នគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ និងនគរបាលស្រុកស្អាង នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល បានឃាត់ខ្លួនបានជនសង្ស័យ ម្នាក់ ឈ្មោះ ជក់ រ៉ា ភេទប្រុស អាយុ ៤១ឆ្នាំ ពីបទរំលោភសេពសន្ថវៈ។
ការឃាត់ខ្លួនធ្វើឡើង នៅថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២៣ នៅត្រង់ភូមិវាល ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
នគរបាលស្រុកបាទី បានឲ្យដឹងថា នៅថ្ងៃ សុក្រ ទី ២៨ ខែ កក្កដា ឆ្នាំ ២០២៣ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសូរភី បានទទួលពាក្យបណ្តឹង របស់ឈ្មោះ ស.. ព..ជ ភេទស្រី អាយុ ៤៣ឆ្នាំ មានទីលំនៅនៅឃុំសូរភី ស្រុកបាទី ខេត្តតាកែវ ប្តឹងពីឈ្មោះ ជក់ រ៉ា ភេទប្រុស អាយុ ៤១ឆ្នាំ (ត្រូវជាប្តី) ថា កាលពីថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២៣ វេលាម៉ោង៦ និង ៣០ នាទី ឈ្មោះ ជក់ រ៉ា បានធ្វើសកម្មភាពចាប់បង្ខំឲ្យឈ្មោះ ជ.. ស..ម . ភេទស្រី អាយុ ១២ឆ្នាំ មុខរបរសិស្ស (ត្រូវជាកូនស្រីបង្កើត) បៀមប្រដាប់ភេទ និងយកប្រដាប់ភេទញាត់ក្នុងប្រដាប់ភេទរបស់ឈ្មោះ ជក់ ស្រីមាស ជាច្រើនលើក ប៉ុន្តែមិនបានសម្រេច។
ក្រោយទទួលពាក្យបណ្តឹងសមត្ថកិច្ច បានទៅអញ្ជើញជនសង្ស័យមកសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសូរភី ប៉ុន្តែជនសង្ស័យរត់គេចខ្លួន រហូតឈានដល់ការឃាត់ខ្លួននៅថ្ងៃម្សិលមិញ យកសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕ដោយនាគខៀវ