Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តសៀមរាប

សៀមរាប ប៉ុស្តិ៍
១៥ កក្កដា ២០២១

ខេត្តសៀមរាប៖លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននិងជាអនុប្រធានប្រចាំការនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប បានអះអាងថា ៖ វឌ្ឍនភាពការងារជារួមនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាបគិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ សម្រេចបាន៦៦,៣៤%ហើយ ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន៧ខែ គិតចាប់ពី ថ្ងៃទី៣០ ខែវិច្ឆកា ឆ្នាំ២០២០។

លោក ស៊ុន ចាន់ថុល ថ្លែងយ៉ាងដូច្នេះ នៅ ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ នៅទីស្តីការក្រសួង ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង តាមប្រព័ន្ធវីដេអូពីចម្ងាយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សាអំពីវឌ្ឍនភាពការងារអនុវត្តគម្រោងស្ថាបនាហេដ្ឋា រចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែក្នុងក្រុងសៀមរាប ក៏ដូចជាដើម្បីពិភាក្សាបញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពររបស់អង្គភាពអនុវត្តគម្រោង និងភាគីពាក់ព័ន្ធទាំងអស់ដែលបានជួប ប្រទះក្នុងការបំពេញការងាររបស់ខ្លួនកន្លងមក និងស្នើសុំអនុសាសន៍ណែនាំបន្ថែម។

សម្តេចទៀ បាញ់ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់គណៈកម្មការអន្តរក្រសួង ក្រុមការងារបច្ចេកទេស និងអង្គភាពអនុវត្តគម្រោង ដែលបានខិតខំប្រឹង ប្រែងយកចិត្តទុកដាក់អនុវត្តគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប និងបានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្ត ប្រជាពលរដ្ឋ និងវិស័យឯកជននានា ដែលបាន ចូលរួមគាំទ្រគម្រោងនេះរហូតសម្រេចបានលទ្ធផលតាមផែនការ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ហ៊ុន សែន នាយករដ្ឋមន្ត្រី។

នៅពេលបញ្ចប់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនេះ ប្រជាពលរដ្ឋនៅខេត្តសៀមរាបនឹងទទួលបាននូវអត្ថប្រយោជន៍ពីការអភិវឌ្ឍនេះយ៉ាងពិតប្រាកដ ដោយហេតុថាគម្រោងនេះនឹងតភ្ជាប់ពីទីប្រជុំជនទៅកាន់តំបន់ជាយក្រុង តំបន់ទេសចរណ៍វប្បធម៌សំខាន់ៗ និងបណ្តាញខ្សែផ្លូវជាតិនានាប្រកបដោយភាពប្រទាក់ក្រឡាគ្នា ទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ និងវិនិយោគិនបង្កើតការងារធ្វើជូនប្រជាពលរដ្ឋសំដៅលើកកម្ពស់សេដ្ឋកិច្ចឱ្យមានការរីកចម្រើន។

សូមរម្លឹកផងដែរថា៖ គម្រោងនេះអនុវត្តដោយអង្គភាពសាងសង់ចំនួន០៨ រួមមាន៖ ១) កងវិស្វកម្មលេខ ១៧៨ស្ពាន-ថ្នល់ នៃនាយកដ្ឋានវិស្វកម្ម ២) កងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប ៣) កងវិស្វកម្មតេ ជោ ហ៊ុន សែន សៀមរាប ៤) អគ្គនាយកដ្ឋាន សាធារណការ ៥) អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ៦) នាយកដ្ឋាន គ្រឿងចក្រនិងស្ថាបនាផ្លូវ ៧) នាយកដ្ឋាន ជួសជុល និងថែទាំផ្លូវថ្នល់ និង ៨) មន្ទីរ សាធារណការ និងដឹក ជញ្ជូន ខេត្តសៀមរាប និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមការងារអន្តរក្រសួង ចំនួន៩ក្រុម រួមមានដូចខាងក្រោម៖

១) ក្រុមការងារត្រួតពិនិត្យតាមដានគម្រោងសាងសង់ផ្លូវចំនួន១៣ខ្សែអនុវត្តដោយកងវិស្វកម្មលេខ ១៧៨ស្ពាន-ថ្នល់ ២)ក្រុមការងារត្រួតពិនិត្យតាមដានគម្រោងសាងសង់ផ្លូវចំនួន៨ខ្សែ អនុវត្តដោយកង វិស្វកម្មតេជោហ៊ុន សែន ខេត្តសៀមរាប ៣) ក្រុមការងារត្រួតពិនិត្យតាមដានគម្រោងសាងសង់ផ្លូវចំនួន ៦ខ្សែ អនុវត្តដោយកងវិស្វកម្មសម្ដេចតេជោ ខេត្តសៀមរាប ៤) ក្រុមការងារត្រួតពិនិត្យតាមដានគម្រោង សាងសង់ផ្លូវចំនួន៥ខ្សែ អនុវត្តដោយនាយកដ្ឋានជួសជុលនិងថែទាំផ្លូវថ្នល់ ៥) ក្រុមការងារត្រួតពិនិត្យ តាមដាន គម្រោងសាងសង់ផ្លូវចំនួន៥ខ្សែ អនុវត្តដោយនាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ ៦)ក្រុម ការងារត្រួតពិនិត្យ តាមដានគម្រោងសាងសង់ផ្លូវចំនួន២ខ្សែ អនុវត្តដោយមន្ទីរសាធារណការ និងដឹក ជញ្ជូនខេត្តសៀមរាប ៧) ក្រុមការងារត្រួតពិនិត្យតាមដានគម្រោងស្ថាបនាបណ្ដាញលូទឹកភ្លៀង និងលូទឹក កខ្វក់មិនស្ថិតនៅក្រោមខ្សែផ្លូវទាំង៣៨ខ្សែ អនុវត្តដោយអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ៨)ក្រុម ការងារត្រួតពិនិត្យតាមដានគម្រោងស្ថាបនាបំពាក់សម្ភារកាមេរ៉ាសុវត្ថិភាព អំពូលភ្លើងបំភ្លឺផ្លូវ បរិក្ខារភ្លើង សញ្ញាចរាចរណ៍ និងការដាំដើមឈើ អនុវត្តដោយអគ្គនាយកដ្ឋានសាធារណការ និង ៩)ក្រុមការងារ សិក្សានគរូបនីយកម្មផ្លូវ គូរប្លង់ ស្ថាបត្យកម្មផ្លូវ លម្ហសាធារណៈ និងរចនាកម្មវត្ថុស្ថាបត្យកម្មនានាដែលទាក់ទងនឹងគម្រោង៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
១៥ កក្កដា ២០២១

ខេត្តព្រះវិហារ៖លោក យ៉ុង គឹមហ៊ាន សមាជិកក្រុមប្រឹក្សាខេត្តត្រូវបានតែងតាំងជាអភិបាលរងខេត្ត ជំនួសលោក គោ ស៊ុប៊ុនសឿត អតីតអភិបាលរងខេត្តព្រះវិហារ ដែលបានបញ្ចប់អាណត្តិ និងផ្ទេរភារកិច្ចទៅកាន់តំណែងជាអភិបាលរងខេត្តប៉ៃលិន។

ការប្រកាសនេះធ្វើឡើងនៅរដ្ឋបាលខេត្តព្រះវិហារ នាថ្ងៃទី១៥ ខែកក្កដា ព្រឹកមិញក្រោមវត្តមានលោកឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្ត ដោយមានការចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោក លោកស្រីជាប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ លោកអភិបាល ក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
១៥ កក្កដា ២០២១

ខេត្តសៀមរាប៖លោក ពឹង គិមឆេន នាយកសាលាបឋមសិក្សាវត្តបូព៌ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន សម្រេចតែងតាំងជាជាទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា មានឋានៈស្មើប្រធាននាយកដ្ឋាន។ នេះបើយោងតាមអនុក្រឹត្យចុះហត្ថលេខាដោយសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី៕SRP

Like 0
Comment 0
Share ចែកចាយ
Views 2
សៀមរាប ប៉ុស្តិ៍
១៤ កក្កដា ២០២១

ខេត្តសៀមរាប៖សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ បញ្ជូនទៅតុលាការ ករណីរំលោភចៅស្រី។ លោក ជា ហេង នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិ ជនខេត្តសៀមរាប បានអោយដឹងថា ជនដែលចាប់ ខ្លួនមាន ឈ្មោះ គុយ ថាន ភេទប្រុសអាយុ៣២ឆ្នាំ នៅឃុំរំចេក ស្រុកបន្ទាយស្រី។ ចំណែកជនរងគ្រោះឈ្មោះឡ ផ ភេទស្រី អាយុ៨ឆ្នាំ រស់ នៅភូមិឃុំជាមួយគ្នា។ លោកបន្តថា កាលពីថ្ងៃទី១១ ខែ កក្កដាឆ្នាំ២០២១ ស្ត្រីជាម្តាយក្មេងរងគ្រោះ  អាយុ២៦ឆ្នាំបានទៅប្តឹងអំពីករណី រំលោភសេពសន្ថវ: ។ ក្រោយទទួលបណ្តឹង សមត្ថកិច្ចបើកការ ស្រាវជ្រាវ រហូតនាំខ្លួនជនសង្ស័យ ត្រូវជាតា មកសាកសួរ។

លោក ជា ហេង  អោយដឹងទៀតថា ឆ្លង កាត់ការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពរំលោភទៅលើជនរងគ្រោះជាចៅ បានចំនួន០៣ដង នៅថ្ងៃទីខែមិនចាំ។ ក្នុងឆ្នាំ២០១៨ បានធ្វើសកម្មភាពរំលោភ០២ដង និងក្នុងឆ្នាំ២០២១ បាន០១ដងបានសម្រេច ដោយទឹក កាមបង្ហូរចេញដាក់ខាងក្រៅ នៅលើផ្ទះរបស់ខ្លួន(ជន សង្ស័យ) ផ្ទាល់។

បើតាមលោក ជា ហេង ថាក្រោយ ស្តាប់ចម្លើយសារភាព សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅតុលាការថ្ងៃទី១៤ ខែ កក្កដាដោយចោទពីបទរំលោភសេព សន្ធវ:លើអនីតិជន ដោយមានស្ថានទម្ងន់ទោស៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
១៤ កក្កដា ២០២១

ខេត្តសៀមរាប៖លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរជាតិ​អប្សរា បានបញ្ជាក់ថា «ពុំមានករណីឈ្មួញលួចកាប់បំផ្លាញដើមឈើធំៗ នៅក្នុងតំបន់ឧទ្យានអង្គរនោះទេ។ លោកថាជាករណីមានប្រជាពលរដ្ឋ ខ្វះការយល់ដឹងអំពីច្បាប់ទម្លាប់មួយចំនួន បានកាប់ដើមឈើទាល ១ដើម ​ប៉ុណ្ណោះ»។

លោកចេញមុខអះអាងនេះបន្ទាប់ពីមានករណីកាប់បំផ្លាញដើមឈើ ដែលបានប្រទះឃើញនៅល្ងាចថ្ងៃ១២ ខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះ។

ថ្លែងប្រាប់អ្នក​សារ​ព័ត៌​មាន នៅរសៀលថ្ងៃទី១៤ ខែកក្កដានេះ លោក ឡុង កុសល បញ្ជាក់ថាករណីដែលកើតឡើង នៅថ្ងៃទី១២ ខែកក្កដានោះ ពុំ​មែនជា​ករ​ណី​កាប់​បំផ្លាញព្រៃឈើរាប់រយដើមនោះទេ តែជាករណីប្រជាពលរដ្ឋ ដែលមិនយល់អំពីច្បាប់ ដោយពួក​គាត់បាន​កាប់​ឈើ១​ដើមតែប៉ុណ្ណោះ។

លោក ឡុង កុសល បានបញ្ជាក់ថា «ករណីហ្នឹង គេមិនមែនហៅករណីកាប់បំផ្លាញ កាប់របៀបដូចឈ្មួញ ដែលធ្វើកាប់រកស៊ីដឹកឈើ រាប់រាយគីប រាប់រយដើម រាប់អីទេ អ្វីដែលកើតមានឡើងហ្នឹង គឺខ្ញុំគិតថា ប្រហែលជា​បង​ប្អូនប្រជាពលរដ្ឋហ្នឹង គាត់មិនយល់អំពីច្បាប់ណា៎ គាត់កាប់ឈើ១ដើម គេហៅថា «ឈើប្រភេទដើមយាង អ្នកស្រុក​អង្គរ​គេហៅថា ដើមយាង អាហ្នឹងជាទូទៅយើងអាច សំគាល់វាថាជាប្រភេទឈើទាលបាទ អាហ្នឹងជារឿងមួយ ដែល​បងប្អូនប្រជាពលរដ្ឋយើង គាត់កាប់ ហើយគាត់គេហៅថា ដោយសារតែគាត់មិនបានយល់ អំពីច្បាប់ទម្លាប់អីតែ​ប៉ុណ្ណឹង មិនមែនជារឿងការកាប់ព្រៃទាំងដើម រាប់សិបដើម យកទៅធ្វើជំនួញ យកទៅធ្វើពាណិជ្ជកម្មអីទេបាទ»។

សូមជម្រាបថាហេតុការគេប្រទះឃើញមានការកាប់បំផ្លាញដើមឈើ បានកើតឡើងនៅល្ងាចថ្ងៃ១២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្លូវចូលវត្តអន្លង់ ស្រមោល ក្នុងភូមិធ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។

សូមរំឮកថាកន្លងមកតែងតែមានករណីកាប់បំផ្លាញដើមឈើធំៗ  នៅក្នុងតំបន់ឧទ្យានអង្គរ ដូចជាឈើគ្រញូង ជាដើម ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា បើទោះបីសមត្ថកិច្ចដែលប្រចាំការនៅទីនោះបានធ្វើការរឹតបន្តឹងយ៉ាងណាក៏ដោយ ក៏គេសង្កេតនៅតែមានការលួចកាប់យកបានដោយសុវត្ថិភាព។​ ដោយគេពុំដែលឃើញអាជ្ញាធរជាតិអប្សរា ចាប់បានជនប្រព្រឹត្តបានម្ដងឡើយ៕SRP     «លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា»

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page300 Page301 Page302 … Page566 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!