចខាងក្រោម៖

១-ស្នើដល់ពលរដ្ឋដែលពាក់ព័ន្ធនៅក្នុងតំបន់ប្រើប្រាស់ទឹកអូរឬស្សី ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយហាមប្រើប្រាស់ទឹក ចាប់យកត្រី ឬយកសត្វដែលងាប់ បណ្តាលមកពីទឹកអូរនេះជាបណ្តោះអាសន្ន រហូតដល់មានការណែនាំជាថ្មី។
២-តម្រូវឱ្យក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់គ្រប់សកម្មភាពរបស់ខ្លួន ទោះក្នុងរូបភាពណាក៏ដោយ រហូតដល់មានការណែនាំជាថ្មី។

ជាមួយគ្នានេះ ក្រសួងងនឹងអនុវត្តវិធានការច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដល់ក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. ចំពោះករណីប្រព្រឹត្តល្មើស បង្កឱ្យមានការបំពុលទឹកនៅក្នុងប្រព័ន្ធទឹកអូរឬស្សី។
និង ក្រុមហ៊ុនត្រូវកែតម្រូវបច្ចេកទេស អនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 20 March 2025 · Image
···

ប៉ូលិសខេត្តកំពង់ឆ្នាំង បានចាប់ខ្លួនបុរសជាថៅកែម្នាក់ ក្រោយរំលោភ និងគំរាមសម្លាប់ក្មេងស្រីអាយុ១៤ឆ្នាំ ដែលជាឈ្នួលធ្វើការនៅផ្ទះរបស់ជនល្មើស។

ករណីនេះ កើតឡើងកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ពេលដែលក្មេងស្រីរងគ្រោះ បានទៅធ្វើការជាឈ្នួលបម្រើនៅផ្ទះរបស់ជនល្មើស។ ជនសង្ស័យឈ្មោះ ប៉ាង គឹមចាន់ អាយុប្រហែល ៤០ឆ្នាំ មានទីលំនៅភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ពេលចាប់រំលោភដំបូង ជនល្មើសបានឲ្យលុយក្មេងស្រីរងគ្រោះ១០០ដុល្លារ ហើយគំរាមមិនឲ្យប្រាប់គេ បើប្រាប់គេនឹងសម្លាប់ចោល។ ក្រោយមកទៀត ក៏ចាប់រំលោភម្តងទៀត ហើយយកលុយ២០ម៉ឺនរៀល ឲ្យក្មេងស្រីរងគ្រោះ ពេលនាងយំ តែលុយនេះ ក្រោយមកក៏ត្រូវប្រពន្ធជនល្មើសដកពីក្មេងស្រីរងគ្រោះវិញ។

ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ក្មេងស្រីរងគ្រោះ បានឈប់ធ្វើការ ហើយពេលទៅដល់ផ្ទះ ក៏រៀបរាប់ការឈឺចាប់នេះ ដល់ឪពុកម្តាយ ទើបពួកគេបានដាក់ពាក្យបណ្តឹង ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ហើយឈានដល់ការចាប់ខ្លួនតែម្តង។

ឪពុកម្តាយក្មេងស្រីរងគ្រោះ ទទូចឲ្យស្ថាប័នតុលាការដាក់ទោសឲ្យធ្ងន់ធ្ងរបំផុតដល់ជនល្មើសម្នាក់នេះ។

កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង ចាប់ខ្លួនថៅកែម្នាក់ ក្រោយចាប់រំលោភ និងគំរាមសម្លាប់ក្មេងស្រីអាយុ១៤ឆ្នាំ ដែលជាឈ្នួលបម្រើ៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 11 February 2025 · Image
···

កសិករចំនួនបីនាក់ត្រូវបានកម្លាំងអាវុធហត្ថធ្វើការចាប់ខ្លួនពាក់ព័ន្ធករណីបទល្មើសព្រៃឈើ និងការកាន់កាប់អាវុធដោយខុសច្បាប់។

ការចាប់ខ្លួនធ្វើឡើងនៅថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅស្រុកសាមគ្គីមានជ័យ ដោយអនុលោមតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងការសម្របសម្រួលនីតិវិធីពីឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង។

ជនសង្ស័យទាំង ៣ នាក់៖
១. លន់ ផា ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរ កសិករ
២. ឆាយ ព្រំ ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរ កសិករ
៣. លី វិត ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ កសិករ
(ជនសង្ស័យទាំងអស់រស់នៅភូមិស្រែសារ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង)។
សម្ភារៈវត្ថុតាងដែលបានចាប់យក៖
គោយន្តកន្ត្រៃ ៣ គ្រឿង
អុសនៅលើគោយន្តប្រភេទខ្លុង ត្បែង ប្រហែល ១០ គូប
កាំបិតផ្គាក់ ៧
ចបជីក ២
ពូថៅដៃ ២
បច្ចុប្បន្នជនសង្ស័យទាំង៣ នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការតាមនីតិវិធី៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 24 January 2025 · Image
···

ស្ត្រីមួយរូបត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធករណី”ឆបោក និងប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ”។

ការចាប់ខ្លួននៅល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ដោយកម្លាំងការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក វរសេនីយ៍ទោ លឹម ហាក់  ប្រធានមន្ទីរយុត្តិធម៌ សហការជាមួយកម្លាំងជំនាញអាវុធហត្ថខេត្តបន្ទាយមាន ជ័យដឹកនាំដោយលោក វរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងដោយមានការសម្របសម្រួលពី ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង។

ការចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនជនត្រូវចោទ ឈ្មោះ ចាន់ ផល្លីន ភេទស្រីអាយុ៣៩ឆ្នាំ សញ្ជាតិខ្មែរមុខរបរ (ប្រធានសាខាចលនាយុវជនកម្ពុជាក្រុម)១៥៧ អាស័យដ្ឋានស្នាក់នៅភូមិរំចេក២ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

តាមអំណាចដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ១៣៣/០២១ ចុះថ្ងៃទី០២ សីហា ២០២១ ចេញដោយ គឹម រ័ត្នណារិន ចៅក្រម ស៊ើបសួរសាលាដំបូងខេត្តកំពង់ឆ្នាំង។ ពាក់ព័ន្ធក្នុងករណី”ឆបោក និងប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ” ប្រព្រឹត្តកាលពីថ្ងៃទី១២ .កញ្ញា .២០២០ស្ថិតនៅចំណុចភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ក្រោយសមត្ថកិច្ចចាប់ខ្លួន ដកហូតសម្ភារៈវត្ថុតាងដកហូតរួមមាន÷
១- ទូរសព្ទដៃ១គ្រឿងម៉ាកiPhone16Promax។
២- ទូរសព្ទដៃចំនួន០១គ្រឿងម៉ាក Samsung ពណ៌ខ្មៅលាយទឹកប្រាក់។
៣- ទូរសព្ទដៃចំនួន០១គ្រឿងVIVOពណ៌ខ្មៅ។
បច្ចុប្បន្នជនត្រូវចោទត្រូវបានការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅលោកចៅក្រមស៊ើបសួរ ដើម្បីបន្តនីតិវិធី៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 19 December 2024 · Image
···

ខេត្តកំពង់ឆ្នាំង៖ប្រមុខក្រសួងមហាផ្ទៃកម្ពុជា លោកស សុខា បានលើកឡើងពីបញ្ហានៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលបង្កនូវផលវិបាកជាច្រើនដល់សង្គមជាតិ និងប្រជាពលរដ្ឋ និងបានបង្កផលប៉ះពាល់ដល់គោលនយោបាយ កាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។ លោកនៅតែបង្ហាញក្ដីបាម្ភថា គ្រោះថ្នាក់នេះនឹងបន្តអូសបន្លាយក្នុងរយៈពេលវែង អាចនឹងមានកំណើនខ្ពស់បន្ថែមទៀត ប្រសិនបើកង្វះវិធានការទប់ស្កាត់ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងកង្វះការចូលរួមគោរពអនុវត្តច្បាប់ពីសំណាក់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប។ 

ក្នុងឱកាសអញ្ជើញជាអធិបតីនៃទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៩ ប្រារពនៅទីរួមខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃម្សិលមិញ លោកស សុខា  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានគូសបញ្ជាក់ថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤នេះ ករណីគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានកាត់បន្ថយ ចំនួន ៣៥៤លើក ស្មើនឹង ១២% និងកាត់បន្ថយចំនួនអ្នកស្លាប់ ២៧នាក់ ស្មើនឹង ២% កាត់បន្ថយចំនួនអ្នករបួស បានចំនួន ៥៨០នាក់ ស្មើនិង ១៤%។

ផ្អែកតាមលទ្ធផលនេះ ប្រមុខក្រសួងមហាផ្ទៃ បានសម្តែងការកោតសរសើរចំពោះការពលីកម្មសព្វបែបយ៉ាងរបស់មន្រ្តីមានសមត្ថកិច្ចអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក គ្រប់លំដាប់ថ្នាក់ នៅទូទាំងប្រទេស ដែលបានបំពេញភារកិច្ច ដោយមិនខ្លាចនឿយហត់ ប្រកបដោយស្មារតីទទួលខុសត្រូវ និងមនសិការវិជ្ជាជីវៈខ្ពស់ ក្នុងការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ការរក្សាសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក ការផ្សព្វផ្សាយអប់រំច្បាប់ ការកសាង ជួសជុល កែលំអស្ថានភាពផ្លូវថ្នល់ ការសង្គ្រោះជនរងគ្រោះ និងកិច្ចការសំខាន់ៗជាច្រើនទៀត ទទួលបានលទ្ធផលល្អប្រសើរ ពិសេសបានសង្គ្រោះជីវិតប្រជាពលរដ្ឋ ឱ្យរួចផុតពីការបាត់បង់ជីវិត និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។

ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានផ្តល់អនុសាសន៍ណែនាំដល់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានី-ខេត្ត ត្រូវបង្កើនវិធានការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក តាមទិសដៅការងាររបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឱ្យកាន់តែមានតម្លាភាព ប្រសិទ្ធភាព និងស្មើភាព សំដៅកាត់បន្ថយថែមទៀតនូវចំនួនហេតុការណ៍គ្រោះថ្នាក់ ចំនួនជនរងគ្រោះ និងបទល្មើសចរាចរណ៍ ឱ្យបានជាអតិបរមា និងត្រូវខិតខំអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។

លោកស សុខា ក៏បានណែនាំឱ្យបង្កើនការផ្សព្វផ្សាយអប់រំច្បាប់ និងបទដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកតាមគ្រប់រូបភាព ឱ្យបានទូលំទូលាយដល់គ្រប់មូលដ្ឋាន ដើម្បីឱ្យមានការជ្រួតជ្រាបដល់គ្រប់វេទិកា គ្រប់សាលារៀន និងគ្រប់គ្រួសារ ត្រូវបង្កើនការអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក តាមបទដ្ឋានគតិយុត្ត និងគោលការណ៍ដែលក្រសួង បានដាក់ចេញ ត្រូវចាត់វិធានការ ឱ្យបានតឹងរឹងបំផុតចំពោះបទល្មើស ជនបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយបើករត់គេចវេសពីការដោះស្រាយតាមផ្លូវច្បាប់៕SRP

Like 0
Comment 0
Share Share
Views 0
Older posts
Page1 Page2 … Page7 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ប៊ុន វិចត្រ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ប៊ុន វិចត្រ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ប៊ុន វិចត្រ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ប៊ុន វិចត្រ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ប៊ុន វិចត្រ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!