Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មេសា ២០២០

ខេត្តសៀមរាប៖អំណោយរបស់ លោកទៀសីហា អភិបាលខេត្តសៀមរាប និងលោកជំទាវ ត្រូវបាន លោកង៉ាន់ ភារុណ អភិបាលរងខេត្ត នាំយកចែកជូនដល់លោកមេភូមិ អនុភូមិ និងសមាជិកភូមិ ចំនួន​២៧ភូមិ​ ក្នុងឃុំចំនួន​២​ គឺឃុំដូនកែវ​ និងឃុំរេីល​ ស្រុកពួក នៅព្រឹកមិញនេះ។
ការចែកអំណោយនេះក៏មានការចូលរួមពីលោក សួស​ សុខចាន់សមាជិកក្រុមប្រឹក្សាខេត្ត អាជ្ញាធរស្រុក​ តំណាង​ ស​ ស​ យ​ ក​ និងអាជ្ញាធរឃុំផងដែរ។
ក្នុងឱកាសនោះដែរ ក្រុមការងាក៏បានសួរសុខទុក្ខ និងជំរុញចាត់វិធានការការពានឹងការឆ្លងរីករាលដាលជំងឺCOViD-19 ដើម្បីទប់ស្កាត់កុំអោយមានការឆ្លងពីភូមិមួយទៅភូមិមួយ ពី ខេត្តមួយទៅខេត្តមួយ។​
សូមបញ្ជាក់ថាអំណោយដែលបានផ្តល់ជូនក្នុងមួយភូមិទទួលបានអង្ករ៤០គីឡូ មីចំនួន០១កេះធំ ម៉ាស់មួយប្រអប់ស្មើនឹង ៥០ម៉ាស់ សាប៊ូលាងដៃ១២ដុំ និងថវិកា ១០មុឺនរៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មេសា ២០២០

ខេត្តសៀមរាប៖នៅទីបំផុតបុរសជនជាតិឥណ្ឌូណេស៊ីចំនួន០២នាក់ ដែលមានជំងឺកូវីដ-១៩ មកពីប្រទេសថៃ ហើយត្រូវបានទទួលការព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីពេទ្យហើយ កាលពីរសៀលថ្ងៃទី១៤ ខែមេសាម្សិលមិញ បន្ទាប់ពីបានជាសះស្បើយពីជំងឺ ក្រោមការយកចិត្តទុកក្នុងការព្យាបាលជំងឺពីសំណាក់ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប អស់រយៈពេល២២ថ្ងៃកន្លងមក ។

នៅចំពោះមុខក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និង អ្នកសារព័ត៌មាន បុរសជនជាតិឥណ្ឌូណេស៊ី បានសម្ដែងនូវក្តីរំភើបរីករាយយ៉ាងក្រៃលែង និង កក់ក្តៅបំផុត ព្រមទាំងសម្ដែងនូវការ កោតសរសើរចំពោះគោលនយោបាយនិងទឹកចិត្តមនុស្សធម៌របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតចំពោះការស្នាក់នៅព្យាបាលរូបលោកទាំង០២នាក់នៅក្នុងប្រទេសកម្ពុជា និង អរគុណដ៏ជ្រាលជ្រៅបំផុតចំពោះក្រុមគ្រូពេទ្យកម្ពុជា ដែលបានសង្គ្រោះជីវិតរបស់លោក ឆ្លងផុតពីគ្រោះស្លាប់ដោយសារជំងឺកូវីដ-១៩។  ប្រធានមន្ទីរសុខាភិបាលខេត្តសៀម រាបលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានមានប្រសាសន៍ថា បុរសជនជាតិឥណ្ឌូណេស៊ីទាំង ០២នាក់នេះ ត្រូវបានរកឃើញមានផ្ទុកវារុសកូវីត១៩ កាលពីថ្ងៃទី១៨ ខែមីនាឆ្នាំ២០២០ ដោយមន្ទីរពេទ្យមួយនៅទីក្រុងបាងកក លុះថ្ងៃទី២២ ខែមីនា ពួកគាត់បានធ្វើដំណើរចូលមកប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មុនមានការបិទព្រំដែន ហើយនៅ ថ្ងៃទី ២៣ ខែមីនា បុរសជនជាតិឥណ្ឌូណេស៊ីទាំង២នាក់នេះ បានមកដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

បើតាមលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានបញ្ជាក់បន្ថែមថា ថ្វីត្បិតតែបុរសជនជាតិឥណ្ឌូណេស៊ីទាំង២នាក់នេះ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យក៏ពិតមែន ក៏ប៉ុន្តែពួកគេត្រូវស្នាក់នៅក្នុងប្រទេសកម្ពុជាបន្តទៀត ហើយក្រុមគ្រូពេទ្យជំនាញបានណែនាំឲ្យពួកគាត់ដាក់ខ្លួនឲ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃបន្តទៀត ក្រោមការតាមដានរបស់មិត្តភ័ក្ររបស់ពួកគេដែលជាជនជាតិឥណ្ឌូណេស៊ីដូចគ្នា ហើយកំពុងធ្វើការនៅក្រុងសៀមរាប។

សូមបញ្ជាក់ថា គិតមកទល់ពេលរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នេះ នៅទូទាំងខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ០៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ហើយចេញពីមន្ទីរពេទ្យចំនួន០៥នាក់ និងនៅសល់ចំនួន០២នាក់ទៀត កំពុងសម្រាកព្យាបាល ជំងឺនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មេសា ២០២០

ខេត្តសៀមរាប៖លោកង៉ាន់ ភិរុណ អភិបាលរងខេត្ត នៅរសៀលថ្ងៃទី១៤ ខែមេសា ម្សិលមិញ តំណាងលោក ទៀ សីហា អភិបាលខេត្ត និងលោក សួស សុខចាន់ សមាជិកក្រុមប្រឹក្សាខេត្ត អាជ្ញាធរស្រុក តំណាង ស ស យ ក និងអាជ្ញាធរឃុំ បាននាំយកអំណោយជូនដល់លោកមេភូមិ អនុភូមិ និងសមាជិកភូមិ ក្នុងភូមិចំនួន ៣ រួមមាន ភូមិប្រីយ៍ ភូមិកកោះជ្រុំ និងភូមិបន្ទាយស្រី ក្នុងស្រុកបន្ទាយស្រី។

ជាមួយគ្នានេះ ក្រុមការងាក៏បានសួរសុខទុក និងជំរុញចាត់វិធានការការពានឹងការឆ្លងរីករាលដាលជំងឺCOViD-19 ដើម្បីទប់ស្កាត់កុំអោយមានការឆ្លងពីភូមិមួយទៅភូមិមួយ ពី ខេត្តមួយទៅខេត្តមួយ។

លោកង៉ាន់ ភិរុណ ក៏បានចុះពិនិត្យទីតាំងចត្តឡីស័ក ក្នុងស្រុកបន្ទាយស្រី និងសួរសុខទុក្ខ ប្រជាពលរដ្ឋមួយគ្រួសារមានចំនួន ៣នាក់ ប្តីប្រពន្ធ និងកូន ត្រូវបានដាក់អោយនៅដោយឡែកនៅចត្តឡីស័កចំនួន ១៤ថ្ងៃ ដែលទេីបត្រឡប់មកពីប្រទេសថៃផងដែរ។

អំណោយដែលបានផ្តល់ជូនក្នុងមួយភូមិទទួលបានអង្ករ ៤០គីឡូ មីចំនួន០១កេះធំ ម៉ាស់មួយប្រអប់ស្មើនឹង ៥០ ម៉ាស់ សាប៊ូលាងដៃ១២ដុំ និងថវិកា១០មុឺនរៀល។
សូមបញ្ជាក់ផងដែរថាអំណោយដែលបានផ្តល់ជូននោះ គឺជាអំណោយរបស់លោក ទៀ សីហា អភិបាល និងលោកជំទាវ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មេសា ២០២០

ខេត្តសៀមរាប៖លោក ទៀ សីហា អភិបាលខេត្តសៀមរាប នៅរសៀលថ្ងៃនេះ បានចុះត្រួតពិនិត្យកម្លាំងចម្រុះដែលកំពុងនៅប្រចាំការលើគោលដៅព្រំប្រទល់ខេត្តសៀមរាបនិងខេត្តបន្ទាយមានជ័យ ក្នុងភូមិសាស្រ្តស្រុកក្រឡាញ់ និង ជួបសំណេះសំណាលជាមួយមេភូមិ អនុភូមិ និង សមាជិកភូមិទាំងអស់ក្នុងស្រុកក្រឡាញ់ ។

លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានសម្ដែងនូវការកោតសរសើរចំពោះកងកម្លាំងចម្រុះដែលកំពុងប្រចាំការនៅគោលដៅនេះ ដែលបានយកអស់កម្លាំងកាយចិត្តបំពេញភារកិច្ច តាមតួនាទីរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសការអនុវត្តនូវបទបញ្ជាលេខ០២ របស់រាជរដ្ឋភិបាលកម្ពុជា បានយ៉ាងខ្ជាប់ខ្ជួន ប្រកបដោយប្រសិទ្ធភាព សំដៅរួមចំណែកក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។
លោក ទៀ សីហា បានជួបសំណេះសំណាលជាមួយ​មេភូមិ អនុភូមិ និង សមាជិកភូមិទាំងអស់ក្នុងស្រុកក្រឡាញ់ ព្រមទាំងបានបញ្ជាក់ថា ការចុះជួបសួរសុខទុក្ខនាពេលនេះ គឺស្របពេលមានបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា អំពីវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ នៅតាមបណ្ដាខេត្តនាពេលថ្មីៗកន្លងមក ដូចជាការផ្អាកការប្រាព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីបញ្ចៀសការជួបជុំ និង ការរឹតបណ្ដឹងការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយក្នុងប្រទេស ដែលអាចបង្កឲ្យមានអត្រាអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ដូច្នេះក្នុងឱកាសនេះ សូមលោកមេភូមិ អនុភូមិ និងសមាជិកភូមិទាំងអស់ បន្តផ្សព្វផ្សាយបន្ថែមដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ត្រូវឲ្យមានការប្រុងប្រយ័ត្នចំពោះករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ទោះបីនៅក្នុងខេត្តសៀមរាប ពុំទាន់មានករណីឆ្លងថ្មី និងមានអ្នកជំងឺកូវីដ១៩ បានជាសះស្បើយជាបន្តបន្ទាប់ក៏ដោយ ក៏ត្រូវតែយកចិត្តទុកខ្ពស់ អំពីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺនេះ។
សូមជម្រាបថា នាឱកាសនោះដែរ
លោក ទៀ សីហា បានជូនថវិកាមួុយចំនួនដល់កម្លាំង និងបានជូនគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនដល់មេភូមិ អនុភូមិ និង សមាជិកភូមិទាំងអស់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មេសា ២០២០

ខេត្តសៀមរាប៖លោក គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប តំណាងលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា នៅព្រឹកមិញ បាននាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋនៅស្រុកជីក្រែងចំនួន៦៣គ្រួសារ ដែលលំនៅដ្ឋានពួកគាត់បានទទួលរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងនោះនៅឃុំល្វែងឫស្សី រលំផ្ទះចំនួន២ខ្នង និងរបើកដំបូលផ្ទះចំនួន៥៥ខ្នងនិងឃុំស្ពានត្នោត របើកដំបូលផ្ទះចំនួន៦ខ្នង ដែលគ្រួសាររលំផ្ទះ ក្នុងមួយគ្រួសារទទួលបានមុង១ , ភួយ១ , សារុង១ , ក្រមា១ , កន្ទេល១ , អាវយឺត២ , ស័ង្កសី១៦សន្លឹក , មី១កេស , ត្រីខ១យួរ , អង្ករ៣០គីឡូក្រាម និងថវិកា២សែនរៀល និង គ្រួសាររបើកដំបូលផ្ទះក្នុងមួយគ្រួសារទទួលបានមុង១ , ភួយ១ , សារុង១ , ក្រមា១ , កន្ទេល១ , អាវយឺត២ , ស័ង្កសី ១០សន្លឹក , មី១កេស , ត្រីខ១យួរ , អង្ករ៣០គីឡូក្រាម និងថវិកា១សែនរៀល។
នៅក្នុងឱកាសនោះដែរ លោកអនុប្រធានគណៈកម្មាធិការសាខា បានប្រគេនទេយ្យវត្ថុមួយចំនួនដល់វត្តចំនួន២ផងដែរ នៅក្នុងស្រុកជីក្រែងនេះ មានវត្តតាអុង និងវត្តឃ្លាំងបេង ដែលក្នុងមួយវត្តប្រគេន អង្ករ៦០គីឡូក្រាម , មី២កេស ត្រីខ២យួរ , ទឹកត្រី១យួរ , ទឹកស៊ីអ៊ីវ១យួរ , ម៉ាស់២ប្រអប់ និងបច្ច័យមួយចំនួន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page553 Page554 Page555 … Page566 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!