ខេត្តកំពង់ធំ៖យ៉ាងហោចណាស់មនុស្សចំនួនពីរនាក់បានស្លាប់ភ្លាមៗនិងម្នាក់ទៀតបានរងរបួសករណីគ្រោះថ្នាក់ចរាចណ៍។ហេតុការណ៍បានកើតឡើង នៅថ្ងៃទី០២ខែឧសភាឆ្នាំ២០២០ វេលាម៉ោង០៤និង០៥នាទី នៅលើផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ ៩៦-៩៧ ភូមិសូយោង ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ។ ដោយរថយន្ដបុករថយន្តចតលើទ្រូងផ្លូវ ក្នុងទិសដៅស្របគ្នាពីត្បូងទៅជើង។
សមត្ថកិច្ចបានឲ្យដឹងថារថយន្តម៉ាកហ៊ីយានដាយ ពណ៌ខៀវ ផ្លាកលេខព្រះសីហនុ2A.2492 (ដឹកប្រេងម៉ាស៊ីន) បើកបរដោយឈ្មោះ ឌីម.ង៉ៃត ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរបើកបររថយន្ត រស់នៅភូមិព្រៃស្មាច់ ឃុំព្រៃវិហារ ស្រុកព្រៃវិហារ ខេត្តកំពង់ស្ពឺ (របួសស្រាល)។អ្នករួមដំណើរចំនួន០២នាក់៖១/-ឈ្មោះ សោម.មុំ ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរអាជីវករ(ប្រពន្ធអ្នកបើកបររថយន្ត)(ស្លាប់នៅកន្លែងកើតហេតុ)។២/-ឈ្មោះ សេង.ដុំ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរកម្មករ(បងថ្លៃអ្នកបើកបររថយន្ត រស់នៅភូមិ/ឃុំជាមួយគ្នា)(ស្លាប់នៅកន្លែងកើតហេតុ)។
ចំណែករថយន្តម៉ាកហ៊ីណូ ពណ៌បៃតង ផ្លាកលេខភ្នំពេញ3A-5247(ប្រភេទបែនដឹកដី) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួនពីកន្លែងកើតហេតុបាត់)។
សមត្ថកិច្ចបានបញ្ជាក់ថាក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនិងធ្វើកំណត់ហេតុប្រមូលវត្ថុតាងរថយន្តទាំង២គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកតាំងគោក។ដោយឡែកអ្នករបួសបញ្ជូនទៅមន្ទីរពេទ្យ។ឯសពបានប្រគល់ជូនក្រុមគ្រួសារ។ បើតាមសមត្ថកិច្ចថាករណីគ្រោះថ្នាក់ចរាចរណ៍នេះសមត្ថកិច្ចជំនាញបានបញ្ជាក់ថាមូលហេតុបឋមបង្កឡើងដោយអ្នកបើកបររថយន្ដ បែនដឹកដី) ចតលើទ្រូងផ្លូវខ្ជីខ្ជា មិនដាក់ផ្លាកសញ្ញា។ ចំណែករថយន្ដម៉ាកហ៊ីយានដាយ បើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕SRP