Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តសៀមរាប

ទីប្រឹក្សា ឆាវឆាវ
១៨ កក្កដា ២០២១

ខេត្តសៀមរាប៖សមត្ថកិច្ចបានអះអាងថាបាន ប្រទះឃើញគ្រាប់បែកដៃ និងគ្រាប់កាំភ្លើងជាង៣០គ្រាប់ ចាស់ៗនៅផ្ទះប៉ូលិសម្នាក់ ក្នុងក្រុងសៀមរាប។

ការប្រទះឃើញនេះនៅវេលាម៉ោង០៨ និង៣០នាទី ថ្ងៃទី១៧ ខែកក្កដាឆ្នាំ២០២១នៅចំណុចផ្ទះរបស់ឈ្មោះ ចាន់ ភក្ត្រា មុខរបរ ប៉ូលិស មានអាសយដ្ឋាននៅភូមិត្រពាំងសេះសង្កាត់គោកចក ក្រុងសៀមរាប។

សមត្ថកិច្ចបានបន្តថាផ្ទះខាងលើឃើញមាន គ្រាប់បែកដៃប្រភេទNo-36 ចំនួន០៣គ្រាប់ និង គ្រាប់កាំភ្លើងមិនស្គាល់ប្រភេទចំនួន៣០គ្រាប់ ជារបស់ចាស់។បច្ចុប្បន្នបានប្រគល់ជូនកម្លាំងមន្ត្រីជំនាញអង្គការសុីម៉ាក់ យកទៅរក្សាទុកកន្លែងមានសុវត្ថិភាពរងចាំកម្ទេចចោល៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៧ កក្កដា ២០២១

ខេត្តសៀមរាប៖លោកយាយ ចិន មៀច មានវ័យ១០២ឆ្នាំ រស់នៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាបបានស្ម័គ្រចិត្តមកទទួលចាក់វ៉ាក់សាំង បង្ការជម្ងឺកូវីត១៩ រួចរាល់ នៅមណ្ឌលចាក់វ៉ាក់សាំង វត្តប្រាសាទគោកចក នាថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២១នេះ។ នេះបើតាមអាជ្ញាធរក្រុងសៀមរាប បានបញ្ជាក់នៅព្រលប់ថ្ងៃនេះ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៧ កក្កដា ២០២១

ខេត្តសៀមរាប៖បុរសម្នាក់ខណៈកំពុងដើរត្រូវបានរថយន្តបុកចំពេញទំហឹង ខ្ទេចក្បាលស្លាប់ភ្លាមៗ។

អាជ្ញាធរស្រុកសូទ្រនិគមបានរាយការណ៍ថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៧ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២១ ព្រឹកមិញ ស្ថិតនៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូនិគម លើផ្លូវគ្រួសក្រហម។

អាជ្ញាធរបានបន្តថាករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្តម៉ាកកូរ៉់េ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3B 5840 បើកបរដោយឈ្មោះ វ៉ិន សុរ៉ាន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប បានបើករថយន្តបុក និងជាន់មនុស្សដើរ ម្នាក់បណ្ដាលអោយនៅនឹងកន្លែងកើតហេតុ។ ចំណែកជនរងគ្រោះមានឈ្មោះផល ផាន្នី ភេទប្រុស អាយុ៤០ឆ្នាំ
មានទីលំនៅ ក្នុងភូមិឃុំ កើតហេតុខាងលើ។

បើតាមអាជ្ញាធរបានបញ្ជាក់ថា សមត្ថកិច្ចបានខ្លួនអ្នកបើកបរ និងរថយន្តទុកនៅអធិការនគរបាលស្រុក ដើម្បីអនុវត្តបន្ត។ ដោយឡែកសាកសព បានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៦ កក្កដា ២០២១

ខេត្តសៀមរាប៖លោកភឹង ចិន្តារ៉េត ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងភរិយា ព្រមទាំង ក្រុមការងារមនុស្សធម៌ បាននាំយកអំណោយ សម្បុរសជនចំនួន១១ គ្រួសារ ចែកជូនកងកម្លាំង៣គោលដៅ នៅក្នុងក្រុងសៀមរាប។

ការចែកអំណោយនាថ្ងៃទី១៦ ខែកក្កដា ព្រឹកមិញនេះ នៅវិទ្យាលយ័១០មករា១៩៧៩ ស្ថិតនៅក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

លោកភឹង ចិន្តារ៉េត បានឲ្យដឹងថា អំណោយមនុស្សធម៌ ដែលត្រូវបានចែកជូនកងកម្លាំងទាំង៣គោលដៅ ទី១នៅក្នុងបរិវេណវិទ្យាល័យ ១០ មករា ១៩៧៩ ទឹកសុទ្ធ៣៥កេះ អាកុល២កាន ម៉ាស ១កេះធំ . ទី២នៅសាលាអនុវិទ្យាល័យក្របីរៀល ទឹកសុទ្ធ ៣០កេះ អាកុល១កាន ម៉ាស១កេះធំ .ទី៣គោលដៅត្រៀមអត្តរាគមន៍ ទឹកសុទ្ធ៣៥កេះ អកុល២កាន ម៉ាស១កេះធំ។

លោកភឹង ចិន្តារ៉េត បន្តថាការចុះចែកនូវសម្ភារដល់កងកម្លាំងដើម្បីយកទៅប្រើប្រាស់ក្នុងកិច្ចប្រតិបត្តិការការពារមណ្ឌលព្យាបាលនិងទីកន្លែងចត្តាឡីស័កកំពុងមានការខ្វះខាត។

ក្នុងឱនោះផងដែរ លោកក៏បានមានមតិសំណេះសំណាលផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ អោយយកចិត្តទុកដាក់ ក្នុងការពារ ឈរលើស្មារតីទទួលខុសត្រូវ ចំពោះភារកិច្ចនេះ និង ការពារខ្លួន អោយមានប្រសិទ្ធិភាពខ្ពស់ និងបានជូនពរដល់កងកម្លាំងនិងសប្បុរសជនទាំងអស់ សូមអោយចៀសផុតពីជម្ងឺឆ្លងកូវីតចង្រៃ មានសុខភាពល្អ គ្រប់ក្រុមគ្រួសារ កុំបីខាន៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ
១៦ កក្កដា ២០២១

ខេត្តសៀមរាប៖ដោយលោក សឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា បាននិពន្ធនូវអត្ថបទមួយក្រោមចំណងជើងថា«សម្លឹងទៅរកគោលដៅ»។ លោក សឿន តុលា បានសរសេរថា៖ មនុស្សឈ្នះមិនដែលរាថយ ជាមួយគោលដៅ   រីឯ មនុស្សរាថយជាមួយគោលដៅ ព្រោះគេមិនដែលមានថ្ងៃឈ្នះ។

” ប្រសិនបើយើងគិតថាលំបាក  ប្រាកដហើយ យើងនឹងលំបាក ប៉ុន្តែ ប្រសិនបើយើងគិតថា  តើយើងត្រូវដោះស្រាយ

បញ្ហា ឬការលំបាក របៀបណានោះ ប្រាកដណាស់ហើយ យើង នឹងមានដំណោះស្រាយ  ហើយរឿងរ៉ាវទាំងនោះ ក្លាយជាភាពធម្មតា”  នោះមានន័យថា  រឿងរ៉ាវទាំងអស់ដែលកើតឡើង ប្រែក្លាយជាលំបាក  ប្រែក្លាយជាបញ្ហាធំ  គឺអាស្រ័យទៅលើ ផ្នត់គំនិតនៃការគិតរបស់យើងតែប៉ុណ្ណោះ  មនុស្សដែលជោគជ័យ គឺមានផ្នត់គំនិត រកដំណោះស្រាយ ព្យាយាម ហើយជំរុញឲ្យ ដំណើរការទៅមុខជានិច្ច  រីឯអ្នកបរាជ័យវិញ  គឺ រុញរា មិនមានការតាំងចិត្តគ្រប់គ្រាន់ ដើម្បីរកដំណោះស្រាយ ចំពោះរឿងរ៉ាវ ដែលកើតឡើងនោះទេ  ពីព្រោះ ផ្នត់គំនិតរបស់ពួកគាត់ គឺគិតអំពីបញ្ហា ច្រើនជាងរកដំណោះស្រាយ ។

តាមពិតទៅ នៅក្នុងពិភពលោកនេះមិនមែនជារឿងលំបាកនោះទេ  គ្រាន់តែយើង គិតតែពីរឿងលំបាក  ប្រសិនបើយើង មានការតាំងចិត្តគ្រប់គ្រាន់  ដំណោះស្រាយតែងតែផុសចេញពីក្បាលរបស់យើង។

នៅក្នុងការស្រាវជ្រាវ អំពីមនុស្សដែលបានជោគជ័យកំពូល ហើយក្លាយជាមហាសេដ្ឋី  ពួកគេទាំងអស់នោះ កើតមកក្នុងត្រកូលគ្រួសារក្រីក្រ ដែលគ្រួសារគ្មានលទ្ធភាពផ្គត់ផ្គង់ពួកគេ  ប៉ុន្តែ ពួកគេរឹងមាំហើយក្លាយជាមហាសេដ្ឋីនៅក្នុងលំដាប់ពិភពលោក  មានដូចជា; Li His Cheng ( មហាសេដ្ឋីជនជាតិចិន) Thomas Alva Edison ( មហាសេដ្ឋីច្នៃប្រឌិត អំពូលភ្លើង ជនជាតិអាមេរិកាំង) Henry Ford , Andrew Carnegie..ជាដើម ។ ពួកគាត់ទាំងអស់នោះ គឺចេញមកពីការកសាងខ្លួនឯង លត់ដំក្នុងការរកស៊ីចេញពីបាតដៃទទេ នឹងទទួលបានជោគជ័យ ។

ប្រសិនបើយើងសួរសំណួរពិចារណាអំពីអំពីថា តើពួកគេទទួលបានជោគជ័យយ៉ាងដូចម្ដេច? គឺមានចម្លើយយ៉ាងខ្លី ” ឧស្សាហ៍ ព្យាយាម មិនបោះបង់” ពីព្រោះ អថ៍កំបាំង របស់ពួកគេគឺ ដាក់គោលដៅ ពួកគេជឿលើគោលដៅពួកគេជឿលើខ្លួនឯង ថា : ពួកគេធ្វើឱ្យបានសម្រេចគោលដៅ ដែលពួកគេបានកំណត់។

និពន្ធដោយលោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន : ផា ផា យ៉ា PAPAYA NEXT STEP CO,.LTD*PAPAYA REAL ESTATE (គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)*PAPAYA HOMESTAY (គម្រោងលើវិស័យទេសចរណ៍)*PAPAYA GARDEN (គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ)

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page299 Page300 Page301 … Page566 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!