Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តកំពង់ឆ្នាំង

ទីប្រឹក្សា ឆាវឆាវ ២១ វិច្ឆិកា ២០២២

ខេត្តកំពង់ឆ្នាំង៖គ្រួសារស្ត្រីដែលជីវភាពលំបាក រស់នៅក្នុងភូមិមេលំ ឃុំមេលំ ស្រុកបរិបូណ៌ សម្រាលបានកូនភ្លោះ ៣នាក់ បានសូមអំពាវនាវ ដល់សប្បុរសជនជួយឧបត្ថម្ភ។

ស្ត្រីរូបនេះ បានសម្រាលបានកូនភ្លោះ កាលពីយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ ប៉ុន្តែដោយសារបញ្ហាភាពសុខភាព ស្ត្រីជាម្តាយ ទើបគ្រូពេទ្យអោយបន្តសម្រាកព្យាបាល រហូតដល់ថ្ងៃទី១៩ ខែវិច្ឆិកា នឹងបានអនុញ្ញាត ឲ្យត្រឡបមកផ្ទះវិញ ក្រោមការជ្រោមជ្រែងពីអាជ្ញាធរមូលដ្ឋានផងដែរ។

មេឃុំមេលំ លោក កេត សុឃា បានឲ្យដឹងថា ស្ត្រីដែលកើតកូនភ្លោះ ៣នាក់ មានឈ្មោះ មាន សុមី អាយុ២៣ឆ្នាំ នាងទើបសម្រាលកូនជាលើកដំបូង ព្រោះនាងទើបរៀបការ ជាមួយប្ដី ឈ្មោះ វ៉ាន់ សុវយ័ អាយុ២៤ឆ្នាំ កាលពីមួយឆ្នាំមុន។ ក្រោយពេលពួកគេរៀបការ បានរស់នៅជាមួយម្ដាយ ជាស្ត្រីមេម៉ាយឈ្មោះ សួស ម៉ើ ប៉ុន្តែដោយសារបញ្ហាជីវភាព ពួកគេក៏បានទៅធ្វើជាកម្មកររោងចក្រ នៅរាជធានីភ្នំពេញ ទាំង២នាក់ប្ដីប្រពន្ធ រហូតមានផ្ទៃពោះ។ លុះក្រោយពីពិនិត្យ អេកូ ឃើញមានកូនភ្លោះ៣ ទើបនៅថ្ងៃឈឺពោះ ពួកគេបានសម្រេចចិត្តទៅសម្រាលកូននៅមន្ទីរពេទ្យជប៉ុន នៅរាជធានីភ្នំពេញ រហូតដល់ស្ត្រីជាម្ដាយ មានសុខភាពល្អទើបក្រុមគ្រូពេទ្យអនុញ្ញាតឲ្យមកផ្ទះវិញ។

លោកមេឃុំបានបញ្ជាក់ថា កូនភ្លោះទាំង ៣នាក់ ស្រី២ ប្រុស១ រួមនឹងម្ដាយមានសុខភាពល្អ ជាធម្មតាទេ ប៉ុន្តែបញ្ហាជីវភាព គឺជួបការខ្វះខាត ដែលក្នុងនាមលោកជាអាជ្ញាធរឃុំ សូមអំពាវនាវដល់សប្បុរសជន ជិតឆ្ងាយមេត្តាជួយឧបត្ថម្ភដល់គ្រួសារនេះផង៕SRP

Categories រដ្ឋាភិបាល.ក្រសួង.ខេត្ត.មនុស្សធម៌ Tags ខេត្តកំពង់ឆ្នាំង
Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២៦ តុលា ២០២២

ក្នុងឱកាសអញ្ជើញផ្តល់ស្រូវពូជ និងស្បៀងអាហារ ជូនកសិករជាង៣ពាន់គ្រួសារ នៅខេត្តកំពង់ឆ្នាំង នៅថ្ងៃពុធនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅថ្ងៃម្សិលមិញ កម្ពុជាមិនមានការឆ្លងជំងឺកូវីដ-១៩ថ្មីនោះទេ។ នេះជាថ្ងៃទី៦ហើយ ដែលកម្ពុជាមិនមានការឆ្លងជំងឺកូវីដ-១៩ ករណីថ្មីទេ សូម្បីតែម្នាក់។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ដល់គម្រប់៣ឆ្នាំនៃការឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជា។

សម្តេចតេជោ បានមានប្រសាសន៍ថា ភាពជោគជ័យលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ មិនមែនពឹងតែលើកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ តែក៏មានការចូលរួមយ៉ាងសស្រាក់សស្រាំពីប្រជាពលរដ្ឋកម្ពជាយើងផងដែរ។

សម្តេចតេជោនៅតែបន្តអំពាវនាវប្រជាពលរដ្ឋបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ជាបន្តទៀត តាមរយៈការអនុវត្តន៍វិធានការនានា ជាពិសេសការចាក់វ៉ាក់សាំង៕SRP

Categories កសិកម្ម កីឡា.ទេសចណ៍ ពាណិជ្ជកម្ម Tags ខេត្តកំពង់ឆ្នាំង
Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២២ កក្កដា ២០២២

ខេត្តកំពង់ឆ្នាំង៖ប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំដោយឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី ២០-២១ ខែកក្កដា ឆ្នាំ ២០២២ បានបើកកិច្ចប្រជុំនៅ សាលាខេត្តកំពង់ឆ្នាំង  ដើម្បីជូនដំណឹងជូនដល់អភិបាលខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អំពីលទ្ធផលនៃការអង្កេតស្រាវជ្រាវ ទៅលើករណីឯកឧត្តម ឈួរ ច័ន្ទឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំង និងការរួមគ្នាដោះស្រាយបញ្ចប់ទាំងស្រុង រាល់ពាក្យប្តឹងមក អ.ប.ព. ដែលមានក្នងខេត្ត: ករណីសំណុំរឿងនៅ កោះក្ទម្ព (ពាក្យប្តឹងលេខ ៤៥០/២០), ទីទួលសុវត្ថិភាព (ពាក្យប្តឹងលេខ ០៤៣០/១៨), ករណីបម្លាស់ទីឡើងគោក (ឃុំឆ្នុកទ្រូពាក្យប្តឹងលេខ (០០៦៦/២០, ០២៧៤/២០ និងឃុំខុនរ៉ុង ពាក្យប្តឹងលេខ ០១៨៧/២១+០១៨៨/២១), បឹងកន្ទប (ពាក្យប្តឹងលេខ ០៣៥០/២១), ករណីលោកស្រី ជៀម ច័ន្ទស៊ីម (ពាក្យប្តឹងលេខ ០៤៦១/២០) និងករណីប្លង់ជាន់គ្នា ស្រុកទឹកផុស (ពាក្យប្តឹង លេខ ២៥០/២២) ។

អង្គភាពប្រឆាំងអំពើពុករលួយ បានជូនដំណឹងជូនដល់ថ្នាក់ដឹកនាំខេត្ត អំពីដី ២២ កន្លែងរបស់អតីតអភិបាលខេត្ត ឈួរ ច័ន្ទឌឿន ដែលប្រគល់មកជូនរដ្ឋវិញ តាមលទ្ធផលស្រាវជ្រាវរបស់អង្គភាពប្រឆាំងអំពើពុករលួយទៅលើពាក្យប្តឹងនានាមកលើ ឯកឧត្តម ឈួរ ច័ន្ទឌឿន និងតាមការសម្រេចរបស់សម្តេចតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕SRP

Categories ស៊ើបអង្កេត នយោបាយ មិត្តអ្នកអាន Tags ខេត្តកំពង់ឆ្នាំង
Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១៥ មិថុនា ២០២២

ខេត្តកំពង់ឆ្នាំង៖សម្ដេច ស ខេង បានមានប្រសាសថា «នគរបាលយើងត្រូវតែមានសមត្ថភាព វិជ្ជាជីវៈ មានសីលធម៌ល្អ ដូចដែលក្មួយៗ ប្អូនៗបានសិក្សានេះ គឺនោះហើយជាចំណេះវិជ្ជា ចំណេះដឹង ដែលយើងត្រូវប្រកាន់ខ្ជាប់ពេលយើង បំពេញបេសកកម្ម ដើម្បីប្រែក្លាយខ្លួនយើង ជាមន្រ្តីនគរបាលរបស់ប្រជាពលរដ្ឋ ពលរដ្ឋមិនខ្លាចញញើតយើង ពលរដ្ឋ គាត់ស្រលាញ់ ជឿទុកចិត្ត និងផ្ដល់កិច្ចសហការជាមួយយើង។ ទោះបីយើងមានកម្លាំងប៉ុន្មានក៏ដោយ ក៏មិនអាចរក្សាសន្តិសុខសណ្ដាប់ធ្នាប់បានល្អដែរ បើគ្មានការគាំទ្រ និងការចូលរួមពីប្រជាពលរដ្ឋ។ នេះជាគោលការណ៍ និងជាទ្រឹស្ដីត្រូវចងចាំ»។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងបែបនេះ
នៅថ្ងៃពុធ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីបិទវគ្គបណ្ដុះបណ្ដាលបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៥ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ៦ ខេត្តកំពង់ឆ្នាំង។

សម្ដេចស ខេង ក៏បានមានប្រសាសន៍ ពន្យល់ជូនអង្គពិធី អំពីទស្សនៈពាក់ព័ន្ធនឹងនគរបាលជាតិ រួមមាន ទី១ បញ្ចូល៖ សំដៅលើការបញ្ចូលក្របខណ្ឌនគរបាលដោយឆ្លងកាត់ការប្រឡងប្រជែង។
ទី២ បញ្ចេះ៖ សំដៅដល់ការបង្រៀនឱ្យចេះទាំងទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។
ទី៣ បញ្ជា៖ សំដៅលើការតែងតាំងឱ្យបំពេញការងារតាមជំនាញ និងផ្នែក បន្ទាប់ពីបានបង្រៀនឱ្យចេះ។
ទី៤ បញ្ជោរ៖ សំដៅដល់ការលើកទឹកចិត្ត ដូចជាការតម្លើងស័ក្ដិ ឋានៈ តួនាទី រង្វាន់ និងបណ្ណសរសើរជាដើម។
ទី៥ បញ្ចោរ៖ គឺសំដៅលើវិធានការលើមន្រ្តីមានកំហុស ដូចជា ការស្ដីបន្ទោស និងដាក់ទណ្ឌវិន័យជាដើម។
ទី៦ បញ្ចេញ៖ សំដៅដល់ការដកក្របខណ្ឌចេញពីនគបាល បើកាលណាមានកំហុសធ្ងន់ធ្ងរ ដូចជា ប្រព្រឹត្តបទល្មើស និងទី៦ បញ្ចប់៖ សំដៅដល់ការររៀបចំចូលនិវត្តន៍ ឬការបាត់បង់កាយសម្បទានវិជ្ជាជីវៈជាដើម៕SRP

Categories រដ្ឋាភិបាល.ក្រសួង.ខេត្ត.មនុស្សធម៌ Tags ខេត្តកំពង់ឆ្នាំង
Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២៣ មេសា ២០២២

ខេត្តកំពង់ឆ្នាំង៖អ្នកសារព័ត៌មានចំនួន៤នាក់ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយកាលពីរសៀលថ្ងៃទី ២២ ខែមេសា ម្សិលមិញ បន្ទាប់ពីមានកិច្ចអន្តរាគមន៍របស់ ថ្នាក់ដឹកនាំ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា។

លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ បានដាក់លិខិតស្នើសុំទៅស្ថាប័នតុលា ឱ្យជួយដោះលែង អ្នកសារព័ត៌មានចំនួន៤នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី២១ ឆ្នាំ២០២២ ចោទ ចំនួន៣បទល្មើស គឺបទ ចូលលំនៅឋានឆែកឆេរសួរនាំពុំមានការអនុញ្ញាត, បទលួចថត និង បទជ្រៀតជ្រែកកិច្ចការមុខងារសាធារណៈ ពាក់ព័ន្ធហាងលក់ម៉ូតូ១កន្លែង។

ស្នងការរង និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោក អៀរ ប៊ុនធឿន បានឲ្យដឹងថា ជនសង្ស័យទាំង ៤នាក់ដែលត្រូវឃាត់ខ្លួន ១,ឈ្មោះ សាយ រស្មី ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅក្នុងភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកគៀនស្វាយ ខេត្តកណ្តាល ជាអ្នកយកព័ត៌មាន រស្មីស្ទឹងត្រង់។ ២, ឈ្មោះទួន ឈុនលី ភេទប្រុស អាយុ ៥២ឆ្នាំ មានទីលំនៅក្នុងភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកគៀនស្វាយ ខេត្តកណ្តាល ជាអ្នកសារព័ត៌មាន រស្មីស្ទឹងត្រង់។ ៣,ឈ្មោះ មិន ធី ភេទប្រុស អាយុ៤៣ឆ្នាំ មានទីនៅក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកគៀនស្វាយខេត្តកណ្តាល ជាអ្នកសារព័ត៌មាន រស្មីបន្ទាយដែក។ និង ៤,ឈ្មោះ ប៊ុត ចន្ថា ភេទប្រុស អាយុ ៦៥ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃមាន់ ឃុំព្រៃពួច ស្រុកអង្គស្នួលខេត្តកណ្តាល ជាអ្នកបើកបររថយន្ត។

លោក ទេស វិបុល បានឲ្យដឹងថា នៅរសៀលម្សិលមិញ អ្នកទាំង៤ត្រូវបានដោះលែងឱ្យមានសេរីភាពវិញហើយ ក្រោយដើមបណ្តឹង និងចុងចោទទាំង៤នាក់ បានចាប់ដៃយោគយល់អធ្យាស្រ័យគ្នា ក្នុងនាមជាខ្មែរ ក្រោមការសម្របសម្រួលរបស់លោកប្រធានសមាគម។ លោកក៏បានបានរៀបចំអាហារសាមគ្គី ផ្តល់មតិអប់រំល្អ ជូនក្រុមអ្នកកាសែតដែលបានចូលរួម ឱ្យយល់ដឹង និងចៀសវៀងការប្រព្រឹត្តអំពើខុសច្បាប់បន្តទៀត។

សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ក៏បានសូមអំពាវនាវអ្នកសារព័ត៌មានទាំងអស់គ្នា ចូលរួមសហការល្អ ជាមួយអាជ្ញាធរពេលចុះបំពេញការងារ និង សូមចូលរួមគោរពច្បាប់ជាគោល លិខិតបទដ្ឋានគតិយុត្តិនានា និង ក្រមសីលធម៌វិជ្ជាជីវៈព័ត៌មាន ឲ្យបានខ្ជាប់ខ្ជួន ជាពិសេស អនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន « កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត»៕SRP

Categories ព័ត៌មាន សង្គម ថ្មីៗ, ស៊ើបអង្កេត នយោបាយ មិត្តអ្នកអាន Tags ខេត្តកំពង់ឆ្នាំង
Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page3 Page4 Page5 … Page7 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!