Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តកំពង់ចាម

Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មេសា ២០២១

ខេត្តកំពង់ចាម៖អ្នកសារព័ត៌មានចំនួន៣នាក់បានជិះរថយន្តលុចស៊ិសមួយគ្រឿង ទៅថតសកម្មភាពល្បែងជល់មាន់ ប៉ុន្តែខណ:កំពុងតែធ្វើដំណើរតាមផ្លូវ ក៏មានអ្នកកាងល្បែងមកកាក់និងវាយកម្ទេចរថយន្ត បើទោះបីជាអ្នកសារព័ត៌មានទាំងនោះប្រាប់ថា ពួកគេទើបតែមកលើកទី១យ៉ាងណាក៏ដោយ ក៏អ្នកកាងល្បែងនៅតែលើកដំបងវាយឡានមិនដកដៃឡើយ។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២១ ស្ថិតនៅភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

យោងតាមប្រភពបានឲ្យដឹងថា អ្នកសារព័ត៌មានមានឈ្មោះ នួន រឿន នៅអង្គភាព An hot news និងអ្នកសារព័ត៌មាន២នាក់ទៀត បានចុះទៅថតសកម្មភាពល្បែងជល់មាន់ នៅភូមិសាស្ត្រខាងលើ ក៏ស្រាប់តែអ្នកកាងល្បែងមកវាយរថយន្តពួកគេតែម្ដង។ ក្រោយកើតហេតុបែបនេះ អ្នកសារព័ត៌មាន ទាំងនោះបានបើករថយន្ត ទៅប្ដឹងសមត្ថកិច្ចមូលដ្ឋានតែសមត្ថកិច្ចមិនបានទទួលពាក្យបណ្ដឹងនោះទេ ក៏បានរាយការណ៍ទៅអភិបាលខេត្តកំពង់ចាមដើម្បីសុំជួយអន្តរាគមន៍។ ក្រោយហេតុការណ៍កើតឡើង ក៏មានលោក កាំង គឹម ហុង អធិការរងស្រុកជើងព្រៃ ខេត្តកំពង់ចាម បានចេញមុខជំនួសឲ្យអ្នកបង្កហិង្សាមកសម្របសម្រួល បង់លុយ៥០០ដុល្លារឲ្យអ្នកសារព័ត៌មាន ដែលរងគ្រោះដើម្បីបញ្ចប់រឿង។ ករណីបណ្ដាលឲ្យរថយន្តម៉ាកលុចស៊ិសពណ៌ស្លែពាក់ស្លាកលេខភ្នំពេញ២S៩៦៨៨ បណ្ដាលខូចខាតយ៉ាងដំណំផងដែរ។

ទោះជាយ៉ាងណាអ្នកសារព័ត៌មានរងគ្រោះខាងលើនេះ សុំសំណូមពរដល់ថ្នាក់ដឹកនាំមេត្តាជួយអន្តរាគមន៍និងចាត់វិធានការករណីហិង្សានេះផង។ បើតាមប្រភពថាលោក កាំង គឹម ហុង (នាមបក្សី៩) អធិការរងស្រុកជើងព្រៃជាម្ចាស់ទីតាំងជល់មាន់ នៅភូមិខាងលើ។ ពាក់ព័ន្ធការលើកឡើងនេះ«បណ្ដាញសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីលោក កាំង គឹម ហុង អធិការរងស្រុកជើងព្រៃ នៅឡើយទេ ចំពោះការចោទប្រកាន់នេះ។

គួរបញ្ជាក់ថាជារើយៗអ្នកសារព័ត៌មានតែងតែទទួលរងគ្រោះនៅពេលពួកគេបានចុះទៅយកព័ត៌មាន សកម្មភាពលេងល្បែងស៊ីសង ហើយត្រូវបានអ្នកលេងល្បែងទាំងនោះដេញវាយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មេសា ២០២១

ខេត្តកំពង់ចាម៖ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាល​នៃ​គណៈអភិបាល​ខេត្ត​កំពង់ចាម​ ផ្ញេី​សារលិខិត​គោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធខួបកំណើតគម្រប់ ៧០ឆ្នាំ​ ឈានចូល ៧១ឆ្នាំ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មេសា ២០២១

ខេត្តកំពង់ចាម៖លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​ជា​ប្រធាន​គណកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ បាន​អះអាង​ថា​ ​អនុគណកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ ខេត្តកំពង់ចាម​ បាន​រៀបចំ​ក្រុម​គ្រូពេទ្យ​ ចំនួន​៤១ក្រុម​ ​​បេីក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ ចំនួន​២៩ទីតាំង​ នៅ​រដ្ឋបាល​ក្រុង​-ស្រុក​ និង​មន្ទីរពេទ្យ​បង្អែក​ ឬ​មណ្ឌល​សុខភាពនានា​ នៅទូទាំង​ខេត្ត​កំពង់ចាម​ ចាប់ពី​ថ្ងៃ​ទី​១​ ខែមេសា​ ឆ្នាំ​២០២១​នេះ​ទៅ​​ ​ដែល​ត្រូវ​​ប្រេីប្រាស់​រយៈពេល​១០ខែ​ ដោយ​ក្នុង​១ខែ​ ចំនួន​១៨ម៉ឺន​នាក់​ ​ស្មេី​នឹង​៦០០០នាក់​ក្នុង​១ថ្ងៃ​ ចំពោះ​ប្រជាពលរដ្ឋដែល​ស្ម័គ្រចិត្ត​​។

ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​ឱកាស​បេីក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ ជំហាន​ទី​២​ នៅ​រដ្ឋបាល​ខេត្ត​កំពង់ចាម​ នៅថ្ងៃ​ទី​១​ ខែមេសា​ ឆ្នាំ​២០២១​ព្រឹកមិញនេះ​។

អភិបាលខេត្តកំពង់ចាមបាន​ថ្លែង​ថា​ ដោយសារស្ថានភាពជាក់ស្តែង នៃការរីករាលដាលជំងឺកូវីដ-១៩ នៅព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្នុងស្ថានភាពមួយដែលមិនទាន់មានការថមថយ ដែលត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដូច្នេះ​រាជរដ្ឋាភិបាលកម្ពុជា ក្រោមការគិតគូរ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ របស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវវិធានការនានា ដើម្បីទប់ស្កាត់ការចម្លងបន្តគ្នា​ ទេីបសម្រេច​ឲ្យ​ធ្វើ​ការបញ្ជាទិញវ៉ាក់សាំង ដេីម្បី​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ។ ចំពោះ​យុទ្ធនាការចាក់វ៉ាក់សាំងលើកទី២ នេះ ខេត្តកំពង់ចាម ទទួលបានវ៉ាក់សាំង​ពី​រាជរដ្ឋាភិបាល​ ចំនួន ៣៩.០០០ដូស សម្រាប់​ចាក់ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋស្ម័គ្រចិត្ត ចំនួន ១៨.០០០នាក់ ក្នុង​១ថ្ងៃ​ចាក់ជូន​​៦០០នាក់​ ដែល​ត្រូវ​អនុវត្ត​​ត្រឹម​រយៈពេល​១ខែ​ប៉ុណ្ណោះ​ ហើយ​ត្រូវ​ផ្តល់​ជូន​​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​ ដោយ​ឥតគិតថ្លៃ​ ជា​បន្តបន្ទាប់​ទៀត​។

អភិបាលខេត្ត​ ក៏បាន​សំណូមពរ​ដល់​អ្នក​ស្ម័គ្រចិត្ត​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ទាំងអស់​ សូម​ឲ្យ​ស្តាប់​តាម​ការ​ណែនាំ​របស់​ក្រុម​គ្រូពេទ្យ​ ចៀសវាង​ពេល​ទទួល​វ៉ាក់សាំង​ហើយ​ តែបែរជា​​បាត់បង់​ប្រសិទ្ធភាព​ថ្នាំ ជា​អាសាបង់​ទៅ​វិញ​ ជាពិសេស​ត្រូវ​បន្ត​ការ​បប្រុងប្រយ័ត្នដោយ​ត្រូវ​អអនុវត្តនូវ​តាម​វិធានការ​៣​ការពារ​៣កុំ​ ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មីនា ២០២១

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការ​ខេត្ត​​ប្រយុទ្ធ​ប្រឆាំងជំងឺកូវីដ-១៩ បាន​ថ្លែងអំណរ​ព្រះគុណ​ ដល់​ព្រះចៅ​អធិការ​ ​អាចារ្យ​ គណៈកម្មការ​វត្ត​ទាំង​៤​ ក្នុង​ក្រុង​កំពង់ចាម​ និង​ថ្លែង​អំណរគុណ​ចំពោះ​ ​លោកជំទាវ​អ្នក​តំណាងរាស្រ្ដមណ្ឌលកំពង់ចាម​ ទាំង​៣រូប​ ក៏ដូចជា​សប្បុរសជន​នានា​​ ដែល​បាន​គាំទ្រ​​ជួយ​ឧបត្ថម្ភ​ ទាំង​ថវិកា​ និងផ្នែកសម្ភារជូន​ដល់គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ នាពេលនេះ ដែលជាការរួមចំណែក យ៉ាងសំខាន់ ក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធ​ប្រឆាំង​នឹងជំងឺកូវីដ-១៩ នឹងជាការជួយរំលែកទុក្ខលំបាក​ ការខ្វះខាត របស់ពលករ​ចំណូល​ស្រុក​ត្រឡប់មកពីប្រទេស​ថៃ ក៏ដូចជា​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០កុម្ភៈ​ ដែល​កំពុង​​ធ្វើចត្តាឡីស័ក​ ផង​ដែរ​។

អភិបាលខេត្តថ្លែងអំណរគុណយ៉ាងដូច្នេះក្នុងឱកាសទទួល ថវិកានិងសម្ភារ របស់ព្រះចៅ​អធិការ​ អាចារ្យ​ ​គណៈកម្មការ​វត្ត​​ ​ អ្នក​តំណាងរាស្រ្ដ​ និង​សប្បុរសជន​នានា​ ក្នុង​ខេត្តកំពង់ចាម​ នៅថ្ងៃ​ទី​៣០​ ខែមីនា​ ព្រឹកមិញនេះ​។

គួរ​បញ្ជាក់​ថា​ អំណោយព្រះចៅ​អធិការ​ អាចារ្យ​ គណៈកម្មការ​ វត្ត​សុទស្សនារាម​ ជ្រោយថ្ម​ បាន​ឧបត្ថម្ភ​ទឹក​បរិសុទ្ធ​ ចំនួន​៥២៧​យួរ​ .​
ព្រះចៅអធិការអាចារ្យ​ គណៈកម្មការ​ វត្ត​​ខេមវន្តបឹងស្នាយ​ ឧបត្ថម្ភ​ ទឹក​បរិសុទ្ធ​ ចំនួន​៥០យួរ​ .​
ព្រះចៅ​អធិការ​ អាចារ្យ​ គណៈកម្មការ​ វត្ត​បុទុម​រតន​ ដីដុះ​ ឧបត្ថម្ភ​ ទឹក​បរិសុទ្ធ​ ចំនួន​៧៥​យួរ​ .​
ព្រះចៅ​អធិការ​ អាចារ្យ​ គណៈកម្មការ​ វត្ត​ជោតនារាម​ បឹងកុក​ ឧបត្ថម្ភ​ទឹក​បរិសុទ្ធ​ ចំនួន​៥០​យួរ​ .​
លោកជំទាវ​ ខុង​ ស៊ុន​អេង​ អ្នក​តំណាងរាស្រ្ដមណ្ឌលកំពង់ចាម​ ឧបត្ថម្ភ​ ថវិកា​ផ្ទាល់ខ្លួន​ ចំនួន​១លានរៀល​ .​ លោកជំទាវ​ ស្រី​ គឹមឆយ​ អ្នក​តំណាងរាស្រ្ដមណ្ឌលកំពង់ចាម​ ឧបត្ថម្ភ​ ថវិកា​ផ្ទាល់ខ្លួន​ ចំនួន​១លានរៀល​ .​ លោកជំទាវ​ កុល​ ធារិន​ អ្នក​តំណាងរាស្រ្ដមណ្ឌលកំពង់ចាម​ ឧបត្ថម្ភ​ ថវិកា​ផ្ទាល់ខ្លួន​ ចំនួន​១លានរៀល​
លោក​ សន​ វុត្ថា​ និង​ភរិយា​ ដេប៉ូ​ស្រាបៀរ​កម្ពុជា​ខេត្តកំពង់ចាម​ ឧបត្តម្ភ​ ទឹក​បរិសុទ្ធ​កម្ពុជា​ ចំនួន​៦០​កេស​
លោក​ យាន​ គួង​ និង​ភរិយា​ សាខា​សាលា​បេីកបរ​យានយន្ត​ ហេង​ ចំណាន​ ឧបត្ថម្ភ​ ថវិកា​ ចំនួន​២០ម៉ឺនរៀល​ អាល់កុល​៦០លិត្រ​ និង​ម៉ាស​ចំនួន​១០ប្រអប់​​ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មីនា ២០២១

ខេត្តកំពង់ចាម​៖លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​អញ្ជើញ​ចុះ​ពិនិត្យ​សណ្ឋាគារ​មេគង្គ​ ក្រុង​កំពង់ចាម​ ដែលកំពុងតែកែលម្អ ឲ្យប្រែ​ក្លាយ​ទៅ​ជា​មន្ទីរពេទ្យ​សម្រាប់​ព្យាបាល​អ្នក​វិជ្ជមាន​កូវីដ​-១៩​ ​ក្នុង​ក្របខ័ណ្ឌ​​ខេត្តកំពង់ចាម​ និង​ខេត្តត្បូងឃ្មុំ​។

ការចុះពិនិត្យនេះ នៅថ្ងៃ​ទី​២៩​ ខែមីនា​ ព្រឹកមិញនេះដោយ​អនុវត្ត​តាម​ប្រសាសន៍​​ណែនាំ​​​ដ៏ខ្ពង់ខ្ពស់​​ របស់​សម្ដេចតេជោ​ ហ៊ុន​ សែន​។

ក្នុង​ឱកាសនោះ​ដែរ​ អ៊ុន​ ចាន់ដា​ បាន​ណែនាំ​ដល់​មន្ត្រីជំនាញពាក់ព័ន្ធ​​ ឲ្យ​​រៀបចំ​​កែលម្អសណ្ឋាគារ​មេគង្គ​នេះ​ ដោយ​ឈ្មោះ​ «មន្ទីរពេទ្យ​មេគង្គ​កំពង់ចាម»​ ក្នុងនោះ​ត្រូវ​មាន​ការ​រៀបចំ​បន្ទប់​សម្រាប់​​អ្នក​ជំងឺ​ បន្ទប់​បុគ្គលិក​ពេទ្យ​ប្រចាំការ​ និង​រៀបចំ​បណ្តាញ​ទឹក​-ភ្លើង​ថ្មីឡេីងវិញ​ ព្រមទាំង​​សំអាត​បរិស្ថាន​ក្នុង​អគារ​ និង​ទីធ្លា​ខាង​ក្រៅ​​​ឲ្យ​បាន​ស្អាត​​ល្អ​ ធ្វើ​យ៉ាងណា​ត្រូវ​ប្រែ​ក្លាយ​សណ្ឋាគារ​មេគង្គ​នេះ​ ឲ្យ​ក្លាយ​​ទៅ​ជា​មន្ទីរពេទ្យ​ ប្រកប​ដោយ​ការ​ជឿ​និង​ទុកចិត្ត​ សម្រាប់​ព្យាបាល​អ្នក​វិជ្ជមាន​កូវីដ​-១៩​ ចំពោះ​​បងប្អូន​ប្រជាពលរដ្ឋ​ ក្នុង​ខេត្តកំពង់ចាម​ និង​ខេត្តត្បូងឃ្មុំ។

គួរ​បញ្ជាក់​ថា​ បន្ទាប់​ពី​សម្តេច ហ៊ុន​ សែន​ បាន​ណែនាំ​ដល់​ រដ្ឋបាល​ខេត្តកំពង់ចាម​ ឲ្យ​យក​សណ្ឋាគារ​មេគង្គ​ ធ្វើ​ជា​មន្ទីរពេទ្យ​ សម្រាប់​ព្យាបាល​ អ្នក​វិជ្ជមាន​ជំងឺ​កូវីដ​-១៩​ អភិបាលខេត្ត​ ក៏​បាន​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ ឲ្យ​រៀបចំ​បញ្ជូនពលករ​​ចំណូល​ស្រុក​ និង​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០កុម្ភៈ​ ដែល​កំពុង​ធ្វើ​ធ្វើចត្តាឡីស័ក​ ក្នុង​សណ្ឋាគារ​មេគង្គនេះ ទៅ​ធ្វើ​ចត្តាឡីស័ក​បន្ត​ នៅមជ្ឈមណ្ឌលគរុកោសល្យ ភូមិភាគកំពង់ចាម​វិញ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មីនា ២០២១

ខេត្តកំពង់ចាម​៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅរសៀល​ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០២១​នេះ​បានដឹកនាំមន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរមូលដ្ឋាន​ ចុះពិនិត្យការបាញ់ថ្នាំសម្លាប់មេរោគ នៅក្នុងផ្សារធំ និងផ្សារសាមគ្គី​ ស្ថិតនៅ​ក្នុង​ក្រុងកំពង់ចាម​ តាមវិធានរបស់ក្រសួងសុខាភិបាល បន្ទាប់ពី​ផ្អាក​ការ​ធ្វេី​អាជីវកម្ម​ ចំនួន​១៣ទីតាំង​ ដោយ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២០កុម្ភៈ​ ហើយ​មានអ្នកវិជ្ជមានកូវីដ-១៩ បានចូលក្នុងផ្សារនោះនាពេលកន្លងមក។

ក្នុងឱកាសនេះដែរ លោក អ៊ុន​ ចាន់ដា​ ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ ប្រជាពលរដ្ឋ​ ឲ្យ​បង្កេីនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការចូលរួមទប់ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ-១៩ ដោយត្រូវយកចិត្តទុកដាក់អនុវត្ត ឲ្យ​បានខ្ជាប់ខ្ជួន តាម​រយៈសារអប់រំពិសេស របស់សម្តេចតេជោ ហ៊ុន សែន ​” ៣ការពារ ៣កុំ និង២ចូលរួម ” ព្រមទាំង​សារ​អប់រំ​ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចៀសផុតពីការឆ្លង​​ជំងឺ​ដ៏កាចសាហាវ​នេះចូល​ដល់​ក្នុង​សហគមន៍​។​

គួរ​បញ្ជាក់​ថា​ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងផ្ទុះឡើងចំនួន៥ ករណី ក្នុង​ខេត្តកំពង់ចាម​ នាពេល​កន្លង​ទៅ​ថ្មីៗនេះ អាជ្ញាធរខេត្ត បានសម្រេច​ផ្អាក​ជាបណ្ដោះអាសន្ន​នូវ​ទីតាំង​មណ្ឌល​សុខភាព​ និង​ការ​ធ្ធេី​​អាជីវកម្ម​ ​ស​រុប​ចំនួន១៣ទីតាំង​ ដែលមានការពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ តាម​រយៈ​ព្រឹត្តិការណ៍​២០កុម្ភៈ​ រួមមាន÷​ ១- មណ្ឌលសុខភាព ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់​ ។ ២-គ្លីនិក ម៉ី មុនីបូរិន្ទ​ ។ ៣-​ មន្ទីរ​សម្រាក​ព្យាបាល​បញ្ញា​​ (ពេទ្យ​គា)​ ក្រុងកំពង់ចាម​ ។ ក្នុង​នេះតូបលក់ដូរនៅផ្សារ​ធំ​មាន ចំនួន៩តូប​ និងផ្សារ​សាមគ្គី​ ក្រុងកំពង់ចាម១តូប​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មីនា ២០២១

ខេត្តកំពង់ចាម៖លោក អ៊ុន​ ចាន់ដា​ ​អភិបាល​ខេត្តកំពង់ចាម​ និង​ជាប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហម​ខេត្ត​ អមដំណើរ​ដោយ​មន្ត្រី​ពាក់ព័ន្ធនៅថ្ងៃ​ទី​២៧​ ខែមីនា​ ព្ព្រឹកមិញនេះ​ បានអញ្ជើញ​ប្រគល់ផ្ទះ​មនុស្សធម៌​ទី១​​ ជូនដល់​ស្ត្រី​មេម៉ាយ​ទុរគត​​ម្នាក់​ ឈ្មោះ​ ខឹម​ ណារី​ អាយុ​៧២ឆ្នាំ​ រស់​នៅ​ភូមិ​ជីហែ​ ឃុំ​ពាមប្រធ្នោះ​ ស្រុក​កោះសូទិន​ ដោយ​មានការ​និមន្ត​ចូលរួម​ពី​ ព្រះនាគមុនីមេ​គណ​ខេត្ត​ និង​ព្រះ​មន្ត្រី​សង្ឃ​ផង​ដែរ​​។

លោក អ៊ុន​ ចាន់ដា​ បាន​ពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះលោកយាយ​ខឹម​ ណារី​ ក៏ដូចជា​ប្រជាពលរដ្ឋ​ ជួបការលំបាកខ្វះខាតក្នុង​ជីវភាព​។
លោកអ៊ុន​ ចាន់ដា​​ ក៏​បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឲ្យ​បង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការចូលរួមទប់ស្កាត់​ ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ-១៩ ដោយត្រូវយកចិត្តទុកដាក់អនុវត្ត ឲ្យ​បានខ្ជាប់ខ្ជួន តាម​រយៈសារអប់រំពិសេសរបស់សម្តេចហ៊ុន សែន ​” ៣ការពារ ៣កុំ និង២ចូលរួម ” ព្រមទាំងការណែនាំរបស់ក្រសួងសុខាភិបាល។​

គួរ​បញ្ជាក់​ថា​ សម្រាប់ផ្ទះមនុស្សធម៌ ១ខ្នង​ ដែល​មាន​ទំហំ​៤x៦ម៉ែត្រ​នេះ គឺត្រូវចំណាយ​ថវិកា​មូនិធិ​របស់​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កំពង់ចាម​ ដោយ​មានការ​ចូលរួម​ពី​ ព្រះ​នាគមុនី​មេគណខេត្ត និង​សប្បុរសជន​។ ចំពោះ​អំណោយដែលផ្តល់ជូនលោកយាយ ខឹម ណារី សម្រាប់ការឡើងផ្ទះថ្មីនេះ រួមមាន អង្ករ២៥គក្រ ត្រីខ​ ទឹកត្រី​ ទឹកស៊ីអ៉ីវ​ មី ឃីត១​បញ្ចប់​​អាវយឺត២​ សម្ភារដំណេក ផ្ទះបាយ និងថវិកា២០​ម៉ឺន​រៀល។
ដោយឡែក ប្រជាពលរដ្ឋខ្វះខាត​ក្នុង​ជីវភាព ចំនួន១២គ្រួសារទៀត ដោយក្នុង១គ្រួសារ ទទួលបានអង្ករ ត្រីខ ទឹកត្រី ទឹកស៊ីអ៉ីវ មី​ ឃីត​ អាវយឺត និងថវិកាចំនួន ២ម៉ឺន​រៀលផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មីនា ២០២១

ខេត្តកំពង់ចាម៖រថយន្តធុនធំមួយគ្រឿងដឹកស្រូវ បានជ្រុលទៅបុកខឿនពុះទ្រូងផ្លូវ ទៅមុខលែងរួច។

ហេតុការណ៍បានកើតឡើងនៅល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២១ នៅចំណុចមុខក្រុមហ៊ុនគូបូតា លើផ្លូវជាតិលេខ៧ថ្មី ស្ថិតក្នុងភូមិបឹងស្នាយ សង្កាត់សំបូរមាស ក្រុងកំពង់ចាម។

សមត្ថកិច្ចក្រុងកំពង់ចាមបានឲ្យដឹថារថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពត 3A .1637 លេខសឺមីរឺម៉ក 4A.0044 បើកបរដោយឈ្មោះ អោម ភារ៉ា ភេទប្រុស អាយុ ៣០ឆ្នាំ នៅភូមិទ្វាថ្មី ឃុំព្រៃខ្នង ស្រុកទឹកឈូ ខេត្តកំពត។

គ្រោះថ្នាក់ចរាចណ៍នេះបណ្ដាលឱ្យ ខូចខាត
១ ដាច់ដើមផ្កាចំនួន៦ដើម ២បាក់ក្បាល ខឿនពុះចែកទ្រូងផ្លូវ ប្រវែង៤ ម៉ែត្រ៣កំពិតនិងវៀច បង្គោលភ្លើងដែក១ដើម
៤បាក់ទុយោទឹក ជ័រ២ដើម។ ករណីនេះមិនបណ្តាលអោយមានមនុស្សរងរបួសនោះទេ។មូលហេតុតៃកុង ងងុយដេក លទ្ធផល ធ្វើតេស្តរកសាធាតុញៀន (អវិជ្ជមាន)។វត្ថុតាងផ្នែកជំនាញ បានយកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីអនុវត្តនិតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មីនា ២០២១

ខេត្តកំពង់ចាម៖គណកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​​ នៅថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០២១​ ព្រឹកមិញនេះបានទទួល​អំណោយ​ពី​សប្បុរសជន​នានា​។

អំណោយ​នេះ​ ដោយលោក​ លី​ ចាន់​ធី​ ប្រធានមន្ទីររ៉ែ និង​ថាមពល​ខេត្តកំពង់ចាម​ ថវិកា​១លានរៀល​ .មន្ទីរ​រ៉ែ​ និង​ថាមពល​ ក្រុមហ៊ុន​សហគ្រាស​អាជីវកម្ម​ខ្សាច់​ និង​សេវាករ​អគ្គិសនី​ ខេត្តកំពង់ចាម​ ថវិកា​៤លាន​៥សែន​រៀល​ .​ ដេប៉ូ​លក់​ និង​ចែកចាយ​បន្ត​ឆ្នោត​មហាសំណាង​ខេត្តកំពង់ចាម​ ម៉ាស​ចំនួន​១ម៉ឺន​៥ពាន់​ម៉ាស​ អាល់កុល​៣កាន​ មីជាតិ​៤០កេស​ និង​ទឹក​បរិសុទ្ធ​វីតាល់​​ចំនួន​៣០កេស​ .​ ក្រុមហ៊ុន​ ធ្វេលផ្លាស់​ ត្រាស់មី​ អ៉ីវេសមេន​ ឧបត្ថម្ភ​ ម៉ាស​ចំនួន​១ម៉ឺន​ម៉ាស​ ទឹក​បរិសុទ្ធ​ ២០០យួរ​ អាល់កុល​៤កាន​ មីជាតិ​២០កេស​ និង​ម៉ាស៊ីន​វ៉ាស់​កម្ដៅ​ចំនួន​៤គ្រឿង​ .​ សហគ្រាស​ ខេ​ ធី​ ឧបត្ថម្ភ​ ថវិកា​៣លានរៀល​ .​ លោក​ ប្រ៊ុយណូ​ កូសម៍​ និង​សហការី​ ថវិកា​១១០០ដុល្លារ​អាមេរិក​ មី​​៦០កេស​ និង​អង្ករ​ចំនួន​១២០០គីឡូក្រាម​ .​ លោក​ ឃុន​ ខុន​ និង​លោក​ស្រី​ ប៊ិច​ ថវិកា​៥០០ដុល្លារ​ .​ លោក​ លាង​ សុវាវង្ស​ សេវាករ​អគ្គិសនី​ ឃុំល្វា​ ស្រុក​កោះសូទិន​ ថវិកា​៣០ម៉ឺន​រៀល​ .​ និង​លោក​ តែ​ គឹម​សុង​ សេវាករ​អគ្គិសនី​ ឃុំ​ចំការ​អណ្តូង​ ស្រុក​ចំការ​លើ​ ថវិកា​២០ម៉ឺន​រៀល។ ​

ក្នុងពិធីទទួលអំណោយនេះ លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការ​ខេត្ត​​ប្រយុទ្ធ​ប្រឆាំងនឹងជំងឺកូវីដ-១៩ បាន​ថ្លែងអំណរគុណ​ចំពោះ​ ក្រុមហ៊ុន​ ក៏ដូចជា​សប្បុរសជន​នានា​​ ដែល​បាន​គាំទ្រ​​ជួយ​ឧបត្ថម្ភ​ ទាំង​ថវិកា​ និងផ្នែកសម្ភារ ជូន​ដល់គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ នាពេលនេះ ដែលជាការរួមចំណែក យ៉ាងសំខាន់ ក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធ​ប្រឆាំង​នឹងជំងឺកូវីដ-១៩ ជាពិសេស​ជួយរំលែកទុក្ខលំបាកការខ្វះខាត របស់ពលរដ្ឋ​ ពលករ​ចំណូល​ស្រុក​ត្រឡប់មកពីប្រទេស​ថៃ ដែល​កំពុង​​ធ្វើចត្តាឡីស័ក​ ផង​ដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មីនា ២០២១

ខេត្តកំពង់ចា៖លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែង​ថា​ ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ចាម​ សរុប​ប្រមាណ​ជាង​៧២ម៉ឺន​នាក់​ នឹង​ទទួល​បាន​ការ​ចាក់​​​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ ដោយ​ស្ម័គ្រចិត្ត​ និង​ដោយ​ឥតគិតថ្លៃ​​ពី​រាជរដ្ឋាភិបាល​ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​។

ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​កិច្ចប្រជុំ​អនុ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ ខេត្តកំពង់ចាម​ នៅថ្ងៃ​ទី​២៦​ ខែមីនា​ ព្រឹកមិញនេះ

លោក អ៊ុន​ ចាន់ដា​ បាន​បន្តថ្លែង​ថា​ ចំពោះ​​ការងារ​ចាក់​វ៉ាក់សាំង​នេះ​ សម្រាប់​ខេត្ត​កំពង់ចាម​ គឺ​ត្រូវ​ជ្រេីសរេីស​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​​ទាំង​អស់​ បញ្ចូល​ជា​សមាជិក​អនុ​គណៈកម្មការ​ចំពោះ​កិច្ច​ ដេីម្បី​ត្រៀម​រៀបចំ​ផែនការ​ឲ្យ​បាន​ម៉ត់ចត់​ ព្រោះ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​សម្រេច​ផ្ដល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ ជូន​ប្រជាពលរដ្ឋ​ ក្នុង​ខេត្តកំពង់ចាម​ រហូត​​ជាង​៧២ម៉ឺន​នាក់​ ដែល​ជា​ចំនួន​យ៉ាង​​ច្រើន​ ដូច្នេះ​យើង​ត្រូវ​ទាមទារ​ឲ្យ​មាន​ការ​​ត្រៀម​​រៀបចំ​ក្រុម​គ្រូពេទ្យ​ និង​ក្រុម​ការងារ​ផ្សេង​ៗ​ ​ទុក​ជាមុន​ ដោយ​មាន​ការ​បណ្តុះបណ្តាល​ជំនាញ​ ឲ្យ​បាន​ច្បាស់លាស់​ផង​ដែរ​។

អភិបាលខេត្ត​ ក៏បានណែនាំដល់មន្ត្រីពាក់ព័ន្ធឲ្យ​​​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ ក្រុមគ្រូពេទ្យ និង​កិច្ចការ​ផ្សេងៗ​ទៀត​ សរុប​ជាង​៤០ក្រុម​ ដោយ​មាន​ទាំង​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ របស់​លោក
ហ៊ុន​ ណេង​ អ្នក​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម​​ ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ របស់លោក ខៀវ​ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ និង​ក្រុម​និស្សិត​ពេទ្យ​នៃ​សាលា​មធ្យម​សិក្សា​សុខាភិបាល​ភូមិភាគ​កំពង់ចាម​ ដោយត្រូវ​ជ្រើសរើស​យក​ទីតាំង​ដែល​មាន​សុវត្ថិភាព​ ​សម្រាប់​ធ្វើការ​ចាក់​វ៉ាក់សា។

អភិបាលខេត្តបាន​បញ្ជាក់​ថា​ អនុ​គណៈកម្មការ​ចំពោះ​កិច្ច​ខេត្តកំពង់ចាម​ បាន​ត្រៀម​រៀបចំ​ការ​ចាក់​វ៉ាក់សាំង​ ជូន​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​ សរុប​ជាង​៧២​ម៉ឺន​នាក់​នេះ​ គឺ​អាច​ប្រើប្រាស់​ពេលវេលា​ប្រមាណ​ជា​១៥០ថ្ងៃ​ សរុប​ចាក់​ទាំង​២លើក​ គឺ​ត្រូវប្រេីប្រាស់​ពេលវេលា​ស្មើ​នឹង​១០ខែ​ឯណោះ​ ដូច្នេះ​អាជ្ញាធរ​ក្រុង​-ស្រុក​ទាំង​អស់​ ត្រូវ​ធ្វើ​ការ​ស្រង់យក​ទិន្នន័យ​ អ្នក​ស្ម័គ្រចិត្ត​ នៅ​តាម​មូលដ្ឋាន​រាងៗខ្លួន​ ចាប់​ពី​ពេលនេះ​តទៅ​៕​SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មីនា ២០២១

ខេត្តកំពង់ចាម៖យោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្សម្រេចអោយរដ្ឋបាលខេត្តកំពង់ចាម យកសណ្ឋាគារមេគង្គ ក្រុងកំពង់ចាម ធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ ចំពោះអ្នកដែលកំពុងធ្វើចត្តាលីស័កនៅសណ្ឋាគារមេគង្គ ត្រូវយកទៅធ្វើចត្តាឡីស័កបន្តនៅឯសាលាគរុកោសល្យភូមិភាគកំពង់ចាមវិញ។

នេះបើតាមលោកអ៊ុនចាន់ដា អភិបាលខេត្តកំពង់ចាម ថ្លែងក្នុងកិច្ចប្រជុំ បន្ទាន់មួយ ដើម្បីរៀបចំមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ និងរៀបចំទីតាំងសម្រាប់ចាក់វ៉ាក់សាំង កូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៥ខែមីនានេះ។

លោកអ៊ុន ចាន់ដា បន្តថា ដោយឡែកសម្រាប់ប្រជាពលរដ្ឋ ដែលត្រូវទទួលការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ នៅពេលខាងមុខ រដ្ឋបាលខេត្តកំពង់ចាម សម្រេចយកទីតាំងសាលាខេត្តកំពង់ចាម ជាកន្លែងផ្ដល់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។ យើងរួមគ្នាអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាលគឺ 3កុំ និង3 ការពារ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មីនា ២០២១

ខេត្តកំពង់ចាម៖អាវុធហត្ថ នាំដោយលោកឡេង សុខា នៅវេលាម៉ោង០៣និង២០ នាទីរសៀល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ បានកម្លាំងជំនាញអាវុធហត្ថ បានចុះបង្ក្រាបទីតាំងសង្វៀនជល់មាន់ នៅចំណុចចំការគរ ស្ថិតនៅភូមិព្រែកតាកុច ឃុំតាកុច ស្រុកស្រីសន្ធរ។

របាយការណ៍របស់សមត្ថកិច្ចអាវុធហត្ថបានឲ្យដឹងថា នៅពេលកម្លាំងចុះមកដល់គោលដៅពុំឃើញមានអ្នកលេងល្បែងស៊ីសងនោះទេ បានគេចខ្លួនបាត់អស់។

តាមការសាកសួរ ប្រជាពលរដ្ឋ ដែលរស់នៅម្តុំនោះ បានបំភ្លឺថា៖ ទីតាំងជល់មាន់នេះពុំមានលក្ខណៈទ្រង់ទ្រាយធំទេគឺនាំគ្នាលួចជល់ឬ ណាត់គ្នាជល់តែប៉ុណ្ណោះ។

សូមបញ្ជាក់ថាករណីព័ត៌មានថាមានល្បែងស៊ីសងជល់មាន់ នៅស្រុកស្រីសន្ធរ ត្រូវបាន អភិបាលខេត្តកំពង់ចាម បានបញ្ជាឲ្យប៉េអឹមចុះទៅបង្ក្រាបហើយ។

លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា« ខ្ញុំអោយមេប៉េអឹមឆែកដែរ ប៉ុន្តែ ថាមិនមានដែរ» លោកថា«ដាក់កម្កាំងប៉េអឹមទៅម្តងទៀត»៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page53 Page54 Page55 … Page81 Next →

បណ្តាញសង្គម

តាមដានព័ត៌មាន
@srpostnews ក្នុង Telegram
ព័ត៌មានថ្មីៗ
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត ចុះផ្សាយថ្ងៃទី ៦ មករា ២០២៦
សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​ ចុះផ្សាយថ្ងៃទី ៤ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ចាប់ប៉ូលិសសេដ្ឋកិច្ច២នាក់ និងបក្សពួក ពីបទជំរិតទារប្រាក់ពីពលរដ្ឋ ដឹកឈើ«៩សន្លឹក» យកមកធ្វើផ្ទះ ចុះផ្សាយថ្ងៃទី ១ តុលា ២០២១
លោកទៀ សីហា៖ អង្គភាពប្រឆាំងអំពើពុករលួយ បានមកដល់ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ៥ ធ្នូ ២០២១
រថយន្តក្រុមហ៊ុនបូព៌ាអាស៊ី ដឹកអ្នកដំណើរ បុកជាមួយ រថយន្តសាំយ៉ុង បណ្ដាលឲ្យ កម្មកររោងចក្រ ជាច្រើននាក់ រងរបួស ចុះផ្សាយថ្ងៃទី ៨ មេសា ២០២០
អាវុធហត្ថក្រុងសៀមរាប ឃាត់ខ្លួនបុរសម្នាក់ ដកហូតថ្នាំញៀន២កញ្ចប់ ចុះផ្សាយថ្ងៃទី ១ តុលា ២០២១
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
© 2026 srpostnew.com. All Rights Reserved!