Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តសៀមរាប

ទីប្រឹក្សា ឆាវឆាវ ៨ មករា ២០២១

ខេត្តសៀមរាប៖អាជ្ញាធរ បានព្រមាន ចាត់វិធានការ ចំពោះរាល់ក្រុមហ៊ុនណា ដែលនៅបន្ត បិទស្លាក ផ្សព្វផ្សាយ ពាណិជ្ជកម្មលើដើមឈើ តាមដងផ្លូវជាតិទៅកាន់ប្រាសាទបន្ទាយស្រី។

ការព្រមាននេះ គឺបន្ទាប់ពីកម្លាំងចម្រុះ ស្រុកបន្ទាយស្រី ចុះបក និងហែកក្រដាសស្លាកពាណិជ្ជកម្ម តាមដើមឈើ ក្នុងមូលដ្ឋាន របស់ខ្លួន។

យោងតាមផេកផ្លូវការ របស់ លោកឃឹម ហ្វីណង់ អភិបាល ស្រុកបន្ទាយស្រី ដែលបានបង្ហោះនៅរសៀលថ្ងៃនេះ ថា៖ ចាប់ពីថ្ងៃនេះតទៅ នឹងមិនអនុញ្ញាត ឱ្យអ្នកផ្សាយពាណិជ្ជកម្ម ដើរបិទស្លាកផ្សព្វផ្សាយ ពាសវាល ពាសកាល តាមដើមឈើទៀតទេ! ក្រុមការងារចម្រុះ មួយ នឹងចាប់ផ្តើមដើរបកស្លាក ទាំងអស់នេះចេញ និងមិនឱ្យបិទឡើងវិញឡើយ។

សកម្មភាពទាំងនេះ តែងតែទើសភ្នែក យូរហើយ ស្ទើរតែគ្រប់ដើមឈើ ទាំងអស់ នៅតាមបណ្តោយផ្លូវទៅកាន់ ប្រាសាទបន្ទាយស្រី ត្រូវបានគ្របដណ្តប់ ទៅដោយស្លាកផ្សាយពាណិជ្ជកម្មស្អេកស្កះ យ៉ាងអនា ធិបតេយ្យ និងមិនមានច្បាប់អនុញ្ញាត ធ្វើឱ្យប៉ះពាល់ទៅដល់សោភ័ណភាព សាធារណៈ និងភាពស្អាតនៃបរិស្ថាននៅក្នុងស្រុក មិនសមនឹងភ្នែកអ្នកទេសចររាប់លាននាក់ ក្នុងមួយឆ្នាំៗ ដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវនេះ។

ទម្លាប់ល្អត្រូវចេញពីរឿងតូចតាចទៅ ហើយដើម ឈើ ក៏មិនមែនជាកន្លែង សម្រាប់ផ្សាយពាណិជ្ជកម្ម ដោយគ្មានការ ទទួលខុសត្រូវនោះដែរ។ អាចចាត់ ទុកថា នេះជាសេចក្តីជូនដំណឹងទុកជាមុន ទៅដល់ក្រុមហ៊ុនទាំងឡាយ ដែលបានប្រព្រឹត្តសកម្មភាព ទាំងនេះក្នុងពេលកន្លងមក។

អាជ្ញាធរមូលដ្ឋាន នឹងចាប់ឱ្យក្រុមហ៊ុនផ្ទាល់ទទួលខុសត្រូវ និងធ្វើកិច្ចសន្យា ប្រសិនបើនៅតែបន្តសកម្មភាពអនាធិបតេយ្យ ដូច្នេះតទៅមុខទៀត។ ស្រួលរកមុខទេ ព្រោះមានលេខទូរស័ព្ទទំនាក់ទំនងនៅលើស្លាកទាំងនោះរួចស្រាប់ហើយ។

យោងតាមការអះអាង របស់អភិបាលស្រុក គេរំពឹងថា ដងផ្លូវទៅកាន់ប្រាសាទបន្ទាយស្រី នឹងមិនមានភាពអនាធិបតេយ្យ តាមដើមឈើដូចពេលកន្លងមកនោះឡើយ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ៨ មករា ២០២១

ខេត្តសៀមរាប៖ពាក់ព័ន្ធ ការចោទប្រកាន់ របស់ប្រជាពលរដ្ឋ ចំនួន៧នាក់ ដែលបានប្ដឹង លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ទៅតុលាការ ពីបទ«រំលោភបំពាន នៅលើផ្ទៃដីកម្មសិទ្ធិ និងបំផ្លិចបំផ្លាញដំណាំ»។

ករណីនេះ លោកឡុង កុសល សុំធ្វើការបកស្រាយ ចំពោះការចោទប្រកាន់នេះ។

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិ អប្សរា បានបញ្ជាក់ថា «ក្រុមការងារទប់ស្កាត់សំណង់ខុសច្បាប់ នៃអាជ្ញាធរជាតិអប្សរា បាន ទៅរុះរើ របង របស់លោកស្រី លី អ៊ុំអេង ដោយសារតែ របងនោះ បានសង់បំពានដោយគ្មានច្បាប់អនុញ្ញាតក្នុងតំបន់២ នៃរមណីយដ្ឋានអង្គរ»។

យោងតាមព្រះរាជក្រឹត្យ លេខ០០១នស ស្តីពីការចាត់ចែងនិងគ្រប់គ្រង តំបន់សៀមរាបអង្គរ ចុះឆ្នាំ១៩៩៤ និងសេចក្តីសម្រេចលេខ៧០សសរ ស្តីពីការគ្រប់គ្រងដីធ្លី ក្នុងតំបន់រមណីយដ្ឋានអង្គរ រាល់ការសាងសង់ឬអភិវឌ្ឍន៍ត្រូវមានការអនុញ្ញាតជាមុន។ រីឯ ការដាំបង្គោលរបង ឬដាំឬស្សី ធ្វើជារបង របស់លោកស្រី លី អ៊ុំអេង គ្មានច្បាប់អនុញ្ញាតទាំងអស់។

ចំពោះការរុះរើនេះ គឺធ្វើឡើងនៅភូមិអូរទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប (តំបន់២នៃរមណីយដ្ឋានអង្ករ ) មិនមែនស្ថិតនៅភូមិតាប៉ាង អំពិលបង្កោង គិរីមានន្ទ និងភូមិត្នោត ឃុំអំពិល ស្រុកប្រាសាទបាគង ដូចការអះអាងលោកស្រី លី អ៊ុំអេង នោះទេ។

លោកឡុង កុសល បន្ថែមថា មុននឹងក្រុមការងារអនុវត្ត វិធានការរដ្ឋបាល ដោយមានការចូលរួមពីអាជ្ញាធរផងដែរ ហើយមុនសម្រេចធ្វើការរុះរើ ក្រុមការងារ ទប់ស្កាត់សំណង់ខុសច្បាប់ នៃអាជ្ញាធរជាតិអប្សរា ក៏ជួបជាមួយលោកស្រី លី អ៊ុំអេង ដើម្បីឲ្យគាត់ រុះរើ ចេញវិញដោយខ្លួនឯងដែរ តែគាត់មិនព្រមអនុវត្ត។

ជាមួយគ្នានោះ ក្រុមការងារ ក៏បានបិទសេចក្តីជូនដំណឹង តម្រូវឲ្យម្ចាស់បង្គោល របង រុះរើ របងដោយខ្លួនឯង ចំនួន ២ដងដែរ តែឈ្មោះលី អ៊ុំ អេង នៅតែមិនអនុវត្ត តាមសេចក្តីជូនដំណឹងនេះទេ។

សូមរំលឹកថា ពលរដ្ឋចំនួន៧នាក់ បាននាំគ្នា ប្ដឹង
លោកឡុង កុសល អ្នកនាំពាក្យ អាជ្ញាធរជាតិអប្សរា ទៅ តុលាការខេត្តសៀមរាប ដោយចោទប្រកាន់ពីបទ «រំលោភបំពាន នៅលើផ្ទៃដីកម្មសិទ្ធិ និងបំផ្លិចបំផ្លាញដំណាំ»។នៅក្នុងពាក្យបណ្ដឹង ដែលចុះកាល ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ក៏មានការ ទាមទារ សំណងជំងឺចិត្តផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ៧ មករា ២០២១

ខេត្តសៀមរាប៖អ្នកជិះម៉ូតូម្នាក់ បានរងរបួស ដោយសារតែរថយន្តបុក ខណ:ពេលកំពុងបើកបត់ឆ្លងផ្លូវ។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ០៩ និង០០នាទី ព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១លើផ្លូវជាតិលេខ ៦៩ ត្រង់ចំណុចផ្លូវកែងអក្សតេ ស្ថិតនៅ ភូមិកំពង់ថ្កូវ២ ឃុំ​កំពង់ថ្កូវ​ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ រវាងម៉ូតូ​និង​រថយន្ត។

សមត្ថកិច្ចស្រុកក្រឡាញ់បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ រថយន្តម៉ាកកាមរីពណ៌​សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ​២P៥៦៦២អ្នកបើកបរដោយ ឈ្មោះ សួង សូរ្យគ្រាស​ ភេទប្រុស​ អាយុ​២៦ឆ្នាំ រស់នៅ​ភូមិ​តាឡឹង ឃុំតាអាន ស្រុក​ក្រឡាញ់​ ខេត្ត​សៀមរាប​ ទិសដៅពីកើត ទៅលិច បានបុកជាមួយម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅពាក់ស្លាកលេខ ​ បាត់​ដំបាត់បង ១I៣៦៤៦ បើកបរ​ដោយ.ឈ្មោះ អោម ទូច​ ភេទប្រុស អាយុ៦៣ ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ ភូមិដង្គុំក្នុង ឃុំជ្រោយស្តៅ ស្រុក​ថ្មគោល​ ខេត្តបាត់ដំប ទិសដៅ ពីលិចទៅទិសខាងកើត រួចបត់ឆ្វេងឆ្លូងផ្លូវ (ពាពាក់មួកសុវត្ថិភាព រងរបួសធ្ងន់។

ចំណែកម៉ូតូនិងរថយន្តរងការខូចខាត ស្រាល។មូលហេតុ បណ្តាលមកពីអ្នកបើកបរម៉ូតូ
បើកបរ បត់​ឆ្វេង​ឆ្លងផ្លូវ​ ខ្វះការប្រុងប្រយ័ត្ន។ រថយន្តបើកមានល្បឿនលឿន។

ជនរងគ្រោះ​ ត្រូវបានកម្លាំងជំនាញ​ ហៅឡាន សង្គ្រោះដឹកយកមក ព្យាបាល​នៅ​មន្ទីរ​បង្អែក​ស្រុក​ក្រឡាញ់​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ៦ មករា ២០២១

ខេត្តសៀមរាប៖លោកនាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញសេចក្ដីសម្រេច ប្រគល់ភារកិច្ច ជូនស្នងការរងខេត្តសៀមរាប ចំនួន៣រូប ឲ្យទទួលជំនួយការ ដឹកនាំការិយាល័យ ជូនស្នងការខេត្តសៀមរាប។
នេះបើយោងតាមសេចក្ដីសម្រេច ដែលបណ្ដាញសៀមរាបប៉ុស្តិ៍ ទទួលបាននៅថ្ងៃនេះ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ៦ មករា ២០២១

ខេត្តសៀមរាប៖លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប នៅ
ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ នេះបានបើកកិច្ចប្រជុំពិនិត្យ ពិភាក្សាដោះស្រាយ ករណីពលរដ្ឋ ការបិទផ្លូវពីស្រុកអង្គរធំ ទៅស្រុកអង្គរជុំ
តាមបណ្តោយផ្លូវ2SR2 នៅសាលប្រជុំរដ្ឋបាលស្រុកអង្គរធំ។

អាជ្ញាធរស្រុកអង្គរធំបានឲ្យដឹងថា កិច្ចប្រជុំនេះ បានឯកភាពគ្នា មាន៧ ចំណុច។

1.ក្រុមហ៊ុន ត្រូវស្រោចទឹកផ្លូវ ជូនប្រជាពលរដ្ឋក្នុង ១ថ្ងៃ ៣ដង ចាប់ពីថ្ងៃទី០៧ខែមករា ឆ្នាំ២០២១ នេះតទៅ។

2.មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវសិក្សាអំពីការដាក់ស្លាកសញ្ញាចរាចរណ៍តាមដងផ្លូវ។

3.អធិការដ្ឋាននគរបាលស្រុកអង្គរធំ ត្រូវធ្វើការពិនិត្យមើល ចាប់ល្បឿនការបើកបរ និងត្រួតពិនិត្យ រកសារធាតុញៀន លើអ្នកបើកបរ ដោយសហការជាមួយ ស្នងការដ្ឋាននគរបាលខេត្ត។

4.មន្ទីរបរិស្ថានខេត្ត ត្រូវចុះពិនិត្យការផាកពិន័យលើរថយន្តដែលពុំបានគ្របទ្រុងត្រឹមត្រូវ។

5.មន្ទីររ៉ែ និងថាមពលខេត្ត ត្រូវចុះពិនិត្យលើទីតាំងធ្វើអាជីវកម្ម លើអាជ្ញាប័ណ្ណដែលហួសសុពលភាព ត្រូវចាត់វិធានការតាមផ្លូវច្បាប់។

6.មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវពិនិត្យសិក្សាលើការជួសជុលផ្លូវនេះ។

7.រដ្ឋបាលស្រុកអង្គរធំ និងស្រុកអង្គរជុំ ត្រូវពិនិត្យ និងតាមដានលើការអនុវត្តនរបស់ក្រុមហ៊ុន តាមកិច្ចសន្យា។

8.សូមក្រុមហ៊ុនធ្វើអាជីវកម្ម ថ្ម ជួយជួសជុល កន្លែង ដែលមានក្រឡុកធំៗ តាមដងផ្លូវ និងសហការ ក្នុងការផ្ទុកថ្ម តាមទម្ងន់រថយន្ត(មិនអោយលើទម្ងន់កំណត់នៃរថយន្ត)៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page397 Page398 Page399 … Page566 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!