Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តសៀមរាប

ទីប្រឹក្សា ឆាវឆាវ
១៧ មករា ២០២១

ខេត្តសៀមរាប៖បុរសម្នាក់ បានស្លាប់ភ្លាមៗ ដោយសារបាក់ដីសង្កត់ពីលើ។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១១និង២០នាទីថ្ងៃទី១៧ខែមករាឆ្នាំ២០២១ នៅចំណុចភ្នំស្រីស្នំ ភូមិដំណាក់ដំរី ឃុំស្លែងស្ពាន ស្រុកស្រីស្នំខេត្តសៀមរាប។

សមត្ថកិច្ចស្រុកស្រីស្នំ បានរាយការណ៍ថា ជនរងគ្រោះ មាន ឈ្មោះជូន ចាន់ធុនអាយុ២៣ឆ្នាំ រស់នៅភូមិស្តៅពក ឃុំជ្រោយនាងងួន ស្រុកស្រីស្នំខេត្តសៀមរាប មុខរបរកសិករ។

សមត្ថកិច្ចបានបញ្ជាក់ថាករណីនេះ មូលហេតុ ជនរងគ្រោះ ទៅជីកដី យកដីនិងថ្មមកធ្វើតូប៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៧ មករា ២០២១

ខេត្តសៀមរាប៖លោក ពិន ប្រាកដ អភិបាលរងមានប្រសាសន៍ថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេលកន្លងមកនេះ មាននិន្នាការកើនឡើង នៃការស្លាប់ជាក្រុម ដែលបង្កឡើង ដោយសារការបើកបរ ហួសល្បឿនកំណត់ ការបើកបរ ក្រោមឥទ្ធិពល ជាតិស្រវឹង ការមិនពាក់មួកសុវត្ថិភាព មិនពាក់ខ្សែក្រវាត់សុវត្ថិភាព ការវ៉ាជែងដោយប្រថុយប្រថាន បានបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ដែលមានសភាពធ្ងន់ធ្ងរ បណ្តាលឲ្យបាត់បង់អាយុជីវិតមនុស្ស ឬរបួស ពិការយ៉ាងអាណោចអាធម រួមជាមួយនឹងការខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជនយ៉ាងច្រើនផងដែរ។

លោកថ្លៃយ៉ាងដូច្នេះ នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នៅរដ្ឋបាលខេត្តសៀមរាប ក្នុងពិធីបើកយុទ្ធនាការ អប់រំផ្សព្វផ្សាយច្បាប់ ស្តីពីសុវត្ថិភាពចរាចរណ៍ ផ្លូវគោក ក្រោមវត្តមានលោក ជំទាវ មឹង មាណវី រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

លោក ពិន ប្រាកដ បានបន្ថែមទៀតថាយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក នេះ ជាសារក្រើនរំលឹកបងប្អូនប្រជាពលរដ្ឋ បន្តចូលរួមចំណែកក្នុងការកាត់បន្ថយ អត្រាគ្រោះថ្នាក់ចរាចរណ៍ និងអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ អោយកាន់តែមានអត្រាទាបជាងមុន និងបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវៈភាពបងប្អួនប្រជាពលរដ្ឋ និងសេដ្ឋកិច្ចសង្គមជាតិទាំងមូល។

លោជំទាវ មឹង មាណវី បានថ្លែងផងថាអ្នកប្រើប្រាស់ផ្លូវគ្រប់រូប ត្រូវបន្តពង្រឹងស្មារតីប្រុងប្រយ័ត្ន ក្នុងពេលបើកបរ និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោកទាំងអស់គ្នាផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៧ មករា ២០២១

ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកសូទ្រនិគមបានឲ្យដឹងថាបុរសម្នាក់បានស្លាប់ភ្លាមៗ ដោយសារធ្លាយទុយយោ បូម បែនរថយន្តដឹកដីខ្សាច់។

ហេតុការណ៍បានកើតឡើង វេលាម៉ោង០៩និង៣០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ នៅចំណុច ការដ្ឋានចិនធ្វើព្រលានយន្តហោះថ្មី ក្នុង ភូមិប្រវាលឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

សមត្ថកិច្ចបានដឹងថា ជនរងគ្រោះ មានឈ្មោះផាត សោភា អាយុ២៥ឆ្នាំ ទីលំនៅភូមិទួលព្រិច ឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុ ដឹកខ្សាច់ មកចាក់នៅការដ្ឋានព្រលានយន្តហោះថ្មី ហើយបែនចាក់ខ្សាច់ រួចពេលទម្លាក់បែន មកវិញមិនធ្លាក់ អ្នកបើកបររថយន្ត (ជនរងគ្រោះ ក៏ចុះទៅដោះទុយយោ ហើយធ្លាយចុងទុយយោ ចំ ពោះ ចេញពោះវៀន បណ្តាលអោយស្លាប់តែម្ដង។

តាមការពិនិត្យ ពីមន្ត្រីជំនាញពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធ នឹងបទល្មើសនោះទេ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៤ មករា ២០២១

ខេត្តសៀមរាប៖ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប សូមអបអរសាទរខួបទី៣៦ឆ្នាំនៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេចតេជោហ៊ុនសែន។

ខ្ញុំបាទ និងក្រុមគ្រួសារ ព្រមទាំងក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប សូមសម្តែងនូវគារវភក្តី និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតជូន សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសខួប៣៦ឆ្នាំ នៃការចូលកាន់តំណែងផ្លូវការជា នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលប្រព្រឹត្តទៅនាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។

រយៈពេល៣៦ឆ្នាំ ក្នុងវីរភាពដ៏អស្ចារ្យ សម្ដេចនាយករដ្ឋមន្ត្រី គឺជាប្រទីបបំភ្លឺផ្លូវ និងជាអ្នកកាច់ចង្កូតនាវាកម្ពុជាឆ្លងកាត់ការលំបាក ខ្វះសព្វ ខ្វះគ្រប់ ក្នុងកាលៈទេសៈ មានសន្តិភាពផង សង្គ្រាមផង រហូតទទួលបានការអភិវឌ្ឍមួយដ៏ខ្លាំងក្លានាពេលបច្ចុប្បន្ន ក្រោមនយោបាយ ឈ្នះ ឈ្នះ ស្ដារនិងអភិវឌ្ឍ នាំមាតុភូមិដ៏កម្សត់មួយនេះ បើកទំព័រសករាជថ្មីឆ្ពោះទៅរកអនាគតរុងរឿង។ ស្នាដៃដ៏ច្រើនឥតគណនា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ជាទីគោរព គឺសក្តិសមជារដ្ឋបុរសនៃកម្ពុជា ហើយពិតណាស់ថា បើគ្មានការដឹកនាំដោយបុរសខ្លាំង តេជោសែន នោះទេ ក៏គ្មានអ្វីៗដូចពេលនេះដែរ។

ក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតាឆ្នាំថ្មី និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរជ័យជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី និងចៅៗជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៤ មករា ២០២១

ខេត្តសៀមរាប៖លោកទៀ សីហា អភិបាលខេត្តសៀមរាប បានអះអាងថានៅឆ្នាំ២០២២ ក្រុងសៀមរាបនិងប្រែមុខមាត់ថ្មី ក្រោយពីបញ្ចប់គម្រោងសាងសង់ផ្លូវចំនួន៣៨ខ្សែ។

អភិបាលខេត្តបានបញ្ជាក់ថា ដោយសារតែជំងឺកូវីដ១៩ បានធ្វើឲ្យខេត្តសៀមរាប បាត់បង់ភ្ញៀវទេសចរណ៍ បរទេស ស្ទើរទាំងស្រុង។ ប៉ុន្តែទោះបីយ៉ាងនេះណាក្ដី សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី បានផ្ដល់ថវិកា សម្រាប់សាងសង់កែលម្អផ្លូវនៅក្រុងសៀមរាប ឲ្យឱ្យមានសុខភាពល្អប្រសើរឡើងវិញ ដើម្បីសក្កិសមជាទីក្រុងទេសចរណ៍។

ជាពិសេសក្រោយពីបញ្ចប់វិបត្តិ កូវីដ ខេត្តសៀមរាប នឹងអាចទទួលបាននូវភ្ញៀវទេសចរជាតិអន្តរជាតិដូចដើមវិញ។

អភិបាលខេត្តថ្លែងយ៉ាងដូច្នេះ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ព្រឹកមិញ នេះ ក្នុងឱកាសអញ្ជើញសម្ពោធអាគារការិយាល័យ សភាពាណិជ្ជកម្ម ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ស្ថិតនៅផ្លូវក្រវ៉ាត់ក្រុងសៀមរាប ក្នុងឃុំខ្នារសង្កាត់ជ្រាវក្រុងសៀមរាប។

អភិបាលខេត្តសៀមរាប ក៏ថ្លែងកោតសរសើរ
ចំពោះ សភាពាណិជ្ជកម្ម ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ដែលសម្រេចបានក្នុងរយៈពេលកន្លងមក ក្នុងការ សម្របសម្របសម្រួល
លើវិស័យពាណិជ្ជកម្ម សេវាកម្ម កសិកម្ម ឧស្សាហកម្ម និងសិប្បកម្ម ជាពិសេស បានធ្វើឲ្យវិស័យឯកជន ចូលរួមយ៉ាងសកម្ម ជាមួយរដ្ឋបាលខេត្ត និងបានទាក់ទាញអ្នកវិនិយោគទុនជាច្រើន មកបណ្តាក់ទុននៅក្នុងខេត្តទាំងពីរ  ដែលប្រការនេះ គឺពិតជាបានជំរុញ ដល់កំណើនសេដ្ឋកិច្ចរបស់ខេត្តទាំងពីរ ឱ្យបានកាន់តែប្រសើរថែមទៀត។

អភិបាលខេត្តសៀមរាប បានបញ្ជាក់ថា ក្រោយបញ្ចប់គម្រោងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន ៣៨ខ្សែ និងកែលម្ព មាត់ស្ទឹងសៀមរាប នឹងលើកកម្ពស់ សោភ័ណភាព ក្រុងសៀមរាប ពិសេស បានរួមចំណែកយ៉ាងខ្លាំង ដល់សក្តានុពលទេសចរណ៍ និងអាជីវកម្ម វិនិយោគក្នុងខេត្តសៀមរាប សម្រាប់ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងខេត្តសៀមរាបទាំងមូល។

បើតាម លោកឧកញ៉ា បណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មមណ្ឌលសៀមរាប ឧត្តរមានជ័យ មានប្រសាសន៍ថា៖ ឆ្នាំ២០១៩-២០២០ ទោះបីស្ថិតក្នុងបញ្ហាប្រឈមជាមួយនឹងជំងឹកូវីដ-១៩ក៏ដោយ ក៏សភាពាណិជ្ជកម្មខេត្ត បានចូលរួមសកម្មភាព ការងារសង្គមជាមួយអាជ្ញាធរដែនដីខេត្ត ស្ថាប័នរាជរដ្ឋាភិបាល ដៃគូឯកជននានានិងអ្នកវិនិយោគទុន ជាច្រើន។ ហើយសង្ឃឹមថាក្រោយវិបត្តិកូវីដ-១៩ នឹងបន្តរួមគ្នាបំពេញការងារសកម្មភាពលើវិស័យ សេដ្ឋកិច្ចពាណិជ្ជកម្ម បានងាយស្រួលជាងមុន បង្កើនប្រភពចំណូល ដើម្បីឱ្យសេដ្ឋកិច្ច ខេត្តសៀមរាបមានភាពរស់រវើឡើងវិញ។
សភាពាណិជ្ជកម្មខេត្តក៏នឹងខិតខំបំពេញការងារបន្ថែមទៀត តាមរយៈជួយលើកស្ទួយវិស័យឯកជន ក្នុងការធ្វើទំនាក់ទំនង ជាមួយក្រសួងសភាពាណិជ្ជកម្មកម្ពុជា សមាគម អង្គការដៃគូនានាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត។

សូមបញ្ជាក់ថា សភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ បានបង្កើតឡើងនៅឆ្នាំ២០០៤ ហើយបានដំណើរការបោះឆ្នោតរៀងរាល់៣ឆ្នាំម្តង សម្រាប់ជ្រើសរើសថ្នាក់ដឹកនាំការងារ ក្នុងអាណត្តិនីមួយៗ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page393 Page394 Page395 … Page566 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!