ខេត្តសៀមរាប៖គណៈគ្រប់គ្រងវិទ្យាស្ថានអប់រំសាំងហ្គាពួរខេត្តសៀមរាប បាននាំយកទឹកបរិសុទ្ធអរុណា ចំនួន២៤០កេស ឧបត្ថម្ភជូនដល់ក្រុមគ្រូពេទ្យដែលបានចុះចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ នៅក្នុងក្រុងសៀមរាប។
ការឧបត្ថម្ភនេះធ្វើឡើង នៅថ្ងៃទី ១០ ខែកក្កដាឆ្នាំ ២០២១ ព្រឹកមិញនេះដែលមានចំនួន០៥ទីតាំង។
១ទីតាំង វត្តកេសរារាម.២មន្ទីរពេទ្យខេត្តសៀមរាប.៣សាលាបឋមសិក្សាវត្តបូរណ៏ .៤វត្តប្រាសាទគោកចក.៥អនុវិទ្យាល័យសិក្សាពោធិ៍បន្ទាយជ័យ។
លោក សុខ តុញ ប្រធានក្រុមប្រឹក្សាភិបាលនិងជាស្ថាបនិកនៃវិទ្យាស្ថានអប់រំសាំងហ្គាពួរ បានមានប្រសាសន៍ថា ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ លោកពិតជារីករាយណាស់ ដែលមានឱកាស បានចូលរួមជួយឧបត្ថម ជាទឹកបរិសុទ្ធដល់ក្រុមគ្រូពេទ្យ ដែលបានចុះយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅក្នុងក្រុងសៀមរាបនាពេលនេះ។
លោកសុខ តុញ បានមានប្រសាសន៍ទៀតថា ការចូលរួមនេះ គឺជាទឹកចិត្ត និងសប្បុរសធម៌ជួយគ្នានៅក្នុងគ្រាដែលប្រទេសជាតិ កំពុងជួបគ្រោះអាសន្ន ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ខណ:ពេលបច្ចុប្បន្នដែលថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យ និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្ម ដើម្បីជាតិ និងប្រជាជន។ អំណោយសប្បុរសធម៌នេះ គឺបានឆ្លុះបញ្ចាំងឱ្យឃើញ អំពីការរួម សាមគ្គីគ្នានឹងការយកចិត្តទុកដាក់ ក្នុងចូលរួមជាមួយរាជរប្រជាដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់ពលរដ្ឋ ក្នុងកាលៈទេសៈដ៏លំបាកនេះផងដែរ៕SRP
ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកពូកបានរាយការណ៍ថា នៅម៉ោង១០និង៣០នាទីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចទឹកស្រះខាងកើតភូមិ ភូមិរកា ឃុំល្វា មានក្មេងលង់ទឹកស្រះទំហំ១០ម៉ែត្រគុណ ១៥ម៉ែត្រជម្រៅ២ម៉ែត្រ។