ខេត្តប៉ៃលិន៖ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ បានបិទវគ្គបណ្តុះបណ្តាល (កងកិត្តិយស) ក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន ដែលបានបេីកវគ្គកាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ និងបញ្ចប់ទៅវិញនៅថ្ងៃនេះ។
លោកឧត្ដមសេនីយ៍ ស្នងការ បានមានប្រសាសន៍ណែនាំបន្ថែមដល់គ្រូបង្គោល និងសិក្ខាកាមអោយយកចិត្តទុកដាក់លេីជំនាញរបស់ខ្លូន ជាពិសេសត្រូវមានការរំលឹកមេរៀនយ៉ាងហោចណាស់ត្រីមាស មួយលើកទៅមេរៀនរួច ។ ក្នុងនោះលោកឧត្ដមសេនីយ៍ ក៏មិនភ្លេចនូវការណែនាំទៅការការពារជំងឺ COVID-19 ដល់កងកម្លាំងទាំងអស់ត្រូវអនាម័យលាងដៃអោយបានស្អាតគ្រប់ពេលជាមួយសាប៊ូ អាល់កុល ឬជែល ក៏ដូចជាការជូនពរដល់កងកម្លាំងទាំងអស់អោយជួបតែសេចក្ដីសុខ សុភមង្គលគ្រួសារ រកស៊ីទទួលទានមានបានគ្រប់ៗគ្នា៕SRPវ៉ន ដារ៉ា