ខេត្តសៀមរាប៖លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុនផា ផា យ៉ា បាននិពន្ធនូវអត្ថបទមួយក្រោមចំណងជើងថា«ឥទ្ធិពលនៃជំនឿលើខ្លួនឯង»។
លោក សឿន តុលា បានសរសេរថា៖
ការបោះបង់ គោលដៅ មិនប្រាកដថាពួកគេបាក់កម្លាំងឡើយ ប៉ុន្តែពួកគេបាក់កម្លាំងចិត្ត ពួកគេឈប់ជឿខ្លួនឯង ហើយបិទ ព្រំប្រទល់នៃជំនឿ លើខ្លួនឯង។
ទោះបីយ៉ាងណាក៏ដោយ យើងទទួលស្គាល់ការពិត ទទួលស្គាល់អំពីជំនឿផ្សេងៗ ដែលកើតឡើង ប៉ុន្តែមានជំនឿខ្លះ នាំឲ្យយើង ស្ថិតនៅក្នុងតំបន់ ” ដូចសត្វកង្កែបរស់នៅក្នុងអណ្ដូង” រីឯជម្ងឺខ្លះទៀត ធ្វើឲ្យអ្នករីកចម្រើន ប៉ុន្តែ ឬសគល់នៃជំនឿដែលល្អបំផុតសម្រាប់ជួយខ្លួនឯងនិងជួយដល់អ្នកដទៃបាន គឺ ” ជំនឿលើខ្លួនឯង” ការជឿជាក់លើខ្លួនឯង គឺជាការទទួលខុសទៅលើខ្លួន ប្រសិនបើយើងមានការទទួលខុសត្រូវ លើខ្លួនឯងបាន យើងអាចមានភាពទទួលខុសត្រូវ លើទង្វើរបស់យើង ជាមួយអ្នកដទៃ។
” ប្រសិនបើអ្នកជឿលើខ្លួនឯង អ្នកមានឱកាសច្រើនក្នុងការរៀនអភិវឌ្ឍខ្លួន”
ពោលគឺការជឿលើខ្លួនឯង បង្កឲ្យមាននូវលទ្ធភាពជាច្រើន ដើម្បីពង្រឹងសមត្ថភាព និងឲ្យខ្លួនឯងរឹងមាំ។
ប្រសិនបើអ្នកជឿលើខ្លួនឯង ភាពជោគជ័យនិងជឿលើអ្នក ប៉ុន្តែអកុសល មានមនុស្សជាច្រើន ខកខានមិន ចាប់យកគោលការណ៍នេះ ដើម្បី អនុវត្តសម្រាប់ខ្លួនឯងឡើយ ដោយពឹងផ្អែកទៅលើអ្នកដទៃ នោះគឺជាវិនាសកម្ម នៃឱកាសអភិវឌ្ឍន៍ខ្លួនឯង។
នេះគឺជាឧទាហរណ៍ នៃ ប្រវត្តិសាស្ត្រ អំពីមនុស្សដែលមានជំនឿក្នុងខ្លួន ដែលដើរផ្ទុយពី មនុស្សទទួលស្គាល់ ជំនឿលើ ទម្លាប់ធម្មជាតិ: កាលពីដើមឡើយ មនុស្សជឿថា ” ពួកគេមិនអាចធ្វើដំណើរតាមជើងអាកាសបានទេ ពីព្រោះផ្ទៃមេឃទាំងមូល គឺជាកម្មសិទ្ធិ នៃសត្វស្លាប ដែលធម្មជាតិតាក់តែងឱ្យ ប៉ុន្តែ មនុស្សទាំងនោះ បានទាត់ចោលធម្មជាតិរបស់មនុស្ស ដែលមានខួរក្បាលខ្លាំងជាងសត្វដទៃរាប់លានដង ដឹងចេះ អភិវឌ្ឍមិនឈប់ឈរ ដែលអាចធ្វើអ្វីក៏បាន នៅពេលដែលពួកគេមានជំនឿ ។
លោក ORVILLE និង លោក WILBUR ជាបងប្អូនបង្កើត ជនជាតិអាមេរិកាំង បានប្រើជំនឿខ្លួនឯងរួមគ្នាថា ” ពួកគេអាចបង្កើតយន្តហោះ ធ្វើដំណើរតាមផ្លូវអាកាសបាន” មនុស្សស្ទើរតែទូទាំងប្រទេស និងពិភពលោកដែលបានឮពាក្យនេះ តែងតែប្រតិកម្មថា ” បងប្អូនពីរនាក់នោះ កំពុងតែឆ្កួត កំពុងធ្វើការ និងគំនិត មិនចូលគន្លងរបស់មនុស្សទូទៅ” ពួកគេទាំងពីរ ធ្វើហើយសាកល្បង ហើយបរាជ័យ មិនអាចហោះហើរបាន ជាច្រើនដង ប៉ុន្តែ ជំនឿរបស់ពួកគេ មិនឲ្យពួកគេបោះបង់ឡើយ ដូច្នេះ ធ្វើឲ្យពួកគេ ឃើញផ្លូវជាច្រើនដែលត្រូវធ្វើបន្ត រហូតបានជោគជ័យ។
ចំនួននៃការបរាជ័យប៉ុន្មានដងមិនសំខាន់ទេ ប៉ុន្តែសំខាន់បំផុត ពួកគេមានជំនឿជាក់ក្នុងខ្លួន។
នៅថ្ងៃទី 17 ខែ ធ្នូ ឆ្នាំ 1903 ត្រូវបានពិភពលោក ផ្ដល់រង្វាន់ និងការកត់ត្រាទុក ថា លោកទាំងពីរ គឺជាអ្នកបង្កើតយន្តហោះ សម្រាប់មនុស្សលោក។ ជាការពិតណាស់ ប្រសិនបើអ្នកជឿលើខ្លួនឯង អ្នកនឹងទទួលបានអ្វីមួយ អ្នកនឹងបានសម្រេច ពីព្រោះជំនឿ ធ្វើឲ្យអ្នកមានគំនិតថ្មីៗជាច្រើន ផុសចេញមក បើកផ្លូវឲ្យអ្នក ដើរទៅរកជម្ងឺនោះ។
ជារឿងសាមញ្ញបំផុត ជឿថាអ្នកអាច អ្នកនឹងបើកចិត្ត នឹងបើកផ្លូវរៀន ” តើធ្វើយ៉ាងណា ? ហើយអ្នក មិនយកគំនិតចាស់ៗ ឬដើរតាមគន្លងចាស់ឡើយ។
សូមចងចាំថា : គន្លងចាស់ គំនិតចាស់ គឺថែរក្សាតែទម្លាប់ចាស់តែប៉ុណ្ណោះ ប៉ុន្តែទម្លាប់ ដែលមិនព្រមកែប្រែ គឺមានន័យថា មាន មរណៈភាព ជាប់ខ្លួន ព្រមទាំងសម្លាប់ គំនិតច្នៃប្រឌិត និង សម្លាប់ភាពមោះមុត ក្នុងកិច្ចការ។
” មនុស្សអកុសល អាក់ខាន ស្វែងរករបៀប បង្កើតជំនឿក្នុងខ្លួន ហើយតែងតែភ័យខ្លាច លើខ្លួនឯង”
មាន 3ចំណុច ដែលយើងហាត់ពត់:
1: រៀនស្វាគមន៍ និងទទួលស្គាល់នូវគំនិតថ្មីៗ
2: សាកល្បងកែប្រែ ហើយបន្តកែប្រែ តាមរយៈ ការជួបមនុស្សថ្មីៗ ទីកន្លែងថ្មីៗ អានសៀវភៅថ្មីៗ ទាំងអស់នោះ ដើម្បីបង្កើន ការពិសោធន៍ ចំណេះ បន្ថែម
3: ប្រកាន់គោលការណ៍ ដើរទៅមុខ
អ្វីក៏ដោយដែលត្រូវធ្វើ សូមធ្វើឲ្យអស់ពីលទ្ធភាព កុំពន្យារពេល ប៉ុន្តែមិនប្រញាប់ប្រញាល់ទេ ប៉ុន្តែ ប្រសិនបើអ្នកជឿលើខ្លួនឯង នៅពេលខាងមុខ ជ័យជំនះនិងជឿលើរូបអ្នក៕
និពន្ធដោយលោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន : ផា ផា យ៉ា PAPAYA NEXT STEP CO,.LTD * PAPAYA REAL ESTATE (គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)
* PAPAYA HOMESTAY (គម្រោងលើវិស័យទេសចរណ៍)* PAPAYA GARDEN
( គម្រោងលើវិស័យកសិកម្មនិងចែកចាអាហារ)