Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តប៉ៃលិន

ទីប្រឹក្សា ឆាវឆាវ ១១ វិច្ឆិកា ២០២៥

លោកវរសេនីយ៍ឯក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន នៅថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៥ វវេលាម៉ោង០៨ ព្រឹកមិញបានដឹកនាំកម្លាំងធ្វើការបង្ក្រាបជនសង្ស័យពាក់ព័ន្ធនឹងករណីឃាតកម្ម ១នាក់ ជនសង្ស័យមានឈ្មោះ បៀង អំណត់ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ​ មានទីលំនៅរស់នៅភូមិប៉ាហ៉ីជេីង​ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ការចាប់ខ្លួនធ្វើឡើង នៅចំណុចក្នុងព្រៃខាងកើតអូរ ប្រហែល៥០ម៉ែត្រ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយអនុវត្តតាមការដឹកនាំបញ្ជារបស់ ឯកឧត្តម​ នាយ​ឧត្ដមសេនីយ៍​ ស ថេត អគ្គស្នងការ​នគរបាលជាតិ និងមានការចង្អុលដឹកនាំពី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន។

សមត្ថកិច្ចបានបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០៩:០០នាទី ជនសង្ស័យកំពុងដេកអង្រឹងក្រោមផ្ទះ ជនរងគ្រោះជាឪពុកអង្គុយក្រោមដើមអំពិលខាងមុខផ្ទះ ភ្លាមនោះជនសង្ស័យបានស្រែកជេរគេជេរឯងពេញផ្ទះ ស្រាប់តែជនរងគ្រោះទៅប្រាប់ថាកូនកុំស្រែកឡូឡាជេរចឹង ព្រោះឪពុកកំពុងឈឺផង តែជនសង្ស័យស្រែកជេរឪពុកទៀត ឪពុកខឹងបានទះជនសង្ស័យមួយដៃ ក៏ជនសង្ស័យទះវិញបណ្តាលឱ្យដួល ជនសង្ស័យបានទាញចបវាយមកលើឪពុកចំចំណុចថ្ងាសចំនួន១ចប បណ្តាលឱ្យស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ក្រោយកើតហេតុ ជនសង្ស័យបានរត់គេចខ្លួនបាត់។

បច្ចុប្បន្ន កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាតាមនីតិវិធីច្បាប់៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១៨ មីនា ២០២៥

រដ្ឋមន្រ្តីបរិស្ថានអ៊ាង សុផល្លែត បញ្ជាឱ្យរោងចក្ររបស់ក្រុមហ៊ុនកាងស៊ីនឡុង ហ្វូត កែច្នៃដំណាប់ស្វាយនៅខេត្តប៉ៃលិន បញ្ឈប់បង្ហូរសំណល់រាវចូលតំបន់ទឹកសាធារណៈនិងស្តារបរិស្ថានប្រព័ន្ធអូរក្បាលឡានឡើងវិញ

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ បានបញ្ជាឱ្យ ក្រុមហ៊ុនកាងស៊ីនឡុង ហ្វូត (ខេមបូឌា) ឯ.ក (CANXINLONG FOOD, Cambodia Co., LTD) ដែលមានរោងចក្រកែច្នៃដំណាប់ស្វាយ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រូវបញ្ឈប់បង្ហូរសំណល់រាវមិនត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស ចូលទៅតំបន់ទឹកសាធារណៈ និងស្តារបរិស្ថានប្រព័ន្ធអូរក្បាលឡានឱ្យបានស្អាតឡើងវិញ។ លើសពីនេះ ក្រុមហ៊ុនត្រូវផ្តល់សំណងការខូចខាតប៉ះពាល់ផ្ទាល់មកលើ គុណភាពទឹក គុណភាពដី ប្រព័ន្ធ អេកូឡូស៊ីនៃប្រព័ន្ធទឹកសាធារណៈ។

បទបញ្ជារបស់ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើឡើងបន្ទាប់ពីមន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តប៉ៃលិន សហការជាមួយអាជញញាធរពាក់ព័ន្ធ បានរកឃើញ រោងចក្រកែច្នៃដំណាប់ស្វាយបានបញ្ចេញសំណល់រាវមិនត្រឹមត្រូវតាមច្បាប់ ប៉ះពាល់ដល់ប្រភពលូទឹកសាធារណៈ និងបង្កឱ្យត្រីងាប់ជាច្រើន ក្នុងអូរធម្មជាតិក្បាលឡាន នៅក្បែរតំបន់រោងចក្រនោះ។ ជាមួយគ្នានេះ រដ្ឋមន្រ្តីបានថ្លែងថា ប្រសិនបើក្រុមហ៊ុនមិនអនុវត្តច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាន៉ ក្រុមហ៊ុននឹងមិនអនុញ្ញាតឱ្យដំណើរការផលិតកម្មទៀតនោះទេ។

សូមបញ្ជាក់ថាតបតាមបទបញ្ជាក់របស់លោកបណ្ឌិត អ៊ាង សុផល្លែត និងការអនុវត្តច្បាប់ បទដ្ឋានគតិយុត្តជាធរមានរបស់ព្រះរាជាណាចកម្ពុជា ក្រុមការងារជំនាញក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានខេត្តប៉ៃលិន អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ព្រមទាំងអ្នកសារព័ត៌មាន បានកំពុងចុះដល់ទីតាំងផ្ទាល់ យកសំណាកទឹក នៅតាមទីតាំងមួយចំនួន និងអនុវត្តវិធានការច្បាប់ជាបន្ទាន់ ជៀសវាងបង្កផលប៉ះពាល់ដល់បរិស្ថាន សង្គម ជាពិសេសសុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា នៅក្នុងក្រមបរិស្ថាននិងធនធានធម្មជាតិ ដែលបានអនុម័តឱ្យប្រើប្រាស់នៅឆ្នាំ២០២៣ ត្រង់មាត្រា៨២៤ តម្រូវឱ្យក្រុមហ៊ុនផ្អាកសកម្មភាពផលិតកម្មជាបណ្តោះអាសន្ន ដើម្បីជៀសវាងការបង្ហូរសំណល់រាវ ចេញពីទីតាំងក្រុមហ៊ុន បង្កឱ្យមានការបំពុលបរិស្ថានជាបន្តទៀត។ មាត្រា៨២៩ និងមាត្រា៨៤៥ បានកំណត់ទោសទណ្ឌ ដែលត្រូវអនុវត្តចំពោះការមិនបំពេញកាតព្វកិច្ច ក្នុងការគ្រប់គ្រងសំណល់រឹង រាវ ទឹកកខ្វក់ សារធាតុបំពុល ស្របតាមបទដ្ឋាន/ស្តង់ដារបញ្ចេញ។ វិធានការណ៍ទាំងនោះរួមមាន ការពិន័យជាប្រាក់ និងទោសជាប់ពន្ធធានាគារ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១៧ តុលា ២០២៤

ភ្នំពេញ៖សម្ដេច​ធិបតីហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃរាជ​រដ្ឋាភិបាល​ នៅថ្ងៃទី​ ១៦​ ខែ​ តុលា​ ឆ្នាំ​ ២០២៤​ បានចេញ​អនុក្រឹត្យ​លុបឈ្មោះ​នាយទាហាន​ចេញ​ពី​ក្របខ័ណ្ឌ​នៃ​កងយោធពលខេមរភូមិន្ទ​ចំពោះ​ វរសេនីយ៍ឯក​ ស​ ប៊ុន​សឿង​ អត្តលេខ​ ១៩៧៣៩២​ មេបញ្ជាការ​រង​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ប៉ៃលិន​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ៣ កុម្ភៈ ២០២២

ខេត្តប៉ៃលិន៖មានការលើកឡើងថាដើមឈើប្រណិតៗ ស្ថិតនៅភ្នំស្រង់ ស្ថិតនៅក្នុងភូមក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កំពុងទទួលរងការកាប់បំផ្លាញពីសំណាក់ក្រុមឈ្មួញ។

ប្រជាពលរដ្ឋបានរាយការណ៍ថា នៅថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២២ ពួកគាត់ប្រទះឃើញឈើជ្រុងប្រណិតៗច្រើនដុំ ប្រវែងជាង៣ម៉ែត្រ ត្រូវបានក្រុមឈ្មួញយកទៅលាក់ទុកនៅរាយប៉ាយ តាមជើងភ្នំស្រង់។ ករណីនេះពួកគាត់សង្ស័យថា ប្រសិនគ្មានការគប់គិត ពីមន្ត្រីជំនាញនោះទេ ក៏ពួកឈ្មួញមិនហ៊ានចូលទៅកាប់បំផ្លាញនោះដែរ។

ប្រជាពលរដ្ឋ ដែលប្រទះឃើញកំណាត់ឈើដ៏ច្រើនសន្ធឹកសន្ធាប់ បានរៀបរាប់ឱ្យភ្នាក់ងារសារព័ត៌មានដឹងថា៖ តាមការសង្កេតមើលទៅព្រៃឈើនៅត្រង់ចំណុចភ្នំខាងលើ នឹងរលត់រលាយជាក់ជាមិនខាន ខណ:មានក្រុមឈ្មួញ និងអ្នកស៊ីឈ្នួលកាប់ព្រៃ រស់នៅក្នុងខេត្តប៉ៃលិនមួយចំនួន បានយកម៉ាស៊ីនត្រង់ស៊ីន័រ ទៅដេកអារឈើនៅលើព្រៃភ្នំស្រង់នេះអស់រយ:ពេល ជាច្រើនខែមកហើយ គឺលាន់ឮសម្លេងម៉ាស៊ីនត្រសងប្រដេញគ្នាទាំងយប់ទាំងថ្ងៃ។

ប្រជាពលរដ្ឋបន្តថាពេលពួកគាត់សាកសួរក្រុមស៊ីឈ្នួលកាប់ឈើទាំងនោះ គេបង្ហើបឱ្យដឹងថា៖បានរត់ការទៅមន្រ្តីជំនាញអស់ហើយ។ ប៉ុន្តែពួកគេមិនបានបញ្ជាក់ថារត់ការទៅជំនាញមួយណានោះឡើយ។

ប្រជាពលរដ្ឋ នៅក្នុងខេត្តប៉ៃលិន មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការហិនហោច នៃព្រៃឈើ នៅតាមតំបន់ភ្នំ ព្រោះតែមន្ត្រីជំនាញ ហាក់ដូចជាសម្ងំស្ងៀម មិនមានចំណាត់ការ ទៅលើជនល្មើសទាំងនោះឡើយ ហើយពេលពួកគេរាយការណ៍ជូន បែរជាស្ងាត់ឈឹង ហាក់ដូចជាមិនប្រក្រតី។

ករណីនេះ ពួកគាត់រំពឹងថាថ្នាក់ដឹកនាំខេត្តប៉ៃលិន នឹងចុះត្រួតពិនិត្យមើលព្រៃឈើនៅកន្លែងខាងលើ ដើម្បីរក្សាព្រៃឱ្យបានគង់វង់ និងចាត់វិធានការទៅលើជនបំផ្លាញព្រៃឈើមួយចំនួនផងដែរ។

ពាក់ព័ន្ធទៅការកាប់បំផ្លាញព្រៃឈើ នៅភ្នំស្រង់នេះ អ្នកសារព័ត៌មាន បានទាក់ទងទៅលោក អោម វីរ: នាយខណ្ឌរដ្ឋបាលព្រៃឈើប៉ៃលិន ដោយលោកលើកឡើងថា៖ ខាងលោកនឹងចាត់មន្រ្តីជំនាញចុះទៅត្រួតពិនិត្យមើល បញ្ហាកាប់បំផ្លាញព្រៃឈើនៅតំបន់ខាងលើនេះ៕SRP ដោយស សារឿន

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២៧ មករា ២០២២

ខេត្តប៉ៃលិន៖លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន លោក សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន នៅថ្ងៃទី២៦ ខែមករា ម្សិលមិញបានដឹកនាំមន្រ្តីរាជការមកពីមន្ទីរជុំវិញខេត្ត បានរៀបចំពិធីបួងសួងសុំសេចក្តីសុខ និងឡើងអ្នកតាភ្នំខៀវ។

ទីតាំងអ្នកតាភ្នំខៀវ ស្ថិតនៅមុខផ្លូវចូលខ្លោងទ្វាររមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវ ក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយមានការប្តូរទីតាំងអ្នកតាភ្នំខៀវ ចុះពីកូនខ្ទមចាស់តូច មកដាក់តាំងឱ្យគង់នៅកន្លែងអាស្រមធំទូលាយសង់ថ្មីចំនួន៣ខ្នង។

លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា ក្រោយពីស្ថាបនាផ្លូវ ឡើងកាន់ទៅរមណីយដ្ឋានធម្មជាតិ ទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវ រួចរាល់ទាំងស្រុង ដែលនឹងបើកដំណើរការ ឱ្យភ្ញៀវទេសចរ ឡើងទៅលេងកម្សាន្ត នាឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាមឆាប់ៗខាងមុខនេះ។ លោកជំទាវថាក្រុមការងារបានរៀបចំតុបតែង ដាំដើមផ្កាចម្រុះពណ៌ នៅសងខាងផ្លូវ សូនរូបសត្វគ្រប់ប្រភេទ ដើម្បីទាក់ទាក់ទាញភ្ញៀវឱ្យចូលមកលេងក្នុងខេត្តប៉ៃលិន កាន់តែច្រើនកុះករ។

លោកជំទាវ បន្តទៀតថា ដោយសង្កេតឃើញរូបសំណាកអ្នកតាភ្នំខៀវ ស្នាក់នៅក្នុងកូនខ្ទមតូចចាស់ទ្រុតទ្រោម ទើបខាងរដ្ឋបាលខេត្ត បានធ្វើការសាងសង់អាស្រមថ្មីចំនួន៣ខ្នង តូច២ ធំ១ និងរៀបចំពិធីឡើងអ្នកតាភ្នំខៀវនេះតែម្តង។

លោកជំទាវ បញ្ជាក់ទៀតថា ការធ្វើពិធីនេះឡើង ដើម្បីបួងសួងសុំសេចក្តីសុខ ជូនដល់ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការមកពីមន្ទីរជុំវិញខេត្ត ទទួលបានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និងទទួលជោគជ័យ គ្រប់ភារកិច្ចរបស់ខ្លួន។ លើសពីនេះ ក៏សូមបួងសួងឱ្យវិញ្ញាណរបស់អ្នកតាភ្នំខៀវ បានជួយថែរក្សាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរមកលេងរមណីយដ្ឋានធម្មជាតិ ទឹកធ្លាក់អូរតាវ៉ៅ ឱ្យទទួលបានសេចក្តីសុខ ក្សេមក្សាន្តទាំងទៅទាំងមក កុំឱ្យមានគ្រោះថ្នាក់អ្វីកើតឡើងឡើយ។

ចំណែកលោកតាជី ដែលជាអ្នកដឹកនាំធ្វើពិធីឡើងអ្នកតា និងសូត្រធម៌បើកព្រះនេត្រអ្នកតាភ្នំខៀវនេះ ក៏បានសូត្រធម៌ដង្ហោយកោះហៅអស់ទាំងវិញ្ញាណ អារុកអារក្សអ្នកតាព្រៃភ្នំទាំងឡាយ ឱ្យមូលគ្នាចូលមកស្នាក់នៅក្នុងអាស្រមខាងលើ ដើម្បីធ្វើការឃុំគ្រោង ការពារ ថែរក្សា ប្រជាពលរដ្ឋ រស់នៅក្នុងខេត្តប៉ៃលិន ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរ មកពីតាមបណ្តាខេត្ត នានា ចូលមកលេងកម្សាន្ត តាមរមណីយដ្ឋានក្នុងខេត្តប៉ៃលិន ជួបតែសុខសុវត្ថិភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត ជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់ទាំងឡាយទាំងពួង ជាពិសេសជំងឺកូវីដ១៩ផងដែរ៕SRPដោយ ស សារឿន

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Page1 Page2 … Page4 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!