Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តសៀមរាប

ទីប្រឹក្សា ឆាវឆាវ
២១ មករា ២០២១

ខេត្តសៀមរាប៖បុរសពីរនាក់បានស្លាប់ភ្លាមៗ ដោយគ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯង។

ហេតុការណ៍ បានកើតឡើង នៅវេលាម៉ោង១៧និង២០នាទី នាថ្ងៃទី២១០១ ខែមករា ឆ្នាំ២០២១ នេះស្ថិតនៅភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះជិះម៉ូតូម៉ាកវ៉េវ សេ១១០ ពណ៌ខ្មៅពាក់ស្លាកលេខសៀមរាប ១L៧០៨១ បើកបរដោយឈ្មោះ កែវ សារឹម អាយុ៣៧ឆ្នាំ។ចំណែកអ្នករួមដំណើរ ឈ្មោះ មៀច ប៊ី អាយុ៥១ឆ្នាំ។ អ្នកទាំងពីរនៅភូមិបុស្សធំ ឃុំអំពិល ស្រុកប្រាសាទបាគង។

បើតាមសមត្ថកិច្ច ជនរងគ្រោះ បើកបើកបរ មានទិសដៅ ពីត្បូងទៅជើង ហើយបានធ្លាក់ខុសផ្លូវបុកនឹងលូ បណ្តាលអោយស្លាប់តែម្ដង៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២១ មករា ២០២១

ខេត្តសៀមរាប៖ក្រោយពីបាន ពិនិត្យឃើញថា មានហានិភ័យខ្ពស់ របស់ដើមឈើ ដែលដុះនៅក្នុងបរិវេណវត្តព្រះសិអារ្យមេត្រី និងវត្តតាំងតុ នៃអតីតក្រុងអង្គរធំ ក្រុមជំនាញ នៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតអប្សរា បានសហការ ជាមួយផ្នែកពាក់ព័ន្ធ បានចុះពិនិត្យ និងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើទាំងនោះ ដើម្បីធានាសុវត្ថិភាព ជូនពុទ្ធបរិស័ទ ព្រះសង្ឃ ចៀសវាងគ្រោះថ្នាក់ ប៉ះពាល់ដល់អាយុជិវិត និងជួយសម្រាលតួដើម ការពារ កុំឲ្យបាក់រលំ ខូចខាតដល់រចនាសម្ព័ន្ធ របស់ព្រះវិហារ កុដិ និងយានយន្តគ្រប់ប្រភេទ។

សូមជម្រាបថា ដើមឈើ ដែលបានកាត់ក្រីមែកចំនួន៣៤មែករួមមាន ដើមស្រឡៅ១ដើម ដើមឈើទាល៩ដើម ដើមស្លែង១ដើម។

ចំណែកឯដើមឈើ ងាប់ ដែលបានដកហូតចំនួន៤ដើមរួមមាន ដើមឈើទាល ដើមពង្រ ដើមស្រឡៅ និងដើមស្លែង៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២១ មករា ២០២១

ខេត្តសៀមរាប៖ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ចំនួន២គោលដៅ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។

គោលដៅទី១ ក្រុមការងារប្រចាំស្រុកពួក ដឹកនាំដោយ លោក អឿន សំអុន បានពិនិត្យ និងដោះស្រាយស្ថិតនៅក្នុងភូមិគោកត្រាច ភូមិជ្រលង ឃុំខ្នាត។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន៨សំណើ។

គោលដៅទី២ ក្រុមការងារប្រចាំក្រុងសៀមរាបដឹកនាំដោយ លោក នង សុវណ្ណរិទ្ធ បានពិនិត្យ និងដោះស្រាយនៅក្នុងភូមិខ្វៀន សង្កាត់គោកចក។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន៦សំណើ។

សរុបមក នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាទាំង២គោលដៅបានពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងតំបន់ឧទ្យានអង្គរ បានចំនួន១៤សំណើ។

សូមបញ្ជាក់ថា រាល់ការស្នើសុំច្បាប់ជួសជុល គឺពុំមានការបង់ប្រាក់ទេ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២១ មករា ២០២១

ខេត្តសៀមរាប៖ស្ពានតាអោងឬតាអុង មានទីតាំងស្ថិតនៅក្នុងភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប គឺជាស្ពានបុរាណវែងជាងគេក្នុងចំណោម ស្ពានបុរាណ ចំនួន២៣លើដងផ្លូវបុរាណពីអង្គរ ទៅបាកាណ (ព្រះខ័នកំពង់ស្វាយ)។ សព្វថ្ងៃស្ពានបុរាណនេះមានសភាពទ្រុឌទ្រោម ខ្លាំង ដែលបង្កឡើងពីកត្តាមនុស្សនិងធម្មជាតិ ធ្វើឱ្យផ្នែកជាច្រើនរបស់ស្ពានបុរាណ បានប្រេះញែកចេញពីគ្នា ហើយនៅផ្នែកកណ្តាលតួស្ពានសងខាង ថ្មមួយចំនួនបានរលុះធ្លាក់ និងផ្នែកផ្សេងទៀត កំពុងប្រឈមនឹងការរលុះធ្លាក់ដែរ។

តាមការបញ្ជាក់របស់ លោក ពុទ្ធ សុទ្ធ មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរនិងជាប្រធានគម្រោង ជួសជុលស្ពានតាអោង ឱ្យដឹងថា៖ អាជ្ញាធរជាតិអប្សរា ផ្តើមគម្រោងជួសជុលដំណាក់កាលទី១នេះ ចំនួន២ចំណុចសំខាន់ៗ គឺនៅជញ្ជាំងស្ពាន ផ្នែកខាងជើង ដែលបានរលុះធ្លាក់និងមានរហែកធំចេញក្រៅ ប្រឈមនឹងការរលុះធ្លាក់។ ក្រុមការងារនឹងធ្វើសម្រង់ប្លង់ ចុះបញ្ជីថ្ម ការជួសជុលថ្ម ការរៀបចំពង្រឹងជើងសសរថ្ម ដែលរលុះធ្លាក់ឡើងវិញ ការបង្ហាប់ដីកន្លែងច្រោះ នៅគល់ស្ពានខាងលិច និងការរៀបចំបង្កាន់ដៃ នាគដាក់ចូល តាមទីតាំងដើមឡើងវិញ។

ចំពោះប្រវត្តិនិងចំណុចសំខាន់ នៃស្ពានបុរាណមួយនេះ លោក ពុទ្ធ សុទ្ធ បានប្រាប់ថា៖ ស្ពានតោអោងឬតាអុង មានបណ្តោយប្រវែង៧០ម៉ែត្រ ទទឹង១៣ម៉ែត្រ និងមានរន្ធត្រដេវចំនួន១៤។ រន្ធត្រដេវនីមួយៗ មានទទឹងប្រវែង២ម៉ែត្រនិងកម្ពស់៦ម៉ែត្រ។ ស្ពាននេះធ្វើអំពីថ្មបាយក្រៀម លម្អ ដោយបង្កាន់ដៃនាគក្បាល៩ និងមានព្រះពុទ្ធសមាធិ នៅចំកណ្តាលក្បាលនាគ ធ្វើអំពីថ្មភក់។ ចំពោះកាលបរិច្ឆេទនៃស្ពាននេះ គេពុំដឹងច្បាស់ថា វាចាប់ផ្តើមកសាងឡើង ក្នុងរាជ្យណាទេ គឺគ្រាន់តែដឹងជាទូទៅថា ស្ពាននេះ សាងឡើងនាសម័យអង្គរ។ ប៉ុន្តែបើមើលលើចម្លាក់បង្កាន់ដៃនាគ គេអាចដឹងថា វាស្ថិតក្នុងរចនាបថបាយ័ន្ត (ឆ្នាំ១១៨១-១២២០នៃគ្រិស្តសករាជ)។

សូមបញ្ជាក់ថា ស្ពានបុរាណដែលមានអាយុកាលជិត៩០០ឆ្នាំនេះ បានប្រារព្ធពិធីប្រុងពលីសែនបួងសួងសុំសេចក្តីសុខចម្រើន និងជោគជ័យ ក្នុងការជួសជុល លើកដំបូងក្នុងប្រវត្តិសាស្ត្រ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ដែលមាន លោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងសហការី រួមនឹងលោកអភិបាលស្រុក មន្ត្រីសាលាស្រុក មេឃុំ មេភូមិ កងរាជអាវុធហត្ថ និងប្រជាជនដែលរស់នៅក្នុងភូមិ ជាច្រើននាក់ បានចូលរួមឱ្យពរជ័យផងដែរ។ គម្រោងជួសជុល ស្ពានបុរាណនេះ បានប្រើថវិកាមូលនិធិ របស់អាជ្ញាធរជាតិអប្សរា ហើយនឹងបញ្ចប់គម្រោង នៅខែមិថុនា ឆ្នាំ២០២១៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ
២១ មករា ២០២១

ខេត្តសៀមរាប៖ទោះបីបច្ចុប្បន្ន កំណើនភ្ញៀវទេសចរ បានធ្លាក់ចុះ ដោយសារជំងឺកូវីដ១៩ ក៏ពិតមែន ប៉ុន្តែកិច្ចការងារ ជួសជុល អភិរក្សនៅក្នុងតំបន់ រមណីយដ្ឋានអង្គរ នៅតែមមាញឹក។

ជាក់ស្តែង កម្រាលឈើ ថ្មើជើង នៅក្នុងបរិវេណបន្ទាយស្រី ត្រង់ចំណុច គោបុរៈទី២ ឬច្រកចូលទី៣នៃប្រាសាទ ត្រូវបានក្រុមការងារ របស់នាយកដ្ឋានអភិរក្ស ប្រាសាទ ក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ ដែលមានការចូលរួមសហការជាមួយក្រុមភ្នាក់ងារ ទេសចរ រួមទាំងភ្នាក់ងារសណ្ដាប់ធ្នាប់ កំពុងរៀបចំជួសជុល ផ្លាស់ប្តូរកម្រាលឈើថ្មី។

ការជួសជុលនេះ ត្រូវបានអនុវត្តជា ប្រចាំដើម្បីលើកតម្លៃរមណីយដ្ឋានអង្គរ និងបង្កភាពងាយស្រួល ដល់ភ្ញៀវ ទេសចរក្នុងការ ធ្វើដំណើរទស្សនាប្រាសាទ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page391 Page392 Page393 … Page566 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!