ខេត្តកំពង់ធំ៖សមត្ថកិច្ចចម្រុះបានចុះបង្ក្រាបទីតាំងបទល្មើសព្រៃឈើលក្ខណៈទ្រង់ទ្រាយធំ ដោយរឹបអូសបទល្មើសជាច្រើនម៉ែតគួប។
ការបង្ក្រាបធ្វើឡើយ នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៤ ដោយកម្លាំងកងរាជអាវុធហត្ថស្រុកបារាយដឹកនាំដោយលោកវរសេនីយ៍ទោ ឃុនប៊ុនហួរ មេបញ្ជាការ សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ ដឹកនាំដោយលោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ លោក ពៅ សំបូរ ព្រះរាជអាជ្ញារងខេត្តកំពង់ធំ លោកអ៉ិត ភូមិរា អនុប្រធាននាយកដ្ឋានរដ្ឋបាលព្រៃឈើថ្នាក់ជាតិ ចុះបង្ក្រាបបទល្មើសព្រៃឈើចំនួន(០៣)កន្លែង។
សេចក្ដីរាយការណ៍បានឲ្យដឹងថា ប្រតិបត្តិការនេះ
១./នៅចំណុចភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ដកហូត ឈើប្រណិតចំនួន៦១ដុំ ប្រភេទសុក្រម មិនទាន់វាស់វែងនឹងឃាត់ខ្លួនបណ្តោះអាសន្ន មនុស្សម្នាក់ ឈ្មោះ ជី ណា ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិឃុំខាងលើ យកមកសាកសួរនៅផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម។
២/.នៅចំណុចភូមិចុងដូង ឃុំចង់ដូង ស្រុកបារាយណ៍ដកហូត ឈើប្រណិតចំនួន ៨៥ដុំ ប្រភេទ សុក្រមមិនទាន់វាស់វែងនឹងរថយន្តសាំយ៉ុង មួយគ្រឿង ពណ៌ស ស្លាកលេខ ភ្នំពេញ 2R7835។
៣/នៅភូមិតាឌុប ឃុំបល្ល័ង្គដកហូតឈើប្រភេទឈើផ្តៀក នឹងឈើទាលចំនួន៤៥សន្លឹក ប្រភេទឈើក្តារកកោះ៣២សន្លឹក ឈើតាប់កកោះចំនួន 12 ដុំ .ប្រភេទឈើសសរ 18 ដុំ នឹងឃាត់ខ្លួនបណ្តោះអាសន្ន មនុស្សម្នាក់ ឈ្មោះ លាប សេងហុង ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅ ភូមិ ឃុំខាងលើ (មេការ) យកមកសាកសួរនៅផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម។
សេចក្ដីរាយការណ៍បានបន្តថា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថស្រុកបារាយណ៍ ដឹកនាំដោយលោកវរសេនីយ៍ទោ ឃុន ប៊ុនហួរសហការជាមួយ រដ្ឋបាលខេត្តកំពង់ធំ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងជំនាញរដ្ឋបាលព្រៃឈើ ចុះបង្ក្រាបបទល្មើសព្រៃឈើ នៅចំណុច ភូមិជ័យមង្គល ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំមួយកន្លែងទៀត។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ៣ភ្លៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-0306 មួយគ្រឿង ដឹកឈើជំរាកឈើ (ប្រភេទ ឈើផ្ដៀក និងឈើទាល) ចំនួន០១ រថយន្តពេញ(ពុំទាន់វាស់)។
បើកតាមសេចក្ដីរាយការណ៍ បច្ចុប្បន្នជំនាញរដ្ឋបាលព្រៃឈើកំពុងបន្តអនុវត្តន៍តាមនិតិវិធីច្បាប់៕SRP