ខេត្តកំពង់ឆ្នាំង៖នគរបាលខេត្តកំពង់ឆ្នាំង បានថ្លែងឲ្យដឹងថា សារព័ត៌មាន៣នាក់ និងអ្នកបើកបររថយន្តម្នាក់ ត្រូវបានសមត្ថកិច្ចបានឃាត់ខ្លួន។
ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ តាមពាក្យបណ្តឹងរបស់ម្ចាស់ផ្ទះ ជាអ្នករកស៊ីលក់ម៉ូតូ។
ស្នងការរង និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោក អៀរ ប៊ុនធឿន បានឲ្យដឹងថា ជនសង្ស័យទាំង ៤នាក់ដែលត្រូវឃាត់ខ្លួន ១,ឈ្មោះ សាយ រស្មី ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅក្នុងភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកគៀនស្វាយ ខេត្តកណ្តាល ជាអ្នកយកព័ត៌មាន រស្មីស្ទឹងត្រង់។ ២, ឈ្មោះទួន ឈុនលី ភេទប្រុស អាយុ ៥២ឆ្នាំ មានទីលំនៅក្នុងភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកគៀនស្វាយ ខេត្តកណ្តាល ជាអ្នកសារព័ត៌មាន រស្មីស្ទឹងត្រង់។ ៣,ឈ្មោះ មិន ធី ភេទប្រុស អាយុ៤៣ឆ្នាំ មានទីនៅក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកគៀនស្វាយខេត្តកណ្តាល ជាអ្នកសារព័ត៌មាន រស្មីបន្ទាយដែក។ និង ៤,ឈ្មោះ ប៊ុត ចន្ថា ភេទប្រុស អាយុ ៦៥ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃមាន់ ឃុំព្រៃពួច ស្រុកអង្គស្នួលខេត្តកណ្តាល ជាអ្នកបើកបររថយន្ត។
បើតាម លោក អៀរ ប៊ុនធឿន បានបញ្ជាក់ថា អ្នកទាំង៤នាក់នេះ ត្រូវបានចោទពីបទ រំលោភលំនៅឋាន តាមមាត្រា២៩៩ និងបទជ្រៀតជ្រែកដោយខុសច្បាប់ ទៅក្នុងការបំពេញមុខងារ ជាសាធារណៈ តាមមាត្រា៩០៦ នៃក្រមព្រហ្មទណ្ឌ។
បច្ចុប្បន្នអ្នកទាំង៤នាក់ ត្រូវបានឃាត់ខ្លួន ជាបណ្តោះអាសន្ននៅស្នងការខេត្តកំពង់ឆ្នាំង ដើម្បីសាកសួរចម្លើយ៕SRP
ខេត្តកំពង់ឆ្នាំង៖អង្ករចំនួន២៦តោន របស់លោកអ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍជនបទ ត្រូវបានប្រគល់ជូនដល់រដ្ឋបាល ស្រុករលាប្អៀរ ដើម្បីចែកដល់ឃុំទាំង១៣ សម្រាប់ចែកជូនប្រជាពលរដ្ឋ។